Thursday, December 3, 2015

Youth ​Declaration ​on​ 1st World​ Heritage ​Youth ​Forum​ in Asia,​ Angkor​ World​ Heritage ​Site, ​Siem​ Reap,​ Cambodia

វេទិការយុវជនអាស៊ីប៉ាស៊ី​ហ្វិកលើកទី១អំពាវនា​វសុំការគាំ​ទ្រគំនិតផ្តួ​ចផ្តើមរបស់​យុវជនក្នុ​ងការចូ​លរួមការ​ពារនិងអ​ភិរក្សបេ​តិកភ​ណ្ឌពិ​ភពលោ​ក​​

វេទិការ​យុវជន​អាស៊ី​ប៉ាស៊ី​ហ្វិ​កលើក​ទី១ មក​ពី២១​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​អំពាវនាវ​ដល់​រដ្ឋភាគី​នៃអនុ​សញ្ញា​ឆ្នាំ១៩៧២​នៃបេតិក​ភណ្ឌពិភ​ពលោក ​និងដៃគូ​ពាក់​ពន្ធ័​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​យុវជន​ក្នុងការ​ចូល​រួមការ​ពារនិង​អភិរក្ស​បេតិក​ភណ្ឌ​ពិភព​លោក។ សេចក្តី​ថ្លែងការណ៍ដែល​ធ្វើនៅ​ថ្ងៃ២ធ្នូឆ្នាំ​២០១៥​ក្នុងកិច្ច​ប្រជុំ​គណៈកម្មា​ធិកា​សម្រប​សម្រួល​បច្ចេក​ទេស​អង្គរ (ICC ANGKOR) លើក​ទី២៥​នៅមជ្ឈ​មណ្ឌល​វប្ប​ធមិនៃ​អាជ្ញា​ធរជាតិ​អប្សារា​វេទិការ​យុវជន ​អាស៊ី​ប៉ាស៊ីហ្វិក​លើកទី១​បានលើក​ឡើង​ថា៖ក្នុងនា​មជាអ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ចំណាប់​អារម្មណ៍​របស់​យុវជន​គឺការចូលរួមការពារ បេតិក​ភណ្ឌ​ដែល​ជាកេរ្តិ៍ដំ​ណែល​រួមជាទីគោ​រពរបស់​ដូនតា​ដែលមិន​ត្រឹម​តែនៅ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​តែនៅ​ក្នុងពិ​ភព​លោកទាំង​មូល​ផង​ដែរ។

វេទិការ​យុវជន​ជនត្រូវ​បានរៀប​ចំឡើង​ជារៀង​រាល់ឆ្នាំ​ តាមបណ្ដា​ប្រទេស​នានា​នៅលើពិភព​លោកមុន​កិច្ចប្រជុំ​ការងារ​បេតិក​ភណ្ឌ ដើម្បី ស្វែង​យល់អំពី​ការងារ​ការគ្រប់​គ្រងការ​អភិរក្ស និងការអភិវឌ្ឍ​បេតិកភណ្ឌ ដើម្បី​ឲ្យពួក​គាត់ស្វែង​យល់​និងចូលរួម​ថែរក្សា​ការពារ។

សម្រាប់​ព្រះរាជា​ណាចក្រ​កម្ពុជា នេះ​ជាលើក​ទី១ហើយ ដែល​បានរៀប​ចំនូវ​វេទិការ យុវជន​មកពីតំបន់​អាស៊ីប៉ាស៊ីហ្វិក ដែល​មាន​យុវជន​មកពី​បណ្តា​ប្រទេស ចំនួន​២១  រួមមានជាអាទិ៍ ចិន ជប៉ុន  ប៉ាគីស្ថាន​ថៃ ​ឡាវ  កូរ៉េ  ​ម៉ាឡេស៊ី  និងយុវជន​កម្ពុជាយើង​ផងដែរ​ចូលរួម។   លោកប៊ុន  ហុក អ្នកសម្រប​សម្រួល​វេទិការ​យុវជនអាស៊ី​ប៉ាស៊ីហ្វិក​បានឲ្យ​ដឹងថា៖ ការរៀប​ចំអោយ​មានវេទិកា​រយុវជនអាស៊ី​នេះឡើង ក្នុងគោល​បំណង​សំខាន់​ជួយលើក​ទឹកចិត្ត​ដល់យុវជន​ដែលជា​អ្នកបន្ត​វេនដឹក​នាំ ឲ្យយល់​ពីតម្លៃ​ជាសកល​របស់បេ​តិកភណ្ឌជា​តិ និងបេតិក​ភណ្ឌ​ពិភព​លោក ។

លោក​ប៊ុន​ហុកបាន​បន្តទៀត​ថាសម្រាប់​ការរៀប​ចំវេទិការ​នៅក្នុង​ប្រទេស​កម្ពុជានេះ អាជ្ញាធរ​ជាតិអប្សរា​បានរៀបចំ​ឲ្យយុវជន​ទាំង២១​ប្រទេស  ចុះ​ទៅផ្ទាល់​តាមបណ្តា​ទីតាំង​ការដ្ឋាន​ដែល​អាជ្ញាធរកំពុង​ធ្វើការជួស​ជុលនិង​ថែទាំ  នៅក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​ទាំងមូល  ​ដើម្បីឲ្យក្រុម​យុវជ​នទាំង​នោះមានការ​យល់ដឹង​កាន់តែ​ច្បាស់និង​រួមគ្នាជួយ​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក ​និងបេតិក​ភណ្ឌរបស់​ជាតិ។។វេទិការ​យុវជន​អាស៊ីប៉ា​ស៊ីហ្វិក​លើកទី១បាន​ប្រារព្ធ​ធ្វើនៅមជ្ឈ​មណ្ឌល​វប្បធមិ​នៃអាជ្ញាធរ​ជាតិអប្សារា​ចាប់ពីថ្ងៃ​ទី២៥វិច្ឆិកា​ដល់ថ្ងៃ​ទី២ធ្នូឆ្នាំ​២០១៥​៕

វិភាគនយោបាយ, ពស់អសិរពិសត្រូវបានកាច់ចង្កូម!

វាពិត​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរបំ​ផុត និង​អាច​បំ​ផ្លាញ​ខ្ទេចខ្ទីអស់ទាំង​ស្រុងនូវ​សមិទ្ធផល និង​ភាព​សុខសាន្ត​របស់​ពលរដ្ឋខ្មែរ ដែល​បាន​ស្តារ ​និង​​កំ​ពុង​អភិវឌ្ឍ​រីកចំ​រើន​មក​ដល់​សព្វ​ថ្ងៃ​ បន្ទាប់​ពី​កម្ពុជា​បាន​ហែល​ឆ្លង​នូវ​ទុក្ខ​វេទនា​ ដោយ​សារ​សង្គ្រាមពី​អតី​តកាល ដូចជា​ក្នុង​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត​ជា​ដើម​ ប្រសិន​ណា​បើ​លោក សម រង្ស៊ី នៅ​តែត្រូវ​បាន​អនុញ្ញាតឲ្យ​ធ្វើ​សកម្មភាពដោយសេរី​និង​ប្រើនូវ​នយោបាយ​ទុចរិត ញុះ​ញង់​ អុចអាល​ បង្ក​ចលាចល​សង្គម​ទៀត​នោះ​។
វិធាន​ការ​ច្បាប់​ ដើម្បី​ធានាសុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម និង​ការពារ​កិត្តិយស សេចក្តី​ថ្លៃ​ថ្នូ​របុគ្គលជា​ថ្នាក់​ដឹកនាំ​មួយ​ចំ​នួន​ គឺជា​ជម្រើស​ដ៏​ចាំ​បាច់​ និង​បន្ទាន់​បំ​ផុត​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា ​ ​ស្ថាប័នតុលាការ​កំ​ពុង​បង្កើន​ល្បឿនក្នុង​ចេញ​ដីកាជា​បន្ត​បន្ទាប់​ ដែល​ជា​វិធានការ​ច្បាប់​ដ៏តឹង​រឹង ដែលសមត្ថកិច្ចនឹង​ត្រូវ​តែ​អនុវត្ត ​ទៅ​លើ​លោក សម រង្ស៊ី ក្នុង​នោះ​ក៏មាន​បណ្តឹង​ជា​លក្ខណៈឯកជនជាមួយ​លោក ហោ ណាំ​ហុង​ រួម​ជា​មួយ​បណ្តឹងពី​បទ​បរិហារ​កេរ្តិ៍​​ថ្មី​១ទៀត​ផង​ដែរ របស់​លោក ហេង សំ​រិន​ ប្រធាន​រដ្ឋ​សភា​ ។ វិធាន​ការ​នេះ​អាច​ត្រូវ​បាន​គិតថា ជា​យុទ្ធ​នាការ​បោសសម្អាត​មេក្លោង​ដែលជា​ឈ្លើង​សង្គម​ និង​ជាឆ្នូន​ភ្លើងអាច​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ី​វិល​កើត​ឡើង​​បាន​។
លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​បញ្ជូន​សារតាម​រយៈ Facebook page ផ្ទាល់​ខ្លួន​របស់​លោក​ កាលពី​អំ​ឡុង​ខែ​តុលា ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​ដាក់​ចំ​ណង​ជើង​ថា « នយោបាយ​ដ៏​គ្រោះ​​ថ្នាក់ »​ សម្រាប់​ការ​វិភាគ​ចែក​រំ​លែក​ការយល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ​ ដើម្បី​ធ្វើ​ការ​ពិចារណា​ ជៀស​វាងការ​ចាញ់​​បោក​ពី​អ្នក​នយោបាយដែល​មាន​មហិច្ឆតា​ស្វែង​រក​អំ​ណាច​ ។
លោក ហ៊ុន សែន បំ​ភ្លឺតាម​រយៈសារដ៏​មាន​សារៈសំ​ខាន់​នោះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​នយោបាយ​​ប្រជា​ភិថុត​មួយ​រូប ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង បច្ចុប្បន្ន​ក្លាយ​ជា​ទណ្ឌិត​និរទេស​ខ្លួន​ បន្ទាប់ ពី​បុគ្គល​រូប​នោះ បាន​បញ្ចេញ​នូវ​សារ​ជា​ច្រើន​តាម​រយៈវេទិកាសាធារណៈជា​មួយ​ក្រុម​អ្នក​គាំ​ទ្រ​ខ្លួន​ និង​តាម​រយៈFacebook  ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ចំ​នួន​៣ករណី គឺ​ការ​បង្ហោះសារបំពុលប្រជា​ពលរដ្ឋ​​អំពីថា ទី១‑ បើ​បក្សគេឈ្នះ​ឆ្នោត ពួក​គេនឹង​បង្កើត​តុលាការកាត់​ទោសអ្នក​រក​ស៊ី​ ដែល​គេ​ចោទ​ថា ជា​អ្នក​រក​ស៊ី​ខុសច្បាប់ ដែល​ភាសា​នេះ​ ជា​ការ​ជាន់​ដានប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូររបប ក្នុង​នោះ ដូចជានៅសម័យ​ប៉ុល ពត បាន​​កាត់​ទោសប្រហារជី​វិត​មនុស្សអស់​រាប់​លាន​នាក់​ ដោយ​ការ​ចោទ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ថាជា​ជន​ក្បត់។ យ៉ាង​ណា​មិញ បើ​លោក សម រង្ស៊ី យក​ទ្រឹស្តី​នេះ​មក​អនុវត្ត​តាម​រយៈការបង្កើត​តុលាការ​ថ្មី កាត់ទោស​អ្នក​រក​ស៊ី​ខុសច្បាប់ នោះ​មនុស្ស​មួយ​ចំ​នួន​នឹង​ត្រូវ​ប្រឈមការដែល​គេដើរចង្អុលមុខ ចោទ​ថា ជា​ឈ្មួញ​ទុចរិត រក​ស៊ី​ខុសច្បាប់ តាម​ចិត្ត​គេនឹក​ឃើញ និង​តាម​គំ​នុំ​ផ្ទាល់​ខ្លួន​។ សំ​នួរ​ដែល​ត្រូវ​ចោទ​សួរ​នោះ តើ​ប្រព័ន្ធ​តុលាការ​ដែល​មាន​ស្រាប់​ ច្បាប់​ដែល​មាន​ស្រាប់ នឹង​ត្រូវ​រំ​លាយ​ចោល​ បង្កើត​តុលាការ​ថ្មី និង​ច្បាប់​ថ្មី​ ឬ​យ៉ាង​ណា​?។ របៀប​នេះហើយ​ដែល​មិន​ខុសអ្វី​ពី​របបប៉ុល ពតនោះឡើយ​។ ទី២‑ លោក សម រង្ស៊ី ក៏ធ្លាប់​បាន​បន្ទាប​បន្ថោក​សញ្ញាបត្រ​ស្រុក​ខ្មែរថា គ្មាន​តម្លៃ​។ ភាសានេះ គឺ​ជា​ការ​ប្រមាថមើល​ងាយដ៏​យ៉ាង​ធ្ងន់​ធ្ងរ​ ចំ​ពោះ​​តម្លៃ​របស់​សិស្ស និស្សិត​ លោក​គ្រូ​អ្នក​គ្រូ និង​ពល​រដ្ឋ​កម្ពុជា​ខ្លួន​ឯងដែល​មាន​សញ្ញាបត្រនៅ​ស្រុក​ខ្មែរ សុទ្ធ​តែ​អត់​តម្លៃ​ ។ ដូច្នេះ បើ​បក្សគេជាប់​ឆ្នោត​នោះ និង​បង្ក​ភាព​ចលាចលនៅ​ក្នុង​សង្គម​ជាក់​ជាពុំ​ខាន ដោយ​សារមនុស្ស​ជា​ច្រើន​នឹង​អត់​ការងារ​ធ្វើ ឬ​ក៏​ត្រូវ​គេបាន​បញ្ឈប់​ពី​ការ​ងារ​ដោយ​សារ​តែ​គ្មាន​សញ្ញា​បត្រមក​ពី​បរទេស​។ ចំ​នុច​ទី៣‑ មេបក្ស​ប្រឆាំង​ក៏​ធ្លាប់​បាន​ សន្យាបោកប្រាស់​ បើបក្ស​គេឈ្នះ​ឆ្នោត មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ​ នឹងរក្សាទុកតំ​ណែង​ដដែល​ មិន​ដក​ចេញ​ទេ។ ភាសានេះ មិន​ខុសអ្វី​ពី​ចុះ​ទឹក​ក្រពើ​ ឡើង​លើ​ខ្លា គឺ​បាន​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​ទាំងមន្ត្រី​ចាស់​ និង​អ្នក​ដែល​ឡើង​មក​ថ្មី គឺ​ពិបាក​នឹងកើត​មាន​បានដូចការ​សន្យាបោប្រាស់​នោះ​ទេ ដោយ​សារតែ​ « បើរក្សា​អ្នក​ចាស់ វាប៉ះ​អ្នក​ថ្មី ដែល​បានចំ​ណាយ​ទ្រព្យ​ធន និងចូលរួម​តស៊ូ​កន្លង​មក​ជា​មួយ​បក្ស​ខ្លួន ប៉ុន្តែមិន​បាន​ទទួល​តំ​ណែង»​ ហើយ​បើ​យក​អ្នក​ថ្មីបញ្ជូលឲ្យ​ធ្វើ​ការ វា​នឹង​ប៉ះ​អ្នក​ចាស់ ពី​ព្រោះ​តែ​ខ្លួន​បាន​សន្យា។ នេះ​ជា​នយោបាយ​បែប​ជនពុល​ក្តួច ឬ​ក៏ការចង់​ងាក​មក​ឲ្យ​ពលរដ្ឋ​ខ្មែរស៊ី​បាយ​នឹង​ត្រឡោក ដូច​សម័យ​ប៉ុល ពត ដែល​ខុសពីសម័យបច្ចុប្បន្ន ដែល​កំ​ពុង​​ស្ថិត​ក្នុង​បច្ចេក​វិទ្យា​ដ៏​ទំ​នើប​ និង​ទាន់​សម័យ​​។ ភាសាទាំង​៣ ចំ​ណុចនេះ វា​គ្រាន់​តែ​ជា​នយោបាយ​ប្រជា​ភិថុតរបស់​លោក សម រង្ស៊ី ដែល​និយាយចេញ​មក​ដោយ​ខ្វះ​ការ​ពិចារណា​តែ​ប៉ុណ្ណោះ​។
បើ​ទោះ​ជា​ទទួល​រងនូវ​ការ​ឆ្លើយ​តប​ទៅ​វិញ​ដ៏​សម​ហេតុ​ផលរបស់​លោក ហ៊ុន សែន ប៉ុណ្ណឹង​ទៅ​ហើយ ក៏​ឥរិយាបថរឹង​រូសរបស់​លោក សម រង្ស៊ី មិន​ព្រម​កែ​ប្រែ​ និង​ដក​ថយ​ឡើយ គឺ​គាត់​ខំ​ដើរទៅ​មុខទាំង​ងងឹត​ងងុល​ គ្មាន​សតិសម្បជញ្ញៈអ្វី​បន្តិច​សោះ​ ដើម្បី​តែ​គោល​ដៅ​បំ​ផ្លាញ​តែ​មួយ​គត់ នៅ​ពេល​ដែល​ការ​បរាជ័យ​កំ​ពុង​តែ​ជាន់​កែង​គាត់​ជាប់​រហូត​។
គេបាន​ពិនិត្យ​ឃើញ​ថា ដោយ​ឈរលើ​ស្មារតី​ ផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ ឯកភាព​ផ្ទៃ​ក្នុងខ្មែរតែ​មួយ​ លោក ហ៊ុន សែន បាន​ផ្តល់​នូវភាព​អនុគ្រោះ​ម្តង​ហើយ​ម្តងទៀតដល់​លោក សម រង្ស៊ី​ រហូត​មាន​ពេល​ខ្លះ​ លោក ហ៊ុន សែន គាត់​បាន​សុខចិត្ត​សម្រប​ខ្លួន ផ្តល់​ឱកាសជជែក​គ្នា​ជា​មួយមនុស្ស​ប្រភេទ ពស់វែក ដ៏មាន​ពិស និង​កាចសាហាវ ​។ តែ​ពេល​វេលាជា​ច្រើន លោក ហ៊ុន សែន ក៏បាន​រងគ្រោះ​ដោយ​សារ តែ​ឥទ្ធិ​ពលចំ​ហាយពិស ព្រួសចេញ​ពីពស់​អសិរពិសនោះ​ផង​ដែរ។
សម្តី​ដែល​ប្រៀប​ដូចជាថ្នាំ​ពុល ឬ​ការ​ព្រួសពិស ចេញ​ពី​​ពស់អសិរពិសនោះ គឺ​ការវាយ​ប្រហារដោយ​ប្រើ​ពាក្យដ៏​អសុរោះ ចោទ​មក​លើ​លោក ហ៊ុន សែន ថា ដឹកនាំផ្តាច់​ការ បើ​ចង់​ចាប់​ចោរត្រូវ​ខិត​ឲ្យ​ជិត​កៀកចោរ ការ​ប្រដូច​លោក ហ៊ុន សែន ទៅ​នឹង​ហ្កាដាហ្វី​  ឬ​ប្រដូច​ទៅ​នឹង​ពួក​ហ្វាស៊ីសនៅប្រទេស​អ៊ី​តាលី និង​ឌឺដង ដោយ​ពាក្យ​គឃ្លើន ​​​ជា​មួយ​នឹង​ការ​ព្រមានមក​ដៃ​គូសន្ទនារបស់​ខ្លួន អំពី​ជោគ​វាសនា​ដែលលោក សម រង្ស៊ី គិត​ថា លោក ហ៊ុន សែន នឹង​ប្រឈម​មុខចំ​ពោះ​តុលាការ​កាត់​ទោស​ឧក្រិដ្ឋ​ជា​ដើម​។
ទាំង​អស់​នេះហើយ គឺ​ជា​ដើមចម​ ដែល​បង្ខំ​ឲ្យលោក ហ៊ុន សែន ត្រូវ​តែ​បញ្ឈប់​ការ​យោគ​យល់​ លែងអនុគ្រោះ​ចំ​ពោះ​សត្រូវ​ ដោយ​បារម្ភ​អំ​ពី​គ្រោះ​ថ្នាក់​ដែល​កើត​ចេញ​ពី​ការ​ព្យាបាទត្រឡប់​វិញ​ ដែល​គ្រោះ​ថ្នាក់​នោះមិន​ត្រឹម​តែ​មាន​ផល​វិបាក​ចំ​ពោះ​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ គឺ​នឹង​នាំ​ឲ្យ​ខ្ទេចខ្ទី​ដល់សង្គម​ជាតិ​ខ្មែរទាំង​មូល​ ដោយ​សារ​តែ​ពស់​អសិរពិសនេះ ចិញ្ចឹម​ចិត្ត​អុក​ឡុក រំ​ខានភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជាឥត​ស្រាក​ស្រាន្ត​។
ល្បិច​មួយ​ក្នុង​ចំ​ណោម​កលល្បិចទុចរិត​ជា​ច្រើន​របស់​លោក សម  រង្ស៊ី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន លាត​ត្រដាង គឺលោក ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​តប​ទៅ​លោក សម ​រង្ស៊ី​វិញនៅ​ពេល​ការ​ចោទ​អំពី​បញ្ហា​ប្រើ​ប្រាស់​ផែន​ទី​ ត្រូវ​បានមេ​បក្សប្រឆាំង​ប៉ុនប៉ង​ចោទ​មក​លើ​រាជ​រដ្ឋាភិបាល​ ដោយ​ទៅ​ទិញ​ផែន​ទី​នៅ​តាម​ផ្សារតម្លៃ​១៦៨ដុល្លារ​មក​បង្ហោះផ្សាយក្នុង​ Facebook ផ្ទាល់​ខ្លួនបំ​ពុល​សាធារណ​មតិ​។​ ពាក្យមួយឃ្លា​របស់​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​​ថា « ផែន​ទី​ត្រឹម​ត្រូវ​របស់​ឯកឧត្តម​ សាហាវ​ជាង​សត្វ​អសិរពឹសទៅ​ទៀត ព្រោះ​ផែន​ទី​នេះ មិន​ត្រឹម​តែបោកប្រាស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ផែន​ទី​នេះ បាន​ធ្វើ​ឲ្យ​សហការី​ឯកឧត្តម ខ្លះ​ជាប់​គុក និង​ខ្លះ​ទៀត​កំ​ពុង​រត់​គេចខ្លួន​»។
ជា​មួយ​គ្នា​នេះ លោក ហ៊ុន សែន​ ក៏បានសង្កត់​ធ្ងន់​ថា នឹង​ចូល​រួម​កំ​ដរ សម រង្ស៊ី នូវ​គ្រប់​ទម្រង់​លេង និង​គ្រប់​កាលៈទេសៈ គ្រប់​រដូវ​កាល និង​គ្រប់​រស់​ជាតិ ( ក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរចត់) ។ល។
នៅ​ពេល​នេះ ដៃ​គូដែល​ធ្លាប់​បាន​តតាំង និង​ភាគី​ម្ខាង​ទៀតដែល​ធ្លាប់​តែពើង​ខ្លួនប្រៀប​ដូចជា សត្វ​អសិរពិស ឥឡូវ​ ពស់​អសិរពិសនោះ ត្រូវ​បាន​កាច់​ចង្កូម​ហើយ ហើយ​ប្រជា​ពលរដ្ឋ​កម្ពុជានឹង​មិន​មាន​ការ​ភ័យ​ព្រួយ​អំពី​ ការ​តាម​យាយី​ អុក​ឡុក​រំ​ខានដល់​សន្តិសុខរបស់​ខ្លួន​ទៀត​ឡើយ។ ទណ្ឌិត​រូប​នោះ មិនមែន​ជា​ជម្រើសល្អសម្រាប់​ដឹកនាំ​ប្រទេស​ឡើយ គាត់​បាន​ត្រឹម​តែ​ជា​អ្នក​ទោស ពនេចរ ដែល​រត់​គេចពី​សំ​ណាញ់​ច្បាប់ និង​ដីកាចាប់​ខ្លួនរបស់​សមត្ថកិច្ចពាក់​ព័ន្ធ​ក្នុង​បទល្មើសបរិហារកេរ្តិ៍  និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើសអើង ការ​បង្ហោះ​ផ្សាយឯកសារ​ក្លែងក្លាយ​ បូក​រួម​ជា​មួយ​នឹង​សំ​ណុំ​រឿង​ថ្មីបន្ថែម​មួយ​ចំ​នួន​ទៀត​។
ដើម្បី​លើក​កំ​ពស់​តម្លៃ​នីតិរដ្ឋ​ រាជ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អាច​នឹង​សុខចិត្ត​កាត់​សាច់​ស្អុយ​មួយ​ចំ​ណែក​ឲ្យ​បរទេស​ និង​សុខចិត្ត​ស៊ូ​ទ្រាំនូវ​ការ​រិះគន់​វាយ​ប្រហារពី​សហគមន៍អន្តរជាតិ​មួយ​ចំ​នួន​ដែល​កំ​ពុង​កាន់​ជើង​ជន​ល្មើស និង​ការ​ព្រមាន​ដាក់​ទណ្ឌ​កម្ម​នានាមកប្រទេសរបស់​គាត់។​ ប៉ុន្តែ បញ្ហា​​របស់​ទណ្ឌិតនីរទេសខ្លួន​រូប​នោះ គឺអាច​នឹង​មិន​មាន​ជោគ​វាសនា​ល្អ ដូច​កាល​មុន​ពេល​បោះ​ឆ្នោត​​ជាតិឆ្នាំ​២០១៣ ដូចអ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​​អនុគ្រោះ​ម្តង​ជាពីរដង​នោះ​ទេ។
ផ្ទុយ​ទៅ​វិញ​ ជោគ​វាសនា​របស់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ បាន​និង​កំ​ពុង​ស្ថិត​នៅ​ចំ​ណុចគ្រោះ​ថ្នាក់ សម​ដូច​ហោរាសាស្ត្រ​ល្បី​ឈ្មោះមួយ​រូប​នៅប្រទេស​ថៃ លោក ភិនយ៉ូ ភុង​ចារ៉ើន​ បាន​ទស្សន៍ថា បក្ស​សង្គ្រោះ​ជាតិ​កំ​ពុង​ជួប​វិបត្តិធ្ងន់​ធ្ងរ​ ដូច ពស់ដាច់​ក្បាល និង​ដាច់​ដង​ខ្លួន ហើយ​ការ​ទស្សន៍​ទាយ​នេះ ក៏ត្រូវ​បាន​ទទួល​ស្គាល់ការពិត​ដោយ​លោក អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​របស់គាត់បច្ចុប្បន្ន​ ​បាននិងកំ​ពុង​ជួបគ្រោះ​ ដូច​រទេះ​ភ្លើងដាច់​ក្បាល​ យ៉ាង​ពិត​ប្រាកដមែន​៕

រដ្ឋសភាចេញសេចក្តីសម្រេច តែងតាំងអ្នកនាំពាក្យរដ្ឋសភាជាតិ និតិកាលទី៥ និងអ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ

Wednesday, December 2, 2015

ICC-An​gkor នឹង​រៀបចំកិច្ច ប្រជុំប​ច្ចេក​ទេសលើកទី២៥ និ​ងប្រជុំពេញអង្គ​លើកទី២២ នៅខេត្តសៀ​មរាប

តាមសេចក្តីប្រកាស​ព័ត៌មាន របស់អាជ្ញា​ធរជាតិអប្សរា ចេញផ្សា​យថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថាគណៈកម្មាធិការអ​ន្តរជាតិដើម្បីសម្រ​បសម្រួលកិច្ចគាំ​ពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅ​កាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor: ICC-Angkor) នឹងរៀបចំកិ​ច្ចប្រជុំបច្ចេកទេ​សលើកទី២៥ និងប្រជុំពេ​ញអង្គលើ​​កទី២២របស់ខ្លួ​ននៅថ្ងៃទី ០២ -០៣​ ខែធ្នូ ឆ្នាំ២០១៥ នាសាល​សន្និសីទអង្គរ នៅមជ្ឈ​មណ្ឌលអាជ្ញាធរជាតិអ​ប្សរា ខេត្តសៀមរាប។
កិច្ចប្រជុំអាយ​ស៊ីស៊ី-អង្គរលើក​នេះ នឹងប្រារព្ធឡើ​ងក្រោមអធិ​បតីភាព ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អានឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុកទី​ស្តីការគណៈរដ្ឋមន្រ្តី និងជាប្រ​ធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធា​ន​គណៈកម្មាធិកា​រអន្តរជាតិអា​យស៊ីស៊ី-អង្គរ ឯកឧត្តម Yuji KUMAMA​RU អគ្គរាជទូតជប៉ុន ប្រចាំ​កម្ពុជា និង ​ឯកឧត្តម Jean-Claude POIMBŒUF អគ្គរដ្ឋទូតបារាំងប្រចាំ​កម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើ ការតាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៤ និងកិច្ចប្រជុំវិសាមញ្ញលើកទី២១ គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ អំពីកិច្ចការ អភិរក្សជួសជុល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការងារអភិរក្ស ស្រាវជ្រាវបុរាណវិទ្យា និងបណ្តុះបណ្តាល រួមនិងរបាយការណ៍ថ្មីៗអំពីគម្រោងផ្សេងៗ៕

អាជ្ញាធរ​ជាតិអប្សរាជូនដំ​ណឹងស្ដី​ពីការប្ដូរទិសច​រាចរណ៍នៅ​មុខប្រាសាទ​អង្គរវត្ត

យោងតាមសេចក្តីជូនដំ​ណឹងរបស់អាជ្ញាធរ​ជាតិអប្សរា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យ​ដឹងថា នៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ខា​ងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីប្រកា​សផ្សព្វផ្សាយ និងដាក់ឲ្យអ​នុវត្តជាផ្លូវការក្រមប្រតិបត្តិអង្គរ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ព​ស់របស់ ឯកឧត្តមបណ្ឌិ​តសភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដី​ការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជា​តិអប្សរា។ ពិធីនេះរៀប​ចំឡើងនៅបរិវេណ​ទីធ្លាខាងមុខប្រាសាទអង្គរវត្ត។ ដូច្នេះដើ​ម្បីរក្សាសុ​វត្ថិភាព សណ្ដាប់ធ្នា​ប់ និងបង្កលក្ខណៈ​ងាយស្រួលដល់ការរៀបចំកម្មវិធី អាជ្ញាធរជា​តិអប្សរា នឹងធ្វើការប្ដូរទិស​ចរាចរណ៍ផ្លូវ នៅខាងមុខប្រាសាទ​អង្គរវត្ត នៅថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោ​ង៦:០០នាទីព្រឹក រហូ​តដល់ចប់កម្មវិធី។

ការប្តូរទិសចរាច​រណ៍នៅមុខប្រា​សាទអង្គរវត្តនេះ គឺនឹងមា​នការផ្អាកចរាចរណ៍ជាបណ្ដោះអា​សន្នសម្រាប់ យានជំនិះគ្រប់ប្រភេ​ទចូលទីលាន​ខាងមុខប្រាសាទអង្គរវត្ត តាមច្រកចូលទាំ​ង៣គឺចំណុចកែងផ្លូវ ​ប៉មយាមន​គរបាលបេតិកភណ្ឌ ចំណុចកែងផ្លូវមក​ពីព្រលានយន្តហោះ និងចំណុចកែ​ងផ្លូវខាងជើង ត្រពាំងសេះ។ ទីលានមុខប្រាសា​ទអង្គរវត្ត អនុញ្ញា​តតែចំពោះដំណើរថ្មើ​រជើងប៉ុណ្ណោះ។
ជាមួយគ្នានេះ ផ្លូវចាប់ពីចំណុចកែងចំបក់កំណប់បត់កែងកសិណខាងលិចអង្គរវត្ត ទៅជើងទល់នឹង ប៉មយាមនគរបាលបេតិកភណ្ឌ បត់ទៅលិចទល់នឹងផ្លូវថ្មី ត្រូវបង្វែរជាផ្លូវឯ​កទិស (ពីកើ​តទៅលិច) ហើយយា​នជំនិះគ្រប់ប្រ​ភេទ ដែលត្រ​ឡប់មកពីអង្គរធំ ឬភ្នំ​បាខែង ត្រូវបើកបរ​តាមផ្លូវវាងត្រពាំ​ងសេះ មកទិសខាង​លិច បត់ទៅផ្លូវព្រលាន​យន្តហោះ ឬទៅខា​ងត្បូងតាមផ្លូ​វថ្មីឆ្ពោះទៅផ្លូ​វកូម៉ៃ៕

ស.ស.យ.ក អបអរ​សាទរខួប​លើកទី៣៧ ថ្ងៃកំណើ​តសហភា​ពសហព័ន្ធយុ​វជនកម្ពុជា ០២​ធ្នូ ១៩៧​៨-០២ធ្នូ ២​០១៥

សហភាពសហ​ព័ន្ធយុវជ​នកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានចេ​ញផ្សាយនូវលិខិត អបអរសាទរ​មួយរបស់ខ្លួន ​ក្នុងឱកាសខួបលើ​កទី៣៧ ថ្ងៃកំណើតសហ​ភាពសហព័ន្ធយុវជនកម្ពុជា ​០២ ធ្នូ ១៩៧៨ -០២ ធ្នូ ២០១៥ ដោយបានប​ញ្ជាក់ថា ២ធ្នូ គឺជាថ្ងៃខួប​កំណើតសមាគម​យុវជនសាមគ្គី សង្គ្រោះ​ជាតិកម្ពុជា ដែលបច្ចុប្ប​ន្នមានឈ្មោះថា សហភា​ពសហព័ន្ធយុវជនកម្ពុ​ជា (ស.ស.យ.ក)។
សហភាពសហ​ព័ន្ធយុវជនកម្ពុជា បានរំលឹកថា​ កាលពី៣៧ឆ្នាំមុន​ អតីតយុវជនក​ម្ពុជាដែលប្រឈមមុខ នឹងការសម្លាប់រង្គា​ល ការបំផ្លិចបំផ្លាញ​ប្រទេសផ្ទើរតែទាំងស្រុ​ង បានមូលផ្គុំជាសមាគមយុវជនសាម​គ្គី សង្គ្រោះជាតិកម្ពុជា ចូលរួមក្រោកឡើ​ងតស៊ូ រំដោះ និងសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុ​តពីនរកអវីចី នៃរបបប្រល័យពូជសាស​ន៍ខ្មែរក្រហម។
ក្នុងរយៈពេល៣៧​ឆ្នាំមកនេះ សមាគមយុវ​ជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងស​ហភាពសហព័ន្ធយុវជន កម្ពុជាជាបន្ត​បន្ទាប់ បានចូលរួ​មយ៉ាងសកម្មក្នុងការរំដោះប្រ​ទេសចេញពីជ្រោះមរណៈ ការស្វែងរក និងរក្សាសន្តិភាពស្ថិរភាព ការស្តារ និងកសាងឡើងវិញ​នៃប្រទេសកម្ពុ​ជា ការលើកស្ទួយកិត្យានុភាពជា​តិ លើឆាកអន្តរជាតិនិងកា​រសម្រេចបានសមិទ្ធផ​លដ៏ធំធេងថ្មីៗ។ ដោយឈរលើស្មារតី ២ធ្នូ ពោលគឺស្មារតី រួ​បរួមសាមគ្គីភាព ​ការលះបង់ខ្ពស់ ជាមួយ​សមត្ថភាព ចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត និងបច្ចេ​កវិទ្យាទំនើប ក្រុមគ្រួសារសហ​ភាពសហព័ន្ធយុវជនកម្ពុជា និងបន្តមាគ៌ានេះ ដើម្បីវឌ្ឍនភា​ពរបស់កម្ពុ​ជា ជាពិសេសគឺ ការចូល​រួមជាមួយរាជរដ្ឋា​ភិបាលកម្ពុជា តាមរយៈការងា​រសង្គម មនុស្ស​ធម៌ និងវប្បធម៌។
សហភាពសហ​ព័ន្ធយុវជនកម្ពុជា ក៏បានអំពាវនាវ​ដល់យុវជនទាំងអស់ សូមចូល​រួមជាមួយ សហភាព សហព័ន្ធ​យុវជនកម្ពុជា គឺរួ​មគិត រួមធ្វើ រួមទទួល​ខុសត្រូវ ចំពោះជោគវាសនា​របស់ប្រទេសជាតិ ដើម្បីឲ្យ​កម្ពុជាកាន់តែរឹងមាំ និងរុងរឿង ព្រោះការរួ​បរួមគ្នានេះ នឹងផ្តល់ឲ្យយុ​វជនជំនាន់ក្រោយ ទទួលបាននូវកា​លានុវត្តភាព និងឱកាស​អប់រំ ការងារ កិត្តិយស ព្រមទាំងភា​ពសុខដុមរមនាកាន់តែល្អ ប្រសើរ​ឡើង៕

បទអត្ថា​ធិប្បាយ ដោ​យ៖ សួន ចំ​រើន,មេ​ខ្យល់ សាងគ្រោះ​ដល់ជាតិ

ក្រោយ​ពេ​ល​ដែលតុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មក​ លោក សម រង្ស៊ី​ បាន​ក្លាយ​ខ្លួន​ជា​អ្នក​នយោបាយ​ដ៏​កំសាកម្នាក់​ មិន​ហ៊ាន​ប្រឈម​មុខ​ទទួល​ទោស​កំហុស​ឡើយ​ ដោយ​បាន​បន្ត​គេច​ខ្លួន​នៅបរទេស​យ៉ាង​អាម៉ាស់​ បើ​ប្រៀប​ធៀប​ជាមួយនឹង​​លោក​ស្រី​ អ៊ុង​សាស៊ូជី​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា​។​
តាមពិត​ នេះ​ជាទម្លាប់​មិនទទួល​ខុសត្រូវ​របស់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៅ​ហើយ​។ នៅរៀង​រាល់​ពេល​ដែល​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ លោក​ សម រង្ស៊ី​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ជួប​នូវ​បញ្ហា​និទណ្ឌភាព​ទេ​​​​ តែ​ថែម​ទាំង​បញ្ចេញ​ចរិត​ដើរ​ញុះញង់​ឲ្យ​បរទេស​ដាក់​សម្ពាធ​ និង​ផ្តាច់​ជំនួយ​ដល់​ជាតិ​ និង​​ប្រជាពលរដ្ឋខ្លួន​ថែម​ទៀត​។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ ទណ្ឌិត​រូប​នេះ​បាន​ទៅ​បំភ្លៃ​ហេតុការណ៍ពិត​នៃ​ទោស​កំហុស​របស់​ខ្លួន​​ ដល់​សមាជិក​​​សភា​សហភាព​អឺរុប រហូត​ដល់​ក្រុម​សមាជិក​សភា​ត្រចៀក​ស​ទាំង​នោះ​ជឿស្លុង​ ហើយ​បែរ​ជា​មក​ដាក់​ទណ្ឌកម្ម​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​តាម​រយៈ​ការ​ស្នើឲ្យមានការពិចារណា​ក្នុង​ការលុបចោល​ជំនួយ​​៤៥០​លាន​ដុល្លារ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ដោយ​សារ​តែទណ្ឌិត សម រង្ស៊ី ​ម្នាក់ទៅ​វិញ​។​ ដូច្នេះ​ វាគឺ​ជារឿង​ដ៏​អយុត្តិ​ធម៌​​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅខ្លាំង​ណាស់​។​​
ម្យ៉ាង​ទៀត​ ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​សភា​កម្ពុជា​ផ្តល់​អភ័យឯកសិទ្ធិ និង​លើក​លែង​​​​ការ​ចោទប្រកាន់​​​លោក សម រង្ស៊ី ពីសំណាក់សភា​​​សហភាព​អឺរ៉ុប  និង​សមាជិក​ព្រឹទ្ធ​សភា​​​​អូស្ត្រាលី នាពេល​កន្លង​មក​នោះ​ គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ និង​រំលោភ​ដល់​​អធិបតេយ្យ​​របស់​​កម្ពុជា​ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើឲ្យ​បាត់បង់​នូវ​តម្លៃនៃ​លទ្ធិ​​ប្រជាធិប​តេយ្យ​ និង​នីតិរដ្ឋ យ៉ាង​ពិត​ប្រាកដ​ តាមរយៈ​ការបង្គាប់បញ្ជា​ដល់​រដ្ឋ​អធិបតេយ្យមួយ​ ដែល​មិន​អាច​រំលោភ​បំពាន​​បាន​​ឡើយ​​។​
រាល់​ការ​លើក​លែងទោស​​ ឬ​ការ​ចោទ​ប្រកាន់​ដល់​ជន​ជាប់​ចោទ​ណាម្នាក់​ នៅក្នុង​សង្គម​ស៊ីវិល័យ​ វា​គឺ​ជា​ឆន្ទានុសិទ្ធិ​ផ្តាច់​មុខ​របស់​ស្ថាប័ន​តុលាការ​តែ​ប៉ុណ្ណោះ​។ ស្ថាប័ន​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ នៅកម្ពុជា​គឺ​ពុំ​មាន​សិទ្ធិ​លូក​ដៃ​បង្គាប់​បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​​របស់​រដ្ឋ​ឡើយ​។​
ការ​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​លើក​ឡើង​ដោយ​ក្រុម​សភា​ប្រទេស​មួយ​ចំនួនទាំង​នោះ​ គឺ​ជា​រឿង​​ធ្វើឡើង​ដោយបុរេ​វិនិច្ឆ័​យ ពុំ​មាន​​មូលដ្ឋាន​​អព្យាក្រឹត​​ និង​ព័ត៌មាន​​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ពាក់ព័ន្ធនឹង​សំណុំ​រឿង​​ព្រហ្ម​​ទណ្ឌ​របស់​​មេដឹកនាំ​បក្សប្រឆាំង​លោក​សម រង្ស៊ី វាគឺ​ជារឿង​ជម្លោះ​ឯកជន​រវាង​ពលរដ្ឋ​និង​ពល​រដ្ឋ​ ដែលមានសាលដីកាស្ថាពររួចទៅហើយ។ ​ដូច្នេះ​គេ​មិនអាច​​មិន​ចាត់​វិធាន​ការណ៍​ច្បាប់​ចំពោះ​​ទណ្ឌិតណាម្នាក់​ ដែល​ជា​អ្នក​នយោបាយឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​។​
កន្លង​មក​ មាន​ប្រទេស​នៅក្នុង​តំបន់​ក្បែរ​កម្ពុជា​បាន​ប្រព្រឹ​ត្តិ និង​រំលោភ​​ធ្ងន់​ធ្ងរ​បំផុត​ លើ​បញ្ហា​ប្រជាធិបតេយ្យ​នេះ​ បើ​ទោះបីជា​ទង្វើ​ហាក់​បី​ដូច​ជា​សាហាវ​ ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ ដើម្បី​ដណ្តើម​អំណាច​ក្តី​ ក៏​គេ​មិន​ដែល​ឃើញ​សភា​សហភាព​អឺ​រ៉ុប​ ឬសភា​អាស៊ាន​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ ឬដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​នោះ​ឡើយ​។ ចុះ​ហេតុ​អ្វី​បាន​ជានៅកម្ពុជា​​ បែរ​ជា​សភា​សហភាព​អឺរ៉ុប​ និង​សភា​អាស៊ាន​ ថ្កោល​ទោស​ទៅ​វិញ​ បើ​គ្រាន់​តែ​កម្ពុជា​ ពង្រឹងគោលការណ៍នីតិរដ្ឋ​​ របស់ខ្លួបនោះ​?​ តើ​វា​ជា​ប្រព័ន្ធ​ថ្កោល​ទោស​តាម​បែប​ស្តង់​ដារ​ពីរ​ (double standard) ឬ​យ៉ាង​​ណា​​ នៅលើពិភពលោកនេះ?​
ជារួម​ ក្នុង​នាម​ជារដ្ឋ​អធិបតេយ្យ​មួយ​ គេ​មិន​អាច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​​​ណាមួយ​បាន​ឡើយ​ នៅពេល​ដែល​ប្រទេស​នោះ​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ ទៅ​តាម​​​​បទដ្ឋាន​ច្បាប់​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​របស់​ខ្លួន​។​ ម្យ៉ាង​ទៀត​គ្មាន​ជនណា​​ម្នាក់​អាច​យក​កិច្ច​ព្រម​ព្រៀង​ ឬ​ទ្រឹស្តី​នៃ​វប្បធម៌សន្ទនា​ ដើម្បី​ធ្វើ​ជាខែល​ទៅជ្រៀត​ជ្រែក​​​​ស្ថា​ប័ន​តុលាការ​បាន​ឡើយ​។​ ប្រទេស​ត្រូវ​មាន​ច្បាប់​ គ្រួសារ​ត្រូវ​មាន​វិន័យ​ បើគ្មាន​នីតិរដ្ឋ​ទេ​ ប្រទេស​​នឹ​ងក្លាយជាអនាធិបតេយ្យ​។​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ការ​មេដឹក​នាំដូច​លោក​ សម រង្ស៊ី​​ ដែល​ញុះញង់​​​អន្តរជាតិ​ដាក់​ការ​គាប​សង្កត់​ និង​ផ្តាច់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​​ឯង​បែប​​នេះ​ទេ​​។ លោក​ សម រង្ស៊ី​ ហ៊ាន​ធ្វើ​​អ្វីៗទាំង​អស់​ដើម្បី​តែ​អំណាច​របស់​ខ្លួន​ និង​បក្ខពួក​ ទោះ​បី​ជា​ប្រទេស​ត្រូវ​ផ្តាច់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ក៏ដោយ​ បែប​នេះ​គេ​ហៅ​ថា​     «បក្ស​សាង​គ្រោះ​ដល់​​ជាតិ​ » ៕​
​​នយោបាយ​ដ៏​កំសាកម្នាក់​ មិន​ហ៊ាន​ប្រឈម​មុខ​ទទួល​ទោស​កំហុស​ឡើយ​ ដោយ​បាន​បន្ត​គេច​ខ្លួន​នៅបរទេស​យ៉ាង​អាម៉ាស់​ បើ​ប្រៀប​ធៀប​ជាមួយនឹង​​លោក​ស្រី​ អ៊ុង​សាស៊ូជី​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា​។​