មន្ត្រីជំនាញគជប បានចាប់ផ្តើមជួបប្រជុំជាមួយក្រុមអ្នកជំនាញការជប៉ុន ចាប់ពីព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៥ ដើម្បីពិភាក្សាអំពីបច្ចេកទេសកុំព្យូទ័រ សម្រាប់ការចុះឈ្មោះបោះឆ្នោត។ ក្នុង នោះ កិច្ចប្រជុំរវាងក្រុមបច្ចេកទេសកុំព្យូទ័ររបស់គជប ក្រុមហ៊ុនលក់ប្រព័ន្ធកុំព្យូទ័រព្រមទាំង គណៈកម្មការចំពោះកិច្ចរបស់គជប ជាមួយនឹងក្រុមអ្នកបច្ចេកទេសជប៉ុន និងមន្ត្រីស្ថានទូត ជប៉ុន នឹងត្រូវធ្វើជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៧ ខែកក្កដានេះ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។
សេចក្តីប្រកាសពីកម្មវិធីរបស់គជប ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បង្ហាញថា នៅម៉ោង ៨ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ក្រុមបច្ចេកទេសកុំព្យូទ័ររបស់គជប ជួបប្រជុំជាមួយក្រុមអ្នកបច្ចេក ទេសជប៉ុន ដើម្បីពិភាក្សាអំពីបច្ចេកទេសកុំព្យូទ័រសម្រាប់ការចុះឈ្មោះ បោះឆ្នោត។ នៅម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ក្រុមបច្ចេកទេសកុំព្យូទ័ររបស់គជប និងក្រុម ហ៊ុនលក់ប្រព័ន្ធកុំព្យូទ័រត្រូវជួបប្រជុំជាមួយក្រុមបច្ចេកទេសជប៉ុន ដើម្បីពិភាក្សាអំពីបច្ចេកទេស កុំព្យូទ័រសម្រាប់ការចុះឈ្មោះបោះឆ្នោត។ នៅម៉ោង ២ រសៀលថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៥ ក្រុម បច្ចេកទេសកុំព្យូទ័រ ត្រូវជួបប្រជុំជាមួយក្រុមបច្ចេកទេសជប៉ុន ដើម្បីពិភាក្សាអំពីបច្ចេកទេសកុំព្យូទ័រ សម្រាប់ការចុះឈ្មោះបោះឆ្នោតនិងម៉ោង ៣ រសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៥ គណៈ កម្មការចំពោះកិច្ចរបស់គជប ត្រូវជួបប្រជុំជាមួយមន្ត្រីស្ថានទូតជប៉ុន និងក្រុមបច្ចេកទេសជប៉ុន ដើម្បីពិភាក្សាអំពីបច្ចេកទេសកុំព្យួទ័រសម្រាប់ការចុះឈ្មោះបោះឆ្នោត។
កម្មវិធីរបស់គជប ក៏បានបង្ហាញថា នៅព្រឹកថ្ងៃទី៨ និងថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៥គណៈកម្មការ បច្ចេកទេសកិច្ចការបោះឆ្នោត និងគណៈកម្មការចំពោះកិច្ចរបស់គជប ត្រូវជួបប្រជុំជាមយក្រុមអ្នកបច្ចេកទេសជប៉ុន នៅទីស្តីការគជប ដើម្បីពិភាក្សាអំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
សេចក្តីព្រាងកម្មវិធីដដែល បង្ហាញថា នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ប្រធាន-អនុប្រធាន និងសមាជិកគជប ត្រូវជួបប្រជុំជាមួយគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា៕