យោងតាមសេចក្តីជូនដំណឹងរបស់អគ្គីសនីកម្ពុជាចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ គឺអគ្គីសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គីសនីក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញចំនួន ៤ថ្ងៃ គឺថ្ងៃទី៩, ១០, ១១ និង១២ ខែកក្កដា ឆ្នាំ។ មូលហេតុនោះគឺដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
នៅថ្ងៃព្រហស្បត៍្តទី០៩ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី ស្ថិតនៅភូមិដំណាក់ធំ ភូមិមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, នៅភូមិចាក់ជ្រូក ក្នុងសង្កាត់សំរោងក្រោម, ភូមិត្រពាំងទា ក្នុងសង្កាត់ត្រពាំងក្រសាំង, ភូមិព្រៃព្រីង ភូមិព្រៃល្វា ភូមិត្រពាំងពោធិ៍ ភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិទួលពង្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក្រាំងល្វា ភូមិត្រពាំងល្វា ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅក្នុងភូមិទួលក្រសាំង ក្នុងស្រុកតាខ្មៅ ខេត្តកណ្តាល, នៅភូមិដំណាក់ធំ ក្នុងសង្កាត់មានជ័យ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅភូមិទួលសង្កែ ខណ្ឌឬស្សីកែវ។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ភូមិទួលសង្កែ ខណ្ឌឬស្សីដែវ។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចាប់ពីឃុំត្រពាំងគង រហូតដល់ឃុំអង្គព្រះពាន ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច និងផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅតំបន់មួយចំនួនដែលស្ថិតនៅភូមិទួលគោក ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីភូមិស្វាយប៉ាក ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិបឹងឈូក ក្នុងសង្កាត់និរោធរហូតដល់ភូមិស្វាយតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ចាប់ពីឃុំរកាខ្ពស់ រហូតដល់ឃុំស្វាយរលំ ក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅភូមិថ្មគោល ភូមិចោមចៅ ភូមិរកាកុះ ភូមិព្រៃល្ង ភូមិទួលពង្រ ភូមិព្រៃសណ្តែក ភូមិស្រែជំរៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ចាប់ពីឃុំត្រពាំងគង រហូតដលឃុំអង្គព្រះពាន ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
ដោយ ជា សុភ័ក្ត្រ