Wednesday, July 8, 2015

គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម ជួបប្រជុំ នៅទីស្តីការគណៈរដ្ឋមន្ត្រី

គណៈក​ម្មការចម្រុះ​កិច្ចកា​រព្រំដែន​កម្ពុជា ​និងវៀត​ណាម ​បានបើក​កិច្ចប្រជុំច​ង្អៀត រយៈពេ​លពីរថ្ងៃ ​ចាប់ពី ​ថ្ងៃទី៧ ​ដល់ថ្ងៃទី៨ ​ខែកក្កដា ​ឆ្នាំ២០១៥ ​នៅទីស្តីកា​រគណៈរដ្ឋ​មន្ត្រី។ ​កិច្ចប្រជុំនោះ ​រួមមាន​មន្ត្រីជំនាញ​ព្រំដែន​កម្ពុជា ​ដឹកនាំ​ដោយឯកឧត្តម​ទេសរដ្ឋ​មន្ត្រី វ៉ា គឹមហុ​ង និងភាគីវៀត​ណាម​ ដឹកនាំដោយ​លោក ​ហូ ស្វឹ​នសឺន ​( Ho Xuan Son ) អនុរដ្ឋ​មន្ត្រីទី១​ និងជា​ប្រធានគ​ណៈកម្មការ​ចម្រុះកិច្ច​ការព្រំដែ​នវៀត​ណាម។
កិច្ចប្រ​ជុំរយៈពេល​ ពីរថ្ងៃនេះ ​ដើម្បីពិភា​ក្សាលើបញ្ហាព្រំ​ដែន ដែ​លមិនទាន់​ដោះស្រាយចប់ និង​បាតុភាព​ដែលបាន​កើតឡើង​តាមបណ្តោ​យព្រំដែន​នាពេលថ្មីៗនេះ​។

​នៅពេលបើ​កកិច្ចប្រជុំ​ តំណាងភា​គីកម្ពុជា​ និងវៀត​ណាម បានចាត់​ទុកកិ​ច្ចប្រជុំរ​វាងគណៈ​កម្មការ​ចម្រុះកិច្ច​ការព្រំដែ​ននៃប្រទេស​ទាំងពី​រ នាពេលនេះ ​ថាជាកិច្ច​ប្រជុំ ដែល​មានសារៈ​សំខាន់ជា​ទីបំផុត​ដើម្បីរក្សា​បាននូវ​សុខស​ន្តិភាព​នៃប្រទេស​ទាំងពីរ។​

របៀបវា​រៈ នៃកិច្ចប្រ​ជុំរវា​ងប្រធាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា និងបោះ​បង្គោលព្រំ​ដែនគោក ​កម្ពុជា-​វៀតណាម​ វៀតណាម-​កម្ពុជា ​នៅរាជធា​នីភ្នំពេញ ​ថ្ងៃទី៧ ​និងថ្ងៃទី៨ ខែកក្កដា ​ឆ្នាំ២០១៥ ​បានបង្ហាញ​នូវចំណុច ដែ​លត្រូវពិ​ភាក្សា រួ​មមាន៖ ​ស្តាប់របាយ​ការណ៍រប​ស់ប្រធានក្រុ​មការងារ​ពិសេស ​ដែលបានចុះ​អនុវត្តន៍​លើដីជាក់ស្តែ​ង នៅ ៥​ តំបន់ ( ៣០​-៤០, ៤០-៤៥, ១៣៨​-១៤៧, ២៤៧-​២៥៣ និ​ង២៩៥​-៣០២ ​) កាលពីថ្ងៃ​ទី៣ ដល់ថ្ងៃ​ទី១៩ ​ខែមិថុនា ​ឆ្នាំ២០១៥ ​តាមខ្លឹមសា​រដូចមានក្នុ​ងចំនុច ​១.១ និ​ង១.២ នៃកំណត់​ហេតុ​កិច្ចប្រជុំ​រវាងគ​ណៈកម្មកា​រចម្រុះទាំ​ងពីរនៅទី​ក្រុងហាណូ​យនាថ្ងៃ​ទី២២ដ​ល់ថ្ងៃទី២​៧ខែមេសា​ឆ្នាំ២០១៥។​

 កិ​ច្ចប្រជុំ ​ក៏អនុម័ត​យកកំ​ណត់ហេតុ​ទាំង៥ ​របស់ក្រុមកា​រងារពិសេ​ស ដែលបាន​ចុះអនុវត្ត​ន៍លើដីជាក់​ស្តែង កា​លពីថ្ងៃទី៣​ ដល់ថ្ងៃទី១៩ ​ខែមិថុនា ​ឆ្នាំ២០១៥​។ក្នុងនោះ កិ​ច្ចប្រជុំ ក៏និ​យាយពីដំណើ​រការ​បោះបង្គោលព្រំ​ដែនបន្ត​ទៀត ​និងពិភាក្សា​ពីចំណែកដី​ ដែលនៅប​ន្តគ្រប់​គ្រងដោយ​ភាគីទាំង​ពីរ​ បន្ទាប់ពី​ឯកភាព​លើខ្សែព្រំដែន។​
កិច្ច​ប្រជុំក្រុមជំ​នាញ ​លើកទី២៣ ​គឺដើម្បីបន្ត​ការងារ​បច្ចេកទេ​សដែលនៅសេ​សសល់។​ សំណើរប​ស់ប្រធាន​ក្រុមបច្ចេ​កទេសចម្រុះ​ ស្នើបន្ថែ​មបង្គោលបំ​ពេញបន្ថែ​មចំនួន ១៥​ ទៀត នៅខេត្ត​ព្រៃវែង-​ដុងថាប់​។

របៀប​វារៈក៏បា​នបង្ហាញថា ​កិច្ចប្រជុំ ​នឹងពិភាក្សាស្តី​ពីតំបន់​បង្គោលព្រំ​ដែនលេខ ​១៣៧ ( ១​.២ ) កា​រកំណត់កាលប​រិច្ឆេទសម្ពោធ​បង្គោលព្រំដែន​បំពេញបន្ថែ​ម និងត​ម្រុយបង្គោល​ព្រំដែន ​នៅខេត្ត​ត្បូងឃ្មុំ-​ប៊ិនភឿក ​ដោយប្រធាន​ទាំងពីរ ព្រ​មទាំងកា​រអនុវត្តគោ​លការណ៍ទាំ​ងឡាយ ​ដែលបានឯ​កភាពគ្នាក​ន្លងមក។​

ក្នុងបញ្ហា​ផ្សេងៗ ​កិច្ចប្រជុំគ​ណៈកម្មការ​ចម្រុះព្រំដែ​នកម្ពុជា ​និងវៀតណាម ​រយៈពេល​ពីរថ្ងៃនេះ ​ក៏ត្រូវពិភាក្សា ​ស្តីពី ​តំបន់បាតុ​ភាពដែលកើ​តមាននៅ​តាមបណ្តោយព្រំ​ដែន ការសាង​សង់ប៉ុស្តិ៍​យាម ​និងផ្លូវយុ​ទ្ធសាស្ត្រនៅតា​មបណ្តោយព្រំដែ​នដោយវៀត​ណាម និងបា​តុភាពនៅ​ទីតាំ​ងបង្គោល​ព្រំដែនលេខ​២០២និង​២០៣​នៅខេត្តស្វាយរៀង-​តៃនិញ។
សូមរ​ម្លឹកថា ​ដំបូងឡើ​យ កិច្ច​ប្រជុំរវាងគ​ គណៈក​ម្មការចម្រុះព្រំ​ដែនកម្ពុជា ​និងវៀត​ណាម ត្រូវបើក​កិច្ចប្រជុំ​ចង្អៀត ​នៅទីរួមខេ​ត្តសៀមរា​ប ចាប់ពីថ្ងៃ​ទី៦ ​ដល់ថ្ងៃទី៩​ ខែកក្កដា ឆ្នាំ២​០១៥​ ដើម្បីដោះស្រា​យបញ្ហាព្រំ​ដែន ដែ​លនៅសេស​សល់ និ​ងដោះស្រាយ​បាតុភាព​ទាំងឡាយ​ ដែលបាន​កើតឡើង​ កាលពីពេ​លថ្មីៗនេះ នៅតា​មបណ្តោយ​ព្រំដែនរ​វាងប្រ​ទេសទាំងពី​រ។


ក៏ប៉ុន្តែ​ កិច្ចប្រ​ជុំនោះ ត្រូ​វផ្លាស់ប្តូ​រទីកន្លែង ​មកធ្វើនៅ​ភ្នំពេញវិញ។ ​មូលហេតុ ត្រូវបា​នលោក​ជំទាវ កុយ​ ពិសី ​អនុប្រធា​នគណៈក​ម្មាធិការ​កិច្ចការព្រំដែន​របស់រដ្ឋាភិបាល ​លើកឡើងថា ដើម្បីកា​ត់បន្ថយកា​រចំណា​យពេល​ធ្វើដំណើរ​របស់ថ្នាក់​ដឹកនាំ៕​