សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព
ក្នុង ពិធី ចែក សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង
បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី១៩
ខែតុលា ឆ្នាំ២០១៥នេះ នាវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ បានមានប្រសាសន៍ដោយចោទជាសំនួរថា បើគេថាសញ្ញាបត្រគ្មានតម្លៃឬ
ក៏ ត្រូវបោះឆ្នោតឲ្យគេតទៅទៀត?ចំនុចនេះសំខាន់ណាស់ ការប្រមាថមើលងាយបែបនេះវាប៉ះពាល់ទាំងអស់
ទាំងស្ថាប័នអប់រំជាតិ ដែលបានប្រឹងប្រែងតាំងពីទ្រឹស្តី អ្នកចេះច្រើនបង្រៀន អ្នកចេះតិច កែតម្រូវ តាមរយៈគ្រូបង្រៀនកំរិតបឋមគឺចាប់ពី១២បូក២យ៉ាងតិច
ហើយ បើថ្នាក់អនុវិទ្យាល័យ វិទ្យាល័យក៏មានកំរិតបរិញ្ញាបូក១ជាស្តង់ដា ហើយបើបង្រៀននៅឯ
ថ្នាក់សកលវិទ្យាល័យ ថ្នាក់ឧត្តមសិក្សា ចំបាច់ត្រូវមានបរិញ្ញាបត្រជាន់ខ្ពស់
និងថ្នាក់បណ្ឌិត។
សម្តេចតេជោ ហ៊ុន សែន បានលើកជាសំនួរថា«តើប៉ុន្មានអ្នកទៅដែលបានបណ្ឌិតមកពីក្រៅប្រទេស?»
ហើយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀនជាង១១ម៉ឺននាក់ «តើប៉ុន្មានទៅដែលជាគ្រូមកពីក្រៅប្រទេស?»
គឺសុទ្ធតែគ្រូសាស្ត្រាចារ្យអត់មានតម្លៃ។ ទាំង អស់នេះជាការប្រមាថធ្ងន់បំផុតទៅលើស្ថាប័នអប់រំ
ទៅលើអតីតសិស្សនិសិ្សតដែលបានរៀន ក្រោយឆ្នាំ១៩៧៩ និងទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់គឺសុទ្ធតែពួកឥតតម្លៃ
ហើយអ្នក នៅធ្វើការ ក្នុងបក្សប្រឆាំងបន្តបម្រើការឲ្យបក្សប្រឆាំងដល់ណាទៀត? ហើយអ្នកដែលបាន
គាំទ្រឬបោះឆ្នោតឲ្យបក្សប្រឆាំង បន្តបោះឆ្នោតឲ្យទៀតក្នុងពេលគេមើលងាយ កូនចៅយើងដែលបានរៀនកំពុងចេញធ្វើការសុទ្ធតែអត់តម្លៃ?
សម្តេចតេជោបញ្ជាក់ថាមាតាបិតាដែលបានប្រឹងប្រែងឲ្យកូនរៀន
មានមោទនភាពណាស់នៅ ពេលឃើញកូនពាក់ឯកសណ្ឋាននិសិ្សតទទួលសញ្ញាបត្រ តែបក្សប្រឆាំងថាអត់តម្លៃ
អញ្ចឹងទេ ពិចារណាឲ្យដិតដល់ សារនយោបាយមួយនេះសំរាប់យើងបានសេចក្តីថានិយាយពាក្យមួយ
ម៉ាត់ថា «អត់» បើអ្នកឯងនៅក្នុងបក្សប្រឆាំងហើយបន្តទៀតពេលមេបក្សអ្នកឯងថាអត់តម្លៃ
មានន័យថាអ្នកឯងអត់តម្លៃ។ ក្នុងវិស័យអប់រំនេះមិនមែនរឿងតូចតាច ទេកាលពីសម័យមុន
សង្គ្រាមឆ្នាំ១៩៧០គ្រូបង្រៀនមានប្រមាណជាង៤ម៉ឺននាក់ និងសិស្សមានមិនដល់មួយលាន
នាក់ទេ ក៏ប៉ុន្តែនៅពេលនេះគ្រូសាស្រ្តាចារ្យជាង១១ម៉ឺននាក់ និងសិស្សជិត៤លាននាក់ មិន
តូចទេ ធំណាស់កំពុងខិតខំធ្វើកំណែទម្រង់ក្នុងវិស័យអប់រំចាប់តាំងពីបឋមសិក្សា
មធ្យមសិក្សា និងពង្រឹងគុណល្អក្នុងឧត្តមសិក្សា។ ខ្ញុំព្រះករុណាខ្ញុំប្រឹងឆ្លៀតឱកាសនេះថ្លែងជូននូវការ
កោត សរសើរចំពោះក្រសួងអប់រំយុវជននិងកីឡា ដែលបានធ្វើកំណែទម្រង់ពាក់ព័ន្ធនិងការប្រលង
មធ្យមសិក្សាទុតិយភូមិកន្លងមកនេះ ជាចំនុចល្អដែលយើងបានកំណែទម្រង់ ប្រលងបាក់ឌុប មួយនេះបានធ្វើឲ្យមានការជះឥទ្ធិពលយ៉ាងធំធេងជាមួយនិងសិស្ស
គ្រាន់តែ សិស្ស ត្រៀម ប្រលង ក៏ប៉ុន្តែសិស្សនៅខាងក្រោម គឺដឹងថាពេលមកដល់ចំណុចនេះគឺដឹងហើយ
អញ្ចឹង ហើយបានប្រឹងតាំងពីក្រោម ឥឡូវឪពុកម្តាយជាច្រើន ចាប់ផ្តើមនិយាយថាកូនយើងដូចប្រឹងរៀនប្លែក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងទៅកាន់សិស្សនិស្សិតដោយ
សូមឲ្យចាត់ទុកសញ្ញាបត្រ នៅក្នុងស្រុកជាសញ្ញាបត្រមានតម្លៃ ដែលបានមកពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស
បើទោះបីគណបក្សប្រឆាំងបានរិះគន់ថា ជាសញ្ញាបត្រគ្មានតម្លៃក៏ដោយ៕