សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៥នេះ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ
ជូននិស្សិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៃសាកលវិទ្យាល័យ វេស្ទើន នាវិទ្យាស្ថានជាតិអប់រំ
ថា សម្តេចសូមកោតសរសើរចំពោះការខិតប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយសំរួលក្នុងការបើកប្រាក់ខែមន្រ្តីរាជការបានលឿនក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ
កន្លងទៅ។
សម្តេចតេជោ
បានបន្តថា ក្នុងខែកញ្ញាកន្លងទៅ នៅសប្តាហ៍ទី៤ ក្រសួង បាន បើក ប្រាក់ ខែ សំរាប់ខែកញ្ញា
និងបើកប្រាក់ខែសំរាប់ ខែតុលា នៅសប្តាហ៍ទី១។ ទោះ ជាយ៉ាង ណាសម្តេចក៏សូមឲ្យក្រសួងជួយពិនិត្យមើលលទ្ធភាព
សំរាប់ការបើកប្រាក់ខែ ខែវិច្ឆិកា ធ្វើ ម៉េចឲ្យបានឆាប់បន្តិច អាចថានៅអាទិត្យទី២
រឺទី៣ ព្រោះប្រាក់ខែ ដែលបើកសំរាប់ខែកញ្ញា និងតុលា
គឺបានចាយវាយសំរាប់ពិធីបុណ្យភ្ជុំបិណ្ឌអស់ទៅហើយ។
ជាមួយគ្នានេះដែរ
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានប្រកាសថា ប្រាក់ខែ មន្ត្រី រាជ ការ នឹង ឡើងនៅក្នុងខែមេសា
គឺមុនចូលឆ្នាំខ្មែរសំរាប់ឆ្នាំក្រោយៗ ដើម្បី សំរួល ដល់ ការចាយ វាយ ក្នុងពិធីបុណ្យចូលខ្មែរ៕
អត្ថបទ៖ សុភាព នារី