ការចុះចែកអត្តសញ្ញាណប័ណ្ណនេះឯកឧត្តម
ទិត សុធា និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងឯកឧត្តម ស្វាយ ស៊ីថា
ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា បានបែងចែកក្រុមការងារ
និងយុវជនស្ម័គ្រចិត្តក្នុងភូមិជា១៣ក្រុមដើម្បីងាយស្រួលចែកជួនប្រជាពលរដ្ឋ។ ការចុះចែកអត្តសញ្ញាណប័ណ្ណដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋបែបនេះគឺ
ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ផ្លូវការតាមតម្រូវការជាក់ស្តែង
និងព្រមទាំងឆ្លៀតឱកាសនេះសិក្សាស្វែងយល់ពីសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ
និងបង្កើតភាពស្និទ្ធស្នាល ក៏ដូចជាជំរុញវប្បធម៏នៃការផ្តល់សេវាសាធារណៈដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ទិត សុធា និងឯកឧត្តម
ស្វាយ សុវណ្ណរិទ្ធតំណាងក្រុមការងារទាំងអស់ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋដែលទើបទទួលបានអត្តសញ្ញាណប័ណ្ណ
ត្រូវថែរក្សាទុកដាក់ឲ្យបានត្រឹមត្រូវជៀសវាងការខូចខាត ឬបាត់បង់ដោយប្រការណាមួយ។ រីឯប្រជាពលរដ្ឋមួយចំនួនទៀតដែលបានទៅធ្វើរួចតែមិនទាន់ទទួលបាន គឺព្រោះក្រសួងមិនទាន់បញ្ជូនមកនោះសូមមេត្តារង់ចាំសិនហើយក្រុមការងារនឹងបន្តចុះចែកទៀតនៅពេលក្រោយ ដូចគ្នានេះដែរចំពោះយុវជនដែលគ្រប់អាយុត្រូវទាក់ទងមកមន្រ្តីនគរបាលឃុំ
ដើម្បីស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ ក៏ដូចជាឯកសារផ្លូវការចាំបាច់នានា។