ក្រោយពេលដែលតុលាការបានចេញដីកាតាមចាប់ខ្លួនមក លោក សម រង្ស៊ី បានក្លាយខ្លួនជាអ្នកនយោបាយដ៏កំសាកម្នាក់ មិនហ៊ានប្រឈមមុខទទួលទោសកំហុសឡើយ ដោយបានបន្តគេចខ្លួននៅបរទេសយ៉ាងអាម៉ាស់ បើប្រៀបធៀបជាមួយនឹងលោកស្រី អ៊ុងសាស៊ូជីមេដឹកនាំបក្សប្រឆាំងនៅភូមា។
តាមពិត នេះជាទម្លាប់មិនទទួលខុសត្រូវរបស់មេបក្សប្រឆាំងនៅកម្ពុជាទៅហើយ។ នៅរៀងរាល់ពេលដែលបានប្រព្រឹត្តិខុសច្បាប់ លោក សម រង្ស៊ី មិនត្រឹមតែធ្វើឲ្យប្រទេសជួបនូវបញ្ហានិទណ្ឌភាពទេ តែថែមទាំងបញ្ចេញចរិតដើរញុះញង់ឲ្យបរទេសដាក់សម្ពាធ និងផ្តាច់ជំនួយដល់ជាតិ និងប្រជាពលរដ្ឋខ្លួនថែមទៀត។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះ ទណ្ឌិតរូបនេះបានទៅបំភ្លៃហេតុការណ៍ពិតនៃទោសកំហុសរបស់ខ្លួន ដល់សមាជិកសភាសហភាពអឺរុប រហូតដល់ក្រុមសមាជិកសភាត្រចៀកសទាំងនោះជឿស្លុង ហើយបែរជាមកដាក់ទណ្ឌកម្មប្រជាពលរដ្ឋខ្មែររាប់លាននាក់តាមរយៈការស្នើឲ្យមានការពិចារណាក្នុងការលុបចោលជំនួយ៤៥០លានដុល្លារ សម្រាប់ការអភិវឌ្ឍប្រទេស ដោយសារតែទណ្ឌិត សម រង្ស៊ី ម្នាក់ទៅវិញ។ ដូច្នេះ វាគឺជារឿងដ៏អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅខ្លាំងណាស់។
ម្យ៉ាងទៀត ការជំរុញឲ្យរដ្ឋាភិបាល និងសភាកម្ពុជាផ្តល់អភ័យឯកសិទ្ធិ និងលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ពីសំណាក់សភាសហភាពអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអូស្ត្រាលី នាពេលកន្លងមកនោះ គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងរំលោភដល់អធិបតេយ្យរបស់កម្ពុជា ដែលនាំទៅដល់ការធ្វើឲ្យបាត់បង់នូវតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ យ៉ាងពិតប្រាកដ តាមរយៈការបង្គាប់បញ្ជាដល់រដ្ឋអធិបតេយ្យមួយ ដែលមិនអាចរំលោភបំពានបានឡើយ។
រាល់ការលើកលែងទោស ឬការចោទប្រកាន់ដល់ជនជាប់ចោទណាម្នាក់ នៅក្នុងសង្គមស៊ីវិល័យ វាគឺជាឆន្ទានុសិទ្ធិផ្តាច់មុខរបស់ស្ថាប័នតុលាការតែប៉ុណ្ណោះ។ ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល នៅកម្ពុជាគឺពុំមានសិទ្ធិលូកដៃបង្គាប់បញ្ជាទៅស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យរបស់រដ្ឋឡើយ។
ការសម្ដែងនូវក្តីព្រួយបារម្ភចំពោះការវិវឌ្ឍស្ថានការណ៍នយោបាយនៅកម្ពុជា ដែលលើកឡើងដោយក្រុមសភាប្រទេសមួយចំនួនទាំងនោះ គឺជារឿងធ្វើឡើងដោយបុរេវិនិច្ឆ័យ ពុំមានមូលដ្ឋានអព្យាក្រឹត និងព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ។ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌរបស់មេដឹកនាំបក្សប្រឆាំងលោកសម រង្ស៊ី វាគឺជារឿងជម្លោះឯកជនរវាងពលរដ្ឋនិងពលរដ្ឋ ដែលមានសាលដីកាស្ថាពររួចទៅហើយ។ ដូច្នេះគេមិនអាចមិនចាត់វិធានការណ៍ច្បាប់ចំពោះទណ្ឌិតណាម្នាក់ ដែលជាអ្នកនយោបាយឲ្យរួចផុតពីសំណាញ់ច្បាប់បានឡើយ។
កន្លងមក មានប្រទេសនៅក្នុងតំបន់ក្បែរកម្ពុជាបានប្រព្រឹត្តិ និងរំលោភធ្ងន់ធ្ងរបំផុត លើបញ្ហាប្រជាធិបតេយ្យនេះ បើទោះបីជាទង្វើហាក់បីដូចជាសាហាវ ឈានទៅដល់ការធ្វើរដ្ឋប្រហារយោធា ដើម្បីដណ្តើមអំណាចក្តី ក៏គេមិនដែលឃើញសភាសហភាពអឺរ៉ុប ឬសភាអាស៊ាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ។ ចុះហេតុអ្វីបានជានៅកម្ពុជា បែរជាសភាសហភាពអឺរ៉ុប និងសភាអាស៊ាន ថ្កោលទោសទៅវិញ បើគ្រាន់តែកម្ពុជា ពង្រឹងគោលការណ៍នីតិរដ្ឋ របស់ខ្លួបនោះ? តើវាជាប្រព័ន្ធថ្កោលទោសតាមបែបស្តង់ដារពីរ (double standard) ឬយ៉ាងណា នៅលើពិភពលោកនេះ?
ជារួម ក្នុងនាមជារដ្ឋអធិបតេយ្យមួយ គេមិនអាចធ្វើតាមការបង្គាប់បញ្ជារបស់បរទេសណាមួយបានឡើយ នៅពេលដែលប្រទេសនោះបានអនុវត្តយ៉ាងត្រឹមត្រូវ ទៅតាមបទដ្ឋានច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃប្រទេសរបស់ខ្លួន។ ម្យ៉ាងទៀតគ្មានជនណាម្នាក់អាចយកកិច្ចព្រមព្រៀង ឬទ្រឹស្តីនៃវប្បធម៌សន្ទនា ដើម្បីធ្វើជាខែលទៅជ្រៀតជ្រែកស្ថាប័នតុលាការបានឡើយ។ ប្រទេសត្រូវមានច្បាប់ គ្រួសារត្រូវមានវិន័យ បើគ្មាននីតិរដ្ឋទេ ប្រទេសនឹងក្លាយជាអនាធិបតេយ្យ។ ប្រជាពលរដ្ឋមិនត្រូវការមេដឹកនាំដូចលោក សម រង្ស៊ី ដែលញុះញង់អន្តរជាតិដាក់ការគាបសង្កត់ និងផ្តាច់ជំនួយដល់ប្រជាពលរដ្ឋឯងបែបនេះទេ។ លោក សម រង្ស៊ី ហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីតែអំណាចរបស់ខ្លួន និងបក្ខពួក ទោះបីជាប្រទេសត្រូវផ្តាច់ជំនួយរាប់រយលានដុល្លារក៏ដោយ បែបនេះគេហៅថា «បក្សសាងគ្រោះដល់ជាតិ » ៕
នយោបាយដ៏កំសាកម្នាក់ មិនហ៊ានប្រឈមមុខទទួលទោសកំហុសឡើយ ដោយបានបន្តគេចខ្លួននៅបរទេសយ៉ាងអាម៉ាស់ បើប្រៀបធៀបជាមួយនឹងលោកស្រី អ៊ុងសាស៊ូជីមេដឹកនាំបក្សប្រឆាំងនៅភូមា។