Wednesday, October 7, 2015

សុន្ទរ​កថា​ឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គ​រដ្ឋទូត​ជប៉ុន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​អគារ​ជម្ងឺ​ទូទៅ និង​អគារ​សម្ភព នៅមន្ទីរពេទ្យ​បង្អែក​នៃស្រុក​ប្រតិបត្តិកោះ​អណ្តែត






ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​សម្ពោ​ធដាក់​ឱ្យ​​ប្រើ​ប្រាស់​ជាផ្លូវ​ការ​អគារ​ជម្ងឺទូទៅ និងអគារ​សម្ភព នៅមន្ទីរ​ពេទ្យបង្អែកនៃ​ស្រុក​ប្រតិបត្តិ​កោះ​អណ្តែត

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ
ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​អគារជម្ងឺទូទៅ និងអគារសម្ភព នៅមន្ទីរពេទ្យបង្អែកនៃស្រុកប្រតិបត្តិ​កោះអណ្តែត
តាកែវ ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥
šš­››

- សូមថ្វាយបង្គំព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ
- ឯកឧត្ដម យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
- បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្មួយៗ​យុវជន​កាកបាទ​ក្រហម និងក្មួយៗកាយរិទ្ធទាំងអស់ ជាទីមេត្រី!

            ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីសោមនស្សរីករាយ​ដោយ​បានមក​ចូលរួម​ជា​មួ​យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធី​សម្ភោធ​​​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ​អគារជម្ងឺទូទៅនិងអគារសម្ភព នៅមន្ទីរពេទ្យបង្អែកនៃ​ស្រុក​ប្រតិបត្តិ​​​​កោះ​អណ្តែត ដ៏​មាន​សារៈសំខាន់​នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ  ខ្ញុំព្រះករុណាខ្ញុំ សូម​ពាំនាំនូវ​ការផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខដល់បងប្អូនទាំងអស់ក្នុង​ស្រុកកោះអណ្តែតយើង ពីសំណាក់ សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​តែងតែ​លះបង់ពេលវេលាមិនគិត​ពីការ​នឿយ​ហត់ ដើម្បីបុព្វហេតុ​ដ៏​ធំធេង​របស់​ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង​​​​ប្រជាជន​​ជប៉ុន ដែលបានផ្តល់​ជំនួយឧបត្ថម្ភ​ជាថវិកានិងសម្ភារៈ សម្រាប់សាងសង់អគារ​ជម្ងឺ​ទូទៅ​និង​ជម្ងឺ​កុមារ ព្រមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យនានា ក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត​យើង​នេះ តាមរយៈ​គម្រោង គុសាណុណេ ដោយចំណាយថវិកាសរុប ប្រមាណជាង ១០ ម៉ឺនដុល្លារ​អាមេរិក​។ កន្លងមក ខ្ញុំព្រះករុណាខ្ញុំនិង​ភរិយា ក៏បានចូលរួម​សាងសង់អគារសម្ភពនិង​រោគស្ត្រី ​នៅ​មន្ទីរពេទ្យបង្អែកនេះដែរ ដែលសមិទ្ធផលថ្មីទាំងនេះ បានប្រែក្លាយ​ពីមណ្ឌលសុខភាព ទៅជា​មន្ទីរ​ពេទ្យ​បង្អែក​ ដែលជាប្រវត្តិសាស្ត្រសម្រាប់ស្រុក​​កោះអណ្តែតយើងនេះ។ ទាំងនេះ ក៏ជា​សក្ខីភាពថ្មី​មួយទៀត​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញយ៉ាងច្បាស់​​ អំពីការយកចិត្តទុក​ដាក់​ខ្ពស់​របស់រាជរដ្ឋាភិបាលកម្ពុជា​​ ក្នុង​​ការកៀរគរការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ ទាំង​ថវិកា និងសម្ភារៈ ​ពីសប្បុរសជនក្នុងនិង​ក្រៅ​ប្រទេស​ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធសម្រាប់វិស័យសុខាភិបាលនៅ​កម្ពុជា​ សំដៅពង្រឹង​ និងពង្រីក​​សកម្មភាព​​​ផ្តល់​សេវា​​​សុខភាពសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។ ចាប់ពី​ពេល​នេះ​​ត​ទៅ ​​សូមឲ្យ​បងប្អូនស្ត្រី​ដែល​​មានផ្ទៃពោះ​ អញ្ជើញមកពិនិត្យ​ផ្ទៃពោះ និងពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​​​​របស់យើង​ឲ្យ​បាន​ទៀងទាត់ និង​គួរ​ជៀសវាងការ​​សម្រាល​កូននៅតាមផ្ទះ​ ដើម្បីកុំឲ្យជួប​គ្រោះថ្នាក់​ជាយថាហេតុ។

ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូម​សម្តែង​​នូវ​​ការ​​​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ ​អស់លោក លោកស្រី មន្ត្រីសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំ​ប្រឹង​ប្រែង​​​​បំពេញ​ការងារ​ ក្នុងការផ្តល់​សេវាសុខភាពសាធារណៈ​នៅមន្ទីរពេទ្យបង្អែក​នេះ​។

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ​យុវជន​
ដូចយើងទាំងអស់​ជ្រាបស្រាប់ហើយថា ​សង្គ្រាមជាង​៣០​ឆ្នាំ​មុន​នេះ ជាពិសេស របប​ប្រល័យ​​​ពូជសាសន៍ប៉ុលពត បានបំផ្លិច​បំផ្លាញ​​ប្រទេស​ទាំងមូល​ស្ទើរដល់​ឬស​គល់ ដែល​ជាបន្ទុក​យ៉ាង​ធ្ងន់​ធ្ងរ​​សម្រាប់​យើង​ទាំង​អស់​គ្នា​ត្រូវ​រែកពុន និង​ដោះស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង​ចេញ​ពី​បាតដៃទទេ។ បច្ចុប្បន្ន​នេះ ក្រៅពីការស្តារ កសាង និងអភិវឌ្ឍ​លើ​គ្រប់​​វិស័យ រាជរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​ប្រកប​​ដោយ​គតិបណ្ឌិត​​របស់ ​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាននិងកំពុងបន្ត​ផ្តល់​អាទិភាព​ខ្ពស់បំផុត​ដល់ការពង្រឹង​សកម្មភាព​ផ្តល់សេវា​សុខា​ភិបាលជូនប្រជាពលរដ្ឋ ដោយ​បាន​បង្កើត បន្តកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព និងប៉ុស្តិ៍​សុខភាព​នៅទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលមិនត្រឹម​តែ​បាន​ផ្តល់អាទិភាព​ដល់ក្រសួង​សុខាភិបាល​​ក្នុងការជ្រើសរើស​មន្ត្រី​ជំនាញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបាន​បង្កើន​កញ្ចប់​ថវិកា​​សម្រាប់​វិស័យ​សុខាភិបាលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការ​ផ្តល់សេវាថែទាំ​សុខភាព និង​ព្យាបាល​​ជំងឺ​ជូន​ប្រជាជនឱ្យកាន់តែប្រសើរឡើង​។ ជាក់ស្តែង ថវិការដ្ឋចំណាយលើវិស័យនេះ​សម្រាប់ឆ្នាំ​២០១៦​ នឹងកើនឡើង​៨,៦% ធៀបនឹងឆ្នាំ២០១៥ គឺស្មើនឹង១,៣៦% នៃផផស (GDP) គិតជា​ទឹកប្រាក់ ជិត២៨០​លាន​ដុល្លារអាមេរិក​។ រាជរដ្ឋាភិបាល​ទទួលស្គាល់ថា កំណើន​នៃលទ្ធភាព និង​ឱកាស​ទទួលបាននូវ​សេវា​សុខភាព​ប្រកប​ដោយ​សមធម៌ គឺជាកត្តាដ៏មាន​សារៈសំខាន់មួយ​ក្នុង​ការ​លើក​ស្ទួយកំរិតជីវភាពរស់នៅរបស់​ប្រជាជន​នៅទូទាំងប្រទេស ឱ្យឆ្លងផុត​ពីគំនាបនៃ​ភាព​ក្រីក្រ និង​​មាន​​សុខុមាលភាពបរិបូរ ដើម្បីការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកប​ដោយ​ចីរភាព​ និង​សមធម៌​ ។

ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យសុខាភិបាល ក៏បានស្តែង​ឡើង​​ផងដែរ​​ តាមរយៈការជំរុញការអនុវត្តវិធានការលើកកម្ពស់ការផ្តល់សេវាសុខភាព​ដល់​ជន​ក្រី​ក្រ និងក្រុមដែល​ងាយ​រង​គ្រោះដទៃទៀតដល់មូលដ្ឋាន និងតំបន់ដាច់ស្រយាល។ ទន្ទឹមនឹងនេះ ​ការងារ​​​គ្រប់គ្រង និង​ការផ្តល់​សេវា​ទ្រទ្រង់នៅគ្រប់ទីកន្លែង ដូចជា មន្ទីរពិសោធន៍​វេជ្ជ​សាស្ត្រ ការដឹកជញ្ជូន​អ្នកជំងឺ ឱសថ សម្ភារៈវេជ្ជសាស្ត្រ ត្រូវបាន​​ពង្រឹងនៅទូទាំងប្រទេស។ ព្រមជាមួយ​គ្នានេះ រាជរដ្ឋា​ភិបាល​​បាន​និងកំពុងពង្រឹង​កម្មវិធីបង្ការ និងព្យាបាល​ជំងឺឆ្លង កម្មវិធីគាំពារ​មាតា​និងទារក និង​គោល​​ការណ៍​លើកលែងការបង់ថ្លៃ​ក្នុងការ​ពិនិត្យ និងព្យាបាលជំងឺ​ដល់ជន​ក្រីក្រ តាមរយៈការ​បង្កើន​​​មូលនិធិសមធម៌ សំដៅជួយគាំពារជនក្រីក្រ ឱ្យទទួល​បាននូវសេវាសុខភាព​សាធារណៈ​​កាន់​តែ​ប្រពៃ​។ លើសពីនេះ រាជរដ្ឋាភិបាល បានបន្តជំរុញ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សនៅ​ក្នុងវិស័យ​សុខាភិបាល​​​នៅគ្រប់កម្រិត ជាពិសេសការបណ្តុះបណ្តាលឆ្មប គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ព្រមទាំងលើក​កម្ពស់​​មនសិការវិជ្ជាជីវៈ​របស់មន្ត្រីសុខាភិបាល ក្នុង​ការ​បំរើ​ប្រជាជន​ឱ្យកាន់តែ​ប្រសើរ និងមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលក៏បាន និងកំពុងយក​ចិត្តទុក​ដាក់​ខ្ពស់ ក្នុងការបង្កើនការ​ត្រួត​ពិនិត្យ​សេវាឯកជនក្នុងការពិនិត្យ និង​ព្យាបាលជំងឺ និងធ្វើ​អាជីវកម្ម​ឱសថ​តាម​គោលការណ៍​ច្បាប់ ដើម្បីធានាគុណភាពនៃសេវាកម្ម និងសុខភាពរបស់​ប្រជាជន ព្រម​ទាំង​​​ពង្រឹង​​កិច្ចសហ​ប្រតិបត្តិការ​រវាងស្ថាប័នរដ្ឋ ដៃគូរអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល ជាតិ​​និង​អន្តរជាតិ និង​សប្បុរស​ជននានា សំដៅលើក​ស្ទួយ​សុខភាពសាធារណៈនៅកម្ពុជា។​

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
សមិទ្ធផលដ៏ល្អប្រពៃទាំងនេះ គឺបានមកដោយសារការយកចិត្តទុកដាក់ និងការខិតខំ​ប្រឹង​ប្រែង​​​​​របស់មន្រ្តីសុខាភិបាល​ និងអាជ្ញាធរដែនដីគ្រប់​លំដាប់​ថ្នាក់ ដោយមានការចូលរួមយ៉ាង​ផុលផុស​ពី​ដៃគូអភិវឌ្ឍន៍ វិស័យ​ឯកជន សង្គមស៊ីវិល និង​សប្បុរសជនក្នុង​និងក្រៅប្រទេសផងដែរ​។ ក្នុងន័យ​នេះ ខ្ញុំព្រះករុណាខ្ញុំ សូមយក​ឱកាសនេះ អំពាវនាវ​ដល់សប្បុរសជន​ជាតិ និងអន្តរជាតិ ​ព្រម​ទាំង​ដៃ​គូ​អភិវឌ្ឍន៍​នានា​ សូមបន្តចូលរួម​គាំទ្រដល់​ការ​អភិវឌ្ឍវិស័យ​សុខា​ភិបាល​​នៅ​កម្ពុជាឲ្យកាន់តែ​មាន​ការ​រីកចំរើនថែមទៀត ដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការសេវា​សុខ​ភាព​​​សាធារណៈរបស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​ប្រទេស។​

ជាថ្មីម្តងទៀត ក្នុង​នាម​រាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែង​អំណរ​គុណ​​​ តាម​រយៈឯកឧត្តម​ យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូត​ជប៉ុន ជូនចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​​ជប៉ុន ដែល​​ជានិច្ចកាលតែងតែចូលរួមចំណែក​យ៉ាង​សកម្ម​​ជួយកសាង និង​អភិវឌ្ឍន៍​កម្ពុជា​លើគ្រប់​វិស័យ ជាពិសេស​ វិស័យសុខាភិបាលកម្ពុជា​។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹង​ទឹកចិត្ត​ដ៏​​ប្រពៃ​ថ្លៃថ្លារបស់សប្បុរសជននាពេលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវ​ចំពោះ គិលានុ​ប​ដ្ឋា​ក​ គិ​លា​នុ​ប​ដ្ឋា​​យិការ គ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ សូមបន្ដយកចិត្តទុកដាក់ផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់រូបឲ្យកាន់តែ​មាន​ប្រសិទ្ធភាព និង​បន្ត​លើកកម្ពស់​សីលធម៌​វិជ្ជាជីវៈរបស់​ខ្លួន​បន្ថែម​ទៀត​។ ខ្ញុំសង្ឃឹមថា គណៈគ្រប់គ្រង​មន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត និង​​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធទាំង​អស់នឹង​សហការ​គ្នា​​ដោយស្មារតីទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ថែរក្សា​ការពារ​សមិទ្ធិផល​ទាំងនេះឲ្យបាន​គង់​វង្ស ​សម្រាប់ការប្រើប្រាស់យូរអង្វែងតរៀងទៅ។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុង​ក្រុមគ្រួសារ។

ខ្ញុំ​ព្រះករុណាខ្ញុំ សូម​ប្រកាសដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ​អគារជម្ងឺទូទៅ និងអគារសម្ភព នៅ​មន្ទីរ​ពេទ្យបង្អែកនៃ​ស្រុក​ប្រតិបត្តិ​​​​កោះអណ្តែត ​ចាប់ពីពេលនេះតទៅ ។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា



Tuesday, October 6, 2015

គណៈ​ប្រតិភូ​កម្ពុជា​ បានលើក​ឡើង ​ពីច្បា​ប់ស្តីពី​សមាគម ​និងអង្គការ​ក្រៅរដ្ឋា​ភិបាល ​នៅក្នុងសម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិម​នុស្សលើកទី៣០

យោងតាម​សេចក្តីថ្លែង​ការណ៍ របស់គណៈប្រតិ​ភូកម្ពុជា នៅក្នុងសម័យ​ប្រជុំក្រុមប្រឹក្សា​សិទ្ធិមនុស្សលើក​ទី៣០ អំពីការអនុម័ត​សេចក្តីស​ម្រេចស្តីពីការផ្តល់​ប្រឹក្សា និងជំនួយ​បច្ចេក ទេស សម្រាប់​ព្រះរាជាណាច​ក្រកម្ពុជា ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហ្សឺ​ណែវ គណៈប្រ​តិភូកម្ពុជា​បាន ជម្រាប​ទៅកាន់ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្សថា ដោយខ្លឹម​សារវាក្យខណ្ឌទី២២ នៃសេចក្តី​សម្រេចរបស់​ក្រុមប្រឹក្សា​សិទ្ធិមនុ​ស្ស បានដើរ​ផ្ទុយពីសុឆន្ទៈ​របស់រ​ដ្ឋាភិបាលកម្ពុជា​ក្នុងការដាក់​អោយប្រើប្រាស់ ច្បាប់ស្តី​ពីសមាគម និងអង្គការ​ក្រៅរដ្ឋាភិបា​ល ដែល ជាការពិត​ច្បាប់នេះ ត្រូវបាន​អនុម័តស្រប​តាម រដ្ឋធម្មនុញ្ញ​នៃប្រទេស​កម្ពុជា។
គណៈប្រតិ​ភូកម្ពុជា បាន​បន្តថា គោលបំណង​សំខាន់នៃច្បាប់នេះ គឺដើម្បីបង្កើត​អោយ​មានបរិយាកាស​អំណោយផល តម្លាភាព កិច្ចសហ​ប្រតិបត្តិការ និងសេរីភាព របស់សង្គម​ស៊ីវិល និងអង្គការក្រៅ​រដ្ឋាភិបាល។ ទន្ទឹម​នឹងនេះ រដ្ឋាភិបាលមិនមាន​បំណងរឹតត្បិត​សេរីភាព​របស់​សមាគម និងអង្គ​ការក្រៅរដ្ឋាភិបាលទាំង​នោះឡើយ។ គណៈប្រតិភូក​ម្ពុជា បានបញ្ជាក់​ថា នៅក្នុងពិភព​លោកនេះ ពុំមានប្រទេស​ណាមួយដែ​លមានអង្គការក្រៅ​រដ្ឋាភិបាល និងសង្គមស៊ីវិល​រាប់ពាន់ ដែលអាចធ្វើ​សកម្មភាព និងសេរីភាព​ពេញលេញដូច​នៅក្នុងព្រះរាជាណាច​ក្រកម្ពុជាសព្វ​ថ្ងៃនេះទេ។
ទោះបីយ៉ាង​នេះក៏​ដោយ ព្រះរាជាណាច​ក្រកម្ពុជា សូមថ្លែង​អំណរគុណយ៉ា​ងជ្រាល​ជ្រៅដល់អង្គ​ការក្រៅ​រដ្ឋាភិបាល ដែលបាន​ជួយកម្ពុជា​ចាប់តាំងពី​ទសវត្សរ៍ទី៨០ បន្ទាប់​ពីការបំផ្លិច​បំផ្លាញ​ដ៏ឃោរឃៅរ​បស់របបខ្មែ​រក្រហម។ គណៈប្រតិភូ​កម្ពុជា ក៏សូម​ថ្លែង​អំណរគុណ ដល់​គណៈប្រតិភូនៃប្រ​បទេសជប៉ុន ដែលជា​អ្នកដឹកនាំធ្វើសេច​ក្តីព្រាង ស្តីពីការផ្តល់​ប្រឹក្សា និងជំនួយ​បច្ចេកទេស សម្រាប់កម្ពុជា​នៅក្នុងសម័យ​ប្រជុំរបស់ក្រុ​មប្រឹក្សាសិទ្ធិ​មនុស្សលើកទី៣០នេះ។
ព្រះរាជាណាច​ក្រកម្ពុជា ក៏បានកោតសរសើរ​ការខិតខំប្រឹង​ប្រែង និង​សហប្រតិប​ត្តិការ​របស់គណៈ​ប្រតិភូជប៉ុន​ដែលបាន​អនុម័ត សេចក្តី​សម្រេច​ប្រកប​ដោយការ​ប្តេជ្ញា និងភាព​ជាអ្នកដឹកនាំ​ឈានទៅរកលទ្ធផល​ដែលអាចទទួល​បានពី​គ្រប់​ភាគី។ កម្ពុជាជឿជាក់​យ៉ាង​មុតមាំថា អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ ស្តីពីសិទ្ធិម​នុស្សនៅ​កម្ពុជា ​នឹងអនុវត្តភារ​កិច្ចរបស់​ខ្លួន ប្រកបដោយ​តម្លាភាព អព្យាក្រឹត្យ​ភាព និងឯក​រាជ្យ​ភាព មិន​ស្ថិតក្រោម​ឥទ្ធិពល ឬការជ្រៀត​ជ្រែកពីភាគី​ដ៏ទៃ។ ក្នុងន័យនេះ​រាជរដ្ឋាភិបាល​កម្ពុជា នឹងបន្តកិច្ច​សហប្រតិបត្តិ​ការ និងការសន្ទនាក្នុង​ន័យស្ថាប​នាជាមួយអ្នក​រាយការណ៍​ពិសេស៕​


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកជំទាវរួមជាមួយមន្ត្រីក្រោមឪវាទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ចំនួន៣វត្តនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ

ឯកឧត្តម​ បណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋ​មន្ត្រីទទួល​បន្ទុកទីស្តីកា​រគណៈរដ្ឋមន្ត្រី​និង​លោកជំទាវ ​រួមនិងមន្រ្ដី​ក្រោមឪវាទ ​បានអញ្ជើញ ​ចូលរួមក្នុងពិធីបុណ្យ​កាន់បិណ្ឌ​វេនទី​៨ ​ជាមួយពុទ្ធបរិស័ទ​នៅវត្តគិរីចុ​ង​កោះ​ឃុំគីរីចុងកោះ​ វត្តឧទុម្ពក្រោម​ និងវត្តពោធិវង្ស​លើ ស្ថិតក្នុង​ស្រុកគីរីវង់​ ខេត្តតាកែវ ​ដើម្បីធ្វើ បុណ្យ ​ឧទ្ទិសកុសលដល់​បុព្វការីជន​ ជីដូនជីតា​ ញាតិការទាំង៧​សណ្តាន​ ដែលបានចែក​ឋានទៅកាន់បរិ​ លោក ខាងមុខ​ និងរួមចំណែក​ក្នុងការជួយ​ថែរក្សា​ទំនៀមទំលាប់​ប្រពៃណីព្រះពុទ្ធ​សាស​នាឲ្យ​ ​កាន់​តែរុងរឿង​ រីកចំរើន​បន្ថែមទៀត​។

ជារៀងរាល់​ឆ្នាំនៅក្នុង​រដូវនៃពីធីបុណ្យ​ដាក់បិណ្ឌភ្ជុំបិណ្ឌ​ ឯកឧត្តម​បណ្ឌិតសភាចារ្យ​សុខ អាន ​និងលោកជំទា​វ​ តែង​តែ អញ្ជើញ ​ចូល​រួមធ្វើបុណ្យធ្វើទាន​ ជាមួយ​ពុទ្ធបរិស័ទ​ ព្រមទាំងបាននាំ​យកនូវគ្រឿង​សក្ការបូជា​ មានទៀនធូប​ ផ្កាភ្ញី បូជាចំពោះព្រះ​ពុទ្ធអង្គនិងព្រះរតនៈ​ត្រ័យ និងទេយ្យ​ទាន​ មានគ្រឿង​ឧបភោគ ​បរិភោគ​ ជាច្រើនមុខ រួមនឹង​បច្ច័យ យកមកប្រគេន​ព្រះសង្ឃ និងរាប់​បាត្រ បង្សុកូល ​ឧទ្ទិសមគ្គផល ​ជូនចំពោះ​ បុព្វការី ជន​ មានមាតា​ បិតា ជីដូន​ ជីតា ញាតិការទាំង៧​សណ្តាន សូម​ឲ្យមកទទួល​ នូវផល្លានិសង្ឃ ​ដែលកូនចៅ ​បានឧទ្ទិស ជូន​តាម​រយៈ​ព្រះ​សង្ឃ ​នា​បុណ្យកាន់បិណ្ឌ​ និងភ្ជុំបិ​ណ្ឌនេះ ​ឲ្យបានទៅសោយ​សុខនៅទីស្ថាន​ បរមសុខគ្រប់ៗជាតិ ។ មួយចំណែក​នៃកុសលផល​បុណ្យនេះ ក៏សូម​ឧទ្ទិសជូនចំពោះ​ ដូងវិញ្ញាណក្ខ័ន្ធ​អ្នកស្នេហាជាតិគ្រប់ជំនាន់ ​ដែលបានបូជា​អាយុ ជីវិត​ក្នុងបុព្វហេតុការពា​រនិងកសាងជាតិ​មាតុភូមិ​ និង ប្រជាជន​ សូមឲ្យដួង​វិញ្ញាណក្ខន្ធ័អ្នក​ទាំងនោះ​យាង​យកកំណើត​​កើតក្នុងឋាន​សុគតិភពកុំបី​ខ្លាងឃ្លាតឡើយ​។

ក្នុងឱកាសអញ្ជើញ​ ចូលរួមធ្វើ​បុណ្យ កាន់បិណ្ឌ​វេនទី៨ ​នៅវត្តគិរីចុង​កោះនេះ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន និង​លោកជំទាវ​ បាននាំមកនូវ​ទេយ្យទាន ​និងគ្រឿងឧបភោគ​បរិភោគ ​ជាច្រើនមុខមក​ ប្រគេនព្រះសង្ឃ រួ​មមានៈ សាដក់​ ទឹកក្រូច​ ទឹកបរិសុទ្ធ ​ទឹកដោះគោខាប់​ ស្ករស កាកាវ​ មៀនកំប៉ុង​ តែ ត្រីខ​ មី អង្ករ ​និងបច្ច័យ​សំរាប់វត្តគិរី​ចុងកោះចំនួន១៤​លានរៀល​ វត្តឧទុម្ពក្រោម​ចំនួន១៤លាន៨សែន ​  ព្រមទាំង ​ចែកជូនក្រណាត់ស ​ សារ៉ុង  និងថវិកា​ ដល់សីលវ័ន្ត សី​លវត្តី និង​ពុទ្ធបរិស័ទដែល​ អញ្ជើញមក​ចូលរួមក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌវេនទី ​៨នេះ ។


ដោយឡែ​កនៅរសៀលថ្ងៃនេះដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ​ អាន និងលោកជំ​ទាវក៏បាន​អញ្ជើញចូលរួម​ ក្នុងពិធី​បុណ្យកាន់​បិណ្ឌវេនទី៩​ នៅវត្តឧទម្ពរលើ​ ទៅតាមប្រពៃណី​ព្រះពុទ្ធសាសនា ​ដោយ​បាននាំ​មកនូវ​ទេយ្យទាន ​និងគ្រឿងឧបភោគ​បរិភោគនិង​បច្ច័យចំនួន​១៤លានរៀល ​ប្រគេនដល់ព្រះសង្ឃ ​និងចែកជូន​សីលវ័ន្ត សីលវត្តី ​នូវក្រណាត់ស និង​ សារុង ដល់​ ពុទ្ធបរិស័ទ ​ដែលបានមក​ចូលរួម ក្នុងវេណ​កាន់បិណ្ឌនេះ​ផងដែរ៕​





សម្តេចតេជោ ហ៊ុន សែន៖ «ចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ដ៏សែនកំសត់ នៅវិហារសួគ៌ ពេលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌម្តងៗ»

(ភ្នំពេញ)៖ ត្បិតតែរំលងហួសជិត ៣ទស្សវត្សហើយក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ដ៏សែនកំសត់ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  នៅពេលមានពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌម្តងៗ។ អត្ថបទខ្លីមួយ ដែលមាន ចំណងជើងថា «នៅសល់ការចងចាំ ដែលមានន័យ» ដែលបង្ហោះនៅលើ Facebook នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹក ឡើងវិញនូវរឿងរ៉ាវ ដិតដាម ជាប់ ជា មួយឃុំវិហារសួគ៌ នាអតីតកាល ដែលមាន ការខ្វះ ខាតខ្លាំង នូវការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ  គ្រប់ បែប យ៉ាង ក្រោយពេល ឃុំមួយ នេះត្រូវ បំផ្លិច បំផ្លាញដោយខ្មែរក្រហម។
ខាងក្រោមនេះ  ជាសាររបស់សម្តេចតេជោ ហ៊ុន សែន៖
នៅពេលឃើញរូបថតមួយសន្លឹកនេះ គាប់ជួនពេលភ្ជុំបិណ្ឌ ធ្វើឲ្យខ្ញុំព្រះករុណា ខ្ញុំនឹក ឃើញ ដល់រឿងរ៉ាវ ដែលបានកើតឡើងកាលពី ២៦ឆ្នាំមុន គឺខែកញ្ញា ឆ្នាំ១៩៨៩។ ពេលនេះ អ្វីៗបានផ្លាស់ប្តូរអស់ហើយ ដោយសារ តែវត្តមានស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៨ និង ហេដ្ឋា រចនាសម្ព័ន្ធផ្សេងទៀតទាំង អាណាចក្រ ទាំងពុទ្ធចក្រ។ ខែសីហា ១៩៨៩ បន្ទាប់ពី វិល ត្រឡប់ ពីការចរចា នៃសន្និសីទ ប៉ារីស លើកទី១ តែមិនបានសម្រេច។ ខ្ញុំព្រះករុណា ខ្ញុំបាន ធ្វើដំណើរសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនស្ទើរពេញ១ខែ។
ក្នុងដំណើរ ចុះសុខទុក្ខប្រជាជន ក៏មានការ ធ្វើដំណើរទៅកាន់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ផងដែរ។ ដើម្បីធ្វើដំណើរបានទៅកាន់វត្តវិហារសួគ៌ យើងត្រូវ ដំណើរ ដោយ កាណូតពីភ្នំពេញ ទៅកាន់ ព្រែកតាមាក់ ហើយសម្រាកពេលយប់នៅលើកាណូតនោះ ១យប់ ព្រោះគ្មានផ្ទះសំណាក់នោះទេ។ ការសម្រាកនេះដោយសារមានការប្រជុំនៅទីនោះ ដែលត្រូវ ប្រជុំថែមមួយព្រឹកទៀត។ ស្អែកឡើង បន្ទាប់ ពីការប្រជុំនិងបាយថ្ងៃត្រង់ ប្រហែលម៉ោង ១រសៀល យើងត្រូវ ចេញ ដំណើរ ដើម្បី កុំឲ្យ  ភ្លៀងទាន់។
នៅពេលនោះត្រើយខាងកើតទន្លេមេគង្គតំបន់មួយចំនួន ទោះមានរថយន្ត ក៏មិនមាន ផ្លូវធ្វើ ដំណើរដែរ។ យើង ធ្វើដំណើរដោយម៉ូតូ ហើយជាទម្លាប់ខ្ញុំព្រះករុណាខ្ញុំ ជិះម៉ូតូដោយខ្លួនឯង។ យើងត្រូវធ្វើ ដំណើរ ទៅកាន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសិន ទើបមាន ផ្លូវធ្វើ ដំណើរទៅកាន់ឃុំសន្លុងដែលនៅទីនោះ យើងសម្រាកនៅផ្ទះប្រជាជនដោយចងអង្រឹង។ ភ្លៀង រលឹមខាងក្រៅផ្ទះ យើងសំណេះ សំណាល ជាមួយ ប្រជាជននៅក្នុងផ្ទះ ដែលពេល នោះហើយ យើងប្រមូលបាននូវសំណូមពររបស់ ប្រជាជន លើការកសាងផ្លូវ ស្ពាន សាលារៀន វត្តអារាម ។ល។ ជាពិសេសវិហារសួគ៌ដែល ប៉ុលពត វាយកំទេច ចោល និងស្ពានព្រះគន្លង។ ដោយធនធានមានកម្រិត យើងខិតខំកសាងស្ពានព្រះគន្លងជាមុន ដើម្បីតភ្ជាប់ ចរាចររវាងខាងវិហារសួគ៌ប៉ុន្មានឃុំ និងមួយភាគ នៃខេត្តព្រៃវែង ជាមួយ ព្រែក តាមាក់ មកទន្លេមេគង្គ (ពេលសម្ពោធស្ពានព្រះគន្លងមុន ចូលឆ្នាំថ្មីថ្ងៃទី១០មេសា១៩៩០ ខ្ញុំព្រះករុណាខ្ញុំ បាននិពន្ធចម្រៀងមួយបទ មានចំណងជើងថា «ចំណង ដៃមាសស្ពាន ព្រះគន្លង»)។

ដោយឃើញនូវការលំបាកនេះ ហើយទើបខ្ញុំព្រះករុណាខ្ញុំ ចិញ្ចឹមចិត្តកសាងស្ពានព្រែកតាមាក់ និងផ្លូវ ជាតិលេខ៨ ឲ្យខានតែបាន ដែលវាបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការ លំបាក របស់ប្រជាជន និងជួយជំរុញ កំណើនសេដ្ឋកិច្ច តាមរយៈនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធ។



សូមអគុណអ្នករួមដំណើរ អរព្រះគុណនិងអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ដែលផ្ដល់ នូវការគាំទ្រ ទើបមានសមិទ្ធផលដូចថ្ងៃនេះ ទៅបុណ្យភ្ជុំបិណ្ឌ ក៏ស្រួលជាងពេលមុន និង សុវត្ថិភាព ជាងពេលមុន ដោយប្រទេសមានសន្តិភាព តែកុំភ្លេចគោរពច្បាប់ចរាចរណ៍ ដើម្បី សុវត្ថិភាពទាំងអស់គ្នា៕

Monday, October 5, 2015

វគ្គបណ្តុះ​ប​ណ្តាលជំ​នាញ​ចិញ្ចឹម​ជ្រូករយៈ​ពេលបី​ថ្ងៃនៅឃុំ​កុ​មារាជា ​

កាលពី​ព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការ​សម្ព័ន្ធយុវជន​កម្ពុជាភូមិ​ក្រាំងពង្រ ឃុំកុមាររា​ជា ស្រុកបាទី ខេត្តតាកែវ មានបើក​វគ្គបណ្តុះបណ្តាល​ជំនាញចិញ្ចឹម​ជ្រូកជូន​ប្រជាសហគមន៍ចិញ្ចឹមជ្រូកចំ​នួន៤៦ នាក់។ វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ គឺចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ ។

 វគ្គបណ្តុះបណ្តាលនេះ​កើតឡើងក្រោម​គំនិតផ្តួច​ផ្តើម និងឧបត្ថម្ភគាំ​ទ្ររបស់ឯក​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ​មន្រ្តី និងជាអ្នក​តំណាងរាស្រ្តមណ្ឌល​តាកែវ ​សហការជា​មួយមន្ទីក​សិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទខេត្ត​តាកែវ ​និងការិយាល័យផ​លិតកម្ម និងបសុព្យា​បាល។

​នៅក្នុងវគ្គប​ណ្តុះបណ្តាលនេះ​មាន​បង្រៀនបច្ចេកទេស​លម្អិតអំពី ពូជជ្រូក និងការជ្រើស​រើសពូជជ្រូក ការសាងសង់ទ្រុងសត្វ ការផ្តល់​ជំណី និងទឹក ការបង្កាត់ពូជ ការថែទាំមេជ្រូក និងកូន ​ ការធ្វើអនាម័យ រួមជាមួយការប​ង្រៀនពីវិធីបង្ការ និងព្យាបាលជំងឺដែល​តែងតែកើតមានលើជ្រូក​នៅក្នុង​មូលដ្ឋាន។ ​

ក្រោយពី​បញ្ចប់វគ្គបណ្តុះ​បណ្តាលអស់រយៈ​ពេល៣ថ្ងៃរួចមក ថ្លែងក្នុងពីធីបិទ​វគ្គ និងចែក​វិញ្ញាបនប័ត្រជូន​សិក្ខាកាម​ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងឯក​ឧត្តម ស្វាយ ស៊ីថា ប្រធានក្រុម​ការងារចុះជួយឃុំកុមារា​ជា បានចែករំលែក​បទពិសោធន៍ និងផ្តាំផ្ញើជូន​សិក្ខាកាមទាំងអ​ស់ថាវគ្គបណ្តុះ​បណ្តាលជំនាញបែបនេះគឺ​មានសំខាន់ណា​ស់សម្រាប់ជីវភាពប្រ​ចាំថ្ងៃរបស់ប្រជាសហ​គមន៍ ជាងនេះទៅទៀតឯកឧត្តម បានបន្តរថា ប្រជាកសិករ​ដែលនៅមូលដ្ឋានទាំ​ងអស់​គួរស្វែងរកចំ​ណូលគ្រួសារ​ក្នុងភាពជាសហគ្រិនតាមរយៈ​ការចិញ្ចឹមសត្វ ដាំបន្លែបង្កា ជាជាងការដែ​លខិតខំរកមធ្យោបាយ​ទៅធ្វើការឲ្យគេនៅក្រៅ​ប្រទេស ទាំងស្រប​ច្បាប់ក្តី ទាំងខុសច្បា​ប់ក្តីព្រោះតាមរយៈ​បទពិសោធន៍​កន្លងមក ការធ្វើចំណាកស្រុកបែប​នេះប្រឈមនឹងគ្រោះថ្នាក់ជា​ច្រើន  ហើយឃ្លាតឆ្ងាយ​គ្រួសារ កូនចៅមិនមាន​អនាគតល្អព្រោះគ្មាន​អ្នកអបរំ និងមើលថែបាន​ដិតដល់ នឹងអាចឈា​នដល់ការក្លាយជា​ជនរងគ្រោះ​ដោយសារគ្រឿងញៀននៅថ្ងៃខាងមុខជាក់ជាមិនខាន។

បន្ទាប់ពីមានកា​រផ្តាំផ្ញើបែប​នេះរួចមក ឯកឧត្ត​មស្វាយ សុវណ្ណរិទ្ធ ប្រគល់វិញ្ញាបន​ប័ត្រជូនសិក្ខាកាមទាំង៤៦នាក់​ដោយក្តីរីករា​យ។

ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មួយគ្រួសារ នៅខេត្តព្រះវិហារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

យោងតាម ​Page សម្តេច​គតិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន ​ប្រធានកាក​បាទក្រហម​កម្ពុជាបាន​ឲ្យដឹងថា ​កាលពីព្រឹក​ថ្ងៃទី០៤​ ខែតុលា ​ឆ្នាំ២០១៥​ សាខាកាក​បាទក្រហមកម្ពុជា ​ខេត្តព្រះវិហារ​ បានផ្តល់អំណោយ​មនុស្សធម៌ ជូ​នគ្រួសារលោក ​ឃឹម ផិត​ អាយុ ២៤ ​ឆ្នាំ ដែលរងគ្រោះដោយ​រថយន្តបុក​បាក់ជើងម្ខាង​ និងកូនប្រុស​របួសក្បាល ​កាលពីល្ងាច​ថ្ងៃទី០៣​ ខែតុលា ​ឆ្នាំ ២០១៥​ និងកំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក ​៦មករា ​ខេត្តព្រះវិហារ។​


អំណោយ​សប្បុរសធម៌​ដែលត្រូវ​ប្រគល់ជូន​តំណាងគ្រួសារ ​ដែលទទួលរង​គ្រោះដោយគ្រោះថ្នាក់​ចរាចរណ៍​នាពេលនោះរួម​មាន៖ អង្ករ​១២គីឡូក្រាម ​មី១កេស ​ត្រីខ១យួរ​ ទឹកស៊ីអ៊ីវ១​យួរ និង​ថវិកា១០០.​០០០រៀល ​(ដប់ម៉ឺនរៀល)​៕



សម្តេច​តេជោ​ ហ៊ុន សែន ​ជួបសំណេះ​សំណាល​ ពិភាក្សាការងា​រជាមួយស​មាជិកសភា​ជប៉ុន​

សម្តេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បាន​ថ្លែងអំណរគុណ​ដល់ប្រទេស​ជប៉ុន ​ដែលសន្យា​ជួយដល់​ការកែទម្រង់​ការបោះឆ្នោតនៅកម្ពុជា​ រួមទាំងជំនួយ​ផ្សេងៗ​ទៀតជាច្រើន​ដែលជប៉ុន​បាននិង​កំពុងជួយ​ដល់កម្ពុជា ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​ហ៊ុនសែន ​ បានបង្ហាញ​សេចក្តីអំណរ​គុណដល់​រដ្ឋាភិបាល​និងប្រជាជន​ជប៉ុនជា​ថ្មីម្តងទៀតនេះ ​ក្នុងខណៈដែ​លសម្តេច ​បានអនុញ្ញាតឱ្យ​ ឯកឧត្តម​ កាហ្ស៊ុយុគី ​ណាកាណេ ​(Kazuyoki​ Nakane) សមា​ជិកសភា ​និងជាអនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ចូល​ជួបសំដែង​ការគួរសម ​នៅវិមាន​សន្តិភាព​ នារសៀល​ថ្ងៃទី២ ​ខែតុលា ឆ្នាំ​២០១៥។

ឯកឧត្តម ​អ៊ាង សុផល្លែត ​ជំនួយការ​សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី ​បានឱ្យដឹងថា៖​ នៅក្នុងជំនួបនេះ ​ ឯកឧត្តម​ កាហ្ស៊ុយុគី ​ណាកាណេ ​បានជំរាបជូន​សម្តេចតេជោថា ជា​រៀងដរាបមក ​ឯកឧត្តម​ បានប្រឹង​ប្រែង ដើម្បី​ពង្រឹង ​និងពង្រីក​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ កម្ពុជា និង​ជប៉ុន ។ ​នោះសោតគឺ​ឯកឧត្តមបាន​ជួបជាមួយ​នឹងថ្នាក់​ដឹកនាំកម្ពុជា​ជាប្រចាំ ដើ​ម្បីជាការស្វែង​យល់ពីទំនាក់​ទំនង ​ការងារផ្សេងៗ។​   លើសពីនេះ​ទៀត ឯក​ឧត្តម ​បានថ្លែងអំណ​រគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ ស​ម្តេចតេជោ ​នាយករដ្ឋមន្ត្រី​ ដែលតែង​តែគាំទ្រ​ចំពោះនាវាយុវជន ​ជប៉ុន​-អាស៊ាន ​ក៏ដូចជាគាំទ្រ​ទៅលើគម្រោង​ផ្សេងៗ ​ដែលជប៉ុន​បានជួយនៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ​ដូចជាគម្រោងប្រព័ន្ធ​លូទឹកនៅ​ទីក្រុងភ្នំពេញ ​គម្រោងចំណងមិត្ត​ភាពកម្ពុជា-​ជប៉ុនទីក្រុង​ភ្នំពេញ និ​ងទីក្រុងគីតា ​ប្រទេសជប៉ុន​ ក៏ដូចជាគម្រោង​ផ្សេងៗទៀត រួមមាន​គម្រោងអភិវឌ្ឍន៍​ធនធាន​មនុស្ស ដែ​លជប៉ុន បាន​និងកំពុង​ជួយដល់កម្ពុជា ​ដើម្បីធ្វើការបណ្តុះ​បណ្តាលលើវិស័យ​វិស្វកម្ម ​វិស័យឧស្សាហកម្ម ​ធ្វើយ៉ាង​ណាឧបត្តម្ភ​ចូលរួមចំណែក ​ទៅដល់គោល​នយោបាយ ​ឧស្សាហកម្ម ​កម្ពុជា។

ឯកឧត្តម​ ក៏បានជ​ម្រាបជូន​សម្តេចតេជោ​ផងដែរថា ​នឹងមានការបើក​ការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈមួយ​ នៅកម្ពុជា ​ដោយបាននឹង​កំពុងប្រឹងប្រែង ​ក្នុងការ​សហការ ​ជាមួយក្រសួង​អប់រំ យុវជន ​និងកីឡា ​និងក្រសួង​វប្បធម៌ ​និងវិចិត្រ​សិល្បៈ ​សំដៅធ្វើយ៉ាង​ណាជម្រុញ ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​ និងបាន​ជំរាបជូនថា ​ជប៉ុននឹង​បន្តជួយ​ដល់ការកែ​ទម្រង់ការ​បោះឆ្នោត ​ដោយធ្វើយ៉ាងណា ​ឲ្យការបោះឆ្នោត​នោះ​មានដំណើរបា​នល្អ យុត្តិធម៌ និង​អាចទទួល ​យកបានដោយ​ប្រជាជនទូទៅ។​

ជាការ​ឆ្លើយតប​ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​បានថ្លែង​អំណរគុណ​ចំពោះកិច្ចខិត​ខំប្រឹង​ប្រែង ​ក្នុងការពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ហើយសម្តេច​បានឯកភាព​ចំពោះការលើក​ឡើង របស់​ឯកឧត្តម ​ណាកាណេ ដែ​លលើកឡើង​ពីការបើក​ការិយាល័យ​វប្បធម៌ ​និងវិចិត្រសិល្បៈ ​និងគាំទ្រទៅ​សកម្មភាពនាវា​យុវជនជប៉ុន​-អាស៊ាន ​ដែលជាការចូល​រួមចំណែក​លើក​ស្ទួយ ទំនាក់​ទំនងរវាង​ប្រទេសទាំងពី​រ។ចំពោះជំនួយដ​ល់ការ​កែទម្រង់​ការបោះឆ្នោតនោះ​សម្តេចក៏បាន​ថ្លែងអំណរ​គុណចំពោះជប៉ុន ​ដោយសម្តេចមាន​ប្រសាសន៍ថា សម្តេច​បានជំនឿ​លើបច្ចេក​វិទ្យាថ្មី ​សម្ភារៈថ្មី ​ដែលជប៉ុន ​នឹងជួយ​ដល់កម្ពុជា៕​