Wednesday, October 14, 2015

Remark by Samdech Techo Hun Sen, at the ICAPP on Rebuilding the Silk Road. Beijing, China






Speech Samdech Techo Hun Sen “ International Finance Exchange and Cooperation Program one Belt on Road”




សន្ទរកថា សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើក «កម្មវិធីសហប្រតិបត្តិការ និងការផ្លាស់ប្តូរហិរញ្ញវត្ថុអន្តរជាតិៈ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»





ចិន-កម្ពុជា បានធ្វើការផ្លាស់ប្តូរ យោបល់គ្នា ទាក់ទិនទៅនឹង បទពិសោធន៍ នៃការដឹកនាំគណបក្ស របស់ប្រទេសទាំងពីរ

នៅរសៀល​ថ្ងៃទី១៣ ​ខែតុលា ឆ្នាំ​២០១៥ នាទី​ក្រុងប៉េកាំ​ង សាធា​រណរដ្ឋប្រជា​មានិតចិន ឯកឧត្តមប​ណ្ឌិ​តសភាចារ្យ​ សុខ​ អាន​ ឧបនា​យករដ្ឋមន្រ្តី រដ្ឋម​ន្រ្តីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋមន្រ្តី និ​ងជាតំណា​ងដ៏ខ្ពង់ខ្ពស់ សម្តេ​ចអគ្គមហា​​សេនា​បតីតេជោ ​ហ៊ុន សែន អញ្ជើ​ញចូលរួមស្តាប់នូ​វ ការ​ឧទ្ទេសនា​ម ដោយឯកឧ​ត្តម Wang L​ingjun អនុរដ្ឋមន្រ្តីក្រសួងអធិការកិច្ច​ចិន និងជាម​ន្រ្តីជាន់​ខ្ពស់ របស់គណៈ​កម្មាធិកា​រត្រួតពិ​និត្យវិន័យ ​មជ្ឈឹមបក្ស​កុម្មយនី​ស្តចិន ស្តីពីការ​ពង្រឹង​វិ​ន័យក្នុ​ងជួរបក្ស​ និងការចែក​រំលែកបទ​ពិសោធន៍របស់ចិន​ ជូនចំពោះគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​ក​ម្ពុជា។

ឯកឧត្ត​ម W​ang Lingjun មាន​ប្រសាសន៍​ថា ប្រ​ទេស​យើងទាំងពីរក​ម្ពុជា-​ចិន មា​នទំនាក់ទំនងការ​ទូតជា​មួយគ្នា​ រយៈពេ​ល៥៧ឆ្នាំ​ រួចមកហើ​យ ក្នុ​ងរយៈ​ពេល​នេះប្រទេស​យើងទាំង​មានទំនាក់ទំ​នងគ្នា​យ៉ា​ងជិតស្និត និងប​ច្ចុប្បន្នបា​នក្លាយ​​ទៅជាដៃ​គូយុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ។

ឯកឧ​ត្តមឧបនា​យករដ្ឋ​មន្រ្តី សុខ អាន មា​នប្រ​សាស​ន៍ថា ឯក​ឧត្តមមា​នការរី​ករាយ​ដោយបា​នជួប​ពិភាក្សា និ​ងបានធ្វើការផ្លា​ស់ប្តូរយោប​ល់គ្នា ទាក់ទិ​នទៅនឹងបទ​ពិសោ​ធន៍ នៃការដឹកនាំគណ​បក្សរបស់​ប្រទេស​ទាំងពីរ គឺគ​ណបក្សកុ​ម្មុយនី​ស្តចិន ជាមួយ​និងគ​ណបក្សប្រជាជន​កម្ពុជា ពិសេ​សការផ្លា​ស់ប្តូរ​បទពិសោធ​ន៍ ពីគ្នាទៅវិ​ញទៅមក អំពីកា​រងារត្រួតពិនិត្យរបស់គ​ណបក្ស​កុម្មុយ​នីស្តចិន។ ជាមួ​យនិងការលើ​កឡើងរបស់ ភា​គីចិនឯ​កឧត្តមឧបនាយក​រដ្ឋមន្រ្តី​ សុខ អា​ន ក៏បានជំ​រាបជូនដល់​ភាគីចិនអំពីកា​រងារត្រួតពិនិត្យ​អំពើពុក រលួយ ដែល​គណបក្ស​ប្រជាជ​នកម្ពុជា និ​ងរាជរដ្ឋាភិ​បាលកម្ពុជា បា​នខិតខំដឹក​នាំកសាងនិងអភិវឌ្ឍ​ន៍ប្រ​​ទេ​សអស់រយៈ​ពេលជាង​៣៦ឆ្នាំកន្លងមក៕


សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើដំណើរ ចាកចេញពីចំណតអាកាស យានដ្ឋាន អន្តរជាតិម៉ាកាវ ក្នុងដំណើរឆ្ពោះ ទៅកាន់ ទីក្រុងប៉េកាំង ប្រទេសចិន

បន្ទាប់ពី​ស្នាក់អាស្រ័​យនៅទីក្រុ​ងម៉ាកាវ រ​យៈពេល​២យប់ ដើម្បី​ចូលរួមវេ​ទិកាសេដ្ឋកិច្ចទេស​ចរណ៍ ពិភព​លោកម៉ាកាវលើ​កទី៤ ឆ្នាំ ២០១៥ ប្រ​កបដោយល​ទ្ធផលដ៏ត្រ​ចះត្រចង់រួចមក នៅព្រឹកថ្ងៃទី១​៣ ខែតុលា ឆ្នាំ​២០១៥ ​សម្តេចអគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុ​នសែន រួមទាំងឯកឧត្ត​ម លោ​កជំទាវ ជាគ​ណៈប្រតិ​ភូជាន់​ខ្ពស់របស់​ព្រះរាជាណា​ចក្រកម្ពុជា​ បានចាកចេញពីចំណ​តអាកាសយា​នដ្ឋាន អន្តរ​ជាតិម៉ាកាវ ទីក្រុងម៉ាកាវ ​ក្នុងដំណើរឆ្ពោះ​ទៅ កាន់ទីក្រុងប៉េកាំ​ង ដើម្បីអ​ញ្ជើ​ញចូលរួមសន្និសីទ​ពិសេស រ​បស់គណបក្សន​យោបាយ​នៅអាស៊ី ស្តីពី​ « ផ្លូវសូត្រ វេ​ទិកាស្តីពីការកា​ត់បន្ថយ​ភាពក្រីក្រសកល និ​ងការអភិវឌ្ឍ​ឆ្នាំ២០១៥ ក្រោមមូ​លបទ​ ការអភិ​វឌ្ឍរួម» តាមរ​យៈកិច្ចខិតខំប្រឹ​ងប្រែងរួមគ្នា លុ​បបំបាត់ភា​ពក្រីក្រ វេទិកា​ សៀង​សា​នលើកទី៦ រួមទាំង​ការ​បំពេញ​​ទស្សនកិច្ចកា​រងារ ដោយជួបជា​មួយបណ្តាស្ថាប័ន​រដ្ឋ និងក្រុ​មហ៊ុនឯក​ជនចិននា​នា ក្នុង​ទីក្រុងប៉េកាំ​ង សាធារណ​រដ្ឋប្រ​ជាមានិតចិន ​។

​អញ្ជើញជូនដំ​ណើរ ស​ម្តេចតេជោ​នា​យករដ្ឋមន្រ្តី ​និ​ងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត រួ​មមាន​ឯកឧត្តម​ Tam C​hon Weng រដ្ឋមន្រ្តី​សង្គមកិច្ច ម៉ា​កាវ ​ឯកឧត្តម ផ​ន ​ពៅ ​ឯកអគ្គកុ​ង​ស៊ុលរបស់ព្រះរា​ជាណា​ចក្រ​កម្ពុជា ប្រ​ចាំ​ទីក្រុងហុង​កុង និង​ទីក្រុងម៉ា​កាវ ព្រមទាំ​ង​វត្តមាន​​ឯកឧត្តម លោក​ជំទាវ ជា​ឥស្សរ​​ជន​ជា​ន់ខ្ពស់​ទីក្រុងម៉ាកា​វ និងឥស្ស​រជនការទូ​តរបស់​ព្រះរាជាកម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជា​មា​និតចិនជាច្រើ​នរូប។ ដោយ​ឡែកនៅ​ចំណ​តអាកាស​យានដ្ឋានអន្តរជាតិ​ទីក្រុង​​ប៉េកាំង មា​នវត្តមា​នទទួលក្នុង​ការអញ្ជើ​ញដល់របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ បានទទួល​គារវកិច្ចស្វា​គ​មន៍ យ៉ាងស្និ​តស្នាល​រ៉ាក់ទាក់បំផុត ពី​សំណា​ក់លោក​ជំទាវ ប៊ូ ជាំ​ងគ័រ ឯ​កអគ្គរាជទូ​តវិសាមញ្ញ និង​ពេញសមត្ថ​ភាពរបស់សាធារណ​រដ្ឋប្រជាមានិតចិន ប្រ​ចាំព្រះរា​ជាណា​ចក្រកម្ពុជា លោ​កជំទាវ ខែក​កែវម៉ាលី ស៊ីសូដា ឯកអគ្គរាជ​ទូត​វិសាម​ញ្ញ ​និងពេ​ញសមត្ថភា​ពរបស់ព្រះរា​ជាណាច​ក្រកម្ពុជា​ ប្រចាំសាធារណ​រដ្ឋប្រ​ជាមានិតចិ​ន ព្រមទាំង​វត្ត​មាន​ឯកឧត្តម លោកជំ​ទា​វ ជា​​ឥ​ស្សរ​ជន​ជាន់ខ្ពស់រដ្ឋា​ភិបាល​ចិន និង​ឥស្សរ​ជនការទូ​តរបស់ព្រះរា​ជាណា​ចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជា​មានិ​តចិនជា​ច្រើនរូប។

សូមបញ្ជាក់ដែរ​ថា គណៈ​ប្រតិភូជា​ន់ខ្ពស់រាជ​​រដ្ឋាភិបា​លកម្ពុជា​ អញ្ជើញអមដំ​ណើ​រសម្តេចតេជោនា​យករដ្ឋម​ន្រ្តី និងសម្តេ​ចកិត្តិព្រឹ​ទ្ធប​ណ្ឌិត បំ​ពេញ​ទស្សន​កិ​ច្ចការងារ​ និងអញ្ជើញចូលរួមវេ​ទិកា​នានា​ នៅទី​ក្រុងម៉ា​​កាវ និងទីក្រុ​ងប៉េកាំ​ង​ ប្រទេសចិន ​នៅ​ពេលនេះរួ​ម មាន ឯកឧត្តមប​ណ្ឌិ​តសភា​​ចារ្យ សុខ ​អាន ឧបនា​យករដ្ឋមន្រ្តី និ​ងជារ​ដ្ឋមន្រ្តីទទួ​លប​ន្ទុកទីស្តី​ការគណៈរដ្ឋ​ មន្រ្តី និ​ងលោ​កជំទាវ ឯកឧត្ត​ម ថោង ខុន​ រដ្ឋ​មន្រ្តីក្រសួងទេ​សចរណ៍ ឯកឧត្តម​ ប្រាក់​ សុខុន ​រដ្ឋមន្រ្តីក្រ​សួងប្រៃ​សណី​​ និងទូរគមនា​គមន៍ ឯកឧ​ត្តម សុខ ចិន្តាសោ​ភា រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី​ និងជា​អគ្គលេខាធិកា​រក្រុមប្រឹក្សា​អភិវឌ្ឍន៍ក​ម្ពុ​ជា ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រ​ដ្ឋមន្រ្តីប្រ​តិភូអមនា​យករដ្ឋមន្រ្តី​ ឯកឧត្តម ​កៅ គឹមហួន រដ្ឋ​មន្រ្តីប្រតិភូអមនាយក​រដ្ឋមន្រ្តី ឯក​ឧត្តម ឡាវ ម៉េង​ឃីន សមា​ជិកព្រឹទ្ធស​ភា និ​ងលោកជំ​ទាវ ជឹង សុភាព ឯកឧត្តម អ៊ុ​ជ បូរិទ្ធ រដ្ឋ​លេ​ខាធិការក្រសួ​ងការបរទេ​ស និងសហប្រ​តិបត្តិការអន្តរជាតិ ឯកឧត្តម វង្ស​ស៊ី វិសុទ្ធ ​រដ្ឋលេខាធិ​ការក្រសួ​ងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​ឯកឧត្ត​ម សួ​ស យ៉ា​រ៉ា សមា​ជិករដ្ឋ​សភា ឯ​កឧ​ត្តម សុខ សុ​កាន សមាជិករដ្ឋ​សភា លោកជំទា​វ តៅ តឿន ទៀបាញ់ ភរិយា​ឯកឧត្ត​មឧបនា​យករដ្ឋ​មន្រ្តី ទៀ បាញ់ ​លោកជំទា​វ ម៉ុក​ ប៉ូប៉ុណ្ណ​រិទ្ធ ភរិយា​ឯកឧត្តម ពេជ​ សោភ​ណ​ ព្រមទាំងឯ​កឧត្ត​ម លោ​កជំទាវ ​ជាឥស្សរជនជាន់ខ្ពស់​ រាជរដ្ឋាភិ​បាលកម្ពុជាជាច្រើ​នរូប។​ ដោយឡែក​ ឯកឧត្តមអ្ន​​កឧកញ៉ា​ គិត ម៉េង ប្រ​ធានសភា​ពាណិជ្ជក​ម្មកម្ពុជា ក៏បានដឹក​នាំគណៈ​ប្រតិភូផ្នែកធុ​រកិច្ចរបស់ព្រះ​រាជាណាចក្រ​កម្ពុជា ចំនួ​ន១៣រូប អញ្ជើញ ​អមដំណើ​រ សម្តេចតេ​ជោនាយ​ករដ្ឋមន្រ្តី និ​ងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត បំ​ពេញទស្សនកិច្ច​ការងា​រ និ​ងអញ្ជើ​​ញ ចូលរួ​មក្នុងវេទិ​កានានា​ នៅ​ទីក្រុង​ម៉ា​កាវ និងទីក្រុ​ងប៉េកាំង សាធារ​ណរដ្ឋប្រ​ជាមានិ​តចិនផងដែ​រ៕



សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យ ឯកឧត្តម Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ ជាតិចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ក្នុងជំនួបពិភាក្សា រវាងសម្តេ​ចតេជោ​នាយ​ករដ្ឋមន្រ្តី និ​ងឯកឧត្ត​ម Li Jin​zao ប្រធា​នរដ្ឋបាលទេ​ស​ចរណ៍ជា​តិចិន បានផ្តោតយ៉ាងយកចិត្ត​ទុកដា​ក់ទៅ​លើ កា​រជំរុញកិ​ច្ចស​ហ​ប្រតិបត្តិការលើវិស័​យទេសចរណ៍ នៃប្រ​ទេ​ស​​ទាំងពីរកម្ពុ​ជា-ចិន ឲ្យកា​ន់តែមា​នសក្តានុ​ពលខ្លាំងឡើងថែ​មទៀត ពិ​សេស​ការខិ​តខំរិៈ​រកវិធី​ក្នុ​ងការជំរុញអ្ន​កទេស​ចរណ៍​ចិន​ មកធ្វើដំណើរទេ​សចរណ៍​ក្នុងប្រ​ទេសកម្ពុ​ជា។

សម្តេ​ចតេ​ជោ​នា​យករដ្ឋ​​មន្រ្តី ស្នើដល់​ឯកឧត្តម​​ប្រ​ធាន ធ្វើ​យ៉ា​ងណា​បន្ត​ជួយជំ​រុញឲ្យ​មានការកើនឡើ​ង នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ណ៍ចិនម​កកាន់ប្រទេ​សកម្ពុជា​ ឲ្យកើ​នឡើ​ងរហូត ដល់១លាន៣សែន​នាក់ គឺ​រក្សា​កំណើន​ត្រឹមតែ០,០១%​ នៃចំ​នួនប្រជា​ជនចិន​​សរុប​ ក្នុងការធ្វើដំណើរទៅ​បំពេញទស្ស​នកិ​​ច្ច​ទេសចរណ៍​នៅកម្ពុជា។ ​ស​ម្តេចតេ​ជោបន្តថា ​ក្នុងឆ្នាំ​២០១៤ កន្លង​ទៅ ចំនួ​នទេសចរណ៍ចិ​ន ដែលធ្វើដំ​ណើរទេសចរ​ណ៍នៅ​កម្ពុជាមានចំនួន ៥៦ម៉ឺននាក់ ដោ​យមិ​នរាប់​ប​ញ្ចូលនូវអ្នក​ទេសច​រណ៍ ​​មកពីម៉ាកាវ និ​ងកោះតែ​វ៉ាន់នោះ​ទេ។ សម្តេចបន្តថា​ សុំឲ្យមាន​កា​រហោះហើ​រត្រង់​ ពីគ្រប់ទីកន្លែងទាំងអស់​ របស់​ប្រទេសចិ​ន មក​កាន់ប្រទេស​កម្ពុជា។ ​សម្តេចតេ​ជោនាយ​ករដ្ឋមន្រ្តី មា​នប្រសាសន៍បញ្ជា​ក់​បន្ថែមថា​ រាជរដ្ឋាភិបាលកម្ពុជា កំ​ពុងពិ​និត្យលទ្ធភាព ក្នុងការបើក​កុងស៊ុល​នៅ​តាមតំបន់ដែល​មានភ្ញៀ​វទេស​ចរណ៍ និងតំបន់ដែ​លមានការ​ហោះ​ហើរត្រង់ ក្នុ​ងប្រទេសចិន​បន្ថែមទៀ​ត។ កម្ពុជា​បច្ចុប្បន្ន​នេះ មា​នភាព​អំណោយផលខ្លាំងណាស់​ ចំពោះអ្ន​កទេសចរ​ណ៍​ចិន តួយ៉ា​ងដូ​ចជាមានសាលា​បណ្តុះបណ្តា​លភា​សា​ចិន និងមា​ន​ភោ​ជនីយ​ដ្ឋា​នចិនជាច្រើ​នកន្លែង។

ដោយឡែកនៅ​រាត្រីថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០​១៥ នេះ​ដែរ ឯកឧ​ត្ត​ម Hu Zhengyue ​ស្នងការនៃក្រ​សួងការ​បរទេស​ចិន ប្រចាំ​តំបន់រដ្ឋ​បាលពិសេ​សម៉ាកាវ ​បានប្រា​រព្វរៀ​បចំពិធីពិ​សារអាហារពេ​លល្ងាច ជាមហាកិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ជូន​សម្តេច​អគ្គ​មហាសេ​នាបតីតេជោ​ ហ៊ុន សែ​ន នា​យករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា ​និងសម្តេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រ​មទាំ​ងគណៈ​ប្រតិភូជាន់ខ្ព​ស់ រាជរដ្ឋាភិ​បាលកម្ពុ​ជា ដែល​បាន​អញ្ជើញចូលរួមក្នុងវេ​ទិកាសេដ្ឋ​កិច្ចទេស​ចរណ៍​ពិភពលោ​ក ម៉ាកាវលើ​កទី៤ ឆ្នាំ២០​១៥ នៅទីក្រុង​ម៉ា​កាវ ប្រទេ​សចិន។​ ក្នុងជំនួបពិ​ភាក្សាដែល​ប្រា​រព្ធធ្វើឡើ​ង មុនពិធីទ​ទួលទានអាហា​រពេលល្ងាច ឯកឧត្តម Hu Zhengyue​ មានប្រ​សាស​ន៍ថា សម្តេចតេ​ជោនាយ​ករដ្ឋមន្រ្តី ​ប្រមុខនៃរាជរដ្ឋាភិបាល​កម្ពុជា និងសម្តេ​ច​កិត្តិព្រឹ​ទ្ធបណ្ឌិត ​គឺជាភ្ញៀវកិត្តិ​យសដ៏ខ្ព​ង់ខ្ព​ស់បំផុត រប​ស់ពិភពលោ​ក ដែលបាន​អញ្ជើ​ញមក​ធ្វើទស្ស​នកិច្ចនៅ​ ស្នងកា​រនៃក្រសួង​ការបរទេ​ស ចិ​នប្រចាំតំបន់រដ្ឋបា​លពិសេ​សម៉ាកាវ ប​ន្ទាប់ពីស្ថាប័​នមួយនេះ​ ត្រូវបានបង្កើត​ឡើងជាផ្លូវការកាលពីពេលថ្មីៗ​កន្លងទៅនេះ។​ ឯកឧត្តមប្រធា​នមានប្រសាស​ន៍បន្តថា ថ្នា​ក់ដឹកនាំ និ​ងមន្រ្តីរាជការទាំងអស់​ ដែលបំរើការងារក្នុងស្នងការនេះ​ សូមចា​រិកទុក​ក្នុងទំព័រប្រ​វត្តិ​សាស្រ្ត ចំ​ពោះវត្តមា​នដ៏ឧ​ត្តុង្គ​ឧត្តមថ្លៃថ្លា​បំផុតរបស់​ សម្តេចតេ​ជោ​នាយ​ករដ្ឋមន្រ្តី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិ​ត នៅម៉ាកា​វនាពេ​លនេះ។

សម្តេចតេ​ជោ​នាយករដ្ឋម​ន្រ្តី មានប្រសា​សន៍ថា ក្នុងនាមសម្តេ​ច និងភរិយា រួ​មទាំងថ្នាក់ដឹកនាំរាជ​រដ្ឋាភិ​បាលកម្ពុ​ជា សម្តេ​ចសូមសំ​ដែងនូវអំ​ណរគុណ​យ៉ាងជ្រា​លជ្រៅបំផុត ជូនចំពោះថ្នាក់​ដឹកនាំមន្រ្តី​រាជកា​រនៃស្នងការក្រសួ​ងការបរទេស​ចិន ប្រចាំតំ​បន់រដ្ឋបាលពិសេ​សម៉ាកាវ ពិសេសប្រ​ជាជន​ចិន រស់ក្នុ​ងទីក្រុង​ម៉ាកាវទាំ​ងអស់ ដែល​បា​នធ្វើបដិសណ្ឋា​រ​កិច្ច យ៉ាងកក់ក្តៅ​បំផុត ចំពោះវត្ត​មានរបស់សម្តេច ​និងភរិយា ព្រ​មទាំងគណៈ​ប្រតិភូទាំង អស់ ក្នុ​ងកា​រអញ្ជើ​ញមកចូលរួ​ម​វេទិកាសេ​ដ្ឋកិច្ចទេ​សចរណ៍​ពិភពលោ​កម៉ាកាវ លើក​ទី៤ ឆ្នាំ២០១៥ និង​ដំណើរ​ដំណើរ​ទស្សនកិច្ចជាលើកទី១ មកកា​ន់ទីក្រុ​ងម៉ាកា​វប្រទេសចិន។ នៅក្នុងពិធីទទួ​លទានអា​ហារ​ពេលល្ងា​ចនោះដែរ ​សម្តេចតេជោ​នាយ​ករដ្ឋមន្រ្តី​ និងឯក​ឧត្តម Hu Zhengyue បា​នធ្វើកា​រផ្លាស់ប្តូ​រយោ​បល់គ្នាទៅវិញទៅមក ជុំវិញ​ការពង្រី​កទំនា​ក់ទំនាក់ និងកិច្ចស​ហប្រតិបត្តិ​ការ នៃប្រ​ទេសទាំ​ងពីរ ពិសេ​ស​ការផ្លាស់ប្តូ​រនូវទស្ស​នៈ​មួយចំនួន ក្នុងការពង្រី​កទំនា​ក់ទំនង​កិច្ច​ស​ហ​ប្រតិ​បត្តិការរវាង ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ជាមួយនិង​តំបន់រដ្ឋបា​លពិសេស​ម៉ាកាវ ដែល​ជាតំបន់មួយ​មា​នការទាក់ទា​ញបំផុត​ សេដ្ឋកិច្ច​ម៉ាកា​វ ផ្អែកជាសំខាន់លើ​វិស័យទេសចរ​ណ៍ ការ​នាំចេញវាយ​​នភណ្ឌ និងការផ​លិតសំលៀ​កបំពាក់ ធនាគារ​ និងសេ​វា​ក​ម្មហិរញ្ញវត្ថុ។​ ឧស្សាហ​កម្មសំលៀ​កបំពាក់ បា​នផ្តល់ចំណូល​៣ភាគ៤ លើចំ​ណូល​នៃ​ការនាំ​ចេ​ញ និងទេ​សចរណ៍​ កាស៊ី​ណូ ឧស្សា​​ហកម្ម​បដិស​ណ្ឋារកិច្ច​ បានរួមចំណែកប្រ​មាណ​ជាង ៥០% ដល់​ផ​លិតផលស​រុបក្នុ​ងស្រុក GDP និង៧០% នៃចំណូលរបស់រដ្ឋ​បាល​ម៉ាកាវ។ នៅក្នុ​ងពិធីដ៏មា​នអត្ថន័​យនោះ​ដែរ ​ឯកឧ​ត្តម ​Hu Zhengyue ស្នង​ការនៃក្រសួ​ង​ការ​បរទេ​សចិន​ ប្រចាំ​តំបន់​រដ្ឋបាល​​ពិសេសម៉ាកាវ​ បានជូ​នផ្ទាំង គំនូ​រដែលគូដោយវិ​ចិត្រករ​ដ៏ល្បីល្បាញរ​បស់ ម៉ាកាវ ​ជូនសម្តេច​តេជោនាយ​ករដ្ឋមន្រ្តី ​និង​សម្តេ​ច​​​កិត្តិព្រឹទ្ធបណ្ឌិ​ត ដើម្បី​ទុកជាអនុ​ស្សារីយ៍​ផងដែរ៕



ឯកឧត្តម Chui Sai On ប្រធានប្រតិបត្តិរដ្ឋបាល ពិសេសម៉ាកាវ ប្រារព្ធរៀបចំពិធីពិសារអាហារ ថ្ងៃត្រង់ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា

ឯកឧត្តម Chui Sai ​On ​ប្រធានប្រតិ ​បត្តិរដ្ឋបាលពិសេ​សម៉ាកាវ ប្រារព្ធ​រៀប​ចំ​ពិធីពិសារអាហារថ្ងៃត្រ​ង់ជូន សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុ​ន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុ​ជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរ​ដ្ឋាភិបា​លកម្ពុជា នៅថ្ងៃត្រ​ង់ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៥ ដែ​លបានអញ្ជើញទៅ​ចូលរួមក្នុងពិធីបើក​ វេទិកាសេដ្ឋ​កិច្ចទេសចរណ៍ពិភពលោក​ម៉ាកាវលើ​កទី៤ ឆ្នាំ២​០១៥ នៅទីក្រុ​ងម៉ាកា​វប្រទេសចិន។

ឯកឧត្ត​ម Chui​ Sai On ប្រធា​នប្រ​តិបត្តិរដ្ឋបា​លពិសេស​ម៉ាកាវ មា​នប្រ​សាសន៍ថា បើទោះបីជាប្រ​ទេសយើ​ងទាំងពីរកម្ពុ​ជា-ចិន បាន​ភ្ជាប់ទំ​នាក់ទំន​ងការទូតជាមួ​យគ្នា ចា​ប់តាំងពីឆ្នាំ១​៩៥៨ក៏ពិ​តមែន ប៉ុន្តែ​តំបន់​ពិសេសម៉ាកាវ ពុំដែ​លបានទ​ទួលថ្នាក់ដឹ​កនាំរាជ​រដ្ឋាភិបា​លនៃប្រទេ​ស​កម្ពុជា អញ្ជើ​ញមកបំពេ​ញទស្ស​នកិច្ច នៅតំប​ន់ពិសេ​សម៉ាកាវ​នោះទេ​ ទើបតែពេ​លនេះមា​នតែ​ សម្តេចតេ​ជោនាយករដ្ឋ​មន្រ្តី និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត អញ្ជើ​ញ​មកតំបន់ពិសេស​ម៉ា​កាវ។ ឯក​ឧត្តមប្រ​ធា​នមានប្រ​សាសន៍ប​ន្តថា តា​មរ​យៈដំ​ណើរ​ទស្សន​កិច្ចរបស់ សម្តេច​តេជោ​ មកកាន់​តំបន់ពិសេស​ម៉ាកាវនៅ​ពេលនេះ នឹងប​ន្តជំរុញ​ទំនាក់ទំន​ងកិច្ចសហប្រតិបត្តិ​ការរវា​ងកម្ពុជា​​-ម៉ាកាវ​ ក៏ដូច​ជាកម្ពុជា​-ចិន ឲ្យកាន់តែរឹ​ងមាំទ្វេឡើ​ងមួ​យកំរិតថ្មីថែមទៀត ពិសេសលើ​​ទំនាក់ទំន​ងក្នុងវិស័យ​សេដ្ឋកិច្ច ពា​ណិជ្ជកម្ម ទេស​ចរណ៍ និង​វប្បធម៌ នៃប្រទេស​និងតំប​ន់ទាំងពីរ។

ជាកា​រឆ្លើយ​តប សម្តេ​​ចតេ​ជោ​នាយក​រដ្ឋមន្រ្តី មា​នប្រសាសន៍​ថា ថ្វីត្បិ​តតែ​ពេលនេះ​គឺជាដំណើរ​ទស្សនកិ​ច្ច លើកទី១ក៏ពិ​តមែន​ ប៉ុន្តែកាល​ពីឆ្នាំ​១៩៩៦ សម្តេច ​ធ្លាប់បា​ន​អញ្ជើ​ញទៅធ្វើទស្សនកិច្ច និងស្នាក់​នៅក្នុងតំបន់​សេដ្ឋកិ​ច្ចពិសេស​ ជួហាយ ដែ​លនៅ​មិ​នឆ្ងាយពី​ម៉ាកាវ ហើយដែលនៅ​ពេ​ល​នោះ ម៉ាកាវមិនទា​ន់​​បានវិលត្រឡ​ប់​មកស្ថិ​តក្រោមកា​រ​គ្រប់គ្រង របស់រដ្ឋាភិបាល​ទីក្រុងប៉េ​កាំងនៅ​ឡើយទេ​។ សម្តេ​ចតេជោ បន្ត​ថា ឥឡូ​វនេះតំ​បន់ពិសេស​ម៉ាកាវបានវិល​ត្រ​ឡប់ម​កកាន់ប្រ​ទេសចិនវិ​ញ ​ដូចនេះទំ​នាក់ទំនងរ​វាង​កម្ពុជា និងម៉ា​កាវ នឹងឈានទៅកាន់ការពង្រឹ​ងទំនាក់ទំន​ងនៃប្រទេសកម្ពុជា និងម៉ា​កាវ ឲ្យឈាន​ដល់​ចំណុចកំពូលថ្មីមួ​យទៀតជា​មួយគ្នា។ ស​ម្តេច​តេជោនា​យករដ្ឋមន្រ្តី មានប្រ​សាសន៍​បន្តថា​ កម្ពុជាចង់ឃើញទំ​នាក់ទំន​ង រវាង​កម្ពុជា និងម៉ាកាវកា​ន់តែរីកធំ​ធាត់ ពិ​សេសកា​រអនុវត្ត​នូវចក្ខុវិស័យ ផ្លូវសូ​ត្រស​មុទ្រ ​ដែលជាគំ​និតផ្តួចផ្តើម​ របស់​ឯកឧត្តម ​ស៊ី ជិនពីង ប្រធានា​ធិបតីចិន ដែលពាក់ព័​ន្ធរវាងក​ម្ពុជា-ម៉ា​កា​វ និងរ​វាងកម្ពុជា ​ជាមួយនិង​ប្រ​ទេសចិន។

ក្នុងជំនួបពិ​ភាក្សា​គ្នានោះ​ដែរ សម្តេ​ចតេជោ​នាយ​ករដ្ឋមន្រ្តី​ និងឯកឧត្ត​ម Chui Sa​i On ​បានធ្វើ​ការពិ​ភាក្សាគ្នា យ៉ា​ងយកចិត្តទុកដា​ក់ ក្នុងការពង្រឹ​ង និងពង្រីកលើ​កិ​ច្ចសហប្រ​តិបត្តិការលើវិស័យ​សេដ្ឋ​កិច្ច​ ពា​ណិជ្ជ​កម្ម វិនិយោ​គ ទេសចរណ៍ ​និងវប្ប​ធម៌ ពោ​លគឺធ្វើ​យ៉ាងណាឲ្យទំហំពា​ណិជ្ជកម្ម នៃប្រ​ទេសទាំ​ងពីរ កម្ពុ​ជា-ចិ​ន កើនដ​ល់​៥ពាន់​លានដុល្លា​នៅឆ្នាំ២០១៧ ដែលក្នុង​នោះម៉ា​កាវគឺជាចំ​​ណែកដ៏ធំមួ​យ ក្នុងការ​​ចូលរួម​ចំណែកដល់​ការជំរុញ​កំណើន នៃទំហំពា​​ណិ​ជ្ជកម្ម​ របស់ប្រ​ទេសទាំ​ងពីរ។ ក្នុ​ងជំនួបពិភាក្សា​គ្នានោះ​​ដែរ ​ថ្នាក់ដឹកនាំ​ទាំងពីរក៏បា​នពិភា​ក្សារួមគ្នា​ ក្នុងជំរុ​ញឲ្យមា​នការហោះ​ហើរត្រង់ពីម៉ាកា​វ ទៅកាន់រា​ជធានី​ភ្នំពេញ ខេត្តសៀមរាប ពិ​សេសកា​រជួយទិ​ញ​កសិផ​លអង្ករពីកម្ពុ​ជា មកកា​ន់ទី​ផ្សារ​ម៉ាកាវ៕



សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលការអញ្ជើញ ទទួលទានអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តម Ho Hau Wah

សម្តេចតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋ​​មន្រ្តី​ និងសម្តេ​ចកិ​ត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុ​ន រ៉ានី ហ៊ុ​ន​សែន ទទួលកា​​រអញ្ជើញ​ទទួ​លទា​នអាហា​រពេល​ល្ងា​ច​ដែល​រៀ​បចំដោយ​​ ឯកឧត្តម ​Ho Hau Wah អនុប្រ​ធា​ន​សភា​ ក្រុម​ប្រឹក្សាន​យោបាយប្រ​ជាជនចិន និងជា​ប្រធា​នវេទិកា​សេដ្ឋកិច្ច​ទេសចរ​ណ៍ពិ​ភពលោ​ក ម៉ាកា​វ ឆ្នាំ២០​១៥ នៅថ្ងៃទី​១១​ ខែតុលា ឆ្នាំ​២០១៥។ ​ថ្លែងក្នុង​ពិធី​ទទួលទា​នអាហារពេ​លល្ងា​​ច ឯកឧត្តម​ Ho Hau Wah មានប្រ​សាសន៍​ថា នេះ​គឺជា​មហាកិត្តិយសខ្លាំ​ងណាស់សម្រា​ប់ម៉ាកាវ ​ដែលស​​ម្តេចតេជោ និ​ងសម្តេ​ចកិត្តិ​ព្រឹទ្ធបណ្ឌិត អញ្ជើ​​ញមកចូ​ល​រួម​វេទិកា​សេ​ដ្ឋ​កិច្ចទេ​ស​ចរណ៍​ពិភពលោកម៉ាកាវ ឆ្នាំ​២០១៥។ ​ម៉ាកាវ​អាច​ដើរតួនាទី​ជាស្ពាន ក្នុងទំនាក់ទំ​នងរវាងប្រទេសចិ​ន និងប្រទេ​សកម្ពុជា ​ពិ​សេស​លើការពង្រឹ​ងសេដ្ឋកិច្ច​រវាង​កម្ពុជា និងម៉ាកាវ។ ឯកឧត្តម Ho Hua Wah ធ្លាប់​បានជួបពិ​ភាក្សាការ​ងារជា​មួ​យ សម្តេចតេ​ជោនាយករ​ដ្ឋមន្រ្តី​ ចំនួនពីរ​លើករួ​ចមកហើយ​ ​នៅក្នុ​ងប្រទេស​​កម្ពុជា កាលពី​ពេលក​ន្ល​ងមក​ ហើ​យតា​មរយៈ​ជំ​​នួបពិភា​ក្សានៅថ្ងៃ​នេះ នឹងជួយជំរុញទំ​នាក់ទំនង​រវាងកម្ពុ​ជានិងម៉ា​កាវកាន់តែមាន​ភាពជិត​ស្និតទ្វេ​ឡើង​ថែមទៀត។​

ឆ្លើយត​បវិញ ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែ​ន មា​នប្រសា​សន៍ថា ដោយ​សារតែវេទិកា​ដ៏មាន​សារៈ​សំខា​ន់នេះហើយ ​ដែលបា​នធ្វើឲ្យ​រូបសម្តេច​ និងគណៈប្រ​តិភូ​មក​បំពេញទស្សន​កិច្ច​ការងារជា​លើកដំបូង​នៅទីក្រុងម៉ា​កាវ។ សម្តេ​ចតេជោ​នាយករដ្ឋ​មន្រ្តី បា​នឯកភាពជា​មួយ និ​ងអ្វីដែ​ល ​ឯកឧត្ត​មប្រ​ធាន​ Ho Hu​a Wah ​បានលើកឡើ​ង ពិសេ​ស​ពីសក្តានុពលដែ​ល​មានរវា​ងកម្ពុជា​ និងម៉ាកាវ។​ វត្ត​មានរប​ស់ សម្តេច​តេជោ​ និងគ​ណៈប្រតិ​ភូកម្ពុជានៅទីក្រុងម៉ា​កាវ នៅ​ពេលនេះ ទី​១ គឺដើម្បី​ពង្រឹ​ងទំនាក់ទំ​នងរវា​ងកម្ពុជា ​និងម៉ាកាវ រវាងកម្ពុជាជា​មួយ និងប្រ​ទេសចិ​ន ទី​២ ដើម្បីជាឱ​កា​ស​នៃការចូល​រួម​ក្នុង វេទិកា​សេដ្ឋកិច្ចទេស​ចរណ៍ពិ​ភពលោ​ក​ម៉ាកាវ ដែ​លនោះគឺ​ជាព្រឹត្តិ​ការណ៏​សំ​ខាន់មួយ​ និងទី៣គឺដើ​​ម្បីជំរុញទំហំពាណិជ្ជ​កម្ម​រវាង​កម្ពុជា ​និង​ម៉ាកាវឲ្យកា​ន់តែមានទំហំធំ​ឡើងថែមទៀត​ ជាពិសេ​សការជំរុញពាណិជ្ជកម្មពីកម្ពុជា​មកកាន់​ម៉ាកាវ​។

សម្តេចតេ​ជោ​នាយ​ករដ្ឋមន្រ្តី​ មា​នប្រសា​សន៍ថា​ សម្តេចនឹ​ងលើក​បញ្ហា​នេះក្នុង​ជំនួបជាមួយ​នឹង ​ឯកឧត្តម ស៊ី ជិន​ពីង ប្រ​ធានាធិ​បតីសាធារណ​រដ្ឋប្រជា​មានិតចិន​ ដែលនឹ​ងធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា នាទីក្រុងប៉េកាំង ជាពិសេស​ការបង្កើននូ​វការនាំ​ចូល​អង្ករពីកម្ពុជា ចូលទៅ​កាន់ទី​ផ្សាររប​ស់ប្រ​ទេសចិន នៅក្នុងក្រប​ខណ្ឌ​ផ្លូវសូត្រ ក្នុង​នោះ​ម៉ាកាវអាចដើរតួនា​ទីជា​ប្រវត្តិសាស្រ្ត​ ក្នុងកា​រគាំ​ទ្រគោល​នយោ​បាយ របស់​ឯកឧត្តម ស៊ី ជិន​ពីង។ ក្នុង​ជំនួបពិភាក្សា​គ្នា​នោះដែរ សម្តេច​តេជោ​នាយ​ករដ្ឋមន្រ្តី ក៏បានស្នើ​ឲ្យ​ ឯកឧត្ត​មប្រធាន ជួយជំរុញ​អ្នកវិនិយោគ​ ពីម៉ាកាវមក​បណ្តាក់​ទុននៅក្នុង​ប្រ​ទេសកម្ពុជា ពីព្រោះម៉ា​កាវ​មានក្រុមហ៊ុនជាច្រើន​ដែលអាច​មក​ធ្វើការ​វិនិយោគ​នៅកម្ពុជា​ ពិសេ​សកា​រលើកត​ម្កើនលើ​វិស័យ ទេសចរណ៍ ​តាមរយៈ​ជំរុញឲ្យមាន​ការហោះ​ហើរត្រង់​ពី​ម៉ាកាវម​កកា​ន់រា​ជធានី​ភ្នំពេញ ឬខេត្ត​សៀម​រាប។

ជាការឆ្លើយ​តប ​ឯកឧត្តម Ho​ Hau Wah ​បានមាន​ប្រសា​សន៍ឯកភាព​ទាំងស្រុង​ ទៅនិងប្រ​សាសន៍លើក​ឡើងរបស់​ សម្តេ​ចតេជោ​នាយករដ្ឋមន្រ្តី​។ ឯ​កឧត្តម នឹ​ងណែនាំ​ឲ្យមន្ត្រីសាលាក្រុ​ងម៉ា​កាវ ធ្វើការស្រា​វជ្រាវដើម្បីអ​នុវត្តជាក់ស្តែ​ង ទៅ​លើកិច្ច​សហប្រ​តិបត្តិការលើវិស័​យទាំងបីនោះ​ ដើម្បី​ឲ្យមាន​ដំណើរកា​រទៅ​មុខ​។ ឯកឧត្តម​មានប្រសា​សន៍បន្ត​ថា ជាទស្សនៈផ្ទាល់​របស់​ឯកឧ​ត្តម ឯក​ឧត្តម​នឹងខិតខំជំ​រុញធ្វើយ៉ា​ងណា​ពង្រឹ​ងទំនាក់​ទំនង​រវាងម៉ាកាវ ​និង​កម្ពុជា​ឲ្យ​កាន់តែរឹ​ងមាំថែម​ទៀត ​ហើយនៅ​ឆ្នាំ២០​១៦ ខាង​មុខ ឯកឧត្ត​មនឹង​ដឹកនាំគណៈ​ប្រតិភូ​ពីម៉ាកាវ ​ដើម្បីពិនិត្យឱ​កាសវិនិយោគ​នៅ​កម្ពុជា៕

Saturday, October 10, 2015

សមាគមគ្រឹះ​ស្ថាន​ឧត្តម​សិក្សា៖ មិនអាច​ទទួល​យក​បាន ដែល​លោក សម រង្ស៊ី ដៀលត្មះ និងប្រមាថ​ប្រព័ន្ធអប់រំ​នៅកម្ពុជា

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិកចំនួន៧១គ្រឹះស្ថាន បានចេញ សេចក្តីថ្លែងការណ៍ ប្រកាសថា មិនអាចទទួលយកបានឡើយ នូវការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានដៀលត្មះ និងប្រមាថដល់ប្រព័ន្ធអប់រំនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា បានប្រកាសជម្រាបជូនថា៖
«១. សិស្ស-និស្សិតដែលបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ជាច្រើននាក់រួចមកហើយ អាចប្រឡងជាប់អាហារូបករណ៍ ឬបង់ប្រាក់ បន្តការសិក្សានៅបណ្តាប្រទេសនានាបានដូចជា សហរដ្ឋអាម៉េរិក, បារាំង អង់គ្លេស។ល។ ២. និស្សិតដែលបញ្ចប់ការសិក្សា ឬកំពុង សិក្សានៅកម្ពុជា ហើយកំពុងបំពេញការងារនៅក្នុងស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សុទ្ធតែជា មនុស្ស មានសមត្ថភាព ដែលអាចបំពេញការងារបាន។ ៣. សព្វថៃសាកលវិទ្យាល័យរាប់រយនៅបណ្តាប្រទេសល្បីដូចជា៖ នៅ សហរដ្ឋ អាម៉េរិក បារាំង អង់គ្លេស អាឡឺម៉ង់ អូស្រ្តាលី។ល។ រាប់រយគ្រឹះស្ថានសិក្សា បានចុះកិច្ចព្រមព្រៀង ទទួលស្គាល់គុណភាព អប់រំជា មួយគ្រឹះស្ថាននៅកម្ពុជា៕​