Wednesday, October 21, 2015

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង

នៅថ្ងៃទី២០​ ខែតុលា ​ឆ្នាំ២០១៥​ នេះ ក្រសួង​ការបរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​បានចេញសេចក្តី​ជូនព័ត៌មានថា ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ​នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់មួយ​ចំនួន ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការនៅសា​ធារណរដ្ឋ​បារាំង​ ពីថ្ងៃទី២៥ ​ដល់ទី២៧ ​ខែតុលា ​ឆ្នាំ២០១៥ ​តាមការអញ្ជើញ​របស់ ឯកឧត្តម​ ហ្រ្វង់ស្វ័រ ​ហូឡង់ ​ប្រធានាធិបតី​នៃសាធារណៈ​រដ្ឋបារាំង។​

គណៈប្រតិភូ​អមដំណើរ​រួមមាន ​ឯកឧត្តមឧបនា​យករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីការ​បរទេស និង​សហប្រតិបត្តិកា​រអន្តរជាតិ ​ឯកឧត្តម ​ថោង ខុន ​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ​ឯកឧត្តម​ អង្គ វង្សវឌ្ឍានា ​រដ្ឋមន្រ្តីក្រ​សួងយុត្តិធម៌ ​និងសមាជិ​ដទៃទៀត​នៃរាជរដ្ឋាភិ​បាលកម្ពុជា។ ​នៅក្នុងពេលទស្សនកិច្ច​នោះផងដែរ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​នឹងជួបចរ​ចាជាផ្លូវការ​ជាមួយឯកឧត្តម​ ហ្រ្វង់ស្វ័រ ​ហូឡង់ ​និងជួបជាមួយ ​ឯកឧត្តម ​ឡូរ៉ង់ ​ហ្វាប៊ីយូស រ​ដ្ឋមន្រ្តីការបរទេស ​និងការអភិវឌ្ឍន៍​អន្តរជាតិ​បារាំង ​និងធ្វើជាអធិបតី​ក្នុងពិធី ​ចុះហត្ថលេខា​លើឯកសារមួ​យចំនួនដូច​ជាៈ

១. អ​នុសញ្ញា ស្តី​ពីបត្យាប័នរវា​ងរាជរដ្ឋាភិបា​លកម្ពុជា ​និងរដ្ឋាភិបាល​នៃសាធារណរ​ដ្ឋបារាំង ២.​ កិច្ចព្រមព្រៀង ​ស្តីពីការអនុវត្ត​គំរោងផ្គត់​ផ្គង់ទឹក​ស្អាតនៅខេត្តសៀមរាប​ ៣. កិច្ចព្រម​ព្រៀងស្តីពីការសាង​សង់សាលាបណ្តុះបណ្តាលជា​តិជំនាញទេសចរណ៍ ​និងឧស្សាហកម្ម ​សណ្ឋាគារនៅភ្នំពេញ​និងខេត្តព្រះ​សីហនុ ​៤. កិច្ចព្រមព្រៀងស្តី​ពីការតភ្ជាប់​ និងចែកចាយ​បណ្តាញអគ្គីសនីថ្មី​ នៅខេត្តកំពង់​ចាម ក្រចេះ ​និងកោះកុង ​៥. កិច្ចព្រម​ព្រៀងស្តីពីការ​ប្តូរបញ្ញើវត្ថុ​សិល្បៈ ៦. កិច្ចព្រមព្រៀងស្តី​ពីកម្មវិធីអភិវឌ្ឍន៍វិ​ស័យអប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ​។

ក្រៅពីនេះ ​សម្តេចតេជោ ​ហ៊ុន សែន​ នឹងជួបសំណេះ​សំណាលជាមួយនិ​ស្សិត ​និងជនរួមជាតិកម្ពុជាពី​គ្រប់ ​ទីកន្លែងក្នុង​ប្រទេសបារាំង ​នៅទីក្រុងប៉ារីស​ផងដែរ​។

Tuesday, October 20, 2015

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ថ្ងៃទី២០ តុលា ២០១៥



កម្ពុជាទទួលស្គាល់ពីអត្ថប្រយោជន៍នៃគម្រោង RIA របស់ADBថាបានដើរតួនាទីសំខាន់នៅក្នុងការជួយពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជាគាំទ្រគម្រោងស្តី​ពីការវិភាគផលប៉ះពាល់ នៃលិខិតបទដ្ឋាន​គតិយុត្ត ដោយទទួលស្គាល់​ថាគម្រោងនេះបានជួយគាំទ្រ​ធ្វើឲ្យការអនុវត្តន៍ច្បាប់ របស់កម្ពុជាកាន់តែមានភាព​ប្រសើរឡើង មានតម្លាភាព និងបានរួម​ចំណែកដល់ការកាត់បន្ថយ​អំពើពុករលួយ។

ជំនួបរវាង​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយលោក Kelly Bird នាយកផ្នែកគ្រប់​គ្រងសាធារណផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើ​ឡើងនៅវិមានមិត្តភាព​ទីស្តីការគណរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១៩ តុលា ភាគីទាំងពីរបាន​ពិភាក្សាគ្នាលើការងារសំខាន់​ទាក់ទងនឹងគម្រោង RIA គឺគម្រោងសម្រាប់​ធ្វើការវិភាគលើផល​ប៉ះពាល់នៃលិខិតបទ​ដ្ឋានគតិយុត្ត។

គម្រោងវិភាគ​ផលប៉ះពាល់លើផ្នែក​លិខិតបទដ្ឋាន​គតិយុត្តនេះ គឺជាគម្រោង​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយដល់ក្រុម​ប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលផ្តោត​ពិសេសលើការធ្វើការងារ​មកលើផ្នែកច្បាប់ ដើម្បីធ្វើឲ្យ​ប្រាកដថាលិខិតបទ​ដ្ឋានគតិយុត្ត ដែលបានដាក់​ចេញទៅនោះ គឺទទួលបាននូ​វផលប្រយោជន៍ក្នុងការ​បម្រើឲ្យរាជរដ្ឋាភិបាល ដើម្បីកុំឲ្យ​មានកុំហុសឆ្គងណា​មួយកើតឡើង។

គួរបញ្ជាក់​ដែរថា ក្នុងពេល​កន្លងមក ក្រុមអ្នកជំនាញ​របស់ធនាគារអភិវឌ្ឍន៏​អាស៊ី បានធ្វើការជាមួយ ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមនិងវប្ប​ធម៌កម្ពុជា ដោយបាន​វាយតម្លៃមក​លើការអនុវត្តន៍លិខិតបទ​ដ្ឋានគតិយុត្ត នៅកម្ពុជា​កន្លងមកនោះគឺ​បានប្រព្រឹត្តទៅ​យ៉ាងល្អ។ កម្មវិធីវាយតម្លៃលើផល​ប៉ះពាល់ នៃលិខិតបទ​ដ្ឋានគតិយុត្ត​របស់ ADB នេះបានចាប់ផ្តើម​អនុវត្តន៏ចាប់​តាំងពីឆ្នាំ២០១០ ដោយបានអនុវត្តន៏​លើក្រសួងស្ថាប័ន​រដ្ឋចំនួន៧។ នៅក្នុងជំហាន​ដំបូងនោះ គម្រោងកម្មវិធី RIA នេះ មានទឹកប្រាក់​ប្រមាណជាង១០ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក ហើយសម្រាប់ដំណាក់​កាលទី២ មានទឹកប្រាក់​ប្រមាណជាង២លាន​ដុល្លារសម្រាប់​ជួយកម្មវិធី​គម្រោងនេះ។

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៏ថា មកដល់ពេលនេះយើង​ពង្រីកបាន១៩ ក្រសួងស្ថាប័ន​ហើយសម្រាប់ការអនុវត្ត​គម្រោងនេះ ហើយរាជរដ្ឋាភិបាល​នឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណាឲ្យការអនុវត្តន៏លិខិត​បទដ្ឋានគតិយុត្តទាំង​ឡាយបំរើឲ្យផល​ប្រយោជន៏ដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺធ្វើ​ឲ្យច្បាប់ទាំងឡាយ​បានកាន់តែប្រសើរឡើង កាន់តែមាន​សុក្រឹត្យភាព កាត់បន្ថយ​អំពើរពុករលួយ និងធ្វើឲ្យ​មានតម្លាភាព។

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានបង្ហាញ​ពីការរីករាយជាមួយការ​អនុវត្តន៍គម្រោងវាយតម្លៃលើផល​ប៉ះពាល់លិខិតបទដ្ឋានកតិ​យុត្តរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលសម្រេច​បាននូវលទ្ធផល ដ៏ជោគជ័យ​យ៉ាងត្រចះ​ត្រចង់ជាមួយនិងការ ពេញចិត្តពីធនាគារ​អភិវឌ្ឍន៍​អាស៊ីផងដែរ ។


លោក Kelly Bird លើកឡើងថាធនា​គារអភិវឌ្ឍន៍អាស៊ី​នៅតែគាំទ្រ​យ៉ាងពេញលេញ​ទៅលើគម្រោងស្តី​ពីការវិភាគ​លើផលប៉ះពាល់ នៃលិខិត​វទដ្ឋានគតិយុត្ត​នេះហើយលោក​សន្យាថានិងខិតខំក្នុង​ការជួយដល់​រាជរដ្ឋាភិបាល​កម្ពុជាបន្តទៀត៕



សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ


សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រាបបង្គុំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសារធារណរដ្ឋបារាំង


សម្តេចតេជោនាយករដ្ឋមន្រ្តីជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីវៀតណាម

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងា​រជាមួយអនុរដ្ឋមន្រ្តីការពារ​ជាតិវៀតណាម ឯ.ឧ. ង្វៀន ជីវិញ [Quyen Chivinh] នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែតុលានេះ ដើម្បីស្វែង​យល់ពីលទ្ធផល នៃជំនួបវិស័យការពារជាតិ​រវាងប្រទេសកម្ពុជា និងវៀតណាមដែលត្រូវបានរៀប​ចំធ្វើនៅកម្ពុជាកន្លងមកនេះ ដែលចាត់ទុក​ជាកិច្ចសន្ទនា​កំរិតនយោបាយមួយរវាង ថ្នាក់អនុរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី​ការពារជាតិ នៃប្រទេសទាំង២។
ឯ.ឧ. ង្វៀន ជីវិញ បានជំរាបជូន​សម្តេចតេជោថា ក្នុងជំនួបវិស័យ​ការពារជាតិកំរិតខ្ពស់​លើកទី១ រវាងប្រទេសកម្ពុជា និងវៀតណាមនេះ គណៈប្រតិភូប្រទេសទាំង២ បានពិភាក្សា និងផ្លាស់ប្តូរ យោបល់គ្នាពី​ការវិវត្តន៍វិស័យ​ការពារជាតិ ទាំងទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។
ឯ.ឧ. ង្វៀនជីវិញ ក៏បានស្នើសុំឲ្យ​ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា បន្តយកចិត្ត​ទុកដាក់លើវិស័យយោធា នៃប្រទេស​ទាំង២ កម្ពុជា-វៀតណាម ដោយប្រទេស​ទាំង២បានឯកភាព​គ្នាលើកិច្ចសហ​ប្រតិបត្តិការ ទាំងវិស័យ​នយោបាយ សន្តិសុខ និងវិស័យ​ការពារជាតិ។
ដូចគ្នានេះ សម្តេចតេជោ ក៏ចង់អោយ​បង្កើននូវកិច្ចសហប្រតិបត្តិ​ការការពារជាតិ​រវាងប្រទេសទាំង២ ឲ្យបានជិត​ស្និទ្ធថែមទៀត ដោយមើល​ឃើញថាស្ថានភាព​នយោបាយអន្តរ​ជាតិ ជាពិសេសក្នុ​ងតំបន់ អាស៊ីប៉ា​ស៊ីហ្វិក កំពុងស្ថិតក្នុង​ស្ថានភាពក្តៅ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើក ឡើងថា ជាក់ស្តែងកិច្ច​សហប្រតិបត្តិការ​វិស័យការពារជាតិ​រវាងកម្ពុជានិង
វៀតណាម គឺមិនត្រឹមតែ ថ្នាក់ជាតិ​នោះទេ គឺមានរវាងភូមិភាគនិង​ភូមិភាគនៃប្រទស​ទាំង២ផងដែរ ដើម្បីផ្លាស់​ប្តូរព័ត៌មាន និងយល់ដឹងពីគ្នា។

យោងតាម​ការជំរាបជូនរបស់ ឯ.ឧ. ង្វៀន ជីវិញ ក្នុងជំនួប​ជាមួយសម្តេចតេជោ​នេះ បញ្ជាក់ថាជំនួបវិស័យ​យោធាកំរិតនយោ​បាយនេះ នឹងត្រូវធ្វើជាលើក​ទី២នៅក្នុងប្រទេសវៀត​ណាមវិញម្តង នៅឆ្នាំ​ក្រោយ។



លោក ហ៊ុន សែន បានចាត់ទុកទិសដៅនយោបាយបក្សប្រឆាំង គឺនាំអន្តរាយដល់ប្រទេសជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយនូវសារ​នយោបាយដ៏សំខាន់១​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងបណ្តាញផ្សព្វផ្សាយ​សង្គមហ្វេសប៊ុកផ្ទាល់​ខ្លួន ឈ្មោះ Samdech Hun Sen,Cambodian Prime Minister ដែលដាក់ចំណងជើង​ថាទិសដៅនយោបាយបក្សប្រឆាំង គឺនាំអន្តរាយ​ដល់ប្រទេសជាតិ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាងស្រុង​នៃសារនយោបាយ​របស់លោក ហ៊ុន សែន៖

 « ទិសដៅនយោបាយ​បក្សប្រឆាំង គឺនាំអន្តរាយដល់​ប្រទេសជាតិ»

ដូចសាធា​រណៈជនបានដឹង​ស្រាប់ហើយថា គណបក្សប្រឆាំង​តែងតែឃោសនា​ភ្ជាប់ជាមួយផ្នត់គំនិតចងគំនំ និងចង់ផ្តួលរំលំ ដែលធ្វើអោយបាក់​បែកដល់ការបង្រួបបង្រួម​ជាតិ សន្តិភាព និង ចុងក្រោយ​អាចឈានទៅរកសង្រ្គាម​ដែលផ្តើមចេញដោយបក្ស​ប្រឆាំងខ្លួនឯង​តែម្តង ក្នុងចំណោម​សមាជិក​អ្នកគាំទ្ររបស់​ខ្លួន។ តើមូលហេតុអ្វី​បានជាដូច្នោះ?
ចំណុចឃោសនា​គ្រោះថ្នាក់ធំៗមួយចំនួន​របស់បក្សប្រឆាំង​ដូចជា នៅពេលដែល​គណបក្សប្រឆាំងជាប់ឆ្នោត គឺគណបក្ស​ប្រឆាំងនឹងបង្កើត​តុលាការកាត់ទោស​អ្នករកស៊ីខុសច្បាប់។ អញ្ចឹងអ្នករកស៊ី​មានបាននៅ​កម្ពុជាសព្វថ្ងៃគឺសុទ្ឋ​តែជាអ្នករកស៊ីខុស​ច្បាប់? ហើយបើខុស​ច្បាប់ ចុះម៉្តេចមិនប្តឹងទៅ​តុលាការនៅពេលនេះ​តែម្តង? អញ្ចឹងនៅពេល​ដែលបក្សខ្លួនជាប់ឆ្នោត​គឺនឹងបង្កើតច្បាប់​និងអ្វីៗថ្មីទាំងអស់ រួមទាំងរចនាម្ព័ន្ឋ​ក្រសួងមន្ទីរ តួនាទីមុខតំណែង​របស់មន្រ្តីរាជការដូចជា កងទ័ពជាតិ និងនគរបាល​ជាតិជាដើម ។ល។ តើអាច​ទៅរួចទេ? ហើយនឹង​មានអ្វីកើតឡើង​នៅពេលសភាពការណ៍​ផ្លាស់ប្តូរច្របូកច្របល់​កើតឡើង?
មួយវិញទៀត គឺបក្សប្រឆាំង​តែងតែឃោសនា​អូសទាញអ្នកគាំទ្រ​ដោយសន្យាថា អ្នកដែលមានមុខងារ​តួនាទីសព្វថ្ងៃ គឺមិនផ្លាស់ប្តូរ​ចេញទេអោយតែគាំ​ទ្របក្សខ្លួន ចំណែកឯអ្នក​គាំទ្រ
ថ្មីៗ បើបក្ស​ឈ្នះឆ្នោតគឺនឹងបានទទួល​តំណែងតួនាទីជា​មិនខាន។ ពលរដ្ឋដែលចង់​បានបុណ្យសក្តិគឺពិត​ជាបានចំណាយទុន ដោយលក់​សព្វលក់គ្រប់យកមក​ជួយបក្ស។
ឧបមារថា​បក្សប្រឆាំងឈ្នះ​ពិតមែន បើតាម​ការសន្យា គឺអ្នកចាស់មិន​ដក រីឯអ្នកថ្មីក៏ចូលមិនបាន។ តើពេលនោះនឹង​មានអ្វីកើតឡើង? មន្រ្តីរាជការ និងអ្នកគាំទ្រដែលអស់​លុយកាក់មួយចំនួនធំ​ប្រាកដជាមិន​ព្រមទេ អំពើហឹង្សា ការបះបោរនឹង​កើតមានឡើងដែលឈាន​ទៅរកសង្រ្គាមដណ្តើម​អំណាចបុណ្យសក្តិ ដែលកើតចេញពីការសន្យា​របស់បក្សប្រឆាំងខ្លួនឯង។
សូមប្រជាពលរដ្ឋ មន្រ្តីរាជការ និងយុវជនដែល​កំពុងលង់ខ្លួនអស់លុយកាក់នឹងការ​សន្យាអូសទាញអោយ​មានការផ្លាស់ប្តូរ ដែលអាចឈានទៅរកសង្រ្គាម និងការបែកបាក់​ត្រូវពិចារណា។ ការឃោសនារបស់​បក្សប្រឆាំងសព្វថ្ងៃគឺគ្មានអ្វីខុសពីការ​ឃោសនារបស់ខ្មែរក្រហមឡើយ ដែលមុននឹងបានកាន់កាប់អំណាចគឺខ្មែរក្រហម​បានឃោសនាថានឹងកាត់ទោស​មន្រ្តីរាជរបស់អតីតរដ្ឋាភិ​បាលពីមុនចំនួន៧ នាក់ ដោយចោទថា​ពួកគេក្បត់ជាតិ។ តែក្រោយ​ពីគេក្តាប់អំណាច​ពេញដៃហើយ គឺខ្មែរក្រហមបានចោទ​ប្រកាន់ពលរដ្ឋខ្លួនឯងសុទ្ឋ​តែជាខ្មាំង និងជនក្បត់ជាតិទាំង​អស់ដែលខ្មែរក្រហម​បានសម្លាប់ចោលអស់​៣លាននាក់។

សូមបង​ប្អូនពិចារណា ព្រោះសន្តិភាព​សំខាន់ណាស់ យើងខិតខំប្រឹង​ប្រែងយូរណាស់​ទម្រាំបានសន្តិភាព​ពេញលេញមក​ទល់សព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន ប្តេជ្ញាថែរក្សា​ការពារសុខសន្តិភាព​ជូនពលរដ្ឋខ្មែរ មិនអោយ​មានជនណាមក​បំផ្លិចបំផ្លាញបានឡើយ៕

វីដេអូឯកសារ ស្តីពី បណ្តាញផ្លូវបុរាណនៃចក្រភពខ្មែរ