Monday, November 2, 2015

ឯកឧត្ត​ម កែវ រ៉េមី អញ្ជើ​ញជាអធិបតីក្នុ​ងពិធីបើកប​វេសនកាលឆ្នាំ​សិក្សាថ្មី ២០១​៥-២០១៦ នៅសា​លាបឋ​ម​សិក្សា និងអ​នុវិទ្យាល័​យក្រាំងពង្រ ក្នុងឃុំកុ​មាររាជា ស្រុក​បាទី ខេ​ត្តតាកែវ

កាលពីថ្ងៃទី ០១ ខែវិច្ឆិ​កា ឆ្នាំ២០១៥កន្ល​ងទៅនេះ ឯក​ឧត្តម កែវ រ៉េមី រដ្ឋលេខាធិកា​រទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធា​នអង្គភា​ពព័ត៌មាន និងប្រ​តិកម្មរហ័ស តំណាងដ៍​ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធាន ក្រុម​ការងារ ថ្នាក់ជាតិ​ចុះមូលដ្ឋា​នឃុំកុមាររាជា បានអញ្ជើញជា​អធិបតីក្នុងពិធីអបអ​រសាទរពិធីបើកបវេ​សនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅសាលា​បឋមសិក្សា និងអនុវិទ្យាល័​យក្រាំងពង្រ ស្ថិតនៅ​ក្នុង ឃុំកុមារាជា ស្រុកបាទី ខេត្តតា​កែវ។
ជាកិច្ចចាប់​ផ្តើម លោក ញិប នៅ នាយកអនុវិទ្យាល័​យក្រាំងពង្រ ធ្វើរបាយការណ៍​សង្ខេបស្តីពីស្ថានភាពទូទៅ របស់សាលាប​ឋមសិក្សា និងអនុវិទ្យាល័យ​ក្រាំងពង្រ ដោយលោក​បានរំលឹកថាក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាសល់​អគារសិក្សា ១ ខ្នង មាន​៣បន្ទប់ ដែលមានសភាពចាស់​ទ្រុឌទ្រោម ហើយបច្ចុប្ប​ន្ន កំពុង ត្រូវការ អគា​រសិក្សាបន្ថែម ដើម្បីបំពេ​ញសេចក្តីត្រូវការរបស់សិស្សានុសិ​ស្ស ជិត៨០០នាក់។
បន្ទាប់មក ឯកឧត្តម​ ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុ​មការងារ​ថ្នាក់ជាតិចុះជួយឃុំកុមាររាជាក៏បានឡើងអានសារ​លិខិតសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងឱកាសបើក បវេស​នកាលឆ្នាំសិក្សា ២០១៥-២០១៦។
ក្នុងឱកាសនោះ ឯក​ឧត្តម កែវ រ៉េមី ក៏បានអញ្ជើ​ញមានមតិសំណេះ​សំណា​លនៅក្នុងអង្គពិធី ដោយបាន​រំលឹកថា ប្រទេសកម្ពុជាសព្វ​ថ្ងៃ មានការរី​កចម្រើននិងអភិវឌ្ឍជាលំដា​ប់ ទាំងអស់នេះក៏ដោយ​សារ ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសយើងមានសន្តិភាព និ​ងស្ថេរភាពនយោ​បាយ។ ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុ​ងយកចិត្ត​ទុកដាក់យ៉ាងខ្លាំងទៅ​លើវិស័យអប់រំ ជាក់ស្តែងដោយសារតែកំណែ ទម្រង់ប្រព័ន្ធអប់រំ ឆ្នាំនេះសិស្សថ្នាក់ទី១២ ដែលប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិ​យភូមិ ទទួលបាននិទ្ទេ​សAកើនដល់108នាក់។ ជាមយយក​គ្នានេះដែឯកឧត្តម ក៏បាន​អំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យ​គិតគូរទៅលើភូមិឃុំ​មានសុវត្ថិភាព ជាពិសេសគឺបញ្ហាគ្រឿងញៀន ព្រោះ វាបំផ្លាញដល់អាយុ​ជីវិតប្រជាពលរដ្ឋទូទៅជា​ពិសេសយុវជន។
ជាការឆ្លើយតបទៅ​នឹងសំណូមពររបស់ លោ​កគ្រូ អ្នកគ្រូ និងប្រជាព​លរដ្ឋជាមាតាបិតាសិស្ស ឯកឧត្តមបា​នប្រកាសថា ក្រោ​មការខិតខំស្វះស្វែ​ងទំនាក់ទំនង របស់ក្រុ​មការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុ​មារាជា តាមរយៈក្រសួង​អប់រំ យុវជន និងកីឡា​ និងក្រសួងសុខា​ភិបាលម អគារអនុវិទ្យា​ល័យ មួយខ្នងមាន​១២បន្ទប់ និងទីចាត់​ការមួយខ្នង និងមណ្ឌលសុខភា​ពនឹងចាប់ផ្តើមសាងស​ង់នៅឆ្នាំ២០១៦ខាងមុខ។ លើសពីនេះស្ថិ​តក្រោមការជួយជ្រោ​មជ្រែងរបស់ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាន​យើងបានដាក់​ឲ្យដមណើរកា​រ សមាគម និ​ងមូលនិធិគ្រូបង្រៀនឃុំកុមារាជា ដើម្បីជួយ​សម្រួលដល់ជីវភាពលោ​កគ្រូ អ្នកគ្រូ។
 ជាចុងបញ្ចប់នៃ​មតិសំណេះសំ​ណាល ឯកឧត្តម កែវ រ៉េមី ក៏បាន ថ្លែងអំណរគុ​ណ និងជូនពរដល់លោកនា​យក លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សឱ្យ​ទទួលបានសុភមង្គល និងសេចក្តីថ្លៃថ្នូរ ហើយឯ​កឧត្តមក៏បានអញ្ជើ​ញផ្តល់កិត្តិយសចែករង្វាន់​ដល់សិស្សពូកែ និងផ្តល់នូវសំភារៈសិក្សាដូច​ជាសៀវ​ភៅ២ក្បាល និងប៉ិច១ដើមជូនដល់សិស្សានុសិស្ស ដែលមកចូលរួម ដោយឡែកស​ម្រាប់លោកគ្រូ អ្ន​កគ្រូ២៥នាក់ទទួលបា​នអំណោយជាថ​វិកាក្នុងម្នាក់ៗ ៥ម៉ឺនរៀល៕






អ្នកនាំ​ពាក្យគណ​បក្ស​ប្រជាជន​កម្ពុជា ប្រាប់តំ​ណាងរាស្ត្របក្ស​ប្រឆាំង​ កុំឲ្យបារម្ភ​ពីសុវត្ថិភាព​ និងគួរមកធ្វើ​ការជាប្រក្រតី​

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្សប្រ​ជាជនកម្ពុជា នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រាប់បណ្តា​ញព័ត៌មាន​រាជរដ្ឋាភិបាល GNN ថា បច្ចុប្បន្ននេះ​ដំណើរការស៊ើ​បអង្កេតរកជន ដៃដល់ដែលវ៉ៃតំណា​ងគណបក្សសង្គ្រោះជា​តិពីររូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥​កន្លងទៅ គឺកំពុងតែដំណើរកា​រយ៉ាងយកចិត្តទុកដា​ក់ជាទីបំផុត ហើយថ្នា​ក់ដឹកនាំនិងតំណាង​រាស្ត្រគណបក្ស សង្រ្គោះជាតិពុំគួ​រមានការព្រួយបារម្ភចំ​ពោះសុខសុវត្ថិនោះទេ។
ឆ្លើយតបនិងសេចក្តីថ្លែងកា​រណ៍របស់គណបក្ស​សង្គ្រោះជាតិ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងការលើកឡើងរបស់ លោក កឹម សុខា ថា អំពើឃោរឃៅ​នៅកម្ពុជាក្នុងរយៈពេ​លថ្មីៗនេះ ធ្វើឲ្យតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ មិនអាចធ្វើសកម្មភា​ពតាមតួនាទីរ​បស់ខ្លួនបាន ហើយ បានជំរុញឲ្យរាជរ​ដ្ឋាភិបាល ធ្វើការស៊ើប​អង្កេតឲ្យបា​នឆាប់រហ័ស រក​ជនដៃដល់​ដែលបាន ប្រើអំ​ពើហិង្សាលើអ្នកតំណា​ងរាស្ត្រ ញ៉យ ចំរើន និង គង់ សភា ដែលករណីនេះបានធ្វើឲ្យ អ្នក​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ដ៏ទៃទៀត មានការព្រួយបា​រម្ភអំពីសុវត្ថិភាព និងមិ​នអាច បំពេញ​តួនាទីជាអ្នកតំណាងរាស្ត្រឲ្យបា​នពេញលេញនោះ ត្រូវបានឯកឧត្ត​ម សុខ ឥសាន្ត កត់សំគា​ល់ថា ការលើក​ឡើងរបស់គណប​ក្សសង្គ្រោះជាតិ គឺជា​កម្មវត្ថុមួយដែល​រាជរដ្ឋាភិបាល បានគិតគូ​ររួចហើយ នឹង​បានបង្កើតគណៈកម្ម​ការស្រាវជ្រាវ ដែលដឹកនាំ​ដោយក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតករ​ណីនេះ ហើយក៏កំពុងតែដំណើរការតាមនីតិវិធីដែរ។ ឯកឧត្តម សុខ ឥសាន្ត មានសុឆន្ទៈថា «យូរនឹ​ងឆាប់គង់តែវែកមុខរ​កជនល្មើសដែលប្រើ​អំពើហិង្សាលើអ្ន​កតំណាង រាស្ត្រទាំង​ពីររូបឃើញ ប៉ុ​ន្តែរឿងមួយៗយើងមិនអាចកើ​តភ្លាម ចាប់បានភ្លា​មនោះទេ ករណីខ្លះ ក៏​ចាប់បានភ្លាម ក​រណីខ្លះក៏ត្រូវទាមទារពេលវេលា​ស្រាវជ្រាវ គឺមានរយៈពេលមួ​យកំណត់ដែរ ហើយខ្ញុំមា​នសុទិដ្ឋិនិយមថា រា​ជរដ្ឋាភិបាលក៏ដូចជាគណៈកម្មាការ​ ដែលបានបង្កើតឡើងនេះ នឹងវែកមុខជនល្មើ​សឃើញនាពេលខាងមុខនេះ»។
ចំពោះការ​លើកឡើងថា មានភ័យខ្លាចដល់អ្នកតំ​ណាងរាស្ត្រ​ផ្សេងទៀត  ឯកឧត្តម សុខ ឥសាន្ត បានមានប្រសាសន៍​ថា ការលើកឡើងបែបនេះវា​ហាក់ដូចជាភ័យខ្លាចហូ​សហេតុ ព្រោះពីមុន គណបក្សសង្គ្រោះជាតិតែ​ងតែនិយាយថា សំឡុតមិនខ្លា​ចទិញមិនលក់ នេះជាទិស្លោករបស់​បក្សខ្លួន គឺតាំងពីមុនឆ្នាំ​២០១៣មកម្លេះ  ជាពិសេសតាំងពីបង្កើតគណបក្ស​សង្គ្រោះជាតិមក គឺពួកគាត់ និយាយថាសំ​ឡុតមិនខ្លាច​ ទិញមិនលក់ ដូច្នេះ​ឥឡូវនេះមិនគួរ​ខ្លាចនោះទេ។

ដោយឡែក​ចំពោះការដែលមិនបានបំ​ពេញតួនាទីជាអ្នក​តំណាងរាស្ត្រ និងជាស​មាជិកសភា ហើយសន្មតថា ករណីអំពើ​ហិង្សាលើ​អ្នកតំណាងរា​ស្ត្រខ្លួនពីររូប ធ្វើឲ្យភ័យដល់តំណា​ងរាស្ត្រ ដ៏ទៃទៀតរបស់បក្សសង្គ្រោះ​ជាតិនោះមិនហ៊ា​នធ្វើការ និងរង់ចាំទា​ល់តែចាប់​បានជនល្មើសនោះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជា​ជានកម្ពុជា លើកឡើងថា «ខ្ញុំយល់​ថាមិនគួរចាំនោះ​ទេ ពីព្រោះសភាពការណ៍ឥឡូវនេះ វាគ្មានអ្វីដែលគួរ​ឲ្យភ័យខ្លាច  គាត់គួរតែបំពេ​ញកាព្វកិច្ច ដែលប្រជាពល​រដ្ឋប្រគល់ជូនគាត់ ត្រង់ថាគាត់ធ្វើរឺមិនធ្វើ​អាហ្នឹងជារឿងគាត់ទេ»។
ឯកឧត្តម សុខ ឥសាន្ត ក៏បានលើកឡើង​ទៀតថា កន្លងមកគណបក្ស​សង្គ្រោះជាតិ ធ្លាប់បាន កែនមនុស្សរាប់​សែននាក់ យកមកធ្វើបាតុក​ម្មគគ្រឹកគគ្រេ​ង បិទផ្លូវ ធ្វើឲ្យស្ទះ​ចរាចរ ធ្វើឲ្យបា​ត់បង់ សណ្តាប់ធ្នាប់សា​ធារណៈនៅក្នុ​ងទីក្រុងភ្នំពេញ រហូតមា​នផ្ទុះអំពើ​ហិង្សាញឹកញា​ប់ តែតំណា​ងរាស្ត្រ គណបក្សប្រជា​ជននៅតែបំ​ពេញការងារ និងតួនាទីភា​រកិច្ចរបស់ខ្លួនដដែល ទាំងការចុះមូ​លដ្ឋាន  ការប្រជុំតា​មរបៀបវារៈ ការងារដែលបំរើផ​លប្រយោ​ជន៍ប្រជាជន នៅតែមានដំ​ណើរការដដែល ទោះបីជាគ​ណបក្សសង្រ្គោះជា​តិ បង្ក​សកម្មភាពគញ្ជ្រោកសភាពកា​រណ៍ យ៉ាងណា​ក៏ដោយ​ ក៏គណបក្សប្រជាជន​នៅតែដំណើរកា​រជារធម្មតា មិនមាន​បញ្ហាអី ធ្វើឲ្យរាំ​ងស្ទះ ដល់ដំណើ​រការ ការងាររដ្ឋសភានោះទេ។ ជាពិសេ​សចំពោះហេ​តុការណ៍ក្រោ​យការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣ តើគណបក្សសង្គ្រោះជាតិបាន​ធ្វើសកម្មភាពអីខ្លះ​? ដូច្នេះកា​របំពេញតួនាទី ដែល​រាស្ត្រខំបោះឆ្នោត ឲ្យវាក៏អាស្រ័យទៅ​លើគោលជំហររបស់​បុគ្គលម្នាក់ៗ និងគោ​លនយោបា​យរបស់​គណបក្សដែរ បើសិនជាគ្រាន់តែមានព្រឹ​ត្តិការណ៍អីមួយ ភ័យខ្លាច​រត់គេចខ្លួនអា​ហ្នឹងជាការមិ​នល្អទេ៕
អត្ថបទ៖ ច័ន្ទ ទេវី

សម្តេច​តេ​ជោទទួល​ជួបពិភា​ក្សាការ​ងារជាមួយអ​នុប្រធា​នធានាគារពិ​ភព​លោក ​

ព្រឹកថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ សម្តេ​ចអគ្គមហាសេនាបតី​តេជោ ហ៊ុនសែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជាបានអនុញ្ញាតិអោ​យលោក អាក់សែល វ៉ាន់ត្រូតសេ​នស្បើប(Axel Van Trotseburg) ​អនុប្រធានធនា​គាពិភពលោកទទួល​បន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកនាចូលជួ​បសំដែងការគួរសមនិ​ងពិភាក្សាការងារនៅ​វិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុ​ផល្លែត ជំនួយការផ្ទាល់សម្តេ​ចនាយករដ្ឋមន្ត្រីបានប្រា​ប់អ្នកសារព័ត៌មានក្រោយជំនួបថា លោក​ អាក់សែលបានជំ​រាបជូនសម្តេ​ចថានេះជាដំណើរទ​ស្សនកិច្ចលើកទី១មកកាន់ ប្រទេសកម្ពុជា​ហើយលោកបានឃើ​ញដោយផ្ទាល់​ពីការរីកចម្រើនផ្នែកសេ​ដ្ឋកិច្ចរបស់កម្ពុជា។ លោកមានប្រ​សាសន៍ថាក្នុងអាស៊ីនេះ ប្រទេសកម្ពុជា​មានការរីកចម្រើ​នសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងកំពុងបន្ត​រីកចម្រើនថែមទៀតទោះបីជាសេ​ដ្ឋកិច្ចក្នុងពិភ​ពលោក ស្ថិតក្នុងស្ថានភាព ស្មុកស្មាញយ៉ា​ងណាក៍ដោយ។ លោកសូមសំ​ដែងនូវការអបអរសារ​ទចំពោះសម្តេច នាយករដ្ឋមន្ត្រីដែល​ទទួលបានជោគជ័យ​យ៉ាងឆាប់រហ័សលើកាកា​ត់បន្ថយភាពក្រីក្រ។
លោកអនុប្រធា​នធនាគាពិភពលោកបានធ្វើ​ដំណើរទស្សនកិច្ចទៅកា​ន់ខេត្ត ត្បូងឃ្មុំ និងខេត្តសៀមរាប ដោយបា​នសង្កេតឃើញថា ប្រជាពលរដ្ឋនៅ​ទីនោះមានការដាំដុះ និងផលិតនូវផលិតផលដែលជំរុញ​អោយពូកគាត់ទទួលបានចំណូលរស់នៅបា​នសមរម្យ។ លោកបានបញ្ជាក់ថា ធនាគារពិ​ភពលោកចង់​ចូលរួមអោយសកម្ម​ថែមទៀតជាដៃគូរជាមួយ រាជរដ្ឋាភិបាលកម្ពុជាតា​មរយៈការចូលរួមជំរុញវិស័​យសេដ្ឋកិច្ចកម្ពុជាអោយកាន់តែ​រីកចម្រើនថែមទៀត។
ជាការឆ្លើយ​តបសម្តេចនាយ​ករដ្ឋមន្ត្រីមា​នប្រសាសន៍ថា កំណើនសេដ្ឋកិច្ចក៍ដូច​ជាការកាត់ បន្ថយភាពក្រីក្ររបស់កម្ពុជាគឺ​ទទួលបានពីកិច្ចខិតខំប្រឹងប្រែង និងការកែ​ទម្រង់រប​ស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះ​ជាយ៉ាងណាក៍ដោ​យកម្ពុជានៅតែមានសក្កា​នុពលក្នុងការជំរុញ សេដ្ឋកិច្ចអោ​យកាន់តែមានការរី​កចំរើនកាន់តែខ្លាំ​ងថែមទៀត និងកាត់បន្ថយភាព​ក្រីអោយបានកាន់តែច្រើ​នថែមទៀត ព្រមជា​មួយនេះ កម្ពុជាក៍នឹងបន្ត​លើកស្ទួយជីវ​ភាពរស់នៅ របស់ប្រជាជនអោយបានកាន់តែល្អថែម​ទៀតផងដែរ។ ក្នុងន័យនេះស​ម្តេចសង្ឃឹមថា នឹងបន្ត​ធ្វើការជាមួយធានា​គារពិភពលោក និងស្នើសុំអោ​យធានាគារពិភពលោ​កធ្វើជាការជាមួយ​ក្រសួងសេដ្ឋកិច្ចហិរញ្ញ​វត្ថុកម្ពុជាលើអ្វីដែ​លបានពិភាក្សាគ្នា​ហើយនោះ។



សម្តេច​តេជោហ៊ុន ​សែន៖ “រំលឹកការឈឺ​ចាប់ដែលមិន​អាចបំភេ្លចបាន”​

សម្តេចតេ​ជោហ៊ុន សែន បានសរសេររំ​លឹកឡើងវិញ ពីការចង​ចាំរបស់​សម្តេច និងកូ​នទីមួយ ដែលបានស្លា​ប់ កាលពីថ្ងៃ ១០ វិច្ឆិកា ១៩៧៦ បន្ទាប់ពីការប្រសូត នៅមន្ទី​ពេទ្យ ដែលជា​អតីតវិទ្យាល័​យមេមត់ ខេត្តកំព​ង់ចាម។
ខ្ញុំបានរំលឹក និងសរសេរអំពីកា​រចងចាំប្រវត្តិរឿង​ពិតនៃកូនប្រុ​សកំសត់របស់ខ្ញុំ នៅពេ​លកំពុងធ្វើដំណើរ តាមយ​ន្តហោះពីទីក្រុងប៉េកាំ​ងមកកម្ពុជា ក្រោយពីបានប​ញ្ចប់ការចូលរួ​មប្រជុំសំខាន់ៗ មួយចំនួននៅ ប្រទេ​សចិន កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ។
កូនប្រុសដ៏កំ​សត់របស់ពុក នៅសល់តែប៉ុន្មា​នថ្ងៃទៀតទេគឺដល់ខួប ៣៩ ឆ្នាំ នៃការស្លា​ប់យ៉ាងវេទនារបស់ កូន នៅក្នុងរបបប្រល័យ​ពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៥)។ ពុក និងម៉ែកូន មិនដែ​លភ្លេចទេ នូវសោកនាដកម្មដែ​លបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិ​ងម៉ែនោះ។ ការរៀបចំ ឡើងនូវផ្នូរ​របស់កូន នឹងចម្រៀង “អនិច្ចាកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រ​វត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែ​បានធ្វើឡើងក្នុងបំណងរំលឹ​កដល់វិញ្ញាណក្ខ័ន្ឋកូន និងការ​ឈឺចាប់នាពេ​ល នោះ។
ពុកនៅចាំបា​នយ៉ាងច្បាស់ថា ក្រោយម៉ោ​ង៦ព្រឹក ថ្ងៃ​ទី១០ ខែ វិច្ចកា ឆ្នាំ ១៩៧៦ ក្រោ​យពេលកូនប្រ សូត្រចាក​ផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱយកូ​នរបូតធ្លាក់ពីដៃត្រូវ​នឹងជ្រុងគ្រែ ធ្វើឱយកូនបាក់ឆ្អឹងខ្ន​ងនឹង ធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើ​ដំណើរពី ភូមិ ក្តុល ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំ​ងនៅអតីត អនុវិទ្យាល័យស្រុ​កមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុក​នៅមើលថែទេ។ ពុកមិនបានបំ ពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះ មិនថាតែពុកនោះទេ គឺប្រជាជន​ទូទាំងប្រទេសមានសិទ្ឋិ តិចជាង​សត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារ​កូនវាច្រើនជាងមនុស្ស។ តែដូចទេវតា​បានជួយ រៀបចំឱយ ពុកបានធ្វើដំណើរជាមួយមេបញ្ជា​ការទៅកាន់ស្រុ​កត្បូងឃ្មុំ នាពេ​លនោះ ដែលពុកមានឱ​កាស ចូលមើលម្តាយកូននៅម​ន្ទីរពេទ្យប្រចាំ​ស្រុកមេមត់។
ភាពតក់ស្លុតបា​នកើតឡើងចំពោះ​រូបពុកនៅពេលដែ​លពុកឈានជើងចូល​ដល់មន្ទីរពេទ្យ ហើយត្រូវអ្នក ជម្ងឺដែល​សម្រាកជាមួយម្តា​យកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅ រកកូន ឃើញឈាមកូនកំពុង​ហូរចេញ​តាមមាត់។ ពុកប្រឹងស្រែកឱយគេជួយដើម្បី​សង្គ្រោះជីវិតកូន ក្នុង​ពេលដែលម្តាយកូន​សន្លប់មិនទាន់ដឹងខ្លួន នឹងមិនទា​ន់ដឹងថាកូនស្លាប់​នៅឡើយ អាស្រ័យ​ដោយនៅ​បន្ទប់ផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបា​នទេកូន។ ពុកបានសុំមេបញ្ជា​ការឃោរឃៅ ដើម្បីយកសពកូនទៅកប់​នឹង​នៅមើលថែទាំម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញា​តប៉ុណ្ណោះទេ តែពុកត្រូវរង​នូវ​ការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែន​គ្រូពេទ្យទេ” “បើ​មិត្តឯងនៅ ក៏អាកូននេះមិន​រស់ឡើងវិញដែរ” “មានពេទ្យយក​ខ្មោចកូននេះទៅកប់ហើយ មិនបាច់​កប់ខ្លួន​ឯងទេ” “ការងារអង្គ​ការសំខាន់​ជាងការងារបុគ្គល” ។ល។
ឈឺចាប់ណា​ស់កូន។ តែពុកត្រូវទ្រាំអត់ធ្ម​ត់ព្រោះការងារដែលពុ​កត្រូវធ្វើ គឺរំដោះប្រជា​ជនកម្ពុជាទូទាំង​ប្រ​ទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់​ឱយកូនក្រៅតែពីក្រម៉ាមួយ ដែលដោះចេញពីកពុក​ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រា​ប់គាត់ថា កូនស្លាប់ហើយ និងដាក់ឈ្មោះ​កូនថា “កំសត់”។ ឈ្មោះនេះនៅជា​ប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូនកំ​សត់​នេះ ហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
ពួកគេបង្ខំឱយពុកចា​កចេញពីម្តាយកូននិងខ្មោចកូ​នទាំងការឈឺចា​ប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ បី​ថ្ងៃ​ក្រោយមក ទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនដែ​លកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយម​ហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱយឆ្មបបូរាណខ្មែរកាយទម្លាក់សុក​ចេញ ទើបសង្គ្រោះជីវិតម្ដា​យកូនបាន។ ពុកសុំទោ​សកូន ដែលពុកមិនដឹងថា សាកសព​កូនគេយកទៅកប់ ឬ​បោះ​ចោលនៅទីណា ព្រោះការងារ​បន្ទាន់របស់ពុក គឺត្រូវយកម្តា​យកូនចេ​ញពីមន្ទីរពេទ្យទៅព្យាបាលតាម​​បែប​បូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយ​​មក​​នៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូន តាំងពីទសវត្សឆ្នាំ ១៩៨០ មក។
រៀងរាល់ពេលដែលពុកនឹកដ​ល់រឿងដ៏ឈឺចា​ប់នេះ ទឹកភ្នែកពុកតែង​តែហូរចេញមក សូម្បីតែពេលពុក​​កំ​ពុង​វាយអត្ថបទនេះ គឺទឹកភ្នែកពុកហូរស្រ​ក់លើម៉ាស៊ីនទូរស័ព្ទ។ នេះជាទឹក​ភ្នែកនឹកដល់កូនកំសត់ ជាទឹក​ភ្នែកនឹកដល់កា​រឈឺចាប់លើ​សពីការអត់ធ្មត់បា​នរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រ​ជាជនកម្ពុជារាប់លាន​​នាក់ដែលត្រូវពួកប៉ុលពត សម្លាប់ នឹងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្ត​តាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួ​យៗរបស់កូនតទៅទៀត៕



សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦





Sunday, November 1, 2015

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦






សម្តេចតេជោ ផ្ញើសារជូនជនរួមជាតិខ្មែរ ក្នុងទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥-២០១៦ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥


 

ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ សម្តេចតេជោ ហ៊ុនសែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារជូនជនរួមជាតិ ដោយបានបញ្ជាក់ថា ថ្ងៃទី ០១ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលជាការបើកទំព័រ សំរាប់ឆ្នាំ​សិក្សា​ថ្មី​ផ្តល់​ឱកាសសំរាប់ សិស្សានុសិស្ស និស្សិត  បានបន្តការសិក្សារៀនសូត្រ ទៅថ្នាក់ខ្ពស់បន្ថែមទៀត និងជាថ្ងៃសិក្សាជីវិតដំបូងរបស់កុមារ ដែលទើបនិងដល់អាយុ ត្រូវចូលរៀន។
 
សម្តេចតេជោ មានប្រសាសន៍ថា ទិវារដ៏មានសារៈសំខាន់នេះបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ក្នុង​បុព្វហេតុលើកតម្កើងវប្បធម៌ស្រលាញ់ការរៀនសូត្រ និងរំលឹកដល់កូនខ្មែរ ឲ្យបានយល់ថា ចំណេះ​វិជ្ជា​គឺជាទ្រព្យដ៏មានតម្លៃ សម្រាប់ជីវិតផ្ទាល់ខ្លួន និងជួយលើកតម្កើងសេចក្តីថ្លៃថ្នូរ របស់មនុស្ស និង​ការ​រស់នៅប្រកបសុខដុមរមនា។ សម្តេចបានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលមានឆន្ទៈ និងការ​យកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់វិស័យអប់រំ ពិសេសកិច្ច ខិតខំប្រឹង​ប្រែង​ជំរុញ​ឲ្យកុមារបានចូលរៀន និងបានរៀនសូត្រប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសមធម៌។
 
សម្តេចបានបន្ថែមថា ជាការពិតការសិក្សារៀនសូត្រ ត្រូវតែអនុវត្តដោយនិរន្តពេញមួយជីវិត សម្រាប់បុគ្គលម្នាក់ៗ ហើយការងារអប់រំជាការងារមួយ តំរូវឲ្យមានការបន្តលើកកម្ពស់ និង​អភិវឌ្ឍន៍ គ្មានទីបញ្ចប់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ប្រកបដោយគុណភាព ទេព​កោសល្យ ផលិតភាព សក្តានុពល មានសីលធម៌ គុណធម៌ ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចំរើនប្រកបដោយចីរភាព។ ដោយឡែកក្នុងបរិការថ្មីនេះ យើងក៏អាចមើលឃើញពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នយោបាយ និងបច្ចេកទេសជាដើម មានកំសួលកាន់តែខ្លាំង មានស្ថានភាពកាន់តែតឹងតែង ដែលទាមទារឲ្យយើងត្រូវបង្កើនការយក ចិត្តទុកដាក់កាន់តែខ្ពស់ លើការងារអប់រំ ការកសាងធនធានមនុស្ស ទើបអាចប្រែក្លាយសង្គមជាតិ របស់ខ្លួនឲ្យមានការជឿនលឿនយ៉ាងឆាប់រហ័ស មានឧត្តមភាព និងដំណើរការរីកចំរើនទៅមុខ ប្រកបដោយចីរភាព ជាពិសេសយើងចាំបាច់ធ្វើឲ្យប្រាកដថា ការអប់រំរបស់យើងត្រូវឆ្លើយតប ជាសារវ័ន្តទៅនឹងបរិក្ខានៃសកលភាវូបនីយកម្មមួយបែបថ្មី ទាំងក្នុងកំរិតតំបន់និងពិភពលោក។
 
សម្តេចតេជោក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ នាំកូនមកចុះឈ្មោះមកចូលរៀន នៅដើម បវេសន​កាលឆ្នាំសិក្សាថ្មីនេះឲ្យបានគ្រប់ៗគ្នា។ ក្នុងនោះដែរ សូមឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវជួយសំរបសំរួលជំរុញលើកទឹកចិត្ត និងផ្តល់លទ្ធភាពជួយដល់ពួកគេ ឲ្យបានចូលរៀន នឹងរៀនបានចប់កំរិតសិក្សាមូលដ្ឋានឲ្យបាន៩ឆ្នាំយ៉ាងតិច៕

Friday, October 30, 2015

ការបោះឆ្នោតទម្លាក់ លោក កឹម ​សុខា ចេញពី​ដំណែងអនុប្រធាន​ទី១រដ្ឋស​ភា គឺស្របទៅ​តាមសំណូមពររបស់​ពលរដ្ឋ និងជាកា​រឆ្លើយត​បនឹងទ​ង្វើរបស់​គាត់

តំណែងអនុ​ប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបា​នរដ្ឋសភាបោះ​ឆ្នោត ដកតំ​ណែងហើយ នៅព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីរដ្ឋ​សភាបានបើកកិច្ចប្រ​ជុំ ដែលមានរបៀបវារៈ​បោះឆ្នោត​ដកតំណែង ​លោក កឹម សុខា នៅវេលា​ម៉ោង៩៖១០នាទីព្រឹក ថ្ងៃ​សុក្រនេះ។ ការដកតំណែ​ងនេះ ក៏ធ្វើឡើងបន្ទាប់ពីមា​នបាតុកម្មដោយសន្តិវិធីកា​លពីថ្ងៃទី ២៦ ខែតុលា​ ឆ្នាំ២០១៥កន្ល​ងទៅនៅមុខរដ្ឋសភា ដោ​យប្រជាពលរដ្ឋបានសំ​ណូមពរឲ្យ ដកដំ​ណែង លោក កឹម សុខា ​ពីអនុប្រធា​នទី១រដ្ឋសភា ឲ្យបាន​ឆាប់តា​មដែលអាច​ធ្វើទៅបាន។
សូមជំរាបថា កិច្ចប្រជុំរដ្ឋស​ភាដើម្បីបោះឆ្នោត​ទម្លាក់តំណែង លោ​ក កឹម សុខា ធ្វើឡើង​ក្រោម អធិប​តីភាព ស​ម្តេច ហេង សំរិន ប្រធានរដ្ឋស​ភា ហើយ រដ្ឋសភាបាន​សម្រេចបោះឆ្នោ​តទម្លាក់ តំណែងអនុ​ប្រធានទី១ នៃរដ្ឋសភារប​ស់លោក កឹម សុខា ដោយស​ម្លេង៦៨ លើ៦៨។
ក្នុងរបៀបវារៈប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា បានបញ្ជា​ក់ថា កិច្ចប្រជុំពិនិត្យ​ ដកតំណែងរបស់លោក កឹម សុខា នេះធ្វើឡើងតា​មសំណើររបស់ ឯកឧត្តម ប៉ែន បញ្ញា និង ឯកឧត្តម ​ជាម យៀប តំណា​ងក្រុមតំណាងរាស្រ្ត ៦៣រូប មក​ពីគណបក្សប្រជាជនកម្ពុជា។
ការដកដំណែង លោក កឹម សុខា នេះដែរ រដ្ឋសភាក៏មា​នឯកសារស្តីពីសម្រង់ញ​ត្តិ របស់ប្រជាពលរដ្ឋ​ ដែលទា​មទារឲ្យដកដំណែង​អនុប្រធានទី១​ នៃរដ្ឋសភាពី​លោក កឹម សុខា ដោយក្នុងនោះញត្តិរបស់ប្រជា​ពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួ​នប្រមាណជាង៥​០០០នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២​០១៥, ញត្តិរបស់ប្រ​ជាពលរដ្ឋ ខេត្តកំពង់​ចាម ចំនួន ១៩.១៨​៤នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់​ប្រជាពលរដ្ឋ ខេត្តត្បួ​ងឃ្មុំ ចំនួន ១០.៣៨​១នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់​ប្រជាពលរដ្ឋ ខេត្តបន្ទា​យមានជ័យ ចំនួនប្រមា​ណជាង ១៥.០០០នាក់ ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ និងញត្តិរបស់ប្រជា​ពលរដ្ឋ ខេត្តស្វាយរៀង ចំនួ​ន ១៨៣.០០០នាក់ ចុះថ្ងៃទី ២៧ ខែតុ​លា ឆ្នាំ២០១៥។
ក្រៅពីនោះក៏មា​នញត្តិរបស់តំណាង​រាស្ត្រ គោរពជូន សម្តេចប្រធា​នរដ្ឋសភា ដោយបា​ន សរសេរថា យើងខ្ញុំជាតំណា​ងរាស្ត្រ ដែលមានឈ្មោះ និងហត្ថលេខា ប៉ែន បញ្ញា និង ជាម យៀប សូមជម្រាបជូ​នថា លោក កឹម សុខា តំណាង​រាស្រ្តមណ្ឌ​ល ខេត្តកំពង់ចាម ក្រោយ​ពីបានទទួល តំណែងអនុ​ប្រធានទី១ រដ្ឋសភា បានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ ដែលមានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋសភា និងច្បាប់ស្តីពីលក្ខនត្តិកៈ​តំណាងរាស្ត្រ។ ជាមួយគ្នា​នេះ នៅពេលចុះមូលដ្ឋានជួបប្រជា​ពលរដ្ឋ ឬសមាជិកខ្លួន ឬទៅបរទេសក្នុង លក្ខណៈឯកជន ​លោក កឹម សុខា តែងតែឆ្លៀតប្រើសិទ្ធិជាអ​នុប្រធានទី១ រដ្ឋសភា រំលោភលើ​ រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុ​ងរដ្ឋសភា និងច្បាប់ជា​ធរមានផ្សេងៗទៀត។ ជាងនេះទៅ​ទៀត លោក កឹម សុខា បានរំលោភលើកិច្ច​ព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ និងសេចក្តីថ្លែ​ងការណ៍រួម រវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃ​គណបក្សទាំងពីរ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៥។ លោ​ក កឹម សុខា បានវាយប្រហារ ជេរប្រមាថ ជាបន្តប​ន្ទាប់មកលើគ​ណបក្ស និងថ្នាក់ដឹកនាំគ​ណបក្សប្រជាជន កម្ពុជាផ្ទុយនឹងគោលការណ៍​នៃវប្បធម៌សន្ទនា រវាងគណបក្ស​ទាំងពីរ។ ញុះញង់បញ្ហាព្រំ​ដែន ព្រមទាំងបញ្ឆេះនូវគំនុំជា​តិសាសន៍ ជាមួយប្រទេ​សជិតខាង ហើយបង្កឲ្យ​មានចលាចល ដែលធ្វើ​ឲ្យប៉ះពាល់ដល់ទំនៀ​មទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នា​ប់សាធារណៈ និងដល់ សន្តិសុខជាតិ និងធ្វើសក​ម្មភាពឃោសនា ញុះញង់បំបែកបំបាក់ បង្កអស្ថិ​រភាពក្នុងសង្គមជាតិ។
ផ្អែកលើមូល​ដ្ឋានដ៏រឹងមាំ និងសំណូមពរដ៏ទទូ​ចរបស់ប្រជាព​លរដ្ឋ និងអ្នកតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភា ក៏ដូចជាលទ្ធផល​នៃការបោះឆ្នោតនៅ​ព្រឹកនេះ ការដកតំណែងលោ​ក កឹម សុខា ត្រូវបានធ្វើ​ឡើងដោយរ​លូនជាទីបំផុត។
ទន្ទឹមនឹងនេះរដ្ឋសភា បានបោះឆ្នោត ដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភាមកទីប្រឹក្សា និងជំនួយការរបស់លោក កឹម សុខា ទាំង២៣រូប ក៏ត្រូវបញ្ចប់តំណែងជាស្វ័យប្រវត្តិជាមួយនឹងលោក កឹម សុខា នេះផងដែរ ៕
អត្ថបទ៖ ច័ន្ទ ទេវី