Friday, July 18, 2014

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​​នៃ​សម័យ​ប្រជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤

ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង៨ និង​ ៣០នាទី នៅវិមានសន្តិភាពមាន​បើក​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លង ៖

-​  សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​វិសោធន​កម្ម​ច្បាប់ ​ស្តីពី ​ការ​គ្រប់គ្រង​រោងចក្រ​ និង​សិប្បកម្ម
-  សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ ស្តីពី ​កំណត់​ស្តង់​ដា​គោល​ជាតិ​គី​ឡូ​ក្រាម
- សេច​ក្តីព្រាង​គោល​នយោបាយ​ជាតិ​ ស្តី​ពី​ វិស័យ​វប្បធម៌។
-  បញ្ហាផ្សេងៗ៖  សំណើ​សុំការ​យល់​ព្រម​ពីគណៈ​រដ្ឋ​មន្រ្តី​ដើម្បី​ស្នើ​សុំ​សច្ចាប័ន​ពីស្ថាប័ន​នីតិ​ប្ប​ញ្ញតិ​លើ
៤.១    ពិធីសារណា​ហ្គូយ៉ា​ស្តីពី​សិទ្ធិ​ទទួល​ផល​ពីធន​ធាន​សេនេទិក​ និងការ​បែង​ចែក​ផល​​​ប្រយោជន៍​ការប្រើប្រាស់​ធន​ធាន​សេនេទិក​ដោយស្មើភាព​ និងសមធម៌​នៃ​អនុ​សញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ។
៤.២    កិច្ចព្រម​ព្រៀង ​ស្តីពី​សហប្រ​តិបត្តិការ​វប្បធម៌​ រវាង​រដ្ឋាភិបាល​នៃ​រដ្ឋជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​រដ្ឋា​ភិបាល​នៃ​សហព័ន្ធ​រុស្ស៊ី

-   សេចក្តី​ព្រាងច្បាប់ ​ស្តីពី វិ​សោធន​កម្ម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រោងចក្រ​ និង​សិប្បកម្ម
ច្បាប់​ស្តីពីការ​គ្រប់គ្រង​រោងចក្រ​ និងសិប្បកម្មមាន​ចំនួន ៥៧ មាត្រា ចែកចេញជា ៨​ជំពូក ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ ២០០៦ នា​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី៤ នីតិកាល​ទី៣ ដែលត្រូវបាន​ព្រះមហា​ក្សត្រ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​ឡាយ​ព្រះហស្ត​​​ លេខា​​​ប្រកាសឲ្យប្រើតាម​ព្រះរាជក្រម​លេខ នស/០៦០៦/០១៨ ចុះថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០០៦​។
ក្នុងអាណត្តិទី​៥ នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី៣ របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៥ នៃរដ្ឋសភា​ ដើម្បី​កំណើន​​​ ការងារ​ សមធម៌ និងប្រសិទ្ធភាពនៅ​កម្ពុជា ក្នុងនោះ ក្រសួង​ឧស្សាហ​កម្ម រ៉ែ និង​ថា​ម​ពល ត្រូវ​​បាន​ចែក​ចេញ​ជា​ពីរក្រសួង​គឺ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងរ៉ែ​ និង​​ថាមពល។

ដោយ​ពិនិត្យ​ឃើញ​ថាច្បាប់​ស្តីពី ការ​គ្រប់គ្រង​រោង​ចក្រ និង​សិប្បកម្ម ដែលត្រូវ​បានដាក់​ឲ្យ​ប្រើ​ដោយ​ព្រះរាជ​ក្រមលេខ នស/ រកម/០៦០៦/០១៨ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០០៦ នេះ​មានការ​ពាក់ព័ន្ធ​នឹងឈ្មោះក្រសួង​ឧស្សាហកម្ម រ៉ែ និងថាមពល ដែល​ជាក្រសួងចាស់​ និង​ដើម្បី​​បន្ត​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រោង​ចក្រ​ និងសិប្បកម្ម ស្រប​ទៅ​តាម​ឈ្មោះ​ និង​សមត្ថកិច្ចរបស់ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្មនោះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ បានស្នើ​សុំ​ធ្វើវិសោធនកម្ម​លើគ្រប់​មាត្រា​ទាំងអស់ដែល​ពាក់ព័ន្ធ នឹងពាក្យ «ឧស្សាហ​កម្ម រ៉ែ និង​ថាមពល» ប្តូរទៅជា « ឧស្សាហកម្ម និងសិប្បកម្ម» វិញ ដែលមាន​ចំនួន​ ៥៥ ចំណុច ​ដោយ​ខ្លឹម​សារ​នៃបទ​បញ្ញត្តិ ក្រៅពីនេះ​នៅរក្សា​ទុកជាធរមានដដែល។​





រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានស្ថានតំណាងតៃវ៉ាន់​បែបណាមួយនៅកម្ពុជាឡើយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤—
ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​នយោបាយ​ចិន​តែមួយ​ នៃ​គោល​នយោ​បាយ​ការបរទេស​របស់​កម្ពុជា​ ដោយស​ម្តេចចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ ចិន​តែ​ប៉ុណ្ណោះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​លើក​ទង់ជាតិ​តៃវ៉ាន់​លើ​ទឹកខ្មែរ​ ឡើយ។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៤ បានដកស្រង់​ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងអង្គប្រជុំ ដោយសម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា​មិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់ ឬមិន ឲ្យមានតំណាងរបស់តៃវ៉ាន់ នៅក្នុងទឹកដី​ព្រះរាជាណា​ចក្រកម្ពុជា​ទោះក្នុងរូបភាពណាក៏ ដោយ។

នៅក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នេះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរ​ជាតិបានចេញនូវ​បដិសេធ​ដាច់ខាតដាច់ខាតនូវព័ត៌មាន ដែលបាន​ចុះ​ផ្សាយ ដោយការសែតរស្មីកម្ពុជា ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៤ ដែល​មាន​ចំណង​ជើងថា​«តៃវ៉ាន់​បាន អះអាងថា ខ្លួនបានទទួលភ្លើងខៀវ​ពីរាជ​រដ្ឋាភិបាល​កម្ពុជា​បើក​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្មមួយ នៅកម្ពុជា» ដែលកាសែតនេះ​បានដកស្រង់ពីកាសែតតៃប៉ិថាម នោះ។ អ្នកនាំពាក្យ​ក្រសួង ការបរទេសបាន​និយាយ​ក្នុងសេចក្តីជូនព័ត៌មាន ថា ពាក់ព័ន្ធនឹងការបំផ្លើសការពិតនេះ អ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា​មិនបានអនុញ្ញាត ហើយនឹងមិនអនុញ្ញាតឲ្យមានស្ថានតំណាងតៃវ៉ាន់ បែបណាមួយនៅ កម្ពុជាឡើយ ចាប់តាំងពី​រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពេញលេញនូវនយោបាយចិន តែមួយ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនោះ សម្តេចតេជោបានក្រើនរំលឹកឡើងវិញនូវនីតិវីធី នៃការ​កែទម្រង់​ស៊ីជម្រៅ តាមរយៈឆ្លុះកញ្ចក់មុជទឹក ដុសក្អែល និងព្យាបាលដោយតម្រូវឲ្យ ថ្នាក់ដឹក​នាំ​ស្ថាប័ន​របស់​រាជ​​រដ្ឋាភិបាល​ទាំងអស់ ដឹកនាំការប្រជុំផ្ទៃក្នុង ដើម្បីធ្វើការបូកសរុប វាយ​តម្លៃ​រកឲ្យឃើញនូវចំណុចខ្វះខាត ដើម្បីកែ​លម្អឆ្ពោះ​ទៅ​រកវឌ្ឍនភាព និងប្រសិទ្ធភាព ការងារ​សម្រាប់ឆ្នាំខាងមុខ៕
ដោយ ជ័យ ភូមិពល

យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី​ដឹក​មនុស្ស​២៩៥នាក់​ រង​​ការ​បាញ់​​មីស៊ីល​ ក្នុង​ដែនអាកាស​អ៊ុយក្រែន​

យោងតាម​​សារព័ត៌មាន​បារាំង​ AFP ថ្ងៃ​ព្រហស្បតិ៍​នេះ ​​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី​មួយគ្រឿង ដឹក​មនុស្ស​២៩៥នាក់ បាន​រង​ការបាញ់​ប្រហារ​មីស៊ីល​ នៅ​ដែន​អាកាស ​​ភាគខាងកើត​​អ៊ុយក្រែន។ ទីប្រឹក្សា​​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​ប្រាប់ថា ​មនុស្ស​ទាំង​២៩៥នាក់ ​ក្នុង​នោះ​មាន​អ្នកដំណើរ​​២៨០នាក់ ​​ក្នុង​យន្តហោះ​បូអ៊ីងនេះ​​​ ត្រូវ​​បាន​ស្លាប់​ទាំង​អស់ គ្មាន​សល់​អ្នកណា​ម្នាក់ទេ។ ​មីស៊ីល​ដែល​បាញ់​យន្តហោះ ម៉ាឡេស៊ី ជា​មីស៊ីល​​ប្រភេទ Buk ​​ផលិត​ដោយ​រុស្ស៊ី។ យោងតាម​​សារព័ត៌មាន Interfax យន្តហោះ​ម៉ាឡេស៊ី​ បាន​ហោះ​ក្នុង​កំពស់​ប្រមាណ​១ម៉ឺនម៉ែត្រ​ពីដី​ ​ពេល​​​​រង​ការ​បាញ់​មីស៊ីល​នេះ។ ប្រភព ៖ RFI




Wednesday, July 16, 2014

Statement of the Royal Government on several elected parliamentary candidates of the CNRP led an illegal and disorderly


ឯក​ឧ​ត្តម​ ​កែវ​ ​រ៉េ​មី​៖​ ​រា​ជ​រ​ដ្ឋា​ភិ​បាល​នឹង​មិន​អនុ​គ្រោះ​ចំពោះ​សកម្ម​ភាព​ណា​ដែល​ធ្វើ​ឲ្យ​បាត់​បង់​សន្តិ​សុខ ​​សុវត្ថិ​ភាព​ ​និង​សណ្តាប់​ធ្នាប់​សារ​ណៈឡើយ​

ប្រភព៖ ប្រតិកម្មរហ័ស

ឯកឧត្តម កែវ រ៉េមី រដ្ឋ​លេខាធិការ និង​ជា​អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤​នេះ​ថា រាជរដ្ឋាភិបាល​នឹង​មិន​អនុគ្រោះ​ចំពោះ​សកម្ម​ភាព​ណា​ដែល​បង្ក​ភាព​អណា​ធិបតេយ្យ ធ្វើ​ឲ្យ​បាត់​បង់​សន្តិ​សុខ​ សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​សារណៈនោះឡើយ។

​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ពន្យល់​ទៅ​​នឹង​អំពើ​ហិង្សា​ដែល​បង្ក​ឡើងកាល​ពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ​​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​បណ្តា​ឲ្យ​​រង​របួស​សន្តិសុខ​សណ្តាប់​ធ្នាប់​សាលា​ខ័ណ្ឌ​ដូន​ពេញ​យ៉ាង​ហោច​ណាស់​ចំនួន ៣៨នាក់ ក្នុង​នោះ ២២​នាក់ រង​របួស​ធ្ងន់​ និង​ ៣នាក់​កំពុង​សង្គ្រោះ​បន្ទាន់នោះ ​ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​ដោយ​សម្តែង​ក្តី​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់បេក្ខ​ជន​តំណាង​រាស្ត្រ​ជាប់ឆ្នោត​របស់​​គណ​បក្ស​​ប្រឆាំង ដែល​បាន​ដឹកនាំ​ក្រុម​ជន​អណា​ធិបតេយ្យ​ ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​កំរោល​មក​លើ​កង​សន្តិ​សុខ​ខ័ណ្ឌ​ដូន​ពេញ ក្នុង​គោល​បំណង​ចូល​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ។

ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ស្ថាន​ភាព​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅលើ​បញ្ហា​ពលករ​ ដែល​ជាអាជ្ញា​ធរ​​ថៃ​ បាន​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​មក​វិញ បែរ​ជា​គណ​បក្ស​​ប្រឆាំង​​បង្ករ​បញ្ហា មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ ដោយ​ចាត់​ទុក​ថា អំពើ​ហិង្សា​ដែល​បង្ករ​ឡើង​ ដោយ​កម្លាំង​របស់​គណបក្ស​សង្គ្រោះជាតិ​ទៅ​លើ​សន្តិសុខ​ខ័ណ្ឌ​ដូន​ពេញ​ថា ជាទង្វើ​ដែល​មាន​ចេតនារៀប​ចំ​គិត​ទុក​ជា​មុន​ ឯកឧត្តម​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​ពន្យល់​ថា ​ ពួក​គាត់​មាន​ជំនាញ​ខាង​បង្ករ​បញ្ហា ។ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី មួរ សុខហួរ និង​មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​​ទៀត បាន​​ប្រកូក​ប្រកាស​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​បុក ឲ្យ​ទៅ​រំដោះ​យក​ទីលាន​ប្រជា​ធិបតេយ្យ ​នាថ្ងៃទី​១៥កក្កដា​ គឺ​មាន​ការ​រៀប​ចំ​ផែនការ​ច្បាស់​លាស់។

ឯកឧត្តម កែវ រ៉េមី បញ្ជាក់​ថា ឧបករណ៍ដែល​យក​ទៅ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៀត​សោត គឺ​មានការ​រៀប​ចំ​ទុក​​ជា​មុននៅ​ក្នុង​ស្បោងទៃ មាន​ដូច​ជា ដំបង​ទីប​ដែល​មានដាក់​ដែកស្នូល និង​​ចាក់​បញ្ចូល​ស៊ីម៉ង់ត៍​ថែមទៀត ដំបង​មូល​ ជ្រុង ។ល។ ដែល​ក្នុង​នោះមាន​​អ្នក​ខ្លះ​មាន​ពាក់​អាវ​​​កាក់​ព័ណ៌ខៀវ ដែល​មាន​សរសេរ​​នៅ​ខាង​ក្រោយ​អាវ​ថា “ក្រុម​ឃ្លាំង​មើល​សិទ្ធិ​មនុស្ស”ថែមទៀត មិនដឹង​ថា ជាក្រុម​សិទ្ធិ​មនុស្ស ឬក្រុម​ពួក​អណា​ធិបតេយ្យ​នោះ​ទេ។ សកម្ម​ភាព​ពួក​គេ​មក​ដល់​សំពងលើ​ក្រុម​សន្តិសុខ​យក​តែម្តង។ ឯកឧត្តម កែវ រ៉េមី បាន​លើក​ជា​សំណួរ​ថា តើ​ប្រទេស​ណា​ដែល​មាន​ច្បាប់​ឲ្យ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សមត្តកិច្ច​ ដែល​មាន​ភារកិច្ច​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​? នៅ​ប្រទេស​អាមេរិក​ ប៉ូលិស​គេ​មាន​សិទ្ធិ​បាញ់​ នៅ​ប្រទេស​អេស្ប៉ាញ ហ៊ាន​ជេរ​ប្រមាថអាជ្ញាធរ​សមត្តកិច្ច​ប៉ូលិស​ ច្បាប់​គេតម្រូវ​ឲ្យ​ផាកពិន័យ​ជា​ប្រាក់​ជាដើម​។

ឯកឧត្តមរដ្ឋ​លេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​​ថា ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​កា​ល​​​ពី​ព្រឹក​​​ថ្ងៃទី​១៥កក្កដា គឺ​ជា​អំពើ​សាហាវ​ យង់​ខ្នង អមនុស្ស​ធម៌​ជា​ទី​បំផុត សូម្បី​តែ​ជន​រងគ្រោះ​ដូល​ហើយ ក៏​នៅ​តែ​ព្រួត​គ្នា​វាយ​ថែម​​ទៀត​ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​សន្និ​សីទ្ធ​កាសែត​​នា​ព្រឹក​មិញ​នេះដែរ នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ បែរ​ជា​ចោទ​ទៅ​លើ​រដ្ឋាភិបាល​ជា​អ្នក​បង្ក​ហិង្សា​ទៅ​វិញ។ អ្នក​ខ្លះ​បាន​ចោទ​ទៅលើ​កាក​បាទ​ក្រហម ដែល​បាន​ទៅ​ជួយ​ដល់​ជន​រងគ្រោះ​ទៅ​ទៀតថា មាន​ភាព​លំអៀង។ ដោយ​បញ្ជាក់​ពីភាព​អធ្យាក្រឹត្យ​របស់​កាក​បាទ​កម្ពុជា ឯកឧត្តម កែវ រ៉េមី បាន​លើក​ជា​សំណួរ​ថា តើ​ឲ្យ​ទៅ​ជួយ​យ៉ាង​ម៉េច បើ​ពួក​គាត់​គ្មាន​របួស​ផង​​?។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ថា កម្ពុជា​ជា​ប្រទេស​ឯកបក្ស​ដឹកនាំ​ ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាស​ន៍​ពន្យល់​ថា ពាក្យ​ឯក​បក្ស​ដឹកនាំ​ មាន​ន័យ​ថា ទាល់​តែ​មាន​បក្ស​តែ​មួយ​ចូល​រួម​ការបោះ​ឆ្នោត តែការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​គណបក្ស​ច្រើន​ចូល​រួម ឯឈ្នះ​មាន​តែ​ពីរ​បក្ស អញ្ចឹង​ចាប់​ពី ២គណបក្ស​ឡើង​ទៅ​គេ​ហៅ​ថា ​ជា​ប្រព័ន្ធ​ពហុបក្ស​។ នេះ​ជា​ការ​បំភ្លៃ ព្រោះ​រដ្ឋ​ធម្មនុញ្ញ​បាន​កំណត់​ថា គណបក្ស​នយោ​បាយ​​ណា​នាំ​មុខ មាន​សំលេងលើ​ស​ពី ៥០ បូក១ គឺ​អាច​បង្កើត​រាជរដ្ឋាភិបាល​តែ​ឯង​បាន។ ហេតុ​អី​បាន​គាត់​នៅ​តែ​និយាយ​បែប​នេះ? មិន​យល់​។​ ដោយ​រំលឹក​ទៅ​ដល់​ការ​ផ្តល់​នូវ​អនុសាសន៍​របស់​សម្តេច​តេជោ ជូន​អ្នក​នយោបាយ​ដែល​ចង់​ចូល​មក​គណបក្ស​ប្រជាជន មិន​ឲ្យ​មានការ​គុំគួន ជា​មួយ​គណបក្ស​នយោបាយ​ចាស់​របស់​ខ្លួន ក៏​ដូច​ជា​មិន​ត្រូវ​ប្រើ​ប្រាស់​គណបក្ស​ប្រជាជន​ជា​ឈ្នាន់​ដើម្បី​ធ្វើ​ការ​សង​សឹក​ ពិសេស​ការ​ចៀស​មិន​ផុត​ការ​ធ្វើ​ការ​ជាមួយ​គ្នា ឯកឧត្តម កែវ រ៉េមី បានអំពាវនាវ​ដល់​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ភាព​ចាស់​ចិត្ត គំនិត ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។

ទាក់​ទង​នឹងការ​ចោទ​ប្រកាន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេជោ​ផ្តាច់​ការ ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​លើក​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៣កន្លង​មក​នេះ មាន​បាតុកម្ម​ចំនួន ៨៤២ដង គឺ​ក្នុង​១​ថ្ងៃ​មាន​ច្រើន​ជាង​ ១ដង។ ម្យ៉ាង​ទៀត បើ​ប្រទេស​កម្ពុជា​ផ្តាច់​ការ​មែន តើ​បង​ប្អូន​អាច​ធ្វើការ​ជេរ​ប្រមាថ​តាម​បណ្តាញ​សង្គមដោយ​សេរី​ និង​ធ្វើ​បាតុកម្ម​ឥតឈរ​ទៅ​កើតទេ? តើ​គណបក្ស​ប្រឆាំង​អាច​នៅ​ឈរ​ជើង​ជាប់​ទេ បើ​ផ្តាច់​ការ​មែន?។

ទាក់ទង​អំពើ​ហិង្សា​ដែល​បង្ក​ឡើងដោយ​កម្លាំង​ដែល​ដឹកនាំ​ ដោយ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នា​ព្រឹក​ថ្ងៃទី​១៥កក្កដា ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មេខ្លោង និង​អ្នក​រួម​គំនិតក្នុង​ការ​ប្រព្រឹត្ត​អំពើ​នេះត្រូវ​តែ​ទទួល​ខុស​ត្រូវ​នូវ​អំពើ​របស់​ខ្លួន។ រាជរដ្ឋាភិបាល​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ វែក​មុខ រក​មេខ្លោង​ជា​បន្ត​ទៀត។ យោង​តាម​មាត្រា ៥២ នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​កំណត់​ពី​តួនាទី​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ឯកឧត្តម កែវ រ៉េមី បញ្ជាក់​ថា រាជ​រដ្ឋាភិ​បាល​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ពួក​ជន​អណាធិបតេយ្យ​ ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ឡើយ។

ក្នុង​នាម​រាជរដ្ឋាភិបាល និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី ក៏​បានធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ មេត្តា​ចូល​រួម និង​ជួយ​ទាំង​អស់​គ្នា​ក្នុង​ការ​ថែរក្សា​សណ្តាប់​ធ្នាប់​សារណៈ ដើម្បី​ភាព​សុខ​សាន្ត នៅ​ក្នុង​សង្គម​របស់​យើង និង​ដើម្បី​កូន​ចៅ​យើង​ទាំង​អស់​គ្នា៕

ព្រះរាជ​សារ ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ ជូន សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី


សេចក្តី​ថ្លែង​ការណ៍ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទាក់​ទង​​​និង​​បេក្ខជន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត CNRP មួយចំនួ​ន​បាន​​ដឹក​នាំធ្វើ​បាតុកម្ម