ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិភ្នំពេញ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥ បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំអោយស្ថានឯកអគ្គ- រាជទូតកម្ពុជាប្រចាំនៅប្រទេសចិន ធ្វើអន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះចំនួន ៣នាក់ ដែលត្រូវ បានមេខ្យល់បោកបញ្ឆោតថា នាំទៅធ្វើការនៅប្រទេសចិនបានប្រាក់ខែច្រើន កាលពីដើមឆ្នាំ ២០១៤ តែបែរជានាំយកទៅលក់អោយបុរសចិនយកធ្វើជាប្រពន្ធទៅវិញ ហើយបច្ចុប្បន្នស្រ្តីខ្មែរទាំងបីនាក់នោះ ត្រូវបានប្ដីជនជាតិចិនធ្វើបាប និងបិទសិទ្ធិសេរីភាព ។
ស្រ្តីខ្មែរទាំងបីនាក់នោះមាន ១ឈ្មោះ- ណែម ផល្លីន រស់នៅខេត្ត Chingthien ២- ទូច ឌីណា រស់នៅខេត្តChingyang និងឈ្មោះ- ក្លោក រ័ត្ន រស់នៅខេត្ត Chingthien ។
ឯកឧត្តម ជុំ សុន្ទរី ក៏បានឲ្យដឹងដែរថា ទន្ទឹមនឹងនេះ ក្រសួងក៏បានទំនាក់ទំនងជាមួយអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ឲ្យជួយសម្រួលមាតុភូមិនិវត្តន៍របស់ស្ត្រីរងគ្រោះទាំង ៣ នាក់នេះនៅក្នុងពេលឆាប់ៗ៕