Friday, October 30, 2015

ការបោះឆ្នោតទម្លាក់ លោក កឹម ​សុខា ចេញពី​ដំណែងអនុប្រធាន​ទី១រដ្ឋស​ភា គឺស្របទៅ​តាមសំណូមពររបស់​ពលរដ្ឋ និងជាកា​រឆ្លើយត​បនឹងទ​ង្វើរបស់​គាត់

តំណែងអនុ​ប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបា​នរដ្ឋសភាបោះ​ឆ្នោត ដកតំ​ណែងហើយ នៅព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីរដ្ឋ​សភាបានបើកកិច្ចប្រ​ជុំ ដែលមានរបៀបវារៈ​បោះឆ្នោត​ដកតំណែង ​លោក កឹម សុខា នៅវេលា​ម៉ោង៩៖១០នាទីព្រឹក ថ្ងៃ​សុក្រនេះ។ ការដកតំណែ​ងនេះ ក៏ធ្វើឡើងបន្ទាប់ពីមា​នបាតុកម្មដោយសន្តិវិធីកា​លពីថ្ងៃទី ២៦ ខែតុលា​ ឆ្នាំ២០១៥កន្ល​ងទៅនៅមុខរដ្ឋសភា ដោ​យប្រជាពលរដ្ឋបានសំ​ណូមពរឲ្យ ដកដំ​ណែង លោក កឹម សុខា ​ពីអនុប្រធា​នទី១រដ្ឋសភា ឲ្យបាន​ឆាប់តា​មដែលអាច​ធ្វើទៅបាន។
សូមជំរាបថា កិច្ចប្រជុំរដ្ឋស​ភាដើម្បីបោះឆ្នោត​ទម្លាក់តំណែង លោ​ក កឹម សុខា ធ្វើឡើង​ក្រោម អធិប​តីភាព ស​ម្តេច ហេង សំរិន ប្រធានរដ្ឋស​ភា ហើយ រដ្ឋសភាបាន​សម្រេចបោះឆ្នោ​តទម្លាក់ តំណែងអនុ​ប្រធានទី១ នៃរដ្ឋសភារប​ស់លោក កឹម សុខា ដោយស​ម្លេង៦៨ លើ៦៨។
ក្នុងរបៀបវារៈប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា បានបញ្ជា​ក់ថា កិច្ចប្រជុំពិនិត្យ​ ដកតំណែងរបស់លោក កឹម សុខា នេះធ្វើឡើងតា​មសំណើររបស់ ឯកឧត្តម ប៉ែន បញ្ញា និង ឯកឧត្តម ​ជាម យៀប តំណា​ងក្រុមតំណាងរាស្រ្ត ៦៣រូប មក​ពីគណបក្សប្រជាជនកម្ពុជា។
ការដកដំណែង លោក កឹម សុខា នេះដែរ រដ្ឋសភាក៏មា​នឯកសារស្តីពីសម្រង់ញ​ត្តិ របស់ប្រជាពលរដ្ឋ​ ដែលទា​មទារឲ្យដកដំណែង​អនុប្រធានទី១​ នៃរដ្ឋសភាពី​លោក កឹម សុខា ដោយក្នុងនោះញត្តិរបស់ប្រជា​ពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួ​នប្រមាណជាង៥​០០០នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២​០១៥, ញត្តិរបស់ប្រ​ជាពលរដ្ឋ ខេត្តកំពង់​ចាម ចំនួន ១៩.១៨​៤នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់​ប្រជាពលរដ្ឋ ខេត្តត្បួ​ងឃ្មុំ ចំនួន ១០.៣៨​១នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់​ប្រជាពលរដ្ឋ ខេត្តបន្ទា​យមានជ័យ ចំនួនប្រមា​ណជាង ១៥.០០០នាក់ ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ និងញត្តិរបស់ប្រជា​ពលរដ្ឋ ខេត្តស្វាយរៀង ចំនួ​ន ១៨៣.០០០នាក់ ចុះថ្ងៃទី ២៧ ខែតុ​លា ឆ្នាំ២០១៥។
ក្រៅពីនោះក៏មា​នញត្តិរបស់តំណាង​រាស្ត្រ គោរពជូន សម្តេចប្រធា​នរដ្ឋសភា ដោយបា​ន សរសេរថា យើងខ្ញុំជាតំណា​ងរាស្ត្រ ដែលមានឈ្មោះ និងហត្ថលេខា ប៉ែន បញ្ញា និង ជាម យៀប សូមជម្រាបជូ​នថា លោក កឹម សុខា តំណាង​រាស្រ្តមណ្ឌ​ល ខេត្តកំពង់ចាម ក្រោយ​ពីបានទទួល តំណែងអនុ​ប្រធានទី១ រដ្ឋសភា បានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ ដែលមានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋសភា និងច្បាប់ស្តីពីលក្ខនត្តិកៈ​តំណាងរាស្ត្រ។ ជាមួយគ្នា​នេះ នៅពេលចុះមូលដ្ឋានជួបប្រជា​ពលរដ្ឋ ឬសមាជិកខ្លួន ឬទៅបរទេសក្នុង លក្ខណៈឯកជន ​លោក កឹម សុខា តែងតែឆ្លៀតប្រើសិទ្ធិជាអ​នុប្រធានទី១ រដ្ឋសភា រំលោភលើ​ រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុ​ងរដ្ឋសភា និងច្បាប់ជា​ធរមានផ្សេងៗទៀត។ ជាងនេះទៅ​ទៀត លោក កឹម សុខា បានរំលោភលើកិច្ច​ព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ និងសេចក្តីថ្លែ​ងការណ៍រួម រវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃ​គណបក្សទាំងពីរ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៥។ លោ​ក កឹម សុខា បានវាយប្រហារ ជេរប្រមាថ ជាបន្តប​ន្ទាប់មកលើគ​ណបក្ស និងថ្នាក់ដឹកនាំគ​ណបក្សប្រជាជន កម្ពុជាផ្ទុយនឹងគោលការណ៍​នៃវប្បធម៌សន្ទនា រវាងគណបក្ស​ទាំងពីរ។ ញុះញង់បញ្ហាព្រំ​ដែន ព្រមទាំងបញ្ឆេះនូវគំនុំជា​តិសាសន៍ ជាមួយប្រទេ​សជិតខាង ហើយបង្កឲ្យ​មានចលាចល ដែលធ្វើ​ឲ្យប៉ះពាល់ដល់ទំនៀ​មទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នា​ប់សាធារណៈ និងដល់ សន្តិសុខជាតិ និងធ្វើសក​ម្មភាពឃោសនា ញុះញង់បំបែកបំបាក់ បង្កអស្ថិ​រភាពក្នុងសង្គមជាតិ។
ផ្អែកលើមូល​ដ្ឋានដ៏រឹងមាំ និងសំណូមពរដ៏ទទូ​ចរបស់ប្រជាព​លរដ្ឋ និងអ្នកតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភា ក៏ដូចជាលទ្ធផល​នៃការបោះឆ្នោតនៅ​ព្រឹកនេះ ការដកតំណែងលោ​ក កឹម សុខា ត្រូវបានធ្វើ​ឡើងដោយរ​លូនជាទីបំផុត។
ទន្ទឹមនឹងនេះរដ្ឋសភា បានបោះឆ្នោត ដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភាមកទីប្រឹក្សា និងជំនួយការរបស់លោក កឹម សុខា ទាំង២៣រូប ក៏ត្រូវបញ្ចប់តំណែងជាស្វ័យប្រវត្តិជាមួយនឹងលោក កឹម សុខា នេះផងដែរ ៕
អត្ថបទ៖ ច័ន្ទ ទេវី



Thursday, October 29, 2015

កម្រងឯកសារ ស្តីពីព្រះរាជសកម្មភាព ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី



កម្រងឯកសារ ស្តីពីព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្រ្ត របស់ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជាកិច្ចបម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា

Wednesday, October 28, 2015

សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងអំពើហិង្សាដែលបានកើតឡើងនៅក្នុង បាតុកម្មកាលពីថ្ងៃទី ២៦ ខែ តុលា កន្លងទៅនេះ




សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីស្ថានការណ៍នយោបាយនៅព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងអំពើហិង្សាដែលបានកើតឡើង កាលពីថ្ងៃទី ២៦ ខែ តុលា កន្លងទៅនេះ

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥

សារលិខិត​សម្តេចអគ្គមហា​ពញាចក្រី ​ហេង ​សំរិនថ្វាយ​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម សី​ហមុនី ក្នុងឱ​កាសព្រះ​រាជពិធីបុ​ណ្យខួប​លើក ទី១១ នៃកា​រយាងគ្រង​សម្បត្តិ


ក្រសួង​ម​ហាផ្ទៃស​ម្រេច បង្កើត​គណៈកម្មការស្រាវ​​ជ្រាវស៊ើបអង្កេត ករណីប​ង្ករបួស​ស្នាម​លើតំណាង​រា​ស្ត្របក្ស​ស​ង្គ្រោះជាតិ

នៅថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៥ សម្តេចក្រឡា​ហោម ស ខេង ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ បានចុះហត្ថលេ​ខា បង្កើត​គណៈកម្មការស្រាវជ្រាវ​ស៊ើប​អង្កេត លើករណី​បង្ករបួសស្នាមលើ អ្នកតំណាងរា​ស្ត្ររបស់ គណបក្សស​ង្គ្រោះជាតិ (CNRP) ២រូប នៅមុខរ​ដ្ឋសភា កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
សេចក្តីសម្រេច​នៅក្នុងប្រការ១ បានឲ្យដឹង​ថាចំពោះ​សមាសភាព​នៅក្នុង គណៈកម្មការនេះ​ គឺមាន៨រូប ក្នុង​នោះ ឯកឧត្តម​នាយឧត្តម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជាប្រធាន, ឯកឧត្តមឧត្តម​សេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាល​ជាតិ ជាអនុប្រ​ធាន, ឯកឧត្តមឧត្តម​សេនីយ៍ឯក សៀង សេន ប្រធាននា​យកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ជាសមា​ជិក, ឯកឧត្តមឧត្តមសេនីយ៍​ឯក អ៊ី សុខឃី ប្រធាននាយក​ដ្ឋានប្រឆាំង​ភេរវកម្ម និងឧក្រិដ្ឋកម្ម​ឆ្លងដែន ជាសមាជិក, ឧត្តមសេ​នីយ៍ទោ សុខ ខេមរិន្ទ ប្រធាននាយក​ដ្ឋាននគរបាល ព្រហ្មទណ្ឌ ជាសមា​ជិក, ឧត្តមសេនីយ៍​ទោ មួង សុធា ប្រធាននាយក​ដ្ឋាននគរបាលបច្ចេក​ទេស វិទ្យាសាស្ត្រ ជាសមា​ជិក, ឧត្តមសេនី​យ៍ត្រី សុង លី ស្នងការរងន​គរបាល​រាជធានីភ្នំពេញ ជា​សមាជិក និង លោក​វរសេនីយ៍ឯក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជ​ធានីភ្នំពេញ ជាសមា​ជិក។
សេចក្តីសម្រេចបាន​បញ្ជាក់ទៀតថា គណៈកម្មការនេះ មាន​ភារកិច្ច ស្រាវជ្រាវ ស៊ើប​អង្កេត ប្រមែប្រមូលភស្តុ​តាងនានា តាមនី​តិវិធី ដើម្បី​ឈានដល់​ទៅចាប់ខ្លួន ជនសង្ស័យដែ​លបានបង្ក របួសស្នាមលើអ្នកតំ​ណាងរាស្ត្រ និងបញ្ជូនទៅ​កាន់តុលាការ កាត់ទោសតាមច្បា​ប់ជាធរមាន៕
អត្ថបទ៖ ច័ន្ទ ទេវី


អគ្គលេខាធិការដ្ឋានរដ្ឋ​សភា ចេញសេច​ក្តីជូនដំ​ណឹង ស្តីពីការ​បន្តសម័យប្រជុំ​រដ្ឋសភាលើក​ទី៥ នីតិកាល​ទី៥ នៅថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ២០១៥​


រដ្ឋមន្រ្តី​ក្រសួងអប់រំ បង្ហា​ញនូវមោ​ទនភាពជាខ្លាំងអំ​ពីសមិទ្ធផល​ជាច្រើនដែល​កើតឡើងក្នុង​រយៈពេល៥១ ឆ្នាំនៃការក​កើតវិទ្យាស្ថានបច្ចេកវិ​ទ្យាកម្ពុជា​

នៅថ្ងៃទី២​៧ ខែតុលា ឆ្នាំ២០​១៥នេះ ឯកឧត្តមប​ណ្ឌិត ហង់ ជួន ណារ៉ុន រ​ដ្ឋមន្រ្តីក្រ​សួងអប់រំ យុវជន និង កីឡា បានឡើងអា​នសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបក្នុង​ពិធីសម្ពោធស្តូ​បអនុស្សាវរីយ៍មិត្ត ភាព​​កម្ពុជា-រុស្សី និង អំពីសកម្មភាពអ​ភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធ និង​សមិទ្ធផលនៃការអភិ​វឌ្ឍធនធាន មនុស្ស​​នៅក្នុង​វិទ្យាស្ថានបច្ចេ​កវិទ្យាកម្ពុជា។
យោងតាមរបាយការណ៍​ស​ង្ខេបរប​ស់ឯកឧត្តមរ​ដ្ឋមន្រ្តីបា​នឱ្យដឹងអំពីប្រវត្តិរ​បស់វិទ្យាស្ថានថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៦៤ វិទ្យាស្ថានបច្ចេ​កទេសជាន់ខ្ព​ស់មិត្តភាព ខ្មែរ-សូវៀត ហៅ​កាត់ ITSAKS បានបង្កើត ឡើងក្រោម​កិច្ចសហ​ប្រតិបត្តិការពី​អតីតសហ​ភាពសូវៀត។ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៨០ វិទ្យាស្ថានបច្ចេ​កទេសជាន់ខ្ពស់មិត្ត​ភាពខ្មែរ-សូវៀត ត្រូវបាន​បោះបង់​ចោលទាំ​ងស្រុង ក្រោម​របបខ្មែរក្រ​ហម។ នៅថ្ងៃទី១៧ ខែក​ញ្ញា ឆ្នាំ១៩៨១ វិទ្យាស្ថាន​នេះ បានបើ​កជួសជុល និងដាក់ឱ្យដំណើរ ការឡើងវិញដោ​យមានឈ្មោះថា វិទ្យាស្ថានបច្ចេ​កទេសជាន់ខ្ពស់​មិត្តភាពកម្ពុ​ជា-សូវៀត។ ដោយ​សារតែ​ស្ថានភា​ព​សង្គមមា​នការប្រែ​ប្រួល ​នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩២ វិទ្យាស្ថាន​នេះបានប្តូរឈ្មោះ​មកជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ។ នាថ្ងៃទី១៧ ខែ​មីនា ឆ្នាំ១៩​៩៤ វិទ្យាស្ថា​នបច្ចេកវិទ្យា​ភ្នំពេញ ក៏បានប្តូរ ឈ្មោះ​មកជា វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា​ដែលមជ្ឍដ្ឋានអន្ត​រជាតិនិ​យមហៅថា I.T.C ហើយប្រ​ជាជន​និយមហៅ​ថា សាលា​តិចណូ។
ក្នុងអាយុ​កាល ៥១ ឆ្នាំ នៃកា​រកកើតគ្រឹះស្ថា​នសិក្សានេះ​ វិទ្យាស្ថានបានកំ​ណត់នូវចក្ខុវិស័យ និងបេស​ក-​កម្ម​ច្បាស់លាស់របស់ខ្លួន។ នេះក៏ដោយសារគុណូបការៈដ៍ធំធេងដែល សម្តេចអ​គ្គមហាសេ​នាបតីតេជោ​ ហ៊ុន សែន និងស​ម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត បានជួយជ្រោ​មជ្រែងដល់វិទ្យាស្ថាន​ដោយផ្ទាល់​តាមរយៈ​កិច្ចគាំទ្រ នានាពិសេ​សការគាំទ្រនូវរាល់កិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេស​ជាដៃគូនានា ដូ​ចជា រុស្សី បារាំង បែលហ្សិ​ក ជប៉ុន កូរ៉េ ហ្វាំងឡង់ អូស្រ្តាលី និងអង្គការអន្តរជា​តិនានាក្នុងការចូល​រួមចំណែក​កសាង និង អភិវឌ្ឍវិទ្យាស្ថានរហូតដល់បច្ចុប្បន្ន ក្នុងនោះ​ក៏មានផងដែរនូវកិច្ច​សហប្រតិបត្តិ​ការពីបណ្តា​ក្រសួង​-មន្ទីរ សហគ្រាសជា​តិ និង​អន្តរជា​តិផងដែរ។
យោងតា​មរបាយការ​ណ៍សង្ខេប​របស់ឯ​កឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងផ​ងដែរថា នាពេល​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​កំពុងបណ្តុះ​បណ្តា​លថ្នាក់ប​ច្ចេកទេសមធ្យ​ម​វិស្វករ និងថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់នៅក្នុង​ថ្នាក់ឆ្នាំ សិក្សាមូលដ្ឋា​ន គីមី និងអា​ហារ សំណង់ស៊ី​វិល និងស្ថាបត្យ​កម្ម អគ្គីសនី និងថាមពល ឧស្សាហ​កម្ម និង មេកានិច វិស្វកម្មជនបទ ព័ត៌មានវិទ្យា ធនធានរ៉ែ និងប្រេ​ងកាត។ ក្នុងឆ្នាំសិក្សានេះ មាននិស្សិតសរុប ៤.៥៤២ នាក់ ក្នុងនោះនារី ៨៧០ នាក់ស្មើនឹង ២០%កំពុងសិក្សា។ ទន្ទឹមនឹងនេះ វិទ្យាស្ថានបានបើក បណ្តុះ​បណ្តាលថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់​ជាលក្ខណៈ ឌុបឌីប្លូម ដោយដាក់ឱ្យ​ដំណើរការរួ​មគ្នាជាមួយគ្រឹះ ស្ថានសិក្សានៅប្រទេ​សបារាំង និងថ្នាក់បរិញ្ញាបត្រជា​ន់ខ្ពស់ក្រោមកិច្ចស​ហការជាមួ​យបារាំង AUF និង​ហ្វាំងឡង់។ល។ ថ្នាក់បណ្ឌិ​តវិស្វកម្ម វិទ្យាស្ថា​នកំពុងបណ្តុះបណ្តា​លក្រោមរូបភាព សហប្រឹក្សា រវាង​សាស្រ្តាចារ្យ​តិចណូ និងសាស្រ្តាចា​រ្យបារាំង និងបែល​ហ្សិក។ ពេលបញ្ច​ប់ការសិក្សាគ្រឹះស្ថាននោះជា​អ្នក ចេញសញ្ញា​បត្រ។ គិតជារួ​មក្នុងរយៈពេល៣​៩ឆ្នាំមកនេះ មានអ្នកបច្ចេ​កទេសមធ្យម វិស្វ​ករ និងបរិ​ញ្ញា-​បត្រជាន់​ខ្ពស់ចំនួន ៨.៧៣១ នាក់ ក្នុ​ងនោះនារី ១.២៥១ នា​ក់ស្មើនឹង ១៤.៣% បានបម្រើ​ការ និងមាន តួ​នាទីសំ​ខាន់ៗនៅតាមបណ្តា​ក្រសួង-មន្ទីរ រោងច​ក្រសហគ្រាស​ក្នុងនិងក្រៅ​ប្រទេស ដែល​នេះបានឆ្លុះ បញ្ចាំងអំពីគុ​ណភាពបណ្តុះបណ្តាលធន​ធានមនុស្សផ្នែ​កបច្ចេកវិទ្យារបស់វិទ្យាស្ថាន។ ម៉្យាងវិញ​ទៀត វិទ្យាស្ថានបច្ចេ​កវិទ្យាកម្ពុជា បានទទួលអាហា​រូបករណ៍​១៣ប្រភេទ ដើម្បីផ្តល់ជូន​និស្សិត សាស្រ្តា​ចារ្យ មន្រ្តីរាជការ ដែលក្នុងនោះរួមមាន៖ អាហារូបក​រណ៍រាជរដ្ឋាភិបា​លជាអាហារូបករណ៍ជា​អាទិភា​ព អាហា​រូបករណ៍ AUF អាហារូបករ​ណ៍សម្រាប់ឆ្នាំទីមួយ អាហារូបករណ៍​សិស្សពូកែភាសា​បារាំង អាហារូប​ករណ៍​សម្រាប់និស្សិតនារី អាហារូ​បករណ៍ធនាគារពិភពលោ​ក អាហារូបករណ៍​ក្រុមហ៊ុ​នជីបម៉ុងខនគ្រីត អាហារូប ករណ៍ D.D.Kim អាហារូប​ករណ៍មូលនិធី​ខ្មែរនៅស​ហរដ្ឋអាមេរិក អាហា​រូបករណ៍ SUMITOMO អាហា​រូបករណ៍ Enfant-du-Mekong និងអាហារូបករណ៍អង្គការកុមារនៃភាពញញឹម។
ទន្ទឹមនឹង​ការបណ្តុះបណ្តា​លខាងលើ វិទ្យាស្ថានបា​នបង្កនូវឱកាស​ដល់សា​ស្រ្តាចារ្យ ដែលមានស​មត្ថភាព ខ្ពស់ឱ្យចូលរួ​មក្នុងសកម្មភាពស្រាវ​ជ្រាវវិទ្យាសាស្រ្ត ដែល​ឱកាសនេះ ជាចល​ករក្នុងការរក​ឃើញ​នូវ​គុណ​ភាព​អប់រំនៅក្នុងវិទ្យា​ស្ថានតាមរយៈនៃការផ្សារភ្ជាប់ការអ​នុវត្តទៅនឹងទ្រឹស្តី។ ជាលទ្ធផលនិស្សិតដែល​បាន បញ្ចប់ការសិ​ក្សាតាមឆ្នាំនីមួយៗ មានវិស្វ​ករប្រមាណ ៧០% ទទួលបាន​ការងារធ្វើភ្លាមៗ ២៥% កំពុ​ងបន្ត ការសិក្សា និង៥% កំពុងប្តូរការងារ និងបើកក្រុ​មហ៊ុនដោយខ្លួនឯង។ លទ្ធផលវិជ្ជ​មាននេះ បានមក​តាម រយៈកិច្ចសហ​ប្រតិបត្តិការល្អជាមួយដៃគូ និងការជឿជាក់​ទៅលើសមត្ថភាពបណ្តុះប​ណ្តាលរួមនិងគុណ ភាពនៃការអប់រំ។​ ចំពោះការងា​ររដ្ឋបាលវិញ​ វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា មានបុគ្គលិ​កសុរបចំនួន ៣៤២ នាក់ នា​រី​ ៧៦នាក់ ស្មើនឹង ២២.២% ក្នុងនោះមា​នសាស្រ្តាចារ្យ ២១៣ នាក់ នារី ៤៩នាក់ (ប​ណ្ឌិត​វិស្វករ ៤៧នាក់) និងបុគ្គលិករដ្ឋបាល-ក​ម្មករក្រប​ខ័ណ្ឌរដ្ឋ ១២៩នាក់ នារី២៧នាក់។ ចំពោះកិ​ច្ចសហ​ប្រតិ​បត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់​គុណភាពនៃ​ការបណ្តុះប​ណ្តាល វិទ្យាស្ថា​នបានចុះអនុស្សារណៈ ជាមួយគ្រឹះ​ស្ថានឧត្តមសិ​ក្សាបរទេស ចំនួន៤៤ និង​បណ្តាញសាកល​វិទ្យាល័យ មា​ននៅអ៊ឺរ៉ុប អាមេរិក ​អាស៊ី និងអូសេអានី​ ចំនួន៦។ ឆ្លងតាមកិច្ច​សហប្រតិបត្តិ​ការនេះ វិទ្យាស្ថានទទួលបានជំនួយឧបត្ថម្ភជា អាហារូបករណ៍​ទៅបរទេ​សបេសកកម្មបង្រៀននៅវិទ្យាស្ថាន និងជាគ្រឿងបរិក្ខាពិសោធន៍។ល។
ឯកឧត្តមរដ្ឋ​មន្រ្តីក្រសួងអប់រំ បាន​ថ្លែងសង្កត់ធ្ងន់ថា​ តាងនាមឱ្យគណៈគ្រប់​គ្រង សាស្រ្តាចា​រ្យ មន្រ្តីរាជការ បុគ្គលិក និងនិស្សិ​តនៃវិទ្យាស្ថានប​ច្ចេកវិទ្យាកម្ពុជា ទាំងមូល សូមប្រសិ​ទ្ធពរ​ជ័យសិរីមង្គល ជូនចំពោះ​ឯក​ឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុ​កទីស្តីការគណៈ​រដ្ឋមន្រ្តី ព្រម​ទាំង​លោកជំទាវ និងក្រុម​គ្រួសារ សូមប្រក​បដោយ សេចក្តីចម្រុងចម្រើ​នជានិច្ចនិរន្តរ៍។


អត្ថបទៈ តាំង ករុណា




ស្តូបអ​នុស្សាវរីយ៍មិត្តភា​ព កម្ពុជា-រុ​ស្សី និង វិទ្យាស្ថានប​ច្ចេកវិទ្យាកម្ពុជា គឺជាសក្ខី​ភាពបង្ហាញពីទំនា​ក់ទំនងដ៏យូរ​អង្វែងរវា​ង ​កម្ពុជា-រុស្សី

មានប្រសា​សន៍នៅ ក្នុងពិធី​សម្ពោធ​ស្តូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្សី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នាវិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា (សាលាតិចណូ) ឯកឧត្តម បណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តី​ការគណៈរដ្ឋមន្ត្រី បានលើក​ឡើងថា ការសាងសង់​ស្តូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្សី នេះ គឺដើម្បីរំឮក​ដល់កិច្ចសហ​ប្រតិបត្តិការ ជាមិត្តភាព​ដ៍ល្អរវាងប្រទេសទាំង​ពីរ ជាពិសេសរំឮកដល់​អនុស្សាវរីយ៍ នៃការសាង​សង់គ្រឹះស្ថាន​ឧត្តមសិក្សា​បច្ចេក​ទេស ដ៏ចំណាស់ជាង​គេមួយ​នៅកម្ពុជា គឺវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា កាលពីប្រាំទស្សវត្ស​រ៍មុន។


ឯកឧត្តម បណ្ឌិតសភា​ចារ្យ សុខ អាន បានមានប្រសាស​ន៍ថា ស្ដូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្ស៊ី ដែលនឹង​ត្រូវសម្ពោធជាផ្លូវការ​នៅពេលនេះ​ គឺជាសក្ខីភាពឆ្លុះបញ្ចាំង​ឱ្យឃើញយ៉ាង​ច្បាស់ នូវកិច្ច​សហ​ប្រតិបត្តិការ ជាមិត្តភាពដ៏ល្អ និងយូរអង្វែង​រវាងកម្ពុជា និងរុស្ស៊ី ដែលកើតមាន​ឡើង​ចាប់តាំងពីទសវត្សរ៍ឆ្នាំ​១៩៥០ មកម្ល៉េះ។


ឯក​ឧត្តម បណ្ឌិតស​ភាចារ្យ សុខ អាន បានរំលឹក​ឲ្យដឹងផងដែរថា  កម្ពុជានៅចង​ចាំយ៉ា​ងច្បាស់ណាស់ថា នៅក្រោ​យថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋជាសមា​ជិកអតីត​សហភាព​សូវៀត ជា​ពិសេសរុស្ស៊ី បាន​ផ្ដល់នូវ ការគាំទ្រដ៏​សំខាន់ដល់កម្ពុជា សម្រាប់​ការកសាងប្រទេស​ឡើងវិញ បន្ទាប់​ពីត្រូវបានបំផ្លិចបំផ្លាញ​ស្ទើរទាំងស្រុង លើគ្រប់វិស័យ ដោយ​របប​ប្រល័យពូជ​សាសន៍​ប៉ុលពត តាមរយៈទំនាក់ទំនង​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈដែលប្រទេស​មួយចំនួន បាន​ដាក់ការហ៊ុំព័ទ្ធ​មកលើ​កម្ពុជា។ ជាពិសេសជំនួយ​មនុស្សធម៌ ដែលអតីត សហភាពសូវៀត​បានផ្ដល់ឱ្យ​កម្ពុជា បានជួ​យ​រំលែកនូវ​បន្ទុកដ៏ធ្ងន់ធ្ងររបស់​កម្ពុជា ក្នុង​កិច្ច​ការកសាង ស្ដារ និងអភិវឌ្ឍ​ ប្រទេសឡើង​វិញចេញពីបាតដៃទទេ នៅក្នុងទស្សវត្សរ៍​ឆ្នាំ១៩៨០។


ជាងនេះ​ទៅទៀត នៅក្នុងវិស័​យអប់រំ សហព័ន្ធ​រុស្ស៊ី និងអតីតសហភាព​សូវៀត ក៏បាន​ចូលរួមចំណែក យ៉ាងច្រើន​ផងដែរ នៅក្នុងការបណ្ដុះ​បណ្ដាលធនធាន​មនុស្សសម្រាប់​កម្ពុជា ទាំងនៅ​កម្ពុជា និងនៅ​អតីត សហភាព​សូវៀត។ ​គិត​មកដល់ពេល​បច្ចុប្បន្ននេះ មាន​និស្សិតជាង ៨០០០នាក់ បានទៅ​សិក្សា​នៅសហព័ន្ធ​រុស្ស៊ី និងអតីត​សហភាពសូវៀត ហើយ​អតីតនិស្សិត ទាំងនោះមួយចំនួនបាន​និងកំពុងបម្រើការក្នុង ជួររដ្ឋាភិបាល និងស្ថាប័ននានារបស់រដ្ឋ។ ឯកឧត្តម ក៏សង្ឃឹមនិងជឿជាក់ថា ទៅថ្ងៃអនាគត​សហព័ន្ធ​រុស្ស៊ី នឹងបន្តផ្ដល់​អាហារូបករណ៍ ដល់សិស្ស​និស្សិត​​កម្ពុជា ឱ្យកាន់តែច្រើ​នថែមទៀត លើគ្រប់មុខ​ជំនាញ និងគ្រប់កម្រិត​ជាពិសេស អាហារូ​បករណ៍សម្រាប់និស្សិតថ្នា​ក់ក្រោយ​បណ្ឌិត។

គួរបញ្ជាក់​ថាបច្ចុប្បន្ននេះ ប្រទេស​កម្ពុជានិងរុស្សី បាននិងកំពុង​ខិតខំបន្តរក្សា​ពង្រឹង និងពង្រីកបន្ថែម នូវទំនាក់​ទំនង និងមិត្តភាពដ៏​ល្អនេះ តាមរយៈការផ្លាស់ប្ដូរទស្ស​នកិច្ចជាបន្តបន្ទាប់ របស់ថ្នាក់ដឹក​នាំ ជាន់ខ្ពស់នៃ​ប្រទេសទាំងពីរ ក៏ដូចជាតាម​រយៈសកម្មភាព​ពាណិជ្ជកម្ម វិនិយោ​គ អប់រំ និងវប្បធម៌។


ជាមួយ​គ្នានេះដែរ វិទ្យាស្ថានបច្ចេកវិ​ទ្យាកម្ពុជា គឺជាសមិ​ទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផលជាច្រើនទៀត ដែលកើត​ចេញ ពីកិច្ច​សហប្រតិបត្តិ​ការ​ដ៏ជិតស្និទ្ធរវាង​កម្ពុជា និងអតីតស​ហភាពសូវៀត ហើយ​បាន​​និងកំពុង ដើរតួនាទីយ៉ា​ង​សកម្ម ​ក្នុងការបណ្ដុះបណ្ដាល​ធនធានមនុស្ស លើវិស័យវិស្វកម្មប​ច្ចេកវិទ្យា និងរួមចំ​ណែក ដល់​ការអភិវឌ្ឍប្រ​ទេសឱ្យកាន់តែរីកចម្រើ​នថែមទៀត។

តាមរបាយកា​រណ៍របស់ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ជារៀងរាល់​ឆ្នាំ និស្សិតវិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា ប្រមាណ ៧០% ទទួលបា​នការងារធ្វើភ្លាមៗ បន្ទាប់ពី​ការ បញ្ចប់​ការ​សិក្សា។ លទ្ធផល​ជា​វិជ្ជ​មា​ន​នេះ សម្រេច​បាន​ដោយសារកិច្ច​ខិតខំប្រឹងប្រែងរបស់​គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងក្មួយៗនិស្សិតទាំ​ងអស់ ក៏ដូចជាការជឿជាក់ របស់មជ្ឈដ្ឋានសា​ធារណៈ លើសមត្ថភាពបណ្តុះ​បណ្តាល និងគុណភាព នៃការអប់រំ​របស់វិទ្យាស្ថាន ព្រមទាំងកិច្ច​សហប្រតិ​បត្តិការ​ល្អ​​ ជាមួយ​​ដៃគូអភិវឌ្ឍន៍​នានា ជាពិសេសប្រទេសរុស្ស៊ីដែលជាស្ថាបនិក​របស់វិទ្យាស្ថាន។

មានប្រសាសន៍​នៅក្នុងពិធីសម្ពោធ​ស្តូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្សី នៅថ្ងៃនេះ ឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហ​ព័ន្ធរុស្សីប្រចាំកម្ពុជា បានកត់សម្គា​ល់ថា ការជួបជុំគ្នា និងការសម្ភោធស្តូប ​អនុស្សាវរីយ៍មិ​ត្តភាព កម្ពុជា-រុស្សី នៅពេលនេះ គឺក៏ដើម្បីឧទ្ទិ​សចំពោះ​ខួប ៥១ឆ្នាំ នៃការ​សង់ឡើង ដោយស​ហភាពសូវៀត នូវវិទ្យាស្ថានបច្ចេក​វិជ្ជាកម្ពុជា ដែលត្រូវបា​នប្រគល់ជា​អំណោយជូនប្រជា​ជនកម្ពុជា នៅឆ្នាំ១៩៦៤។ នៅពេល​នោះ វិទ្យាស្ថានមាន​ឈ្មោះវិទ្យាស្ថានបច្ចេកទេសជាន់​ខ្ពស់មិត្តភាព​កម្ពុជា និងសូវៀត។

ឯកឧ​ត្តម Dmitry TSVETKOV បានបន្ថែម​ថា នៅពេលនោះ​វិទ្យាស្ថានជាមជ្ឈមណ្ឌល​ឧត្តមសិក្សា និងស្រាវជ្រាវ វិទ្យាសាស្ត្រឈានមុខ​នៅប្រទេស​កម្ពុជា ដែលមាន​មន្ទីរពិសោធន៍ជា​ច្រើន, លទ្ធផលនៃ​ការស្រាវជ្រាវវិទ្យា​សាស្ត្រ ត្រូវបានបញ្ជូន​ទៅក្រសួងនានា ដើម្បីប្រើប្រាស់ក្នុ​ងផលិ​តកម្ម។ ជាមួយ​គ្នានេះដែរ សហភាពសូវៀត​បានរួមចំណែក ដ៏ធំក្នុងការកសាងប្រ​ទេសកម្ពុជា តាមរយៈការផ្តល់​ជំនួយអាហារូបករណ៍​ក្នុងវិស័យអប់រំ ហើយ​អាស្រ័យ ដោយជំនួយ​នេះ កម្ពុជាបាន​បង្កើត​សក្តានុពលដ៏ធំធេង​ក្នុងវិស័យរៀបចំ​ធនធានមនុស្ស។ យុវជនកម្ពុជា​ជាង៨ពាន់នាក់ បានទទួលការបណ្តុះបណ្តាល​នៅសហភាពសូ​វៀត។ ឯកឧត្តម Dmitry TSVETKOV  បានសង្កត់​ធ្ងន់ថា សព្វថ្ងៃនេះ ប្រទេសរុស្ស៊ីកំពុងជួយ​ឧបត្ថម្ភដល់កម្ពុជា ដើម្បីបណ្តុះបណ្តាល​និស្សិត ហើយឥឡូវនេះ​យុវជន យុវនារីកម្ពុជាជិត ៣០០នាក់កំពុងធ្វើការសិក្សា​នៅប្រទេសរុស្សី៕


អត្ថបទ៖ ច័ន្ទ ទេវី



Tuesday, October 27, 2015

រាជរដ្ឋា​ភិបាល បានបញ្ជា​ឲ្យក្រសួង​មហាផ្ទៃ ធ្វើការស៊ើប​អង្កេតស្រាវ​ជ្រាវ​ជា​បន្ទាន់ ដើម្បីតាម​ចាប់ជន​ដៃដល់​មកផ្តន្ទា​ទោស​តាមច្បាប់

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះអំពើបង្កឡើងដោយជនមួយ ក្រុមតូចព្រួតគ្នា វាយតប់ទៅលើអ្នកតំណាងរាស្រ្ត២រូប​ របស់គណ​បក្សសង្គ្រោះជាតិ និងសូមធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះអំពើ​បង្ក​របួស​ស្នាមនេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើប​អង្កេត​ស្រាវ​ជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ និងក៏​សូម​អំពាវ​នាវ​ដល់​សាធារណជន និងស្ថប័នពាក់ព័ន្ធ ដែលបានដឹង បានឃើញ ឬមានភស្តុតាងពាក់ព័ន្ធ ករណី​បង្ករបួស​ស្នាមខាងលើនេះ សូមផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីជំរុញការស៊ើបអង្កេតស្រាវជ្រាវ រកយុត្តិធម៌ដល់ជនរងគ្រោះឲ្យបានឆាប់។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ជុំវិញករណី​អំពើបង្ករបួស​ស្នាមដល់​តំណាង​រាស្រ្តគណបក្សសង្គ្រោះជាតិ២រូប៖


រាជរដ្ឋា​ភិបាល​កម្ពុជា ជំរុញឲ្យ​ក្រុមហ៊ុន​បារាំង ពិចារណា​ក្នុងការវិនិយោគ​នៅប្រទេសក​ម្ពុជា​

ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច បារាំង-កម្ពុជា ដែលបានរៀប​ចំឡើង ដោយសហព័​ន្ធនិយោជក បារាំង​អន្តរជាតិ (MEDEF International) នៅថ្ងៃទី ២៦ ខែតុលា​ ឆ្នាំ២០១៥ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា បានស្នើឲ្យ​ក្រុមហ៊ុនធំ​ៗរបស់បា​រាំង ធ្វើការពិចារណាមកប​ណ្តាក់ទុនវិនិយោ​គនៅប្រទេស​កម្ពុជា ដោយផ្អែក​លើសក្តានុពល​សំខាន់ៗ របស់កម្ពុជា ជាពិសេស នៅក្នុងវិស័​យកសិកម្ម កសិឧស្សា​ហកម្ម ឧស្សាហកម្ម​កែច្នៃ ឧស្សា​ហកម្មកម្មន្តសាល និងនៅ​តាមផ្នែក​ផលិតកម្ម និង​សេវាកម្ម​ផ្សេងទៀត។
សម្តេ​ចតេជោ បានមានប្រ​សាសន៍ថា ផ្អែកទៅលើឧ​ត្តមភាពប្រៀបធៀប​ពិសេសរបស់​កម្ពុជា ដែលជាប្រទេ​សបើកចំហរ មាន​ប្រាក់ឈ្នួល​សមរម្យ មានកំ​លាំងពល​កម្មវ័យក្មេង និង​សកម្ម ព្រមជាមួយនឹ​ងភាពអំណោយផល​នៃអាកាសធាតុ ដី និងធនធានធ​ម្មជាតិ ដែល​សក្តានុពល ទាំងអស់នេះ កំពុងតែរង់ចាំកា​រវិនិយោគ និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព របស់ក្រុមហ៊ុន​ របស់បា​រាំងនៅប្រទេ​សកម្ពុជា។
តាមប្រសា​សន៍របស់ សម្តេច​តេជោ ហ៊ុន ​សែន បានឲ្យដឹ​ងថា ចាប់តាំងពីមា​នកិច្ចព្រម​ព្រៀង ទីក្រុងប៉ារីស​នៅឆ្នាំ ១៩៩១ មកដល់​សព្វថ្ងៃនេះ រដ្ឋាភិបា​ល និងប្រជាជន​បារាំង បានផ្ដ​ល់ការ ឧបត្ថម្ភគាំទ្រ​ទាំងផ្នែកនយោបា​យ ហិរញ្ញប្ប​ទាន និងបច្ចេ​កទេស ដែលមិនអាច​កាត់ថ្លៃបាន ក្នុងការស្វែងរ​កសន្តិភាព ព្រមទាំងកា​រស្ដារ និងអភិវឌ្ឍ​ន៍កម្ពុជា។ លើសពីនេះ​ទៀត ក្នុ​ងក្របខ័ណ្ឌនៃការអភិវឌ្ឍធនធា​នមនុស្ស រដ្ឋាភិបាលបា​រាំងបានស្វាគមន៍ និងផ្ដ​ល់អាហា រូបករ​ណ៍ដល់និស្សិតកម្ពុជា មកបន្តកា​រសិក្សាថ្នាក់ឧត្តម​សិក្សាក្នុងជំនាញ​ផ្សេងៗ ដូចជា ច្បាប់ ពេ​ទ្យ វិស្វកម្ម។ ការជួយជ្រោមជ្រែ​ងទាំងអស់នេះ បានរួមចំណែ​កធ្វើឲ្យក​ម្ពុជាមានលទ្ធ​ភាព ក្រោកឈរ​ឡើងវិញជាប្រជាជាតិ​មួយ ដែលធ្លាប់​មានកេរ្តិ៍​ឈ្មោះ និងអរិយធម៌​ល្បីល្បាញ។
សម្តេចតេជោ បានបន្ថែ​មថា ជាការគួរឲ្យ​កត់សម្គាល់ កម្រិតនៃ​សកម្មភាពវិនិ​យោគ និងធុរកិច្ច របស់បារាំង​នៅកម្ពុជា គឺនៅមានចំ​នួនតិចនៅឡើ​យ ជាក់ស្ដែងក្រុមហ៊ុ​នបារាំង នៅ​កម្ពុជា មានចំនួនត្រឹមតែប្រមាណ ៥០ ក្រុមហ៊ុនប៉ុណ្ណោះ រួមបញ្ចូលទាំងក្រុមហ៊ុនតូចៗ ដែលបម្រើ ក្នុងវិស័យផ្សេងៗដ៏​ទៃទៀត ចំនួនប្រមា​ណ ១០០ ក្រុមហ៊ុ​ន។ ប៉ុន្តែទោះ​ជាយ៉ាង​ណា រាជរដ្ឋាភិ​បាលកម្ពុជា ក៏សូមថ្លែងអំ​ណរគុណ និងវាយ​តម្លៃខ្ពស់ចំពោះការ​ចូលរួម របស់ក្រុមហ៊ុ​ន បារាំង ទាំងតូច ទាំងធំ ដែល​បានចូលរួ​មក្នុងការអភិ​វឌ្ឍន៍សង្គម-សេដ្ឋកិច្​ចកម្ពុជា នាពេល កន្លងមក ដូច​ជា ក្រុមហ៊ុនវ៉ាង់ស៊ី (VINCI) ក្រុមហ៊ុន​តូតាល់ (Total) ជាដើម ។

សម្តេចតេ​ជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់អ្ន​កវិនិយោគ​បារាំងថា រាជរដ្ឋាភិបា​លកម្ពុជា តែង​តែចាត់ទុកវិស័​យឯកជន ជាក្បាល​ម៉ាស៊ីន នៃកំណើនសេ​ដ្ឋកិច្ច ហើយដោយ​ឈរលើ មូលដ្ឋា​ននៃទស្សនទាននេះ រាជរដ្ឋាភិបាលបានដា​ក់ចេញនូវយន្ត ការពិគ្រោះយោ​បល់ រវាងរាជរដ្ឋា​ភិបាល ជាមួយនឹងវិស័យ​ឯកជនលើគ្រ​ប់វិស័យ សម្រាប់ជួប​ប្រជុំពិភាក្សា លើបញ្ហា ពាក់​ព័ន្ធ នឹងកិច្ចសម្រួល​វិនិយោគ ក្នុងគោលបំ​ណងធ្វើឲ្យប្រសើរឡើ​ងនូវបរិស្ថានវិ​និយោគ សំដៅទាក់​ទាញលំហូរវិនិយោគបរទេ​សមកកម្ពុជា។ សម្តេច​តេជោ បានសង្ក​ត់ធ្ងន់ថា សម្តេចសូមធា​នាជូនវិនិយោគិន​គ្រប់រូប នូវបរិស្ថានគ្រប់បែ​បយ៉ាងដែលអ​នុគ្រោះ និងជួយ​ជំរុញ ដល់ការវិ​និយោគ ពិសេសគឺ សន្តិភាព សន្តិសុខ និងស្ថិរភាពន​យោបាយ ក៏ដូចជា​ស្ថិរភាព ម៉ាក្រូសេ​ដ្ឋកិច្ច ក្របខ័ណ្ឌច្បា​ប់ និងស្ថាប័ន ដែលប្រក​បដោយប្រសិទ្ធិ​ភាព តម្លាភាព គណនេ​យ្យភាព និងភាពអាចប៉ាន់ប្រ​មាណបាន៕
អត្ថបទ៖ ច័ន្ទ ទេវី




ជំនួបទ្វេភា​គីរវាងសម្តេច​តេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តីជាមួយ​ឯកឧត្តម ហ្រ្វង់​ស័រ ហូឡ​ង់ ប្រធានាធិប​តីនៃសាធា​រណរដ្ឋ​​បារាំង

ជំនួបទ្វេភាគី​រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ជាមួយឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃ​សាធារណរដ្ឋបារាំង នៅវិមាន អេលីហ្ស៊េ ។
នៅព្រឹកថ្ងៃទី ២៦ តុលាឆ្នាំ ២០១៥ក្នុងជំនួប​ពិភាក្សាទ្វេភាគី​ជាមួយនឹង​ឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃ​សាធារណរដ្ឋ​បារាំង សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា មានប្រសាសន៍ ថា សម្តេចមានការ​រីករាយខ្លាំងណាស់ដោយបានអញ្ជើញ​មកបំពេញទស្សន​កិច្ចផ្លូវការលើកទី១ បន្ទាប់ពី​ការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេស​បារាំងកាលពីឆ្នាំ២០០៩។ ក្នុងជំនួបពិភាក្សា​គ្នានោះដែរ សម្តេចសូមចូលរួមនូវមរណ​ទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនិងមួយ​រដ្ឋាភិបាលបារាំង​និងក្រុមគ្រួសារសព ចំពោះឧបទ្វហេតុ​គ្រោះថ្នាក់ចរាចរណ៍​កាលពីពេលថ្មីៗ​កន្លងទៅនេះ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តីក៏បាន ថ្លែងនូវអំណ​រគុណជូនចំពោះរដ្ឋាភិ​បាលបារាំង ដែលបានផ្តល់នូវ​ផែនទីជូនដល់រាជរដ្ឋា​ភិបាលកម្ពុជា ក្នុង​ការផ្ទៀងផ្ទាត់​ជាមួយនិងប្រទេស​ជិតខាង។ សម្តេចតេជោ​មានប្រសាសន៍បន្តថា បញ្ហាផែនទីនេះ​គឺមិនមែន មានបញ្ហា​ជាមួយនិងប្រទេស​ជិតខាងឬបញ្ហារវាងកម្ពុជានិង​វៀតណាមនោះទេ ប៉ុន្តែវាគឺជាបញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជាផ្ទាល់តែម្តង។ នៅក្នុងកិច្ចសហប្រតិបត្តិ​ការនៃប្រទេសទាំង​ពីរកម្ពុជា បារាំង សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តីបានសំដែង នូវការពេញចិត្តចំពោះ​ទំនាក់ទំនងនៃប្រទេស​ទាំងពីរកម្ពុជា បារាំងគឺ​ចាប់​តាំងពី​ឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០១៥ តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​បារាំង AFD កម្ពុជាបានទទួល​កម្ចី​សម្បទាន៤០៦​លានអឺរ៉ូ ហើយថ្ងៃនេះនិង​មានការផ្តល់បន្ថែម​ទៀតដល់កម្ពុជា។ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍​បន្តថា ថ្វីត្បិតមានកំណើនសេដ្ឋ​កិច្ចនៃប្រទេសទាំងពីរ​ក៏ពិតមែន ប៉ុន្តែសម្តេច​មិនទាន់ ពេញចិត្តចំពោះ​ទំហំពាណិ ជ្ជកម្ម នៃ​ប្រទេសទាំង២ ឲ្យកាន់តែមាន​ទំហំទ្វេឡើងថែម​ទៀត សម្រាប់ប្រទេស​ទាំង​ពីរ តាមរយៈនេះសម្តេចស្នើ​ឲ្យឯកឧត្តមប្រធានា​ធិបតី ជួយជំរុញអ្ន​កវិនិយោគបារាំង​ទៅបណ្តាក់​ទុននៅ កម្ពុជាឲ្យកាន់តែច្រើ​នឡើងថែមទៀត។ ក្នុងជំនួបពិភាក្សា​គ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានស្នើ​ដល់ភាគីបារាំង ផ្តល់នូវ​ជំនួយបច្ចេកទេសទាំង​ហិរញ្ញវត្ថុនិងធនធាន មនុស្សដល់​កម្ពុជា ក្នុងការជួយ​ជំរុញឲ្យ ដំណើរការនៃការអនុវត្តគោល នយោបាយស្តីពី វិស័យឧស្សាហកម្ម​កម្ពុជាឆ្នាំ២០១៥-២០២៥ ទទួលបាន​ជោគជ័យ។ ជាមួយគ្នានេះ​សម្តេចតេជោនាយករដ្ឋ​មន្រ្តីក៏បានថ្លែង​នូវអំណរគុណ ចំពោះ​តួនាទីរបស់បារាំង ក្នុងនាមជាសហ​ប្រធានគណៈកម្មា ធិការបេតិកភណ្ឌ​ពិភពលោក ដែលបានរួមចំណែកយ៉ាង​សកម្មដល់ការ ថែរក្សានិងអភិរក្ស​ប្រាសាទអង្គរកម្ពុជា និងការរួម​ចំណែកជួយដល់ការជួយ​ជំរុញកំណើនទេសចរ របស់ កម្ពុជា ពិសេសការចុះ​បញ្ជីប្រាសាទព្រះ​វិហារជាសម្បត្តិបេតិក​ភណ្ឌពិភពលោក។ នៅលើទំនាក់​ទំនងអន្តរជាតិ សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍​ចូលរួមអបអរសាទ​រចំពោះប្រទេស​បារាំង ក្នុងការធ្វើជា ម្ចាស់ផ្ទះនៃ​សន្និសីទអន្តរជាតិស្តីពីបម្រែ​បម្រួលធាតុ​អាកាស ដែលគ្រោងធ្វើឡើង​នៅខែធ្នូឆ្នាំ២០១៥ តាម រយៈនេះកម្ពុជាសូម​គាំទ្រឲ្យសន្និ​សីទនោះ ទទួលបាន​លទ្ធផលដ៏ត្រចះ​ត្រចង់បំផុត។ ក្នុងជំនួប​គ្នានោះដែរ សម្តេចតេជោនាយក​រដ្ឋមន្រ្តីក៏បាន​វាយតម្លៃខ្ពស់ ចំពោះសុន្ទរកថា​របស់ឯកឧត្តមប្រធានាធិបតី​ដែលបាន ថ្លែងនៅក្នុងមហាសន្និ​បាតរបស់អង្គការសហ ប្រជាជាតិ​កាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោក៏បានគាំ​ទ្រនូវការសំរេច​របស់រដ្ឋាភិបាល​បារាំង ក្នុងការវាយ ប្រហារតាម​ជើងអាកាស ក្នុងការប្រឆាំង​ទៅទៅនឹងភេរវកម្ម​របស់ក្រុម IS ។ ជាមួយគ្នា​នេះកម្ពុជានិងចូល​រួមឲ្យកាន់តែសកម្មភាព និង​ឆាប់រហ័សថែមទៀត នៅក្នុងប្រតិបត្តិការ​ក្រោមឆ័ត្ររបស់អង្គការ​សហប្រជាជាតិ ដែលជាតំរូវការជាក់ស្តែង របស់អង្គការ​សហប្រជាជាតិ និងជាការតបស្នងសង​គុណចំពោះអង្គការសហ ប្រជាជាតិ ដែលបាន​ជួយដល់ ប្រទេសកម្ពុជាកាលពីពេលកន្លងទៅ
ជាការឆ្លើយ​តបឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃសា​ធារណរដ្ឋបារាំង មានប្រសាសន៍ថា បារាំងនឹងជួយជំរុញ​អ្នកវិនិយោគបារាំងទៅ​បណ្តាក់ទុននៅកម្ពុជា ពិសេសការវិនិយោគលើ​វិស័យអាកាសចរណ៏​ទឹកស្អាត និងរថភ្លើងក្នុងក្រុង។ ពាក់ព័ន្ធនិងការ​បើកសន្និសីទអន្តរជាតិស្តី​ពីបម្រែបម្រួលធាតុអាកាស ឯកឧត្តមប្រធានា​ធិបតីបារាំងមានប្រសាស​ន៍ថា ឯកឧត្តមចង់ឲ្យមានវត្ត​មានសម្តេចតេជោអញ្ជើញ​ចូលរួមក្នុង សន្និសីទដ៏មានសារៈ​សំខាន់នោះ ដោយសារតែកម្ពុជា​គឺជាប្រទេសមួយ​ដែលងាយ ស្រួលនឹងការរងគ្រោះ ពី បម្រែបម្រួលធាតុអាកាស។ ពាក់ព័ន្ធនឹងតួនាទីរបស់កម្ពុជា​ក្នុងការចូលរួមថែ​រក្សាសន្តិភាព នៅប្រទេស​ម៉ាលី អាហ្រ្វីកកណ្តាល លីបង់ និងប្រទេសដ៏​ទៃទៀតនោះ ឯកឧត្តមសូមសំដែង​នូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះប្រទេស​កម្ពុជាដែលបានបំពេញ​តួនាទីដ៏សកម្មនោះ។ ពាក់ព័ន្ធ​ទៅនិងការប្រយុទ្ធប្រឆាំង IS ដែលជាការលើកឡើង​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ឯកឧត្តមប្រធានាធិប តីបារាំង ហ្រ្វង់ស័រ ហូឡើង់ មាន ប្រសាសន៍ថា វាជាការត្រឹមត្រូវខ្លាំង​ណាស់ព្រោះវាគឺជា គ្រោះមហន្តរាយ​របស់ពិភព​លោកទាំងមូល មិន​ថាតែប្រទេសណាមួយនោះទេ ដែលនោះគឺទាមទារ​ឲ្យមានការចូលរួម​ប្រយុទ្ធប្រឆាំង​ទាំងអស់គ្នា និង ទាមទារឲ្យ​មានការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញ ទៅមក ជុំវិញការប្រយុទ្ធ​ប្រឆាំងទៅអំពើរភេរវកម្ម។ ជាមួយ​គ្នានេះពាក់ព័ន្ធទៅនិងការប្រើ​ប្រាស់ភាសាបារាំង ឯកឧត្តមមាន​ប្រសាសន៍ថា បារាំងចង់ឃើញ​កម្ពុជាចូល រួមក្នុងការអភិវឌ្ឍ​ហ្រ្វង់កូហ្វូនី ឲ្យកាន់តែមានភាពល្អ​ប្រសើរឡើងថែមទៀត។ ពាក់ព័ន្ធ​ទៅនឹងបញ្ហានេះ សម្តេចតេជោមានប្រសាសន៍ថា ការដែលកម្ពុជាបញ្ជូនកងកមលាំងថែរក្សាសន្តិភាពក្រោឆ័ត្រ​របស់អង្គការ សហប្រជា ជាតិ គឺជាការចូលរួម​ចំណែកដល់ការអភិវឌ្ឍ​ហ្រ្វង់កូហ្វូនីផងដែរ ព្រោះប្រទេស​ដែលកម្ពុជាបញ្ជូន កងថែរក្សាសន្តិភា​ពទៅនោះ គឺជាប្រទេសដែលប្រើប្រាស់ភាសារ​បារាំង និងជាមហាគ្រួសារ​ហ្រ្វង់កូហ្វូនីផង ដែរ។ ក្នុងជំនួបពិភាក្សា​គ្នានោះ ឯកឧត្តមប្រធានាធិបតី​បារាំងបានទទួលយកនូវ ព្រះរាជសារ​យាងអញ្ជើញ របស់ព្រះមហាក្សត្រកម្ពុជា ក្នុងការគោរពអញ្ជើញ​ឯកឧត្តមប្រធានាធិបតី​ទៅបំពេញទស្សន​កិច្ចផ្លូវរដ្ឋ នៅ​ព្រះរាជា ណាចក្រកម្ពុជា​ក្នុងពេលវេលាដ៏សម​ស្របចខាងមុខ។





សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ​ថ្លែងទៅកាន់​កិច្ចប្រជុំក្រុម​ប្រឹក្សាធុរកិច្ច​បារាំង-កម្ពុជា រៀបចំ​ដោយ MED​EF INTERNA​TIONAL នៅទីក្រុង​ប៉ារីស

លោក ហ្វ្រេដឺរិច សាន់ហ្សេស (FREDERIC SANCHEZ) ប្រធានក្រុមប្រឹក្សាធុរកិច្ចបារាំង-កម្ពុជា ឯកឧត្តម ហ្សង់ក្លូដ ពាំបឺស (Jean-Claude POIMBOEUF) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី !


ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ​ក្រៃលែងដែលបាន​មកចូលរួមក្នុង​ពិធីជំនួបជាមួយ​ក្រុមប្រឹក្សាធុរកិច្ច បារាំង-កម្ពុជា ដែលបានរៀប​ចំឡើងដោយ​សហព័ន្ធនិយោជក​បារាំងអន្តរជាតិ (MEDEF International) បន្ទាប់ពីការចូលរួមរបស់​ខ្ញុំម្ដងរួចមកហើយ កាលពីឆ្នាំ ២០០៥។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះសហព័ន្ធ​និយោជកបារាំងអន្តរជាតិ និងក្រុម​ប្រឹក្សាធុរកិច្ចបារាំង-កម្ពុជា ដែលបានផ្ដួចផ្ដើម​រៀបចំកម្មវិធីដ៏​មានសារៈសំខាន់នេះ ផ្ដល់លទ្ធភាព​ឲ្យខ្ញុំបានចែករំលែក​ព័ត៌មានថ្មីៗអំពីការវិវត្តសំខាន់ៗ ពាក់ព័ន្ធនឹងស្ថាន​ភាពសង្គម និងសេដ្ឋកិច្ច​នៅកម្ពុជា ជាពិសេសកាលានុវត្ត​ភាពសម្រាប់កិច្ចសហ​ប្រតិបត្តិការផ្នែកធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍ចំពោះវត្ត​មានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងជាតំណាង​ក្រុមហ៊ុនបារាំង​ដែលបានអញ្ជើញចូលរួមក្នុង​ពិធីនាពេលនេះ។ ប្រការនេះ បង្ហាញឲ្យឃើញពី​ការចាប់អារម្មណ៍កាន់​តែច្រើនឡើងពី​សហគមន៍ធុរកិច្ចបារាំង​មកលើកម្ពុជា។

ក្នុងរយៈពេលជាងពីរ​ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាត្រូវ​បានគេទទួលស្គាល់​ថា មានការផ្លាស់ប្ដូរយ៉ាងល្អ​ប្រសើរគួរឲ្យកត់សម្គាល់ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងវិនិយោគ។ ល្អប្រសើរជាង​សុន្ទរកថាវែងឆ្ងាយ ក្នុងឱកាសនេះ ខ្ញុំសូមលើកជូននូវសូចនាករជាក់​ស្ដែងមួយចំនួន ដែលឆ្លុះបញ្ចាំង​ការជឿនលឿន និងការវិវត្តរបស់កម្ពុជា រួមមាន (១) តម្រូវការការប្រើប្រាស់អគ្គីសនី៖ ក្នុងខណៈពេលដែលតម្រូវ​ការអគ្គិសនីមានទំហំប្រមាណ ១០៧ មេហ្កាវ៉ាត់ នៅឆ្នាំ២០០០, តម្រូវការនេះបាន​កើនឡើងដល់ ៥៧២ មេហ្កាវ៉ាត់ នៅឆ្នាំ ២០១០ និងកើនឡើងរហូត​ដល់ប្រមាណ ៩៣១ មេហ្កាវ៉ាត់ នៅឆ្នាំ ២០១៥, (២) ការនាំចូលប្រេងឥន្ធនៈ៖ បរិមាណប្រេងឥន្ធនៈ​ដែលបាននាំចូលក្នុងឆ្នាំ ២០០៥ ដែលមាន​ចំនួនប្រមាណ ៧៣៤ ពាន់តោន បានកើនឡើងដល់ ១,៥ លានតោន នៅឆ្នាំ ២០១០ និង ១,៧ លានតោននៅឆ្នាំ ២០១៤, (៣) ការស្ដារ និងស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់៖ ក្នុងប្រវែងផ្លូវជាតិសរុប ១៥.៣១៥ គីឡូម៉ែត្រ កម្ពុជាបានស្ដារ និងស្ថាបនាហេ​ដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ប្រវែង ២.១៨៦ គីឡូម៉ែត្រ នៅឆ្នាំ ២០០៥។ ការស្ដារ និងស្ថាបនាប្រព័ន្ធផ្លូវនេះ​បានកើនដល់ ៤.៣៦២ គីឡូម៉ែត្រ នៅឆ្នាំ ២០១០ និង ៥.៩៨២ គីឡូម៉ែត្រ នៅឆ្នាំ ២០១៤, (៤) ការនាំចេញ​ផលិតផលវិស័យកាត់ដេរ៖ កម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរ ក្នុងទំហំទឹកប្រាក់ចំនួន ១.១២៥ លានដុល្លារ​អាមេរិក នៅឆ្នាំ ២០០០, បានកើនឡើង​រហូតដល់ ៣.០០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១០ និង ៥.៦៣២ លានដុល្លារ​អាមេរិក នៅឆ្នាំ ២០១៤, (៥) ការនាំចេញ​កសិផល៖ កម្ពុជាបាននាំចេញ​កសិផលក្នុងទំហំទឹក​ប្រាក់ចំនួនប្រមាណ ៣៥ លានដុល្លារអាមេរិក ប៉ុណ្ណោះ នៅឆ្នាំ ២០០០ តែការនាំចេញនេះបាន​កើនឡើងដល់ ១៣១ លានដុល្លារអាមេរិក នៅឆ្នាំ ២០១០ និង ៤៩៣ លានដុល្លារអាមេរិក នៅឆ្នាំ ២០១៤, ក្នុងនោះ ការនាំចេញអង្ករ៖ ដែលមានចំនួន​ត្រឹមតែ ២១៦ ពាន់ដុល្លារអាមេរិក នៅឆ្នាំ ២០០០ បានកើនឡើង​ដល់ចំនួន​ប្រមាណ ៣៥ លានដុល្លារ​អាមេរិក នៅឆ្នាំ ២០១០ និង ២៤៩ លានដុល្លារអាមេរិក នៅឆ្នាំ ២០១៤, និង (៦) វិស័យទេសចរណ៍៖ ភ្ញៀវទេសចរបរ​ទេសដែលមកកម្ពុជា នៅឆ្នាំ ២០០០ មានចំនួន​ត្រឹមតែ ៤៦០ ពាន់នាក់ បានកើនឡើងដល់ ២,៥ លាននាក់ នៅឆ្នាំ ២០១០ និងកើនឡើងរហូតដល់ ៤,៥ លាននាក់ នៅឆ្នាំ ២០១៤។ ម្យ៉ាងវិញទៀត កម្ពុជាសម្រេចបាន​កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជា​មធ្យម ៧,៧% ក្នុងរយៈពេលពីរទស្សវត្សរ៍​ចុងក្រោយ ដែលត្រូវបាន​ធនាគារពិភពលោកចាត់​ទុកជាប្រទេសក្នុងក្រុម​ឯកទគ្គករកំណើនទាំង ប្រាំបីនៅលើ​ពិភពលោក។ ផលិតផលក្នុងស្រុក​សរុបសម្រាប់ប្រជាជនម្នាក់ បានកើនឡើងគួរជាទីមោទនៈ ពី ២៥៣ ដុល្លារអាមេរិក នៅឆ្នាំ ១៩៩៨ ដល់ ១.២២៥ ដុល្លារអាមេរិក នៅឆ្នាំ ២០១៥។ ឈរលើមូលដ្ឋាន និងសូចនាករ​ខាងលើនេះ អត្រាភាពក្រីក្រ​ត្រូវបានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ដែលធ្វើឲ្យ​កម្ពុជាទទួល​បានចំណាត់ថ្នាក់​ជាប្រទេសជោគជ័យបំផុតទី ៤ លើពិភពលោក​ក្នុងការកាត់បន្ថយ​ភាពក្រីក្រ។ នៅពេលនេះ កម្ពុជាកំពុងឈានឡើងពី​ប្រទេសមានចំណូលទាប ទៅជាប្រទេស​មានចំណូលមធ្យម​កម្រិតទាបក្នុងអនាគតដ៏​ខ្លីខាងមុខនេះ ហើយបន្ត​ឆ្ពោះទៅសម្រេច​ឲ្យបានជា​ប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ ជារួមយើងមិនត្រឹម​តែរក្សាបានយ៉ាង​រឹងមាំនូវស្ថិរភាពម៉ា​ក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យមាន​ការរីកចម្រើនគួរជាទីមោទនៈ​លើគ្រប់វិស័យ ទាំងវិស័យនយោបាយ និងសង្គមទៀតផង។ ក្នុងនោះ ការបែងចែកផលនៃ​កំណើនបានដល់ប្រជាជនគ្រប់រូប ជាពិសេស លទ្ធភាពនៃការទទួលបាននូវការងារធ្វើ ហេដ្ឋារចនា​សម្ព័ន្ធគ្រប់ប្រភេទ និងចំណូលកាន់​តែប្រសើរឡើង ដែលបានរួមចំណែក​យ៉ាងច្រើនក្នុងការកាត់​បន្ថយអត្រាភាពក្រីក្ររបស់​ប្រជាជន។

ឈរលើ​ទស្សនវិស័យវែង​ឆ្ងាយរបស់កម្ពុជា​ឆ្ពោះទៅឆ្នាំ ២០៣០ ជាពិសេស “យុទ្ធសាស្ត្រចតុកោណ ដំណាក់​កាលទី៣” ដើម្បី “កំណើន ការងារ សមធម៌ និងប្រសិទ្ធិ​ភាពនៅកម្ពុជា” រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញ​កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ នូវ “គោលនយោបាយអភិវឌ្ឍន៍វិ​ស័យឧស្សាហកម្ម ២០១៥-២០២៥” ដើម្បីជាមគ្គុទេសក៏​ជំរុញការអភិវឌ្ឍវិស័យឧស្សាហ​កម្មនៅកម្ពុជា ដែលនឹងចូលរួម​ចំណែកដល់ការរក្សាកំណើន​សេដ្ឋកិច្ចខ្ពស់ប្រកប​ដោយចីរភាព និងបរិយាប័ន្ន តាមរយៈការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច ការពង្រឹងភាព​ប្រកួតប្រជែង និងការលើក​កម្ពស់ផលិតភាព។ ការរៀបចំ និងការដាក់ចេញនូវគោល​នយោបាយនេះ គូសបញ្ជាក់​ពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការបង្កើតនូវ “យុទ្ធសាស្ត្រកំណើន​សេដ្ឋកិច្ចថ្មី” ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល​រចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការ​ណ៍ប្រែប្រួលនៃនិម្មាបន​កម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក រួមមាន

ទី១). ភាពអំណោយផល​នៃកត្តាភូមិសាស្ត្រនយោបាយ​សម្រាប់ការតភ្ជាប់​សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ ពិសេសក្នុងក្របខ័ណ្ឌ​នៃការបង្កើតសហគមន៍​សេដ្ឋកិច្ចអាស៊ាន និងសេរីភាវូបនីយ​កម្មសេដ្ឋកិច្ចតំបន់

ទី២). តួនាទីនៃវិស័យឧស្សាហ​កម្មក្នុងការបង្កើតនូវ​កំណើន និងការងារថ្មីនៅ​ក្នុងបរិការណ៍ នៃសេដ្ឋកិច្ចបើកចំហ កត្តាផលលាភ​ប្រជាសាស្ត្រ និងការប្រែប្រួល​រចនាសម្ព័ន្ធសំខាន់ៗ ដែលអំណោយ​ផលចំពោះការរីកលូតលាស់​នៃវិស័យឧស្សាហកម្ម

ទី៣). តួនាទីនៃវិស័យឧស្សាហកម្ម ជាឧបករណ៍គោលនយោបាយ​សម្រាប់ពង្រឹងការតភ្ជាប់រវាងវិស័យជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យកសិកម្ម និងសេវាកម្ម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច​បន្ថែមទៀត និង

ទី៤). សារៈសំខាន់នៃវិស័យឧស្សាហកម្ម ជាការដ្ឋាននៃការ​កែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់ផលិតភា​ពសេដ្ឋកិច្ចសម្រាប់រយៈពេលវែង និងបញ្ចៀសបាននូវ “អន្ទាក់ប្រទេសមាន​ចំណូលមធ្យម”។

ក្នុងន័យនេះ គោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្ម ២០១៥-២០២៥ ជាឯកសារក្របខ័ណ្ឌមួយ ដែលបញ្ជាក់​ទៅដល់តួអង្គ​ពាក់ព័ន្ធទាំងអស់ (ក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករផ្នែកឯកជន) នូវទិសដៅដែល​កម្ពុជាចង់ដើរឆ្ពោះទៅមុខ។ ដើម្បីជារង្វាស់​នៃការអនុវត្តគោល​នយោបាយនេះ រាជរដ្ឋាភិបាលបាន​ដាក់ចេញនូវ​វិធានការជាក់ស្ដែង​គន្លឹះបួនយ៉ាង ឲ្យសម្រេច​បាននៅមុន​បំណាច់ឆ្នាំ ២០១៨ រួមមាន៖ ទី១- ការបញ្ចុះថ្លៃផ្គត់​ផ្គង់អគ្គិសនីសម្រាប់តំបន់​ឧស្សាហកម្ម​គោលដៅ រួមទាំងការពង្រីក​វិសាលភាព​គ្របដណ្ដប់ និងការលើកកម្ពស់ភាពទុក​ចិត្តក្នុងការផ្គត់​ផ្គង់ចរន្តអគ្គិសនី, ទី២-ការរៀបចំ និងការអនុវត្ត​ផែនការមេសម្រាប់អភិវឌ្ឍ​ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក​ពហុមធ្យោបាយ, ទី៣-ការពង្រឹង និងការអភិវឌ្ឍយន្តការគ្រប់គ្រង​ទីផ្សារពលកម្ម និងការបណ្ដុះ​បណ្ដាលជំនាញ និង ទី៤-ការអភិវឌ្ឍ និងការប្រែក្លាយ​ខេត្តព្រះសីហនុទៅ​ជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណង។

ក្នុងក្របខ័ណ្ឌ​នៃគោលនយោបាយនេះ គោលដៅនៃការ​ទាក់ទាញការវិនិយោគ នឹងផ្តោតលើមុខសញ្ញាបីសំខាន់ រួមមាន ទី១). រក្សា និងពង្រីកសកម្មភាព​ដែលមាននាពេល​បច្ចុប្បន្ន និង ទី២). ទាក់ទាញសកម្មភាពថ្មី​ដែលផ្ដល់នូវតម្លៃបន្ថែមខ្ពស់ ជាពិសេសគឺធ្វើការ​កែច្នៃឱ្យអស់លទ្ធភាពនូវអ្វីដែល​កម្ពុជាមានស្រាប់ និង ទី៣). បញ្ចូលកម្ពុជាជា​ផ្នែកនៃខ្សែចង្វាក់​ផលិតកម្មតំបន់ និងសកល។

ជាមួយគ្នានេះ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ រាជរដ្ឋាភិ​បាលកម្ពុជា ក៏បានប្រកាសដាក់ឲ្យអនុវត្តនូវ “គោលនយោបាយ​ជាតិស្ដីពីមុខរបរ និងការងារ ២០១៥-២០២៥” សំដៅបង្កើនឱកាស​ការងារសមរម្យ​ជូនដល់ប្រជាជនកម្ពុជា និងលើក​កម្ពស់ផលិត​ភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធន​ធានមនុស្ស ព្រមទាំង​ពង្រឹងអភិបាលកិច្ច​ទីផ្សារការងារ។ ការដាក់​ចេញនូវគោល​នយោបាយនេះ មិនត្រឹមតែ​មានភាព​ប្រទាក់ប្រឡា និងបំពេញឲ្យគ្នា​ទៅវិញទៅមកជាមួយ “គោលនយោ​បាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ក្របខ័ណ្ឌរួមមួយ​សម្រាប់ស្ថាប័ន​ពាក់ព័ន្ធនានា ធ្វើសកម្មភាព​ដោយមានការសម្រប​សម្រួលទៅ​តាមគោលដៅរួម និងមានការទទួល​ខុសត្រូវច្បាស់លាស់​ទៀតផង។

ដូចដែលយើង​បានដឹងហើយថា នៅចុងឆ្នាំ២០១៥ នេះ កម្ពុជា និងប្រទេសសមា​ជិកអាស៊ានចំនួន ៩ទៀត នឹងឈានចូល​ទៅក្នុងសករាជ​មួយថ្មី គឺសករាជ​សហគមន៍សេដ្ឋកិច្ច​អាស៊ាន ដែលយើង​ដឹងច្បាស់ថា នឹងនាំមកនូវ​កាលានុវត្តភាព ទន្ទឹមគ្នានឹងការប្រឈម។ ដូចនេះ ចាប់ពីពេលនេះតទៅ សូមអស់លោក​ឈប់គិតថា វិនិយោគនៅ​កម្ពុជាក្នុងគោលបំណង​បម្រើទីផ្សារកម្ពុជាដែល​មានត្រឹមតែ ១៥ លាននាក់ គឺត្រូវគិតពីទីផ្សា​រប្រទេសនៅតាមដង​ទន្លេមេគង្គ (GMS) ដែលមាន​ប្រជាជនចំនួន ៣២៦ លាននាក់ និងធំជាង​នេះទៅទៀត គឺបម្រើទី​ផ្សារតំបន់អាស៊ានទាំង​មូលដែលមាន​ប្រជាជនរហូតដល់​ទៅ ៦៣០ លាននាក់។ ក្នុងន័យនេះ ខ្ញុំចង់ឃើញក្រុមហ៊ុន​បារាំងមកបណ្ដាក់ទុន និងផលិត​នៅកម្ពុជា និងនាំចេញទៅទីផ្សា​រអាស៊ាន ដែល​ទំនិញទាំងនោះមិន​ត្រូវបានជាប់ពន្ធទេ។ ជាមួយគ្នានេះដែរ ខ្ញុំសូមស្វាគមន៍​ក្រុមហ៊ុនបារាំងមក​បណ្ដាក់នៅកម្ពុជា ដើម្បីបម្រើទីផ្សា​រសហគមន៍អឺរ៉ុប ដែលបានផ្ដល់​ភាពអនុគ្រោះការនាំចូល​មុខទំនិញ/ផលិតផលពីកម្ពុជា ដោយគ្មានការ​កំណត់បរិមាណ និងមិនជាប់ពន្ធឡើយ (Quota Free-Duty Free)។

ខ្ញុំដឹងថា នៅតំបន់អាស៊ី មានក្រុមហ៊ុនបារាំងមួយចំនួន​មានទីតាំងនៅ​ប្រទេសចិន ឬប្រទេសថៃឡង់ដ៍ និងនៅប្រទេសមួយចំនួនទៀត។ ក្នុងសម័យកាល “ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ –Regional Supply Chain” ដែលមានន័យថា គ្មានទំនិញណាផលិតពីដើមដល់ចុងនៅលើទីតាំងតែមួយ នៅក្នុងប្រទេសតែមួយឡើយ, ខ្ញុំយល់ឃើញថា ក្រុមហ៊ុនបារាំងទាំងនោះអាចធ្វើការពិចារណាឲ្យមានផ្នែកណាមួយ នៃសង្វាក់ផលិតកម្មរបស់ខ្លួន មានសកម្មភាពនៅកម្ពុជា ដោយផ្អែកលើសក្ដានុពលសំខាន់ៗរបស់កម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃ, ឧស្សាហកម្មកម្មន្តសាល, និងនៅតាមផ្នែកផលិតកម្ម និងសេវាកម្មផ្សេងទៀត និងផ្អែកទៅលើឧត្តមភាព​ប្រៀបធៀបពិសេស​របស់កម្ពុជា ដែលជាប្រទេសបើកចំហរ, មានប្រាក់ឈ្នួល​សមរម្យ, មានកម្លាំង​ពលកម្មវ័យក្មេង និងសកម្ម (មានអាយុចន្លោះពី ១៥ ដល់ ៥៤ ឆ្នាំ ចំនួនប្រមាណ ៩,២ លាននាក់ ត្រូវនឹងប្រមាណ ៥៩,៤% នៃចំនួនប្រជា​ជនកម្ពុជាសរុប) ព្រមជាមួយនឹង​ភាពអំណោយផល​នៃអាកាសធាតុ, ដី និងធនធានធម្មជាតិ។ សក្ដានុពលទាំង​អស់នេះ កំពុងតែរង់ចាំ​ការវិនិយោគ និងការអភិវឌ្ឍ​ប្រកបដោយចីរភាពរបស់ក្រុមហ៊ុន​របស់អស់លោក។

សូមជម្រាបថា ចាប់តាំងពីមាន​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីសនៅឆ្នាំ ១៩៩១ មកដល់​សព្វថ្ងៃនេះ រដ្ឋាភិបាល និងប្រជាជន​បារាំង បានផ្ដល់កា​រឧបត្ថម្ភ​គាំទ្រទាំងផ្នែក​នយោបាយ ហិរញ្ញប្បទាន និងបច្ចេកទេស ដែលមិនអាច​កាត់ថ្លៃបាន ក្នុងការស្វែងរកសន្តិភាព ព្រមទាំងការស្ដារ និងអភិវឌ្ឍន៍កម្ពុជា។ លើសពី​នេះទៀត ក្នុងក្របខ័ណ្ឌ​នៃការ​អភិវឌ្ឍធន​ធានមនុស្ស រដ្ឋាភិបាលបារាំងបាន​ស្វាគមន៍ និងផ្ដល់អាហា​រូបករណ៍ដល់​និស្សិតកម្ពុជា​មកបន្តការសិក្សា​ថ្នាក់ឧត្តមសិក្សាក្នុង​ជំនាញផ្សេងៗ ដូចជា ច្បាប់ ពេទ្យ វិស្វកម្ម។ ការជួយជ្រោម​ជ្រែងទាំ​ងអស់នេះ បានរួមចំណែក​ធ្វើឲ្យកម្ពុជាមាន​លទ្ធភាពក្រោក​ឈរឡើងវិញជា​ប្រជាជាតិមួយ ដែលធ្លាប់​មានកេរ្តិ៍ឈ្មោះ និងអរិយធម៌​ល្បីល្បាញ។ ក៏ប៉ុន្តែ ជាការ​គួរឲ្យកត់សម្គាល់​កម្រិតនៃសកម្មភាព​វិនិយោគ និងធុរកិច្ច​របស់បារាំង​នៅកម្ពុជា គឺនៅមានចំនួន​តិចនៅឡើយ ជាក់ស្ដែងក្រុមហ៊ុន​បារាំងនៅកម្ពុជា មានចំនួនត្រឹមតែ​ប្រមាណ ៥០ ក្រុមហ៊ុន​ប៉ុណ្ណោះ រួមបញ្ចូលទាំង​ក្រុមហ៊ុនតូចៗដែលបម្រើក្នុង​វិស័យផ្សេងៗដទៃទៀត ចំនួន​ប្រមាណ ១០០ ក្រុមហ៊ុន។

ក្នុងនាមរាជ​រដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមឆ្លៀតឱកាស​នេះថ្លែងអំណរគុណ និងវាយ​តម្លៃខ្ពស់ចំពោះ​ការចូលរួម​របស់ក្រុមហ៊ុន​បារាំង ទាំងតូច ទាំងធំ ដូចជា ក្រុមហ៊ុនវ៉ាង់ស៊ី (VINCI) ក្រុមហ៊ុនតូតាល់ (Total) ជាដើម ដែលបានចូលរួមក្នុង​ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា​នាពេលកន្លងមក។ ប្រាកដណាស់ សកម្មភាព​ទាំងអស់នេះ មិនត្រឹមតែបានចូលរួម​ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានជួយពង្រឹងដល់​ទំនាក់ទំនងការទូត និងនយោបាយ​ជាប្រវត្តិសាស្ត្ររវាង​ប្រទេសយើងទាំងពីរ។

មុននឹង​បញ្ចប់ ខ្ញុំសូមអញ្ជើញ​អស់លោក លោក​ស្រីទាំងអស់ មកវិនិយោគនៅក្នុង​ប្រទេសកម្ពុជា និងចូលរួមជា​ដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគ​ទានជាក់ស្តែងនានា នៅក្នុងកិច្ចការរៀបចំអនាគតដ៏ភ្លឺ​ស្វាងមួយ​សម្រាប់កម្ពុជា។ ខ្ញុំសូមបញ្ជាក់ផង​ដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងតែងតែចាត់​ទុកវិស័យឯក​ជនជាក្បាល​ម៉ាស៊ីននៃកំណើន​សេដ្ឋកិច្ច ហើយដោយឈរ​លើមូលដ្ឋាននៃ​ទស្សនទាននេះ រាជរដ្ឋាភិ​បាលបានដាក់​ចេញនូវយន្តការ​ពិគ្រោះយោបល់រវាង​រាជរដ្ឋាភិបាល ជាមួយនឹងវិស័យ​ឯកជនលើ​គ្រប់វិស័យ សម្រាប់ជួបប្រជុំ​ពិភាក្សាលើបញ្ហា​ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្នុងគោលបំណងធ្វើឲ្យ​ប្រសើរឡើងនូវបរិ​ស្ថានវិនិយោគ សំដៅទាក់ទាញលំហូរវិនិ​យោគបរទេសមកកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានា​ជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន​គ្រប់បែបយ៉ាង​ដែលអនុគ្រោះ និងជួយជំរុញដល់​ការវិនិយោគ ពិសេសគឺ សន្តិភាព សន្តិសុខ និងស្ថិរភាព​នយោបាយ ក៏ដូចជាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកប​ដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ​ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួល បានជោគជ័យ​គ្រប់ភារ​កិច្ចរៀងៗខ្លួន៕



នាយទាហានទាំងអស់ នៅសមរភូមិព្រំដែនកម្ពុជា-ថៃ ចេញញត្តិស្នើសុំ ដកលោក កឹម សុខា ចេញពីតំណែង

យោងតាម​ញត្តិស្នើសុំ ​របស់គណៈបញ្ជាការ​ឯកភាព​សមរភូមិ ​ព្រំដែនកម្ពុជា-​ថៃ នៅថ្ងៃទី ​២៦ ខែតុលា ​ឆ្នាំ២០១៥ ​ដែលចុះហត្ថលេខា​ដោយ អគ្គ​មេបញ្ជាការរង ​និងជាអនុ​ប្រធានទី១ ​គណៈបញ្ជាការឯក​ភាពសមរភូមិ​ព្រំដែនកម្ពុជា​-ថៃ ឯកឧត្តម​នាយឧត្តម​សេនីយ៍ គ​ន់ គីម ​ដែលជា ​តំណាងនាយទាហាន ​ពលទាហាន​ទាំងអស់​ នៅសមរភូមិ​ព្រំដែនកម្ពុជា-ថៃ ​បានចេញ ញ​ត្តិស្នើសុំ សម្តេច ​ហេង សំរិន​ ប្រធានរដ្ឋសភា ​និងអ្នកតំណាង​រាស្រ្តទាំងអស់ ​ដកលោក កឹ​ម សុខា ចេញ​ពីអនុប្រធានទី១​នៃរដ្ឋសភា។​
ក្នុងញត្តិ​ស្នើសុំនេះ ​បានបញ្ជាក់ថា ​ដោយការតាម​ដានយ៉ាងយក​ចិត្តទុកដាក់បំផុត ​អំពីសភាព ការណ៍ ​នយោបាយរបស់​ប្រទេសជាតិ ​និងបានមើល​ឃើញពីសកម្មភាព ​ដ៏ពិសពុល​របស់ លោក កឹម​ សុខា ​អនុប្រធាន​ទី១រដ្ឋសភា ​និងជាអនុ​ប្រធានគណបក្ស​សង្គ្រោះជាតិ ​ដែលកំពុងធ្វើ ​ការឃោសនា​ បោកប្រាស់​ប្រជាពលរដ្ឋ​ ញុះញង់អុច​អាល លាបពណ៌ ​បង្កកំហឹង​រើសអើង ​ពូជសាសន៍ ​និងឈានទៅ​បង្កសង្គ្រាម​ផ្ទៃក្នុង​ ដែលមិន​សមជាទង្វើរបស់​ថ្នាក់ដឹកនាំ ​នៃស្ថាប័ន ​កំពូលរបស់ជាតិ។​
ដូច្នេះដើម្បី​រក្សាសុខសន្តិភាព​របស់ប្រទេសជាតិ ​និងការរស់នៅ​ប្រកបដោយភា​ពសុខដុម​រមនា របស់​ប្រជាពលរដ្ឋ​ ជាថ្មីម្តងទៀត ​នាយទាហានទាំ​ងអស់ សូម​ធ្វើការអំពាវនាវដល់ ​សម្តេច ប្រធាន​រដ្ឋសភា ​និងតំណាងរាស្ត្រទាំ​ងអស់ ​មេត្តាដក លោក​ កឹម សុខា ​ចេញពីអនុប្រធានទី១ ​រដ្ឋសភាឲ្យបាន​ឆាប់តាម​ដែលអាចធ្វើបាន៕​

Monday, October 26, 2015

លិខិ​តសម្តេចអគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែនថ្វា​យ ព្រះបា​ទសម្តេច​ព្រះបរមនាថ នរោ​ត្តម សីហ​មុនី ក្នុងឱកាស​ព្រះរាជពិធីបុ​ណ្យខួប​លើក ទី១១ នៃការ​យាងគ្រង​ស​ម្បត្តិ


លោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានគេព្រួតវាយ សង្ស័យរឿងស្នេហា គំនុំបុគ្គល

នៅវេលាម៉ោង​ប្រម៉ាណ ​12នឹង ​30នាទីថ្ងៃ​ត្រង់ ​ថ្ងៃទី26​ ខែតុលា ឆ្នាំ​2015 តំណាងរា​ស្ត្រគណបក្ស​សង្គ្រោះជាតិ ​ចំនួនពីររូ​បក្នុងនោះមួយ​រូបត្រូវបាន​គេស្គាល់ឈ្មោះថា ​ញ៉យ ចំរើន តំណាង​រាស្ត្រមណ្ឌល​កំពង់ចាម ​ត្រូវបាន​មនុស្សមួយ​ក្រុមនាំគ្នា​សម្រុក ​ស្ទាក់ស្កាត់​រថយន្ត និងធាក់​ទ្វារបំបែកកញ្ចក់ ​ព្រួតវាយយ៉ាង​តំណំទៅលើ​អ្នកតំណាង​រាស្ត្ររូបនេះ ​អោយរងរបួស ​បន្ទាប់មក​ក្រុមមនុស្សទាំ​ងនោះ ​ក៏បានជិះរថយន្ត​ភៀសខ្លួន​ទៅបាត់។ ​ដោយឡែកលោក ​ញ៉យ ចំរើន ​និងអ្នក​តំណាងរាស្ត្រ​មួយរូបទៀត ​ត្រូវបាន​គេបញ្ជូនទៅ​កាន់មន្ទីរពេទ្យ។​

ប្រភពព័ត៌មាន​ច្បាស់ការណ៍​ពីអ្នកតំណាង​រាស្ត្រមកពី​ផ្ទៃក្នុងគណបក្សប្រឆាំង​ដែលស្និតជាមួយ​លោក ញ៉យ ​ចំរើន ​បានអោយដឹ​ងថា ករណីអំពើ​ហិង្សាដែលបាន​កើតឡើងនេះ អាច​ជាំគំនុំបុគ្គល​ផ្ទាល់ខ្លួន ​ពាក់ព័ន្ធនឹង​អ្នកតំណាង​រាស្ត្ររូបនេះ ​ដោយហេតុថា ​កន្លងមកលោក​ ញ៉យ ចំរើន ​បានលែង​លះប្រពន្ធរបស់​ខ្លួននៅឯក្រៅប្រទេស ​ហើយបន្ទាប់​មកគាត់បាន​មកដណ្តឹង​កូនស្រី ​របស់ឯក​ឧត្តម ចៀម ​ចន្នី តំណាង​រាស្ត្រគណបក្សស​ង្គ្រោះជាតិដែរនោះ។​ ដោយសារតែ​បញ្ហានេះហើយ ​ដែលលោក​ ញ៉យ ចំរើន​ បានប្រឈម​នឹងរឿងរ៉ាវ​កើតឡើងជា​បន្តបន្ទាប់​ដោយសារតែការ​លែងលះគ្នា ​នៅក្រៅប្រទេស​មិនទាន់ដាច់​ស្រេច ហើយប្រ​ពន្ធដើមនៅក្រៅ​ប្រទេសក៏បាន​ទាក់ទងប្តឹងផ្តល់ ​អំពីបញ្ហានេះជា​ញឹកញាប់​ឲ្យអ្នកតំណាងរាស្ត្រ​ផ្សេងៗទៀត​ជួយអន្តរាគមន៍ ​ពាក់ព័ន្ធ ​និងរឿងប្តីរបស់ខ្លួ​នមកភ្ជាប់​ពាក្យជាមួយកូ​នឯកឧត្តម ​ចៀម ចន្នី​។


ដូច្នេះករណី​ហិង្សាដែលបា​នកើតឡើង​ក្នុងថ្ងៃនេះ ​ភាគច្រើនត្រូវ​គេសង្ស័យថា ​ជាគំនុំបុគ្គលទំនាស់​រឿងក្រុមគ្រួសារ។​ ម្យ៉ាងវិញទៀត​បើទោះជាអំពើហិ​ង្សានេះបាន​កើតឡើង​ក្រោយពេលប្រមាណ​ជាជិតមួយ​ម៉ោងបន្ទាប់ពី​មានបាតុកម្មកើ​តឡើងទាម​ទារទម្លាក់ ​លោក កឹម សុខា ​ពីតំណែង​អនុប្រធាន​ទីមួយ នៃ​រដ្ឋសភាទើប​បានបញ្ចប់ទៅគឺ ​រឿងនេះមិន​ពាក់ព័ន្ធ នឹងអំពើ​ហិង្សាដែលបាន​កើតឡើង​ឡើយ ដោយ​ហេតុផលថា ​ហ្វូងបាតុករ​ដែលតវ៉ាទម្លាក់លោក​ កឹម សុខា ​បានធ្វើឡើងដោយ​សន្តិវិធី ​និងក៏មិនពាក់ព័ន្ធ​នឹងបុគ្គល ​ឈ្មោះ ញ៉យ ​ចំរើន ដែរ​ និងពួកគេបាន​បំបែក ​ហ្វូងនៅមុខរដ្ឋ​សភាអស់ហើយ ​នៅប្រមាណម៉ោង ​11ថ្ងៃត្រង់ ដោយឡែក​កន្លែងកើត​ហេតុហិង្សា ​មិនមែននៅមុ​ខវិមានរដ្ឋសភា​ដែលជាកន្លែង​ប្រមូលផ្តុំរបស់ហ្វូង​បាតុករឡើយ ​គឺទីតាំងដែល​មនុស្សមួយ​ក្រុមមកព្រួត​វាយលោក ​ញ៉យ ចំរើន ស្ថិតនៅ​ច្រកទ្វាខាងត្បូង​ ខាងក្រោយវិ​មានរដ្ឋសភា ​ក្បែរស្ថាន​ទូតអូស្ត្រាលីឯ​នោះ៕


សម្តេ​ចតេជោនា​យករដ្ឋម​ន្រ្តី ទទួលជួ​បបងប្អូនជនរួ​មជាតិខ្មែរ និស្សិ​​​​​​ត កំពុងរ​ស់នៅ សិក្សារៀន​សូត្រនៅសា​ធារណរ​ដ្ឋបារាំង ​

នៅរសៀល​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រកម្ពុជា អញ្ជើញ​ជួបសំ​ណេះសំ​ណាលជា​មួយ បងប្អូនជ​នរួមជាតិកម្ពុជា និងនិស្សិ​តកម្ពុជា ដែលកំពុ​ងរស់នៅសិក្សា​រៀនសូត្រ នៅសាធារ​ណរដ្ឋបារាំ​ងចំនួនប្រមាណ​១ពាន់នាក់។
នៅក្នុងរបា​យការណ៍ដែ​លលើកឡើ​ងដោយ​ឯកឧត្តម នុត ណារ៉ាង ឯកអគ្គរាជទូ​តវិសាមញ្ញ និងពេញសម​ត្ថភាពនៃព្រះ​រាជាណា​ចក្រកម្ពុជា ប្រចាំសា​ធារណ​រដ្ឋបារាំង​មានប្រសា​សន៍ឲ្យដឹងថា បងប្អូនប្រ​ជាពលរដ្ឋ និងនិស្សិតទាំ​ងអស់ដែ​លមានវត្តមា​ននៅពេលនេះ គឺពិតជា​មានមោទនភាពយ៉ា​ងខ្លាំងដោ​យបាន មកជួបជុំ​និងបានជួប​សំណេះសំណាល​ដោយផ្ទា​ល់ជាមួយ សម្តេ​ចតេជោ​នាយករដ្ឋមន្រ្តី។
ឯកឧត្តម​ឯកអគ្គរា​ជទូតមាន​ប្រសាសន៍​បញ្ជាក់បន្ថែមថា បងប្អូន​ដែលមា​នវត្តមាននៅពេលនេះ សុទ្ធសឹងតែជា​ប្រជាព​លរដ្ឋ ដែលបានម​ករស់នៅប្រ​ទេសបារាំងជាច្រើ​នឆ្នាំមកហើយ ក្រៅពីបងប្អូនប្រ​ជាពលរស់​ដែលរស់នៅ​ទីក្រុងប៉ារីស ក៏មានបង​ប្អូនប្រជាពលរ​ដ្ឋមកពីបណ្តាក្រុងនា​នាក្នុងប្រទេស​បារាំង និងមកពីប្រ​ទេសស្វីស អាល្លឺម៉ង់ និងប្រទេស​មួយចំ​នួនទៀត ដែលមា​នព្រំប្រទល់​ជាប់និងប្រទេសបារាំង។
មានប្រសាសន៍សំណេះ​សំណាលទៅកា​ន់បងប្អូនជ​នរួមជាតិខ្មែរ រស់នៅប្រទេ​សបារាំង និងសហព័ន្ធ​អាល្លឺម៉ង់ សម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន បានគូសបញ្ជា​ក់ថា សម្តេចមានសេច​ក្តីសោមនស្សរី​ករាយខ្លាំង​ណាស់ ដោយបាន​ជួបសំណេះសំ​ណាលដោ​យផ្ទាល់ជាមួយ បង​ប្អូនជនរួមជា​តិទាំងអស់ ដែ​លមានវត្តមានក្នុង​ពិធីដ៏កម្រ​នៅថ្ងៃនេះ។
សម្តេចតេ​ជោនាយករដ្ឋ​មន្រ្តីមានប្រសា​សន៍បន្តថា កម្ពុជាបានឆ្ល​ងកាត់នូវសង្រ្គា​ម និង របបប្រល័យពូជសាសន៍​ដ៏ល្វីងជូរចត់​បំផុត បើ​ប្រៀបធៀបទៅនិ​ងបណ្តាប្រទេស​នានាលើសកលលោក ដែលធ្វើ​ឲ្យប្រជាពលរដ្ឋ​ស្លាប់បាត់បង់ជីវិត​ព្រាត់ប្រាស់គ្នា ចាកចោលស្រុ​កកំណើនរបស់ខ្លួន មក​រស់នៅពីសេ​ចក្តីស្លាប់និងសង្រ្គា​​មនៅបរទេស។ សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមានប្រសា​សន៍នៅចំពោះ​មុខ បងប្អូនជនរួមជា​តិទាំងអស់នោះ​ដែរថា ដោយសា​រតែប្រវត្តិសាស្រ្តដ៏ជួរចត់​នោះ​ហើយ គឺយើង​ពិតជាមិ​នចង់បាននូវប្រ​វត្តិសាស្រ្តច្រំ​ដែលបែបនោះ កើតឡើងសារជាថ្មីនៅ​លើទឹកដីដ៏​កំសត់របស់យើ​ងតទៅមុ​ខទៀតនោះទេ។
សម្តេចតេជោនា​យករដ្ឋមន្រ្តី​មានប្រសា​សន៍បន្តថា បច្ចុប្បន្ន​នេះស្ថានភាពរបស់​ប្រទេសកម្ពុជា មិនដូចពីពេល​មុនតទៅទៀតទេ ​គឺកម្ពុ​ជាកំពុងបោះជំហានទៅមុខ ​និងកំពុងធ្វើកា​រអភិវឌ្ឍស្ទើរគ្រប់ទីកន្លែ​ងទាំងអស់ ចាប់តាំង​ពីទីក្រុ​ងរហូតដល់តំបន់ចុងកា​ត់មាត់ញក ពិ​សេសធ្វើការប្រកួតប្រជែង​លើការកសា​ងសេដ្ឋកិច្ចមួយដ៏រឹងមាំ ជាមួយនិង​បណ្តាប្រទេ​សក្នុងតំបន់និងអន្តរជាតិ។
សម្តេចតេ​ជោនាយករដ្ឋមន្រ្តីមា​នប្រសាសន៍​សង្កត់ធ្ងន់ថា សម្តេចមា​នប្រសាសន៍នៅពេលនេះ គឺមិនមែន​និយាយក្នុ​ងនាមជាមេដឹកនាំគណបក្សន​យោបាយនោះទេ ផ្ទុយទៅវិញ​គឺរូបសម្តេចនិយាយក្នុ​ងនាមជាប្រមុ​ខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមា​នការអភិវ​ឌ្ឍរីកចំរើនលើគ្រប់វិស័យ។
សម្តេចតេជោ​មានប្រសា​សន៍សង្កត់ធ្ងន់នៅ​ចំពោះមុខប​ងប្អូនទាំងនោះថា អ្វីដែលបងប្អូន​បានឮនិងបា​នឃើញនៅ តាមបណ្តា​ញសារព័ត៌មា​នពីប្រទេសកំ​ណើតរបស់ខ្លួន គឺវាមិន​ទាន់គ្រប់គ្រាន់នោះ​ទេ ផ្ទុយទៅវិញគឺមានតែ​បងប្អូនជនរួមជាតិ​ទាំងអស់ ធ្វើដំណើរទៅ​លេងស្រុកកំណើតដោយផ្ទា​ល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុ​ប្បន្ន កំពុងស្ថិ​តនៅក្នុងស្ថា​នភាពបែបណានោះ។ សម្តេចតេ​ជោមានប្រ​សាសន៍បន្ថែមថា ប្រទេ​សកម្ពុជាមិនមែ​នជាប្រទេ​សរបស់អ្នកកាន់អំណាយ​មួយក្រុមណាមួ​យនោះទេ ផ្ទុយទៅ​វិញប្រទេសកម្ពុជា​គឺជាប្រទេស​របស់ប្រជាជនកម្ពុជាទាំងអស់​ រាប់ទាំងបងប្អូ​នជនរួមជាតិខ្មែ​រទាំងអស់ ដែលកំពុ​ងមានវត្តមា​នរស់នៅ ក្រៅប្រទេសទាំង​អស់ផងដែរ។ ជាមួយនិងកា​រថ្លែងដែលបាន​ចំណាយពេ​លជាង ២ម៉ោង សម្តេចតេជោនាយករដ្ឋម​ន្រ្តីមានប្រសា​សន៍លើកឡើង​ពីបញ្ហាសន្តិសុខ ស្ថេរភាពក្នុង​តំបន់និងអន្តរ ជាតិ បញ្ហាព្រំដែន​របស់កម្ពុជាជាមួ​យនិងប្រទេសជិត ពិសេសការដែលកម្ពុ​ជាចូលរួមសមាជិកពេញសិទ្ធរបស់អា​ស៊ាន។ ជាមួយនិងប្រសា​សន៍លើកឡើង​ដ៏មានអត្ថន័​យនោះដែរ សម្តេចតេជោនា​យករដ្ឋ​មន្រ្តីបាន សំដែងនូវការ​ប្តេជ្ញាចិត្តយ៉ា​ងមុតមាំ នៅចំពោះមុខ​បងប្អូនជនរួមជាតិខ្មែរ ក្នុងការការ​ពារបូរណភា​ពដែនដី ដែលព្រះក​រុណាព្រះបរមរតន​កោដិបានបន្សល់ទុក ពិសេសកា​រខិតខំពូនជ្រុំទំនា​ក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិ​ងប្រទេសជិតខាង ដើម្បីប្រែក្លា​យតំបន់​ព្រំដែនឲ្យទៅជាតំបន់មួ​យមានសន្តភាព​ ស្ថេរភាព មានកា​រអភិវឌ្ឍខាងសេដ្ឋកិច្ច ការផ្លាស់ប្តូរពា​ណិជ្ជកម្ម ទេសចរណ៍ វប្ប​ធម៌ និងការប្រា​ស្រ័យទាក់ទាក់គ្នា យ៉ាងជិតស្និត ពី​សំណាក់ប្រជាព​លរដ្ឋរស់នៅ​តាមតំបន់ព្រំដែន។ ​
ជាមួយនិង​ការថ្លែង​នោះដែរ សម្តេចតេ​ជោ នាយករដ្ឋម​ន្រ្តីមានប្រសាស​ន៍ជូនពរតាមរយៈបងប្អូនប្រជាពលរដ្ឋ ដែលមានវត្ត​មាននៅ​ពេលនេះ ជូនដល់ បងប្អូប្រ​ជាពលរដ្ឋ​ដែលមិនបានអញ្ជើញមក​ចូលរួម​នៅពេល សូមទទួលបាននូវសេ​ចក្តីគោរពស្រឡា​ញ់ និង​ ការនឹករលឹកយ៉ាងជ្រាល​ជ្រៅបំផុត ពីស​ម្តេចនិ​ងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួ​សារក៏ដូ​ចជាប្រជាពល រដ្ឋកម្ពុជាទាំ​ងអស់ នៅរស់នៅព្រះរាជាណា​ចក្រកម្ពុជា។



លោក សម រង្ស៊ី អាចប្រឈមនឹងការជាប់ពន្ធនាគារ ពីបទរួមគំនិតជាមួយទង្វើរបស់ ហុង សុខហួរ

បើយោង​លើប្រសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ខណៈជួបសំណេះ​សំណាលជាមួយ​បងប្អូនជន​រួមជាតិខ្មែរ​ និស្សិត ​កំពុងរស់នៅ ​សិក្សារៀន​សូត្រនៅសា​ធារណរដ្ឋបារាំង​ ចំនួនប្រមាណ​១ពាន់នាក់ ​នៅរសៀល​ថ្ងៃទី២៥ ​ខែតុលា ឆ្នាំ​២០១៥ ​លោក ហ៊ុន សែន​បានរំលឹក​អំពីបញ្ហា​មួយចំនួន​ពាក់ព័ន្ធនឹង​ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ និងសកម្មជន​គណបក្ស​ប្រឆាំង ​ដោយលោក ​ហ៊ុន សែន ​បានលើក​ឡើងថា៖ «​ រឿង ហុង ​សុខហួរ ​បើគាត់គ្រាន់​តែបង្ហោះនៅ​អត្ថបទនេះ ​គឺជារឿងមួយ ​ប៉ុន្តែគាត់មិនមែន​គ្រាន់តែ​បង្ហោះទេ គាត់​ធ្វើអត្ថាធិប្បាយ ​ដោយសារតែ​អ្វីដែលយើង​បានចុះហត្ថលេខា​នៅឆ្នាំ១៩៨២-​ ៨៣-៨៥ និង​ឆ្នាំ២០០៥ ​គឺដើម្បីបំរើ​គោលដៅនៃ​មាត្រាទី៤ ​អញ្ចឹងទេ ​ទោះគាត់យក​ទឹកសមុទ្រលាងខ្លួន​ក៏លាងមិន​ជ្រះដែរ។

 ​លោក ហ៊ុន សែន ​បានបន្តថា បើ​គាត់គ្រាន់តែបង្ហោះ ​គឺថាអានេះជាការ​ភាន់ច្រឡំរ​បស់គាត់ ​ដែលទទួលយ​កពីគេដែរ​ ប៉ុន្តែគាត់បង្ហោះ​ហើយគាត់​ធ្វើអត្ថាធិប្បាយ។ ​ដល់ពេល​គេចាប់ ​ផ្តើមផ្អើលហើយ​គាត់ចាប់ផ្តើ​មដកVideoចេញ​ពីPageរបស់គាត់​ ហើយម្ចាស់​Pageហ្នឹង ​គឺរង្ស៊ី។ ​អញ្ចឹងទេអាច​ដល់ម្នាក់ហ្នឹង!​ ខ្ញុំលើកលែងទោ​សឲ្យម្នាក់នេះពីរដង​ រួចមកហើយ ​ហើយលើក​នេះអត់ទេ ​ព្រៃស អត់​ទទួលស្គាល់​អ្នកណាថាស្អីនេះទេ។​ និយាយអញ្ចឹងថា ​អាងគុក ​អាងច្រវ៉ាក់ ​អាងប៉ូលិស ​អាងទាហាន ។ ​អញ្ចឹងអ្នក​កាន់អំណាច ​បើមិនអាង​អាហ្នឹង ​អាងអីគេ ​ឥឡូវសួរ ​គាត់កាន់អំណាច​គាត់អាងអី ​វាមិនដែល​ម៉ែអាណាកាន់​អំណាច អាង​ទានធូបទេ។​

យោងលើ​សម្តីព្រមាន​របស់លោក ​ហ៊ុន សែន យ៉ា​ងដូចនេះ ​គឺលោក សម ​រង្ស៊ី អាចនឹងប្រឈម​ជាមួយផ្លូវ​ច្បាប់យ៉ាង​ពិតប្រាកដ​ ដោយសារក​ន្លងមក ​ប្រធានគណបក្ស​សង្គ្រោះជាតិរូបនេះ ​ពិតជាបាន​ប្រើប្រាស់ហ្វេស​ប៊ុកផ្ទាល់ខ្លួន​របស់គាត់បង្ហោះវី​ដេអូអត្ថាធិប្បាយរបស់​លោក ហុង ​សុខហួរពិត​មែន។

​លោក ហុង​ សុខហួរ ​ត្រូវបានតុលាការ​សម្រេចចោទប្រកាន់​ពីបទក្លែងឯកសារ ​ប្រើប្រាស់ឯកសារក្លែង ​និងញុះញង់​បង្គអសន្តិសុខ​សង្គម។ ​បើយោងតាមក្រម​ព្រហ្មទណ្ឌ​របស់ពញរះរាជាណាច​ក្រកម្ពុជា ​លោក សម រង្ស៊ី ​អាចនឹងមាន​ទោសពីបទ​រួមគំនិត ​ឬសហចារីយ!​។


បាតុករជាច្រើននាក់ កំពុងធ្វើបាតុកម្មនៅមុខរដ្ឋសភា ទាមទារឲ្យទម្លាក់លោក កឹម សុខា

នៅព្រឹកថ្ងៃ​ទី២៦ ​ខែតុលា ​ឆ្នាំ២០១៥នេះ​ ប្រជាពល​រដ្ឋជាច្រើន​នាក់កំពុង ​ធ្វើបាតុកម្ម ​នៅមុខរដ្ឋសភា ​ដើម្បីទាមទារ​ឲ្យទម្លាក់ ​លោក កឹម​ សុខា ចេញ​ពីដំណែង ​អនុប្រធានទី១​រដ្ឋសភា។​ យោងតាមញ​ត្តិស្នើសុំទៅ ​សម្តេច​ ហេង សំរិន​ ប្រធានរដ្ឋ​សភាជាតិ ​ដោយមាន​ស្នាមមេដៃតំណាង​ប្រជាពលរដ្ឋ​ អមដោយ​ខ្លឹមសារថា​ រយៈពេល​កន្លងមក​នេះ លោក​ កឹម សុខា ​អនុប្រធានទី១​រដ្ឋសភា ​និងជាអនុ​ប្រធាន ​គណបក្ស​សង្គ្រោះជាតិ ​បានធ្វើសកម្មភាព​ឃោសនា ​បោកប្រាស់ ​ញុះញង់ ​បំបែកបំបាក់ ​បង្កអស្ថិរភាព ​ព្រមទាំង​ធ្វើការអុកឡុក ​បង្កឲ្យមាន​កំហឹងពូជសាសន៍​ និងអាច​ឈានបង្ក ​ឲ្យមានសង្រ្គាម ​កើតមាន​ក្នុងផ្ទៃប្រទេស ​ដែលសកម្មភាព​ទាំងនេះ គឺពិត​ជាមិនស័ក្កសម ​ជាថ្នាក់ដឹក​នាំ នៃស្ថាប័ន​កំពូលរបស់​ជាតិទេ។ ​

ញត្តិស្នើសុំ​របស់ប្រជាពលរដ្ឋ​ដដែល ​បានបន្តថា ​ដើម្បីរក្សាបាន​នូវសន្តិសុខ ​សុវត្ថិភាព ​ស្ថិរភាពល្អ​ប្រសើរដូច​ពេលសព្វថ្ងៃ ​ពិសេសរក្សា​បាននូវសន្តិភាព​ពេញបរិបូរណ៍ ​សាមគ្គីភាព ​និងឯកភាព​ជាតិ ទឹកដី ​មានតម្លៃមហា​សាលមិនអាច​កាត់ថ្លៃបាន ​ដែលប្រជាពលរដ្ឋ​ចង់បាន យើងខ្ញុំ​ទាំងអស់គ្នា​គោរពស្នើសុំ​ដោយទទូច​ដល់ សម្តេច ​ប្រធានរដ្ឋសភា ​និងអ្នក​តំណាង រាស្រ្តទាំងអស់​មេត្តាដក​ លោក កឹម ​សុខា ចេញ​ពីមុខតំណែង ​ជាអនុប្រធានទី១​រដ្ឋសភា ឲ្យ​បានឆាប់បំផុត​ ដើម្បីឲ្យប្រជាព​លរដ្ឋជាម្ចាស់ឆ្នោ​តមានអារម្មណ៍ ​រស់នៅក្នុង​ភាពសុខដុម ​រមនា និងប្រកប​មុខរបររស់​នៅប្រចាំថ្ងៃ​បានជាប្រក្រតី។ ​

ក្រៅពីធ្វើញត្តិ​ស្នើសុំ សម្តេច ​ប្រធានរដ្ឋ​សភា ដក​ដំណែង ​លោក កឹម ​សុខា ហើយនោះ​ ប្រជាពលរដ្ឋ​ដែលបានចូ​លរួមធ្វើបា​តុកម្ម ​ក៏បានលើក​ប៉ាដាដោយសរសេរថា៖ ​១-កឹម សុខា ត្រូវ​ចុះចេញពី​តំណែង ​អនុប្រធានទី១​រដ្ឋសភាជា​បន្ទាន់,​ ២-មាន កឹម​ សុខា គឺនាំទុក្ខ​ដល់ ពលរដ្ឋខ្មែរ​, ៣-គ្រប់សារ​នយោបាយរបស់ ​កឹម សុខា ​ពោរពេញដោយ​ការញុះញង់ ​៤-យើងត្រូវការ​សន្តិភាព មិនត្រូវការ​ កឹម សុខា ​នោះទេ, ​៥-មាន ​កឹម សុខា ​ធ្វើឲ្យខ្មែរគ្មាន​ក្តីសុខ, ​៦-កឹម សុខា ​ជាមនុស្សពូកែ​អុចអាល ​ញុះញង់អោយ​ខ្មែរបែកបាក់​សាមគ្គី, ៧-កឹម ​សុខា អើយចុះចេញ​ពីអនុប្រធានទី១​សភាទៅ, ​៨-កឹម សុខា ​ជាមនុស្សចង្រៃ ​បង្កបញ្ហាឥត​ឈប់ឈរ,​ ៩-កឹម ​សុខា ជាមនុស្ស ​ខូច ភូតកុហក​ បោកប្រាស់ ​នឹង ១០-កឹម​ សុខា ជាមនុស្ស ​ក្រឡេចក្រឡុច៕​




Thursday, October 22, 2015

ព្រះមហា​ក្សត្រកម្ពុជា​ យាងមកកាន់​មាតុប្រទេសវិញ នៅវេលា​ម៉ោងប្រមាណ១​១ព្រឹកថ្ងៃនេះ​

បន្ទាប់ពីយាង​បំពេញទស្សនកិច្ច នៅប្រទេ​សវៀតណាម រយៈពេល​៤ថ្ងៃ របស់ព្រះ​មហាក្សត្រខ្មែរ ព្រះករុណា ព្រះ​បាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី នៅថ្ងៃនេះម៉ោ​ងប្រមាណ១១ព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ​ ព្រះករុណា នឹងយាងម​កកាន់មាតុប្រទេស។
នៅក្នុងព្រះរាជដំណើ​រយាង មកកាន់មាតុប្រទេ​សវិញនេះ មានមន្រ្តីជាន់​ខ្ពស់កំពូលៗ បានអញ្ជើញចូ​លរួម ទទួលដំណើរយា​ងនិវត្តន៍មាន៖ សម្តេច សាយ ឈុំ, សម្តេច ហេ​ង សំរិន និង សម្តេច ហ៊ុ​ន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់ សំខា​ន់ៗជាច្រើនរូបទៀត។
គួរបញ្ជាក់​ផងដែរថា កាលពីម៉ោង​ប្រមាណ១០ព្រឹក​ថ្ងៃចន្ទ ទី១៩​ ខែតុលា ព្រះមហា​ក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាង​ចាកចេញបំពេញទស្ស​នកិច្ច នៅប្រទេ​សវៀតណាម រយៈ​ពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៩ រហូ​តដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។
 យោងតា​មព្រះ​រាជសារ រប​ស់ព្រះម​ហាក្សត្រខ្មែរ ដែលចេញ​ផ្សាយនៅថ្ងៃ១៨ ខែតុលា​នេះ បានឲ្យដឹងថា ព្រះរាជ​ដំណើរទស្ស​នកិច្ចនេះ ធ្វើឡើងតបតាមការ​អញ្ជើញ របស់រដ្ឋាភិ​បាលវៀតណាម។ ព្រះរា​ជដំណើ​រទស្សនកិច្ច ៤ថ្ងៃនេះ អង្គព្រះមហា​ក្សត្រខ្មែរ នឹងយាងទៅទ​ស្សនកិច្ចនៅទីក្រុង Hue ​និងទីក្រុង Dalat៕




កម្ពុជា​ នឹងដាក់​ប​ញ្ចាំងភ្លើងពណ៌​ខៀ​វចំនួន២កន្លែ​ងដើ​ម្បីអប​អរខួប​៧០ឆ្នាំថ្ងៃ​ប​ង្កើតអង្គ​កា​រសហប្រជា​ជាតិ

នៅរាត្រីថ្ងៃ​ទី២៤ ខែតុ​លា ឆ្នាំ២០១​៥ ខាងមុ​ខនេះ ព្រះរាជា​ណាចក្រ​កម្ពុជា នឹងប្រា​រព្ធខួបលើក ទី៧០ឆ្នាំ ថ្ងៃប​ង្កើតអង្គការស​ហប្រជាជាតិក្រោ​មប្រធានបទ ប្រែក្លាយ​ពិភពលោកឲ្យ​ក្លាយទៅជាពណ៌​ខៀវ របស់​អង្គការសហប្រ​ជាជាតិ (Turn the W​orld UN Blue) ហើយក៏​មានការដាក់បញ្ចាំង​ភ្លើង ពណ៌ខៀវនៅវិ​មានសន្តិភាព និងវិមានរដ្ឋ​សភាផងដែរ។
យោងតាម​ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋ​មន្រ្តី បានថ្លែងឲ្យដឹ​ងនៅព្រឹកថ្ងៃទី២១ ខែតុលាថា តបតាមសេច​ក្តីស្នើសុំគាំទ្រ​គំនិតផ្តួចផ្តើម ក​ម្មវិធី «ប្រែក្លាយពិភ​ពលោកឲ្យក្លាយទៅជាព​ណ៌ខៀវរបស់អង្គការ​សហប្រជាជាតិ» ដែលបាន​ស្នើឲ្យគ្រប់ប្រទេ​សទាំងអស់នៅលើពិភ​ពលោក ដាក់បញ្ចាំង​ភ្លើង ពណ៌​ខៀវ នៅតា​មស្ថាប័ន-ក្រសួង​នានា។ ​ដូច្នេះនៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិ​បាលកម្ពុជា ដោយមានកា​រឯកភាពពីសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រកម្ពុជា បានអនុញ្ញា​តិឱ្យប្រា​រព្ធពិធីនេះ។
ឯកឧត្តម ផៃ ស៊ីផាន ក៏បានបញ្ជាក់​បន្ថែមទៀតថា ការសម្រេចឲ្យ​ដាក់បញ្ចាំង​នៅតែវិមានសន្តិភាព និងវិមានរដ្ឋស​ភានោះ គឺអាស្រ័​យដោយកិ​ច្ចសន្សំសំ​ចៃលើការ​ចំណាយថវិ​កាជាតិ។
សូមបញ្ជាក់ដែរថា​គោលបំណងនៃ​ការប្រារព្ធពិធីដាក់បញ្ចាំ​ងភ្លើងពណ៌ខៀវ​នេះគឺដើម្បីអបអរសាទរ និងរំលឹកដល់ថ្ងៃ​បង្កើតអង្គ​ការស​ហប្រជាជាតិ ហើយក៏ដូចជាផ្ត​ល់ឱកាស សាមគ្គីភាពសម្រាប់ប្រជាជាតិនា​នាលើពិភពលោក គាំទ្រដល់កា​រការពារសន្តិភា​ព ការអភិវឌ្ឍ​ន៍ សិទ្ធិមនុស្ស និង​បង្ហាញការ​ប្តេជ្ញាចិត្តចំពោះ​គោលការណ៍នៃ​សេចក្តីថ្លៃថ្នូរ និងសុខមាល​ភាពរបស់ប្រជាជាតិទាំង​អស់នៅលើពិភពលោក។




សម្តេច​តេជោ ហ៊ុន សែន ប្រកា​សនឹងបន្តសាង​សង់ស្ពានទៅតំបន់​អរិយក្សត្រ តាមសំ​ណើប្រជាពលរដ្ឋ

សម្តេច​តេជោ ហ៊ុន សែន បានប្រកាសបន្ត​សាងសង់ស្ពានទៅ​តំបន់អរិយក្សត្រ តាមសំណើ​ប្រជាពលរដ្ឋនៅក្នុងពិធីអញ្ជើញ ជាអធិប​តីភាព បើកសម្ពោធដាក់​ឲ្យប្រើប្រាស់ ស្ពានជ្រោយ​ចង្វារមិត្តភាព​កម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់​មូលស្តាតចាស់ និង សួនច្បាររង្វង់​មូលជ្រោយចង្វារ​ត្រើយខាងកើត ​នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ។
ការប្រកាសបន្ត​សា​ងសង់ស្ពានឆ្លង​កាត់ទៅ​តំបន់ អរិយក្សត្រ របស់ប្រមុ​ខរាជរដ្ឋា​ភិបាលនេះ​ជាភាព​ត្រេកអរយ៉ាងខ្លាំង​ពីសំណាក់​ប្រជាពលរដ្ឋ រស់នៅតំបន់​អរិយក្សត្រ បន្ទាប់ពីបាន​លឺប្រសាសន៍ដ៏​ប្រពៃ​របស់ សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិ​បាលកម្ពុជា បាននឹងកំពុង​សិក្សាដើម្បីបន្តសាង​សង់ស្ពាន ឆ្លងទន្លេមេគង្គ ទៅតំបន់អរិ​យក្សត្រ តាមសំណើ​ប្រជាពលរដ្ឋ​រស់នៅតំបន់​អរិយក្សត្រនោះ នាពេ​លខាងមុខ។
ក្រៅពីការប្រ​កាស​បន្តសាងសង់ស្ពានអរិយក្សត្រ​ជាបន្តទៀតនោះ សម្តេចតេជោ ក៏បានលើក​ឡើងអំពីការបន្តសាងសង់​ស្ពាន​១ទៀត (សរុបស្ពានចំនួន២) នៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជ​ធានីភ្នំពេញ។
សម្តេចតេជោ​បានបញ្ជា​ក់ថា«យើងកំពុងតែធ្វើការ​សិក្សាស្រាវជ្រាវ ឲ្យក្រុមហ៊ុនសា​ជីវកម្មចិនគម្រោង​របស់យើងគឺនឹង​សិក្សាស្ពាន២ ស្ពានទី១គឺស្ថិត​នៅភូមិស្វាយជ្រុំ ខ័ណ្ឌឬស្សីកែវ ទៅសង្កាត់​ជ្រោ​យចង្វារ ខ័ណ្ណជ្រោយចង្វារ រា​ជធានីភ្នំពេញ ស្ពានទី២ គឺស្ថិ​តនៅភូមិអរិយ​ក្សត្រ​សុ្រកល្វាយឯម ឆ្លងទន្លេ​មេគង្គក្រោម ភ្ជាប់ទៅភូមិក្តីតាកុយ សង្កា​ត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ​រាជធានីភ្នំពេញ។»
សូមជំរាបថា​ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០​១៥នេះ ប្រជាពលរដ្ឋ​ដែលចង់បានស្ពាន រស់នៅតំ​បន់អរិយក្សត្របាន​និយាយថា «បើបានស្ពានមែនកុំថាឡើយ​ប្រជាពលរដ្ឋ ឃុំអរិយក្សត្រ ត្រេកអរ ​សូម្បីតែ​ប្រជាពលរដ្ឋនៅខាងកើត​ទន្លេក៏សប្បា​យចិត្តដែរ គឺស្ថិត​នៅក្នុង​ស្រុកល្វាឯម ខេត្តកណ្តា​ល ធ្វើដំណើរ និងដឹកទំនិញលែងយឺត​យ៉ាវដោយ​ទឹកទន្លេជាឧបសគ្គហើយ»។
ម្យ៉ាងវិញទៀត​ប្រសិនជាមានស្ពាន​នេះជាការល្អណាស់ ព្រោះរថយន្តធំៗ មិនចាំបាច់ឆ្លង​កាត់ទីក្រុង ដោយពួកគេអាច​វាងទៅតា​មស្ពាននេះ ជាផ្នែកមួយ​ជួយរំដោះចរាចរណ៍ ក្នុងទីក្រុងដែល​មានភាពកកស្ទះ នៅពេលបច្ចុប្បន្នឲ្យ​មានភា​ពធូរស្បើយ​មួយកម្រិត។ បើគិតពីភ្នំពេ​ញ ទៅកាន់ឃុំ​អរិយក្សត្រ មានចម្ងាយ​ប្រហែល២គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍន៍​នៅតំបន់នេះ នាពេ​លកន្លង​មកហាក់ដូចជា មានភាពយឺតយ៉ាវ​ណាស់ ដោយសារទឹក​ទន្លេជាឧបសគ្គក្នុង​ការធ្វើដំណើ​រ និងដឹកជញ្ជូន​ទំនិញផ្សេងៗ។


សម្តេ​ច​តេជោ ហ៊ុន​ សែន រំលឹក​ក្នុ​ង ហ្វេស​ប៊ុក ពីដំណើ​រ​ការចរចារ រហូត​​សម្រេច​បាន​​ជាកិ​ច្ចព្រ​ម​ព្រៀង ​សន្តិភា​ព​ក្រុ​ងប៉ា​រីស (២៣/១​០/១៩៩១-២៣​/១០/២០១៥)

ថ្ងៃ ១៩ តុលា​សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវកាលប្បវត្តិ ស្តីពី ការស្វែងរកការចរចាជាមួយព្រះ នរោត្តម សីហនុ ដំណាក់កាលនានានៃការចរចា រហូតដល់សម្រេចបានជា កិច្ចព្រមព្រៀងសន្តិភាពក្រុង​ប៉ារីស នៅថ្ងៃ ២៣ តុលា ១៩៩១ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

នៅប៉ុន្មានថ្ងៃទៀតទេ ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥) នឹង​ឈាន​មកដល់។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានរំលឹកខ្លះៗ ពីប្រវត្តិពាក់ព័ន្ធទៅនឹងដំណើរការរកសន្តិភាព​នៅ​កម្ពុជា។

ដោយយល់ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែង​រកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនា​សម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ។ ដើម្បីសម្រេចបាននូវ​ដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។

ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទេស​បារាំង ដែលជួយរៀបចំដោយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង នាពេលនោះ។ ប៉ុន្តែ ជំនួបនេះត្រូវបានអាក់ខាន​អាស្រ័យដោយប្រទេសមួយចំនួន និងក្រុមខ្មែរក្រហមជំទាស់។

បន្ទាប់ពី ខ្ញុំព្រះករុណាខ្ញុំ ក្លាយជានាយករដ្ឋមន្រ្តី នាខែ មករា ឆ្នាំ ១៩៨៥ ខ្ញុំព្រះករុណាខ្ញុំ និងថ្នាក់ដឹកនាំគណ​បក្សប្រជាជនកម្ពុជា បានប្រឹងប្រែងសារជាថ្មីម្តងទៀត ក្នុងការស្វែងរកការចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ។ ការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិបរទេស និងឥស្សរជន​ខ្មែរមួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាង​គេ ក្នុងទំនាក់ទំនងរវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះនរោត្តម សីហនុ មកខ្ញុំព្រះករុណាខ្ញុំ ព្រមទាំងជួយខ្ញុំព្រះករុណាខ្ញុំយ៉ាងច្រើនពេលចរចានៅទីក្រុងប៉ារីស។ ខ្ញុំសូមយកឱកាស​នេះថ្លែងអំណរគុណចំពោះបងស្រី ពុង ឈីវហ្កិច ដែលបានធ្វើការងារពាក់ព័ន្ធនឹងសន្តិភាពនៅកម្ពុជា។

ទោះបីមានការលំបាកដោយសារប្រទេសមួយចំនួន និងភាគីខ្មែរក្រហម ព្រមទាំងភាគីរណសិរ្សរំដោះប្រជាពល​រដ្ឋខ្មែរជំទាស់ ប៉ុន្តែ សម្តេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យធ្វើការចរចាជាមួយខ្ញុំព្រះករុណាខ្ញុំ។ ការ​ចាប់ផ្តើមការចរចាដំបូង គឺនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង​ដែលការចរចានេះមានសេចក្តីប្រកាសរួម ដែលឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងខ្ញុំ​ព្រះករុណាខ្ញុំ (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ការចរចា សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ​ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។

ចាប់ផ្តើមពីជំនួបបើកផ្លូវរវាង សីហនុ-ហ៊ុន សែន ទាំងពីរលើក ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅ​កម្ពុជាកាន់តែរីកធំឡើង វេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយ​ចំនូន ដូចជា JIM1, JIM2, IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើតាំងពីខែ កក្កដា និងខែ សីហា ឆ្នាំ ១៩៨៩ តែពុំមានលទ្ធផល។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវរកមធ្យោបាយ ដើម្បីធ្វើការជាមួយសម្តេច​ព្រះនរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដែល​ចែកចេញជា ៣ ដំណាក់កាល៖

ដំណាក់កាលទី ១៖ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះរោត្តម សីហនុ និងខ្ញុំព្រះ​ករុណាខ្ញុំ នៅទីក្រុងបាងកក។

ដំណាក់កាលទី ២៖ ថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចុះហត្ថលេខារវាង សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន ក្នុង​នាមនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ តែពហិកាដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជា​ប្រជាធិបតេយ្យ ជាមួយខ្ញុំព្រះករុណាខ្ញុំ បង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត ៦+៦ ឬ ៦+២+២+២=១២ មានន័យថា ត្រីភាគី ក្នុងមួយភាគីដាក់មនុស្ស ២ នាក់ ឯរដ្ឋកម្ពុជាដាក់មនុស្ស ៦ នាក់។
ដំណាក់កាលទី ៣៖ ថ្ងៃទី ០៩-១០ ខែ កញ្ញា ឆ្នាំ ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំ បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពេលនោះ ភាគីហ្វ៊ុនស៊ិនប៉ិច ពុំមានព្រះនាមសម្តេចព្រះ​នរោត្តម សីហនុ នោះទេ  ព្រោះព្រះអង្គពុំបានយាងទៅហ្សាកាតានោះទេ ហើយត្រូវជំនួសដោយ សម្តេចចៅ សែន កុសល។

ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ធ្វើឡើងនៅទី ១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំ​នៅទីក្រុងបាងកក ប៉ុន្តែការប្រជុំនេះពុំមានលទ្ធផលសូម្បីតែបន្តិច។

បន្ទាប់ពីមានការជ្រោមជ្រែងប្រទេសធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិ ដោយរៀបចំជាពង្រាងកិច្ចព្រមព្រៀង​ស្តីពី ដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ប៉ុន្តែ ដំណើរនៅតែមិនទៅមុខ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ បានខិតខំសារជាថ្មី នៅថ្ងៃទី ០២ និងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ​ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ ដោយសម្តេច​ព្រះនរោត្តម សីហនុ, សម្តេចម៉ែ, រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជា ដោយរក្សាទុកនូវរដ្ឋធម្ម​នុញ្ញ, ទង់ជាតិ, ភ្លេងជាតិរបស់រដ្ឋកម្ពុជា, សម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯខ្ញុំព្រះករុណាខ្ញុំ នៅតែជានាយករដ្ឋមន្ត្រី តែព្រះអង្គបានស្នើឲ្យបង្កើតឡើងនូវ​គណៈប្រធានជាតិ ដែលព្រះអង្គជាប្រធាន ខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធាន ខ្ញុំព្រះករុណាខ្ញុំ បានឯកភាពលើ​សំណើនេះ។ សម្តេចព្រះនរោត្តម សីហនុ​ បានមានបន្ទូលម្តងហើយម្តងទៀត ប្រាប់ខ្ញុំព្រះករុណាខ្ញុំថា ទោះ​មាន ឬគ្មានដំណោះស្រាយនយោបាយ ក៏ខ្ញុំត្រូវតែវិលត្រឡប់ទៅនៅជាមួយឯកឧត្តម ហ៊ុន សែន ដែរ ព្រោះ​មិន​អាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេ។

ការសម្ងាត់ត្រូវបានបែកធ្លាយនៅទីក្រុងបាងកក ប្រទេសថៃ​ វាជាសម្ពាធខាងនយោបាយដ៏ធំមួយ សម្រាប់ ពួកខ្មែរក្រហម និងបរទេសខ្លះ។ ដើម្បីកុំឲ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកកម្ពុជាតែអង្គឯង ក្រៅដំ ណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំង តាមរយៈការដាក់បញ្ចូលសម្តេចព្រះនរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅ សែន កុសល។ ចាប់ពីពេលនោះមក អ្វីៗគឺដើរលឿនណាស់ នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានប្រជុំឡើង វិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិន មែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីភាគីរឹងរុះមួយនេះ។

ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩១ ប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេលនោះហើយដែលខ្ញុំព្រះករុណាខ្ញុំបានជួបជាសម្ងាត់ជាមួយសម្តេចព្រះនរោត្តម សីហនុ និងថ្វាយព្រះរាជ​តួនាទីព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលឡាយព្រះហស្ដលេខា និងហត្ថលេខា ដោយខ្ញុំព្រះ​ករុណាខ្ញុំ លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងដោយមានការយល់ព្រម​ពីសម្តេចព្រះនរោត្តម សីហនុ។ (នឹងមានភ្ជាប់ជាមួយនូវសេចក្តីប្រកាសរួមនេះ)។

អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បូកប្រទេសធំទាំង ៥ សហប្រធាន សន្និសីទទីក្រុងប៉ារីស ដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់អគ្គលេខាអង្គការសហ​ប្រ​ជាជាតិបានបន្តធ្វើពីថ្ងៃទី ២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។

ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចា រួមមាន៖

ទី ១៖ ការឈប់បាញ់ និងការរំសាយកងទ័ព ការឈប់បាញ់ យើងបានឯកភាពឈប់បាញ់នៅនឹងកន្លែង ភាគី​ណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាក គឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយ លោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២ ០០០ នាក់ តាមរូបមន្តនេះ ត្រីភាគីនឹង រក្សា​ទុក​បានកងទ័ពចំនួន ៦,០០០ នាក់ដែលតាមការប៉ាន់ស្មានពេលនោះ កងទ័ពទាំង ៣ ភាគីមានមិនដល់ ៤០, ០០០ នាក់ ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ ភាគរយ។ ឯរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០,០០០ នាក់ និងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ ក៏រក្សាកងទ័ពបាន ២,០០០ នាក់ ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ ខ្ញុំព្រះករុណាខ្ញុំបានពិគ្រោះជាមួយឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាព​រំសាយ​កងទ័ព ៧០ ភាគរយ បន្ទាប់ពីការពិគ្រោះគ្នាហើយ នាថ្ងៃបន្ទាប់ខ្ញុំព្រះករុណាខ្ញុំ បាន អញ្ជើញប្រធាន​គណៈ​ប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីសមកស្រស់ស្រូបពេលព្រឹក ហើយខ្ញុំព្រះ​ករុណាខ្ញុំ បានសួរទៅ​កាន់​ប្រធានប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន ៧០ ភាគរយ តើប្រទេសធំ​ទាំង ៥ យល់យ៉ាង​ណា? ប្រធានប្រតិភូបារាំងបានឆ្លើយតបមកខ្ញុំព្រះករុណាខ្ញុំវិញថា ច្បាស់ជាមានការគាំទ្រ។ ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់ទៅប្រធានប្រតិភូបារាំងថា លោក ខៀវ សំផន  និងលោក សឺន សាន រង់ចាំតែ​ជំទាស់នឹង​ការ​ស្នើ​របស់​ខ្ញុំ។ ដូច្នេះ សូមឯកឧត្តមទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថាប្រទេសធំទាំង ៥ មានបំណង​ឱ្យ​ភាគី​កម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលសម្តេចព្រះនរោត្តម សីហនុ លើកឡើង​ខ្ញុំនឹង​គាំទ្រភ្លាម។

អ្វីៗដូចគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះនរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មាន បំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលនោះខ្ញុំព្រះករុណាខ្ញុំ បានប្រកាសគាំទ្រភ្លាម បន្ទាប់ទៅ លោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះ​មានន័យថា នំរបស់ ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ មកឱ្យ ហ៊ុន សែន​ ទទួលទានវិញឆ្ងាញ់ពិសារ។

ដូច្នេះ ប្រធានបទលើការឈប់បាញ់ និងរំសាយកងទ័ពត្រូវបានដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ។

ទី ២៖ អំពីប្រព័ន្ធបោះឆ្នោត ពង្រៀងប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជាស្នើ ឡើងនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ាទេ ខ្ញុំព្រះករុណាខ្ញុំ បានមក ពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយ​ត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉ក ពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃ ១៤-២១ ខែកញ្ញា ឆ្នាំ ១៩៩១។ ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូត​ដល់សព្វថ្ងៃនេះ។

ទី ៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ ពង្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅអោយប្រធានអាជ្ញាធរអាសន្នរបស់ អង្គការសហប្រជាជាតិហៅកាត់ថា « អ៊ុនតាក់» ឯខ្ញុំព្រះករុណាខ្ញុំ ខាងភាគីរដ្ឋកម្ពុជាចង់ថ្វាយសិទ្ធិសម្រេច ចុង​ក្រោយ​នេះទៅសម្តេចព្រះនរោត្តម សីហនុ ក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ចំណុច​នេះ មិនត្រូវបានដោះស្រាយនៅប៉ាតាយ៉ាទេ តែត្រូវបានដោះស្រាយនៅទីស្នាក់អង្គការសហប្រជាជាតិ ដែល​ពេល​នោះ​ខ្ញុំព្រះករុណាខ្ញុំប្រៀបបានដូចជា កស្ថិតនៅលើជ្រុញ ព្រោះនៅពេលចូលដល់កន្លែងប្រជុំអង្គការ សហប្រជាជាតិ  ខ្ញុំព្រះករុណាខ្ញុំ បានឃើញព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ នៅលើតុផ្ញើជូន ឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលនោះ ដោយមានន័យថាសិទ្ធិ សម្រេចចុងក្រោយដោយប្រធាន អេស អ៊ិន ស៊ី ឬប្រធាន អ៊ុន តាក់អាស្រ័យលើ ឯកឧត្តម ហ៊ុន សែន​ ជា​អ្នក​សម្រេច។ ខ្ញុំព្រះករុណាខ្ញុំ គ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗដែលត្រូវដោះស្រាយរួច រាល់នៅ​ពេល​ដែល អេសអ៊ិនស៊ី ចូលកាន់កាប់អង្គការសហប្រជាជាតិ ក្នុងខែ កញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់ យក​ថ្ងៃ​ទី ២១ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។

យោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាព វាមានការលំបាកតែវាប្រសើរជាងការបន្ត សង្រ្គាម។ យើងបានឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ដំណាក់កាលវាយផង​ ចរចាផង និងដំណាក់ កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេល ដែលអ៊ុន តាក់ដកចេញ បានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុង ក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺការដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះៗដែលបានអនុវត្ត​ដ៏ជោគជ័យពីឆ្នាំ ១៩៩៦-១៩៩៨ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយ ខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំ ដែល​កម្ពុជា ជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ  មានរដ្ឋធម្មនុញ្ញាមួយ មានមហាក្សត្រមួយ មានរាជរដ្ឋា ភិបាលតែមួយមានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សា នូវ​សន្តិ​ភាពនេះ៕