Tuesday, June 30, 2015

គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះបរទេសដែល ជ្រៀតជ្រែកការអនុម័តច្បាប់អង្គការ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន សែ​ន បានថ្លែ​ងបង្ហាញ​នូវជំ​ហររប​ស់គណប​ក្សកាន់​អំណាច ​ក្នុងការ​គាំទ្រការ​បង្កើតច្បា​ប់ស្តីពី​សមាគម និង​អង្គកា​រមិនមែន​រដ្ឋាភិបាល​ ហើយប្រ​កាសប្រឆាំ​ងការជ្រៀ​តជ្រែក រប​ស់បរទេ​សទៅក្នុង​ដំណើរកា​រអនុម័​តសេចក្តី​ព្រាងច្បាប់​មួយនេះ។​ សម្តេច​តេជោនាយ​ករដ្ឋម​ន្រ្តី បាន​ ថ្លែងយ៉ាង​នេះនៅក្នុង​ពិធីកំណើ​តគណបក្ស​ប្រជាជន​កម្ពុជានៅ​ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៥ នៅទីស្នា​ក់ការកណ្តា​លគណប​ក្សប្រជា​ជនកម្ពុជា​ ស្ថិតនៅ​ក្នុង ខ័ណ្ឌចំ​គារមនរា​ជធានីភ្នំ​ពេញ។

ស​ម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បានសង្ក​ត់ធ្ងន់ថា​ «គណ​បក្សប្រជាជ​នកម្ពុ​ជាប្រឆាំងដា​ច់ខាតចំ​ពោះរាល់ ​ទង្វើជ្រៀត​ជ្រែកពីម​ជ្ឈដ្ឋានបរទេស​ចូលក្នុងដំណើ​រការនេះ​ដែលជាកា​ររំលោភបំ​ពានលើឯ​ករាជ្យ​ និងអធិ​បតេយ្យរ​បស់កម្ពុជា​ ហើយអំ​ពាវនាវឲ្យ​មានការ​គោរពចំពោះ​ព្រះរាជាណា​ចក្រកម្ពុ​ជា ដែលជា​រដ្ឋអធិ​បតេយ្យ និង​ជាសមាជិ​កមួយនៃ​អង្គការ​សហប្រជា​ជាតិ»។​

សម្តេច​តេជោនាយ​ករដ្ឋមន្រ្តី​ បានអាន​សុន្ទរក​ថាក្នុងខ្លឹ​មសារបែបនេះ​នៅមុខ​មន្ត្រីរាជរដ្ឋា​ភិបាលនិ​ងមន្ត្រីអង្គ​ទូតនៃប​ណ្តាប្រទេ​សនានា ហើ​យនឹងអ្ន​កចូលរួ​មប្រមាណ​១ម៉ឺននាក់​ផ្សេងទៀត​ នៅក្នុង​ពិធីរំឭ​កខួបនេះ​នៅទីស្នាក់កា​រកណ្តាល ​ដោយបញ្ជា​ក់ថា គ​ណបក្សប្រជា​ជនកម្ពុជា​គាំទ្រការ​បង្កើតច្បា​ប់គ្រប់គ្រង​អង្គការ​នេះ ក្នុង​គោលបំណ​ងទ្រទ្រង់សិ​ទ្ធិ សេរីភាព​ និងផ​លប្រយោជន៍រ​បស់សមា​គម និង​អង្គការក្រៅរ​ដ្ឋាភិបាល និ​ងផលប្រ​យោជន៍​សាធារ​ណៈ៕​



Monday, June 29, 2015

សេចក្តី​ជូន​ដំណឹង អ.វ.ត.ក ស្តីពីសន្និ​សីទ​សារព័ត៌​មានទាក់​ទងនឹង សវនាការ​លើ​បណ្តឹង​សារទុក្ខ​ក្នុង​សំណុំរឿង ០០២/០១



ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនយកចិត្តទុកដាក់ ដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជា

អ្នកនាំពាក្យរដ្ឋ​បាលខេត្តស្វាយរៀង​ បានចាត់ទុក​ទង្វើ​របស់អ្នក​តំណាង​រាស្ត្រ ​រៀល ​ខេមរិន្ទ​ បានដឹក​នាំ​យុវជន​ និង​សង្ឃ​មួយចំនួន​ទៅបង្ក​ភាព​អាណាធិបតេយ្យ​នៅតំបន់​ព្រំដែន​នោះ ​គឺរំលោភ​លើ​វប្បធម៌​សន្ទនា ​ហើយ​មិនឈរ​លើមូលដ្ឋាន​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​។​ នេះបើយោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់អ្នក​នាំពាក្យរដ្ឋ​បាល​ខេត្តស្វាយ​រៀងចុះ​ថ្ងៃទី២៨​ ខែ​មិថុនា ​ឆ្នាំ​២០១៥​។​
យោង​តាម​ការបង្ហោះ​ផ្សាយតាម​បណ្តាញផ្សព្វផ្សាយ​សង្គម​នៅថ្ងៃទី២៩ ​ខែមិថុនា​ ឆ្នាំ២០១៥នេះ ​គេបាន​ ឃើញ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​លោក​ រៀល​ ខេមរិន្ទ​ បានបង្កភា​ព​អណាធិបតេយ្យ ​ដែល​បានដឹកនាំ​ ព្រះសង្ឃ​ យុវជន​ និងប្រជាពលរដ្ឋខ្មែរ​ បង្ក​ហិង្សា​ ជាពិសេសបាន​យកទង់ជាតិ​ខ្មែរវាយទៅ​លើភាគីវៀតណាម ​និងការ​ប្រតាយប្រតប់​ប្រឈមមុខគ្នា​ បណ្តាល​ឲ្យមានអ្នក​របួសធ្ងន់​ និងស្រាល​។ ​ការបង្កហិង្សា​ដែលលោក ​រៀល ​ខេមរិន្ទ​ ដឹកនាំបាន​ដើរផ្ទុយ​ពីវប្បធម៌​សន្ទនា ​ដែលមេដឹកនាំ​បក្សទាំង​ពីរ​ប្រកាន់យក ​ពោលគឺដោះ​ស្រាយបញ្ហា​ដោយសន្តិវិធី​តាមនិតិវិធី​ច្បាប់​ និង​ដោយ​សន្តិវិធី។
គួរបញ្ជាក់ផងដែរ​ថា​នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៨​ មានការប៉ះ​ទង្គិចគ្នា​កើតឡើងរវាង​ប្រជាពល​រដ្ឋខ្មែរ​ និង​ប្រជាពលរដ្ឋ​វៀត​ណាម ​នៅត្រង់​ចំណុច​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​លេខ​ ២០៣​ ស្ថិត​នៅក្នុង​ភូមិធ្លកថ្មី ​ឃុំត្នោត​ ស្រុកកំពង់រោទិ៍ ​ខេត្តស្វាយ​រៀង​ ដែល​បង្កឲ្យ​មានអ្នក​រងរបួស​ចំនួន ​១៨នាក់​ ក្នុងនោះ​ខ្មែរ​១០នាក់ ​និង​វៀតណាម ​៨នាក់​។​
ការប៉ះទង្គិច​គ្នា​នេះកើត​ឡើង​បណ្តាល​មកពី​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​មិន​យកចិត្ត​ទុកដាក់ ​និងមិន​បានគិត​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលក្រុម​ខ្លួនបាន​ដឹកនាំ​ទៅទាល់​តែសោះ ​ព្រោះមិន​បានជូន​ដំណឹង​ឲ្យសមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ឲ្យបានដឹង​ដើម្បី​មក​ការពារ​សុវត្ថិភាព​។​
យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​ចុះថ្ងៃទី២៨​ ខែមិថុនា​ឆ្នាំ២០១៥​ បានឲ្យដឹងថា ​ការប៉ះទង្គិច​គ្នា​នេះ​បណ្តាល​មកពីលោក ​រៀល ​ខេមរិន្ទ្រ​ បានដឹកនាំ​សកម្ម​ជន​គណបក្ស​សង្រ្គោះជាតិ​ និង​ប្រជាពលរដ្ឋខ្មែរ មក​ធ្វើការ​ត្រួត​ពិនិត្យព្រំដែន​ដោយមិន​បានជូន​ដំណឹង​មក​អាជ្ញាធរ ​និង​សមត្ថកិច្ច ​ឲ្យបានដឹង​ជាមុន​ដើម្បីរៀបចំ​ការពារ​សន្តិសុខ ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និង​ជូនដំណឹង​ទៅ​ភាគី​វៀតណាម។​
អ្នកនាំ​ពាក្យបន្ត​ទៀតថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​មិនគោរព​ចំពោះសមត្ថកិច្ច​កម្ពុជា​ដែល​ប្រចាំការ​នៅទីនោះ ​នៅពេលទៅ​ដល់ព្រំដែន​ សមត្ថកិច្ច​កម្ពុជា​ បានព្យាយាម​ពន្យល់​ និង​ហាមឃាត់​មិន​ឲ្យក្រុមខាង​លើទៅ​ពិនិត្យ ​ព្រោះបារម្ភ​ពី​បញ្ហាសុវត្ថិភាព​ ណាមួយ​មិន​បាន​ជូនដំណឹង​ទៅភាគី​វៀតណាម​ជាមុន​ដើម្បី​បញ្ចៀស​ហេតុការណ៍​ផ្សេងៗ​កើតឡើង​ ប៉ុន្តែពួកគាត់​នៅតែជម្នះ​ទៅពិនិត្យ​តំបន់ព្រំដែនដោយចិត្តឯង។​
អ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​ បានប្រកាស​មិន​ទទួលខុស​ត្រូវ​ចំពោះផ្លូវ​ច្បាប់​ណាមួយ​ លើហេតុការណ៍​ដែលបាន​កើតឡើង​ ព្រោះសកម្មភាព​នេះ​ ធ្វើឡើង​ដោយមិន​បានជូន​ដំណឹង ​និង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ​ គឺ​ក្នុងគោល​បំណង​បង្ក​ឲ្យមាន​អសន្តិសុខ​តាមព្រំដែន​ ផ្ទុយ​ទាំង​ស្រុង​ពីគោល​ជំហរ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក៏ដូច​ជា​ផ្ទុយ​ទាំងស្រុង​ ពីវប្បធម៌​សន្ទនា​ ដែលមេដឹក​នាំ​បក្សទាំងពីរ​ បានប្រកាន់​យក​ ក្នុងការ​ពិភាក្សា​បញ្ហា​ប្រទេសជាតិ ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យ​ភាព​ ជាមួយប្រទេស​ជិតខាង​ជាប់ព្រំដែន​ដោយឈរ​លើមូលដ្ឋាន​ច្បាប់​ និង​លិខិត​បទដ្ឋានគតិ​យុត្តនានា​ជាធរមាន៕


ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ការចោទប្រកាន់របស់គណបក្សប្រឆាំង គឺជាការកេងចំណេញផ្នែកនយោបាយ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា គឹមហុង ​ប្រធានគណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​ បានមាន​ប្រតិកម្ម​តបយ៉ាង​ខ្លាំង ​ចំពោះ​ឯកឧត្តម​ សម​ រង្ស៊ី ​ដែលបាន​ចោទប្រកាន់​ថាបាត់​បង់ទឹកដី​ ដោយយក​ផែនទី​ប្រទេសកម្ពុជា​ពីប្រទេស​បារាំងមក​អះអាង​ក្នុងបំណង​ញុះញង់​មតិសាធារណៈ​ដោយអគតិ​ មិនសមហេតុផល​ធ្វើប្រជាភិថុត​ និយាយ​បំភ្លើស​ បំភាន់​ ភូត​កុហក​សាធារណៈ​មតិជាតិ​ និងអន្តរជាតិ​ក្នុង​គោលបំណង​ ទុច្ចរិតបម្រើ ​ផលប្រយោជន៍​នយោបាយ​បក្ខពួក​ និង​ក្រុមរបស់ខ្លួន​។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍ថា ​ដំណើរការ​នៃការបោះ​បង្គោលព្រំដែន​ គឺបាន​អនុវត្ត​ដោយ​ជោគ ​ជ័យ​កន្លង​មក​ដោយផ្អែក​លើផែន​ទីភូមិសាស្រ្ត​ឥណ្ឌូចិន​ ដែល​បន្សល់​ទុកដោយ​អាណានិគម​និយមបារាំង​ បន្ទាប់ពី​ប្រទេសកម្ពុជា​ទទួលបាន​ឯករាជ្យ​ភាពជាតិ​នៅឆ្នាំ​១៩៥៣​មកម្ល៉េះ​ ហើយ​ឯកឧត្តម​ក៏បាន​បន្ថែម​ទៀតថា​ គណៈកម្មា​ធិការកិច្ចការ​ព្រំដែន​កម្ពុជា​ ធ្វើការងារ​ដោយឈរ​លើគោល​ការណ៍​ជាមូល​ដ្ឋាននៃ​ ខ្សែព្រំ​ដែនមិន​កែប្រែ​នៅពេល​ដែលកម្ពុជា​បានឯករាជ្យ ​ដូចមាន​កំណត់​ក្នុងមាត្រា២​នៃរដ្ឋធម្មនុញ្ញ​ និង​ស្រប ​តាមព្រះ​រាជតម្រិះ​របស់ព្រះ​មហាវីរៈ​ក្សត្រ​ សម្តេច​ព្រះនរោត្តម​សីហនុ​ ព្រះវរ​រាជបិតា​ជាតិខ្មែរ​ ដែល​ព្រះអង្គ​បានយក​ផែនទី​កម្ពុជា ​វៀតណាម​ទាំងព្រំដែន​គោក​ ទាំង​ព្រំដែន​សមុទ្រ​ទៅតម្កល់​នៅអង្គការ​សហប្រជា​ជាតិ​នៅឆ្នាំ​១៩៦៤​។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ សុំ​បដិសេដ​មិនឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែងការណ៍​ របស់ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ដែលបាន​ចោទប្រកាន់​ថា ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​បានធ្វើ​ឱ្យទឹក​ដីខ្មែរ​បាត់បង់​បន្ថែម​ទៀតទៅ​ភាគី​វៀតណាម​ និងការ​ទាមទារ​ឱ្យបង្កើត​គណៈកម្មា​ធិការ​ចម្រុះ​ ។ ឯកឧត្តម​ក៏បាន​បន្ថែម​ទៀតថា​ កិច្ច​ការងារ​ព្រំដែន​នេះ គឺជា​សមត្ថកិច្ច​របស់​រាជរដ្ឋា​ភិបាល​ជាអ្នកដោះ​ស្រាយទៅ​តាមគោលការណ៍​ច្បាប់ជាតិ​ និងអន្តរជាតិ ​សំដៅ​រក្សាបាន​សុខ​សន្តិភាព​ និងភាព​រីកចម្រើន​រុងរឿង​ ទាំងខាង​សង្គមកិច្ច​ សេដ្ឋកិច្ច​ និង​នយោបាយ​។
ជាមួយ​គ្នានេះ​ដែរ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា​ គឹមហុង ​ក៏បាន​បញ្ជាក់សារ​ជាថ្មី​ផង​ដែរ​ថា ​កម្ពុជា​បាន​និង​កំពុង​ តែប្រើប្រាស់​ផែនទី​ខ្នាត​១លើ​១០០​ពាន់​ ដែល​បាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​កំណត់​ព្រំដែន​ខ័ណ្ឌសី​មាជា​មួយប្រទេស​វៀតណាម​ជាយូរ​យារ​ណាស់​មកហើយ​ ហើយ​អ្វី​ដែល​ឯកឧត្តម​ សម​ រង្ស៊ី​ បានធ្វើ​ នោះគឺ​គ្រាន់តែ​ជា​ការកេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ​។
បើតាម​ទស្សនៈ​របស់ក្រុម​អ្នកវិភាគ​មួយចំនួន​ យល់​ឃើញ​ថា ​ក្នុងនាម​ជាអ្នក​តំណាងរាស្រ្ត​ គួរតែធ្វើ​កិច្ចការ​ណាដែល​បម្រើដល់​ផលប្រយោជន៍​ជាតិពិត​ប្រាកដ​ និងធ្វើ​ការងារ​ដែលមាន​នីតិវិធី​ត្រឹមត្រូវ​ ប្រកបដោយ​តម្លាភាព​ មិនមែន​ធ្វើការ​ចោទប្រកាន់​ដោយគ្មាន​ហេតុផល​ និងបង្ករ​ការញុះ​ញង់ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​អាចប៉ះ​ពាល់ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​របស់ខ្លួន​ ដូចជា​ការបង្ករ​ហិង្សា​នៅ​តាម​ព្រំដែន​ជាដើម​។

អត្ថបទៈ មាន ​មេត្តា


ឱកាសការងារសមរម្យ និងការអភិវឌ្ឍអាជីពនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច BIMA

បទអត្ថាធិបាយ​៖ តើ​​កម្ពុជា​អាច​​ជួយ​សហរដ្ឋអា​មេរិក​​បែប​​ណា?

ជំរាប​ជូន​ លោក វីលី​យ៉ាំ ហៃដត៍ (William Heidt) ជា​ទី​រាប់​អាន : 
ជា​បឋម​ ខ្ញុំសូម​អប​អរ​សាទរក្នុង​ការ​សំ​រេច​តែង​តាំងរូប​លោក​ជា​ឯកអគ្គ​រដ្ឋទូតប្រ​ចាំ​ប្រ​ទេស​កម្ពុជា​។
ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​អាន​រឿង​រាវ​ក្នុង​សារព័ត៌​មាន ដែល​បាន​ផ្សាយ​ពី​​បទ សម្ភាសន៍​​របស់​លោក​​​ ដោយ​គណៈកម្មការ​​ទំនាក់​ទំនង​ការ​បរទេស​​ព្រឹទ្ធសភា​ លោក​បាន​និយាយ​ថា «ចំណុច​អាទិភាព​» របស់លោក ​​ក្នុង​ឋាន:​ជា​ឯកអគ្គ​រដ្ឋទូត​ គឺ​ដើម្បី «ពង្រឹង​​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​​កម្ពុជា» ពិសេស ​​ដើម្បី​​​ជំ​រុញការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​​ឆ្នាំ២០១៧ និង​ការ​បោះឆ្នោត​សកល​​ឆ្នាំ២០១៨​​​ ​​ឲ្យ​មាន​ភាព «​សេរី​​ និង​យុត្តិធម៌» ។
ខ្ញុំ​យល់​ឃើញ​ថា ពាក្យ​សម្តីទាំង​នេះ​ហាក់​ដូច​ជា​ផ្លែក​​បន្តិច ​នៅ​ក្នុង​ទិដ្ឋភាព​ពីរ​ ៖ ទី​មួយ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ថា ចំណុច​អាទិភាព​ជា​ទូទៅ​ របស់​បណ្តា​ស្ថានទូត ​គឺ​ការ​ការពារ​ និង​ការ​​ជួយ​យក​អាសារ​អ្នក​ទេសចរណ៍​​មក​ពី​ប្រទេស​របស់​ពួក​​គេ និង​ជួយ​សម្រួល​​ដល់​ពាណិជ្ជ​កម្ម​​ និង​ការងារ​ផ្សេង​ៗ​​នៃ​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេសពួក​គេ​ និង​ប្រទេស​ម្ចាស់​ផ្ទះ។ ខ្ញុំ​មិន​បាន​ដឹង​ថាឥឡូវ​នេះ ការងារ​ដំបូង​របស់​​ឯក​អគ្គរដ្ឋទូត ​គឺ​ដើម្បី​​ប្រាប់​​ឲ្យ​ប្រទេស​ម្ចាស់​ផ្ទះ​​នូវ​របៀប​​រៀប​ចំការ​បោះ​ឆ្នោត​នោះ​ទេ។ (ប្រហែល​ជា​ខ្ញុំ​គួរ​តែ​អាច​ស្មាន​ដឹង​ពី​ឥរិយាបទ​​របស់​ឯក​អគ្គរដ្ឋទូត​​កាន់​ដំណែង​មុន​​លោក​​ ដែល​ជា​រឿយ​ៗ​​ បាន​ផ្តល់​ការ​ណែ​នាំ​ជា​សាធារណៈ​​ អំពីរ​បៀប​​រៀប​ចំ​ការ​បោះឆ្នោត​របស់​កម្ពុជា​ ឬ​អំពី​ច្បាប់​ណាដែល​រដ្ឋ​សភា​គួរ​អនុម័ត​ ឬ​មិន​គួរ​អនុម័ត។)
ទី​ពីរ​ វា​ជា​ការ​ចម្លែក​ខ្លាំង​មែន​ទែន ​ដែល​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​ប្រាប់​ប្រទេស​កម្ពុជា --ឬ​គេ​រាល់​គ្នា​ -នូវរបៀប​រៀប​ចំ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ នោះ។ តើ​លោក​នៅ​ចាំទេ​កាល​ពី​​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០០០? នៅ​មុន​ការ​បោះឆ្នោត​នោះ អភិបាល​រដ្ឋ​ Florida លោក Jeb Bush -ជា​ប្អូន​ប្រុស​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​​គណបក្ស​សាធារណរដ្ឋ​ លោក​ George W. Bush -បាន​ដកឈ្មោះ​អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ​រាប់​សិប​ពាន់​នាក់​ (ដែល​ពួក​គេ​ភាគ​ច្រើន​បាន​បោះឆ្នោត​ឲ្យ​គណ បក្ស​ប្រជាធិបតេយ្យ) ចេញ​ពី​​បញ្ជី​បោះ​ឆ្នោត​​អេឡិច​ត្រូនិក។ លោក Bush បាន​ឈ្នះឆ្នោត​​នៅ​រដ្ឋ​ Florida មិន​លើស​ពី៦០០​សន្លឹក​ប៉ុណ្ណោះ ហើយ​បាន​​ជាប់ជា​​​ប្រធានាធិបតី​​ -ទោះបី​ជា​គាត់​ត្រូវ​ទទួល​បាន​ការ​បញ្ជា​ពី​តុលាការ​កំពូល​​ ដើម្បី​រារាំង​ការ​រាប់​សន្លឹក​ឆ្នោតនៅ​រដ្ឋ​Florida ​ឡើង​​វិញ​ (​តាម​ភាព​ជាក់ស្តែង តាម​ច្បាប់​របស់​អាមេរិក ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ត្រូវ​បាន​ចាត់​ទុក​​ថា​ មិន​យុត្តិធម៌​ចំពោះ​បេក្ខ​ជន​ដែល ត្រូវ​បាន​ប្រកាស​​ថាជា​អ្នក​ឈ្នះ​ដោយ​ប្អូន​ប្រុស​គាត់​នោះ។)
នៅ​ចន្លោះ​ឆ្នាំ២០០០ និង​២០០៤ មធ្យោ​បាយ​អេឡិច​ត្រូនិក​​ត្រូវ​បាន​គេ​​ប្រើ​ប្រាស់​ច្រើន​ទៅៗ​សម្រាប់​ការ​បោះឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​​ នៅ​សហរដ្ឋ​អាមេរិក​។ បែបនេះ​ ការ​​ធ្វើ​ឲ្យមាន​​សុក្រឹត​​ភាព​នៃ​ការ​បោះ​ឆ្នោត​ គឺ​អាស្រ័យ​លើ​​ភាព​ស្មោះ​ត្រង់​ និង​ជំនាញ​កុំព្យូទ័រ​របស់​​អ្នក​ដែល​គ្រប់​គ្រង​ប្រព័ន្ធ ​នោះ ឬ​​បាន​ចូល​​ប្រព័ន្ធ​នោះ -រួម​នឹង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​​លួច​ចូល​​ផង។
នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​​នៅ​យប់​នៃ​ថ្ងៃបោះ​ឆ្នោត​​ប្រធានាធិបតី​ឆ្នាំ២០០៤ រួច ក្រោយ​រំលង​អធ្រាត្រ​បន្តិច​ អ្នក​ជំនាញ​ខាង​បោះឆ្នោត​​នៅ​តាម​កញ្ចក់​ទូរទស្សន៍បាន​ព្យាករណ៍​ថា លោក John Kerry នឹង​ឈ្នះ​នៅ​រដ្ឋ​ Ohio ដែល​នឹង​នាំ​ឲ្យ​គាត់​ក្លាយ​ជា​ប្រធានាធិបតី។ ប៉ុន្តែ​បន្ទាប់​មក​ មាន​ «កូន​បញ្ហា​» មួយ កើត​ឡើង ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ពេលដែល​កំពុង​ប្រមូល​ផ្តុំសន្លឹក​ឆ្នោត​របស់​រដ្ឋ​Ohio ។ ប្រព័ន្ធ​នោះ​ត្រូវ​បាន​ចុះកិច្ច​សន្យា​ដោយ​លេខា​ធិការ ​​រដ្ឋ​ Ohio (ខាង​គណបក្ស​សាធារណរដ្ឋ)​ ដែល​​​ស្ថិត​នៅចំងាយ​រាប់​រយ​គីឡូម៉ែត្រ​​ពី​​រដ្ឋ​ Ohio គឺ​ស្ថិត​នៅ​ក្នុង​ក្រុង Chattanooga នៃ​រដ្ឋ​ Tennessee​ ឯ​ណោះ។ ប្រព័ន្ធ​ដូច​គ្នា​នោះ​ ជា​កន្លែងទី​តាំង​​អ៊ីម៉ែល​របស់​លោក Karl Rove ​ដែល​ជា​អ្នក​ពិគ្រោះ​យោបល់​នយោ​បាយ​​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​សាធារណរដ្ឋ​​ និង​ជា​ទី​ប្រឹក្សា​​ដ៏​យូរអ​ង្វែង​របស់​លោក​ប្រធានាធិបតី​ George W. Bush។ ១ម៉ោង​កន្លះ​ក្រោយ​មក «កូន​បញ្ហា» មួយ​​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ ហើយ​កុំព្យូទ័រ​បាន​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ​តួលេខ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ចំនួន៦% នៃ​​សន្លឹក​ឆ្នោត ដោយ​ផ្តល់​ឲ្យ​លោក Bush ទទួល​ជ័យ​ជំនះ។
មន្ត្រី​គណបក្ស​ប្រជា​ធិបតេយ្យខ្លះ​​មាន​ការ​សង្ស័យ​ និង​បាន​ប្តឹង​ទៅ​តុលាការ។ តុលាការ​សហ ព័ន្ធ​មួយ​ បាន​បញ្ជា​ថា សន្លឹក​ឆ្នោត​របស់រដ្ឋ​ Ohio ត្រូវ​តែ​​ប្រមូល​ទុក​ក្នុង​ទី​តាំង​តែ​មួយ​ ដើម្បី​អាច​អនុ ញ្ញាតឲ្យ​គេ​ពិនិត្យ​មើល​បាន​។ ប៉ុន្តែ​មាន​ស្រុក (county)ចំនួន៥៥ ក្នុង​ចំណោម​​ស្រុក​ទាំង​៨៨ របស់​រដ្ឋ​នោះ មិន​បាន​​អនុវត្ត​នូវ​បញ្ជា​នោះ​ទេ ហើយ​បាន​​បំផ្លាញ​សន្លឹក​ឆ្នោតចោល ដែល​ញ៉ាំង​​ឲ្យ​ការ​រាប់​ឡើង​វិញ​មិន​អាច​ធ្វើ​ទៅ​បាន​។ (ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាមេរិក​​ហៅ​ប្រព័ន្ធបែប​​នេះ​ថាជា​ «នីតិ​រដ្ឋ»។)
ការ​ប្រើប្រាស់ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុងដំ​ណើរ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​​អាមេរិក​ មាន​ការ​កើន កាន់​តែ​ច្រើន​ទៅ​ៗ​ ជា​ទូទៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​​ ដែល​​ «មាន​លក្ខណៈ​ជាកម្មសិទ្ធ​»​ មាន​ន័យ​ថា សាធារណ:​ជន​​គ្មាន​វិធី​ពិនិត្យ​មើលខាង​បចេ្ចក​វិទ្យា​​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​ទេ។ ជា​ធម្មតា​ ប្រព័ន្ធ​ទាំង​នោះ មិន​បាន​បន្សល់​ទុក​នូវ​ក្រដាស​ស្នាម​ ឬ​របាយការណ៍​ផ្សេង​ៗ​ ដែល​អាច​​ប្រើ​ប្រាស់ក្នុង​ការ​ពិនិត្យ​​លើ​សុក្រឹតភាព នោះ​ឡើយ។
ការ​បោះឆ្នោត​ជ្រើស​តាំងសមាជិក​នៃ​សភា​ទាំងពីរ ​ទោះ​បីជា​ច្រើន​ឬតិច ក៏មិន​សូវមាន​ភាព​សេរី​ និង​យុត្តិធម៌ ​ដូច​ការ​បោះ​ឆ្នោតជ្រើស​រើស​ប្រ​ធា​នា​ធិបតី នោះ​ទេ។  ការ​ចំណាយ​លុយ​ដ៏សន្ធឹក​សន្ធាប់ ការ​ទាញ​ប្រ​យោជន៍​ពីការកំណត់​ខ្សែ​ព្រំដែនថ្មីនៃ​មណ្ឌលបោះឆ្នោតនោះ វាស្ទើ​រតែ​ធានា​ដល់​មុខរបរ​មួយ​ជីវិត​សំរាប់​សមាជិកភាគ​ច្រើន​នៅសភាទាំង​ពីរ រួច​ទៅ​ហើយ។ ជា​ទូទៅ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​តំណាង​រាស្រ្ត មាន​ចំនួន​៩០-៩៨% ​នៃ​អ្នក​​ក្នុង​មុខ​តំណែងស្រាប់​ ​​ត្រូវ​បានជាប់​ឆ្នោត​​ឡើង​វិញ។ ​ការ​បោះឆ្នោត​ឆ្នាំ២០១៤ មាន​តែ​បេក្ខជន​សភា​តំណាង​រាស្ត្រ​ចំនួន៧៧រូប​ប៉ុណ្ណោះ ក្នុង​ចំណោម​ទាំង​អស់​៤៣៥រូប​ ត្រូវ​បាន​គេ​ចាត់​ទុក​ថាមាន​លក្ខណៈ​ប្រកួត​ប្រជែង​ ដែល​​តាម​ពិត​ទៅ​មាន​តែ​សមាជិក​១៩រូប​ប៉ុណ្ណោះ​​ ដែល​បាន​ប្តូរ​ពី​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំ​ងពីរ​ ទៅ​កាន់​គណបក្ស​មួយ​ផ្សេង​ទៀត ។
មុន​ពេល​បោះឆ្នោតឆ្នាំ២០១៤ មធ្យម​ភាគនៃការក្រុមស្ទង់មតិ​សាធារណៈចំនួន​៥ក្រុម​ បាន​​ផ្តល់ តួលេខ​ឲ្យដឹង​នូវអត្រា​យល់ព្រម​ចំនួន១៤​% ទៅសមាជ (រួមសភា​ទាំងពីរ៖ សភាតំណាង​រាស្រ្ត និង​ព្រឹទ្ធសភា)  ប៉ុន្តែ​អត្រា​នៃ​ការ​បោះឆ្នោតនៃអ្នក​កាន់តំណែង​​ឡើងវិញ​ មាន​ចំនួន៩៥​%​។ ដោយ​ផ្តល់ ឲ្យ​នូវ​ស្ថិតិទាំងនោះ អត្រា​ផ្សេង​ទៀត​គឺមិនមាន​ការ​ភ្ញាក់ផ្អើលទេ ពោល​គឺថា ការបោះ​ឆ្នោត​នេះ​​ក៏មាន    ចំនួន​​អ្នក​ចេញ​ទៅបោះឆ្នោត​ មាន​អត្រា​ទាបបំផុត ក្នុង​អំ​ឡុង​ពេល៧០​ឆ្នាំ គឺ​​មាន​តែ​ ៣៦,៤​% ប៉ុណ្ណោះ ៖​ តើ​មិន​បាន​ន័យថា «ចេញ​ទៅ​បោះឆ្នោតបាន​ប្រ​យោជន៍អី​ បើ​គេ​នឹង​ជាប់​តែ​ដដែលៗហ្នឹង?»
          ដោយសារតែ​លោក​​ជាអ្នក​ការទូត ខ្ញុំ​អាចធ្វើការ​សន្មត់ថា លោក​​អាច​ជៀសគេច​​ពីការ​ផ្ទុះ សំ​ណើច​នៅ​ចំ​ពោះ​មុខព្រឹទ្ធសភាបាន​​ នៅពេលដែល​លោក Tim Kaine (​ព្រឹទ្ធសមាជិក​​ពី​​គណ​បក្ស​ប្រជា​ធិបតេយ្យ ​​រដ្ឋ​ Virginia) បាន​លើកឡើងថា កូនប្រុសទាំង​អស់​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​បានចូលរួម​ក្នុង​ឆាក​នយោបាយ​ដែរ នោះគឺជាអ្វីដែល​ត្រូវ​ព្រួយបារម្ភ​។​
យោងតាម​កាសែត​ Cambodia Daily​ ចុះថ្ងៃ​ទី២៥​ ខែ​មិថុនា លោក Kaine បាន​សួរលោក​ថា៖ «តើសហ​រដ្ឋ​អាមេរិក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាធិតេយ្យ​កាន់​តែ​រឹង​មាំ​ ដោយ​មិន​ត្រូវ​ស្ថិត ក្នុង​រង្វង់​ក្រុម​គ្រួសារតែមួយនោះ?» កាសែតនេះក៏បាន​រាយការណ៍ពីការ​ឆ្លើយតប​របស់​លោក​​ចំពោះ​ឥទ្ធិពល​នេះ​​ផងដែរថា មិនមានភាពគ្រោះថ្នាក់អ្វី​ទេ​ដល់​កម្ពុជា នៃ​ការ​​ឈាន​ចូល​ពូជពង្ស​ហ៊ុន សែន ​ទាំង​មូល​នោះ។ ប្រសិន​បើរូប​ខ្ញុំជា​លោក​​វិញ (​ខ្ញុំមិនអាច​ទេ ព្រោះ​​ខ្ញុំ​មិន​​មែន​ជា​អ្នក​ការទូត) ខ្ញុំគួរតែ​ឆ្លើយថា «យើង​អាច​ដាក់សំពាធ​ពួកគេ​ ដើម្បី​ទទួល​យក​​ប្រព័ន្ធរបស់​យើង គឺ​ស្ថិត​ក្នុង​រង្វង់​ព្រំ​ដែន​ប្រជាធិបតេយ្យ​​គ្រួសារពីរ»។
ការពិចារណា​ខាងលើ​នេះ​ គឺជាការ​ចាប់ផ្តើម​ ដែល​ធ្វើឲ្យ​ខ្ញុំគិតថា ឯក​អគ្គ​រាជទូតកម្ពុជា​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​​ដើរមិន​ទាន់ពេលវេលា មានន័យថា ខ្ញុំ​រក​មិន​ឃើញ​នូវ​កំណត់ត្រាណា​មួយ​​ស្តីពី​ការ​ផ្តល់​ដំបូន្មានដល់​​សហ​រដ្ឋ​អាមេរិក​ ថា​តើ​​ត្រូវ​ធ្វើយ៉ាង​ណា​ ដើម្បីឲ្យ​​ការ​បោះឆ្នោត​របស់ខ្លួន​មាន​ភាព​ប្រសើរឡើង​នោះ​។ នេះគឺជារឿងគួរឲ្យ​​អាណិត ព្រោះខ្ញុំគិតថា «ខ្មែរ​​អាច​​ផ្តល់គំនិតដ៏​មាន​សារៈសំខាន់​មួយ​ចំនួន!»
 ឧទាហរណ៍ ខណៈដែល​ការបោះឆ្នោត​របស់​សហ​រដ្ឋ​អាមេរិក​មើលទៅហាក់ដូចជា​បង្កើត​ឲ្យ​មាន​ស្ថានភាពមួយ ដែល​លទ្ធផល​ត្រូវបាន​កំណត់ដោយ​ភាគីដែល​បាន​ដាក់ពង្រាយ​អ្នក​ចូល​លួច​ទិន្នន័យដ៏ពួកែ​ រី​ឯការបោះឆ្នោតនៅកម្ពុជាវិញ គឺត្រូវបានធ្វើតាមរយៈ​សន្លឹកឆ្នោត ដែល​ត្រូវ​បាន​រក្សា ​ទុកក្នុង​មួយ​រយ:កាល​ ​ប្រ​សិនបើ​​ហេតុ​​ការណ៏​អាច​ឈាន​ដល់​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។​
សន្លឹក​ឆ្នោតនេះមិនបាន​រាប់​តាម​ប្រព័ន្ធ​កុំព្យូទ័រទេ (ដែល​ការ​ណែ​នាំគ្មាន​គេ​​យល់​) គឺ​​រាប់​ដោយ​មនុសុ្ស៖​ ​មន្ត្រី​អ្នក​រៀប​​ចំការ​បោះឆ្នោត​។ ពួកគេ​រាប់សន្លឹក​ឆ្នោត​តាមរយៈ​ការ​បើក​សន្លឹក​ឆ្នោត​ម្តងមួយ​សន្លឺក​​ៗ ដោយ​លើក​វា​ឡើង ​បង្ហាញ​គេ​​រាល់គ្នា​ដែលមាន​វត្ត​មាន​នៅទីនោះ ហើយ​កត់ត្រា​សន្លឹក​ឆ្នោត​នីមួយ​ៗទុក​។ គណបក្សដែល​មាន​បេក្ខភាព​​ អាច​មាន​អ្នក​តំណាង​​​ចូល​ត្រួត​ពិនិត្យ​ មើល​ដំណើរ​ការរាប់​សន្លឹកឆ្នោតនេះ​ ហើយ​ស្ថានីយ​បោះឆ្នោតភាគច្រើន​ក៏​មាន​​អ្នក​សង្កេត​ការណ៍​របស់អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅក្នុង​ការបោះឆ្នោតសកល​នាពេល​ថ្មីៗ​នេះ​ផង​ដែរ​។ អ្នកសង្កេតការណ៍​បាន​ចុះហត្ថ​លេ​ខា​​ទៅលើ​បែបបទ​របាយ​រាយការណ៍​ ដើម្បី​បញ្ជាក់​ថា​ការ​រាប់​នេះ​ពិតជា ត្រឹមត្រូវ។ បែប​បទ​និតិវិធី​តម្លា​ភាព​នេះ ក៏​ត្រូវ​ធ្វើ​​ដូច​គ្នា​​​ នៅ​គ្រប់​ដំណាក់​ក្នុង​ការ​​រាប់​សន្លឹក​ឆ្នោត​។​
ហេតុនេះហើយ​ បើទោះបីជា​​គណបក្សចាញ់​ឆ្នោត​ សង្គ្រោះជាតិ​​ បាន​អះអាងថា ខ្លួន​ត្រូវ​បាន​គេ​លួច​បន្លំ​ ដើ​ម្បី​​ជ័យ​ជំនះ​នេះក៏ដោយ ក៏គ្មាន​ធុន​​រដ្ឋ​ Florida ឬ Ohio ​នៅក្នុង​​បោះ​ឆ្នោត​កម្ពុជា ​នា​ឆ្នាំ២០១៣​ នោះ​ឡើយ​។ គ្មាន​ខេត្តណាមួយ ដែល​គណបក្ស​ប្រឆាំងនេះ​ អាច​​បង្ហាញ​ ហើយ​និយាយ​ថា «​ការ​​បោះឆ្នោត​នៅទីនេះ​ខុស​ទាំងស្រុង​នោះដែរ»។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​បាន​បង្កើតករណី​នៅ​កន្លែង​ផ្សេងណា​មួយ​ ដើម្បីធ្វើ​ឲ្យ​មាន​ការរាប់​សន្លឹក​ឆ្នោតឡើង​វិញ​ ​​យ៉ាង​ហោច​ណាស់​សន្លឹក​ឆ្នោត​ទាំង​នោះ​នឹង​​ត្រូវបាន​ត្រួត​ពិនិត្យ​ ហើយនឹង​ត្រូវរាប់​ឡើងវិញ​ គឺ​ពុំ​​មែន​គ្រាន់​តែ​ជាប្រព័ន្ធ​កុំព្យូទ័រ​ប្លីពៗ​ដែល​មក​ពី​ណា​ពី​ណី​នោះ​ទេ។
តាម​ពិត គណបក្ស​សង្គ្រោះជាតិ​បាន​រក​ឃើញ​ទីតាំង​មួយចំនួន ដែល​មន្ត្រី​រៀបចំការ​បោះ​ឆ្នោត​បាន​សរសេរ​លទ្ធផល​នៅក្នុង​ទម្រង់​បែបបទ​ខុស​ ឬ​ស្រដៀងគ្នា​នេះដែរ មិន​បាន​​ធ្វើ​តាម​និតិវិធី ដែល​បានបង្គាប់។ តែ​ក្រោ​យ​ពី​មាន​សំណើ ក្រដាស់ស្នាម​ដែលជាប់ទាក់​ទង​នោះ​ត្រូវ​បានបើក និង​ត្រួត​ពិនិត្យ​ឡើងវិញ។ នេះមិនបាន​បង្កឲ្យ​មានការ​ផ្លាស់ប្តូរ​ណាមួយ​នៅក្នុង​លទ្ធផល​នោះទេ។
វាទំនងជាច្បាស់​ណាស់ចំពោះខ្ញុំ​ ដែល​ថា និតិវិធី​សម្រាប់​ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​របស់​កម្ពុជា វា​ល្អជាង​ប្រព័ន្ធបោះឆ្នោត​​ដែល​បាន​ប្រើប្រាស់​នៅសហ​រដ្ឋ​អាមេរិក ឆ្ងាយណាស់​។​កម្ពុជាត្រូវ​តែ​ស្នើ​សុំ​បញ្ជូនអ្នក​ជំនាញ​រៀបចំការបោះឆ្នោត​ទៅកាន់​សហរដ្ឋ​អាមេរិក ​ដើម្បី​ពន្យល់​សភា​ទាំង​ពីរ​ ថា​អ្វី​ដែល​​ជា​ការ​ចាំ​បាច់​ ដើម្បី​ចាប់ផ្តើម​​នាំនូវ​ការបោះឆ្នោតឲ្យ​មាន​​ភាព​ «សេរី និង​យុត្តិធម៌​»​ ទៅក្នុង​ប្រទេសមួយ​នេះ​៕

ដោយ Allen Myers

កម្ពុជា​វាយ​តម្លៃ​ខ្ពស់​ចំពោះ គំនិត​​ផ្ដួច​ផ្ដើម «ខ្សែ​​ក្រវ៉ាត់​​​មួយ វិថីមួយ (One Belt, One Road)»

ឯក ឧត្តម បណ្ឌិត សភា ចារ្យ សុខ អាន ឧប នាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រី ទទួល បន្ទុក ទីស្តី ការ គណៈរដ្ឋមន្ត្រីបានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះ គំនិត​ផ្ដួចផ្ដើម «ខ្សែ​ក្រវ៉ាត់​​មួយ វិថីមួយ (One Belt, One Road)» របស់ ឯក ឧត្តម​ ស៊ី ជិនភីងប្រធា នាធិប តីនៃ សាធារណៈ រដ្ឋប្រជា មានិត ចិនថា មាន​តួនាទី​​យ៉ាង សំខាន់ ណាស់ ដើម្បី ជួយ ធ្វើឲ្យ មាន សុខ មាល ដល់ សេដ្ឋ កិច្ចពិភព លោក តាម រយៈ នយោ បាយ នៃ ការ តភ្ជាប់ នេះ។
ក្នុង ឱកាស អញ្ជើញ ជា អធិបតី ក្នុងពិធីបើក​កិច្ច​សន្ទនា​​ស្ដីពី «កិច្ចសហប្រតិបត្តិការចិន-កម្ពុជា៖ កាលានុវត្តភាព និងបញ្ហាប្រឈម» កាលពីរ សៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅនៅ​សណ្ឋាគារ អាំង ទែរ កុង ទីណង់ តាល់ រាជធានី ភ្នំពេញ ឧត្តមបណ្ឌិត សភា ចារ្យ សុខ អាន បាន មាន ប្រសាសន៍ ថា៖គំនិត ផ្ដួច ផ្ដើម «ខ្សែក្រវ៉ាត់ និងវិថី» ផ្ដល់ ផល ប្រយោជន៍ ដល់ពិភព លោក មិន​ត្រឹ​ម​តែរួមចំណែក ដល់ សន្តិភាព សន្ដិសុខ ពិភព លោក និងកិច្ច សហ ប្រតិ បត្តិការ ជិត ស្និទ តាម រយៈ​ទំនាក់ ទំនង​ទៅវិញ​ទៅ​មក​ប្រជាជន និង ប្រជា ជន​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​រួម​ចំណែក​ដល់​ការ អភិវឌ្ឍ ហេដ្ឋា រចនា សម្ព័ន្ធថ្មីៗ ទៀត ដល់ វិស័យ ពាណិជ្ជ កម្មនិង វិនិយោគ។
ឧត្តម បណ្ឌិត សភាចារ្យ សុខ អានបាន មាន ប្រសាសន៍ ឲ្យដឹង ថា ដើម្បី​គាំ​ទ្រ​ដល់​ការ កសាង ដោយ ជោគ​ជ័យ​នូវគំនិត ផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់ និងវិថី» មូល​និធិ​វិថីសូត្រ និង​ធនា​គារវិ​និយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី ដែល​កម្ពុជា​ជា​សមា​ជិក​ស្ថាបនិក​ដែរ​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីសម្រេច​នូវគម្រោងនេះ សំដៅ​ធានានូវ​ការអភិវឌ្ឍ​ និង​វិបុលភាពទាំង​អស់​គ្នា​ សម្រាប់​បណ្តា​ប្រទេស​តាមបណ្ដោយខ្សែក្រវ៉ាត់ និងវិថី នេះ​។
ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​ក៏បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​អំពីតួ​នាទីចិន​និងកម្ពុជា​លើឆាក​អន្តរ​ជាតិ​ថា៖ប្រទេស​កម្ពុជា និង​ចិន ក៏ជា​ដៃគូ នៅក្នុង​កិច្ច​សហប្រតិ​បត្តិការ​ថ្នាក់​តំបន់​និងអន្តរ​ជាតិ​ផង​ដែរ តាម​រយៈយន្ត​ការនា​នា ដូចជា «អាស៊ាន​បូក​ចិន ជប៉ុន និងកូរ៉េ​ខាងត្បូង» «កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា» «វេទិកា​តំបន់​អាស៊ាន» «កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន» និង «កម្មវិ​ធី​កិច្ច​សហ​ប្រតិបត្តិ​ការសេ​ដ្ឋកិច្ច​ក្នុង​មហា​អនុ​តំបន់​មេគង្គ»។ កម្ពុជា និងចិន សហ​ការគ្នា​យ៉ាង​ជិតស្និទ​ក្នុង​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​នានា​ដែលមេ​ដឹកនាំ​ប្រទេស​ចិននិង​អាស៊ាន​សម្រេច​បានក្នុង​ការពង្រឹង​និងពង្រីក​កិច្ចសហប្រតិ​បត្តិការ​លើវិស័យ​នយោ​បាយ សន្តិ​សុខ សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ការ​ភ្ជាប់​ទំនាក់​ទំនង​ដែនស​មុទ្រ​សង្គម​វប្បធម៌​និងវិស័យ​ផ្សេងៗទៀត​និងក្នុង​ការលើក​កម្ពស់​ភាព​ជាដៃគូ​យុទ្ធ​សាស្ត្រ​ចិន-អាស៊ាន​ ឱ្យ​ដល់​កម្រិត​ខ្ពស់​ជាង​មុន ដែល​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​សន្តិភាព ស្ថិរភាព និងវិបុល​ភាព ក្នុង​តំបន់។ក្នុង​ឋានៈ​ជា​រដ្ឋ​សមា​ជិក​អា​ស៊ាន ប្រទេស​កម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​កិច្ច​ខិត​ខំ​​រួមគ្នា​របស់ចិ​ន និង​អាស៊ាន ដើម្បី​បន្តការ​អនុវត្ត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នូវ​សេចក្ដី​ថ្លែង​ការណ៍ DoC នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ កម្ពុជា​បាន​កត់​សម្គាល់​នូវ​ដំណើរ​ការចរចា ដើម្បី​សម្រេច​បាន​នូវក្រម​ប្រតិបត្តិ CoC ក្នុង​សមុទ្រ​ចិនខាង​ត្បូង សំដៅ​​លើក​កម្ពស់​វិធាន​ការ​កសាង​ជំនឿ​ទុក​ចិត្ត​ ដើម្បី​ទប់​ស្កាត់​ការរីក​សាយភាយ​នៃ​ការ​ប្រណាំង​ប្រជែង​សព្វាវុធនៅ​ក្នុងតំបន់ និង​ដើម្បី​ពង្រឹង​សន្តិភាព​ សន្តិ​សុខ និងស្ថិរ​ភាព​ ក្នុងតំបន់។

ដោយ​ឡែកទាក់​ទងនិង​ទំនាក់​ទំនងកិច្ច​សហ​ប្រតិបត្តិការ​ណ៍រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ចិនឯក​ឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អានបាន​រំលឹក​ឡើង​ថា៖ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង២ ត្រូវ​បាន​បង្កើតឡើង​កាល​ពី ៥៧ឆ្នាំ​មុន។ចាប់​តាំងពី​ពេលនោះ​មកទំនាក់​ទំនង​មិត្តភាព​ជាប្រពៃ​ណីកម្ពុជា-ចិន ​ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើងនិងពូន​ជ្រំ​ដោយ​លោក​ប្រធាន ម៉ៅ សេទុង​ លោក​នាយក​រដ្ឋមន្ត្រី ជូ អេន​ឡាយ និងថ្នាក់​ដឹកនាំ​ជំនាន់​មុនៗ​របស់​ចិន ព្រម​ទាំងព្រះករុណា ព្រះ​បាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​ពង្រឹង​និង​ពង្រី​ក​ជាលំដាប់​។ នាពេល​ថ្មីៗនេះ ទំនាក់​ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការនៃប្រទេសទាំង២ ត្រូវ​បាន​ពង្រឹង​និងពង្រីក​កាន់​តែខ្លាំង​ក្លាបន្ថែម​ទៀត ដោ​យ​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​របស់​សាធារ​ណរដ្ឋប្រ​ជា​មានិត​ចិន និង​ថ្នាក់​ដឹកនាំនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ឯកឧត្តម​ប្រធា​នាធិប​តី​ ស៊ី ជិនភីងនិង​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ទាំង​នេះ​បាន​ផ្តល់​ជាមូលដ្ឋាន​យ៉ាង​សំខាន់​ដល់ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​នៅក្នុង​វិស័យ​ជាច្រើន ដូច​ជានយោ​បាយ សន្តិ​សុខ សេដ្ឋ​កិច្ច សង្គម និង​វប្ប​ធម៌។ ទំនាក់​ទំនង​កម្ពុជា-ចិន បានវិ​វត្តយ៉ាង​ខ្លាំង​ចាប់​តាំង​ពីកិច្ចសហ​ប្រិតបត្តិ​ការ​ទ្វេ​ភាគី រហូត​ដល់​ភាពជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ ក្នុង​ឆ្នាំ២០១០។
ជាមួយ​និងការ​វាយ​តម្លៃ​ថា​ដោយ​សារកិច្ច​សហ​ប្រតិបត្តិ​ការ​ប្រកប​ដោយ​ផ្លែផ្កា និង​មិត្ត​ភាព​យូរ​អង្វែង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង២ បាន​រីក​ចម្រើនឯក​ឧ​ត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា៖​ក្នុងរយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន​ជំនួយពី​ប្រទេស​ចិន កម្ពុជា​បានធ្វើ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់ខ្លួន​បានជា​ច្រើន ដូច​ជាផ្លូវ​ថ្នល់ ស្ពាន សំណង់​វារីអគ្គី​សនី និងប្រព័ន្ធ​ទូរគមនា​គមន៍​។ ការវិនិ​យោគ​ដោយ​ផ្ទាល់​របស់​ចិន ក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​ជាលំដាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ដោយឡើង​រហូត​ដល់​ជាង ១០ពាន់​លានដុល្លារ​អាមេរិក​ក្នុងឆ្នាំ២០១៥​ធ្វើឱ្យប្រទេស​ចិនក្លាយ​ជាអ្នក​វិនិយោគ​បរទេស​ដ៏ធំជាង​គេបំផុត​នៅ​ប្រទេស​កម្ពុជា។ កំណើន​នៃពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា-ចិន ខ្ពស់​ជាងគេ​ បើប្រៀប​ធៀបនឹង​ពាណិជ្ជ​កម្ម​រវាង​ប្រទេសចិន​និងរដ្ឋ​សមាជិក​អាស៊ាន​ដទៃ​ទៀត។ នៅ​អំឡុង​ឆ្នាំ២០០០-២០១៣ ពាណិជ្ជកម្ម​រវាងកម្ពុជា និងចិន បាន​កើនឡើង ពី​ត្រឹមតែ ១៣៧​លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ២០០០ ដល់ ៣,៣ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៣។ លើស​ពីនេះទៀត ប្រទេស​ទាំង២ បាន​ប្ដេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​កើន​ដល់ ៥ពាន់​លានដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ២០១៧​។
ចំពោះ​កិច្ចសហប្រតិ​បត្តិ​ការណ៍​ក្នុង​វិស័យ​វប្បធម៌​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​បានមាន​ប្រសាសាន៍​ឲ្យដឹង​ថា៖ កិច្ច​សហ​ប្រតិ​បត្តិការ​កម្ពុជា-ចិន ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​នា​ពេល​​ថ្មីៗ​នេះ ដោយ​ប្រទេស​ចិនធ្វើជា​សហ​ប្រធាន​នៃគណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​ជាតិ​សម្រាប់​ប្រាសាទ​ព្រះវិហារ (ICC-Preah Vihear) ហើយ​ប្រទេស​ជាច្រើន​ទៀត រួម​មាន​សហរដ្ឋ​អាមេរិក ជប៉ុន កូរ៉េ​ខាងត្បូង​ ប៊ែលហ្ស៊ីក​ និងបារាំង​ ចូល​រួម​ជាសមា​ជិកស្ថាប​និក​។ ដោយ​មាន​ប្រទេស​ចិន​និងឥណ្ឌា ធ្វើ​ជាសហប្រ​ធាន​ ICC-Preah Vihear នឹង​ទទួល​បាន​នូវការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​និង​ហិរញ្ញ​វត្ថុកាន់​តែច្រើន​បន្ថែម​ទៀត សម្រាប់​ការអភិរក្ស​ ការ​ជួសជុល និង​ការ​អភិវឌ្ឍប្រ​កប​ដោយ​ចីរភាព នូវ​រមណីយ​ដ្ឋាន​បេតិក​ភណ្ឌពិភព​លោក​ជាទីសក្ការៈ​នេះ​។
នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ ICC-Angkor ប្រទេស​ចិន​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជោគជ័យ ​សម្រាប់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភព​លោក​អង្គរ​ ដែល​នៅទីនោះ​ ក្រុមអ្នកជំ​នាញ​​​របស់​រដ្ឋាភិបាល​ចិន​ បាន​និង​កំពុង​អនុវត្ត​បាន​យ៉ាង​ល្អ​នូវ​គម្រោង​​ជួសជុល​អភិរក្ស​ប្រាសាទ​ចៅសាយ​ទេវតា​ និង​ប្រាសាទ​តាកែវ ជាមួយ​នឹង​សហគមអន្តរជាតិ​ ជាពិសេស អ្នកជំនាញ​កម្រិត​អន្តរជាតិ​។​ រតនសម្បត្តិវប្បធម៌​ដ៏​វិសេស​វិសាល​ទាំង​នេះ ផ្តល់​ឱ្យ​កម្ពុជា​នូវ​ឧត្តម​ភាព​ប្រៀប​ធៀប​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ក៏ដូច​ជាចែក​រំលែក​នូវ​បទពិសោធន៍ ​និង​ចំណេះ​ដឹង​វប្បធម៌​ទៅវិញ​ទៅ​មក។
កិច្ច​សន្ទ​នាស្ដី​ពី «កិច្ចសហ​ប្រតិបត្តិការ​ចិន​កម្ពុជា៖កា​លានុវត្ត​ភាពនិង​បញ្ហា​ប្រឈម»ដែល​សហការ​រៀបចំ​ដោយសមាគម​ប្រជា​ជន​ចិន ​ដើម្បី​សន្តិភាព និងកាត់​បន្ថយ​សព្វា​វុធ ស្ថាន​ទូត  ចិន​ប្រចាំ​នៅកម្ពុជា​ និង​វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដាល​និងស្រាវ​ជ្រាវដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ដោយ​មានវត្ត​មានចូ​លរួម​ពីឯក​ឧត្តម​ហាន​ ឈី​ទើ ន (Han Qide)អនុ​ប្រធាន​សភា ប្រឹក្សា​នយោ​បាយ ប្រជាជន​ចិន​និងជា​ប្រធាន​សមាគម​ប្រជា​មានិត​ចិនដើម្បី​សន្តិភាព​និងការ​កាត់​បន្ថយ​សព្វាវុធ​(CAPAPD)  លោក​ជំទាវ ប៊ូ ជាំងគូ (BuJiangguo)ឯក​អគ្គរដ្ឋ​ទូតនៃ​សាធារ​ណៈរដ្ឋ​ប្រជា​មានិត​ចិនប្រ​ចាំព្រះរាជា​ណា​ចក្រ​កម្ពុជានិង​ឯកឧត្តម​លោកជំទាវ​ជាភ្ញៀវ​ជាសិក្ខា​កាមនិង​ជាវាគ្មិន​ជាច្រើន​នាក់​ផ្សេង​ទៀត។

ជាមួយ​និងការ​ថ្លែង​អំណរ​គុណដល់​អ្នករៀបចំ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​បានមាន​ប្រសាសន៍​វាយ​តម្លៃ​ថា៖កិច្ច សន្ទ​នានេះ​នឹងជួយ​​ជំរុញនូវការ​យោគ​យល់​គ្នា​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ធ្វើឱ្យទំនាក់ទំនង​មិត្តភាព និងកិច្ច​សហប្រតិ​បត្តិ​ការ​ប្រទេស​ទាំង​២ត្រូវ​បាន​ពង្រឹង ​និងពង្រីក​កាន់តែទូលំ​ទូលាយ រឹងមាំ និង​ស៊ីជម្រៅ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​បាន​មាន​ប្រសាសន៍​បញ្ជា​ក់ថា៖ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ខ្ញុំសូម​ស្នើឱ្យ​ស្ថាប័ន​ស្រាវជ្រាវ​ក្នុង​តំបន់ ដែល​មាន​អ្នកស្រា​វជ្រាវ និងបញ្ញវន្ត​មកពី​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប្រទេស​ចិន ធ្វើការ​រួមគ្នា​ឱ្យបាន​ជិត​ស្និទជាងមុន ដោយ​មាន​ការចូល​រួម​ពី​អង្គការ​សង្គមស៊ីវិល ដើម្បី​លើក​កម្ពស់​ការយល់​ដឹងទៅ​វិញទៅមក​កាន់តែ​ស៊ីជម្រៅ​សំដៅប​ង្កើតមិត្ត​ភាពនិង​កិច្ចសហ​ប្រតិបត្តិ​ការយូរ​អង្វែង​ក្នុងវិស័យ​នានា​បន្ថែម​ទៀត សម្រាប់​ការអ​ភិវឌ្ឍ​និងវិបុល​ភាព​ជាមួយ​គ្នា។ គួរ​គប្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹង​ប្រែង​នានា ដើម្បី​សម្រប​សម្រួល​ឱ្យមាន​តួនាទី​កាន់តែ​សំខាន់​សម្រាប់​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ផង​ដែរ​ សំ​ដៅ​លើក​កម្ពស់ ការ​ភ្ជាប់​ទំនាក់​ទំនង​​ប្រជា​ជននិង​ប្រជា​ជន មិត្ត​ភាព និង​កិច្ច​សហប្រតិ​បត្តិការ។ លើស​ពីនេះ​ទៀត ខ្ញុំ​ក៏សូម​ស្នើឱ្យ​ពិនិត្យ​មើល​លទ្ធ​ភាព ក្នុង​ការ​បង្កើត​បណ្ដាញ​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាលចិន-អាស៊ី​អាគ្នេយ៍​ សម្រាប់​ការផ្លាស់​ប្ដូរ​យោបល់​ កិច្ច​សហ​ប្រតិបត្តិការ ការចែក​រំលែក​ព័ត៌​មាន និង​កិច្ច​សម្រប​សម្រួល​ឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព​។






ក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានឃុំកុមាររាជា នាំយកថវិកាជាង១លានរៀល សម្រាប់ធ្វើទ្វារទឹក និងឧបត្ថម្ភសម្ភារៈមួយចំនួនជូនប្រជាពលរដ្ឋ

តាងនាមឯកឧត្តម​ បណ្ឌិតសភាចារ្យ​ សុខ ​អាន ​ប្រធានក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តតាកែវ​ និង​តំណាង​ឯកឧត្តម​ ស្វាយ ​ស៊ីថា ​រដ្ឋលេខាធិការ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ ឃុំកុមាររាជា ​នៅថ្ងៃទី ​២៨​ ខែមិថុនា ​ឆ្នាំ២០១៥​ ឯកឧត្តម ​ទិត​ សុធា ​ទីប្រឹក្សា​រាជរដ្ឋាភិបាល ​និង​ជាអនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូល​ដ្ឋាន​ឃុំកុមាររាជា​ និង​ក្រុមការងារ​ បានចុះជួប​សំណេះ​សំណាល​ ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ១០០នាក់​ក្នុងភូមិព្រៃខ្លា ​ឃុំកុមាររាជា ​ស្រុកបាទី​ខេត្តតាកែវ​។​
បន្ទាប់​ពីលោកមេភូមិ​ព្រៃខ្លា​ ឡើងធ្វើ​ចំណាប់អារម្មណ៍ ​និង​អានរបាយការណ៍​អំពីបញ្ហា​នានា​ក្នុងភូមិ​ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ទាក់ទង​ និង​បញ្ហាភូមិឃុំ​មានសុវត្តិភាព​ បញ្ហាខ្វះ​ទឹក​ប្រើប្រាស់ ​និង​ បញ្ហា​សេវា​សាធារណៈ​ក្នុងភូមិ​ព្រៃខ្លា​រួចមក ​ឯកឧត្តម​ ទិត​ សុធា​ បាន​មាន​ប្រសាសន៍​ថា​ អ្វីដែល​ជាក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុងឃុំ​ទាំងមូល ​ក៏ជា​កង្វល់​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូល​ដ្ឋាន​ឃុំកុមារ​រាជាដែរ​។​ កន្លងមក​ក្រុមការងារ​បាន​ខិតខំ​ដោះស្រាយ​បញ្ហាមួយ​ចំនួន​របស់​ប្រជាពលរដ្ឋ ​តាម​បណ្តាល​ភូមិទាំង១៣​ក្នុងឃុំ​កុមាររាជា ​ប៉ុន្តែ​ជាក់ស្តែង​ដំណោះស្រាយ​របស់​ក្រុមការងារ​ មិនទាន់​អាចសំរេច​បានទាំង​ស្រុង​ទៅតាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​បានទេ ​ព្រោះនៅ​តាមបណ្តាល​ភូមិទាំង១៣​គឺ​មាន​បញ្ហាច្រើន​ និង​មាន​បញ្ហាមួយ​ចំនួន​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវដោះស្រាយ​មុន​ និង​បញ្ហាមួយ​ចំនួនទៀត​ត្រូវដោះស្រាយ​ជាបន្ត​បន្ទាប់​ទៀត​។​
ឯកឧត្តម ​ទិត​ សុធា ​ក៏បាន​រំលឹក​ផងដែរ​ ពី​លទ្ធផល​ការងារ​កន្លងមក​ដែល​ក្រុមការងារ​បាន​ធ្វើ ​ជាក់ស្តែង​បន្ទាប់​ពីកិច្ច​ប្រជុំ​នៅស្រុកបាទី ​ខេត្តតាកែវ ​កាលពីថ្ងៃទី ​២២ ​ឧសភា​ ឆ្នាំ២០១៥​ បន្ទាប់​ពីក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំកុមារ​រាជា​ បានជួប​ប្រជុំជាមួយ​ស្នងការ​នគរបាល​ខេត្ត​ អធិការ​នគរបាល​ស្រុក​ ប៉ូលីស​ប៉ុស្ត ​ស្មៀនឃុំ ​សមត្ថកិច្ច​ពាក់ព័ន្ធ ​និង​មេឃុំ ​ប្រធាន​ភូមិទាំង១៣​នៃ​ឃុំកុមាររាជា​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ​ស្វាយ ​ស៊ីថា ​ស្តីពីការ​ពង្រឹង​ឡើង​វិញ​ នូវ​កិច្ចការ​នានា​ក្នុង​ឃុំរួចមក​ ពិនិត្យ​ឃើញថា ​សកម្មភាព​ប្រើប្រាស់ ​ជួញដូរ​គ្រឿងញៀន ​និង​ការលេងល្បែង​ស៊ីសង​ក្នុងឃុំ​ទាំងមូល​ត្រូវបាន​កាត់បន្ថយ​។​ ចំណែកឯ​បញ្ហា​សេវា​សាធារណៈ​ក៏មាន​ភាពល្អ​ប្រសើរ​ជាងមុន​ ដោយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​បញ្ឈប់​ការទារ​ប្រាក់លើស​ពី​តំលៃ​ដែល​រដ្ឋ​បានកំណត់ ​និង​បានជួយ​សម្រួល​ជូន​ប្រជាពល​រដ្ឋបាន​ល្អប្រសើរ​ជាងមុន​។ ​ក្រៅពីនេះ ​កាលពី​សប្តាហ៍​កន្លងទៅ ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំកុមារ​រាជា ​ដែលមាន​ឯកឧត្តម​ ស្វាយ​ ស៊ីថា ​ជាប្រធាន​ក៏បាន​នាំយក​នូវ​កញ្ចប់ឃីត​ចំនួន​ ២៨​ ចែកជូន​ដល់​ស្ត្រីទើប​នឹង​សំរាល​បុត្រ​ក្នុងភូមិ​ទាំង១៣​ ដែល​កញ្ចប់ឃីត​នេះ​ បាន​មកពី​ជំនួយ​សប្បុរសធម៌​ កាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ​ ដែល​ជា​អំណោយ​របស់​សប្បុរស​ជន​នានា​។​ ឯកឧត្តម​ ទិត​ សុធា ​បានបន្តថា​កិច្ចការ​ចែកឃីត​ដល់ស្ត្រី​ទើបសំរាល​បុត្រនេះ ​និងបន្ត​ធ្វើជាបន្ត​បន្ទាប់​ទៀត​ ដោយក្នុង​នោះ​ឯកឧត្តម​បានផ្តាំផ្ញើ​ឲ្យមេភូមិ​ទាំងអស់​ បន្តចុះ​ស្រង់​ស្ថិតិអំពី​ចំនួនស្រ្តី​ទើប​សំរាល​បុត្រ​បន្ថែមទៀត​ក្នុង​ខែ​មិថុនានេះ​។​  ដោយឡែក​ចំពោះ​បញ្ហាភូមិ​ឃុំ​មាន​សុវត្ថិភាព​ ឯកឧត្តម​ ទិត​ សុធា ​ក៏បាន​ស្នើសុំ​ឲ្យប្រជា​ពលរដ្ឋ​ក្នុងភូមិ​មេត្តា ​កុំប្រព្រឹត្ត​ល្បែងស៊ី​សង​ពីព្រោះ​ល្បែង​តែងនាំ​ឲ្យវិនាស​ទាំងខ្លួន​ឯង​គ្រួសារ​ និង​សហគមន៍​ទាំងមូល​។​ ហើយ​ចំពោះ​បញ្ហាការ​ជំពាក់​បំណុល​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ ​ឯកឧត្តម ​ទិត​ សុធា ​ក៏បាន​ធ្វើការ​បញ្ជាក់​ជូន​ប្រជាពល​រដ្ឋថា ​បំណុល​ដែលបង​ប្អូន​ប្រជាពលរដ្ឋ​ជំពាក់​នោះជា​កម្ចីប្រាក់​ពីស្ថាប័ន​ឯកជន​សុទ្ធសាធ​ ខុសពីការលើក​ឡើង​របស់ក្រុម​អគតិមួយ​ចំនួនដែល​បោកប្រាស់​ប្រជាពល​រដ្ឋថា​ ប្រាក់​ដែល​ប្រជាពលរដ្ឋ​ខ្ចីពី​មីក្រូហិរញ្ញ​វត្ថុ​នានា​ជា​របស់រដ្ឋ​។​
ឯកឧត្តម​ ទិត​ សុធា​ បានលើក​ឡើង​ទៀតថា ​កាលពីពេល​កន្លងទៅ​ថ្មី​ៗនេះ ​ក្រុម​ប្រឆាំង​បានទៅ​និយាយ​ភូត​កុហក​ ប្រជាពលរដ្ឋ​ក្នុង​ភូមិថ្មី ​ឃុំកុមាររាជា ​ដោយបាន​និយាយ​បំភ្លើស​ពីបញ្ហា​មួយចំនួន​ និង​បានដើរ​ញុះញង់​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន​ថា ​វៀតណាម​បាន​រំលោភ​ចូល​ដីខ្មែរ​រាប់ពាន់​ម៉ែត្រ​ ប៉ុន្តែ​ជាក់ស្តែង​ក្រសួង​ជំនាញ ​និង​ប្រមុខរាជ​រដ្ឋាភិបាល​ធ្លាប់​បានបក​ស្រាយ​ពន្យល់​រួច​អស់​ហើយ​ ថាមិនមាន​ការបាត់បង់​ទឹកដីខ្មែរ ​សូម្បីតែ​មួយម៉ែត្រ​ការ៉េ​ ទៅប្រទេស​ជិតខាង​នោះទេ​។ ​ប៉ុន្តែ​បន្ទាប់ពី​មានការជីកស្រះ​ចូលដី​ខ្មែរ​ និង​ការរំកិល​ប៉ុស្តយាម​តាម​ច្រកព្រំដែន​កាល​ពី​ពេលកន្លង​ទៅ ​ក្រសួង​ការបរទេស​នៃ​ប្រទេសកម្ពុជា ​បានធ្វើ​កំណត់​ទូតតវ៉ា​ទៅប្រទេស​វៀតណាម​ភ្លាមៗ​ផងដែរ​ ដោយ​ផ្នែក​លើគោលការណ៍​ច្បាប់​ ដើម្បី​តវ៉ា​ទៅប្រទេស​ជិតខាង​ បញ្ចៀស​នូវ​ជម្លោះ ​និង​ហិង្សា ​ដែលខុស​ពីការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​ ដែលថា​កម្ពុជា​ព្រងើយ​កន្តើយ​មិន​គិត​គូរបញ្ហា​ព្រំដែន​។​
បន្ទាប់​ពី​សណេះ​សំណាល​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ​ និង​លោកតា​លោកយាយ​រួចមក​ ឯកឧត្តម​ ទិត​ សុធា​ ក៏បាន​ពាំនាំ​មកជាមួយ​នូវ​អំណោយ​ដ៏ថ្លៃថ្លា​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ​ អាន​ និង​លោកជំទាវ​ ដើម្បី​ចែកជូន​លោកតា​លោកយាយ ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សាលា​បុណ្យ​ក្នុង​ភូមិ​ព្រៃខ្លា​។​ អំណោយ​ទាំងនោះ​រួមមាន ​ទឹក​ប្រាក់​ចំនួន ​១.២០០.០០០រៀល​ សំរាប់​ធ្វើទ្វារ​ទឹក១​ ក្នុងភូមិ​ព្រៃខ្លា,​ វ៉ែនតា​មនុស្ស​ចាស់​ចំនួន​ ៥០​ សរុប​ជាថវិកា​ប្រមាណ ​៥០០ដុល្លា,​ សៀវភៅ​ធម៌​ចំនួន១០០​ក្បាល ​និង​ ព្រះពុទ្ធ​រូប​ចំនួន ​២០០​សន្លឹក ​សម្រាប់​ប្រជា​ពលរដ្ឋ​គោរព​បូជា​ និង​សិក្សា​ប្រតិបត្តិ​។​ ក្រៅពីនេះ​ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ទិត​ សុធា ​ក៏បាន​ទៅចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោក​ ហែម​ សាធ​ អាយុ ៦៨ ​នៅក្នុង​ភូមិ​ ខ្នាទង់​ ដែលបាន​ទទួលមរណៈភាព​ កាល​ពីថ្ងៃទី ​២៧​ ខែមិថុនា ​ឆ្នាំ២០១៥​ នៅវេលា​ម៉ោង​ ១១:៣០នាទី​ថ្ងៃ​ត្រង់​ នៅមន្ទីរ​ពេទ្យរុស្ស៊ី ​ដោយ​ជំងឺ​លើស​ឈាម​ និង​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៣០០.០០០រៀល​ ដល់​គ្រួសារ​សព​ផងដែរ៕
អត្ថបទ៖ សុភាព











សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​​ខេត្តស្វាយរៀង ពាក់ព័ន្ធ​និង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នានៅ​តំបន់​​ព្រំដែន​​កម្ពុជា-​វៀតណាម នៅចំនុច​បង្គោល​ព្រំដែន​លេខ​២០៣ (ទូលតាព្រាប)