Monday, August 10, 2015

បទអត្ថាធិប្បាយថ្ងៃនេះ!« ភូតទៀតហើយបងប្អូន! អំពីបញ្ហាផែនទី»

បន្ទាប់ពី​រាជរដ្ឋាភិបាល​ និង​ក្រុមអ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ បង្ហោះព្រោង​ព្រាត​ រិះគន់​ ស្តីបន្ទោស​ ទៅ​មេបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​យក​ផែនទី​ដែល​គណបក្ស​របស់​ខ្លួន​បាន​ទិញ​តាម​ផ្សារ​នៅប្រទេស​បារាំង​មកផ្សាយ​បំពុល​សាធារណ​មតិ​ ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ ​ចោទ​សួរ​ថា ​​តើអធិប​តេយ្យ​ជាតិ​ មាន​តម្លៃ​ត្រឹម​១៦៨​ដុល្លារ​អាមេរិក​មែន​ឬ?
នៅពេល​នេះ ​លោក​ ហុង​ សុខហួរ​  សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី​ និង​ជាតំណាង​គណបក្ស​សង្គ្រោះជាតិ​ នៅព្រឹក​ថ្ងៃទី​១០​ ខែ​សីហា ​ឆ្នាំ​២០១៥​នេះ ​បាន​ចេញ​មុខ​មក​ការពារ​លោក​ប្រធាន​របស់​ខ្លួន​ ដោយ​និយាយ​បន្លំ ​ភូត​កុហក់ ​របៀប​ស្តាយ​ថ្មី១​ទៀត​ថា​  ផែនទី​ដែល​ផ្តល់​ទៅ​លោក​បណ្ឌិត​សុខ​ ទូច​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើ​បញ្ហា​ព្រំ​ដែន​ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​កាល​ពី​ព្រឹក​មិញ​ថា ​ផែនទី​ដែល​លោក​សម​ រង្ស៊ី​ បាន​បង្ហោះ​ផ្សាយ​នោះ​ មិន​ប្រាកដ​ថា​ ជាផែន​ទី​ត្រឹម​ត្រូវ​ រឺ​មិន​ត្រឹម​ត្រូវ​ទេ​។ និង​បាន​និយាយ​ថា​ ផែនទី​ដែល​គណបក្ស​សង្គ្រោះជាតិ​ផ្តល់​ឲ្យ​នេះ​មិនមែន​ទៅទិញ​នៅ​ផ្សារ​ទេ ​ហើយ​តម្លៃ​១៦៨​ដុល្លារ​ គឺ​ជា​តម្លៃ​ព័ត៌មាន​នៅ​លើ​ផែន​ទី​ ដែល​បារាំង​បាន​ថែ​រក្សា​ទុក​ ហើយ​ថា ​ផែនទី​ដែល​បាន​យក​មក​ពី​បារាំង​ គឺ​គេ​យក​ថ្លៃ៧​អឺរ៉ូ​ក្នុង​មួយ​ផ្ទាំង​(ថ្លៃថែរក្សា​)ទៅ​វិញ​។
ប៉ុន្តែ​ គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ថ្ងៃ​ទី១៦ ​ខែ​កក្កដា​ ឆ្នាំ​២០១៥​ លោក​ សម​ រង្ស៊ី​ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ដោយ​រំលេច​នៅ​ថ្ងៃ​ខែ​ និង​ប្រធាន​បទ​ គឺ​ 16 July 2015 - Original maps. (ផែនទី​ដើម) ​និង​មានសារ​បន្ត​បន្ទាប់​ទៀត​ ដូច​ខាង​ក្រោម​៖
ផែនទី​បារាំង​ មុន​ឆ្នាំ ​១៩៥៣​ ខ្នាត​ ១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​-វៀតណាម ​ទាំង ​២៦​ ផ្ទាំង​ ដែល​ទាំងអស់​គ្នា​ចង់​បាន​ ពេល​នេះ ​មាន​ដាក់​លក់​នៅ​ប្រទេស​បារាំង​ ក្នុង​តម្លៃ ​១៥៣​,៩១​ Euros ស្មើ​នឹង​ ១៦៨​ ដុល្លារ​អាមេរិក​។
គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទិញ​ផែន​ទី​ទាំង​ ២៦​ ផ្ទាំង​ (វិក័យ​បត្រ​ភ្ជាប់​មក​ជាមួយ​នេះ)​ យក​ មក​បង្ហាញ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។ ច្បាប់​ដើម​នៃ​ផែនទី​នេះ​ មាន​តែ​មួយ​ច្បាប់​គត់​ ដែល​តម្កល់​ទុក​នៅ​ប្រទេស​បារាំង​។ អ្វី​ដែល​គេ​ដាក់​លក់​នោះ ​គឺ​ជា​ច្បាប់​ចម្លង​ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ដែល​ដាក់​បញ្ជូល​ក្នុង​ DVD (រូបថត​ភ្ជាប់​មក​ជាមួយ​នេះ)​។ សម័យនេះ​ គេ​ឈប់​ផ្តល់​ច្បាប់​ចម្លង​លើ​ក្រដាស់​ទៀត​ហើយ​។
ទាំង​នេះ​ គឺ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​គណបក្ស​សង្គ្រោះជាតិ​ពិត​ជា​បាន​ទិញ​ផែន​ទីនេះ​ ក្នុង​តម្លៃ​១៦៨​ដុល្លារ​ពិតមែន​ ! ចុះ​ហេតុ​អ្វី ​បាន​ជា​នៅ​ពេល​នេះ​ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​គេច​វេស​ពីការ​ទទួល​ខុស​ត្រូវ​ និងរុញ​ឲ្យសមាជិក​របស់​ខ្លួន​មក​និយាយ​ភុត​កុហក​ប្រជា​ពលរដ្ឋ​ទៅ​វិញ​ឬ​មួយ​ក៏របៀប​នៃការ​ដឹកនាំ​នយោបាយ​របស់​បក្ស​ប្រឆាំង​រស់​នៅ​តែ​ជាមួយ​នឹង​ការ​ភូត​កុហក​ជា​រៀង​រហូត​មែន​ឬ?  ឬ​មួយ​ក៏​ដើរ​បោក​ប្រាស់​គេ​ជ្រុល​ចង្កួត​ ដល់​ផ្លូវ​ទាល់​ច្រក​នៅ​ពេល​ឃើញ​រាជ​រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​ស្នើ​សុំផែន​ទី​ផ្លូវ​ការ​ ច្បាស់លាស់​ពី​ប្រទេស​មហា​អំណាច​យក​មក​ផ្ទៀងផ្ទាត់​ អាច​ឲ្យ​ពួក​គេអស់​ផ្លូវ​ដើរ​បោក​ប្រាស់​ ទើប​ស្អី​ក៏​ចេះ​តែ​និយាយ​ ស្អី​ក៏ចេះ​តែ​បំភ្លើស​ ភូត​កុហក​តាម​ទំនើង​ចិត្ត​បែប​នេះ ​ឬ​អ្វី​?
ប៉ុន្តែ​ បើ​ទោះ​ជា​ភូត​កុហក​សាធារណ​មតិ​យ៉ាង​ណា​ក៏ដោយ​ លោក​បណ្ឌិត​សុខ​ ទូច​ បាន​បញ្ជាក់​ថា ​ ការ​ដែល​លោក​ព្រម​ទទួល​យក​ផែនទីនេះ​ គឺក្នុង​ន័យ​ ចង់​បញ្ចប់​ផែនទី​ក្រោម​តុ ​សូម​អោយ​យក​ផែនទី​ក្រោម​តុ​មក​បង្ហាញ​ការ​ពិត​។ ​ហើយ​ក៏បាន​អរគុណ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ផ្តល់​ផែនទី​ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ និង​ដើម្បី​ចៀស​វាងការ​ផ្តល់​ព័ត៍​មាន​មិន​ប្រក្រតី​ទៅ​ខាង​ក្រៅ។​ ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ ​នៅពេល​នេះ​ តំណាង​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ក្រឡះ​សម្តី​ ថា ​ផែនទី​នោះ ​មិនមែន​ទិញ​តាម​ផ្សារ​ទៅ​វិញ​ ។ ហេតុអ្វី​បាន​ជា​លោក​ប្រធាន​និយាយ​ផ្សេង ​និង​ឲ្យ​កូន​ចៅ​ចេញ​មុខ​មក​និយាយ​ផ្សឹង​ឬក៏​ការ​បៀប​ចំ​សំដែង​ជាឆាក​ល្ខោន​បែប​ហ្នឹង​ងាយ​ស្រួល​បោកប្រាស់​ប្រជា​ពលរដ្ឋ​មែន​ឬ?​តែ​សូម​កុំ​ភ្លេច​ថា​ អធិ​តេយ្យ​ជាតិ​ មិន​មែន​មាន​តម្លៃ​ត្រឹម​តែ​១៦៨​ដុល្លារ​អាមេរិក​ឡើយ ​ ហើយ​បក្ស​ប្រឆាំង​ក៏​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​ដែរ​ថា ​« ភូត​ច្រើន​ ចាញ់​អាត្មា» !







វេទិកាតុមូល ស្តីពី ល្បែងនយោបាយប្រជាភិថុតរបស់ក្រុមប្រឆាំង ក្នុងបញ្ហាអធិបតេយ្យ បូរណភាពទឹកដី និងនីតិរដ្ឋ

1- ឯកឧត្តមនាយឧត្តមសេនីយ៍ សេរី កុសល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្ម­ភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន 2- ឯកឧត្តម វ៉ាន់ សំអឿន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហានាបតីតេជោ ហ៊ុន សែន ជាអតីតតំណាងរាស្រ្ត មណ្ឌលខេត្តកំពត មកពីគណបក្សសង្គ្រោះជាតិ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥

អំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ និងនៅទីតាំងមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញត្រូវបានផ្សព្វផ្សាយជាវីដេអូ ដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងការពន្យល់ផ្លូវច្បាប់

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ បានចេញផ្សាយវីដេអូ ជាបទយកការណ៍ពិសេសមួយមានរយៈពេលប្រមាណជាង១៨នាទី ផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍រដ្ឋ និងឯកជន ដោយរៀបរាប់អំពីអំពើឃោរឃៅអមនុស្សធម៌ នៅក្បែរទីលានប្រជាធិបតេយ្យ និងបាតុកម្មផ្សេងៗក្រោយការបោះឆ្នោតឆ្នាំ២០១៣។ តាមរយៈការផ្សព្វផ្សាយវីដេអូនេះ រាជរដ្ឋាភិបាលបានដាក់ចំណងជើងនៃហេតុការហិង្សានោះថា «តើអំពើឃោរឃៅអមនុស្សធម៌ នៅក្បែរទីលានប្រជាធិបតេយ្យ ជាបាតុកម្មសន្តិវិធី ឬជាកុបកម្មហិង្សាដោយចេតនា »៕ សូមទស្សនាវីដេអូទាំងស្រុង-->

Friday, August 7, 2015

សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ស្តីពីការរៀបទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរលើកទី២ ឆ្នាំ២០១៥



សារលិខិត​របស់​សម្តេច​អគ្គ​មហាសេ​នាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ផ្ញើជូន​ឯកឧត្តម បាន គីមូន អគ្គលេខា​ធិការ នៃអង្គការ​សហ​ប្រជា​ជាតិ




សេចក្តី​សម្រេច របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ស្តីពីការ​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច សម្រាប់​សម្រប​សម្រួល​ការងារ​ទទួល ប្រគល់ និងផ្ទៀងផ្ទាត់​ផែនទី





ក្រសួងកិច្ចការនារីសុំឲ្យអង្គការ មិនមែនរដ្ឋាភិបាលរក្សាជំហរអព្យាក្រឹត

យោងតាមសេចក្តី​ថ្លែងការណ៍​ ចុះថ្ងៃទី ​០៦ ខែសីហា ​ឆ្នាំ២០១៥នេះ​ ក្រសួងកិច្ចការនារី បាន​បង្ហាញការសោក​ស្តាយយ៉ាងខ្លាំង​ ចំពោះការចេញនូវសេចក្តីថ្លែង​ការណ៍រួមរបស់អង្គការ​មិនមែន​រដ្ឋាភិបាលមួយចំនួន​ ដែលមានចំណងជើងថា ​«រួមគ្នាលើកកម្ពស់​សេចក្តីថ្លៃថ្នូររបស់​ស្រ្តី​ដោយពិតប្រាកដ» ​កាលពីថ្ងៃទី ០៥ ខែសីហា ​ឆ្នាំ២០១៥​កន្លងទៅ ​ទាក់ទងនឹងប្រសាសន៍​របស់​ សម្តេចតេជោ​ ដែលបានថ្លែងក្នុងឱកាស​បើកឲ្យប្រើប្រាស់ជា​ផ្លូវការស្ពានមិត្តភាព​កម្ពុជា-ចិន​ តាខ្មៅ​ កាលពីថ្ងៃទី ០៣​ ខែសីហា​ ឆ្នាំ២០១៥​ ពាក់ព័ន្ធនិងស្រ្តី​ជាបាតុករមួយរូប ​ដែលបានយក​ជើងធាក់ថែម​ ទៅលើសន្តិសុខ​មួយរូបដែលកំពុង​មានរបួសធ្ងន់ធ្ងរ។ ​ក្រសួង ​កិច្ចការនារី​ សង្ឃឹមថា​ អង្គការមិនមែន​រដ្ឋាភិបាល ​នឹងរក្សាគោល​ជំហរអព្យាក្រឹតចៀស​វាងផ្សព្វផ្សាយព័ត៌មាន​ដែលមានលក្ខណៈបំប៉ោង ​និងពង្រឹងកិច្ចសហការ​ជាមួយរាជរដ្ឋាភិបាលក្នុងភាពជា​ដៃគូរក្នុងការកសាង​ និងអភិវឌ្ឍ​ប្រទេសកម្ពុជា​ឲ្យរីកចំរើន។
ក្រសួងកិច្ចការនារី ​សូមធ្វើការកត់​សម្គាល់ថា ​សេចក្តីថ្លែង​ការណ៍​របស់អង្គការ​មួយចំនួន​ គឺ ​មានគោលបំណង​បំភ្លៃព័ត៌មាន​ និងវាយប្រហារ​រាជរដ្ឋាភិបាល​ ព្រោះសម្តេចតេជោ ​បាន​មានប្រសាសន៍​ផ្តោត​ទៅលើស្រ្តី​មួយរូបតែប៉ុណ្ណោះ ​ដែលបានទាត់ធាក់​លើកសន្តិសុខមួយ​រូប កំពុងរងរបួសធ្ងន់ ​និងគ្មានបំណង​រើសអើងលើស្ត្រី​ទូទៅនោះទេ។ ​សម្តេចតេជោ​ ក៏បានបញ្ជាក់ផងដែរថា ​«មិនមែនជា​ការរំលោភ​លើសិទ្ធិស្ត្រីទេ ​ប៉ុន្តែវាអាក្រក់ហួស...»។​ ការលើក​ឡើងរបស់ ​សម្តេចតេជោ​ ក៏ជាសារមួយបង្ហាញថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​មិនគាំទ្រដាច់ខាតចំពោះរាល់ការ​ប្រព្រឹត្តអំពើហិង្សា​ ទោះជនប្រព្រឹត្តនោះ​ជាស្ត្រីឬបុរសក៏ដោយ​ធ្វើ​យ៉ាងណា​សំដៅលើក​កម្ពស់នូវវប្បធម៌​អហិង្សាដើម្បីភាព​សុខដុមរមនា​ក្នុងសង្គម។
ក្រសួងកិច្ចការនារី​បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែង​លើក​កម្ពស់​សិទ្ធិ និង​ស្ថានភាព​របស់​ស្ត្រី​ តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ​ ស្តីពីសមភាពយេនឌ័រ ការអនុវត្តអនុសញ្ញា ស្តីពីការលុប​បំបាត់​នូវ​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារីភេទ (CEDAW) គាំទ្រ និង​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​គ្រប់វិស័យ​ការងារ មាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​នៅ​គ្រប់​លំដាប់​ថ្នាក់​ទាំង​ក្នុង​ស្ថាប័ននីតិបញ្ញត្តិ ​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ៕
អត្ថបទ៖ សុភាព

ពលរដ្ឋខ្មែរ​រងគ្រោះ៦​នាក់ទៀតហើយ​ ត្រូវបានជួយ​សង្គ្រោះពី​ប្រទេសម៉ាឡេស៊ី​

យោងតាម​សេចក្តីជូន​ដំណឹងរបស់ក្រ​សួងការបរទេស ​និងសហ​ប្រតិបត្តិការ​អន្តរជាតិ​ ចុះថ្ងៃទី ​០៦ ខែសីហា ​ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា ​ពលរដ្ឋ​ខ្មែររងគ្រោះចំ​នូន ៦រូប​ ដែលបាន​ជាប់ឃុំឃាំងនៅ ​Alor Setarប្រទេសម៉ា​ឡេស៊ី ​ត្រូវបានជួយស​ង្គ្រោះ ​នឹងរៀបចំ​ឲ្យវិលត្រឡប់​មកមាតុ​ប្រទេសវិញនៅ​ថ្ងៃនេះ។
នៅវេលាម៉ោង ​15:55​ នាទី ​រសៀល ​ថ្ងៃទី ​០៦ ខែ ​សីហា ឆ្នាំ​២០១៥ ​នេះ ពលរដ្ឋខ្មែរ​ ទាំង៦នាក់​ដែលរងគ្រោះមក​ដល់កម្ពុជា ​តាមជើងយន្តហោះ ​AK 534 ​នៅអាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ។
ក្រសួងការបទេស ​ក៏បានធ្វើការ​អំពាវនាវ​ដោយទទូច​ដល់ពលរដ្ឋ​ខ្មែរ ដែលមាន​បំណងស្វែងរកការ​ងារនៅក្រៅប្រទេស ​គួរតែស្វែងរ​កការងារ​ដែលមានស្រាប់នៅ​ក្នុងស្រុក ​ចៀសវាង​ការឃ្លាតឆ្ងាយពី​ក្រុមគ្រួសារ ​បងប្អូន ​និងអាចជួបគ្រោះចាញ់​ការបោកប្រាស់ ​ពីជនដែល​មានគំនិតទុ​ច្ចរិតបំរើផល​ប្រយោជន៍​ផ្ទាល់ខ្លួន។​

កន្លងមកនេះ ​ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្តី ​រដ្ឋមន្រ្តី​ការបរទេស ​និងសហប្រតិបតិ្ត​ការអន្តរជាតិ ​តែងតែបាន​ណែនាំជាប្រចាំ ​ដល់ស្ថានឯក​អគ្គរាជទូត​ និងស្ថានអគ្គ​កុងស៊ុលកម្ពុជា​ប្រចាំនៅបរទេស ​ឲ្យខិតខំជួយ​សង្រ្គោះពលរដ្ឋ​ខ្មែររងគ្រោះ ​ដែលបាន​ទៅធ្វើការ​ ឬចាញ់បោកមេ ​ខ្យល់នាំយក​ទៅបំរើការ​ងារនៅក្រៅ​ប្រទេស ​និងរៀបការ​ជាមួយជនបរទេស ​ដើម្បីឲ្យបាន​វិលត្រឡប់​មកកាន់មាតុ​ប្រទេសវិញ៕

មជ្ឈមណ្ឌល​ ថែទាំមនុស្ស​ចាស់ នៅមន្ទីរ​ពេទ្យ​ ខ្មែរ-សូវៀត ​ត្រូវបានដាក់​សម្ពោធឲ្យ​ប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៥នេះ​

នៅព្រឹក​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ និង ព្រះ​ករុណាព្រះបាទ​ សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា​ ទ្រង់បាន​យាងជា​ព្រះរាជា​អធិបតី ​ដ៏ខ្ពង់ខ្ពស់​បំផុត ​សម្ពោធដាក់​ឱ្យប្រើប្រាស់​មជ្ឈមណ្ឌល ​ថែទាំមនុស្សចាស់​ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​-សូវៀត​ (ពេទ្យរស្ស៊ី)។​

សម្តេចព្រះ​មហាក្សត្រី ​នរោត្តម​ មុនីនាថ ​សីហនុ ​ព្រះវររាជ​មាតាជាតិខ្មែរ​ បានមាន​ព្រះរាជបន្ទូលថា​ ការកសាង ​អគារមណ្ឌល​ព្យាបាល​មនុស្សចាស់​ ព្រះសីហ​នុរាជ” ​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ គឺជាការរំលឹក​នូវព្រះរាជ​គុណូបការៈ ​ដ៏ធំធេង​របស់ព្រះករុណា​ ព្រះនរោត្តម ​សីហនុ ​ព្រះបរមរ​តនកោដ្ឋ។
ព្រះមហាក្សត្រី ​ព្រះវររាជ​មាតាជាតិខ្មែរ​ បានមាន​ព្រះរាជ​បន្ទូលថា ​អតីតព្រះមហាក្សត្រ ​ព្រះករុណា ​ព្រះនរោត្តម​ សីហនុ ​កាលដែលព្រះ​អង្គនៅ​គង់ព្រះជន្ម ​ព្រះអង្គ បាន​កសាង​សមិទ្ធផល ​ផ្នែកសុខាភិបាល​ ដើម្បីថែទាំ​ និងព្យាបាលសុ​ខភាពរបស់​ប្រជារាស្រ្តជា​កូនចៅ ចៅទួត​ របស់ព្រះអង្គ។​

ព្រះវររាជ​មាតាជាតិខ្មែរ​ មានព្រះរាជ​បន្ទូលបញ្ជាក់ថា ​ថវិកាដែល​បានចំណាយ ​លើការសាង​សង់អគារ​ ព្យាបាលមនុ​ស្សចាស់ ​ដែលមានទឹក​ប្រាក់ប្រមាណ​ ៣លាន​ដុល្លារអាមេរិក​ នេះ បានមក​ពីព្រះមហាក្សត្រ ​និងតង្វាយ​របស់សប្បុរសជន​ជាតិ-អន្តរជាតិ ​ដែលបាន​ចូលជាវិភាគទាន​ ក្នុងឱកាស​ប្រារព្ធព្រះរាជ​ពិធីបុណ្យថ្វាយ​ព្រះបរមសព ​ព្រះករុណា ​ព្រះនរោត្តម​ សីហនុ។

គួរបញ្ជាក់ថា ​មជ្ឈមណ្ឌលថែទាំ​មនុស្សចាស់ ​ព្រះសីហនុរាជ​ ដែលស្ថិត​នៅក្នុងបរិវេណ ​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-​សូវៀត​ បានកសាងឡើង​ កាលពីដើម​ឆ្នាំ២០១៤ ​សម្រាប់ជួយ​សម្រាលទុក្ខ​លំបាករបស់​ប្រជាពលរដ្ឋ​កម្ពុជា​ និងជាការ​អភិវឌ្ឍផ្នែក​វិស័យសុខាភិបាលផ​ងដែរ៕