Monday, August 31, 2015

ក្រុម​ការងារ​​ថ្នាក់​ជាតិ​​ បន្ត​នាំយក​​កញ្ចប់សម្ភារៈ​ស្ត្រី​ទើប​ស​ម្រាល​កូន​​ ចែក​ជូន​​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឃុំ​កុមា​ររាជា ​​ស្រុក​បាទី​​ ខេត្តតាកែវ​

តាម​​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់ឯ​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ សម្ភារៈចំ​នួន​២៤ កញ្ចប់ ជាអំ​ណោយ​សប្បុរសធម៌​សាខាកាបាទ​ក្រហម​ខេត្ត​តាកែវ ត្រូវ​បាន​ឯកឧត្តម​ ទិត សុធា​ ឯកឧត្តម​ ស្វាយ សុវណ្ណរិទ្ធ ឯកឧត្តម សៅ សុភៈ ឯកឧត្តម​ ថៅ​ វាសនា ឯកឧត្តម​ ហូយ គឹម​អាន និង​សមាជិក​ក្រុម​ការងារ​ថ្នាក់​ជាតិ​មួយ​ចំ​នួន​ទៀត​ តំ​ណាង​ឲ្យ​ឯក​ឧត្តម​ ស្វាយ ស៊ីថា ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​កុមាររាជា នៃ​ស្រុក​បាទី ខេត្ត​​​តាកែវ នាំ​យក​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​ដល់​ស្ត្រី​ជា​ម្តាយ​របស់​ទារក​ដែល​ទើប​នឹង​សម្រាល ​ចំ​នួន​២៤នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥​។
សកម្មភាព​មនុស្ស​ធម៌​ នៃ​ការ​ចុះ​ចែក​កញ្ចប់​ឃីត​នេះ ក៏​មាន​ការ​ចូល​រួម​ផង​ដែរ​ពី​តំ​ណាង​ក្រុម​ប្រឹក្សាស្រុក តំ​ណាង​អនុសាខាកាកបាទ​ក្រហម​ស្រុក​បាទី​ កាកបាទ​ក្រហម​ឃុំ ក្រុម​ប្រឹក្សាឃុំ ប្រធាន អនុប្រធាន​​ភូមិ និង​ក្រុម​ការងារ​របស់​​សម្ព័ន្ធយុវជន​កម្ពុជា​ជា​ច្រើន​នាក់។
ទាំង​នេះ​ គឺ​ជា​​កាយវិការ​ដ៏​ថ្លៃ​ថ្លា​ នៃ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំ​ផុត​ បង្ហាញ​នូវ​ការ​ជួយ​សម្រួល​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​ជា​វប្បធម៌​នៃ​ការ​ចែក​រំ​លែក​របស់​រាជ​រដ្ឋាភិបាល​ ក៏​ដូចជា​កាកបាទ​ក្រហម​កម្ពុជា​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូ ដោះ​ស្រាយ​ និងរួម​សុខ រួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។
ស្ត្រី​ជា​ម្តាយ ​ដែល​ទើបនឹងសម្រាល​បុត្រ បាន​សំ​ដែង​នូវ​ការ​ត្រេក​អរជា​ខ្លាំង​​ ជា​មួយ​នឹង​ពាក្យ​​ថ្លែង​អំ​ណរគុណ​យ៉ាង​ដូច្នេះ​៖«  សូម​ថ្លែង​អំ​ណរគុណ​ដល់​ ឯកឧត្តម​ សុខ អាន និងឯកឧត្តម​ ស្វាយ ស៊ី​ថា ដែល​បាន​នាំ​អំ​ណោយ​យក​មក​ជូន​នាង​ខ្ញុំ​»។
ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏បាន​ពាំ​នាំ​នូវ​ពាក្យ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខពី​សំ​ណាក់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិ​បាល​​ជូន​ចំ​ពោះ​ប្រជា​ពលរដ្ឋ​ និង​បាន​សំនូមពរដល់ឳពុក​ម្តាយ នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការឲ្យ​ទៀងទាត់ ការ​បំ​ប៉ន​អាហារ​រូបបត្ថម្ភដល់​ទារក និងត្រូវ​​ពិនិត្យ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​​។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏​បាន​ប្រគល់​ជូន​នូវ​សំ​បុត្រកំ​ណើតដល់​ម្តាយរបស់​ទារក​ដែល​ទើប​សម្រាល និង​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ផ្សារភ្ជាប់​ទំ​នាក់​ទំ​នងល្អ​ជា​មួយ​អាជ្ញាធរមូលដ្ឋាន​  ក្នុង​ន័យ​ថា «បើ​មាន​បញ្ហា ឬ​ទុក្ខកង្វល់​អ្វី​មួយ​ដែល​ចាំ​បាច់​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ពាក់​ព័ន្ធ​ សូម​ប្រញ៉ាប់​រាយ​ការ​ណ៍​ជូន​ក្រុម​ការងារ​ ដើម្បី​នឹង​រិះ​រកលទ្ធភាព និង​វិធី​ដោះ​ស្រាយតាម​ការជាក់​ស្តែង ​» ជា​ពិសេស លើ​ការ​ងារ​ការ​ផ្តល់​ជូន​នូវ​សេវាសាធារណៈ និង​ជំ​រុញ​ឲ្យ​មាន​ការចូល​រួម​យ៉ាង​សកម្ម​​ផង​ដែរ ដើម្បី​​អនុវត្ត​គោល​នយោបាយ​រាជ​រដ្ឋាភិបាល ដើម្បី​ពង្រឹងភូមិឃុំមាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើ​រ​ក្នុង​មូល​ដ្ឋានដែល​ពលរដ្ឋ​កំ​ពុងរស់​នៅ​។ បន្ទាប់​ពី​ចុះ​ចែក​កញ្ចប់​ឃីតរួច​ហើយ ក្រុម​ការងារ​ទាំង​អស់​ក៏បាន​ជួប​ជុំ​ទទួល​ទាម​អាហារ​រួម​គ្នា ក្នុង​បរិយាកាសរីក​រាយ​ និង​ស្និទ្ធ​ស្នាលបំ​ផុត​។
អត្ថបទ៖ (ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ)




ឯកឧ​​ត្តម​ វ៉ា គឹមហុង៖ ​ទោះបីគណបក្ស​​សង្គ្រោះជាតិ បន្តអុក​ឡុក​រឿង​​ផែនទី​ តែរាជរដ្ឋា​ភិបាល​នៅតែ​បន្តកិច្ចការ​បោះ​បង្គោលព្រំ​ដែនជាមួយវៀត​ណាម

ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឺមហុង ប្រធានគណៈ​កម្មាធិការកិច្ចកា​រព្រំដែន បានមានប្រសាសន៍​នៅក្នុងសន្និសីទ​សារព័ត៌​មាន នៅវិមាន​មិត្តភាព ទីស្តីការគណៈ​រដ្ឋមន្ត្រី នៅរសៀល​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១​៥នេះថា ទោះបីជា​មានការរំខាន​ពីសំណាក់​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិជុំវិញ​បញ្ហាផែន​ទីយ៉ាង​ណាក្តី ប៉ុន្តែបច្ចុប្បន្ន​រាជរដ្ឋាភិបាល កំពុងតែ​ដំណើរការការងារ​បោះបង្គោល​ព្រំដែនជាមួយ​ប្រទេសវៀត​ណាមជា​ប្រក្រតី។

ឯកឧត្ត​ម វ៉ា គឺមហុង បានមា​នប្រសា​សន៍ថា «មកដល់​ពេលនេះ​ដំណើរការ​បោះបង្គោលព្រំដែ​នរវាងប្រទេស​កម្ពុជា និងប្រ​ទេសវៀត​ណាម គឺសំរេ​ចបានជាង៨០% ហើ​យនៅសេសស​ល់តែជាង១​០%ទៀត ដែ​លនៅមានភា​ពស្មុគស្មាញកំពុ​ងចរចាររ​កដំណោះ​ស្រាយ ដោ​យតម្លាភា​ពរវាងប្រ​ទេសទាំ​ងពីរ»។

គួរបញ្ជា​ក់ថា ការធ្វើ​សន្និសីទសា​រព័ត៌មាន របស់​គណៈកម្មាធិកា​រកិច្ចកា​រព្រំដែន នៅថ្ងៃ​នេះ គឺធ្វើឡើ​ងបន្ទាប់ពី ឯកឧ​ត្តម អ៊ុំ សំអាន ដែលកំពុ​ងស្ថិតនៅសហ​រដ្ឋអាមេ​រិក នៅតែប​ន្តធ្វើការរិះ​គន់ និង ញុះញង់ម​តិជាតិ និងអន្តរជា​តិរឿងផែនទី​កម្ពុជានេះ ដោយអះ​អា​ងថាផែនទី ដែលខ្លួ​នរកឃើ​ញនៅ​សហរដ្ឋអា​មេរិក ជាផែនទី​ត្រឹមត្រូ​វ តាមការពិ​តផែនទី​នេះ គឺគណៈកម្មការកិ​ច្ចការព្រំ​ដែនកម្ពុជាបា​នទទួល​តាំងពីជាង១០ឆ្នាំ​មកហើយ។

ឯក​ឧត្តមទេសរដ្ឋ​មន្ត្រី វ៉ា គឺមហុង បា​នលើកឡើ​ងថា «ការញុះញ​ង់របស់គ​ណបក្សសង្គ្រោះ​ជាតិ បានធ្វើឲ្យ​គេមិនទុក​ចិត្តរាជរដ្ឋា​ភិបាល ក្នុងការប្រើ​ប្រាស់ផែ​នទី ហើយនេះ​ជាការធ្វើ​ឲ្យខូចផលប្រ​យោជន៍ជាតិទាំ​ងមូល»។

ឯកឧ​ត្តម វ៉ា គឺមហុង មានសង្កត់​ធ្ងន់ថា រាជរដ្ឋាភិបា​លមិនដែលលា​ក់លៀ​មរឿងផែន​ទីឡើ​យ «កន្លង​មក យើងបា​នបង្ហា​ញអ្នកសារព័ត៌មា​ន​ជាតិ និងអន្ត​រជាតិ នូវផែ​នទីផ្លូវការដែ​លរាជរដ្ឋាភិបា​លកំពុ​ងប្រើប្រាស់ ក្នុ​ងការបោះបង្គោល​ព្រំដែន​ជាមួយវៀ​តណា​ម ហើយ​ផែនទីទាំងនោះ គឺយើ​ងរកបា​នជាង១០ឆ្នាំមកហើ​យ។ មិនមែ​នដូចកា​រលើកឡើងប្រា​សចា​កពីការពិត ដូចឯកឧត្ត​ម អ៊ុំ សំអាន​ បាននិយាយថា​ រកឃើញនៅ​បណ្ណាល័​យសភា សហរដ្ឋ​អាមេរិក ជាន់ទី៥ នៅ Wash​ington DC នោះទេ ការពិត ឯ​​កឧត្តម វ៉ា គឺមហុង ធ្លា​ប់បានបញ្ជា​ក់ថាផែនទីហ្នឹង គណៈកម្មាធិ​ការកិច្ច​ការព្រំដែន បា​នតំកល់​ទុកនៅជាន់ទី៥​ នៅអគារទី​ស្តីការគណៈ​រដ្ឋមន្ត្រីប្រទេសក​ម្ពុជា។​ ដូច្នេះការ​លើកឡើង រប​ស់ឯកឧត្ត​ម អ៊ុំ សំអាន ​គ្រាន់តែជា​ការមួលបង្កា​ច់ និងចោទ​ប្រកាន់​ប្រាសចាក​ពីការពិត​ប៉ុណ្ណោះ»៕


អត្ថបទ៖ ច័ន្ទ ទេវី



Friday, August 28, 2015

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥




ឯកឧត្តម ប៉ាល់ ចន្ទតារា បាននាំយកកញ្ចប់ឃីត សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទៅជូនដល់ស្ត្រីទើបឆ្លងទន្លេ៤នាក់

ឯកឧត្តម​ ប៉ាល់ ចន្ទតារា​ ទីប្រឹក្សារាជ​រដ្ឋាភិបាល ​និងប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយឃុំកំណប់​ ស្រុកគីរីវង់​ ខេត្តតាកែវ​ និងឯកឧត្តម​ ចៅ សេរី​ អនុប្រធាន ​ដោយមានការ​ចូលរួម ពីយុវជន​កាកបាទ​ក្រហមស្រុក ​យុវជនកាយរិទ្ធិ​ស្រុក និងមន្រ្តីក្រុ​មប្រឹក្សាឃុំកំណប់​ បានពាំនាំកញ្ចប់​ឃីត ដែលជា​អំណោយរបស់​សាខាកាកបាទ​ក្រហមកម្ពុជា ​ខេត្តតាកែវ ​តាមរយៈការអំពាវ​នាវរបស់ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធានក្រុ​មការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ ខេត្តតាកែវ ​ដើម្បីសួរសុខទុកដ​ល់ស្រ្តីបួននាក់​ ដែលទើប​នឹងឆ្លងទន្លេរួច​។

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ ប៉ាល់ ចន្ទតារា ​ក៏បានគួចចំនង​ដៃដល់ចៅៗ ​ទើបនឹង​កើតក្នុងម្នាក់ ​100.000​ រៀល ដោយភ្ជាប់​នូវសំបុត្រ​កំណើតផងដែរ​។

នេះជាលើក​ទីពីរហើយ ដែ​លក្រុមការងារ​ថ្នាក់ជាតិ ​ដឹកនាំប្រតិភូ​សួរសុខទុក​ស្រ្តីឆ្លងទន្លេ ​នៅឃុំកំណប់​ ដែលម្នាក់ៗ​ ក្រៅពីកញ្ចប់ឃី​តសុទ្ឋតែបានថ​វិកាជាចំណងដៃ​ 100.000 រៀ​ល និងសំបុត្រ​កំណើតដូចគ្នាៗ។​


បន្ទាប់ពី​បានសួរសុខ​ទុក្ខ ស្រ្តីឆ្លង​ទន្លេហើយ ​ឯកឧត្តម ​ប៉ាល់ ចន្ទតារា ​បានទៅពិនិត្យការដ្ឋាន​សាងសង់​ សាលាធម្មសភា ​ដែលកំពុងសាង​សង់បាន ​៤០ភាគរយ ​ដែលឯកឧត្តម ​និងគ្រួសារទើប​នឹងសាងសង់​បាល័ង្ល​ និងជាវព្រះពុទ្ឋរូប​ មកតម្កល់​រួចនាពេលថ្មីៗនេះ៕



បណ្ឌិត សុខ ទូច ស្នើឲ្យ ឯកឧត្តម អ៊ុំ សំអាន ផ្តល់ផែនទី ដែលរកបានពីអាមេរិកដើម្បីធ្វើការផ្ទៀងផ្ទាត់

យោងតាម​លិខិតរបស់​លោកបណ្ឌិត​ សុខ ទូច​ ប្រធានក្រុម​ស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​ចុះថ្ងៃទី ២៧ ​ខែសីហា ​ឆ្នាំ២០១៥​ ផ្ញើជូនឯកឧត្តម ​អ៊ុំ សំអាន ​តំណាងរាស្រ្តមណ្ឌល​សៀមរាប​ របស់គណបក្ស​សង្គ្រោះជាតិ​ បានបញ្ជាក់ថា​ បន្ទាប់ពីបានទទួលដំ​ណឹងថា ឯកឧត្តម ​អ៊ុំ សំអាន ​ទទួលបានផែន​ទីព្រំដែនប្រទេសកម្ពុជា​ជាមួយប្រទេសវៀ​តណាម ពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក ​ដូច្នេះក្រុមស្រាវ​ជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ស្នើសុំផែនទីដែលឯកឧត្តម ​អ៊ុំ សំអាន ​មានយកមកធ្វើការ​ផ្ទៀងផ្ទាត់ជាមួយផែ​នទី​ដែលរាជបណ្ឌិត្យ​សភាទទួល​បានពីប្រភពនានា។​

នៅក្នុងលិខិត​របស់ លោកបណ្ឌិត ​សុខ ទូច​ បានឲ្យដឹងថា ​តាមរយៈគណនីហ្វេសប៊ុក​ របស់  ឯកឧត្តម​ អ៊ុំ សំអាន​ បង្ហាញថា ​ឯកឧត្តមបានទៅរក​ផែនទី ​នៅបណ្ណាល័យ​សភា ​សហរដ្ឋអាមេរិក​ នៅWashington DC ហើយបាន​រកឃើញ និ​ងទទួលផែនទីបោន ​របស់កម្ពុជា​ចំនួន ២៦ផ្ទាំង ​ទាំងផែនទីDigital ​និងផែនទីក្រដាស ​ហើយឯកឧត្តម​ អ៊ុំ សំអាន ​បានអះអាង​ថា ផែនទីទាំងនោះ គឺ​ជាផែនទីដែល​សម្តេចព្រះបរម​កោដ្ឋ នរោត្តម ​សីហនុ ​បានយកទៅសុំឲ្យសហ​រដ្ឋអាមេរិក​ទទួលស្គាល់​ខ្សែព្រំដែនកម្ពុជា​ នៅថ្ងៃទី ​០២ ខែមេសា ​ឆ្នាំ១៩៦៤។​

ការស្នើសុំឲ្យ ​ឯកឧត្តម ​អ៊ុំ សំអាន ​យកផែនទីដែលរក​បានពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក មក​ផ្ទៀងផ្ទាត់នេះ ​ដើម្បីឯកភាពជាតិ ​និងអាយុជីវិតជាតិ ​និងដើម្បីដោះស្រាយ ​និងការពារព្រំដែនប្រទេស​កម្ពុជាជាមួយ​ប្រទេសជិតខាង។ ​

គួរបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ផែនទីដែល​ក្រុមស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យស​ភាកម្ពុជាទទួលបាន​ពីប្រភពនានា​មានដូចជា៖​ ១. ផែនទីផ្លូវការ​ ដែលប្រើប្រាស់ដោ​យរាជរដ្ឋាភិ​បាល ចំនួន​ ២៦ផ្ទាំង, ២.​ ផែនទីពីគណបក្សសង្គ្រោះជាតិ​ ចំនួន២៤ផ្ទាំង ​៣. ផែនទីពីប​ណ្ណាល័យព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ ចំនួន ២៦ផ្ទាំង, ៤.​ ផែនទីពីអង្គការស​ហប្រជាជាតិ ​ចំនួន ១៨ផ្ទាំង, ៥.​ ផែនទីពីប​ណ្ណាល័យវិទ្យា​ស្ថានភូមិសាស្ត្រជាតិ(​បារាំង) ​ចំនួន ​២៦ផ្ទាំង៕

វីដេអូបទយកការណ៍ ការបន្ត​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ និង​ដើម្បី​បេតិកភណ្ឌមនុស្សជាតិ







Tuesday, August 25, 2015

លិខិត​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជូនទៅ ឯកឧត្តម David CAMEROM នាយក​រដ្ឋមន្រ្តី នៃចក្រ​ភពអង់គ្លេស

ឯកឧត្តម ​David​ CAMERON ​ឆ្លើយត​បមក​សម្តេច​តេជោថា​​ រកមិនឃើញផែនទីដែលកម្ពុជា​ស្នើសុំខ្ចីទេ​ ប៉ុន្តែមាន​ផែនទីកម្ពុជា៣ឈុត ​ដែលរក្សាទុកក្នុងបណ្ណាល័យអង់គ្លេស

ឆ្លើយតបនឹងលិខិតរបស់ សម្តេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ២០១៥ ដែលផ្ញើទៅឯកឧត្តម David CAMERON សុំខ្ចី​ផែនទីប្រវត្តិ​សាស្រ្ត​ដែលប្រហែល​ជា​ត្រូវ​បាន​ផ្ញើ​មក​រដ្ឋា​ភិបាល​អង់​គ្លេស ក្នុង​អំឡុង​ទស​វត្សរ៍​ទី​៦០ ឯកឧត្តម David CAMERON នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ បានជំរាបជូនទៅសម្តេចវិញថា បន្ទាប់​ពី​ទទួល​បាន​លិខិត​របស់​សម្តេច ឯកឧត្តម បាន​ណែ​នាំ​មន្រ្តី​របស់​ឯកឧត្តម ឲ្យ​ធ្វើ​ការ​ស្វែង​រក​យ៉ាង​លំអិត​ នៅ​កន្លែងរក្សា​ឯក​សារ​របស់​ជាតិ (National Archives)។ ឥឡូវ​នេះឯកឧត្តមអាច​បញ្ជាក់​ជូន​សម្តេចវិញថា កា​រស្វែង​រក​នេះ​បាន​ចប់រួច​រាល់​ហើយ ក៏​ប៉ុន្តែរក​ពុំ​ឃើញ​ផែន​ទី​ណា​មួយ ដែល​រដ្ឋា​ភិ​បាល​អង់​គ្លេស អាច​ទទួល​ពីរាជ​រដ្ឋា​ភិបាល​កម្ពុជា ចាប់​តាំង​ពី​ពេល​នោះ​មក ដើម្បីរ​ក្សាទុក​នៅ​ក្នុង​កន្លែង​រ​ក្សាឯ​កសារ​របស់​ជាតិ​នៃចក្រភពអង់គ្លេសឡើយ​។
ឯកឧត្តម David CAMERON បានបញ្ជាក់បន្ថែមថា មានផែន​ទី​ចំនួ​ន៣​ឈុត គឺ​ត្រូវ​បាន​រក្សា​ទុក​ដោយឡែក​ នៅ​ក្នុង​បណ្ណា​ល័យ​អង់​គ្លេស ខ្នាត 1/100.000 ដែល​ផែន​ទី​ទាំង​អស់​នេះ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូ​ចិន​ក្នុង​ចន្លោះ​ឆ្នាំ​១៩​៣៣ និង​១៩​៥៣។ ផែនទីទាំងនោះរួមមាន៖
1.            British Library catalogue tittle: Indochine 1:100,000. Series L.605
British Library shelfmark: Cartographic Items Maps 58515.(54.)
2.            British Library catalogue tittle: Carte de l’Indochine. Échelle 1:100,000.
British Library shelfmark: Cartographic Items Maps 58515. (22.)
3.            British Library catalogue title: Carte de l’Indochine. Échelle 1:100,000.
British Library shelfmark: Cartographic Items Maps 58515. (25.)
នាយករដ្ឋមន្ត្រីអង់គ្លេស ឯកឧត្តម David CAMERON បានឲ្យដឹងថា ផែន​ទី​ទាំង​នេះ គឺ​ជា​ឯក​សារ​ដែលអាច​រក​បាន​ជា​សា​ធារ​ណៈ ដែល​តំ​ណាង​ស្ថាន​ទូត​របស់សម្តេច ​អាច​រក​មើល​បាន​ប្រសិន​បើ​ចង់​រក ហើយព័ត៌​មាន​នេះ អាចមាន​ប្រ​យោ​ជន៍​ក្នុង​ការ​បំភ្លឺ​ស​ភាព​ការណ៍​បច្ចុ​ប្ប​​ន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា៕

សម្តេចតេជោ៖ ផែនទីចំនួន៣ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ​នៅបណ្ណាល័យអង់​គ្លេសអាច​នឹងមាន​ផែន​ទីមួយ​ចំនួន​ដែលមាន​ប្រយោជន៍​សម្រាប់​ការផ្ទៀង​ផ្ទាត់ផែន​ទី​ របស់រាជ​រដ្ឋាភិបាល​កម្ពុជា

ឆ្លើយតប​និងលិខិត ​របស់ឯកឧត្តម ​David CAMERON ​នាយករដ្ឋមន្ត្រី ​នៃចក្រភព​អង់គ្លេស កាល​ថ្ងៃទី ២១ ​ខែសីហា ឆ្នាំ​២០១៥ ​សម្តេចតេជោ ​ហ៊ុន ​សែន នៅ​ថ្ងៃទី ២៤ ​ខែសីហា ​ឆ្នាំ២០១៥ ​បានសរសេរ​លិខិតមួយ​ទៅកាន់ឯកឧត្តម​ David CAMERONវិញ​ ដោយបានសំដែង​នូវការអរគុណ​ចំពោះឯកឧ​ត្តម នាយក​រដ្ឋមន្រ្តីអង់គ្លេ​ស ដែលបាន​ផ្តល់កិច្ច​សហការក្នុងការ​ស្វះស្វែងរក​ផែនទីពាក់ព័ន្ធ ​តាមការស្នើ​សុំរបស់សម្តេច​ នៅក្នុងលិខិតចុះ​ថ្ងៃទី១៥ ខែកក្កដា ​ឆ្នាំ២០១៥​ ដែលសម្តេច​បានផ្ញើទៅឯកឧ​ត្តម ​David CAMERON ​ដើម្បីស្នើសុំខ្ចីផែនទី​ និងអ្នកឯក​ទេសពីអង់​គ្លេស។ ស​ម្តេចតេជោ ​បានគូសបញ្ជាក់​នៅក្នុងលិខិត​នេះថា ថ្វីត្បិតមានកា​របញ្ជាក់​ ពីឯកឧត្តម​ David CAMERON ​ថា ផែនទីតាមការ​ស្នើសុំរបស់​សម្តេចនោះ មិន​ត្រូវបានរក​ឃើញក៏ពិត​មែន ក៏ប៉ុន្តែទ​ន្ទឹមនេះ ​សម្តេចគិតថា ​ក្នុងចំណោមផែ​នទីទាំង៣ បោះពុម្ព​ដោយក្រុម​ភូមិសាស្ត្រឥ​ណ្ឌូចិន​ ដែលឯក​ឧត្តម David CAMERON ​បានបញ្ជាក់ថាមាន​ក្នុងបណ្ណាល័យ​អង់គ្លេស ​សម្រាប់សាធារ​ណជននោះ ​អាចនឹងមាន​ផែនទីមួយចំ​នួន ដែលមា​នប្រយោជន៍ ​សម្រាប់ការផ្ទៀ​ងផ្ទាត់ផែ​នទី របស់រាជ​រដ្ឋាភិបាលកម្ពុជា។ ​សម្តេចតេជោ បានបញ្ជាក់ថា ​សម្តេចបាន​ផ្តល់ការណែនាំ​រួចហើយ ដ​ល់ឯកឧត្តមឯក​អគ្គរាជទូតក​ម្ពុជានៅទីក្រុ​ងឡុង​ ឲ្យស្វែងរក​ផែនទី ​ដែលមានការ​ពាក់ព័ន្ធពី ​បណ្ណាល័យអង់គ្លេ​ស បញ្ជូនមកកម្ពុជា ​ដើម្បីរាជ​រដ្ឋាភិបាលមា​នចំណាត់ការបន្ត។​
សម្តេចតេជោ ​បានបន្ថែមថា ​ជាការពិត​ ផែនទីដែលរា​ជរដ្ឋាភិបាល​កម្ពុជាបាន ​និងកំពុង​ប្រើប្រាស់ជាផ្លូវការ​ ក្នុងការកំណត់និ​ងការបោះបង្គោល​ព្រំដែន ជា​មួយវៀតណាម ​គឺមានលក្ខណៈត្រឹមត្រូវ​ និងស្រប​ទាំងស្រុងតាមគ​តិច្បាប់ ​ហើយត្រូវបាន​ទទួលស្គាល់ ​និងអនុញ្ញាត​ឲ្យប្រើដោយព្រះរាជ​ក្រមលេខ ​នស/ រកម/​ ១១០៥/​ ០៣៩ ​ចុះថ្ងៃទី ៣០ ​ខែវិច្ឆិកា ​ឆ្នាំ២០០៥ ​ ដែលប្រកាសឲ្យប្រើច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​ លើសន្ធិសញ្ញាបំ​ពេញបន្ថែម​ រវាងព្រះរាជាណាចក្រកម្ពុជា ​និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​ទៅលើសន្ធិសញ្ញា​កំណត់ព្រំដែនរ​ដ្ឋឆ្នាំ១៩៨៥ ​ដែលរដ្ឋសភាបា​នអនុម័ត ​កាលពីថ្ងៃទី ​១១ ខែវិច្ឆិកា ​ឆ្នាំ២០០៥ ​នាសម័យប្រជុំ​រដ្ឋសភាលើក​ទី៣ នីតិកាលទី​៣ និងដែលព្រឹទ្ធ​សភាបានអនុម័ត​យល់ព្រម​លើទម្រង់ ​និងគតិនៃច្បាប់នេះ​ទាំងស្រុង ​កាលពីថ្ងៃទី​ ២៥ ខែវិច្ឆិកា ​ឆ្នាំ២០០៥ នាសម័យ​ប្រជុំពេញ​លើកទី១០ នីតិកាលទី១។ ​យ៉ាងណាក៏ដោ​យក្នុងគោលបំណង​ធានាតម្លាភាព​ចំពោះប្រជាជាតិ​កម្ពុជាទាំងមូ​ល និងបញ្ជាក់ឲ្យកា​ន់តែច្បាស់ថែម​ទៀត អំពីភាពហ្ម​ត់ចត់ ​ភាពត្រឹមត្រូវ​ពិតប្រាកដ និង​ការទទួលខុ​សត្រូវខ្ពស់បំផុត ​របស់រាជ​ រដ្ឋាភិបាលក​ម្ពុជា ​នៅក្នុងការរៀបចំ ​ និងការអនុវត្តន៍​ការងាររបស់​ខ្លួន ក្នុងការ​កំណត់ ​និងការបោះ​បង្គោលព្រំដែន​រវាងព្រះរាជាណា​ចក្រកម្ពុជា ​ជាមួយនឹង​ប្រទេសជិត​ខាង ជាពិសេស​ក្នុងគោលបំណង​បញ្ចៀស ​និងបញ្ចប់​នូវការញុះញង់ ​ដោយគ្មាន​ការទទួលខុ​សត្រូវ​ និងមិនក្រែង​រអែងលើការបំ​ពានច្បាប់​ សំដៅបង្កើត​ស្មារតីជាតិ​និយមជ្រុល ​ធ្វើឲ្យមានការ​បែកបាក់ជាតិ ​និងបង្កើត​ការភាន់ច្រឡំក្នុង​ចំណោមសាធារណៈ​មតិជាតិ​ និងអន្តរជាតិ ​ដើម្បីកេង​ចំណេញខាង​នយោបាយ ​ដោយមជ្ឈដា្ឋន​មួយចំនួននៅ​ក្នុងប្រទេស​កម្ពុជា ​ដែលជាប្រការ​អាចបង្កើត​គ្រោះមហន្តរាយ​ដ៏ធំធេង​សម្រាប់ជាតិកម្ពុជា​ទាំងមូល ​ព្រមទាំងសម្រាប់​សុខសន្តិភាព​ រវាងកម្ពុជាជា​មួយប្រទេស​ជិតខាង ក្នុងតំបន់​ ក៏ដូចជាក្នុងគោ​លបំណងកសាង​ខ្សែបន្ទាត់ព្រំ​ដែនមួយ ​ច្បាស់លាស់ប្រក​បដោយសន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និងការ​អភិវឌ្ឍន៍។ ​ដើម្បីអនុវត្តការ​ងារនេះដោយជោ​គជ័យ ក្នុ​ងនាមរាជរដ្ឋាភិបាលក​ម្ពុជា ​សម្តេចតេជោ ​បានសរសេរលិ​ខិតជូនឯកឧ​ត្តម Ban Ki-moon​ អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ ​ឯកឧត្តម ​Francois HOLLANDE ប្រធានាធិប​តីនៃសាធារ​ណរដ្ឋបារាំង ​ឯកឧត្តម ​Barack OBAMA ​ប្រធានាធិបតី​ នៃសហរដ្ឋអាមេរិក ​និងជូនឯក​ឧត្តមឧបនាយក​រដ្ឋមន្ត្រីអង់គ្លេស ​David CAMERON​ ដើម្បីស្វះស្វែង​រកកិច្ចសហការ​ ស្នើសុំខ្ចីផែនទី​ដើមដែលមាន​ការពាក់ព័ន្ធ ​នឹងស្នើសុំអ្នក​ជំនាញការផែន​ទីមកផ្ទៀងផ្ទាត់​ជាមួយនឹង​ផែនទីផ្លូវការ​ នឹងស្រប​ច្បាប់ដែលរាជ​រដ្ឋាភិបាលកម្ពុជា ​បាននិងកំពុង​ប្រើប្រាស់ក្នុង​ការកំណត់ ​និងបោះបង្គោលព្រំ​ដែនជាមួយប្រទេស​ជិតខាង៕