Wednesday, December 2, 2015

ICC-An​gkor នឹង​រៀបចំកិច្ច ប្រជុំប​ច្ចេក​ទេសលើកទី២៥ និ​ងប្រជុំពេញអង្គ​លើកទី២២ នៅខេត្តសៀ​មរាប

តាមសេចក្តីប្រកាស​ព័ត៌មាន របស់អាជ្ញា​ធរជាតិអប្សរា ចេញផ្សា​យថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថាគណៈកម្មាធិការអ​ន្តរជាតិដើម្បីសម្រ​បសម្រួលកិច្ចគាំ​ពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅ​កាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor: ICC-Angkor) នឹងរៀបចំកិ​ច្ចប្រជុំបច្ចេកទេ​សលើកទី២៥ និងប្រជុំពេ​ញអង្គលើ​​កទី២២របស់ខ្លួ​ននៅថ្ងៃទី ០២ -០៣​ ខែធ្នូ ឆ្នាំ២០១៥ នាសាល​សន្និសីទអង្គរ នៅមជ្ឈ​មណ្ឌលអាជ្ញាធរជាតិអ​ប្សរា ខេត្តសៀមរាប។
កិច្ចប្រជុំអាយ​ស៊ីស៊ី-អង្គរលើក​នេះ នឹងប្រារព្ធឡើ​ងក្រោមអធិ​បតីភាព ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អានឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុកទី​ស្តីការគណៈរដ្ឋមន្រ្តី និងជាប្រ​ធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធា​ន​គណៈកម្មាធិកា​រអន្តរជាតិអា​យស៊ីស៊ី-អង្គរ ឯកឧត្តម Yuji KUMAMA​RU អគ្គរាជទូតជប៉ុន ប្រចាំ​កម្ពុជា និង ​ឯកឧត្តម Jean-Claude POIMBŒUF អគ្គរដ្ឋទូតបារាំងប្រចាំ​កម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើ ការតាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៤ និងកិច្ចប្រជុំវិសាមញ្ញលើកទី២១ គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ អំពីកិច្ចការ អភិរក្សជួសជុល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការងារអភិរក្ស ស្រាវជ្រាវបុរាណវិទ្យា និងបណ្តុះបណ្តាល រួមនិងរបាយការណ៍ថ្មីៗអំពីគម្រោងផ្សេងៗ៕




អាជ្ញាធរ​ជាតិអប្សរាជូនដំ​ណឹងស្ដី​ពីការប្ដូរទិសច​រាចរណ៍នៅ​មុខប្រាសាទ​អង្គរវត្ត

យោងតាមសេចក្តីជូនដំ​ណឹងរបស់អាជ្ញាធរ​ជាតិអប្សរា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យ​ដឹងថា នៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ខា​ងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីប្រកា​សផ្សព្វផ្សាយ និងដាក់ឲ្យអ​នុវត្តជាផ្លូវការក្រមប្រតិបត្តិអង្គរ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ព​ស់របស់ ឯកឧត្តមបណ្ឌិ​តសភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដី​ការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជា​តិអប្សរា។ ពិធីនេះរៀប​ចំឡើងនៅបរិវេណ​ទីធ្លាខាងមុខប្រាសាទអង្គរវត្ត។ ដូច្នេះដើ​ម្បីរក្សាសុ​វត្ថិភាព សណ្ដាប់ធ្នា​ប់ និងបង្កលក្ខណៈ​ងាយស្រួលដល់ការរៀបចំកម្មវិធី អាជ្ញាធរជា​តិអប្សរា នឹងធ្វើការប្ដូរទិស​ចរាចរណ៍ផ្លូវ នៅខាងមុខប្រាសាទ​អង្គរវត្ត នៅថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោ​ង៦:០០នាទីព្រឹក រហូ​តដល់ចប់កម្មវិធី។

ការប្តូរទិសចរាច​រណ៍នៅមុខប្រា​សាទអង្គរវត្តនេះ គឺនឹងមា​នការផ្អាកចរាចរណ៍ជាបណ្ដោះអា​សន្នសម្រាប់ យានជំនិះគ្រប់ប្រភេ​ទចូលទីលាន​ខាងមុខប្រាសាទអង្គរវត្ត តាមច្រកចូលទាំ​ង៣គឺចំណុចកែងផ្លូវ ​ប៉មយាមន​គរបាលបេតិកភណ្ឌ ចំណុចកែងផ្លូវមក​ពីព្រលានយន្តហោះ និងចំណុចកែ​ងផ្លូវខាងជើង ត្រពាំងសេះ។ ទីលានមុខប្រាសា​ទអង្គរវត្ត អនុញ្ញា​តតែចំពោះដំណើរថ្មើ​រជើងប៉ុណ្ណោះ។
ជាមួយគ្នានេះ ផ្លូវចាប់ពីចំណុចកែងចំបក់កំណប់បត់កែងកសិណខាងលិចអង្គរវត្ត ទៅជើងទល់នឹង ប៉មយាមនគរបាលបេតិកភណ្ឌ បត់ទៅលិចទល់នឹងផ្លូវថ្មី ត្រូវបង្វែរជាផ្លូវឯ​កទិស (ពីកើ​តទៅលិច) ហើយយា​នជំនិះគ្រប់ប្រ​ភេទ ដែលត្រ​ឡប់មកពីអង្គរធំ ឬភ្នំ​បាខែង ត្រូវបើកបរ​តាមផ្លូវវាងត្រពាំ​ងសេះ មកទិសខាង​លិច បត់ទៅផ្លូវព្រលាន​យន្តហោះ ឬទៅខា​ងត្បូងតាមផ្លូ​វថ្មីឆ្ពោះទៅផ្លូ​វកូម៉ៃ៕


ស.ស.យ.ក អបអរ​សាទរខួប​លើកទី៣៧ ថ្ងៃកំណើ​តសហភា​ពសហព័ន្ធយុ​វជនកម្ពុជា ០២​ធ្នូ ១៩៧​៨-០២ធ្នូ ២​០១៥

សហភាពសហ​ព័ន្ធយុវជ​នកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានចេ​ញផ្សាយនូវលិខិត អបអរសាទរ​មួយរបស់ខ្លួន ​ក្នុងឱកាសខួបលើ​កទី៣៧ ថ្ងៃកំណើតសហ​ភាពសហព័ន្ធយុវជនកម្ពុជា ​០២ ធ្នូ ១៩៧៨ -០២ ធ្នូ ២០១៥ ដោយបានប​ញ្ជាក់ថា ២ធ្នូ គឺជាថ្ងៃខួប​កំណើតសមាគម​យុវជនសាមគ្គី សង្គ្រោះ​ជាតិកម្ពុជា ដែលបច្ចុប្ប​ន្នមានឈ្មោះថា សហភា​ពសហព័ន្ធយុវជនកម្ពុ​ជា (ស.ស.យ.ក)។
សហភាពសហ​ព័ន្ធយុវជនកម្ពុជា បានរំលឹកថា​ កាលពី៣៧ឆ្នាំមុន​ អតីតយុវជនក​ម្ពុជាដែលប្រឈមមុខ នឹងការសម្លាប់រង្គា​ល ការបំផ្លិចបំផ្លាញ​ប្រទេសផ្ទើរតែទាំងស្រុ​ង បានមូលផ្គុំជាសមាគមយុវជនសាម​គ្គី សង្គ្រោះជាតិកម្ពុជា ចូលរួមក្រោកឡើ​ងតស៊ូ រំដោះ និងសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុ​តពីនរកអវីចី នៃរបបប្រល័យពូជសាស​ន៍ខ្មែរក្រហម។
ក្នុងរយៈពេល៣៧​ឆ្នាំមកនេះ សមាគមយុវ​ជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងស​ហភាពសហព័ន្ធយុវជន កម្ពុជាជាបន្ត​បន្ទាប់ បានចូលរួ​មយ៉ាងសកម្មក្នុងការរំដោះប្រ​ទេសចេញពីជ្រោះមរណៈ ការស្វែងរក និងរក្សាសន្តិភាពស្ថិរភាព ការស្តារ និងកសាងឡើងវិញ​នៃប្រទេសកម្ពុ​ជា ការលើកស្ទួយកិត្យានុភាពជា​តិ លើឆាកអន្តរជាតិនិងកា​រសម្រេចបានសមិទ្ធផ​លដ៏ធំធេងថ្មីៗ។ ដោយឈរលើស្មារតី ២ធ្នូ ពោលគឺស្មារតី រួ​បរួមសាមគ្គីភាព ​ការលះបង់ខ្ពស់ ជាមួយ​សមត្ថភាព ចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត និងបច្ចេ​កវិទ្យាទំនើប ក្រុមគ្រួសារសហ​ភាពសហព័ន្ធយុវជនកម្ពុជា និងបន្តមាគ៌ានេះ ដើម្បីវឌ្ឍនភា​ពរបស់កម្ពុ​ជា ជាពិសេសគឺ ការចូល​រួមជាមួយរាជរដ្ឋា​ភិបាលកម្ពុជា តាមរយៈការងា​រសង្គម មនុស្ស​ធម៌ និងវប្បធម៌។
សហភាពសហ​ព័ន្ធយុវជនកម្ពុជា ក៏បានអំពាវនាវ​ដល់យុវជនទាំងអស់ សូមចូល​រួមជាមួយ សហភាព សហព័ន្ធ​យុវជនកម្ពុជា គឺរួ​មគិត រួមធ្វើ រួមទទួល​ខុសត្រូវ ចំពោះជោគវាសនា​របស់ប្រទេសជាតិ ដើម្បីឲ្យ​កម្ពុជាកាន់តែរឹងមាំ និងរុងរឿង ព្រោះការរួ​បរួមគ្នានេះ នឹងផ្តល់ឲ្យយុ​វជនជំនាន់ក្រោយ ទទួលបាននូវកា​លានុវត្តភាព និងឱកាស​អប់រំ ការងារ កិត្តិយស ព្រមទាំងភា​ពសុខដុមរមនាកាន់តែល្អ ប្រសើរ​ឡើង៕

បទអត្ថា​ធិប្បាយ ដោ​យ៖ សួន ចំ​រើន,មេ​ខ្យល់ សាងគ្រោះ​ដល់ជាតិ

ក្រោយ​ពេ​ល​ដែលតុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មក​ លោក សម រង្ស៊ី​ បាន​ក្លាយ​ខ្លួន​ជា​អ្នក​នយោបាយ​ដ៏​កំសាកម្នាក់​ មិន​ហ៊ាន​ប្រឈម​មុខ​ទទួល​ទោស​កំហុស​ឡើយ​ ដោយ​បាន​បន្ត​គេច​ខ្លួន​នៅបរទេស​យ៉ាង​អាម៉ាស់​ បើ​ប្រៀប​ធៀប​ជាមួយនឹង​​លោក​ស្រី​ អ៊ុង​សាស៊ូជី​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា​។​
តាមពិត​ នេះ​ជាទម្លាប់​មិនទទួល​ខុសត្រូវ​របស់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៅ​ហើយ​។ នៅរៀង​រាល់​ពេល​ដែល​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ លោក​ សម រង្ស៊ី​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ជួប​នូវ​បញ្ហា​និទណ្ឌភាព​ទេ​​​​ តែ​ថែម​ទាំង​បញ្ចេញ​ចរិត​ដើរ​ញុះញង់​ឲ្យ​បរទេស​ដាក់​សម្ពាធ​ និង​ផ្តាច់​ជំនួយ​ដល់​ជាតិ​ និង​​ប្រជាពលរដ្ឋខ្លួន​ថែម​ទៀត​។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ ទណ្ឌិត​រូប​នេះ​បាន​ទៅ​បំភ្លៃ​ហេតុការណ៍ពិត​នៃ​ទោស​កំហុស​របស់​ខ្លួន​​ ដល់​សមាជិក​​​សភា​សហភាព​អឺរុប រហូត​ដល់​ក្រុម​សមាជិក​សភា​ត្រចៀក​ស​ទាំង​នោះ​ជឿស្លុង​ ហើយ​បែរ​ជា​មក​ដាក់​ទណ្ឌកម្ម​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​តាម​រយៈ​ការ​ស្នើឲ្យមានការពិចារណា​ក្នុង​ការលុបចោល​ជំនួយ​​៤៥០​លាន​ដុល្លារ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ដោយ​សារ​តែទណ្ឌិត សម រង្ស៊ី ​ម្នាក់ទៅ​វិញ​។​ ដូច្នេះ​ វាគឺ​ជារឿង​ដ៏​អយុត្តិ​ធម៌​​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅខ្លាំង​ណាស់​។​​
ម្យ៉ាង​ទៀត​ ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​សភា​កម្ពុជា​ផ្តល់​អភ័យឯកសិទ្ធិ និង​លើក​លែង​​​​ការ​ចោទប្រកាន់​​​លោក សម រង្ស៊ី ពីសំណាក់សភា​​​សហភាព​អឺរ៉ុប  និង​សមាជិក​ព្រឹទ្ធ​សភា​​​​អូស្ត្រាលី នាពេល​កន្លង​មក​នោះ​ គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ និង​រំលោភ​ដល់​​អធិបតេយ្យ​​របស់​​កម្ពុជា​ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើឲ្យ​បាត់បង់​នូវ​តម្លៃនៃ​លទ្ធិ​​ប្រជាធិប​តេយ្យ​ និង​នីតិរដ្ឋ យ៉ាង​ពិត​ប្រាកដ​ តាមរយៈ​ការបង្គាប់បញ្ជា​ដល់​រដ្ឋ​អធិបតេយ្យមួយ​ ដែល​មិន​អាច​រំលោភ​បំពាន​​បាន​​ឡើយ​​។​
រាល់​ការ​លើក​លែងទោស​​ ឬ​ការ​ចោទ​ប្រកាន់​ដល់​ជន​ជាប់​ចោទ​ណាម្នាក់​ នៅក្នុង​សង្គម​ស៊ីវិល័យ​ វា​គឺ​ជា​ឆន្ទានុសិទ្ធិ​ផ្តាច់​មុខ​របស់​ស្ថាប័ន​តុលាការ​តែ​ប៉ុណ្ណោះ​។ ស្ថាប័ន​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ នៅកម្ពុជា​គឺ​ពុំ​មាន​សិទ្ធិ​លូក​ដៃ​បង្គាប់​បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​​របស់​រដ្ឋ​ឡើយ​។​
ការ​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​លើក​ឡើង​ដោយ​ក្រុម​សភា​ប្រទេស​មួយ​ចំនួនទាំង​នោះ​ គឺ​ជា​រឿង​​ធ្វើឡើង​ដោយបុរេ​វិនិច្ឆ័​យ ពុំ​មាន​​មូលដ្ឋាន​​អព្យាក្រឹត​​ និង​ព័ត៌មាន​​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ពាក់ព័ន្ធនឹង​សំណុំ​រឿង​​ព្រហ្ម​​ទណ្ឌ​របស់​​មេដឹកនាំ​បក្សប្រឆាំង​លោក​សម រង្ស៊ី វាគឺ​ជារឿង​ជម្លោះ​ឯកជន​រវាង​ពលរដ្ឋ​និង​ពល​រដ្ឋ​ ដែលមានសាលដីកាស្ថាពររួចទៅហើយ។ ​ដូច្នេះ​គេ​មិនអាច​​មិន​ចាត់​វិធាន​ការណ៍​ច្បាប់​ចំពោះ​​ទណ្ឌិតណាម្នាក់​ ដែល​ជា​អ្នក​នយោបាយឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​។​
កន្លង​មក​ មាន​ប្រទេស​នៅក្នុង​តំបន់​ក្បែរ​កម្ពុជា​បាន​ប្រព្រឹ​ត្តិ និង​រំលោភ​​ធ្ងន់​ធ្ងរ​បំផុត​ លើ​បញ្ហា​ប្រជាធិបតេយ្យ​នេះ​ បើ​ទោះបីជា​ទង្វើ​ហាក់​បី​ដូច​ជា​សាហាវ​ ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ ដើម្បី​ដណ្តើម​អំណាច​ក្តី​ ក៏​គេ​មិន​ដែល​ឃើញ​សភា​សហភាព​អឺ​រ៉ុប​ ឬសភា​អាស៊ាន​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ ឬដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​នោះ​ឡើយ​។ ចុះ​ហេតុ​អ្វី​បាន​ជានៅកម្ពុជា​​ បែរ​ជា​សភា​សហភាព​អឺរ៉ុប​ និង​សភា​អាស៊ាន​ ថ្កោល​ទោស​ទៅ​វិញ​ បើ​គ្រាន់​តែ​កម្ពុជា​ ពង្រឹងគោលការណ៍នីតិរដ្ឋ​​ របស់ខ្លួបនោះ​?​ តើ​វា​ជា​ប្រព័ន្ធ​ថ្កោល​ទោស​តាម​បែប​ស្តង់​ដារ​ពីរ​ (double standard) ឬ​យ៉ាង​​ណា​​ នៅលើពិភពលោកនេះ?​
ជារួម​ ក្នុង​នាម​ជារដ្ឋ​អធិបតេយ្យ​មួយ​ គេ​មិន​អាច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​​​ណាមួយ​បាន​ឡើយ​ នៅពេល​ដែល​ប្រទេស​នោះ​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ ទៅ​តាម​​​​បទដ្ឋាន​ច្បាប់​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​របស់​ខ្លួន​។​ ម្យ៉ាង​ទៀត​គ្មាន​ជនណា​​ម្នាក់​អាច​យក​កិច្ច​ព្រម​ព្រៀង​ ឬ​ទ្រឹស្តី​នៃ​វប្បធម៌សន្ទនា​ ដើម្បី​ធ្វើ​ជាខែល​ទៅជ្រៀត​ជ្រែក​​​​ស្ថា​ប័ន​តុលាការ​បាន​ឡើយ​។​ ប្រទេស​ត្រូវ​មាន​ច្បាប់​ គ្រួសារ​ត្រូវ​មាន​វិន័យ​ បើគ្មាន​នីតិរដ្ឋ​ទេ​ ប្រទេស​​នឹ​ងក្លាយជាអនាធិបតេយ្យ​។​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ការ​មេដឹក​នាំដូច​លោក​ សម រង្ស៊ី​​ ដែល​ញុះញង់​​​អន្តរជាតិ​ដាក់​ការ​គាប​សង្កត់​ និង​ផ្តាច់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​​ឯង​បែប​​នេះ​ទេ​​។ លោក​ សម រង្ស៊ី​ ហ៊ាន​ធ្វើ​​អ្វីៗទាំង​អស់​ដើម្បី​តែ​អំណាច​របស់​ខ្លួន​ និង​បក្ខពួក​ ទោះ​បី​ជា​ប្រទេស​ត្រូវ​ផ្តាច់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ក៏ដោយ​ បែប​នេះ​គេ​ហៅ​ថា​     «បក្ស​សាង​គ្រោះ​ដល់​​ជាតិ​ » ៕​
​​នយោបាយ​ដ៏​កំសាកម្នាក់​ មិន​ហ៊ាន​ប្រឈម​មុខ​ទទួល​ទោស​កំហុស​ឡើយ​ ដោយ​បាន​បន្ត​គេច​ខ្លួន​នៅបរទេស​យ៉ាង​អាម៉ាស់​ បើ​ប្រៀប​ធៀប​ជាមួយនឹង​​លោក​ស្រី​ អ៊ុង​សាស៊ូជី​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា​។​
តាមពិត​ នេះ​ជាទម្លាប់​មិនទទួល​ខុសត្រូវ​របស់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៅ​ហើយ​។ នៅរៀង​រាល់​ពេល​ដែល​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ លោក​ សម រង្ស៊ី​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ជួប​នូវ​បញ្ហា​និទណ្ឌភាព​ទេ​​​​ តែ​ថែម​ទាំង​បញ្ចេញ​ចរិត​ដើរ​ញុះញង់​ឲ្យ​បរទេស​ដាក់​សម្ពាធ​ និង​ផ្តាច់​ជំនួយ​ដល់​ជាតិ​ និង​​ប្រជាពលរដ្ឋខ្លួន​ថែម​ទៀត​។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ ទណ្ឌិត​រូប​នេះ​បាន​ទៅ​បំភ្លៃ​ហេតុការណ៍ពិត​នៃ​ទោស​កំហុស​របស់​ខ្លួន​​ ដល់​សមាជិក​​​សភា​សហភាព​អឺរុប រហូត​ដល់​ក្រុម​សមាជិក​សភា​ត្រចៀក​ស​ទាំង​នោះ​ជឿស្លុង​ ហើយ​បែរ​ជា​មក​ដាក់​ទណ្ឌកម្ម​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​តាម​រយៈ​ការ​ស្នើឲ្យមានការពិចារណា​ក្នុង​ការលុបចោល​ជំនួយ​​៤៥០​លាន​ដុល្លារ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ដោយ​សារ​តែទណ្ឌិត សម រង្ស៊ី ​ម្នាក់ទៅ​វិញ​។​ ដូច្នេះ​ វាគឺ​ជារឿង​ដ៏​អយុត្តិ​ធម៌​​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅខ្លាំង​ណាស់​។​​
ម្យ៉ាង​ទៀត​ ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​សភា​កម្ពុជា​ផ្តល់​អភ័យឯកសិទ្ធិ និង​លើក​លែង​​​​ការ​ចោទប្រកាន់​​​លោក សម រង្ស៊ី ពីសំណាក់សភា​​​សហភាព​អឺរ៉ុប  និង​សមាជិក​ព្រឹទ្ធ​សភា​​​​អូស្ត្រាលី នាពេល​កន្លង​មក​នោះ​ គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ និង​រំលោភ​ដល់​​អធិបតេយ្យ​​របស់​​កម្ពុជា​ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើឲ្យ​បាត់បង់​នូវ​តម្លៃនៃ​លទ្ធិ​​ប្រជាធិប​តេយ្យ​ និង​នីតិរដ្ឋ យ៉ាង​ពិត​ប្រាកដ​ តាមរយៈ​ការបង្គាប់បញ្ជា​ដល់​រដ្ឋ​អធិបតេយ្យមួយ​ ដែល​មិន​អាច​រំលោភ​បំពាន​​បាន​​ឡើយ​​។​
រាល់​ការ​លើក​លែងទោស​​ ឬ​ការ​ចោទ​ប្រកាន់​ដល់​ជន​ជាប់​ចោទ​ណាម្នាក់​ នៅក្នុង​សង្គម​ស៊ីវិល័យ​ វា​គឺ​ជា​ឆន្ទានុសិទ្ធិ​ផ្តាច់​មុខ​របស់​ស្ថាប័ន​តុលាការ​តែ​ប៉ុណ្ណោះ​។ ស្ថាប័ន​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ នៅកម្ពុជា​គឺ​ពុំ​មាន​សិទ្ធិ​លូក​ដៃ​បង្គាប់​បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​​របស់​រដ្ឋ​ឡើយ​។​
ការ​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​លើក​ឡើង​ដោយ​ក្រុម​សភា​ប្រទេស​មួយ​ចំនួនទាំង​នោះ​ គឺ​ជា​រឿង​​ធ្វើឡើង​ដោយបុរេ​វិនិច្ឆ័​យ ពុំ​មាន​​មូលដ្ឋាន​​អព្យាក្រឹត​​ និង​ព័ត៌មាន​​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ពាក់ព័ន្ធនឹង​សំណុំ​រឿង​​ព្រហ្ម​​ទណ្ឌ​របស់​​មេដឹកនាំ​បក្សប្រឆាំង​លោក​សម រង្ស៊ី វាគឺ​ជារឿង​ជម្លោះ​ឯកជន​រវាង​ពលរដ្ឋ​និង​ពល​រដ្ឋ​ ដែលមានសាលដីកាស្ថាពររួចទៅហើយ។ ​ដូច្នេះ​គេ​មិនអាច​​មិន​ចាត់​វិធាន​ការណ៍​ច្បាប់​ចំពោះ​​ទណ្ឌិតណាម្នាក់​ ដែល​ជា​អ្នក​នយោបាយឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​។​
កន្លង​មក​ មាន​ប្រទេស​នៅក្នុង​តំបន់​ក្បែរ​កម្ពុជា​បាន​ប្រព្រឹ​ត្តិ និង​រំលោភ​​ធ្ងន់​ធ្ងរ​បំផុត​ លើ​បញ្ហា​ប្រជាធិបតេយ្យ​នេះ​ បើ​ទោះបីជា​ទង្វើ​ហាក់​បី​ដូច​ជា​សាហាវ​ ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ ដើម្បី​ដណ្តើម​អំណាច​ក្តី​ ក៏​គេ​មិន​ដែល​ឃើញ​សភា​សហភាព​អឺ​រ៉ុប​ ឬសភា​អាស៊ាន​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ ឬដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​នោះ​ឡើយ​។ ចុះ​ហេតុ​អ្វី​បាន​ជានៅកម្ពុជា​​ បែរ​ជា​សភា​សហភាព​អឺរ៉ុប​ និង​សភា​អាស៊ាន​ ថ្កោល​ទោស​ទៅ​វិញ​ បើ​គ្រាន់​តែ​កម្ពុជា​ ពង្រឹងគោលការណ៍នីតិរដ្ឋ​​ របស់ខ្លួបនោះ​?​ តើ​វា​ជា​ប្រព័ន្ធ​ថ្កោល​ទោស​តាម​បែប​ស្តង់​ដារ​ពីរ​ (double standard) ឬ​យ៉ាង​​ណា​​ នៅលើពិភពលោកនេះ?​
ជារួម​ ក្នុង​នាម​ជារដ្ឋ​អធិបតេយ្យ​មួយ​ គេ​មិន​អាច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​​​ណាមួយ​បាន​ឡើយ​ នៅពេល​ដែល​ប្រទេស​នោះ​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ ទៅ​តាម​​​​បទដ្ឋាន​ច្បាប់​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​របស់​ខ្លួន​។​ ម្យ៉ាង​ទៀត​គ្មាន​ជនណា​​ម្នាក់​អាច​យក​កិច្ច​ព្រម​ព្រៀង​ ឬ​ទ្រឹស្តី​នៃ​វប្បធម៌សន្ទនា​ ដើម្បី​ធ្វើ​ជាខែល​ទៅជ្រៀត​ជ្រែក​​​​ស្ថា​ប័ន​តុលាការ​បាន​ឡើយ​។​ ប្រទេស​ត្រូវ​មាន​ច្បាប់​ គ្រួសារ​ត្រូវ​មាន​វិន័យ​ បើគ្មាន​នីតិរដ្ឋ​ទេ​ ប្រទេស​​នឹ​ងក្លាយជាអនាធិបតេយ្យ​។​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ការ​មេដឹក​នាំដូច​លោក​ សម រង្ស៊ី​​ ដែល​ញុះញង់​​​អន្តរជាតិ​ដាក់​ការ​គាប​សង្កត់​ និង​ផ្តាច់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​​ឯង​បែប​​នេះ​ទេ​​។ លោក​ សម រង្ស៊ី​ ហ៊ាន​ធ្វើ​​អ្វីៗទាំង​អស់​ដើម្បី​តែ​អំណាច​របស់​ខ្លួន​ និង​បក្ខពួក​ ទោះ​បី​ជា​ប្រទេស​ត្រូវ​ផ្តាច់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ក៏ដោយ​ បែប​នេះ​គេ​ហៅ​ថា​     «បក្ស​សាង​គ្រោះ​ដល់​​ជាតិ​ » ៕​

Tuesday, December 1, 2015

លិខិតលោក Allen Myers ផ្ញើជូននិពន្ធនាយកកាសែត Khmer Time



សារលិខិតសម្តេ​ចតេ​ជោ ហ៊ុន សែ​ន ក្នុងឱកា​សទិវា​ជនពិការក​ម្ពុជាលើ​កទី១៧ និងទិ​វាជនពិកា​រអន្តរជា​តិលើ​កទី៣៣ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២​០១៥



គណបក្សប្រជាជនកម្ពុជាទទួលបានយុវជន ជាសមាជិកថ្មីប្រមាណជា២០០នាក់បន្ថែមទៀតនៅប្រទេសបារាំង

នៅថ្ងៃទី២៨ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​ឯកឧត្តមបណ្ឌិត ​ហ៊ុន ម៉ាណែត ​កូនប្រុសច្បង​របស់សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និងជាប្រធាន​ក្រុមការងារ​អង្គការចាត់​តាំងរៀបចំយុវជន​គណបក្ស ​ប្រជាជនកម្ពុជា​ក្រៅប្រទេស​ បានប្រកាស​បញ្ចូលសមាជិក​ សមាជិកា​យុវជននៃ​គណបក្សប្រជាជន​ កម្ពុជានៅ​ប្រទេសបារាំង​ បានចំនួន​ប្រមាណ២០០​នាក់។ ក្រុម​យុវជនដែល​ត្រូវបានប្រកាស ​ចូលជាសមាជិក​យុវជនថ្មី​ នៃគណបក្ស​ប្រជាជន​កម្ពុជា បា​នប្តេជ្ញាគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ​ដែលរាជរដ្ឋា​ភិបាលកម្ពុជា ​បានដឹកនាំ​អភិវឌ្ឍន៍ ​ប្រទេសកម្ពុជាឲ្យ​មានការរី​កចំរើន ​មានកិតិស័ព្ទ ​នៅលើឆាកអន្តរជាតិ ​និងមានការ​ជឿទុកចិត្ត ​យ៉ាងខ្លាំងពី​ប្រជាពលរដ្ឋ​កម្ពុជា ​និងបានបោះឆ្នោត ​គំាទ្រគណបក្ស​ប្រជាជន​កម្ពុជាជា​រៀងរហូតមក ​។
នៅរសៀល​ថ្ងៃទី២៨ខែ​វិច្ឆិកាដដែល​នោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ​ម៉ាណែត ​ក៏បានជួបសំណេះ សំ​ណាលជាមួយ​ក្រុមនិស្សិត​ខ្មែរដែលកំពុង​រៀននៅប្រទេស​បារាំង និងបាន​ចែករំលែកដល់សិ​ស្ស និស្សិតខ្មែរ​ជំនាន់ក្រោយ​ឲ្យខិតខំរៀនសូត្រ ដើ​ម្បីបំពេញចំ​ណេះវិជ្ជារបស់​ខ្លួននៅក្រៅប្រទេស​ឲ្យ ទទួល​បាននជោគជ័យ ​និងវិលទៅ​បំរើការងារ​ជូនប្រទេសជា​តិវិញ។
ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ​បានមានប្រសា​សន៍ពីការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា មានការ​ រីកចំរើនលើគ្រប់​វិស័យ ​តាមគោលការណ៍ល​ទ្ធិប្រជាធិបតេយ្យ ​ហើយក្រុមនិស្សិត​ខែ្មរនៅប្រទេស ​បារំាងទាំងអស់​ បានយល់ដឹងកាន់​តែច្បាស់ពីប្រទេស​កម្ពុជា ដែលដឹ​កនាំដោយសម្តេច​តេជោ ហ៊ុន ​សែន។
ឯក​ឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ​ក៏បានមានប្រ​សាសន៍បំភ្លឺ​អំពីការចោទ​ប្រកាន់មួយ​ចំនួនជូន​ដល់ ប្រជាពលរដ្ឋ​ និងនិស្សិត​ខ្មែរនៅប្រទសបារាំង​ បានដឹងនិង​យល់ឲ្យច្បាស់ និ​ងកុំចាញ់បោក ​ការឃោសនា​អកុសលនានា ​ដែលតែង​តែធ្វើឡើង​មួលបង្កាច់រាជ​រដ្ឋាភិបាលកម្ពុជា។ ​ក្នុងឱកាស ​ទទួលបានអាហារ​សាមគ្គីនោះដែរ​ មានការរៃអ​ង្គាសថវិកា​ ដែលបរិច្ចាក​ដោយបងប្អូន​ខ្មែររស់នៅ ប្រ​ទេសបារាំង ​តាមរយៈឯក​ឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ​ដើម្បីជួយឧបត្ថម្ភដល់​មន្ទីរពេទ្យ ​គន្ធបុប្ជានៅ​ក្នុងប្រទេស​កម្ពុជាផងដែរ។​
គួរបញ្ជាក់ថា ​ជំនួបរវាង​ឯកឧត្តម ​ហ៊ុន ម៉ាណែត និ​ងអ្នកគាំទ្រគណបក្ស​ប្រជាជននៅ​ប្រទេស បារាំងនេះ ​គឺរៀបចំដោយ​ក្រុមគណោៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជាប្រចាំ​ប្រទេសបារាំង ​និងធ្វើឡើង​ក្នុងគោលបំណង​ពង្រឹងគណបក្ស​ប្រជាជនកម្ពុជានៅ​ប្រទេសបារាំង។​ ពិធីនេះដឹក​នាំ ដោយ ​ឯកឧត្តម នុត ​ណារ៉ាង ​ប្រធានសាខា​គណបក្សប្រជាជន​កម្ពុជា ប្រចាំ​ប្រទេសបារាំង ​និងមានការចូ​លរួមពីសំណាក់​ប្រធានសាខា​គណបក្សប្រជាជន​កម្ពុជា តាម​បណ្តាទីក្រុងនានា ​នៃប្រទេសបារាំង​ផងដែរ៕​

ហេតុ​អ្វីលោក​នាយករដ្ឋម​ន្រ្តី ហ៊ុន សែន ត្រូវតែ​ដាក់គុក ​លោក ស​ម រង្ស៊ី ?

ស្ថានភា​ពវិវត្តន៍យ៉ាងឆា​ប់រហ័ស និងគួរឱ្យ​ភ្ញាក់ផ្អើលផ្នែកនយោ​បាយ រប​ស់កម្ពុជាថ្មីៗនេះ បានធ្វើឱ្យអ្នកសង្កេ​តការណ៍ និងមន្រ្តីកា​រទូតបរទេសព្រម​ទាំងអ្នក នយោបា​យ និងអ្នកវិភា​គក្នុង ស្រុកបានចោ​ទជាសំនួរថា “តើមាន​រឿងអ្វីកើតឡើ​ងនៅកម្ពុជា?”
ចំពោះមនុស្សដែ​លមិនដឹង និងមិន​យល់ច្បាស់ពីលោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមិនអាច យល់ពីស្ថា​នភាពនេះទេ ប៉ុន្តែនៅពេលគេ​ស្វែងយល់ពី​ឬសគល់ និងវិភាគលើ​អត្តចរិត របស់លោក ហ៊ុន សែន នោះគេប្រាកដជាមើ​លឃើញយ៉ា​ងច្បាស់ពីស្ថា​នភាពបច្ចុប្បន្ន។
រដ្ឋបុរសដ៏ឈ្លាសវៃ​ម្នាក់នេះ តែងតែធ្វើ​មិនឱ្យគេប៉ាន់ស្មា​នបានទុកជាមុន ពីសម្ម​ភាពរបស់ គាត់ឡើយ។ នេះជាភាពប៉ិ​នប្រសប់ និងគំនិ​តច្នៃប្រឌិត របស់គាត់ពីកំ​ណើត ប៉ុន្តែពេល​ខ្លះ វាក៏ជាគំនិតរបស់ទីប្រឹ​ក្សា ជាច្រើនដែ​លនៅពីក្រោ​យឆាកផងដែរ។
គុណសម្បត្តិ​របស់គាត់មួយទៀត ដែលគាត់មានលើស​គូបដិបក្ខ​បច្ចុប្បន្ន និងអតីត​កាល គឺសេចក្ដីក្លាហាន​របស់គាត់។ គាត់មិនដែលភ័យខ្លាច​នឹងការដាក់ខ្លួន ក្នុ​ងស្ថានភាពលំបាក នោះទេ ដូចជានៅពេល ដែ​លគាត់ដឹកនាំកងកម្លាំងប្រ​ដាប់អាវុធទៅចាប់ខ្លួនលោក ប៉ែន ​សុវណ្ណ ដើម្បីសម្អាតផ្លូវរបស់គាត់ ឈានទៅកាន់តំ​ណែងកំពូលនា​ដើមទសវត្ស​៨០ ការដឹកនាំក្រុ​ម របស់គាត់ ដើម្បីចរចាកិច្ចព្រមព្រៀ​ង សន្តិភាព ជាមួយសម្ដេ​ចសីហនុ និងរដ្ឋាភិ​បាលត្រីភាគី នា​ចុងទសវត្សទី៨០ ការប្រជែងជាមួ​យ គណបក្ស​ហ៊្វុន ស៊ីនប៉ិច ដើម្បីរក្សា​តំណែងជា នាយករដ្ឋ​មន្រ្តីទី២ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣​ ការតស៊ូនៅក្នុងជម្លោះ​ ប្រដាប់អាវុធ​ជាចំហជាមួយព្រះ​អង្គម្ចាស់ រណឬទ្ធិ ក្នុងឆ្នាំ១៩៩៧ ហើយក្រោយមកគាត់ជា មេបញ្ជាការ ដែលបើកប្រើសិទ្ធិស្វ័យការពារតាមផ្លូវយោធាទប់ទល់នឹងការឈ្លា​នពានពីសំ​ណាក់ប្រទេសថៃ​នៅតំបន់ប្រាសា​ទព្រះវិហារ និងនៅតាមព្រំដែ​នខាងជើង។
សេចក្ដីក្លា​ហាន និងអាកប្បកិរិយាដែ​លមិនអាចស្មានទុកមុនរបស់គាត់ តែងតែនាំម​កនូវជ័យជំនះ ដល់គាត់ជានិច្ច។ តើគាត់​មានសំណាងជាងគេ ឬយ៉ាង​ណា?គេអាចថាដូច្នេះក៏​បានដែរ! សំណាងតែងតែដើរ តួសំខាន់ក្នុងជីវិ​តម្នាក់​ៗ ហើយសំណា​ងតែងតែលម្អៀងទៅរ​កអ្នក ដែលបានត្រៀមខ្លួនជាមុន។ ប៉ុន្តែសម្រាប់នយោ​បាយនិងយុទ្ធសាស្រ្តជាតិ ការពឹងផ្អែកលើ សំណាងត្រូវតែបង្រួមឱ្យតូចបំផុត។ តាមការពិត ​លោក ហ៊ុន សែ​នតែងតែមានស​ន្លឹកបៀរ ជាច្រើនលាក់ទុកលេង ពេលមានតម្រូវ​ការ ប៉ុន្តែមិនមែនមាន ន័យថាគា​ត់លួចបន្លំនោះទេ។
គេនៅចាំបានថា​ក្នុងសន្និសីទកាសែតរួមគ្នាមួយ​ជាមួយ សម្ដេច សីហនុ អំឡុងពេលចរចារ សន្តិភាព នាទសវត្សឆ្នាំ​៨០ សម្ដេច សីហនុ បាននិ​យាយទៅអ្នកកា​សែតជាភាសាបារាំងថា គា​ត់លេងបៀដាក់លើ តុទាំ​ងអស់"jouer cartes sur table" ហើយលោកសូ​មឱ្យលោ​កហ៊ុន សែន ធ្វើ​ដូចគ្នាដែរ។ ប៉ុន្តែ ការបក ប្រែតាមន័យ​ត្រង់ពាក្យ “cartes sur table” នោះមានន័យថា សូម​បង្ហាញសន្លឹកបៀទាំងអស់ ដែល ការណ៍​នេះត្រូវបានលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែ​ន បានច្រានចោល។ គាត់ចង់រក្សា​សន្លឹកបៀក្នុងដៃ ខ្លះទុកសម្រា​ប់លេងពេលក្រោយ។
ត្រឡប់មកស្ថា​នភាពបច្ចុប្ប​ន្នវិញ វាគ្មានអ្វីគួ​រឱ្យភ្ញា​ក់ផ្អើលនោះទេ​ ចំពោះការដក​តំណែង អនុប្រធាន រដ្ឋសភារបស់​លោក កឹម សុខា និងកា​​របង្ខំអនុវត្តសា​លដីការបស់សាលា​ឧទ្ធរណ៍ លើប្រធានគណបក្ស ​សង្គ្រោះជាតិលោក សម រង្ស៊ី។ លោក ហ៊ុ​ន សែន បានព្រមា​ន ជាច្រើនលើកច្រើនសារួចមក​ហើយ ពីការដកតំណែងអនុ​ប្រធានរដ្ឋស​ភារបស់លោក កឹម សុខា​ ព្រោះតំណែងនេះគាត់ បានមកពីស​ន្លឹកឆ្នោត របស់គណបក្សប្រ​ជាជនកម្ពុជា ហើយគាត់​ក៏អាច ត្រូវទម្លាក់ចេញវិញ ដោយសន្លឹកឆ្នោ​តគណបក្ស ប្រជាជ​នដែរ ថែមទាំង​ដោយគ្មា​នប៉ះពាល់ ដល់កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្ដដា​ ឆ្នាំ២០១៤ទៀតផង ដោ​យហេតុថាក្នុងកិច្ចព្រ​មព្រៀងនោះ គេមិនបានបញ្ជាក់ថានរណាត្រូវតែជាអ​នុប្រធានរដ្ឋសភា ឬប្រធាន គណៈក​ម្មការផ្សេងៗ នៅក្នុងរដ្ឋសភា និងព្រឹទ្ធសភានោះទេ គឺគ្រាន់តែកំណត់ថា​ គណបក្សមួយណា មា​នកូតាចំនួន ប៉ុន្មានតែប៉ុណ្ណោះ។
ការរៀបចំសន្លឹកបៀរ​ទុកនេះ ក៏ប្រហែលមាន​ដូចគ្នាដែរចំ​ពោះករណីលើក​លែង ទោសរបស់ លោក សម រង្ស៊ី។​ព្រះរាជក្រឹត្យបានបញ្ជា​ក់ច្បាស់ថា ទោសមួយណាដែល​ត្រូវបានលើ​កលែង ប៉ុន្តែទោសដែលពាក់ ព័ន្ធនឹងរឿងក្ដីជាមួ​យលោក ហោ ណាំហុង មិនត្រូវបាន​ដាក់បញ្ចូល ឱ្យលើកលែងទេ។ តើជា​ការធ្វើដោយ​ ចេតនាឬអត់គ្មាននណាអាចដឹងបា​នឡើយ។ តែគ្រប់គ្នា ដឹងថា គ្រប់យ៉ាងទា​ក់ទងនឹងច្បាប់ ឬបទប្បញ្ញត្តិ​ ​ផ្សេងៗ ត្រូវតែមាន​ការពិនិត្យឱ្យបានល្អិតល្អន់ ព្រោះអន្ទាក់គេដាក់នៅក្នុ​ងសេចក្តីលម្អិតនេះឯង តែមនុស្ស គណបក្សសង្គ្រោះជាតិ និងទីប្រឹក្សា បរទេសរបស់ពួ​កគេ ហាក់បីដូចជា​មិនមានសមត្ថភាព ឬមា​នការ យកចិត្តទុកដា​ក់គ្រប់គ្រាន់ដើម្បីគេចពីអន្ទា​ក់នេះសោះ។
ការអសមត្ថ​ភាពនេះ បានធ្វើឱ្យគ​ណបក្សសង្គ្រោះជាតិខាតប​ង់យ៉ាងធ្ងន់ធ្ងរ។ ប្រសិន​បើពួកគេ អាចឡើង កាន់អំណាច ការខ្វះចន្លោះផ្លូវច្បាប់បែប​នេះនឹងធ្វើឱ្យជាតិទាំងមូលខាត​បង់ប្រយោជន៍ ឬធ្លាក់ក្នុងគ្រោះ ថ្នាក់​ផងមិនដឹង។ ដូចនេះ តើនឹង​មានអ្វីកើតឡើងក្នុង​ពេលខាងមុខ? មិនខុសពីកាលឆ្នាំ១៩៩​៧ ទេ លោក ហ៊ុន​ សែន នឹងមិនធ្វើ​រដ្ឋប្រហារឡើយ។ ស្តេចអុករូ​បនេះ តែងកំចាត់កូនអុកដែលគំរាមខ្លួន ហើយដាក់អង្គស្ដេ​ច គូប្រឆាំងនិងបិទផ្លូវ ទូ​ក គោ សេះ របស់សត្រូវឱ្យដើរជាន់ជើងគ្នា។ បើនិ​យាយពីស្តេចបៀវិ​ញគាត់កាន់លាក់សន្លឹកបៀបានយ៉ាងល្អ​ ដោយមិនឱ្យនរណា​ម្នាក់អាចដឹងថា គាត់កាន់បៀអ្វីក្នុងដៃ ឬគាត់នឹង​លេងសន្លឹកបៀគាត់របៀបណាឡើយ។ កុំថាឡើយតែ​គូបដិបក្ខរបស់គាត់ ឬទីប្រឹក្សាបរទេ​សរបស់លោក សម រង្ស៊ី សូម្បីតែក្រុមជំនិត បំផុតរបស់លោក ហ៊ុន សែ​ន ផ្ទាល់ក៏មិនអា​ចដឹងដោ​យជាក់ច្បាស់ថា លោកនឹងលេងសន្លឹកបៀណា​ដែរព្រោះតែផែនការអា​ចផ្លាស់ប្ដូរគ្រប់ពេលវេលា​។
ដោយសារតែភាពមិនច្បា​ស់លាស់បែបនេះគ្មាននរ​ណាម្នាក់អាចផ្ដល់យោ​បល់ឱ្យលោក សម រង្ស៊ី ថាត្រូវ ធ្វើបែបណានោះទេ សូម្បីតែមិ​ត្តភក្ដិការទូតជិតស្និទ្ធរបស់គាត់ក៏​មិនហ៊ានប្រ​ថុយដែរ។ គ្មាននរណាម្នាក់ អាចធានា​បានថា លោក សម រង្ស៊ី អាច​គេចផុតពីការជាប់ព​ន្ធនាគារ ឬថាការជាប់​ពន្ធនាគារ អាចផ្ដល់​ ផលល្អសម្រាប់ចល​នារបស់គាត់​នាពេលអ​នាគតនោះទេ។
ជាការពិ​តលោក សម រង្ស៊ី នៅតែជា​ក្បាលម៉ា​ស៊ីនរបស់គណ​បក្សប្រឆាំង ដោយ​គ្មាននរណា ផ្សេងមកជំនួស​បាន។ សេរីភាពរបស់លោក សម រង្ស៊ី​ មានសារៈសំ​ខាន់ណាស់ ដើ​ម្បីការធានា ឯកភាពរួម រប​ស់គណបក្សទោះក្នុ​ងសភាពលោកជានិរទេសជនក៏ដោយ ។ ក៏ប៉ុន្តែនៅពេល ដែលលោកស្ថិតក្នុង​ពន្ធនាគារ នោះគណប​ក្សនឹងបែកបាក់។
ដោយសារមូលហេតុនេះហើយ បានជាគ្មា​ននរណាម្នាក់ហ៊ានផ្ដល់យោ​បល់ឱ្យលោកសម រង្ស៊ី វិល ត្រឡប់ មកកម្ពុជាវិញ។ ម្យ៉ាងវិញទៀត អាយុលោក សម រង្ស៊ី កាន់តែចាស់គួបផ្សំនឹង ការបាក់ស្បាតរបស់គាត់កាលពីវ័យ​ក្មេងនៅក្នុងជំរំជន​ភៀសខ្លួន របស់វៀតណា​មផងនោះ ប្រហែលជាគាត់មិនហ៊ានប្រថុយ​ជាប់ ពន្ធនាគារទេ។
តើលោក ហ៊ុន សែន ត្រៀមដាក់លោកសម រង្ស៊ី ក្នុ​ងពន្ធនាគារពិតមែនឬ​ទេ? បើទោះបីជាវាហាក់ ដូចជាគួរឱ្យអស់សំណើច ដែលកំហុ​សបច្ចេកទេសក្នុងការលើកលែង​ទោសលោក សម រង្ស៊ី  បាននាំឱ្យ មានមោឃភាពលើ​ការតែងតាំងជាសមាជិកស​ភារបស់លោក ស​ម រង្ស៊ី ក៏ដោយ ក៏វាមិនមែនបញ្ហា ចំពោះ លោក ហ៊ុ​នសែន នោះទេ ដោយសារនៅ​លើឆាកអន្តរជាតិ មានទិដ្ឋភាពអាក្រក់ជាងប្រទេ​សកម្ពុជា ទៅទៀត។
ដូចជាករណីប្រទេសថៃ រដ្ឋាភិបាលដែលកើ​តចេញពីរដ្ឋប្រហា​រយោធា តែងតែធ្វើទុក្ខ​បុកម្នេញ អតីត នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិកគណបក្សគា​ត់តាមរយ:តុលាការ។ ករណីប្រទេស ម៉ា​ឡេស៊ីប្រធានគណប​ក្សប្រឆាំងនៅជាប់ពន្ធនាគារនៅឡើយ។ នេះគឺជាបញ្ហា ដែលកំពុងកើត​ឡើង ក្រោមការបិទភ្នែ​កមើលមិ​នឃើញពីសំ​ណាក់លោកខាង​លិច។
បើប្រៀបធៀបនឹងករណី​ខាងលើ ករណី​កម្ពុជារបស់លោក ហ៊ុន សែ​ន មិនអាក្រក់លើ​សគេទេ។ ប៉ុន្តែការដាក់លោ​ក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ និងកា​រកំទេចគណបក្សសង្រ្គោះជាតិ ក៏​មិនអាចធានា ជ័យជំនះ​របស់គណប​ក្សប្រជាជន​កម្ពុ​ជាបានដែរ ពិសេសក្នុងរយៈ​ពេលយូរ​ អង្វែងប្រសិនបើគ្មានកំ​ណែទម្រង់នោះទេ។ ​ហើយការបំផ្លា​ញគណបក្ស​ប្រឆាំងនេះ នឹងក្លាយ​ ជាគ្រោះថ្នាក់ដល់​ប្រទេសជាតិថែ​មទៀតផង។ លោ​ក ហ៊ុនសែន បា​នដឹងរឿងនេះច្បាស់ ណា​ស់។
កំណែទម្រង់​ គឺជាសន្លឹក​បៀបន្ទាប់ដែលគា​ត់នឹងលេងបន្ទា​ប់ពីសន្លឹកបៀ "​ដាក់គុកលោក សម រង្ស៊ី"។ជ័យជំនះ៩០អ​សនៈរបស់គណប​ក្សប្រជាជន​កម្ពុជាក្នុងអាណត្តិទី៤ គឺជាមេ​រៀនយ៉ាង ជូរចត់មួយ សម្រាប់លោក ហ៊ុន សែន។ គាត់ដឹ​ងថា ប្រសិនបើរដ្ឋ​មន្រ្តី និងឧត្ដមសេនី​យ៍ របស់គាត់មានអារម្មណ៍​សុវត្ថិ​ភាពគ្រប់គ្រា​ន់នោះពួកគេ​នឹងរំលោភអំណា​ចដើម្បីភាពមា​នបាន។
ជាទូទៅ កា​រលោភលន់គ្មាន​ព្រំដែននោះទេ។ ការរំលោ​ភអំណាច និងភាពអសក​ម្មរបស់មន្រ្តី នឹងធ្វើឱ្យគណបក្សប្រជា​ជនកម្ពុជា បាត់បង់ប្រជា​ប្រិយភាព ហើយឈា​នទៅដល់​ការរលំរលាយ ដោយយកទាំង ប្រទេ​សជាតិទាំងមូលទៅផងដែរ ព្រោះ​នៅពេលប្រជាជនគ្មានជម្រើស និងអស់ជំនឿហើយ វាមិនចាំ បាច់មានបរទេសរៀបចំ​ជា​ប​ដិវត្តន៍ពណ៌​នោះទេ ប៉ុន្តែបដិវត្តន៍ របស់ប្រជាជន នឹងកើតឡើងតែ​ម្តង! ដូច្នេះ មានតែការកំ​ណែទម្រង់ទេ ដែលអាចសង្គ្រោះ​ គណបក្សប្រជាជនកម្ពុជា និងប្រទេស​ជាតិទាំងមូលបាន។
មូលហេតុ​ដែលលោក ហ៊ុន សែន ត្រូវតែដាក់លោ​​ក សម រង្ស៊ី ក្នុងពន្ធនាគា​រ និងធ្វើឱ្យ គណបក្សប្រឆាំ​ង ទន់ខ្សោយ គឺដោ​យសារតែគណ​បក្សប្រឆាំងនេះ ជា​ដើមឫសបង្អាក់ ដល់កា​រកែទម្រង់ពិតប្រាកដ។
យុទ្ធនាកា​រឃោសនា និងការវាយប្រ​ហារឥតឈប់ឈ​របស់គណបក្ស​ប្រឆាំង បានរារាំង លោកហ៊ុន សែនមិនឱ្យចាត់វិធានការ​កែទម្រង់ពិបាកៗ ពីព្រោះវិធា​នការមួយចំ​នួន នឹងអាច ប៉ះពាល់ធ្ងន់ធ្ងរ ដល់​មន្ត្រីធំៗរបស់បក្ស ហើ​យមួយចំនួនទៀត នឹងប៉ះពាល់ដល់មន្រ្តី គណ​បក្សប្រជាជនកម្ពុជាជាទូទៅ​ដែលអសកម្ម។
ដរាបណាគ​ណបក្សប្រឆាំងនៅ​តែប្រកាន់ ឥរិយាបថ​ឱកាសនិយម លោក ហ៊ុន សែន មិនអាចធ្វេស ប្រហែស​ឬធ្វើឱ្យអ្នកគាំទ្ររបស់គាត់បាក់​ទឹកចិត្តនោះទេ។​ លោកត្រូវតែ​រក្សា សាមគ្គីភាព ផ្ទៃក្នុងរប​ស់ គណបក្ស។
ប៉ុន្តែនៅពេលគ​ណបក្សប្រឆាំង​បានចុះខ្សោយ កំណែទម្រង់ស៊ីជ​ម្រៅពិតប្រា​កដ នឹងអាចចាប់ ផ្ដើមបាន។ហើយអ្ន​កមិនដើរតាមការកែ​ទម្រង់នេះ នឹងមិនមាន​ផលល្អឡើយ។ ពេលដែ​ល គណបក្សប្រឆាំងអស់លក្ខណ៍កំណែទម្រង់បន្ទាន់នោះ គឺយុត្តិធម៌សង្គម តាមរយៈការអនុវត្ត ច្បាប់ ពង្រឹងស្ថាប័ន ​និងបង្កើត គោលនយោបា​យប្រទាក់ក្រឡា ដើម្បីការអភិវឌ្ឍពិតប្រាកដ។
នេះស្ដាប់ទៅដូចជាកម្មវិធីរបស់អង្គកា​រសហប្រជាជាតិ ​សម្រាប់ប្រទេស​តតីយលោកអញ្ចឹង ប៉ុន្តែវាមិនមែន ជាពាក្យស​ម្ដីនិយាយចោលនោះទេ នៅ​ពេ​លដែលគេអនុវត្តដោយ​ឆន្ទៈ នយោបាយមុតមាំ តាមការ​ចង្អុលបង្ហាញរបស់​បុរសខ្លាំង ជាមួយក្រុមមនុ​ស្សដ៏មាន សក្ដានុ​ពល។
ទីបញ្ចប់ ការប្តូរគ្នារវាងគណបក្ស​ប្រឆាំងប្រជាភិថុតិ និងការធ្វើកំណែ​ទម្រង់ពិតប្រា​កដនោះ គួរត្រូវបានគេយកមកពិ​ចារណា។ តើយើងគួរជ្រើសរើ​សកំណែទម្រង់ស៊ីជ​ម្រៅ ឬរូបភាពជា ប្រទេសប្រជាធិបតេយ្យ?

សម្តេច ​តេជោ ថ្លែ​ងពីសារៈសំខាន់នៃ​ការ​អនុម័តច្បាប់​ថ​វិកាឆ្នាំ២​០១៦

យោងតាមគេហ​ទំព័រផ្លូវការ របស់​សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា ណាចក្រកម្ពុជា នៅព្រឹ​កថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១​៥នេះ សម្តេចតេជោ​ បានបញ្ជាក់ថា រ​ដ្ឋសភានឹងពិនិត្យអនុម័តច្បា​ប់ស្ដីពីហិរញ្ញវត្ថុ សំរាប់​ការគ្រប់គ្រងឆ្នាំ​២០១៦ នៅថ្ងៃនេះ។ សម្តេចបា​នលើកឡើងថា សង្ឃឹមថារដ្ឋ​សភានឹង​អនុម័តច្បាប់នេះ ដើម្បីរាជរដ្ឋា​ភិបាលដឹកនាំ
ចាត់ចែងកា​រងារលើគ្រប់វិស័យ​បន្តទៀត ក្នុងនោះក៏មានកា​រតម្លើងបៀវត្ស​ជូនមន្ត្រីរាជការ
កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីជាប់កិច្ចស​ន្យា និងនិវ​ត្តន៍ជនផងដែរ។

នាយករ​ដ្ឋមន្ត្រីកម្ពុជា បាន​សង្កត់ធ្ងន់ថា ច្បាប់​ថវិកាឆ្នាំ២០១៦ក៏លុបចោលផ​ងដែរនូវពន្ធ តាមរបបម៉ៅការ ដើម្បីស​ម្រួលដល់អាជីវក​រតូចតាច ដែលលក់ដូ​របន្តិចបន្តួចដើ​ម្បីចិញ្ចឹមជិវិត។ សម្តេចបន្ថែមថា​ ច្បាប់នេះក៏នឹ​ងលុបចោល ពន្ធលើមធ្យោ​បាយដឹកជញ្ជូន និងយានជំ​និះ មួយចំនួនដូចជា ទោ​ចក្រយាន​យន្ត ត្រី​ចក្រយាន្តយន្ត ត្រាក់ទ័រ​ គោយន្ត និងជលយា​ន្តតូច​ៗ ដើម្បីជួយកាត់បន្ថយកា​​រចំណាយ និងលើកកំពស់ជីវភា​ពប្រជាជន។ ស្ថេរភាពនយោ​បាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាចុងខ្សែពី​រនៃចំណ​ងមួយ ​ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ព​ស់ និងអតិ​ផរណារទាប។

សម្តេច​តេជោ បានមាន​ប្រសា​សន៍ថា យើងបាននឹ​ងកំពុងមានសន្តិភាព និ​ងស្ថេរភាពខាង នយោបាយល្អ ដែលជាមូលដ្ឋានសំរាប់​ការលូតលាស់​ខាង សេដ្ឋកិច្ច សង្គម ដែលយើង

ត្រូវប្រឹងប្រែង​រួមគ្នាដើម្បីសំរេចគោ​លដៅដែលយើងបានដាក់ចេញ៕