Monday, July 20, 2015

សម្តេចតេជោស្នើឲ្យឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ជួយចលនាវិនិយោគិនហ្វីលីពីនមកកសាងរោង ម៉ាស៊ីនកិនស្រូវនៅកម្ពុជា

សម្តេច អគ្គមហា សេនាបតី តេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះ រាជជា ណាចក្រ កម្ព​ជា​ព្រឹក​ថ្ងៃទី១៧​ខែកក្កដា​ឆ្នាំ២០១៥​បានមា​នប្រសាសន៍​ជំរុញ​ឲ្យឯក​អគ្គរដ្ឋ​ទូតថ្មី​នៃប្រទេស​ហ្វ៊ីលីពីន​ប្រចាំ​កម្ពុជា​ជួយ​ចលនា​ក្រុមហ៊ុន​ពីប្រទេស​ហ្វ៊ីលីពីន​មកធ្វើ​ការវិនិយោគ​នៅកម្ពុជា​ជាពិសេស​កសាង​រោងម៉ា​ស៊ីនកិន​ស្រូវ​សាង​សង់ឃ្លាំង ដើម្បី​ប្រ​មូល​ទិញ​ស្រូវកិ​នដើម្បី​នាំចេញ​ទៅ​ប្រទេស​ហ្វ៊ីលី​ពីន។ ឯក​ឧត្តម​អ៊ាង​សុផល្លែត​ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បានឲ្យ​ដឹង​ថា៖​ក្នុង​ឱកាស​បាន​អនុញ្ញាត​ឲ្យឯក​អគ្គ​រដ្ឋទូត​ប្រទេស​ហ្វ៊ីលី​ពីនថ្មី ចូល​ជួប​សំដែង​ការ​គួរស​ម នៅ វិមាន​សន្តិភាព​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បា​ន​សំដែង​នូវ​ការ​អប​អរ​សាទ​រជូន​ចំពោះ​លោក គ្រី​សតូ​ហ្វឺ​ដែល​ត្រូវ​បាន​តែង​តាំងជា​ឯក​អគ្គ​រដ្ឋទូត​ប្រចាំ​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​សម្តេច​សង្ឃឹម​ថា បេស​កកម្ម​ការ​ទូត​របស់ ឯកត្តម​គ្រីស្តូ​ហ្វឺ ប៊ី ម៉ុន​តេរូ (ChristopherB.Monteroនឹង​ធ្វើឱ្យ​ប្រទេស​យើង​ទាំងពីរ​មាន​ការរីក​ចម្រើន​ថែម​ទៀត។ សម្តេច​តេជោ​ក៏បាន​គូស​បង្ហាញ​ជូនឯក​ឧត្តម គ្រីស​តូហ្វឺ សូម​ឲ្យពិនិត្យ​មើល​នូវឱកាស​ដែល​ជាសក្តានុ​ពលនៅ​កម្ពុជា ទៅ​លើអ្វី​ដែល​អាច​ធ្វើបាន​ដើម្បីជា​មូលដ្ឋាន​ជំរុញ​ទំនាក់​ទំនង​រវាង​កម្ពុជា​និងហ្វ៊ីលី​ពីននិង​សូមឱ្យ​ជួយចលនា​ក្រុមហ៊ុន​ពីប្រទេស​ហ្វ៊ីលីពីន​មកធ្វើការ​វិនិយោគ​នៅកម្ពុជា​ជាពិសេស​កសាង​រោ​ងម៉ាស៊ីន​កិនស្រូវ​សាងសង់​ឃ្លាំង​និងប្រមូល​ទិញស្រូវ​កិនដើ​ម្បីនាំ​ចេញ​ទៅប្រទេស​ហ្វ៊ីលី​ពីន ដែល​សម្តេច​ចាត់​ទុក ដូច​ជា​ការ ទិញ​ស្រូវ​កិន អង្ករ​ស្តុក​ទុកក្នុង​ឃ្លាំង​សម្រាប់​ប្រទេស ហ្វ៊ី​លីពីន​ផង​ដែរ ។
តាម​រយៈ​ឯកឧត្តម​អ៊ាងសុផ​ល្លែត​ឲ្យដឹង​ថា៖ឯក​ឧត្តម​គ្រីស្តូ​ហ្វឺ ប៊ី ម៉ុន​តេរូ (ChristopherB.Montero) ឯក​អគ្គ​រដ្ឋទូត​ថ្មីនៃ​សាធារ​ណរដ្ឋ​ហ្វ៊ីលីពីន​បានគោរព​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថាបេសក​កម្ម​របស់​លោក​មក​កាន់​កម្ពុជា​នាពេល​នេះគឺធ្វើ​យ៉ាងណា​ជំរុញ​កិច្ចស​ហប្រតិ​បត្តិការ​ទំនាក់​ទំនងរ​វាង​ប្រទេស​ទាំងពីរ​ទាំងទ្វេ​ភាគី​និងពហុភាគី​ឱ្យកាន់​តែមាន​ការរីក​ចម្រើន​ថែម​ទៀត។ ឯក​ឧត្តម​គ្រីសតូហ្វឺ​បានមាន​ប្រសាសន៍​ថាក្នុង​រយៈពេល​ជាង៣​ខែដែល​ឯកឧត្តម​បានមក​កាន់ព្រះរា​ជាណា​ចក្រកម្ពុ​ជាលោក​បាន​សង្កេតឃើ​ញប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាងខ្លាំង​ជាពិសេស​លើវិស័យ​សេដ្ឋ​កិច្ចតែ​ម្តង។

សម្តេចតេជោបានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីរុស្ស៊ី​មក​កាន់​កម្ពុជា​ដើម្បី​លើក​កំពស់​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ៖សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោហ៊ុន​សែន​តាម​រយៈ​រដ្ឋមន្ត្រី​ទូរ​គម​នាគមន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហ​ព័ន្ធ​រុស្ស៊ី​នៅសៀល​ថ្ងៃទី១៧​ខែកក្កដា​ឆ្នាំ២០១៥​បាន​ស្នើ​ឱ្យមាន​ការជួយ​ជំរុញ​ការហោះ​ហើរ​ត្រង់​ពីរុស្ស៊ី​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយ​សម្តេច​ចាត់​ទុក​ថា​ជា​ផ្នែកមួយ នៃ​ការពង្រឹង ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​។នេះ​បើ​តាម​ឯក​ឧត្តម​ អ៊ាង សុ​ផល្លែត ជំនួយ​ការ​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យដឹង។
 នៅ​វិមាន​សន្តិ​ភាព​ពេល អនុញ្ញាត​ឱ្យឯក​ឧត្តម​នីកូ​ឡៃនី​គីហ្វូរ៉ូ​វ​ (Nikolai Nikiforov ) រដ្ឋ​មន្ត្រី​ទូរ គម​នា​គមន៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សហ​ព័ន្ធរុស្ស៊ី និង​ជា​សហ​ប្រធាន​គណៈកម្ម ការ​ចម្រុះ​អន្តរ​រដ្ឋាភិ​បាល​រុស្ស៊ី​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការ ងារឯក​ឧត្តម អ៊ាង សុ​ផល្លែត​បាន​ឲ្យដឹង​ថា៖ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឯក​ឧត្តម​នីកូឡៃ( Nikolai )ធ្វើ​យ៉ាង​ណា​ជួយ​ជំរុញ​ឱ្យ​មាន​ការហោះ​ហើរ​ផ្ទាល់​ពីរុស្ស៊ី​មក​កាន់​ព្រះ​កម្ពុជា ដែល​ជា​ចំណែក​មួយ​ក្នុង​ការជំរុញ ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ។ ដោឡែក​ចំពោះ​ការ​អញ្ជើញ​សម្តេច​ទៅធ្វើទស្សនកិច្ច​នៅ​សហពន្ធ័​រុស្ស៊ី​សម្តេចតេជោបាន​បញ្ជាក់ថាសម្តេចនឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅមុន ​ឬ​ក្រោយពេល​កិច្ចប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន​។
សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ ​ចំពោះ​អតីត​សហ​ភាព​សូវៀត បច្ចុប្បន្ន​សហ​ព័ន្ធរុស្ស៊ី ​ដែល​កាលពី​ទសវត្ស​រ៍៦០​បាន​ជួយ​កម្ពុជាឱ្យ​មាន​សា​លា​បច្ចេកទេស​ដ៏​ធំ​មួយនិង​មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ហើយ​បន្ត​មក​ទៀត​នៅ​ទសវត្ស​រ៍ឆ្នាំ​៨០បាន​ជួយ​កម្ពុជា​បន្ទាប់ពី​កម្ពុជា​បាន​រំដោះខ្លួន​ចេញផុត​ពីរ​បបប៉ុល ពត ហើយ​ឥឡូវនេះ​ក៏​មាន​វត្តមានអ្នក​វិនិយោគ​រុស្ស៊ី​មកកាន់​កម្ពុជាជាច្រើន​ផង​ដែរ ដូចជា​ការ​វិនិយោគ​នៅ​កោះពស់ខេត្តព្រះសីហនុ​ជា ដើម​ដែល​នៅទី​នោះ​បាន​ធ្វើ​ឱ្យមាន​ស្ពាន​ត​ភ្ជាប់​ទៅ​កោះ ​ពស់ ដែល​ជួយ​ជំរុញ​ឱ្យមាន​ការវិនិយោគ និង​ទេសចរណ៍​មក​កាន់​ព្រះ​រាជា​ណា ចក្រ​កម្ពុជា។
ក្នុង​ជំនួប​នោះឯក​ឧត្តម​នីកូ​ឡៃ​នីគី​ហ្វូរ៉ូវ (Nikolai Nikiforov ) រដ្ឋ​មន្ត្រីទូរ គម​នាគម​ន៍ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សហ​ព័ន្ធរុស្ស៊ី បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អំពី ដំណើរ​ទស្សន​កិច្ច​រប​ស់​ឯក​ឧត្តម​មកកាន់​កម្ពុជា​នាពេល​នេះ គឺដើម្បី​បន្តអនុវត្តន៍​តាម​ស្មារតី​កិច្ចប្រជុំ​អន្តរ​ក្រសួង​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុងមូ​ស្គូ​លើក​ទី​៨នាពេល​កន្លងមក ។ឯកឧត្តម​នីកូឡៃ​នីគី​ហ្វូរ៉ូវ (Nikolai Nikiforov )​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា ឯកឧត្តម​បាន​ធ្វើ​ការចរចា​យ៉ាង​ល្អ​ជាមួយនឹង​ឯក​ឧត្តម​ឧប នាយ​ករដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុ​ជា និង​បាន​សម្រប​សម្រួល​គ្នា​បាន​កិច្ចសន្យា​មួយចំនួន ដែល​អាច​ចុះហត្ថ​លេខា​បាន​ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង​រុស្ស៊ី នា​ពេលខាងមុខ ។ ​ឯក​ឧត្តមក៏បាន​គោរព​អញ្ជើញ​សម្តេច​តេ​ជោទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ក្នុងឱកាស​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី និង​ស្របគ្នា​ជាមួយនឹង​ខួប​លើក​ទី​២០ នៃ​ទំនាក់ ទំនង​រវាង​រុស្ស៊ី និង​អាស៊ាន​ផងដែរ ៕



Friday, July 17, 2015

កម្ពុជាស្នើចិន​ជួយពង្រឹង​ផ្នែកច្បាប់​ និងធ្វើអធិការ​កិច្ចនៅ​តាមក្រសួង​ស្ថាប័ននានា​ ក្នុងគោល​បំណងកាត់​បន្ថយអំពើពុក​រលួយ​

កម្ពុជាស្នើ​សុំដល់គ​ណៈប្រតិ​ភូគណៈក​ម្មាធិការ​ត្រួតពិនិត្យ​វិន័យនៃ​ គណៈកម្មា​ធិការ​មជ្ឈិម​បក្សកុម្មុយ​នីស្ដចិន​ បន្ដជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និងជំនាញ​បច្ចេកទេស​នានា ដ​ល់មន្ដ្រីអ​ធិការកិច្ច​កម្ពុជា​ ដើម្បី​ពង្រឹងវិស័យ​ច្បាប់ ​និងធ្វើ​អធិការ​កិច្ចនៅ​តាមក្រសួង​ស្ថាប័ននានា​ ក្នុងគោល​បំណងកាត់​បន្ថយអំពើ​ពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព​។

 លោក​ជំទាវ​ ម៉ែន​ សំអន​ រដ្ឋមន្ត្រី​ក្រសួងទំ​នាក់ទំនង​ជាមួយ​រដ្ឋសភា ​ព្រឹទ្ធសភា និង​អធិកា​រកិច្ច ​មានប្រសា​សន៍នៅក្នុ​ងជំនួ​បពិភាក្សាកា​រងារជាមួ​យគណៈប្រតិ​ភូគណៈក​ម្មាធិការ ​ត្រួតពិនិត្យវិ​ន័យនៃ​គណៈកម្មា​ធិការមជ្ឈិមប​ក្សកុម្មុយនី​ស្ដចិន​ ក្រុមអធិការ​កិច្ចចិន នៅទី​ស្ដីការក្រ​សួង​ កាលពីថ្ងៃ​ទី១៦ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ថា ​ទំនាក់ទំន​ងរវាងប្រ​ទេសក​ម្ពុជា និងចិន​ គឺមានទំ​នាក់ទំនង​មិត្តភាព​យូរលង់ ​តាំងពីបុរាណកា​លមក ​ជាពិសេស​បំផុត គឺបាន​បង្កើតទំនាក់​ទំនងយ៉ាងស៊ី​ជម្រៅជាប្រវ​ត្តិសាស្ត្រ ​ដែលបាន​កសាង​ឡើងដោយ​ថ្នាក់ដឹកនាំ​ជំនាន់មុន​ នៃប្រទេស​ទាំងពីរ​ គឺសម្តេច​ព្រះវររាជ​បិតា "ព្រះបរ​មរតន​កោដ្ឋ"​និងលោកប្រធាន​ម៉ៅសេទុង។ ​

លោកជំទាវ​ មានប្រសា​សន៍បន្ដថា ​វឌ្ឍនភាព​របស់ចិ​នបានចូ​លរួមចំ​ណែកជួយ​ដល់កំណើ​នសេដ្ឋ​កិច្ចរបស់ក​ម្ពុជា ​ឱ្យមានស​ន្ទុះខ្លាំងក្លានា​ពេលបច្ចុ​ប្បន្ននេះ ​តាមរ​យៈការចូលវិនិ​យោគរ​បស់ធុរកិច្ច​ចិននៅក​ម្ពុជា ​ការផ្តល់ហិរញ្ញ​ប្បទានរ​បស់រដ្ឋា​ភិបាល​ចិន ដ​ល់រាជរដ្ឋាភិបា​លកម្ពុជា ​រួមមាន ​ជំនួយឥត​សំណង ​និងឥណទា​នគ្មានកា​រប្រាក់ ​ជំនួយផ្នែ​កសម្ភារៈ ​ជំនួយហេដ្ឋា​រចនាសម្ព័ន្ធ ​ស្ពាន ​ផ្លូវថ្នល់​ និងបណ្តា​រចនា​សម្ព័ន្ធចាំ​បាច់ច្រើនទៀ​ត។​ ចំពោះប​រិការណ៍​អន្តរជា​តិវិញ ​រាជរដ្ឋាភិ​បាលកម្ពុជា ​ប្រកាន់ភ្ជា​ប់នូវន​យោបាយកា​របរទេ​សរប​ស់ខ្លួនដោ​យឥតងា​ករេគឺគាំទ្រ ​នយោបាយ​ចិនតែ​មួយ” ​មិនត្រឹម​តែប៉ុណ្ណោះក​ម្ពុជាបានគាំ​ទ្រចិនលើ​គ្រប់វេទិកា​អន្តរជាតិ​។ ជាមួយនឹ​ងការរីក​លូតលាស់ឥ​តឈប់ឈរ​ នៃសង្គ​មសេដ្ឋកិច្ច​ចិន ​កម្ពុជា សូ​មចូលរួម​អបអរសា​ទរចំពោះ​ឧត្តមភាព​សេដ្ឋកិច្ចចិន​ ដែលបាន​ក្លាយជាប្រ​ទេសមហាអំ​ណាចសេដ្ឋកិ​ច្ចទី២លើពិ​ភពលោក។​

សមត្ថកិច្ចកម្ពុជា​ និងវៀតណាម ​ជួបគ្នា ​ដើម្បីបញ្ជៀស​អំពើហិង្សា​ ពេលពលរដ្ឋខ្មែរ ​ចុះពិនិត្យបង្គោល​ព្រំដែន ​នៅខេត្តស្វាយ​រៀង​

មន្ត្រីជាន់​ខ្ពស់នៃក​ងកម្លាំង​ការពារ​ព្រំដែនប្រ​ទេសកម្ពុជា​ និងវៀតណា​ម ​បានឯកភា​ពគ្នា នឹងខិ​តខំទប់​ស្កាត់ ​អំពើហិង្សា ​នៅតាមបន្ទាត់​ព្រំដែន ​រវាងប្រជា​ពលរដ្ឋ​ប្រទេសទាំ​ងពីរ ខណៈពេ​លដែលក្រុ​មតំណាង​រាស្ត្រគណ​បក្សសង្គ្រោះជា​តិ នឹងចុះ​ទៅពិនិត្យ​បង្គោលព្រំ​ដែន ​លេខ២០​២-២០៣​ នៅភូមិ​ធ្លកថ្មី ​ឃុំត្នោត ​ស្រុកំពង់​រោទ៍ខេ​ត្តស្វាយ​រៀងនៅថ្ងៃ​ទី១៩ខែ​កក្កដាឆ្នាំ​២០១៥ខា​ងមុខនេះ។​
គេហ​ទំព័រន​គរបា​លជាតិ ​បានផ្សា​យថា ​ការបញ្ជាក់​នេះ គឺបាន​ធ្វើឡើងនៅ​ក្នុងជំ​នួបរ​វាងលោក​ឧត្តមសេ​នីយ៍ទោ ​វ៉ ​ត្រុងវៀត ​មេបញ្ជា​ការកង​ទ័ពការ​ពារព្រំដែន​វៀតណាម​ ជាមួយ​លោកនាយឧ​ត្តមសេ​នីយ៍ ​ដាំ ​វុទ្ធី​ អគ្គស្ន​ងការរ​ងនគ​របាលជាតិ ​នារសៀល​ថ្ងៃ១៦ ​ខែកក្កដា​ ឆ្នាំ២០​១៥ ​នៅអ​គ្គស្នងការ​ដ្ឋាននគរ​បាលជាតិ។​
លោកនា​យឧត្ត​មសេនីយ៍​ ដាំ ​វុទ្ធី​ បានស្នើ​ឲ្យសមភា​គីវៀតណា​ម គោរ​ពនូវកិ​ច្ចព្រ​មព្រៀងដែលបា​នធ្វើ​កាលពី​ថ្ងៃទី១៧​ខែមករា​ឆ្នាំ១៩​៩៥និ​ងបន្តភា​ពស្ងប់​ស្ងាត់នៅ​តាមខ្សែ​បន្ទាត់ព្រំ​ដែន។​
នៅ​ក្នុងគម្រោង​ ដែលមា​នក្រុមប្រ​ជាពលរដ្ឋ​ ចុះពិនិត្យប​ង្គោលព្រំដែន ​នៅថ្ងៃទី១​៩ ខែកក្កដា​ ឆ្នាំ២០១៥​ ខាងមុខ​នេះ លោកនា​យឧត្តម​សេនីយ៍ ​ដាំ ​វុទ្ធី ​សុំឲ្យភាគី​វៀតណាម ​ចូលរួម​សហការ​គ្នារក្សាសុ​វត្ថិភាព ​សន្តិសុខ​ សណ្តាប់ធ្នាប់ ​កុំឲ្យមានអំពើ​ហិង្សាកើត​ឡើង ខ​ណៈនៅថ្ងៃនោះ ​ក្រុមប្រជា​ពលរដ្ឋ​ ដឹកនាំដោ​យតំណាងរា​ស្ត្រគណបក្ស​សង្គ្រោះជាតិ​ នឹងចុះ​ទៅពិនិត្យ​បង្គោល​ព្រំដែន ​លេខ២០២​-២០៣​ នៅភូមិធ្ល​កថ្មី ឃុំត្នោ​តស្រុកំព​ង់រោទ៍ខេត្ត​ស្វាយរៀង។​
 ជាកិ​ច្ចឆ្លើយត​ប លោកឧត្ត​មសេនីយ៍​ទោ វ៉​ ត្រុង​វៀត ​មេបញ្ជាកា​រកងទ័​ពការពា​រព្រំដែនវៀ​តណាម ​បានលើក​ឡើងថា ​កងកម្លាំង​ទាំងពី​រ ត្រូវតែរួ​មគ្នាសហកា​រការពា​រសុវត្ថិភា​ព សន្តិសុខ ​សណ្តាប់​ធ្នាប់ ​នៅតាមប​ន្ទាត់ព្រំដែ​នឲ្យបានល្អ ធ្វើ​យ៉ាងណា​ឲ្យព្រំដែន​ប្រទេសទាំង​ពីរ គឺជា​ព្រំដែនសេដ្ឋ​កិច្ច អ​ភិវឌ្ឍ ​និងសហ​ប្រតិបត្តិកា​រ។

អង្គភាពព័ត៌មាន និងប្រតិ​កម្មរហ័ស ស្នើ​ឯកឧត្តម សម រង្ស៊ី បញ្ចប់នូវការ​យក​បញ្ហា​ព្រំដែន មក​ធ្វើជា​ល្បែង​នយោបាយ

នៅល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្តី​ថ្លែង​ការណ៍មួយ ដោយបានលើកឡើងថា ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ក្នុង​ការ​រក្សាការពារ​អធិបតេយ្យជាតិ និង​បូរណភាព​ទឹក​ដី នៃ​ព្រះ​រាជាណាចក្រកម្ពុជា​  ឯកឧត្តម សម រង្ស៊ី គួរ​បញ្ចប់​នូវ​ការ​យក​បញ្ហា​ព្រំ​ដែន​ ក៏​ដូច​ជា​​ការ​យក​ផែន​ទី​នៅ​ទីផ្សារ​ មក​ធ្វើ​ជា​​ល្បែង​នយោបាយ​ ដើម្បី​បំ​ភ័ន្ត​សាធារណ​មតិក្នុង​ផល​ប្រយោ​ជន៍​​នយោបាយ ​របស់ក្រុម​ខ្លួន​ ដែល​ទង្វើ​បែប​នេះ​ វាផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​រាជ​រដ្ឋា​ភិបាល ​បាន​និង​កំពុង​ធ្វើ​ប្រកបដោយ​តម្លាភាព​ ហ្មត់ចត់ និង​ត្រឹម​ត្រូវ​ សមដូច​ពាក្យ​ស្លោក​ខ្មែរមួយ​ឃ្លា​ពោលថា «មាសសុទ្ធ មិន​ខ្លាច​ភ្លើង» 

​នៅក្នុងសេចក្តីថ្លែងការណ៍ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស នៃទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ មាន​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ឃើញ​ការ​បង្ហោះនៅ​លើគេហ​ទំ​ព័រ​ហ្វេសប៊ុក​របស់​ឯកឧត្តម​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥ អំ​ពីផែនទី​បោន​ខ្នាត​/១០០.០០០ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិបាន​ទិញ​ពី​ផ្សារ​ប្រទេស​បារាំង​ក្នុង​តម្លៃ ១៥៣.៩១ Euros ស្មើ​នឹង​ ​១៦៨​ដុល្លារអាមេរិក ។

ទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ខាង​លើ​នេះ បានបង្ហាញ​យ៉ាង​ច្បាស់​ពី​ចេត​នាដ៏​អាក្រក់​ក្នុង​ការ​បន្ទាបបន្ថោក​ បន្តុះ​បង្អាប់នូវ​តម្លៃ​ការងាររបស់​ប្រមុខនៃ​រាជ​រដ្ឋាភិបាលកម្ពុជាដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះ​​ឆ្នោត ហើយបាន​ផ្ញើ​លិខិត​​ទៅអង្គការ​សហប្រជាជាតិ និង​​ប្រទេសមហាអំ​ណាច​ទាំង​បី ជាពិសេសសាធារណរដ្ឋបារាំង ក្នុង​ការ​សុំ​ខ្ចី​ផែន​ទី​ផ្លូវ​ការ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹងភាព​ត្រឹម​ត្រូវ​ពិត​ប្រាកដរបស់​ផែន​ទី​ខ្នាត១/១០០.០០០ ដែល​​​រាជ​រដ្ឋា​ភិបា​ល​ បាន​និង​កំ​ពុង​ប្រើប្រាស់​ក្នុង​ការ​កំ​ណត់ និង​បោះ​បង្គោល​​ព្រំ​ដែនជា​មួយ​ប្រទេស​​​ជិត​ខាង​។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានហៅទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ក៏​ជា​ការបន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​ផងដែរ និង​មាន​ចេត​នាបង្ហាញ​ឲ្យ​ឃើញ​ថា «ផែន​ទី​ដែល​ទិញនៅ​តាម​ផ្សារ នេះ​ មាន​តម្លៃ​ជាង​ផែន​ទីផ្លូវ​ការ​​ដែល​រាជ​រដ្ឋាភិបាល បាន​និង​កំពុង​ប្រើ​ និងជាង​ផែន​ទី​ដែល​អាច មាន​រក្សាទុកនៅ​ប្រទេសមហាអំ​ណាច​ទាំង​បីទៅ​ទៀត»។

ម៉្យាង​វិញ​ទៀត តាម​ព័ត៌មាន​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗនេះមាន​ការ​ស្នើ​សុំ​ពីបណ្តា​អ្នក​ស្រាវ​ជ្រាវ​បញ្ហា​ប្រវត្តិសាស្ត្រ​​ នូវ​ផែន​ទី​ដែល​ឯកឧត្តម សម រង្ស៊ី បាន​ទិញ​មក​ពី​ផ្សារ​នោះ​ ដើម្បី​ការ​សិក្សា ស្វែង​យល់​ពីការ​ពិត ក៏​​ឯកឧត្តម សម រង្ស៊ី មាន​ការ​លាក់​លៀម មិន​ព្រមផ្តល់​ឲ្យទៀត ដែល​មិនស្រប​ទាល់​តែ​សោះ​ទៅ​នឹង​អ្វី​ដែល​ ​ឯកឧត្តម សម រង្ស៊ី    ធ្លាប់​បាន​អះ​អាង​នាពេល​កន្លង​មក​អំពី​គោល​ការ​ណ៍​​ តម្លាភាព ហើយប្រការនេះ​ វា​​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ ​ដែលបាន​និង​កំ​ពុង​ធ្វើផង​ដែរ​។

ប្រការដែល​គួរ​ឲ្យ​ងឿង​ឆ្ងល់​បំ​ផុត​ជាង​នេះ​ទៅទៀតនោះ តាម​រយៈវប្បធម៌​សន្ទនារវាង​ថ្នាក់​ដឹក​នាំកំ​ពូល​​នៃ​គណបក្ស​នយោ​បាយ​ទាំងពីរ គឺបានផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​​ ក្នុងការ​ពិភាក្សា និង​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម​ ចុះហេតុអ្វីបាន​ជា​ឯកឧត្តម សម រង្ស៊ី ​មិន​បញ្ជូនជាផ្លូវ​ការនូវផែន​ទី​ដែល​បាន​ទិញពី​ផ្សារ​នោះ​​ទៅ​ប្រមុខរាជរដ្ឋាភិបាល ក្នុង​នាម​ជា​សមភាគី​សន្ទនារបស់​ខ្លួន ឬ​ក៏បញ្ជូន​ទៅស្ថាប័ន​ពាក់​ព័ន្ធ ដូចជាស្ថាប័ន​នីតិបញ្ញត្តិ ដែលឯកឧត្តមក៏ជាអ្នក តំណាងរាស្រ្តផងដែរ ដើម្បី​កិច្ច​សហការ​ដោយ​ស្មោះ​ស នេះ​បើឯកឧត្តម​ សម រង្ស៊ី ពិត​ជា​មាន​សុឆន្ទៈ ពិត​ប្រាកដ ដើម្បីរួម​ចំ​ណែក​ក្នុង​​ស្មារតី​ស្ថាប​នាជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​គិត​គូដោះ​ស្រាយ​បញ្ហា អធិបតេយ្យ​ និង​បូរណ​ភាព​​ទឹកដី​មែន​នោះ​។

ទង្វើដែល​គ្មាន​ការ​ទទួល​ខុសត្រូវរបស់​ឯកឧត្តម សម រង្ស៊ី គឺអាចមាន​តម្លៃ​ស្មើ​ទៅ​នឹង​​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ចំ​ពោះ​អធិប​តេយ្យជាតិ និង​បូរណភាព​ទឹក​ដី​ និង​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​​ឧបាយកលទុច្ចរិត​របស់ ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ធ្វើ​នយោបាយ​ប្រជា​ភិថុតិ​ បោកប្រាស់​សាធារណ​មតិ ជាតិ និង​អន្តរជាតិ​ដោយ​មិន​អាច​ប្រកែក​បានឡើយ​​។

អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ទូ​ទៅ មាន​ការ​អប​អរ​សាទរ​ និង​គាំ​ទ្រ​ចំពោះ​ការផ្តួច​ផ្តើម​គំ​និត​ប្រកប​ដោយ​ភាព​ក្លាហាន​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ​ចំ​ពោះ ជោគ​វាសនា អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹក​ដី​កម្ពុជា​ តាម​រយៈការ​ស្នើ​សុំ​ខ្ចីជា​ផ្លូវ​ការ​នូវ​ផែន​ទី​​ពីអង្គការ​សហប្រជាជាតិ និង​ច្បាប់​ចម្លង​នៃ​ផែន​ទី​ពី​​ប្រទេស​មហាអំ​ណាច​ទាំង​បី បែរជា​ឯកឧត្តម សម រង្ស៊ី យក​ផែន​ទី​ដែល​ទិញ​នៅ​តាម​ផ្សារ​ ពី​ប្រទេស​បារាំង​មក​បង្ហោះ​ផ្សព្វ​ផ្សាយ​ ក្នុង​គោល​បំ​ណង​បំ​ពុល​សាធារណមតិ ជា​ពិសេសក៏​អាច​ជា​ការ​ញុះ​ញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល​ ដើម្បី​កេង​ចំ​ណេញ​ខាង​នយោបាយ​ ដោយ​ពុំ​បាន​គិត​គូទាល់​តែ​សោះ​ អំពី​ផល​វិបាក​ និង​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​ធេង​ដល់​ជាតិ​កម្ពុជា​ទាំង​មូល​ដែលអាចកើត​ចេញ​ពី​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​នេះ​៕



Thursday, July 16, 2015

សម្តេច ហ៊ុន សែន និងបើកឲ្យបក្សប្រឆាំង និងNGOs ពិនិត្យមើល និងដើម្បីផ្ទៀងផ្ទាត់ ផែនទីប្រទេសកម្ពុជាទំាងអស់គ្នា នៅពេលដែលប្រទេស មហាអំណាចឲ្យខ្ចី

សម្តេចតេជោ ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ​នៅថ្ងៃទី ១៥ ​ខែ កក្កដា ​ឆ្នាំ២០១៥​កន្លងទៅ ​បានសរសេរ​លិខិត​ដើម្បីស្នើ​សុំផែនទី ​ពីប្រទេស​មហា​អំណាច​ទាំងបី​ដែលរួមមាន៖​ អាមេរិក ​បារាំង ​និងអង់គ្លេស​ ដើម្បីធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹងផែនទី​ដែល​កម្ពុជាកំពុង​ប្រើប្រាស់​ក្នុងការបោះ​បង្គោល​ និង ​ខណ្ឌសីមា​ព្រំដែន​រវាងប្រទេស​កម្ពុជា ​ជាមួយ​និង​ប្រទេស​ជិតខាង។
​នៅថ្ងៃទី ១៦ ​ខែកក្កដា​ ឆ្នាំ២០១៥នេះ​ នៅក្នុងពិធី​ចែក​សញ្ញាបត្រ​​​ដល់​សមណនិស្សិត​​ពុទ្ធិកសកលវិទ្យា​ល័យ​សីហនុរាជ​​នៅវិទ្យាស្ថាន​ជាតិ​អប់រំ ​សម្តេចតេជោ ​ហ៊ុន សែន​ បានអះអាងថា ​នៅពេលដែល​រាជរដ្ឋាភិបាល​ ទទួលបាន​ផែនទីពីប្រទេស​មហាអំណាច​ដែលពាក់ព័ន្ធទាំង​នោះ ​សម្តេចនឹង​បើកឲ្យបក្សប្រឆាំង​ និងអង្គការសង្គម​ស៊ីវិលទាំងអស់​ចូលរួមពិនិត្យនិង​ផ្ទៀងផ្ទាត់​ទាំងអស់គ្នា ​ជាមួយផែនទី​ដែលរាជ​រដ្ឋាភិបាល​ប្រើបច្ចុប្បន្ន​។​ ការបើក​ឲ្យពិនិត្យរួម​គ្នានេះ ​គឺដើម្បី​ស្វែងរកការពិត​ និង​ជម្រះមន្ទិល​ដែល​តំណាងរាស្រ្ត​បក្ស​សង្គ្រោះជាតិ ​ តែង​តែចោទ​ប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជាថា ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​រហូតមក។
សម្តេចតេជោ​ បានបង្ហាញ​សង្ឃឹម​យ៉ាងមុត​មាំថា ​អាមេរិក​ បារាំង ​និង​អង់គ្លេស​ច្បាស់ជា​មាន​ផែនទី​របស់កម្ពុជា​ ខ្នាត ១/១០០.០០០ ​មិនខាន​។​ សម្តេច​បានបន្តថា ​កន្លងមក​ឯកឧត្តម​ សម ​រង្ស៊ី ​មិន​ដែលចោទរាជ​រដ្ឋាភិបាលថា ​ប្រើផែនទី​ក្លែងក្លាយទេ​ គឺមានតំណាង​រាស្រ្តគណបក្ស​សង្គ្រោះជាតិ​មួយចំនួនទេ​ ដែលចោទថា​រាជរដ្ឋាភិបាល​បានប្រើប្រាស់​ផែនទី​ក្លែងក្លាយ។
​សម្តេចនាយក​រដ្ឋមន្រ្តី ​ក៏បានអះអាង​បន្ថែមថា​ ​ការប្រើប្រាស់​ផែនទី​តាមមូល​ដ្ឋានច្បាប់​ត្រឹម​ត្រូវ​ដែលទទួល​ស្គាល់​ជាអន្តរជាតិ ​គឺដើម្បី​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ប៉ុន្តែមុន​និង​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ជិតខាង​ គឺ​ដំបូង​យើងត្រូវ​ឲ្យមានឯកភាព​ផ្ទៃក្នុងជា​មុនសិន​៕




វិស័យវិស្វកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​បណ្ឌិត​សភា​ចារ្យ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​នៅថ្ងៃ​ទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ នៅទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បានមាន​ប្រសាសន៍​នៅក្នុង​ពិធី​បើក​បាឋកថា​ស្តីពី​ «បញ្ហា​ប្រឈម​ក្នុងវិស័យ​វិស្វកម្ម​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​ ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ២០១៦​-២០៣០​» ថា​ វិស័យ​វិស្វកម្ម​បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​តាមរយៈ​ការ​បង្កើត​មូលដ្ឋាន​សម្ភារៈ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​រូប​វន្ត​នានា​។
ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ​ អាន​ បាន​បន្ត​ថា ​វិស្វក​រអាជីព​ម្នាក់​ គឺ​ជា​អ្នក​ប្រកប​វិជ្ជា​ជីវៈ​ របស់​ខ្លួន​ប្រកប​ដោយ​សមត្ថភាព​ និង​មាន​សីល​ធម៌​វិជ្ជា​ជីវៈ​ខ្ពស់ ​តាមរយៈ​ការ​អប់រំ​ និង​ការ​បណ្ដុះ​បណ្ដាល​ច្បាស់លាស់​លើ​វិស័យ​វិស្វកម្ម​ ហើយ​ដើម្បី​លើក​កម្ពស់​វិជ្ជាជីវៈ​របស់​ខ្លួន​ថែម​ទៀត​ វិស្វករ​គួរ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​នូវ​បច្ចេក​វិជ្ជា​ថ្មីៗ ​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ និង​ការ​វិវត្ត​ផ្នែក​វិស្វកម្ម​នេះ។​
ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ​ អាន​ បាន​បញ្ជក់​ថា ​វិស័យ​វិស្វកម្ម​គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ ដែល​តម្រូវ​ឱ្យ​មាន​គោលការណ៍​វាយ​តម្លៃ​ និង​ការ​កំណត់​លើ​វិធី​សាស្រ្ត​ច្បាស់​លាស់។​ ក្នុង​ន័យ​នេះ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​សមត្ថភាព​វិស្វករ​ជាតិ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ដំណើរ​ការ​ពង្រឹង​វិស័យ​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចរន្ត​សមា​ហរណ​កម្ម​ និង​សាកល​ភាវូបនី​យកម្ម​សេដ្ឋកិច្ច​តំបន់​ និង​ពិភព​លោក​ ហើយនេះ​ចាំ​បាច់​ត្រូវ​មានការ​ផ្លាស់​ប្ដូរ​យោបល់​ បទពិសោធន៍​ជាក់ស្ដែង​ គំនិត​ និង​បច្ចេក​វិជ្ជាថ្មីៗ​ ព្រមទាំង​របក​គំហើញ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ចំណោម​សហគមន៍​វិស្វករ​ជាតិ​ និង​អន្តរជាតិ។​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ បាន​បន្តថា​ ដើម្បី​សម្រេច​នូវ​គោល​បំណង​នេះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ជំរុញ​ និង​បង្ក​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​វិស្វកម្ម​នៅ​កម្ពុជា​ តាមរយៈ​ការ​បង្កើត​គណៈ​វិស្វករ​កម្ពុជា ​សម្រាប់​លើក​កម្ពស់​សមត្ថភាព​វិស្វករ​ទាំង​អស់ ជា​ពិសេស​ការ​ប្រមូល​ផ្ដុំ ​ការ​ចុះ​បញ្ជី​វិស្វករ​ ការ​បណ្តុះ​បណ្តាល​ និងការ​គ្រប់​គ្រង​។ ដោយ​ឡែក​ ផ្នែក​ទន់​នៃ​វិស័យ​វិស្វកម្ម​ គណៈ​វិស្វករ​កម្ពុជា​ និង​ក្រសួង​នានា ​​ដែល​ពាក់ព័ន្ធ​ជាមួយ​ជំនាញ​វិស្វកម្ម​ បាន​ខិតខំ​និង​ធ្វើ​បាន​សម្រេច​នូវ​សមិទ្ធ​ផល​ច្បាប់​បទ​ដ្ឋាន​អនុវត្ត​ជំនាញ​វិស្វកម្ម​រៀង​ៗ​ខ្លួន​ជា​ច្រើន​ និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​បាន​យ៉ាង​សកម្ម​ និង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។

ជាមួយ​គ្នានេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ មាស​ សុខុម​ ទីប្រឹក្សា​នៃគណៈ​វិស្វករ​កម្ពុជា​ និង​ជា​ប្រធាន​នៃ​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​-កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​ពិធី​បើក​បាឋក​ថា​ស្តី​ពី​ «បញ្ហា​ប្រឈម​ក្នុង​វិស័យ​វិស្វកម្ម​នៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ២០១៦​-២០៣០​» នៅថ្ងៃ​នេះ ​មាន​គោល​បំណង​ចម្បង​ក្នុងការ​ផ្សព្វផ្សាយ​ពីគោល​ដៅ​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០៣០​ ពិសេស​លើ​ការ​អភិវឌ្ឍន៍​ និង​សារៈ​សំខាន់​ នៃ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ​និង​ការ​បង្កើត​ថ្មី ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ ​និង​នាំ​មនុស្ស​ជាតិ​ឆ្ពោះ​ទៅ​រក​ជីវភាព​រស់​នៅ​ដោយ​ថ្លៃ​ថ្នូរ​ ជាមួយ​អត្ថិភាព​ដោយ​តុល្យ​ភាព​ធនធាន​ធម្មជាតិ​នៃភព​ផែនដី​ និង​តម្រូវ​ការ​របស់​មនុស្ស​ជាតិ​។
នៅក្នុង​ពិធី​បើក​បាឋកថា​នេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ ហុង​ លីពី​ ប្រធាន​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​ ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​គោល​បំណង​មួយ​នៃគោល​បំណង​ទាំងអស់​របស់​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​ គឺ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​និរន្តរ​ភាព​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​របស់​អាស៊ាន​ ដែល​វាមាន​ភាព​ស្របគ្នា​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ក្រោយ​ឆ្នាំ​២០១៥​។
ឯកឧត្តម​បណ្ឌិត​ ហុង​ លីពី​ បាន​មាន​ប្រសាសន៍​ថា ​ចាប់​តាំង​ពីការ​ចាប់​បដិសន្ធិ​នៃ​បណ្ឌិត្យ​សភា​វិស្វកម្ម​ និង​បច្ចេក​វិទ្យា​អាស៊ាន​មក​ គឺ​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​នូវ​កម្ម​វិធី​ជា​ច្រើន​រួម​មាន​៖ ទទួល​ពាន​រង្វាន់​បៃតង​ប្រចាំ​ឆ្នាំ ​(MCCC-AAETGreen Award) ​សម្រាប់​តំបន់​អាស៊ាន​, វេទិកា​វិស្វកម្ម​អាស៊ាន​-កូរ៉េ​និង​ RTM​ សហការ​រៀបចំ​ជាមួយ​នឹង​បណ្ឌិត្យ​សភាជាតិ​វិស្វកម្ម​កូរ៉េ​, សន្និសីទ​ថាមពល​អន្តរជាតិ​ (IEC),​ បទ​បង្ហាញ​ស្វាគមន៍​សម្រាប់​សហគ្រិន​ភាព​បច្ចេក​វិទ្យា ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​, កម្មវិធី​លុប​បំបាត់​ភាព​ក្រីក្រ​, ការ​រចនា​វិស្វកម្ម​បច្ចេក​វិទ្យា​វិទ្យាសាស្ត្រ​និង​ការ​ច្នៃ​ប្រឌិត​ (ESTI) ​និង​ការ​ប្រកួត​ប្រជែង​សរសេរ​អត្ថបទ​, ការ​ថែក្សា​នូវ​វប្បធម៌​នៃការ​ច្នៃប្រឌិត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅ​ក្នុង​អាស៊ាន​ និង​ពិព័រណ៍​វិទ្យាសាស្ត្រ​វិស្វកម្ម​ប្រចាំ​ឆ្នាំនៃ​ទីក្រុង​គូឡា​ឡំាពួរ​ (KLESF)
អត្ថបទ៖ មៀច សុភាព







ក្រុមការងារព្រំដែនកម្ពុជា-វៀតណាម ចុះស៊ើបអង្កេតលើករណីហិង្សា នៅបង្គោលព្រំដែន លេខ២០២-២០៣ ក្នុងខេត្តស្វាយរៀង

នៅថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៥នេះ​ ក្រុមការងារកម្ពុជា​-វៀតណាម ​ចុះទៅពិនិត្យមើល ​តំបន់បង្គោល​ព្រំដែនលេខ​ ២០២-២០៣ ​ដើម្បីស៊ើប​អង្គេត​ទៅលើករណី​ហិង្សា​ រវាង​តំណាងរាស្រ្ត-​ប្រជាពលរដ្ឋខ្មែរ ​ជាមួយនឹង​ប្រជាពលរដ្ឋ​-អាជ្ញាធរវៀតណាម ​កាលពីថ្ងៃទី​២៨ ខែមិថុនា ​កន្លងទៅ ។
ឯកឧត្តម​ ជៀង ​អំ អភិបាលខេត្ត​ស្វាយរៀង ​ដែលជាសមាជិក​ក្រុមការងារនេះ​បានឱ្យដឹងថា ​ការចុះស៊ើបអង្កេត​ នឹងធ្វើឡើង​ជាលក្ខណៈ​ទ្វេរភាគី​ រវាងកម្ពុជា​ និងវៀតណាម​ នៅថ្ងៃនេះ​ដើម្បីរកមូលហេតុ ​និងរកខុសត្រូវ​ ក្នុងករណី​ហិង្សារវាងពលរដ្ឋ​កម្ពុជា​-វៀតណាម​នាពេល​កន្លងមក​។
​គួររំលឹកដែរថា​ កាលពីថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៥ ​មានករណី​ប៉ះទង្គិចគ្នាមួយ​ រវាងប្រជា​ពលរដ្ឋ​-ក្រុមតំណាងរាស្រ្ត ​គណបក្ស​សង្រ្គោះ​ជាតិ ​ជាមួយនឹង ​អាជ្ញាធរ​-ពលរដ្ឋ​វៀតណាម​ នៅចំណុច​ព្រំដែន​ ភូមិឆ្លោក ​ឃុំត្នោត ស្រុក​កំពង់រោទ៍ ​ខេត្តស្វាយ​រៀង។​ អំពើហិង្សា​នេះបណ្តាល​ឱ្យ ​ឯកឧត្តម​ រៀល ​ខេមរិន្ទ្រ ​តំណាង​រាស្រ្ត​ គណបក្ស​សង្រ្គោះជាតិ​ រួមទាំង​ពលរដ្ឋ​ខ្មែរ៩នាក់​ ផ្សេង​រៀងរងរបួស ​ចំណែកខាង​ភាគីវៀត​ណាម ​ត្រូវបាន​អាជ្ញាធរ ​ខេត្តស្វាយ​រៀងរាយ​ការណ៍ថា ​របួស​ធ្ងន់ស្រាល ​៨នាក់​។​ បន្ទាប់ពីមាន​ករណី​នេះកើតឡើង ​កម្ពុជា​-វៀតណាម​ ព្រមព្រៀង​គ្នា ​បង្កើតក្រុម​ការងារ ​ដើម្បី​ស្រាវជ្រាវ​រកខុស​ត្រូវផងដែរ៕
អត្ថបទៈ តាំង ថៃហេង



សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ លោក សុខ ប៊ុន ចេញមុខមកដោះស្រាយ ផ្លូវច្បាប់ រឿងប្រើហឹង្សាលើកញ្ញា សាសា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ បានថ្លែងអំពាវនាវឲ្យឧកញ៉ា សុខ ប៊ុន ឆាប់ចេញមុខមកដោះស្រាយឲ្យលឿនទៅតាមតុលាការ និងតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងរឿងរ៉ាវប្រើហឹង្សាលើកញ្ញា សាសា ។ សម្តេចតេជោបានសួរបញ្ជាក់បន្ថែម ទៅកាន់ លោក សុខ ប៊ុន ថាប៉ុន្មានថ្ងៃទៀតទើបចេញមុខបកស្រាយដោយលោក សុខ ប៊ុន បានប្រកាសថាលោកបានវ៉ៃហើយ យើងប្រកាសចេះប្រកាសចុះរួចហើយ ចុះបើប្រកាសទទួលស្គាល់ចឹងហើយគ្រាន់តែមុនក្រោយគួរមកចូលខ្លួនដោះស្រាយឲ្យលឿន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឲ្យលោក សុខ ប៊ុន ចេញមុខឲ្យលឿន និងព្រមានប្រយ័ត្នជាប់ខ្នោះ ដោយសារមកយឺតពេល។ រឿងនេះ បើយើងមើលឃ្លីបវីដេអូ គឺវាហួសហេតុពេកហើយ វាឃោរឃៅព្រៃផ្សៃហួស»។ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសូមផ្ញើការឈឺចាប់ដល់កញ្ញា សាសា និង ក្រុមគ្រួសារផងដែរ។
សម្តេចតេជោក៏បានបញ្ជាក់ថា បើទោះបីជាកញ្ញា សាសា ព្រមសម្របសម្រួល នៅក្រៅប្រព័ន្ធតុលាការ ក៏មិនអាចបញ្ចប់បញ្ហានេះបានដែរ ព្រោះមិនអាចរំលត់បណ្តឹងអាជ្ញាបាន ហើយនេះជារឿងព្រហ្មទណ្ឌ ។ សម្តេចក៏បានបញ្ជាក់ថា សម្តេចក៏មិនលើកលែងចំពោះអ្នកមានអំណាច ដែលកំពុងរត់ការដើម្បីបញ្ចប់រឿងករណីអំពើហិង្សាចំពោះស្ត្រីទន់ខ្សោយនេះដែរ។
ការថ្លែងព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងនៅក្នុងពិធីប្រគេនសញ្ញាបត្រ ដល់សាមណៈនិស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ៕