Wednesday, August 12, 2015
បទអត្ថាធិប្បាយ ដោយ៖ សួន ចំរើន, រឿងអាស្រូវរបស់បក្សយើង
មកដល់ពេលនេះ រឿងអាស្រូវថ្មីមួយទៀតត្រូវបានហែកកេរ្តិ៍ និងញាំញ៉ីនៅក្នុងគណបក្សសង្គ្រោះជាតិម្តងទៀតហើយ ដោយសារតែទំនាស់ផលប្រយោជន៍រវាងមន្ត្រីគណបក្សប្រឆាំងមួយនេះ ជាមួយសកម្មជនគាំទ្ររបស់ខ្លួន។ តំណាងរាស្រ្ត រៀល ខេមរិន្រ្ទ ត្រូវបានគេប្តឹងចោទប្រកាន់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)ពីបទកេងប្រវ័ណ្ឌប្រាក់៥៥,០០០ ដុល្លារអាមេរិក ពីការរៀបចំដំណើរទៅមើលព្រំដែន កម្ពុជា-វៀតណាម នាពេលកន្លងមក។
យោងតាមសារព័ត៌មាន ដែលបានផ្សព្វផ្សាយព្រោងព្រាត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នោះមានពាក្យបណ្តឹងចំនួន៣ បានចោទប្រកាន់លោក រៀល ខេមរិន្ទ្រ ថាបានកេងប្រវ័ណ្ឌយកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដែលពាក្យបណ្តឹងទី១មានទឹកប្រាក់ ១៥,០០០ដុល្លារ ពាក្យបណ្តឹងទី២មានទឹកប្រាក់ ២០,០០០ដុល្លារ និងពាក្យបណ្តឹងទី៣ មានទឹកប្រាក់២០,០០០ដុល្លារ (សរុបទាំង៣ពាក្យបណ្តឹងនោះមានទឹកប្រាក់ចំនួន ៥៥,០០០ដុល្លារ)។ ក្រោយពីមានពាក្យបណ្តឹងនេះ លោក រៀល ខេមរិន្រ្ទ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើឲ្យចូលខ្លួនទៅធ្វើការបំភ្លឺជុំវិញការចោទប្រកាន់នេះ ដើម្បីធ្វើការវាយតម្លៃ មុននឹងសម្រេចបន្តនីតិវិធី។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បានវាយតម្លៃថា មកដល់តំណាក់កាលនេះ បក្សសង្គ្រោះជាតិ កាន់តែឈានដល់ការប្រេះឆាផ្ទៃក្នុងធ្ងន់ធ្ងរហើយ ដោយសារ អំពើពុករលួយ និងទំនាស់ផលប្រយោជន៍ រវាងប្រធាន និងអនុប្រធានបក្ស និងមួយផ្នែកទៀតរវាងសកម្មជនដែលគាំទ្រ និងមន្ត្រីគណបក្សដែលពុករលួយនៅក្នុងជួរគណៈកម្មាធិការនាយក។ រឿងអាស្រូវពុករលួយនេះ ត្រូវបានសកម្មជន និងមន្ត្រីជាន់ខ្ពស់ជាច្រើនបានធ្វើការតវ៉ា ជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ ហើយអ្នកដែលហ៊ានក្រោកឡើងរិះគន់ គឺត្រូវបានបណ្តេញចេញពីបក្ស ឬត្រូវគេបញ្ឈរជើង ហើយទីបំផុតក៏ត្រូវសុំលាលែងមុខតំណែង។
ជាក់ស្តែង លោកស្រី ឡាក់ សុភាព ត្រូវបានគណបក្សសង្រ្គោះជាតិ សម្រេចបណ្តេញចេញពីគណបក្ស កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីលោកស្រី ហ៊ានទម្លាយរឿងបែកបាក់ផ្ទៃក្នុង របស់គណបក្សសង្រ្គោះជាតិ និងរឿងពុករលួយ របស់មេដឹកនាំកំពូលនៃគណបក្សនេះប្រាប់ដល់អ្នកសារព័ត៌មាន។ លោកស្រី បានបកអាក្រាតថា លោក សម រង្ស៊ី បានយកលុយពីគណបក្សប្រជាជនកម្ពុជា បាន២០លានដុល្លារ ក្នុងចំណោម ៤០លានដុល្លារ ក្នុងការចរចាបញ្ចប់បញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា ហើយរឿងនេះត្រូវបានលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ លើកឡើងជាញឹកញាប់ ក្នុងពេលប្រជុំគណៈកម្មាធិការនាយកម្តងៗ ប៉ុន្តែចុងក្រោយពួកគេបែរជាទម្លាក់កំហុសនេះ មកលើរូបលោកស្រីទៅវិញ ។
រឿងអាស្រូវមួយទៀតគឺ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ សកម្មជនសំខាន់ៗមកពីខេត្តសៀមរាប ប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ទាមទារឲ្យផ្លាស់ប្តូរលោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប។ ការតវ៉ានេះត្រូវបានពួកគេអះអាងថា ការដឹកនាំរបស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំគ្មានយុត្តិធម៌ គ្មានតម្លាភាព បក្សពួកនិយម គ្មានស្មារតីសាមគ្គីភាព ដែលជាប្រភពនាំមកនូវភាពបែកបាក់ផ្ទៃក្នុង។
ស្រដៀងគ្នានេះដែរ លោក វ៉ាន់ សំអឿន ដែលជាអតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានអះអាងថា ការលាឈប់ពីតំណាងរាស្ត្ររបស់លោក ក៏ដោយសារតែ ភាពរមិលគុណ និងបោកប្រាស់របស់លោក កឹម សុខា ដែលកន្លងមកបានទៅបញ្ចុះបញ្ចូលលោក ក្នុងការកៀងគរលុយនៅសហរដ្ឋអាមេរិក បានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានសុំស្នាក់នៅផ្ទះរបស់គាត់ថែមទៀត ប៉ុន្តែ នៅពេលដែល លោក កឹម សុខា បានអំណាច ឡើងបុណ្យសក្តិជាអនុប្រធានរដ្ឋសភា ក៏ធ្វើឬកក្រអើតក្រទម លែងស្គាល់រូបគាត់ថែមទៀត។
ក៏នៅមានលេចឮរឿងអាស្រូវពុករលួយជាច្រើនទៀត រវាងក្រុមយុវជន ហ្វ៊េសប៊ុក របស់ កញ្ញា ធី សុវណ្ណថា និងសកម្មជនយុវជននៅតំបន់អារ៉ែង ដែលពួកគេបានចោទថា កញ្ញា ធី សុវណ្ណថា បានកាក់កបយ៉ាងខ្លាំង ពីការរៃអង្គៀសប្រាក់ទៅសាងសង់បន្ទប់ទឹកមួយនៅតំបន់អារ៉ែងអស់ទឹកប្រាក់ដល់ជាង៣ពាន់ដុល្លារ។
ដូច្នេះ សកម្មភាពរបស់ក្រុមមេខ្យល់ ទាំងនោះ គឺមិនមែនជារឿងស្នេហាជាតិអីនោះទេ។ តាមពិត វាជារឿងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីលាភសក្ការៈ និងភាពហឺហារបស់ក្រុមមេខ្យល់ និងកូនចៅជំនិតរបស់ពួកគេតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅចាំបានថា នៅស្ទើតែគ្រប់ទីកន្លែង មុនពេលទទួលបានអំណាច ទាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា និងលោក រៀលខេមរិន្ទ្រ ព្រមទាំងមន្ត្រីបក្សសង្គ្រោះជាតិ បានដើរឃោសនាគ្រប់ច្រកល្ហកឡើងស្អកក ប្រាប់សកម្មជនខ្លួនថា ពួកគេនឹងធ្វើការតស៊ូប្តូរផ្តាច់ស្លាប់រស់ ប្រឆាំងនឹងអំពើពុករលួយ បក្ខពួកនិយម មិនរាថយ មិនក្បត់ឆន្ទៈរាស្ត្រឡើយ និងធ្វើការផ្លាស់ប្តូរឲ្យខាងតែបាននូវការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេស ការដឹកនាំរបស់លោក ហ៊ុន សែន ។ ប៉ុន្តែទីបំផុតអ្វីៗដែលពួកគេ បានសន្យាពីមុន គឺជាការបោកប្រាស់ ជាឧបាយកល្បទាក់រាស្ត្រឆាន់ មិនមែនដើម្បីឆន្ទៈរាស្ត្រឡើយ។
ជាការកត់សម្គាល់របស់ប្រជាពលរដ្ឋ បើមិនទាន់បានឡើងកាន់អំណាចផង មេបក្ស និងមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តិអំពើពុករលួយគ្រប់ច្រក កុហក់រាស្ត្រគ្រប់វិធី សន្យាខ្យល់ច្រើនរឿង ទិញឡាន ទិញវីឡា ទិញដីចម្ការសន្ធឹកសន្ធាប់បែបនេះទៅហើយ ចុះទម្រាំបានកាន់អំណាចទៀតនោះ ជាតិ និងប្រជាជននឹងទៅជាយ៉ាងណា? ដូច្នេះ មិនមែនជា គណបក្សសង្គ្រោះជាតិ ទេ តែជាគណបក្សបំផ្លាញជាតិ ទើបត្រឹមត្រូវ៕
Tuesday, August 11, 2015
ប្រតិភូហុងគ្រី មានបំណងចង់បើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញវិនិយោគលើវិស័យទេសចរណ៏
ប្រតិភូសភាហុងគ្រី បានសម្លឹងឃើញពីសក្តានុពលខ្លាំងរបស់កម្ពុជាទាំងខាងពាណិជ្ជកម្ម និង ទេសចរណ៏ ដោយមានបំណងចង់បើកការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជាដើម្បីជួយជំរុញការវិនិយោគលើវិស័យទាំងនេះ។
លើកឡើងនៅក្នុងកិច្ចពិភក្សាការងារនៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តមបណ្ឌិត GYORGY SUHA ទីប្រឹក្សាកិច្ចការគោលនយោបាយការបរទេស នៃរដ្ឋសភាប្រទេសហុងគ្រីបានជំរាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថា
គណប្រតិភូហុងគ្រីបានសម្លឹងឃើញពីសក្តានុពលរបស់កម្ពុជាលើវិស័យពាណិជ្ជកម្មនិង ទេសចរណ៏ ហើយហុងគ្រីចង់ជំរុញលើកិច្ចសហប្រតិបត្តិការជាមួយកម្បុជា និងចង់ បើកឲ្យមានការរិយាល័យពាណិជ្ជកម្មមួយប្រចាំនៅកម្ពុជាដើម្បីជួយជំរុញការវិនិយោគលើវិស័យទេសចរណ៏ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។
ឯកឧត្តមប្រធានប្រតិភូបានជំរាបជូនដែរថា ចំពោះ វិស័យពាណិជ្ជកម្មតាមការសង្កេតឃើញនៅមាន សក្តានុពលជាច្រើន ដែលប្រតិភូសភាហុងគ្រីនិងធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីឱកាសវិនិយោគព្រមទាំងពិនិត្យមើលផងដែរថាតើមានសក្តានុពលអ្វីខ្លះទៀតក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ដើម្បីស្វែងរកដៃគូរធុរកិច្ចធ្វើការវិនិយោគលើវិស័យទាំងនោះ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត GYORGY SUHA បានជំរាបជូន ឯ.ឧឧបនាសយករដ្ឋមន្ត្រីសុខអានផងដែរអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសភាហុងគ្រីមកកាន់កម្ពុជាពេលនេះគឺមានការទាក់ទងនិងដំណើរអញ្ចើញមកបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋសភាហុងគ្រីនៅក្នុងខែវិច្ឆិការចុងឆ្នាំ២០១៥ខាងមុខនេះដែលដំណើរទស្សនកិច្ចនោះមានគោលដៅជំរុញលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានកាន់តែល្អប្រសើរឡើង ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការទូតរវាងកម្ពុជានិងហុងគ្រី។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានស្វាគមន៏ ចំពោះចំណាប់អារម្មណូ៏របស់ប្រតិភូហុងគ្រីដែលបានសម្លឹងឃើញពីសក្តានុពលដើម្បីមកវិនិយោគនៅកម្ពុជាជាពិសេសលើផ្នែកពានិជ្ជកម្ម និងទេសចរណ៏។
ឯកឧត្តមក៏សូមគាំទ្រនូវបំណងរបស់ប្រតិភូហុងគ្រីដែលចង់បើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ជាមួយនិងការស្នើសុំឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យបានអស់លទ្ធភាព ដើម្បីធ្វើពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានរីកចំរើនលើគ្រប់វិស័យជាមួយគ្នា។
ពាក់ពន្ធ័នឹងសក្តានុពលទេសចរណ៏របស់កម្ពុជាឯកឧត្តមមបណ្ឌិតសភាចារ្យ សុខ អាន បានជំរាបជូនភ្ញៀវថាពីមួយឆ្នាំទៅមួយឆ្នាំកម្ពុជាមានសន្ទុះរីកចំរើនខ្លាំងខាងវិស័យទេសចរណ៏ ដោយសារកម្ពុជាមានសក្តានុពលខ្លាំងខាងទេសចរណ៏វប្បធម៌ គឺកម្ពុជា សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ្យជាង១ពាន់នៅទូទាំងប្រទេស។ហើយអ្វីដែលជាមោទនភាពរបស់កម្ពុជាពេលនេះគឺ ប្រាសាទអង្គររបស់កម្ពុជាត្រូវបានគេផ្តល់ចំណាត់ថ្នាក់ទី១នៅលើពិភពលោកជាគោលដៅទេសចរណ៏ដ៏ទាក់ទាញជាងគេ ។ឯ.ឧមានប្រសាសន៏ទាក់ទង និងវិស័យទេសចរណីនេះ កម្ពុជានៅមានតម្រូវការច្រើនសម្រាប់បំរើខាងសេវាកម្មដល់ភ្ញៀវទេសចរណ៏ដោយសារបច្ចុប្បន្ននៅមិនទានបំពេញបានតាមតម្រូវការនៅឡើយ ដោយសារវិស័យទេសចរណ៏កម្ពុជាមានសន្តុះកើនឡើងខ្លាំង ដែលចាំបាច់ត្រូវការវិនិយោគបន្ថែមទៀតលើសេវាកម្មទេសចរណ៏ទាំងឡាយដូចជាសណ្ឋាគារជាដើម។
សូមបញ្ជាក់ថា ក្នុង១ឆ្នាំៗមានអ្នកសចរណ៏បរទេសចូលមកកម្ពុជាប្រមាណ៤លាន៥សែននាក់ ក្នុងនោះអ្នកទេសចរណ៏ហុងគ្រីមាន ប្រមាណតែ៣ពាន់នាក់ប៉ុណ្ណោះ បើប្រៀបធៀបនិងទេសចរណ៏នៃបណ្តាប្រទេសនានាដែលមកកម្ពុជាគឺមានចំនួនតិចតួចនៅឡើយ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានស្នើឲ្យហុងគ្រីជួយជំរុញលើកទឹកចិត្តដល់អ្នកទេសចរណ៏ហុងគ្រីឲ្យមកកាន់កម្ពុជាឲ្យបានច្រើនថែមទៀត ។
ឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានជំរាបជូនថាក្នុងពេលខាងមុខនេះចិនមានគម្រោងជំរុញនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងគម្រោងរបស់ធនាគារអភិឌ្ឍន៏វិនិយោគហេដ្ឋារចនាសម្ពន្ធ័អាស៊ី ដែលនឹងជួយជំរុញការអភិវឌ្ឍនៅអាស៊ី ចំណុចនេះឯកឧត្តមបានស្នើឲ្យហុងគ្រីមើលឲ្យឃើញពីទស្សនៈវែងឆ្ងាយទៅមុខដើម្បីបង្កើនទំនាក់ទំនងទំហំពាណិជ្ជកម្មរវាងកម្ពុជានិងហុងគ្រីឲ្យមានសន្ទុះកាន់តែខ្លាំងក្លារឡើងថែមទៀត ៕
អត្ថបទ៖សុវណ្ណតារា



ប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅក្រុងហុងកុង មកស្វែងយល់ពីបរិយាកាស វិនិយោគ នៅកម្ពុជា
ប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅក្រុងហុងកុងចំនួន១៦រូបមកកាន់កម្ពុជា ដើម្បី ស្វែងយល់ពីបរិយាកាសវិនិយោគ រួមទាំងប្រពន្ធ័ច្បាប់ការងារទាំងឡាយនៅប្រទេសកម្ពុជា។
លើកឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី នាល្ងាចថ្ងៃទី១០សីហា បណ្ឌិតរីឆាដ វ៉យស្តេគ (richard-vuylsteke) ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅក្រុងហុងកុង បាន ជំរាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចរបស់ប្រតិភូលោកមកកាន់កម្ពុជាពេលនេះ គឺដើម្បីស្វែងយល់អំពី បរិយាកាសវិនិយោគ, ពាណិជ្ជកម្ម , ការងាសហជីព , ផលិតភាពការងារ ក៏ដូចជាបទបញ្ញាតិ មួយចំនួនរបស់កម្ពុជាសព្វថ្ងៃ។
ប្រតិភូក៏បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការរីកលូតលាស់ នៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសអំពី ខ្សែសង្វាក់ផលិតកម្ម ហើយក៏មានបំណងចង់ឃើញកម្ពុជារក្សាបាននូវកេរ្ត៍ឈ្មោះផលិតផលរបស់ខ្លួនដែលនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ជាការឆ្លើយតបឯ.ឧឧបនាយករដ្ឋមន្ត្រីសុខ អាន បានជំរាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំទ្រវិនិយោគអន្តរជាតិ ដោយផ្តោតការកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍ ទាំងនិយោជក់ (ថៅកែ) និងកម្មករដែលបំរើការឲ្យក្រុមហ៊ុន ។ ហើយរាល់បទបញ្ញាតិច្បាប់ទាំងឡាយគឺត្រូវឲ្យមានតុល្យភាពក្នុងការបំរើផលប្រយោជន៍ដល់គ្រប់ភាគីពាក់ ពន្ធ័ទាំងអស់គឺរាជរដ្ឋាភិបាលខិតខំជួយសម្រួលធ្វើយ៉ាងណាឲ្យភាគីទាំងសង្ខាងគឺទាំងក្រុមហ៊ុន និងកម្មករត្រូវតែទទួលបានផលប្រយោជន៍សមស្របទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនចង់ឃើញមានបាតុកម្មឬការប៉ះទង្គិចណាមួយកើតឡើងរវាងក្រុមហ៊ុន និងកម្មករចំពោះករណីវិវាទផ្សេងៗឡើយ ពីព្រោះវានឹងនាំមកនូវការលំបាកដល់ភាគីពាក់ពន្ធ័ ដូច្នេះហើយបានជារាជរដ្ឋាភិបាលគិតគូរលើនិន្នាការច្បាប់វិនិយោគ ហើយតែងបានជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យសង្វាក់ផលិតកម្មដំណើរការទៅដោយភាពរលូនល្អ ដើម្បីរក្សាសុខដុមនីយកម្មផ្នែកការងារ។
ឯកឧត្តម ក៏បានជំរាបជូនអំពីនយោបាយរបស់រាជរដ្ឋាភិបាលគឺ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ រយៈ ពេល៥ឆ្នាំ ក្នុងនោះមានផែនការយុទ្ធសាស្ត្រត្រីកោណ ផែនការយុទ្ធសាស្ត្រចតុកោណ ,ផែនការវិនិយោគសាធារណៈ៣ឆ្នាំរំកិល បូករួមទាំងគោលនយោបាយអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មផងដែរ។
រាជរដ្ឋាភិបាលធ្វើយ៉ាងនេះគឺដើម្បីទាក់ទាញវិនិយោគទុនអន្តរជាតិឲ្យចូលមកជួយដល់ការអភិវឌ្ឍន៍កម្ពុជា ឲ្យបានកាន់តែរីកចំរើន ជាពិសេសគឺជួយបង្កើតការងារឲ្យប្រជាជនកម្ពុជាធ្វើនៅក្នុងស្រុកតែម្តង។ ឯកឧត្តម សុខ អាន ក៏បានថ្លែងអំណគុណ និងគាំទ្រចំពោះគំនិតរបស់ប្រតិភូដែលចង់ឲ្យកម្ពុជារក្សាបាននូវឈ្មោះផលិតកម្មល្អរបស់ខ្លួនដើម្បី ដណ្តើមទីផ្សារនៅក្រៅប្រទេស មានន័យថារាល់ផលិតផលដែលនាំចេញពីកម្ពុជាគឺត្រូវតែរក្សាឲ្យបាននូវកេរ្ត៍ឈ្មោះរបស់ខ្លួន ។
ឆ្លៀតក្នុងឱកាសនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្វាគមន៏ផងដែរ បើសិនជាប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅហុងកុងមានបំណងចង់ជួយ ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្នែកទន់ និងផ្នែករឹងដល់កម្មករកម្ពុជា ជាពិសេសទាក់ទងនិងឥរយាបទកម្មករ ឲ្យគេមានការយល់ដឹងពីតម្លៃនៃការងាររបស់ខ្លួន ក៏ដូចជាឲ្យយល់ពីផលលំបាក ចំពោះការងារ និងក្រុមហ៊ុន ដើម្បីឲ្យកម្មករកាន់តែមានអាជីពច្បាស់លាស់មានជំនាញ់ផ្នែកការងារ និងយល់ពីច្បាប់ គឺរាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រ។
បច្ចុប្បន្នកម្ពុជាមានកម្មករជាងកន្លះលាននាក់ ដែលកំពុងបំរើការងារនៅតាមបណ្តាក្រុមហ៊ុនរោងចក្រសហគ្រាសនានា។
គួរបញ្ជាក់ថា កម្ពុជាសព្វថ្ងៃគឺកំពុងក្លាយជាគោលដៅមួយក្នុងការទាក់ទាញវិនិយោគទុនអន្តរជាតិដោយសារកត្តាសុខសន្តិភាព និងការរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមទាំងល័ក្ខខណ្ឌអំណោយផលយ៉ាងច្រើនទៀត ទាំងផ្នែកទេសចរណ៍ ឧស្សាហកម្មកាត់ដេរ កសិកម្ម ធនាគារ គឺកំពុងទទួលបានការចាប់អារម្មណ៏ពីសំណាក់វិនិយោគទុនអន្តរជាតិយ៉ាងខ្លាំង៕





បទអត្ថាធិប្បាយដោយ៖ រត្ន័ សណ្ដាប់, ក្រុមប្រឆំាង៖ មេដឹកនំាសង្រ្គោះជាតិ ពុំមែនជាជម្រើសដឹកនំាប្រទេស!
ថ្មីៗនេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ដែលជាគណបក្សទើបបង្កើតថ្មី ដើម្បីចូលរួមប្រគួតប្រជែងដណ្ដើមសន្លឹក ឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ បានរិះគន់ចំៗ លើមេដឹកនំាសង្រ្គោះជាតិ ថាជា «មេដឹកនំាមិនទទួលខុសត្រូវ»។
នរណាក៏គេដឹងដែរថា លោក ម៉ម សូណង់ដូ ជាសកម្មជនដ៏អង់អាចមួយរូបខាងក្រុមប្រឆំាងនឹងរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងគំាទ្រទង្វើរបស់ក្រុមប្រឆំាង គឺ បក្សសង្រោ្គះជាតិ ក្នុងការដឹកនំាចលនាប្រឆំាងនឹងរាជរដ្ឋាភិបាល ពិសេសប្រឆំាងតួអង្គ សម្ដេច ហ៊ុន សែន តែម្ដង។ ឥទ្បូវនេះ គាត់បានថ្កោលជាចំហរថា លោក សម រង្ស៊ី ក្ដី លោក កឹម សុខា ក្ដី មិនសមធ្វើជាមេដឹកនំាបក្សនយោបាយធំទី២នៅកម្ពុជា និងមិនសមធ្វើជាអ្នកដឹកនំាប្រទេសនោះទ្បើយ។
ពាក្យដែលគេបានលើកខាងលើ យើងគិតថា វាពុំមែនជារឿងប្លែកណាស់ណាទេ តែអ្វីដែលប្លែកនោះ គឺ លោក ម៉ម សូណង់ដូ បានធ្វើការរិះគន់ចំៗទៅលើមេដឹកនំាកំពូលពីររូបនៃបក្សប្រឆំាង ដែលមានអាសនៈនៅក្នុងរដ្ឋសភាចំនួន៥៥អាសនៈ។
រឿងរ៉ាវធំៗជាច្រើនដែលប្រជាពលរដ្ឋពិសេសអ្នកដែលបានបោះឆ្នោតគំាទ្របក្សសង្រ្គោះជាតិ ដែលត្រូវមេដឹកនំាគណបក្សនេះ បានបោកបញ្ឆោតឲ្យមកចូលរួមធ្វើបាតុកម្ម មហាព្យុះហយាត្រាអស់រយៈពេលប្រមាណជិតមួយឆ្នាំ ត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ខ្លះបានលក់ដីធ្លី លក់គោក្របី លក់មាន់ទា ។ល។ និងខាតបង់ពេលវេលាដែលត្រូវចិញ្ជឹមជីវិតក្រុមគ្រួសារផងដែរ។
យើងគិតថា បច្ចុប្បន្ន មេដឹកនំាក្រុមប្រឆំាងនានា (ខ្លះទើបនឹងបង្កើត ខ្លះទៀតបានបង្កើតយូរយាមកហើយ) កំពុងចង់ធ្វើឲ្យឈ្មោះខ្លួនឯងល្បី បានរិះគន់រដ្ឋាភិបាល តែពុំមានប្រយោជន៍ ព្រោះប្រជាពលរដ្ឋខ្មែរ បានមើលឃើញសម្មិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល គឺមិនដូចគេភូតភរនោះឡើយ ក៏ចាប់ផ្ដើមងាកមករិះគន់ក្រុមប្រឆំាងគ្នាឯងទៅវិញ។ អ្វីដែលជាការពិត គឺវានៅតែជាការពិត ដែលយើងសូមលើកពីតក្កភាព នូវរូបភាពជាក់ស្ដែងពីរចំណុច គឺ៖ ទី១) ការអំពាវនាវ របស់បក្សសង្រ្គោះជាតិ ឲ្យអ្នកគំាទ្រពួកគេចេញមកថ្កោលទោស សម្ដេច ហ៊ុន សែន និង រាជ រដ្ឋាភិបាល ឲ្យ «ចុះចេញពីដំណែង»។ តែលទ្ធផលគឺ បងប្អូនប្រជាពលរដ្ឋទំាងនោះ បានខាត បង់ប្រាក់កាក់ ពេលវេលាយ៉ាងច្រើន។ នៅទីបញ្ចប់ពួកគេនៅសល់តែបាតដៃទទេ រីឯ លោក កឹម សុខា បែរជាបានទទួលដំណែងដ៏ខ្ពស់ (ដែលខ្លួនមិនដែលសុបិន្ត)ជាអនុប្រធានសភាទី១ និង ទាមទារបានរថយន្ដទំនើប ដែលមានតម្លៃប្រមាណ២០ម៉ឺនដុល្លារអាមេរិក។ ចំណែក លោក សម រង្ស៊ី វិញ ទ្បំាប៉ារហូតដល់បានទទួលដំណែងជាប្រធានក្រុមភាគតិចនៅក្នុងសភា មានឋានៈស្មើ នាយករដ្ឋមន្រ្ដី ហើយមានវាសនាមកអង្គុយរួមបាយជាមួយ សម្ដេចនាយករដ្ឋមន្រ្ដី យ៉ាងក្រហើៗ ។
ទី២) រឿងព្រឹត្ដិការណ៍ជាក់ស្ដែង ដែលគេមិនអាចបំភ្លេចបាននោះ គឺកាលពីខែមុន មន្រ្ដីបក្សសង្រ្គោះជាតិ១១រូប ក្នុងនោះបីរូបត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ និងសកម្មជន៨រូបទៀតឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទបង្កហិង្សា បំបះបំបោរ ក្នុងសកម្មភាពដែលបណ្ដាលឲ្យកងសន្ដិសុខសណ្តាប់សាធារណៈរបួសធ្ងន់ ប្រមាណ៤០នាក់។
ចំពោះករណីខាងលើ លោក កឹម សុខា បានបដិសេធប្រកបដោយមោទនភាពថា គាត់មិនបានចូលរួមដឹកនំាការ «រំដោះ» ទីលានប្រជាធិបតេយ្យនៅ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នោះទេ ដោយជាប់រវល់ការ ចុះធ្វើប្រជាភិថុតិនៅខេត្ដកំពង់ចាម ហើយទុកឲ្យតំណាងរាស្រ្ដជាប់ឆ្នោតមួយចំនួន (៧រូប) ជាអ្នកដឹកនំាទទួលខុសត្រូវទៅវិញ។ ចំណុចនេះ ត្រូវបានគេចោទសួរថា ក្នុងនាមជាប្រធានស្ដីទី បែរជាខ្លួនឆ្លើយបែបយករួចខ្លួនថា «មិនដឹងមិនឮ» រឿងនេះ។ រីឯ លោក សម រង្ស៊ី នៅពេលតុលាការប្រកាសកាត់ទោស និងចាប់ខ្លួនជន១១រូប របស់បក្សខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ បែររត់គេចយករួចខ្លួនទៅលំហែកាយយ៉ាងរំភើយនៅប្រទេសបារំាង និងនៅសហរដ្ឋអាមេរិក ទៅវិញ។
យើងសួរថា ហេតុអ្វី ក៏លោក សម រង្ស៊ី មិននៅក្នុងប្រទេស បើមិនបានជួយការងារតស៊ូមតិ ក៏ត្រូវនៅជាការជួយផ្ដល់ផ្លូវចិត្ដដល់ពួកគេដែរ។
តើនេះពុំបានន័យថា មេបក្សប្រឆំាងទំាងពីររូបនេះ មិនមានការទទួលខុសត្រូវចំពោះវាសនាបក្សខ្លួន សកម្មជនរបស់ពួកខ្លួនពេលមានទុក្ខ និងទទួលខុសត្រូវចំពោះវាសនាអ្នកដែលបានបោះឆ្នោតឲ្យបក្សខ្លួន ទេឬអី?
ជាសរុប មេដឹកនំាបក្សប្រឆំាង «មិនសក្ដិសមធ្វើជាអ្នកដឹកនំា» ជោគវាសនាប្រទេសបានទ្បើយ៕
ឯកឧត្តម រៀល ខេមរិន្រ្ទ ត្រូវបានគេប្តឹងទៅកាន់ ACU ពីបទកេងប្រវ័ញ្ចប្រាក់៥៥,០០០ដុល្លារ
អង្គភាពប្រឆាំងអំពើពុករលួយរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី
ឱម យ៉ិនទៀង បានស្នើទៅកាន់ឯកឧត្តម រៀល ខេមរិន្រ្ទ ឲ្យធ្វើការបំភ្លឺជុំវិញរឿងរ៉ាវចោទប្រកាន់ដែលថា
រូបលោកថា «
បានកេងប្រវ័ញ្ចយកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក ពីការរៀបចំដំណើរទៅព្រំដែន
កម្ពុជា-វៀតណាម» នេះបើយើងតាមលិខិតចុះថ្ងៃទី៣១ ខែកក្កដា
ឆ្នាំ២០១៥ របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមទេសរដ្ឋមន្ត្រី
ឱម យ៉ិនទៀង ផ្ញើជូនឯកឧត្តម រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
របស់គណបក្សសង្គ្រោះជាតិ។
ដូចជម្រាបជូនក្នុងកម្មវត្ថុខាងលើ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព)
បានទទួលពាក្យប្តឹងចំនួន ៣ ដែលក្នុងនោះពាក្យប្តឹងមួយបានឱ្យដឹងថា ទឹកប្រាក់
១៥.០០០ដុល្លារ។ ពាក្យប្តឹងមួយទៀតបានឱ្យដឹងនូវទឹកប្រាក់ ២០.០០០ដុល្លារ
និងពាក្យបឹ្តងទី ៣ ឱ្យដឹងថា មានទឹកប្រាក់ ២០.០០០ដុល្លារ (សរុបពាក្យប្តឹងទាំង
៣ មានទឹកប្រាក់ ៥៥.០០០ដុល្លារ (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក)
ដែល ឯកឧត្តម បានទទួលយកទៅរៀបចំដំណើរទៅមើលបង្គោលព្រំដែន ហើយទឹកប្រាក់ភាគច្រើននៃថវិកានេះ
ត្រូវបាន ឯកឧត្តមកេងប្រវ័ញ្ចយក។
អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើ សូម ឯកឧត្តម រៀល
ខេមរិន្ទ្រ ធ្វើការបំភ្លឺដោយភ្ជាប់មកជាមួយនូវឯកសារនានាសម្រាប់បញ្ជាក់មកជាមួយ
ដើម្បីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការវាយតម្លៃ មុននឹងសម្រេចបន្តនីតិវិធីរបស់ខ្លួន៕

Monday, August 10, 2015
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិវត្តន៌មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមទិវាបុណ្យ ឯករាជ្យជាតិខួបទី៥០របស់សិង្ហបុរី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១០ ខែសីហានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់និវត្តន៌មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វិញហើយ បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យខួបលើកទី៥០នៃទិវាឯករាជ្យជាតិរបស់សាធារណៈរដ្ឋសិង្ហបុរី។
ការអញ្ជើញទៅចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាបុណ្យឯករាជ្យជាតិសិង្ហបុរីនេះ គឺជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា។
ក្នុងសន្និសីទ សារព័ត៌មានបន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់ កម្ពុជាបានចូលរួមកម្មវិធីសំខាន់ចំនួនពីរ គឺទី១ ពិធីជប់លាងថ្ងៃត្រង់ដ៏ធំមួយនៅវិមានអ៊ីស្តាណា ដែលរៀបចំទទួលដោយ តូនីតាន់ កេងយ៉ាំ ប្រធានាធិបតីសិង្ហបុរី ដែលមានវត្តមានចូលរួមពី ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ីបូព៌ា។ ក្នុងនោះក៏មានការចូលរួមពីអ្នកតំណាងរបស់ប្រទេសអង់គ្លេស ដែលធ្លាប់ជា អាណានិគមលើប្រទេសសិង្ហបុរីមុនពេលទទួលឯករាជ្យផងដែរ។ ចំណែកពិធីសំខាន់មួយទៀត គឺការចូលរួមក្នុងក្បួនដង្ហែរព្យុហយាត្រានៃខួបលើកទី៥០ទិវាឯករាជ្យជាតិ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ការចូលរួមរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាក្នុងប្រទេសសិង្ហបុរីនេះ គឺស្របតាមគោលការណ៌សំខាន់ចំនួន២។ ទី១ស្របតាម ស្មារតីនៃក្របខណ្ឌប្រទេសសមាជិកអាស៊ាន និងទី២គឺស្របតាមគោលការណ៍ពង្រឹង គោលនយោបាយការទូតសាធារណៈរបស់កម្ពុជាដើម្បីផ្សារភ្ជាប់តួនាទីក្នុងតំបន់របស់កម្ពុជា និងការ ពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងជាមួយបណ្តាប្រទេសអន្តរជាតិ។
ការប្រារព្ធខួបលើកទី៥០នៃទិវាឯករាជ្យជាតិរបស់សាធារណៈរដ្ឋសិង្ហបុរីនេះ គឺជាការបង្ហាញ ឲ្យឃើញពីកិត្យានុភាព ភាពជោគជ័យនិងសុខដុមនីយកម្មរបស់សិង្ហបុរីបើទោះបីជាប្រទេសនេះ មានជាតិសាសន៌រស់នៅចំរុះគ្នាក៏ដោយ។ មិនតែប៉ុណ្ណោះ ទិវាឯករាជ្យជាតិនេះក៏បង្ហាញពីគោល ជំហរគោលនយោបាយការទូតជាមួយបណ្តាប្រទេសសមាជិកអាស៊ាននិងអន្តរជាតិផងដែរ។ ជាក់ស្តែង បើទោះបីជាប្រទេសសិង្ហបុរីបានផ្តាច់ខ្លួនចេញប្រទេសម៉ាឡេស៊ីក៏ដោយ តែរហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅតែបន្តក្នុងភាពល្អប្រសើរ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាគឺស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុត ដែលបានទទួលស្គាល់ ដំបូងគេ ក្នុងការប្រកាសឯករាជ្យពេញលេញរបស់ប្រទេសសិង្ហបុរី កាលពី៥០ឆ្នាំមុន។ មានន័យថារហូតមកដល់ពេលនេះទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរីគឺមានរយៈពេល៥០ឆ្នាំមកហើយ៕
ពិធីជប់លៀងថ្ងៃត្រង់ជូនថ្នាក់ដឹកនាំ នឹងគណៈប្រតិភូ នៃបណ្តាប្រទេស នានាលើសកល លោក ដែលបានអញ្ជើញចូលរួមខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិសឹង្ហបុរី
នៅវេលាថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម តូនី តាន់ កេងយាំង
ប្រធានាធិបតី នៃ សាធារណរដ្ឋសឹង្ហបុរី
បានប្រារព្ធពិធីលាងសាយភោជន៍អាហារថ្ងៃត្រង់ ជូនដល់ប្រមុខរដ្ឋ
ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោក
ដែលបានអញ្ជើញចូលរួមខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិសឹង្ហបុរី។
នៅក្នុងពិធីផ្លូវការដែលរៀបចំឡើងនៅវិមានអីស្តានណា(Istana) បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោក ត្រូវបានស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី។ ថ្លែងក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី មានប្រសាសន៍ថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូនចំពោះ ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រ ទេសនានាលើសកលលោក ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ស្តេចយាងនិងអញ្ជើញមក ចូលរួមពិធីបុណ្យខួបលើកទី៥០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរី នៅលើទឹកដីនៃសាធារណរដ្ឋសឹង្ហបុរីដ៏ស្រស់បំព្រងនេះ។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រជាជនសឹង្ហបុរីមានសេចក្តី សោមនស្សរីករាយជាអនេក ក្នុងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូនចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់ ដែលបានយាងនិងអញ្ជើញមកចូលរួមក្នុងពិធីបុណ្យខួប លើកទី៥០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរី ដែលនេះបានបង្ហាញឲ្យឃើញពីព្រះទ័យនិងការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ចំពោះបុព្វហេតុឯករាជ្យភាព និងការអភិ វឌ្ឍប្រទេសសឹង្ហបុរីក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង១៧ល្ងាច ថ្ងៃដដែលនោះ ពិធីព្យុះហាក់យាត្រាដើម្បី ប្រារព្ធខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសឹង្ហបុរី និងប្រារព្ធធ្វើឡើងនៅវិមានជាតិ របស់សឹង្ហបុរី៕
នៅក្នុងពិធីផ្លូវការដែលរៀបចំឡើងនៅវិមានអីស្តានណា(Istana) បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោក ត្រូវបានស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី។ ថ្លែងក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម តូនី តាន់ កេងយាំង ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី មានប្រសាសន៍ថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូនចំពោះ ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រ ទេសនានាលើសកលលោក ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ស្តេចយាងនិងអញ្ជើញមក ចូលរួមពិធីបុណ្យខួបលើកទី៥០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរី នៅលើទឹកដីនៃសាធារណរដ្ឋសឹង្ហបុរីដ៏ស្រស់បំព្រងនេះ។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រជាជនសឹង្ហបុរីមានសេចក្តី សោមនស្សរីករាយជាអនេក ក្នុងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូនចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់ ដែលបានយាងនិងអញ្ជើញមកចូលរួមក្នុងពិធីបុណ្យខួប លើកទី៥០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរី ដែលនេះបានបង្ហាញឲ្យឃើញពីព្រះទ័យនិងការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ចំពោះបុព្វហេតុឯករាជ្យភាព និងការអភិ វឌ្ឍប្រទេសសឹង្ហបុរីក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង១៧ល្ងាច ថ្ងៃដដែលនោះ ពិធីព្យុះហាក់យាត្រាដើម្បី ប្រារព្ធខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសឹង្ហបុរី និងប្រារព្ធធ្វើឡើងនៅវិមានជាតិ របស់សឹង្ហបុរី៕
Subscribe to:
Posts (Atom)