Thursday, November 12, 2015

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ លោក សម រង្ស៊ី ជាកូនជនក្បត់ជាតិ

នៅក្នុងទំព័រ​ Facebook​ ផ្លូវការរបស់​សម្តេចតេជោ ​ហ៊ុន សែន ​ដែលមានឈ្មោះ​ថា Samdech ​Hun ​Sen, Cambodian​ Prime Minister​ កាលពីវេលាម៉ោ​ង ២រំលង​អាធ្រាត ព្រឹ​កថ្ងៃទី ១២​ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ​ថា៖
ថ្ងៃនេះ​ក៏ដូចដូចជា​ប៉ុន្មានថ្ងៃរួច​មកហើយ ​ខ្ញុំមិនចង់និយាយ​អ្វីដែលនាំដល់​អរិយភាព ​ជាមួយអ្នកណា ទាំ​ងអស់ ​ព្រោះជាថ្ងៃបុណ្យ​ជាតិផង ​ជាថ្ងៃដែលខ្ញុំ​កាន់ទុក្ខកូន​ដ៏កំសត់របស់​ខ្ញុំផង ​និងក៏ដើម្បី​សម្រួលដល់ បរិយាកាស​នយោបាយ ​នៅកម្ពុជា​យើងផងដែរ​។ ប៉ុន្តែជាអកុសល ​ខ្ញុំមិនអាច​នៅស្ងៀមចំពោះការ​ប្រមាថ របស់​កូនជន​ក្បត់ជាតិ​បានទេ។
​ជោគជ័យ​គួរឲ្យកោត​សសើរ ​របស់បក្ស​ប្រឆាំងនៅមី​យ៉ាន់ម៉ា ​ដែលខ្មែរយើង​ទម្លាប់ហៅថា​ភូមាបាន​ទាញ មេបក្ស​ប្រឆាំងនៅកម្ពុ​ជាដែលទើប​សុំទោសខ្ញុំ ​កាលពីថ្ងៃ២៩ ​តុលា ២០១៥ ​បើកការ ​វាយប្រហារ​មកលើខ្ញុំ សារជាថ្មី ​ដែលបាន​បំផ្លាញសារជាថ្មី​នូវវប្បធម៏សន្ទនា ​ដែលបាន​នឹងកំពុង ​ជួសជុល​បន្ទាប់ពីជំនួប ​ស ខេង សម រង្ស៊ី។​ មុនៗ ឲ្យតែ​មានបដិវត្តន៍​ពណ៏ផ្ដួលរំលំ ​នៅប្រទេសណា មេ​បក្សប្រឆាំង​រូបនេះតែងតែ ​និយាយថា ជិត​កើតឡើង​នៅកម្ពុជាដែរ​ហើយ។​ តែនៅពេលឃើញ​ប្រទេសដែល​មានបដិវត្តន៍​ពណ៍ សុទ្ធតែមា​នសង្គ្រាមបង្ហូរ​ឈាម យើងមិន​ សូវឮមេបក្ស​រូបនេះនិយាយ​ពីបដិវត្តន៍​ពណ៍តទៅទៀតទេ។​
បក្សប្រឆាំង​នៅភូមាឈ្នះ​ឆ្នោតគេប្រើជា​ប្រយោជន៍​ ដើម្បីវាយប្រហា​របក្សកាន់អំណាច ​វាយប្រហារ​ រាជរដ្ឋាភិបាល​និងខ្លួនខ្ញុំ។ ​ស្អីនឹងគេដែរ​ ឯកឧត្តម ​បើមួយជាភូមា ​មួយទៀត​ជាកម្ពុជា ​និងមួយទៀតឆ្នាំ ​២០១៥ហើយ មួ​យទៀតឆ្នាំ​២០១៨។ រឿ​ងរ៉ាវខុសគ្នា ​របបនយោបាយ​សេដ្ឋកិច្ច ​សង្គមខុសគ្នា ​ភាពលំបាកនិ​ងងាយស្រួលខុសគ្នា ​សូម្បីតែការបោះ​ឆ្នោតក៏ខុសគ្នា ​ដែលភូមាមិន​ ដែលបោះឆ្នោត​ ឯកម្ពុជាបោះឆ្នោត​៥ដងរួចម​កហើយ។ ​ឯពូជពង្សវង្សត្រកូល​ឯកឧត្តម ​ប្រៀបធៀប ​ជាមួយជាមួយ​ អ៊ុង សានសូជី ​មិនបានទេព្រោះមួយ​ស្នេហាជាតិ ​មួយទៀតក្បត់ជាតិ ​បើពុំមានការ​ធ្វើនិតិសម្បទា​ណាមួយទេ ​ឯកឧត្តមនៅតែ​មានឈ្មោះថាជាកូន​អាក្បត់ជាតិ។ ​ពាក្យអាក្បត់​ជាតិមិនមែន​ជាពាក្យខ្ញុំដាក់ទេ ​តែរាជរដ្ឋា ភិ​បាលសង្គមរាស្ត្រនិយម​របស់ សម្តេចព្រះ ​នរោត្តម ​សីហនុ​ ជាអ្នកប្រសិទ្ធ​នាមឲ្យ។ ​ឯកឧត្តមហៅខ្ញុំ ​ជាមនុស្សផ្តាច់​ការកប់ៗមាត់ ​ថ្ងៃនេះ ​ខ្ញុំហៅឯកឧត្តម​ថាកូនអាក្បត់ជាតិ។ ​ខ្ញុំមិនដៀលពូជ​ឯកឧត្តមទេ ​តែខ្ញុំហៅតាម​អ្នកជំនាន់​មុន ដែលធ្លាប់​ហៅឪពុកឯក​ឧត្តមថា ​អាក្បត់ជាតិ។​ ពាក្យនេះសំរាប់​ខ្ញុំពិបាក ​ស្តាប់ណាស់ក្នុងស​ម័យថ្មី​របស់យើង ​តែខ្ញុំមិនហ៊ាន​កែប្រវត្តិសាស្ត្រ ​ពីក្បត់ជាតិ ​ទៅស្នេហាជាតិ​ ពីអាក្បត់​ជាតិទៅជាឯកឧ​ត្តមក្បត់​ជាតិបានទេ ​បើមិនទាន់​ធ្វើនីតិសម្បទា​សំរាប់ជូនខ្មោច ​ឳពុកឯក​ឧត្តម ទេនោះ។ ​ខ្ញុំសុំប្រាប់ទៅ​ឯកឧត្តមថា​ពូជខ្ញុំ អត់​មានមនុស្សក្បត់​ជាតិដូចឯក​ឧត្តមទេ។ ស្លឹ​កឈើជ្រុះ ​មិនឆ្ងាយពីគល់។​
សុំទោសប​ងប្អូនជនរួមជាតិ ​សុំវិនិឆ្ឆ័យចុះ ​តើអ្នកណា​បង្កហេតុហ្នឹង ​បើមានអ្វីកើត​ឡើង សុំកុំ​បន្ទោសខ្ញុំ។​ ថ្ងៃនេះខ្ញុំបង្ហោះទៅ​ជាមួយនូវ​អត្ថបទប្រៀបធៀប​មួយ មិនដឹង​ចេញពីប្រភព ​ណាតែឃើញក្នុង ​Facebook មួយ ​ទោះវាមិនទាន់​ពេញលេញ ​តែវាជាមូល​ដ្ឋានឱយយើង​យល់ពី ​អ៊ុង សានសូជី ​និង សម ​រង្ស៊ី។ ម្យ៉ាងទៀត ​សុំទោសផង​យប់ស្ងាត់វាយ​ម្នាក់ឯងអាចខុស ​ពាក្យពេចន៍​និងអក្ខរាវិរុទ្ធខ្លះ៕​

Wednesday, November 11, 2015

សម្តេចតេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យប្រតិភូ​ក្រសួងការ​ពារជាតិចិន​ជួបសំដែង​ការគួរសម​

នៅ​ក្នុង​ជំនួបនៅវិមានសន្តិភា​ពទីស្តីការនា​យករដ្ឋមន្រ្តី  ឯកឧត្តមរដ្ឋម​ន្ត្រីការពារជា​តិចិន Chang Wanguan​ បានគោរពរាយកា​រណ៍ជូនសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹក​នាំ​របស់​សម្តេច​តេជោ មានការអភិវឌ្ឍយ៉ាង​ឆាប់រហ័ស​នៅលើ​គ្រប់វិស័យ។ ក្នុងន័យ​នេះ ឯកឧត្តម បាន​សំដែង​នូវការអបអរសាទរ ចំពោះការរីក​ចំរើន​ដ៏ឆាប់រហ័សនេះ ហើយឯកឧត្តមមានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ ដើម្បីពង្រីក និងពង្រឹង​ទំនាក់​ទំនង រវាងប្រទេស ទាំងពីរផង និងដើម្បីជម្រុញ​កិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេស​ទាំង​ពីរ​លើ​គ្រប់វិស័យផង។

     ឯកឧត្តម​បាន​ជម្រាបជូនស​ម្តេចតេជោថា ប្រទេសចិន​តែងតែ​គាំទ្រ រាជរដ្ឋា​ភិបាល​កម្ពុជា និងបាន​រាយការណ៍​ជូនសម្តេចតេជោផងដែរថា ឯកឧត្តមបានជួបពិភាក្សាការងារជា​មួយ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិកម្ពុជា ដោយបាន​ពិភាក្សា​ការ​ងារជាច្រើន និងបាន​ព្រម​ព្រៀងគ្នារហូត​ដល់​ចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងផងដែរ។

     ជាការឆ្លើយតប សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ព​ស់ចំពោះទំនាក់ទំ​នងរវាង​ប្រទេស​ទាំងពីរ ដែលកាន់តែរីកចម្រើ​នរឹងមាំថែមទៀត ហើយសម្តេចមាន​ប្រសាសន៍ថា ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ បានឆ្លងកាត់រយៈ​ពេលជាយូរ និងរឿងរ៉ា​វជាច្រើន​មកហើយ ក៏ប៉ុន្តែ​ទំនាក់​ទំនង​គឺកាន់តែរឹងមាំ។ សម្តេចបានស្វាគម​ន៍ចំពោះកិច្ចពិភាក្សា រវាងឯកឧ​ត្តម ចាង ជាមួយ​នឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងបានលើ​កទឹកចិត្តសុំឲ្យភាគី​ទាំងពីរសហ ប្រតិបត្តិការឲ្យកាន់​តែស៊ី​ជម្រៅប​ន្ថែមទៀត៕




Tuesday, November 10, 2015

ព្រះមហាក្សត្រស្តេចយាងប្រទានភ្លើងជ័យអបអរសាទរខួបលើកទី៦២នៃទិវាបុណ្យឯករាជជាតិ

ប្រជាពល​រដ្ឋ​ខ្មែរគ្រប់​ស្រទាប់វណ្ណៈ​ នៅទូទាំងប្រទេស​កម្ពុជា​បាន​សម្តែង​ការអប់​អសាទរ និងដឹងគុណជានិច្ច ចំពោះ ថ្ងៃ៩វិច្ឆិកា ជាថ្ងៃប្រវត្តិសាស្រ្ត ដែលមាតុភូមិ និង​ប្រជាពល​រដ្ឋ​កម្ពុជា បានរួចចាក់ផុត ពីនឹមអាណានិគមនិយមបារំាង​ដែលប្រព្រឹត្តិធ្វើឡើងនៅព្រឹកថ្ងៃទី ០៩ខែ​វិច្ចិកា ឆ្នំា២០១៥ នេះ

ប្រទេស​កម្ពុជា​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បែប​អាណានិគម​និយម​បារាំងអស់​រយៈ​ពេល​ជិត​មួយ​សតវត្សរ៍ គឺ​ចាប់​តាំង​ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ ឆ្នាំ១៩៥៣ ទើប​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ទាំង​​​ស្រុង​ពីអាណានិគម​បារាំង នា​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ ។ ឆ្នាំ២០១៥នេះ គឺជាខួប​លើក​ទី៦២​ហើយដែលកម្ពុជា​ទទួលបាន ឯករាជ្យពីប្រទេសបារំាង។

នេះជាខួប​ទី៦២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ២០១៥ ត្រូវ​បាន​រៀបចំ​ឡើង ​ក្រោម​ព្រះ​រាជាអធិបតី​ភាពដ៏ ខ្ពង់ខ្ពស់ បំផុត ​របស់​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី ព្រះ​មហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​នឹង​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ព្រមជាមួយ នឹងសមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ​ គ្រប់ក្រសួង​ ស្ថាបន័ ប្រជាពលរដ្ឋ​ កងកម្លាំង​ប្រដាប់​អាវុធ​ លោកគ្រូ អ្នកគ្រូ​ និង​សិស្សានុសិស្ស​យ៉ាងច្រើនកុះករ។ ក្រៅពីនេះ​ បណ្តា​អង្គទូតនានា​ប្រចាំ​ព្រះរាជា​ណា​ចក្រកម្ពុជា ក៏មានវត្តមាននៅក្នុងពិធីនេះដែរ។

នៅក្នុងពិធីដ៏មហោឡារឹកនេះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហមុនី ព្រះអង្គ​បាន​សព្វព្រះ​រាជហឬទ័យ សម្តេចយាងប្រទានកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងជ័យ​ជានិមិត្តរូប​ នៃការ​ចាប់​ផ្តើម​ការប្រារព្វ​ពិធី​អបអរ​សាទរខួបលើកទី៦២ នៃថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​១៩៥៣- 9 វិច្ឆិកា ២០១៥។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់លើទំព័រ Facebook​ របស់សម្តេចថា «ចាប់តាំង​ពីព្រះរាជា ណា ចក្រ កម្ពុជា បានទទួលឯករាជ្យ ពេញលេញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និង​អភិវឌ្ឍន៍កម្ពុជាឥតឈប់ឈរ ដែលបានធ្វើឲ្យប្រទេសយើងរីក ចម្រើន គ្រប់វិស័យ។ នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី ដែល ប្រជារាស្រ្ត​រស់​នៅ ដោយសុខសាន្តបំផុត ក្រោមការដឹកនាំរបស់ព្រះអង្គ»។ ជាមួយសមិទ្ធផល ​និងព្រះរាជ​តម្រិះ​ដ៏ល្បី​រន្ទឺ របស់អតីតព្រះមហាក្សត្រខ្មែរ ក្នុងសម័យសង្គមរាស្រ្តនិយមនេះ សម្តេចតេជោ បាន​ប្រកាស​ប្តេជ្ញាបន្តនូវមរតកជាតិ ដ៏​ឧត្តុង្គ​ឧត្តមនេះ ដើម្បដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា ស្របតាម​ព្រះរាជ​តម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ធ្វើឲ្យកម្ពុជា ទាំង​មូល រីកលូតលាស់ខ្លាំងឡើង។

សម្តេច​តេជោ ហ៊ុន សែន ក៏បានប្តេជ្ញាផងដែរថា គណបក្សប្រជាជន ដែលមានសម្តេចជាប្រធាន និងជានាយករដ្ឋមន្រ្តី គឺប្តេជ្ញាការពាររដ្ឋធម្មនុញ្ញា ការពារព្រះមហាក្សត្រ និងការពារសុខសន្តិភាព ជូន​កម្ពុជាអោយខានតែបាន។ បន្ទាប់ពីនេះ សម្តេចតេជោ ​នាយករដ្ឋមន្រ្តី​​ នៃព្រះរាជា​ណាចក្រ​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍ថា ទិវា៩វិច្ឆិកា ជាទំព័រប្រវត្តិសាស្រ្ត​នៃការប្រកាស​ឯករាជ្យពេញ​លេញ​របស់​កម្ពុជា ក្រោម​ព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់​ព្រះករុណា​ព្រះបាទសម្តេច​ព្រះ​នរោត្ត​សីហនុ ព្រះ​មហាវីរៈក្សត្រ ​ព្រះវរៈរាជបីតា ឯករាជ្យ​បូរណភាពទឹក​ដី និងឯកភាព​ជាតិខ្មែរ​ជាទីគោរព​សក្ការៈដ៏ខ្ពងខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើម​ឯករាជ្យ​ពីអា​ណា​និគមបារាំងមកវិញ។ សម្តេច​តេជោបន្ត​ថា តាំងនាមឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស នឹងចង់​ចាំ​ជាប់​ជានិច្ចក្នុងក្រអៅបេះដូង ​ចំពោះ​ព្រះ​មហាវីរក្សត្រ ដែល​ព្រះអង្គបានបូជា ព្រះកាយពល និងព្រះ​បញ្ញា​ញាណដ៏ឈ្លាសវៃបំផុត ដើម្បី​បុព្វហេតុ​ឯករាជ្យ បូរណភាពទឹកដី សេចក្តីសុខសាន្ត​នៃ​ការ​រីក​ចំរើន​របស់សង្គមជាតិ។

ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តសីហមុនី ព្រះ​មហាក្ស​ត្រ ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់​បានរំលឹកឡើងវិញនូវ​ប្រវត្តិ​ខ្លះៗ​ ក្នុងទិវា៩វិច្ឆិកាឆ្នាំមុនៗថា ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបរមរតនកោដ្ឋ​នៃ​យើង។ នៅ​ក្នុង​ឆ្នាំ១៩៥២ ចលនា​រាជ​បូជនីយកិច្ច​ ដើម្បី​ឯករាជ្យ​ពេញទី​នៃ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ដែល​​ប្រជាជាតិ​ទាំង​មូល  ព្រះសង្ឃ និង​ប្រជារាស្រ្ដ​ទាំង​បុរស ទាំង​ស្រ្ដី ទាំង​ក្មេង ទាំង​ចាស់ បាន​គាំទ្រ​អបអរ​សាទរ​យ៉ាង​ខ្លាំង និង​យ៉ាង​សកម្ម​ជា​អតិបរមា។ ក្នុងន័យនេះហើយ បានដក​ជាប់ក្នុង​ក្រអៅបេះដូងរបស់​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់រូប ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ទាំងរស់នៅក្នុងស្រុក និង​ក្រៅ​ប្រទេស តែងតែបានចូលរួមក្នុងពិធីនេះ ហើយបានសម្តែង​ការសប្បាយរីករាយ និងដឹងគុណជានិច្ច មិនអាច​បំភ្លេច​បាន  ចំពោះព្រះវរៈរាជបិតាឯករាជ្យជាតិខ្មែរ ដែល​ខំប្តូរ​ផ្តាច់​យក​អស់កម្លាំងកាយ  កម្លាំងចិត្ត  ក្នុងការ​ដណ្តើម​ឯករាជ្យ​ពី​អាណា​និគមនិយមបារំាង ហើយបានចាត់ទុកថា បុណ្យឯករាជ្យជាតិនេះ ជានិមិត្តរូប នៃប្រជា​ពលរដ្ឋ​ខ្មែរៗគ្រប់ស្រទាប់ ដែល​បាន​ធ្វើ​អោយប្រទេសជាតិមានសេចក្តីសុខ សន្តិភាព សំបូរសប្បាយ និងការរីកចំរើន​ អភិវឌ្ឍ​ដូចសព្វថ្ងៃនេះ។


សូមបញ្ជាក់ថា ប្រសិនជាគ្មានថ្ងៃ៩វិច្ឆិកានេះទេ ប្រទេសកម្ពុជា និងប្រជា​ពលរដ្ឋ​ក៏ពុំមាន​សិទ្ធិពេញបរិបូរណ៍បានដែរ។ ដែលទាំងអស់នេះ គឺជាគុណដ៏មហាធំធេង រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះ​ព្រះមហាវីរៈក្សត្រ និងបុព្វបុរសខ្មែរទាំងអស់ ដែល​បានពលីជីវិត និងបូជាជីវិតដើម្បីរំដោះ ជាតិមាតុភូមិ ពីអាណានិគមបារំាង ដែលប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ​បានទទួលឯករាជ្យ ដោយជោគជ័យពេញបរិបូរណ៍ ពីអណានិគមនិយមបារំាង ក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃ របស់សម្តេចឪ សម្តេចតា ព្រះបាទនរោត្តមសីហនុ ដែលមាន​ការសាមគ្គីភាព​ជាធ្លុងមួយ​រវាង​រាជរដ្ឋាភិបាលកម្ពុជា​ព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារីក្លាហាន ​បាន​ធ្វើឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​មាន​ឋានៈជារដ្ឋ​ឯករាជ្យ​ពេញ​បរិបូរណ៍ជារៀងរហូតមក៕







Friday, November 6, 2015

សម្តេចតេជោ ស្នើឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែម ចំពោះការធ្លាក់ចុះនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ

នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានសំដែង​ការព្រួយបារម្ភ ​អំពីការធ្លាក់​ចុះនូវអត្រា បំបៅ​កូនដោយ​ទឹកដោះម្តាយ ​ក្នុងរយៈពេលប៉ុ​ន្មានឆ្នាំចុង​ក្រោយនេះ។ ​ផ្អែកតាមសារ​ របស់សម្តេចតេជោ​ ហ៊ុន​ សែន ​ក្នុងឱកាស​ទិវាជាតិអាហារ​រូបត្ថម្ភលើកទី​ ២ នៅថ្ងៃ​ទី០៦ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​បានបញ្ជាក់ថា ​«ថ្វីត្បិត​រាជរដ្ឋាភិបាល ​បានដាក់ចេញ​នូវវិធាន​ការជាច្រើន ​ដើម្បីលើកកម្ពស់​ ការបំបៅ​កូនដោយ​ទឹកដោះម្តាយ ​តែអត្រាស្រ្តីបំ​បៅកូនដោយ​ទឹកដោះម្តាយ​ មានការថយចុះ ​គួរឱ្យកត់​សម្គាល់ ​បើយោងតាម​របាយការណ៍​អង្កេតសុខភាព ​និងប្រជា ​សាស្រ្តឆ្នាំ២០១៤»​។

យោងតាម​របាយការណ៍​ប្រជាសាស្ត្រ ​ដែលបាន​លើកឡើងក្នុង ​ទិវាជាតិ​អាហាររូបត្ថម្ភ ​លើកទី២ ​បានបង្ហាញថា៖ ​អត្រាបំបៅ​កូនដោយ​ទឹកដោះម្តាយ​តែមួយមុខគត់ ​សម្រាប់កុមារ ​អាយុពី០-៦ខែដំបូង ​បានធ្លាក់​ចុះពី ៧៣,៥% ​ក្នុងឆ្នាំ២០១០ ​មកត្រឹម​ ៦៥% ​ក្នុងឆ្នាំ២០១៤។ ​បន្ថែមពី​លើនេះការបន្ត​បំបៅកូនដោយ​ទឹកដោះម្តាយ​សម្រាប់កុមារ​អាយុពី ១​២ដល់១៥ខែ ​ក៏មានការ​ធ្លាក់ចុះផងដែរ​។

សម្តេចតេជោ ​បានលើកឡើង​ក្នុងសារថា​ បច្ចុប្បន្ន​កុមារអាយុក្រោ​ម៥ឆ្នាំ ​ម្នាក់ក្នុង​ចំណោម បីនាក់​នៅកម្ពុជា ​មានសភាព​ក្រិសក្រិន ​(កម្ពស់ទាប​ធៀបនឹងអាយុ) ​ម្នាក់ក្នុងចំណោម​បួននាក់ មាន​ទម្ងន់មិន​គ្រប់គីឡូ ​(ស្គមខ្លាំង​ធៀបនឹងអាយុ)​ ហើយម្នាក់​ក្នុងចំណោម​ដប់នាក់​ បានទទួលរង ​ឥទ្ធិពលបញ្ហា​កង្វះអាហាររូបត្ថម្ភ​ស្រួចស្រាវ ​ធ្ងន់ធ្ងរជាលក្ខខណ្ឌ​មួយគំរាមកំហែង ​ដល់ជីវិតកុមារ​ ដែលតម្រូវ​ឲ្យមានការព្យាបាល​ជាបន្ទាន់។ ​ជាទូទៅកត្តា​ដែលរួមចំណែក​ធ្វើឲ្យកុមារ​មានបញ្ហា ​កង្វះអាហារ​រូបត្ថម្ភ ​រួមមាន៖ ​ការថយចុះ​នូវការអនុវត្ត​ការបំបៅកូន​ដោយទឹកដោះ​ម្តាយ ទៅតាម​អនុសាសន៍​ដែលបាន​ណែនាំ ​និងការផ្តល់អាហា​របន្ថែមមិនបាន​គ្រប់គ្រាន់ដល់​កុមារ។

លើសពីនេះ ​ក្នុងឱកាស​ទិវាជាតិអា​ហារូបត្ថម្ភ​លើកទី២ ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ​ក៏បានអំពាវនាវ​ឱ្យភាគីពាក់​ព័ន្ធទាំងអស់ ​ដែលកំពុង​ធ្វើការលើ​ផ្នែកគាំពារមាតា ​និងទារក ​សន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ​ ឱ្យបន្តកិច្ច​ប្រឹងប្រែង ​និងសកម្មភាព ​ដើម្បី៖ ​១-បង្កើន ​កិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរឹងមាំ ​ដើម្បីធានាឱ្យ​បាននូវអាហារ​រូបត្ថម្ភ ​សម្រាប់មាតា ​និងកុមារ​ ដែលក្នុងនោះកា​របំបៅកូនដោយ​ទឹកដោះម្តាយ ​គឺជាការ​វិនិយោគដ៏ប្រ​សើរបំផុត ​ដើម្បីកាត់ ​បន្ថយបញ្ហាកង្វះ​អាហាររូបត្ថម្ភ​, ២-បន្តយុទ្ធនាការ​អប់រំផ្សព្វផ្សាយ ​អំពីសារៈសំខាន់ ​នៃការបំបៅ ​កូនដោយទឹក​ដោះ​ម្តាយ ទាំងនៅ​ថ្នាក់ជាតិនិង​ថ្នាក់ក្រោមជាតិ,​ ៣-បន្តផ្តល់​សេវា សុខភាព ​និងយកចិត្តទុកដាក់​ថែទាំមាតា ​និងទារកតាម​រយៈការពង្រីក​បន្ថែមមន្ទីរពេទ្យ ​និងសហគមន៍ ស្រ​ឡាញ់ទារក​នៅទូទាំង​ប្រទេសកម្ពុជា,​ ៥-ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ ​និងឯកជន ​ត្រូវបន្តផ្សព្វ​ផ្សាយ និង​បង្កើតកម្មវិធី​ផ្សេងៗឱ្យសកម្ម​ពាក់ព័ន្ធ ​នឹងអាហាររូបត្ថម្ភ ​និងការបំបៅ ​កូនដោយទឹក​ដោះម្តាយប្រកបដោយ​អត្ថន័យ ​និងខ្លឹមសារអប់រំ​៕




សម្តេចតេ​ជោ ផ្ញើសារ៦​ចំណុច ដើម្បីលើកម្ព​ស់អនាម័យជ​នបទលើកទី៦​

យោងតាម​សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងឱកាសអប​អរសាទរទិវាជាតិលើ​កកម្ពស់អនាម័យជ​នបទ លើកទី៦ ចុះថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានមានប្រសាសន៍​ថា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺជាថ្ងៃដ៏សំខាន់​មួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា​យើង ក្នុងការប្រារព្ធ «ទិវាជាតិលើកកម្ពស់អនាម័យ​ជនបទ លើកទី៦»។ សម្តេចតេជោ បានលើក​ឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងបានទទួល​ស្គាល់ អំពីភាពចាំ​បាច់ នៃការលើកកម្ពស់អនាម័យ​ជនបទ ដោយក្នុងគោលន​យោបាយជាតិ ស្តីពីការផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យបានកំណ​ត់នូវចក្ខុវិស័យយ៉ា​ងច្បាស់លាស់ថា «នៅឆ្នាំ២០២៥  ប្រជាជនគ្រប់​រូបនៅសហគមន៍ជ​នបទ ត្រូវមានការផ្គត់​ផ្គង់ទឹកស្អាត និងអនាម័យ​គ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុ​ងបរិស្ថានដែលមានអនាម័​យប្រកបដោយនិរន្តរភាព»។
សម្តេចតេជោ ហ៊ុន សែន ការរៀបចំប្រា​រព្ធទិវានេះ ក្នុងគោលបំណង​បន្តជំរុញ និងយកចិត្ត ទុកដាក់កាន់តែខ្ពស់​បន្ថែមទៀត ក្នុងការបំផុស​ការយល់ដឹង ការផ្សព្វផ្សាយជូន​ដល់បងប្អូន ប្រជាជន ក្នុងការរួមគ្នាលើកកម្ពស់អ​នាម័យជនបទ ដែលជាមូលដ្ឋាន​សំខាន់មួយនៃការលើក តម្កើងសុខុមាលភាពសង្គម និ​ងសេដ្ឋកិច្ចជា​តិរបស់យើង។
សម្តេចតេជោ បានបញ្ជាក់​ថា ជាការពិតកា​រអភិវឌ្ឍន៍ប្រទេសជាតិឲ្យរី​កចំរើនបាន លុះត្រាតែ យើងខិតខំអភិវឌ្ឍធនធានមនុស្សឲ្យ​មានចំណេះដឹង ចំណេះធ្វើ កាយ​សម្បទាមាំមួនប្រកប ដោយសីលធ​ម៌រស់នៅល្អ ចេះរួមរស់ជាមួយគ្នា និងចេះ​ស្រឡាញ់សុខសន្តិភា​ពជាដើម។ ក្នុងន័យនេះ ការលើកកម្ពស់​អនាម័យ គឺជាមូល​ដ្ឋានស្នូល ដោយសារតែការ​លើកកម្ពស់ អនាម័យនេះមានទំនាក់ទំនង មិនអាចកាត់ផ្តាច់បានអំពីវិស័យផ្សេងៗទៀត ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ហើយក៏ជាកិច្ចកា​រដែលមានលក្ខណៈអន្តរវិស័យ និងការទទួ​លខុសត្រូវរួមគ្នា។
ផ្តើមចេញពីស្មារ​តី និងខ្លឹមសារដូច​ដែលបានគូសបញ្ជាក់​មកនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវនូវ​ចំនុចសំខាន់ៗ៦យ៉ាង៖ ទី១. ក្រសួងអភិវឌ្ឍន៍ជនបទត្រូ​វបន្តប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ បណ្តុះឆន្ទៈមន្ត្រីប្រតិបត្តិក្នុ​ងការងារ នេះឲ្យអនុវត្តការងារជា​ប់ជាប្រចាំ ទទួលខុសត្រូវខ្ពស់ ក្នុងភាពម្ចាស់​ការលើការងារលើ​កម្ពស់អនាម័យជ​នបទនេះ។ ទី២. ក្រសួង អភិវឌ្ឍន៍ជនបទត្រូវបន្តបង្កើន ការយកចិត្ត​ទុកដាក់ក្នុងការដឹកនាំ និងសម្រ​បសម្រួលតាម ​គ្រប់ទម្រង់ គ្រប់រូបភាព ដើម្បី​កៀរគរធនធា​នពីវិស័យឯកជន អង្គការនានា ក្នុងការជំ​រុញការងារ លើកកម្ពស់អនាម័យ និងផ្គត់ផ្គង់ទឹកជន​បទឲ្យកាន់តែកើនឡើ​ងជាលំដាប់។ ទី៣. អាជ្ញាធរថ្នាក់ ក្រោមជាតិត្រូវយកចិត្តទុកដាក់​ពង្រឹងយន្តការដឹកនាំ និងពិនិត្យតា​មដានការអ​នុវត្តន៍ផែនការ ដែលមាន ហើយត្រូវធានាឲ្យស្ថានភា​ពអនាម័យ និងទឹកស្អាតជនបទក្នុងខេត្ត ស្រុក ឃុំ ដែលស្ថិតនៅ​ក្រោមការដឹកនាំរបស់ខ្លួនមានការប្រែ​ប្រួលរីកចម្រើន​ជាប្រចាំ។ ទី៤. គ្រប់ក្រសួង ស្ថា​ប័នពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ចូល​រួមដឹកនាំ និងគាំទ្រគ្រប់មធ្យោ​បាយ ដើម្បីលើកស្ទួ​យការងារលើកកម្ពស់អនាម័យ និងការងា​រផ្គត់ផ្គង់ទឹកស្អាតជនបទសម​ស្របទៅ តាមអាណត្តិកា​រងាររបស់ខ្លួន ដោយយកចិត្តទុក​ដាក់ជាពិសេសលើការបង្កើនធនធាន កិច្ចសហ ប្រតិបត្តិការជា​មួយដៃគូអភិវឌ្ឍវិស័យឯ​កជន អង្គការមិនមែនរដ្ឋាភិបា​ល និងសហគមន៍នានា។ ទី៥. នៅតា​មគ្រឹះស្ថានសិក្សា និងសាលាចំណេះដឹងទូទៅទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ សាង់សង់សម្ភារៈរូបវ័ន្តទឹកស្អាត និ​ងអនាម័យ ការអប់រំជាមូលដ្ឋា​នឲ្យសិស្សានុសិស្សបានយល់ ដឹងអំពីផលវិបា​កនៃកង្វះអនាម័យ និងមាន​ទម្លាប់ប្រតិបត្តិអនា​ម័យល្អ ការហូបស្អាត ផឹកស្អាត និងរ​ស់នៅស្អាត ទាំងនៅក្នុងសាលា និងនៅក្នុង​គ្រួសារ។ ទី៦. គ្រប់ក្រុមគ្រួសា​រនៅ តាមសហ​គមន៍ ត្រូវយកចិត្តទុកដាក់ទទួលខុ​សត្រូវសង់បង្គន់ អនាម័យស​ម្រាប់ប្រើប្រាស់ ក្នុងគ្រួសារ ​ដើម្បីរួមចំណែកធ្វើឲ្យភូមិ ឃុំ និងស្រុក​របស់ខ្លួន ប្រែក្លាយជាស​ហគមន៍ ដែលបញ្ឈប់ការ​បន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដែលប្រការនេះនិងរួមចំណែក ក្នុងការ​អភិវឌ្ឍន៍ បង្កើតនូវសេចក្តីថ្លៃ​ថ្នូរក្នុងគ្រួសារ និងស​ហគមន៍៕
អត្ថបទ៖ ច័ន្ទ ទេវី





ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​គម្រោង​ការ​ពារ​ទឹក​ជំនន់ និងកែ​លំអ​ប្រព័ន្ធ​ប្រឡាយ-លូ ក្នុង​រាជធា​នីភ្នំពេញ​ជំហាន​ទី៣ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​សម្តេ​ចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា

សម្តេ​ចតេជោ អនុញ្ញាតឲ្យលេ​ខាមជ្ឈិមបក្សវៀត​ណាម ចូលជួប​សម្តែងការ​គួរសម និងពិ​ភាក្សាកា​រងារ



សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណា​ចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអនុញ្ញា​តឲ្យ លោកជំទាវ ហា ទីគាត (Ha Thi Khiet) លេខា​មជ្ឈិមបក្ស និងជាប្រធា​នគណៈចលនាមហា​ជនមជ្ឈិមបក្សវៀតណាម ចូលជួបសម្តែង​ការគួរសម និងពិភាក្សាកា​រងារ នាវិមា​នសន្តិភាព។
តាម​ប្រសា​សន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយកា​រផ្ទាល់សម្តេច​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ជំនួបរយៈពេល១​ម៉ោងកន្លះនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោ​បល់ជាច្រើន លើការងារមនុស្ស​ធម៌ ក្នុងនោះលោកជំទាវលេខា​មជ្ឈិមបក្ស​វៀតណាម បានជម្រា​បជូន សម្តេចតេជោនាយក​រដ្ឋមន្ត្រី អំពីផ្លែផ្កា​នៃជំនួបជាមួយ លោកជំទាវឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​នង រដ្ឋសភា ព្រឹទ្ធ​សភា និងអធិកា​រៈកិច្ចនាពេល​កន្លងមក។
នៅក្នុងជំនួប​ដដែលនេះ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានវាយ​តម្លៃខ្ពស់ និងលើ​កទឹកចិត្ត ឲ្យបន្តកិច្ចសហ​ការរវាងគ្នា និងគ្នាបន្តទៀត។ ពាក់ព័ន្ធនឹងកា​រងារមនុស្សធម៌នេះ សម្តេចបាន មានប្រសាសន៍ថា គប្បីមានការជួយស​ម្រួលឲ្យប្រជាជន ដែលរស់នៅតា​មព្រំដែន ដែលត្រូវ ទៅព្យាបាលជំងឺបន្ទាន់នោះ អាចធ្វើកា​រឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីទទួល ការព្យាបាល។ ក្រៅពីកា​រងារមនុស្សធម៌ សម្តេចក៏​បានលើកទឹកចិត្ត ធ្វើយ៉ាងណា​ជួយជម្រុញ ឲ្យមាន​កិច្ចសហប្រ​តិបត្តិការ លើវិស័យសេ​ដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោ​គផងដែរ៕



សមាជិកសភាគណបក្សប្រជាជន នឹងទៅសួរសុខទុក្ខអ្នកតំណាងរាស្ត្របក្សប្រឆាំង

យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ ​អគ្គលេខាធិការដ្ឋាន ​រដ្ឋសភា ​នៅថ្ងៃទី ០៥ ​ខែវិច្ឆិកា ឆ្នាំ២០១៥ ​បានឲ្យដឹងថា​ គណៈប្រតិភូរដ្ឋសភា​ដែលមកពី​គណបក្សប្រជាជន​កម្ពុជា ​នឹងចុះបំពេញ ​បេសកម្មសួរសុខទុក្ខ ​ឯកឧត្តម ​គង់ សភា​ តំណាងរាស្ត្រមណ្ឌល​ខេត្តស្វាយរៀង​ និងឯកឧត្តម ញ៉យ ​ចំរើន​ តំណាងរាស្ត្រមណ្ឌលខេត្ត​ កំពង់ចាម​ នៅទីក្រុងបាងកក​ ប្រទេសថៃ ដែលរង​អំពើហិង្សា​កាលពីថ្ងៃទី ២៦​ ខែតុលា​ ឆ្នាំ២០១៥​ នៅខាងក្រៅរបងមន្ទីរដ្ឋសភា ក្បែរស្ថានទូតអូស្ត្រាលី បន្ទាប់ពីបាតុកម្មអហិង្សាស្នើដកលោក កឹម សុខា ត្រូវបានរំសាយ។
ការសួរសុខទុ​ក្ខអ្នកតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ទាំងពីររូបនេះ ​គឺធ្វើឡើងចាប់​ពីថ្ងៃទី ០៦ ដល់ថ្ងៃទី​ ០៨ ខែវិច្ឆិកា ​ឆ្នាំ២០១៥ តាម​ការចាត់តាំងពី​ សម្តេចពញាចក្រី​ ហេង សំរិន ​ប្រធានរដ្ឋសភា ​ដោយឯកឧត្តម ​ឈាង វុន ​សមាជិករដ្ឋ​សភាមកពីគណ​បក្សប្រជាជនក​ម្ពុជា ជាអ្នក​ចុះបំពេញបេសកម្ម​សួរសុខទុក្ខនេះ។​ សំរាប់គណៈប្រតិភូ​អមដំណើររួមមាន​ ឯកឧត្តម ​យ៉ែម បុញ្ញាឬទ្ធិ ​និងលោក​ជំទាវ បាន ​ស្រីមុំ៕ ​

សម្តេច​តេជោ ហ៊ុន សែន ចេញសេចក្តី​សម្រេចតែង​តាំង សមាសភាពគណៈ​កម្មាធិការទទួល​បន្ទុកការងារព្យាបាល និងស្ដារ​នីតិសម្បទា អ្នកញៀន​គ្រឿងញៀន

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាប្រធាន, លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ហ៊ុយ ហាន សុង រដ្ឋលេខាធិការក្រសួងការងារ ជាអនុប្រធាន៕