Wednesday, July 23, 2014

ពិធីប្រកាសដំឡើងឋានន្តរសក្តិ តែងតាំង ផ្ទេរ និងប្រគល់ភារកិច្ចមន្ត្រីរាជការសាលាខេត្តព្រះវិហារ

AKP ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៤​ នៅឯសាល ប្រជុំ​សាលា​ខេត្តព្រះ​ វិហារ​ ឯកឧត្តម​ អ៊ុំ ​ម៉ារ៉ា ​អភិបាល​ខេត្តព្រះ​ វិហារបាន​អញ្ជើញ​ជាអធិបតី​នៅ​ក្នុង​ពិធីប្រកាស ដំឡើង​ឋានន្តរសក្តិ​ តែងតាំង​ផ្ទេរ​ និង​ប្រគល់​ភារកិច្ច​ដល់​មន្ត្រីរាជការ​ សាលាខេត្ត​ ព្រះវិហារ​ចំនួន០៨​ រូប។

យោងតាមប្រកាសលេខ២៦៦១ ប្រ.ក ចុះថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៤ របស់ ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសតែង តាំងមុខតំណែងមន្រ្តីរាជការសាលាខេត្តចំនួន០៨ រូប ដើម្បីបំពេញក្នុងរចនា សម្ព័ន្ធសាលាខេត្តព្រះវិហារ។

លោក សុខ ហៃ អតីតអភិបាលស្រុកជាំក្សាន្តត្រូវបានផ្ទេរមកកាន់មុខដំ ណែងជានាយករដ្ឋបាល​សាលា​ខេត្តជំនួសលោក ខូយ ឃុនហ៊រ ដែលចូលនិវត្តន៍ លោក យ៉ុង គឹមហឿង ជានាយករងរដ្ឋបាល លោកស្រី នួន វរល័ក្ខ ជានាយក ទីចាត់ការរដ្ឋបាល លោក ប៉ិច ប៉ោ នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក គុជ សុវណ្ណារី ជានាយកទីចាត់ការផែនការ និងវិនិយោគ លោកស្រី ញ៉េប ស៊ីមុត្ថាវី ជាប្រធានការិយាល័យគ្រប់គ្រង​បុគ្គលិក លោក គង់ សុធារ៉ា ជាអនុប្រ ធានការិយាល័យកសាងសមត្ថភាព និងលោកស្រី ថោ សុវិច្ឆិកា ជាអនុប្រធាន ការិយាល័យផែនការ។

ឯកឧត្តម អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍សំណេះសំណាល និងធ្វើការផ្តាំផ្ញើ ទៅដល់អស់លោក លោកស្រី ដែល​ទើបទទួលបានមុខដំណែងថ្មីត្រូវខិតខំបំ ពេញភារកិច្ចឲ្យបានល្អប្រសើរទៅតាមតួនាទីដែលបានកំណត់ឲ្យ។ ឯកឧត្តមក៏ បានបន្តថា មន្រ្តីរាជការគ្រប់ឋានានុក្រម ការផ្លាស់ប្តូរតួនាទីភារកិច្ចគឺជារឿង ធម្មតា ដើម្បីផ្លាស់​ប្តូរបទពិសោធន៍ការងារឲ្យកាន់តែប្រសើរឡើងនោះ។

លោក សុខ ហៃ បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំបំពេញភារ កិច្ចឲ្យបានល្អប្រសើរ បន្តសហការជា​មួយមន្ទីរ​ពាក់ព័ន្ធជុំវិញខេត្ត ដើម្បីអនុវត្តន៍ នូវរាល់ការងារដែលថ្នាក់លើប្រគល់ឲ្យបានសម្រេចជានិច្ច៕
ដោយ ទិត ស៊្រ