AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
បណ្តាប្រទេសចំនួន៦ នៅតំបន់អាស៊ីបានរួមគ្នាស្វែងរកហិរញ្ញប្បទាន បន្ថែម ដើម្បីជួយគាំពារកុមារក្នុងការតទល់ទៅនឹងជំងឺគ្រប់ប្រភេទ តាមរយៈផ្តល់ ថ្នាំវ៉ាក់សំាងការពារជំងឺឲ្យបានគ្រប់ៗគ្នា បើទោះនៅតំបន់ជនបទដាច់ស្រយាល ក៏ដោយ។
ក្រុមគាំពារសុខភាពកុមារមកពីប្រទេសចំនួន៦ រួមទាំងកម្ពុជាបានបើក កិច្ចពិភាក្សារួមគ្នាក្នុងការផ្តល់បទពិសោធន៍ទៅវិញទៅមក ដើម្បីទាញយកកញ្ចប់ ថវិកាពីដៃគូអន្តរជាតិឲ្យបានកាន់តែច្រើន សម្រាប់បង្កើនសកម្មភាពផ្តល់ថ្នាំវ៉ាក់ សាំងការពារជំងឺដល់កុមារឲ្យរួចផុតពីសេចក្តីស្លាប់ និងពិការភាពជាដើម។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាចំនួន៣ ថ្ងៃគឺចាប់ពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន ពាក់ពន្ធ័របស់រដ្ឋ ដៃគូម្ចាស់ជំនួយអន្តរជាតិ និងប្រទេសប្រទេសវៀតណាម ឥណ្ឌូ ណេស៊ី នេប៉ាល់ ស្រីលង្កា និងប្រទេសម៉ុងហ្គោលី ខណៈដែលប្រទេសទាំងនេះ បានជួបបញ្ហាប្រឈមទៅនឹងកង្វះថវិកាសម្រាប់ផ្តល់ថ្នាំបង្ការ ដូចនៅប្រទេស កម្ពុជាដែរនោះ។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាចំនួន៣ ថ្ងៃគឺចាប់ពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន ពាក់ពន្ធ័របស់រដ្ឋ ដៃគូម្ចាស់ជំនួយអន្តរជាតិ និងប្រទេសប្រទេសវៀតណាម ឥណ្ឌូ ណេស៊ី នេប៉ាល់ ស្រីលង្កា និងប្រទេសម៉ុងហ្គោលី ខណៈដែលប្រទេសទាំងនេះ បានជួបបញ្ហាប្រឈមទៅនឹងកង្វះថវិកាសម្រាប់ផ្តល់ថ្នាំបង្ការ ដូចនៅប្រទេស កម្ពុជាដែរនោះ។
លោក ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល បាន ឲ្យដឹងថា កិច្ចពិភាក្សានេះមានគោលដៅសំខាន់ណាស់ ដើម្បីទទួលបានកញ្ចប់ ថវិកាគ្រប់គ្រាន់ពីភ្នាក់ងារអន្តរជាតិ សម្រាប់ធានាប្រសិទ្ធភាព និងការឆ្លើយតប ចំពោះសិទ្ធិរស់រានមានជីវិតរបស់កុមារ និងសុខភាពកុមារ តាមរយៈសេវាផ្តល់ ថ្នាំបង្ការដ៏ល្អប្រសើរប្រឆំាងនឹងជំងឺគ្រប់ប្រភេទ។ លោកបញ្ជាក់ថា ការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសជាច្រើននេះ ក៏ជាផ្នែកមួយនៃការប្រមូល មតិយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពី ការចាក់ថ្នាំបង្ការ ដើម្បីធានាឲ្យការអនុវត្តទទួលពារប្រសិទ្ធភាពខ្ពស់។
លោក Shafiqul Hossain តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជាក្នុងនាមជារដ្ឋភាគី នៃអង្គការសហប្រជាជាតិក៏ដូចជាប្រ ទេសដទៃទៀត ត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីឲ្យគ្រប់ប្រជាពលរដ្ឋទាំងអស់ អាចទទួលបានថ្នាំបង្ការ ដែលមានគុណភាពដូចៗគ្នា ទោះបីជាពួកគេស្ថិតនៅ តំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។ លោកបានឲ្យដឹងថា ថ្នាំបង្ការ ដែលមាន គុណភាពបានធ្វើឲ្យប្រជាពលរដ្ឋ ពិសេសកុមារមានសុខភាពល្អរួចផុតពីសេចក្តី ស្លាប់ និងការកើតជំងឺផ្សេងៗទៀត ដែលទាំងនោះនឹងធ្វើឲ្យកម្ពុជាអាចសម្រេច បានតាមផែនការអភិវឌ្ឍសហសវត្សរ៍។
ឯកឧត្តម អ៊ុក ដំារី ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភាបានឲ្យដឹងថា ទោះបីជា កម្ពុជានៅមានបញ្ហាខ្វះខាតមួយចំនួនលើការផ្តល់ថ្នាំបង្ការនេះក៏ដោយ ប៉ុន្តែ កម្ពុជាក៏ទទួលបានជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រឹល នឹងឈានទៅលុបបំបាត់ជំងឺផ្សេងទៀតដូចជាជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកាជាង២ លានដុល្លារ ក្នុងការទិញថ្នាំវ៉ាក់សំាងគ្រប់ប្រភេទ សម្រាប់កុមារ និងស្រី្ត ហើយ ដៃគូអន្តរជាតិក៏បានផ្តល់ថវិកាចំនួនជាង ២ លានដុល្លារផងដែរ៕
ដោយ អ៊ុន រិទ្ធី