AKP ភ្នំពេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
ក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត សំដៅបង្កើនប្រសិទ្ធភាពការរងារនៅតាមអង្គភាពថ្នាក់ក្រោម ជាតិនៃក្រសួងនោះ។
យោងតាមប្រកាស ដែលមាន៥ ជំពូក និង១០ ប្រការ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ដែលបានចុះហត្ថលេខាដោយឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈបានសម្រេចលើសេចក្តីប្រកាសស្តីពីការរៀប ចំ និងការប្រព្រឹត្តទៅ នៃមន្ទីរមុខងារសាធារណៈមានដូចតទៅ៖
ប្រកាសនេះមានគោលបំណង បង្កើតឲ្យមានការរិយាល័យជំនាញនានា ចំណុះឲ្យមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត រៀបចំឲ្យមានធនធានមនុស្ស ក្នុងរចនាសម្ព័ន្ធមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត បែងចែកតួនាទីភារកិច្ច មន្ទីរការរិយាល័យ និងអង្គភាពនីមួយៗ ដើម្បីធានាគុណផលការងារប្រកប ដោយប្រសិទ្ធភាពនិងគុណភាព។
មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត មានទួនាទី និងភារកិច្ចរៀបចំផែន ការសកម្មភាព និងគម្រោងនានារបស់មន្ទីរ អនុវត្តន៍គោលនយោបាយ និងផែន ការការងាររបស់ក្រសួងមុខងារសាធារណៈ ដែលពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ លើកយោបល់រៀបចំផ្សព្វផ្សាយ សម្របសម្រួល តាម ដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និងផែនការការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ជួយគណៈអភិបាល និងក្រុម ប្រឹក្សាក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមការធ្វើប្រតិភូកម្មអំណាចដល់ថ្នាក់ ក្រោមជាតិ សហកាជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការជាតិ និងអន្តរ ជាតិ និងដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រប ខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលនយោ បាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីធនធានមនុស្សក្នុងរដ្ឋបាល សាធារណៈ គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិឌ្ឍធនធានមនុស្ស ក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនានា ដើម្បីការអភិ វឌ្ឍវិស័យមុខងារសាធារណៈ បូកសរុបសំណើផែនការប្រើប្រាស់ និងចូលរួមក្នុង ដំណើការជ្រើសរើសមន្រ្តីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកបណ្តែតនៅ ថ្នាក់ក្រោមជាតិ ការងារស្ថិតិ របាយការណ៍ និងទិន្នន័យពាក់ព័ន្ធ និងការងារ របស់មន្ទីរ ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិលផ្អែកតាមច្បាប់ស្តីពីសហ លក្ខន្តិកមន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិនិត្យផ្ទៀង ផ្ទាត់ ផ្តល់យោបល់ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យលើសំណើនានាពាក់ព័ន្ធ នឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិល និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការ ថ្នាក់ក្រោមជាតិ តាមការផ្ទេរភារកិច្ចពីក្រសួង អនុវត្តន៍ការងារផ្សេងៗ ទៀតតាមការកំណត់របស់ ក្រសួង ។
មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត មានការិយាល័យជំនាញចំណុះ ចំនួន៣ រួមមាន ១-ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ២-ការិយាល័យក្របខ័ណ្ឌ និងបណ្តុះបណ្តាល ៣-ការិយាល័យត្រួតពិនិត្យរដ្ឋបាលនិងបៀវត្ស ដែលការិយា ល័យនីមួយៗដឹកនាំដោយប្រធាន១ រូប និងអនុប្រធានជាជំនួយការតាមការចាំ បាច់ ហើយការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះមន្ទីរមុខងារ សាធារណៈរាជធានី ខេត្តត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ៕
ដោយ សុខ វិចិត្រ