ប្រជាពលរដ្ឋក្រីក្រចំនួន៨១ គ្រួសារដែលរស់ នៅក្នុង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម បានទទួលអំណោយកាកបាទក្រហមពីឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅ សាលាក្រុងកំពង់ចាម ។
ឯកឧត្តម លន់ លឹមថៃ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមានប្រសាសន៍ថា ជានិច្ចជាកាលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូពីសុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងនៅពេលណាជួបការលំបាក សម្តេចតែងបានជួយឧបត្ថម្ភ ជានិច្ច ដោយមិនទុកឲ្យបងប្អូនស្លាប់ដោយសារអត់ឃ្លាននោះឡើយ។ កាកបាទក្រហមគឺជួយ ដល់បងប្អូនជាជនងាយរងគ្រោះមិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការ នយោបាយឡើយ។ ដោយរដូវនេះជារដូវភ្លៀង ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពកូនចៅដោយអនុវត្តន៍ទៅ តាមទិសស្លោកទាំង៣ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងចូលរួមអនុវត្តន៍គោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ។
អំណោយដែលបានចែកអំណោយជូនប្រជាពលរដ្ឋទាំង៨១ គ្រួសារនោះក្នុង១ គ្រួសារ ៗទទួលបានអង្ករ២៥ គីឡូក្រាម ត្រីខ១ យួរ ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ១ យួរ និងឃីត១ កញ្ចប់ ក្នុងនោះមានក្រមា១ មុង១ និងភួយ១ ផងដែរ៕
ដោយ ឆាយ ម៉ុត