AKP ខេត្តកំពង់ចាម ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សាអាណត្តិទី២ របស់ខេត្ត កំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី២ របស់ខ្លួនក្រោម អធិបតីភាពរបស់ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការ អញ្ជើញចូលរួមដោយពីលោក ជឹម លាវ អភិបាលរងកំពង់ចាម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ នេះ បានលើយករបៀបវារៈសំខាន់ៗ ចំនួន ៥ មកពិនិត្យ និងពិភាក្សាគឺ១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី១។ ២-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងដីកាស្ដីពីបទ បញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអាណត្តិទី២។ ៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដី ព្រាងប្រតិទិនរយៈពេល១២ ខែរបស់ក្រុមប្រឹក្សា។ ៤-ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេល៣ ខែ (កក្កដា-កញ្ញា) ឆ្នាំ ២០១៤ របស់រដ្ឋបាលខេត្ត និង៥-បញ្ហាផ្សេងៗ ។
ឯកឧត្តម ខ្លូត ផន បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំ ប្រឹងប្រែងរបស់គណៈអភិបាលខេត្ត ដោយបានយកចិត្តទុកដាក់ក្នុងការបំពេញ ការងារសម្រេចបានលទ្ធផលល្អ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុ កោណដំណាក់ទី៣ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ គោលនយោបាយកែទម្រង់ស៊ីជម្រៅ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យទទួលបាន នូវសន្តិ សុខសង្គម សន្តិសុខសាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពល រដ្ឋបានល្អប្រសើរ។
ឯកឧត្ដម ខ្លូត ផន ក៏បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមា ជិកា នៃអង្គប្រជុំទាំងមូល ដែលបានយកចិត្តទុកដាក់ស្ដាប់ និងចូលរួមមតិ ពិភាក្សាលើអក្ខរាវិរុទ្ធ អត្ថន័យខ្លឹមសារ និងការអនុម័តសេចក្ដីព្រាងនីមួយៗ ដូច ជាបទបញ្ជាផ្ទៃក្នុង និងប្រតិទិន១២ ខែរបស់ក្រុមប្រឹក្សាអាណត្តិទី២ ដើម្បីជា យន្តការ និងទិសដៅសម្រាប់យកទៅអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ច ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្រប ទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃហើយ ឯកឧត្ដមបានស្នើឲ្យរដ្ឋបាល ខេត្តធ្វើសេចក្ដីជូនដំណឹង និងបិទផ្សាយជាសាធារណៈនូវលទ្ធផល នៃកិច្ចប្រជុំ ថ្ងៃនេះ នៅលើក្ដារព័ត៌មានផងដែរ៕
ដោយ ឆាយ ម៉ុត