AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
ក្រុមជនពិការនៅទូទាំងប្រទេស បានជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមគិតគូរធ្វើការកែសម្រួលអំពីបញ្ហាពិការភាពមួយ ចំនួននៅក្នុងប្រព័ន្ធបោះឆ្នោត ខណៈដែល គ.ជ.ប គ្រោងធ្វើការកែទម្រង់ឡើង វិញនៅពេលឆាប់ៗនេះ។
ក្រុមជនពិការនៅទូទាំងប្រទេស បានជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមគិតគូរធ្វើការកែសម្រួលអំពីបញ្ហាពិការភាពមួយ ចំនួននៅក្នុងប្រព័ន្ធបោះឆ្នោត ខណៈដែល គ.ជ.ប គ្រោងធ្វើការកែទម្រង់ឡើង វិញនៅពេលឆាប់ៗនេះ។
ក្នុងជំនួបទ្វេភាគីរវាងអង្គការជនពិការកម្ពុជា ជាមួយ គ.ជ.ប កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្នាក់ការគ.ជ.ប ក្នុងក្រសួងមហាផ្ទៃ លោក ងិន សៅរត្ន័ ប្រធានអង្គការជនពិការកម្ពុជា និងតំណាងឲ្យជនពិការទាំងអស់នៅ ទូទាំងប្រទេសបានឲ្យដឹងថា ជនពិការបានជួបឧបសគ្គជាច្រើន ក្នុងដំណើរការ បោះឆ្នោតកន្លងមក ដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ ដើម្បីឲ្យពួក គេបានចូលរួមបោះឆ្នោតប្រកបដោយភាពពេញលេញស្របតាមច្បាប់។ លោក បានបញ្ជាក់ថា បញ្ហាប្រឈមធំៗ ដែលបានជួបប្រទះជារឿយៗ សម្រាប់បងប្អូន ជនពិការក្នុងដំណើរការបោះឆ្នោត ពួកគេលំបាកទាំងការទៅចុះឈ្មោះបោះ ឆ្នោត និងការចេញទៅបោះឆ្នោត ពិសេសក្នុងអំឡុងពេលបោះឆ្នោត ដែល ការិយាល័យបោះឆ្នោតមួយចំនួន ពុំបានបង្កលក្ខណៈងាយស្រួលដល់ជនពិការ ទេ ដូចជាគ្មានជម្រាល ឬបង្កាន់ដៃសម្រាប់ជនពិការ ការខ្វះរទេះ ឬជំនួយពីអ្នក ដទៃ ដែលការគិតគូរពីបញ្ហាពិការភាពរបស់បងប្អូនជនពិការ នៅក្នុងដំណើរការ បោះឆ្នោត ចាប់ពីពេលនេះទៅជារឿងសំខាន់បំផុត។
ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទទួលស្គាល់អំពីភាព ចន្លោះប្រហោងមួយចំនួន ដែលបានរៀបចំចំពោះជនពិការ ប៉ុន្តែឯកឧត្តមអះ អាងថា ការបោះឆ្នោតនីមួយៗ សម្រាប់ជនពិការ ត្រូវបានយកចិត្តទុកជាអាទិ ភាព ដើម្បីឲ្យជនពិការបានទៅបោះឆ្នោតគ្រប់ៗគ្នា ក្នុងនោះមានទាំងការអប់រំ ទីតាំង ដំណើរការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងការទៅបោះឆ្នោត។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់សំណើចង់ឲ្យមានការកែតម្រូវបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយបង្ហាញអត្តសញ្ញាណជនពិការនោះ អាចធ្វើទៅបានលុះត្រាតែមានការកែ ទម្រង់ថ្មី មានច្បាប់ត្រឹមត្រូវដែលអនុម័តដោយរដ្ឋសភា ហើយជាមធ្យោបាយ ដើម្បីឲ្យជនពិការកាន់តែមានភាពងាយស្រួលក្នុងការបោះឆ្នោត តាមរយៈការកែ ទម្រង់នាពេលខាងមុខនេះ គួរតែមានការពិភាក្សា រួមគ្នារវាងគណបក្សនយោ បាយ និងគ.ជ.ប និងតំណាងជនពិការ ដើម្បីបង្ហាញពីបញ្ហាប្រឈម និងលើក ជាអនុសាសន៍ក្នុងការកែតម្រូវឡើងវិញ។
តាមការអង្កេតកន្លងទៅដោយអង្គការជនពិការកម្ពុជា ដែលគាំទ្រដោយទី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) បានរកឃើញថា មានជនពិការតែ៦១.៦% ប៉ុណ្ណោះដែលបានចូលរួមក្នុងការបោះឆ្នោត ហើយ បញ្ហាប្រឈមដែលរារាំងជនពិការមិនអាចទៅបោះឆ្នោតបាន គឺដោយសារពុំបាន ទៅចុះឈ្មោះបោះឆ្នោត និងពិបាករកមធ្យោបាយធ្វើដំណើទៅបោះឆ្នោតជា ដើម៕
ដោយ អ៊ុន រិទ្ធី