AKP ខេត្តសៀមរាប ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
សាលាបាយស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានផ្តល់ ជំនាញផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានដល់សិស្សក្រីក្រ ដោយមិនមានបង់ ប្រាក់នោះ បាន នឹងកំពុងជ្រើសរើសសិស្សចំនួន១០០ នាក់បន្ថែមទៀតសម្រាប់ ការបណ្តុះបណ្តាលក្នុងវគ្គជំនាន់ទី១៣ ក្នុង ឆ្នាំ២០១៤ នេះ បន្ទាប់ពីសិស្សជំនាន់ ទី១២ បានបញ្ចប់ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤។

លោក Claude Colombie នាយកសាលាបាយ បានឲ្យដឹងនៅក្នុងពិធី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថា នៅក្នុងរយៈពេល១២ ឆ្នំាកន្លងមកនេះ សាលាបាយបានបណ្តុះបណ្តាលដល់សិស្ស ដែលគ្រួសារមានជីវភាពក្រីក្រ បាន ចំនួន១ ១០០ នាក់ ដោយឥតគិតថ្លៃនៅទូទំាងប្រទេស លើជំនាញផ្សេងៗដូចជា ផ្នែកភោជនីយដ្ឋាន ចុងភៅ គេហកិច្ច និងការិយាល័យជួរមុខ…ដោយបានធ្វើឲ្យគ្រួសារបស់សិស្សប្រមាណជា៦០ ០០០ នាក់មានជីវភាពធូរធាជាងមុន។ បច្ចុប្បន្ន សាលាបាន នឹងកំពុងជ្រើសរើសសិស្ស ដែលជាកូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០ នាក់មកធ្វើការបណ្តុះបណ្តាលបន្ត។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ដែលមិនទាន់មានការងារធ្វើ និង គ្មានជំនាញច្បាស់លាស់ប្រញាប់ប្រញាល់ចូលរៀននៅសាលាបាយ និងនៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនានានៅទូទំាងប្រទេសកម្ពុជា ដើម្បីទទួលបាន ជំនាញមួយច្បាស់លាស់ សម្រាប់បម្រើការងារនៅក្នុងប្រទេស ដោយទទួលបានប្រាក់ខែខ្ពស់ ហើយមិនចំាចាច់ទៅធ្វើចំណាកស្រុក ខណៈបច្ចុប្បន្នទីផ្សារការ ងារនៅក្នុងប្រទេសកំពុងតែត្រូវការធនធានមនុស្សច្រើន ជាពិសេសលើវិស័យ ទេសចរណ៍។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រ សាសន៍ថា បើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍នៅ ឆ្នំា២០២០ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរចំនួន៨លាននាក់ជាមួយ និងប្រាក់ចំណូលប្រមាណ ជាង៥ ០០០ លានដុល្លារ និងផ្តល់ការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់ប្រមាណ ជាង៨០០ ០០០ នាក់ ដែលពេលនោះប្រជាពលរដ្ឋកម្ពុជា ជាធនធានមនុស្ស ស្នូលក្នុងការទ្រទ្រង់ និងផ្តល់សេវាដល់អ្នកទេសចរទំាងនោះ ខណៈដែលបច្ចុប្បន្នយើងនៅមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើឲ្យវិស័យទេសរណ៍នៅឡើយ៕
ដោយ ហង្ស សៀក