Monday, October 19, 2015

សម្តេច​តេជោ នឹងជួបផ្ទាល់​ជាមួយអ្នករកស៊ី​លក់ប្រេង​សាំងធំ ពីមូ​លហេតុមិ​នព្រមចុះថ្លៃ និ​ងឡើង​ថ្លៃលឿន

សម្តេចអ​គ្គមហាសេនា​បតី តេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃកម្ពុជា នៅ​ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៥​នេះ បានថ្លែងនៅ​ក្នុងពិធីប្រគល់​សញ្ញា​បត្រ ជូ​ននិស្សិត ថ្នាក់បរិញ្ញា​បត្រ ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត នៃសាកលវិទ្យាល័​យ វេស្ទើន នាវិទ្យាស្ថានជាតិអប់រំ​ ថា សម្តេចសូ​មឲ្យអ្នករកស៊ី​ប្រេងសាំងទាំង​អស់ ធ្វើការបញ្ចុះតម្លៃឲ្យ​ស្របទៅនិងការចុះត​ម្លៃនៃប្រេងសាំ​ង លើទីផ្សារ​អន្តរជាតិ និងកុំឲ្យ​ប្រើវិធីចុះតិច​ឡើងច្រើន។

សម្តេច​តេជោ បានមាន​ប្រសាសន៍ថា «សូមឲ្យអ្នករក​ស៊ីសាំងនៅស្រុកខ្មែ​រ កុំចុះថ្លៃ១០០ រៀល ហើយ​ឡើងវិញ៣០​០រៀលអី ធ្វើចឹងវាងា​ប់ព្រោះមាន​ការបង្ហោះប្តឹងសម្តេ​ចពេញ Faceboo​k ប្រយ័ត្នចុះ១០០​រៀល ពេលបុណ្យភ្ជុំ ហើយឡើ​ងវិញក្រោ​យភ្ជុំ ៣០០រៀល»។ សម្តេចផ្តាំផ្ញើរទៅ​អ្នកលក់សាំ​ងទាំងឡាយថា បើ​មិនបានចុះតម្លៃបន្ត​ទេ អាណិ​តកុំបន្តឡើងទៀត។ មានហេ​តុផលដែលអាច​យោគយល់​ត្រង់ថា ពេលប្រេង​ចុះថ្លៃគាត់ថា គា​ត់មិនទាន់ចុះបានទេ ដោយសារគាត់​ទិញយកមកទុកមុ​នវាថ្លៃ គាត់ត្រូវការ​ស្តុក គាត់ត្រូវរក្សា​តំលៃនេះមួយរយៈ ដល់ទិញថ្មីមកទើបគាត់ចុះបាន ប៉ុន្តែរឿងដែលគួរឲ្យចង់សើចគឺនៅត្រ​ង់ថា គឺលឺសូរតែប្រេ​ងឡើងថ្លៃភ្លាមនៅ​ក្រុងឡុង នៅញ៉ូវយ៉ក គាត់ឡើងថ្លៃភ្លាម​នៅភ្នំពេញ ក្នុងពេលដែល​គាត់មិនទាន់បាននាំចូល​មួយដំណក់។ សម្តេចបន្ត​ថា រឿងហ្នឹងដែល​អត់អាចយោគយល់​គ្នាបាន សម្តេច នឹងជួប​ជាមួយអ្នក​លក់សាំង​ដោយផ្ទាល់តែម្តង  ហើ​យកំពុងឲ្យរដ្ឋមន្ត្រីក្រសួ​ងពាណិជ្ជកម្ម ធ្វើមេគុណ​ឲ្យសម្តេច ដើម្បីនិយា​យជាមួយគ្នា​រឿងបញ្ហាឡើ​ងចុះ កុំឲ្យតាម​ចិត្តចង់។

ប៉ុន្តែទោះជាយ៉ា​ងណា សម្តេច​តេជោ សង្កេតឃើ​ញថា ក្រុមហ៊ុ​នស្រុកខ្មែរគឺស្រួ​លធ្វើការជាងក្រុមហ៊ុន មកពី​បរទេស ដែលត្រូវសួរ​ទៅថៅកែនៅ​បរទេស ដូច្នេះ​ហើយបានជាសម្តេចចង់ឲ្យ​កម្ពុជាខ្លួនឯង ពង្រីកសមត្ថ​ភាពអ្នករកស៊ីឲ្យ​កាន់តែធំ៕

 អត្ថបទ៖ សុភាព នារី

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះ

កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា ដឹកនាំដោយឯកឧត្តម ស្វាយ ស៊ីថា ក្រោម​ការ​ចង្អុលបង្ហាញណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រី​រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកតំណាង​រាស្រ្ត​ខេត្តតាកែវ បាន​ចុះចែក​​អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរចំនួន​៤៦០០សន្លឹកជូនដល់ដៃប្រជាពលរដ្ឋ​តាមខ្នង​ផ្ទះទាំង១៣ភូមិ ក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
          ​ការចុះចែកអត្តសញ្ញាណប័ណ្ណនេះឯកឧត្តម ទិត សុធា និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងឯកឧត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា បានបែង​ចែកក្រុមការងារ និងយុវជនស្ម័គ្រចិត្ត​ក្នុង​ភូមិ​ជា១៣ក្រុមដើម្បីងាយស្រួលចែកជួនប្រជាពលរដ្ឋ។ ការចុះ​ចែកអត្តសញ្ញាណប័ណ្ណ​ដល់ខ្នងផ្ទះ​របស់ប្រជាពលរដ្ឋ​បែបនេះ​គឺ ដើម្បីបង្កើនភាពងាយ​ស្រួល​ដល់ប្រជាពលរដ្ឋ​អាចយកទៅប្រើប្រាស់ផ្លូវការតាមតម្រូវការជាក់ស្តែង​ និងព្រមទាំងឆ្លៀតឱកាស​នេះ​សិក្សាស្វែងយល់ពីសុខទុក្ខ និងតម្រូវការពិតប្រាកដ​របស់ប្រជាពលរដ្ឋ និងបង្កើតភាពស្និទ្ធស្នាល ក៏ដូចជាជំរុញវប្បធម៏​នៃការផ្តល់សេវា​សាធារណៈ​ដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
          នៅក្នុងឱកាសនោះដែរឯកឧត្តម ទិត សុធា និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ​តំណាង​ក្រុមការងារ​ទាំងអស់​ក៏បានផ្តាំផ្ញើ​ប្រជាពលរដ្ឋដែ​ល​ទើបទទួលបានអត្ត​សញ្ញាណ​​ប័ណ្ណ ត្រូវថែរក្សាទុកដាក់​ឲ្យបាន​ត្រឹមត្រូវ​ជៀសវាង​ការខូចខាត ឬបាត់បង់​ដោយ​ប្រការ​ណាមួយ។ រីឯប្រជាពលរដ្ឋមួយ​ចំនួនទៀតដែលបាន​ទៅធ្វើរួច​តែមិនទាន់ទទួលបាន គឺព្រោះក្រសួង​មិនទាន់​បញ្ជូន​មកនោះសូមមេត្តារង់ចាំសិនហើយ​ក្រុមការងា​​រ​​នឹងបន្ត​ចុះចែកទៀតនៅពេលក្រោយ ដូចគ្នានេះដែរ​ចំពោះ​យុវជនដែលគ្រប់អាយុ​ត្រូវទាក់​ទងមក​មន្រ្តីនគរបាលឃុំ ដើម្បីស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ​ ក៏ដូចជា​ឯកសារ​​ផ្លូវការចាំបាច់នានា។









សម្តេ​​ចតេជោ៖ ទីក្រុ​ងភ្នំពេ​ញស្ងា​ត់នៅរដូវ​បុ​ណ្យទាន​ ដោយសា​រ​ការរីក​ចំរើន និងអ​ភិវឌ្ឍន៍រប​ស់​កម្ពុជា

ថ្លែងក្នុងពិធី​ប្រគល់ស​ញ្ញាបត្រ ជូននិស្សិតសា​កលវិទ្យាល័​យ វេស្ទើន នាវិទ្យា​ស្ថានជាតិអ​ប់រំនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២​០១៥នេះ សម្តេចតេ​ជោ ហ៊ុន សែន បានមានប្រសា​សន៍ថា តាមការរាយ​ការណ៍​ជូនពីសំណា​ក់ ឯកឧត្តម ប៉ា សុជា​តិវង្ស អភិបាល​នៃគណៈអភិបា​លរាជធានី​ភ្នំពេញ នៅពេល​ដែលស​ម្តេចនៅក្រៅប្រ​ទេស ខណៈពេល​បុណ្យភ្ជុំ​បិណ្ឌកន្លង​ទៅថា ភ្ជុំឆ្នាំ​នេះ នៅភ្នំពេញគឺស្ងា​​ត់ណាស់។ ស​ម្តេចតេជោ ហ៊ុន សែន បានមានប្រ​សាសន៍ថា ការស្ងាត់​នៃរាជធានីភ្នំពេញក្នុ​ងឱកាសបុណ្យភ្ជុំនេះ​ ដោ​យសា​រកក្តា៣៖ កក្តាទី១ គឺសុខស​ន្តិភាព ដែលប្រជាពល​រដ្ឋអាចធ្វើដំ​ណើរបានគ្រ​ប់ទីកន្លែង ដោយមិនព្រួយ​បារម្ភដូចសម័យមាន​សង្គ្រាមដែលហ៊ុំ​ព័ទ្ធទៅដោយ​គ្រាប់មីន និងកំលាំ​ងប្រដាប់អាវុធត្រួ​តត្រាទឹកដី​ជា៤ផ្នែក គឺមានតំបន់​គ្រប់គ្រងដោ​យរដ្ឋាភិបាល​ភ្នំពេញ តំបន់គ្រ​ប់គ្រងដោយ​ខ្មែរក្រហម តំបន់គ្រប់គ្រង​ដោយធីវគី និងតំបន់​គ្រប់គ្រងដោយហ្វ៊ុ​នស៊ិនប៉ិច ប៉ុន្តែបច្ចុប្ប​ន្នគឺសុខសន្តិភា​ពពេញទី ដូច្នេះប្រ​ជាពលរដ្ឋចង់ទៅលេងឯណាស្រេ​ចតែចិត្តគា​ត់ចង់ អត់មានត្រូវការ​សុំច្បា​ប់អ្នកណា។ សម្តេច​តេជោ សង្កត់ធ្ង​ន់ថាកក្តាសន្តិភាពនេះសំ​ខាន់ណាស់ ដូច្នេះយើងត្រូ​វការពា​រឲ្យបាន។

កក្តា​ទី២ គឺហេដ្ឋារ​ចនាសម្ព័ន្ធដែលផ្ត​ល់ឱកាសឲ្យប្រ​ជាពលរដ្ឋធ្វើដំ​ណើរទៅគ្រ​ប់ទីកន្លែង។ សម្តេចតេជោ រំលឹកថាពីដើ​មតាមមាត់ទន្លេ ព្រែក ​ដែលលំ​បាកសំរាប់ការធ្វើដំណើរ​ឆ្លងកាត់ រឺការតភ្ជា​ប់ ដោយត្រូវធ្វើស្ពានជា​ច្រើនកន្លែង។ ឥឡូវនេះមា​នផ្លូវថ្នល់​ ស្ពាន គឺបានត​ភ្ជាប់ស្ទើ​រតែជុំវិញ​ប្រទេស ដែល​ទោះបីកន្លែងខ្លះមិនទា​ន់បានធ្វើហើ​យទាំងស្រុង ហើយផ្លូវខ្លះខូចខា​ចកំពុងជួស​ជុលក្តី តែយ៉ាងណា​ក៏មានផ្លូវសំរាប់ធ្វើដំណើរទៅកាន់ក​ន្លែងដែល​ចង់ទៅដូចជាស្រុ​កកំណើត រមណីយដ្ឋានទេ​សចរណ៍ រឺទៅធ្វើបុណ្យនៅវត្តអារា​មនានា។ កក្តាហេដ្ឋារចនា​សម្ព័ន្ធនេះ វាសំខាន់ណា​ស់ មិនគ្រាន់តែប​ញ្ហាសេដ្ឋកិច្ចសង្គមប្រចាំថ្ងៃទេ បុណ្យទាន​ម្តងៗក៏បង្ក​លក្ខណៈងា​យស្រួលដល់ប្រជា​ពលរដ្ឋដែរ។ អ្វីដែ​លទើបតែទទួលបានថ្មីៗនេះគឺស្ពាន​ស្យឹបាសា ដែលដោះស្រា​យបានទាំងស្រុ​ងនូវការ​កកស្ទះចរាចរ នៅសា​ឡាងអ្នកលឿងជា​រៀងរាល់ឆ្នាំ​នោះ។

កក្តាទី៣ គឺប្រជាជ​នមានប្រាក់ចំណូលដែល​អាចធ្វើដំណើរបា​ន។ សម្តេចលើក​ជាឧទា​ហរណ៍ថា បើមានផ្លូវមាន​យាន្តជំនិះប៉ុន្តែគ្មា​នលុយ ក៏មិនអា​ចធ្វើដំណើរទៅណា​បានដែរព្រោះ​ត្រូវការចាក់​សាំង។ ប៉ុន្តែប្រជាជន​មានប្រាក់ចំណូល​អាចធ្វើដំណើ​របាន។ សម្តេចតេ​ជោ ក៏បានលើក​ឡើងថា បញ្ហាគឺ​ថាឲ្យតែពេលបុណ្យទា​នម្តងៗគឺរ​ថយន្តឡើ​ងថ្លៃ គឺដូច​សណ្ឋាគារនៅ​ញ៉ូវយ៉ក ដែលឲ្យតែ​ជិតដល់ពេល​ប្រជុំអង្គការសហប្រជា​ជាតិម្តងៗ គឺឡើងថ្លៃ​កប់ពពក ដូចដែល​ឡានក្រុងនៅស្រុក​ខ្មែរដែលឡើងថ្លៃ​ពេលបុណ្យទានចឹងដែរ។ ទោះជាយ៉ាងណា​សម្តេច​តេជោ ហ៊ុន សែ​ន បានបង្ហា​ញថា សម្តេច​ពិតជាមា​នមោទនភាពចំពោះការរីកចំរើនរប​ស់កម្ពុ​ជា ក្នុងរយៈពេលជាង៣០ឆ្នាំ​មកនេះ​៕

 អត្ថបទ៖ សុភាព នារី


សម្តេចតេជោ៖ ការដំឡើងខែមន្ត្រីរាជការនៅឆ្នាំក្រោយៗ គឺធ្វើនៅខែមេសា និងត្រូវ បើកប្រាក់ខែឲ្យបានទៀងទាត់

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៥នេះ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៃសាកលវិទ្យាល័យ វេស្ទើន នាវិទ្យាស្ថានជាតិអប់រំ ថា សម្តេចសូមកោតសរសើរចំពោះការខិតប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយសំរួលក្នុងការបើកប្រាក់ខែមន្រ្តីរាជការបានលឿនក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ កន្លងទៅ។

សម្តេចតេជោ បានបន្តថា ក្នុងខែកញ្ញាកន្លងទៅ នៅសប្តាហ៍ទី៤ ក្រសួង បាន បើក ប្រាក់ ខែ សំរាប់ខែកញ្ញា និងបើកប្រាក់ខែសំរាប់ ខែតុលា នៅសប្តាហ៍ទី១។ ទោះ ជាយ៉ាង ណាសម្តេចក៏សូមឲ្យក្រសួងជួយពិនិត្យមើលលទ្ធភាព សំរាប់ការបើកប្រាក់ខែ ខែវិច្ឆិកា ធ្វើ ម៉េចឲ្យបានឆាប់បន្តិច អាចថានៅអាទិត្យទី២ រឺទី៣ ព្រោះប្រាក់ខែ ដែលបើកសំរាប់ខែកញ្ញា និងតុលា គឺបានចាយវាយសំរាប់ពិធីបុណ្យភ្ជុំបិណ្ឌអស់ទៅហើយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានប្រកាសថា ប្រាក់ខែ មន្ត្រី រាជ ការ នឹង ឡើងនៅក្នុងខែមេសា គឺមុនចូលឆ្នាំខ្មែរសំរាប់ឆ្នាំក្រោយៗ ដើម្បី សំរួល ដល់ ការចាយ វាយ ក្នុងពិធីបុណ្យចូលខ្មែរ៕

អត្ថបទ៖ សុភាព នារី


សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មយ៉ាងខ្លាំង និងរិះគន់សំដីមេបក្សប្រឆាំង ដែលអះអាងថា វិស័យអប់រំនៅកម្ពុជាគ្មានគុណភាព សញ្ញាបត្រគ្មានតម្លៃ

សម្តេច​តេជោ ហ៊ុន សែន ថ្លែងបែបនេះ​នៅក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព ក្នុង ពិធី ចែក សញ្ញាបត្រ​ដល់និស្សិតថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកល​វិទ្យាល័យ​វេស្ទើន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ នាវិទ្យាស្ថាន​ជាតិអប់រំ។
សម្តេចតេជោ បានមានប្រសាសន៍ដោយចោទ​ជាសំនួរថា បើគេថា​សញ្ញាបត្រគ្មាន​តម្លៃឬ ក៏ ត្រូវបោះ​ឆ្នោតឲ្យគេត​ទៅទៀត?ចំនុចនេះសំខាន់​ណាស់ ការប្រមាថមើល​ងាយបែបនេះវា​ប៉ះពាល់ទាំងអស់ ទាំងស្ថាប័ន​អប់រំជាតិ ដែលបាន​ប្រឹងប្រែងតាំងពីទ្រឹស្តី      អ្នកចេះច្រើន​បង្រៀន អ្នក​ចេះតិច កែតម្រូវ តាមរយៈគ្រូបង្រៀន​កំរិតបឋម​គឺចាប់ពី១២បូក​២យ៉ាងតិច ហើយ បើថ្នាក់​អនុវិទ្យាល័យ វិទ្យាល័យក៏មាន​កំរិតបរិញ្ញាបូក​១ជាស្តង់ដា ហើយបើបង្រៀន​នៅឯ ថ្នាក់សកល​វិទ្យាល័យ ថ្នាក់ឧត្តមសិក្សា ចំបាច់ត្រូវ​មានបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត។
សម្តេចតេជោ ហ៊ុន សែន បានលើក​ជាសំនួរថា«តើប៉ុន្មានអ្នកទៅដែល​បានបណ្ឌិតមកពី​ក្រៅប្រទេស?» ហើយមន្រ្តី​រាជការ កងកម្លាំង​ប្រដាប់អាវុធ គ្រូបង្រៀន​ជាង១១ម៉ឺននាក់ «តើប៉ុន្មានទៅដែលជា​គ្រូមកពីក្រៅ​ប្រទេស?» គឺសុទ្ធតែ​គ្រូសាស្ត្រា​ចារ្យអត់មាន​តម្លៃ។ ទាំង អស់នេះ​ជាការប្រមាថ​ធ្ងន់បំផុតទៅលើ​ស្ថាប័នអប់រំ ទៅលើអតីត​សិស្សនិសិ្សតដែលបាន​រៀន ក្រោយឆ្នាំ១៩៧៩ និងទទួលសញ្ញាបត្រ​នៅថ្ងៃនេះទាំងអស់​គឺសុទ្ធតែពួកឥតតម្លៃ ហើយអ្នក នៅ​ធ្វើការ ក្នុងបក្សប្រឆាំង​បន្តបម្រើការឲ្យ​បក្សប្រឆាំងដល់​ណាទៀត? ហើយអ្នកដែល​បាន គាំទ្រឬបោះឆ្នោតឲ្យ​បក្សប្រឆាំង បន្តបោះឆ្នោតឲ្យទៀតក្នុង​ពេលគេមើលងាយ កូនចៅយើង​ដែលបានរៀនកំពុងចេញ​ធ្វើការសុទ្ធតែអត់​តម្លៃ?
សម្តេច​តេជោបញ្ជាក់ថាមាតា​បិតាដែលបានប្រឹង​ប្រែងឲ្យកូនរៀន មានមោទនភាព​ណាស់នៅ ពេលឃើញ​កូនពាក់ឯកសណ្ឋាន​និសិ្សតទទួល​សញ្ញាបត្រ តែបក្សប្រឆាំង​ថាអត់តម្លៃ អញ្ចឹងទេ ពិចារ​ណាឲ្យដិតដល់ សារនយោបាយ​មួយនេះសំរាប់យើងបាន​សេចក្តីថានិយាយពាក្យ​មួយ ម៉ាត់ថា «អត់» បើអ្នកឯងនៅ​ក្នុងបក្សប្រឆាំង​ហើយបន្តទៀត​ពេលមេបក្សអ្នកឯង​ថាអត់តម្លៃ មានន័យ​ថាអ្នកឯងអត់​តម្លៃ។ ក្នុងវិស័យអប់រំ​នេះមិនមែន​រឿងតូចតាច ទេកាល​ពីសម័យមុន
សង្គ្រាម​ឆ្នាំ១៩៧០គ្រូបង្រៀន​មានប្រមាណ​ជាង៤ម៉ឺននាក់ និងសិស្ស​មានមិនដល់មួយ​លាន នាក់ទេ ក៏ប៉ុន្តែនៅពេល​នេះគ្រូសាស្រ្តាចារ្យ​ជាង១១ម៉ឺននាក់ និងសិស្ស​ជិត៤លាននាក់ មិន តូចទេ ធំណាស់​កំពុងខិតខំធ្វើកំណែទម្រង់​ក្នុងវិស័យអប់រំចាប់តាំង​ពីបឋមសិក្សា មធ្យមសិក្សា និងពង្រឹងគុណល្អ​ក្នុងឧត្តមសិក្សា​។ ខ្ញុំព្រះករុណាខ្ញុំ​ប្រឹងឆ្លៀតឱកាស​នេះថ្លែងជូននូវ​ការ កោត សរសើរ​ចំពោះក្រសួងអប់រំ​យុវជននិងកីឡា ដែលបានធ្វើ​កំណែទម្រង់ពាក់​ព័ន្ធនិងការ​ប្រលង មធ្យមសិក្សា​ទុតិយភូមិ​កន្លងមកនេះ ជាចំនុច​ល្អដែលយើងបានកំ​ណែទម្រង់ ប្រលងបាក់ឌុប មួយនេះបានធ្វើឲ្យ​មានការជះឥទ្ធិពលយ៉ាងធំធេង​ជាមួយនិងសិស្ស គ្រាន់​តែ សិស្ស ត្រៀម ប្រលង ក៏ប៉ុន្តែសិស្ស​នៅខាងក្រោម​ គឺដឹងថាពេលមកដល់​ចំណុចនេះគឺដឹង​ហើយ អញ្ចឹង ហើយបាន​ប្រឹងតាំង​ពីក្រោម ឥឡូវឪពុក​ម្តាយជាច្រើន ចាប់ផ្តើម​និយាយថា​កូនយើងដូច​ប្រឹងរៀនប្លែក។ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែង​ទៅកាន់សិស្ស​និស្សិតដោយ សូមឲ្យចាត់​ទុកសញ្ញាបត្រ នៅក្នុងស្រុក​ជាសញ្ញាបត្រ​មានតម្លៃ ដែលបាន​មកពីការខិតខំប្រឹងប្រែង​រៀនសូត្ររបស់ក្មួយៗ​សិស្សានុសិស្ស បើទោះ​បីគណបក្សប្រឆាំង​បានរិះគន់ថា ជាសញ្ញា​បត្រគ្មានតម្លៃ​ក៏ដោយ៕​          ​



គោលការណ៍​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក្នុងតំបន់សៀមរាបអង្គរ តាមរយៈការទាញយកចំណូល ពីវិស័យទេសចរណ៍




បទយកការណ៍ ស្តីពី គោលការណ៍​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក្នុងតំបន់សៀមរាបអង្គរ តាមរយៈការទាញយកចំណូល ពីវិស័យទេសចរណ៍
ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ ៨នាទី ២៦វិនាទី




ព្រះរាជសារ​ សម្តេចព្រះ​មហាក្ស​ត្រី​ និង​ ព្រះករុណា​ព្រះមហា​ក្សត្រ​ ប្រទាន ​ដល់ ​លោកវេជ្ជ​. Beat RICH​NER នាយកមន្ទី​រពេទ្យគន្ធបុប្ផា​



នយោបាយ​កា​របរទេស របស់​ព្រះរាជា​ណាច​ក្រកម្ពុជា​ កំពុងដើរលើ​​ផ្លូវត្រូវស្រប​នឹងរ​ដ្ឋធម្ម​នុញ្ញ​ ដែល​​ចែងថា "កម្ពុ​ជា ជារ​ដ្ឋអព្យាក្រឹ​​ត្យអចិ​ន្ត្រៃយ៍"

តាមរយៈ​ទំនាក់ទំនង​ការបរទេស និងកិច្ចសហ​ប្រតិបត្តិការអន្តរជាតិដ៏​ឈ្លាសវៃ នៃរាជរដ្ឋាភិ​បាលរប​ស់សម្តេចតេជោ ហ៊ុន សែន នយោបាយការប​រទេស របស់ព្រះ​រាជាណា​ចក្រកម្ពុជា កំពុងដើរ​លើផ្លូវត្រូវ​ស្របនឹងរដ្ឋ​ធម្មនុញ្ញ ដែលចែងថា "កម្ពុជា ជារដ្ឋអព្យា​ក្រឹត្យអចិន្ត្រៃ​យ៍"។ តាមរយៈទំ​នាក់ទំនងការបរទេ​ស ​និងកិច្ចសហ​ប្រតិបត្តិការអន្តរជាតិ​ដ៏ឈ្លាសវៃ នៃរាជរដ្ឋា​ភិបាលរបស់​សម្តេចតេ​ជោ ហ៊ុន សែន កម្ពុជាបានលេចមុខ​មាត់ជាថ្មី និង មានកិត្យា​នុភាពនៅ​លើឆាកអន្តរជាតិ ដោយ​ក្លាយជា​ដៃគូដ៏ស្មោះ​ត្រង់ជាមួយ​បណ្តាប្រទេស​ក្នុងតំបន់ និងពិភ​ពលោក ដោយមិនរើស​អើងចំពោះប្រព័ន្ធន​យោបាយ ផ្ទៃក្នុងរបស់​ប្រទេសជាដៃគូរ​ឡើយ។
ជំហររបស់​កម្ពុជា​បញ្ជាក់​ពីនយោ​បាយអព្យាក្រឹត្យ​អចិន្ត្រៃយ៍ហ្នឹ​ងឯង ដោយទំនាក់​ទំនងជាដៃគូរផ្អែកលើការគោរព​គោលការណ៍ផ្តល់​ផលប្រយោជន៍គ្នា​ទៅវិញទៅមក និងមិនលូ​កលាន់ចូលកិច្ចការផ្ទៃ​ក្នុងផង​គ្នា។ ប៉ុន្តែស​ម្រាប់លោក ​សម រង្ស៊ី, លោកកឹ​ម សុខា និងមន្ត្រី​ជាន់ខ្ពស់គណប​ក្សសង្គ្រោះជាតិ រួមជាមួយ​ពួកខ្មែរអាមេរិកាំងនិយ​មនិន្នាការប្រ​ឆាំងរដ្ឋាភិបាល មិន​គាំទ្រការអនុវត្ត​ន៍នយោបា​យអព្យាក្រឹត្យ​អចិន្ត្រៃយ៍បែប​នេះទេ ព្រោះតែ​អ្នកទាំងនោះច​ង់ឲ្យសហរដ្ឋអាមេរិក​លូកដៃចូល​កិច្ចការផ្ទៃក្នុងក​ម្ពុជា មានន័យស្មើនឹ​ងលក់អធិបតេ​យ្យភាពជាតិឲ្យបរទេស ជា​ថ្នូរនឹងកា​រឡើងកា​ន់អំណាច​ ដែលមានច​រិតលក្ខណៈស្រដៀងគ្នានឹ​ងក្រុមលោក លន់ ណុល នៅចុ​ងទសវត្សរិ៍ទី៦០ និងដើម​ទសវត្សរិ៍ទី៧០ នៃសតវត្សរិ៍ទី២០។ ថ្មីៗនេះ ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្សប​ក្សសង្គ្រោះជាតិ ​បានបង្ហាញ​ជំហរអាមេរិកាំង​និយមបែបនេះ តាមរយៈបទ​សម្ភាសន៍ជាមួ​យវិទ្យុអាមេ​រិកាំងមួយ ផ្នែកខេមរៈភាសា គឺវិទ្យុ​អាស៊ីសេរី។ លោក សុន ឆ័យ បានលើកឡើ​ងបែបអាឡិអាឡ​ក់អត់ដឹងខ្យល់ អីអំពីប្រវត្តិ​សាស្ត្រប្រទេសរបស់ខ្លួន។ តថភា​ពប្រវត្តិសាស្ត្របាន​បង្ហាញថា "សង្គ្រាមនាំចូល" មក​កម្ពុជាដើមឡើ​យ គឺផ្តើមចេញពីស​ហរដ្ឋអាមេរិក ដែលបានទម្លាក់​គ្រាប់បែ​កលើទឹក​ដីកម្ពុជា នៅឆ្នាំ១៩៦៥ និង១៩៦៩ ហើយជាចុ​ងក្រោយ នៅថ្ងៃ១៨ មិនា ១៩៧០ បាន​ទាញទម្លាក់​កម្ពុជាទៅក្នុងភ្នក់​ភ្លើងសង្គ្រាមតំណាងឲ្យម​នោគមន៍វិជ្ជាម​ហាអំណាចនៃប្លុក​ខាងលិច និងប្លុកខាង​កើតតែ​ម្តង។
ទាំងលោក សុន ឆ័យ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនដែ​លហ៊ាននិ​យាយអំពីរឿងនេះទេ ព្រោះប៉ះអា​មេរិកដែលជាចៅ​ហ្វាយនា​យរបស់ខ្លួន មិនតែ​ប៉ុណ្ណោះ ពួកអ្នក​ទាំងអស់នេះ បែរ​ជារិះ​គន់ និងមិ​នសប្បាយ​ចិត្តចំពោះ​ទំនាក់ទំ​នងល្អប្រសើរ​ឡើងរវាង​កម្ពុជា-ចិន ក្រោមលេស​ថា បាត់បង់តុល្យភា​ពជាមួយប្រ​ទេសមហាអំ​ណាច។ ពួកអ្នកនយោបា​យខ្មែរបែ​បអាមេរិកាំង​និយម រួមទាំង លោក សម រង្ស៊ី លោក កឹម សុខា និងលោក សុន ឆ័យ មិន​យល់អំពីគោល​ការណ៍អព្យាក្រឹ​ត្យអចិន្ត្រៃ​យ៍ ទើបប្រើពាក្យ​តុល្យភាព​បែបនេះ។ រដ្ឋអព្យា​ក្រឹត្យអចិន្ត្រៃយ៍ ដូចកម្ពុ​ជា មិនអាស្រ័​យនឹងពាក្យ​ថា តុល្យភាពរវា​ងប្រទេស​មហាអំណាចទេ ផ្ទុ​យទៅវិញ ប្រទេសម​ហាអំណាច ត្រូវគោរ​ពអធិបតេយ្យ​ភាពជាតិ និងគោ​លការណ៍មិន​លូកដៃចូលក្នុងប្រទេ​សកម្ពុជា។ គោល​ការណ៍នេះដែ​លប្រទេ​សតូច ដូចកម្ពុជា​ គឺត្រូវការឲ្យម​ហាអំណាចគោរព។
ដូច្នេះហើ​យទើបរាជរដ្ឋាភិបា​លកម្ពុជាដឹកនាំ​ដោយ សម្តេចតេ​ជោ ហ៊ុន សែន ខិតខំ​អនុវត្តនយោបាយការ​បរទេស និង ស​ហប្រតិបត្តិការ​​អន្តរជាតិជាមួយ ​ប្រទេសមហាអំណា​ច និងបណ្តាប្រ​ទេសនានា​លើសកលោក ដោយមិនរើ​សអើងលើ​ប្រព័ន្ធនយោ​បាយក្នុងស្រុ​ករបស់ប្រទេស​ទាំងនោះ​ឡើយ។ ទម្ងន់នៃទំនា​ក់ទំនង និងកិច្ច​សហប្រតិប​ត្តិការណ៍ អាស្រ័យ​នឹងការជួយគ្នា និងគោ​រពផលប្រយោជ​ន៍គ្នា។ ដូច្នេះពួកនយោ​បាយអាមេ​រិកាំងនិយម គួរមា​នសមត្ថភាពយល់​ដឹងអំពី​តថភាពនៃប្រ​វត្តិសាស្ត្រផង និងបច្ចុប្ប​ន្នភាពនៃនយោ​បាយមហាអំណា​ចនៅលើពិភពលោ​កផង ដើម្បីធ្វើយ៉ា​ងណាបំរើដល់​ សន្តិភាព សន្តិសុខ ស្ថេ​រភាព និងការ​អភិវឌ្ឍន៍ប្រទេស សម្រាប់ភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ ​
ប្រលោម​លោក " ប្រយោគក្អួ​តឈាម " ?
មិនទាន់ទាំងបា​នប៉ុន្មានផង អ្វីៗដែ​លធ្លាប់ផ្អែមល្ហែម ធ្លាប់រួមសុខរួ​មទុក្ខជាមួយគ្នា​ត្រូវបានលាតត្រដា​ងយ៉ាងច្បាស់ចំពោះមុ​ខប្រជាជាតិ សារព័ត៌​មាន និងជាពិសេស​បងប្អូន ក្មួយៗ សិស្សា​នុសិស្ស និស្សិត បញ្ញាវ័ន្ត សាស្ត្រាចា​រ្យ លោកគ្រូ អ្នកគ្រូ។ ប្រយោគដ៏ព្រឺព្រួ​ចមួយនេះត្រូវបានលើកឡើងដោយលោកប​ណ្ឌិតសេដ្ឋកិច្ច សម រង្សីុ ក្នុ​ងន័យថា «សញ្ញា​បត្រនៅស្រុកខ្មែរភាគ​ច្រើនអត់មា​នតម្លៃ ប្រ​ព័ន្ធអប់រំស្រុ​កយើងទន់ខ្សោយជា​ទីបំផុត" ។ ប្រយោគនេះហើយជាប្រយោ​គ " ក្អួតឈាម " ត្រូវបានលោ​ក កឹម សុខា ប្រធានគ​ណបក្សសិទ្ធិម​នុស្ស បច្ចុប្ប​ន្នជាអនុប្រធាន​គណបក្ស​សង្គ្រោះជា​តិ និងជាប្រ​ធានស្តីទីបន្ទោស​យ៉ាងចា​ស់ដៃ​ទៅលើលោ​ក សម រង្សីុ ប្រធានបក្ស​ប្រឆាំង រហូតដល់​ងើបមុខមិនរួច " នេះបើតាមព័ត៌មា​នខ្សឹបដាក់មេក្រូ​ ខាងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានទំលាយអោយដឹង"។ កាលពីថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ២០១៥ ថ្មីៗនេះលោក សម រង្សី បានចា​កចេញពីកម្ពុជា​ដោយស្ងៀ​មស្ងាត់ ទៅកាន់ស្រុក​កំណើតទី១ របស់គាត់នៅ​ប្រទេសបារាំង​ដើម្បីស្វែងរកវិធីសម្រ​បសម្រួលផ្ទៃ​ក្នុងបក្សរបស់​ខ្លួន ក្រោយ​ពីមានការរង្គោះ​រង្គើ និងការធ្វើ​បដិវត្តន៏ពណ៌មិនបា​នស​ម្រេច។ ក្រោយ​ពីការចាកចេញទៅ​របស់មេបក្សប្រឆាំ​ង ត្រូវបានជំ​នួសដោយ លោក កឹម សុខា ជាប្រធាន​ស្តីទី នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥ លោក កឹម ​សុខា បានប្រើពា​ក្យសម្តីក្អេងក្អា​ងដាក់សមាជិក​សមាជិការ​របស់ខ្លួន ពីអំណាច និង យុទ្ធសាស្ត្រ​ដែលគាត់​បានរៀបចំ ដាក់ចេ​ញសុទ្ធតែត្រូ​វដូច្នេះត្រូវគាំទ្រ​គាត់ ខុសពីអ្នកខ្លះស្តីបន្ទោសឲ្យតែគេ តែខ្លួនមិនទទួលកំហុស (អាចសំដៅលើ លោក សម ​រង្សីុ) សំដីលោក កឹម​ សុខា សមនឹង​ពាក្យចាស់ថា "ឆ្មារមិន​នៅ កណ្តុរឡើ​ងសោយរាជ្យ​" នេះជាមហិច្ឆតាពិតរបស់​លោក កឹម សុខា ដើម្បីកៀងគរអំ​ណាចពេល លោ​ក សម រង្សីុ រវល់​ចេញក្រៅស្រុក ។ ខុសពីសម្តេចតេ​ជោ ហ៊ុន សែន មា​នតែការបង្រួប​បង្រួមជាតិ ជួ​យឲ្យជាតិថ្កុំថ្កើង​ ដែលខណៈពេលនេះ សម្តេច កំពុងខិតខំរក​វិធីទាក់ទាញភ្ញៀ​វទេសចរណ៍អ​ន្តរជាតិ និងកៀងគ​រអ្នកវិនិយោគទុនអោយមកដាក់ទុ​នវិនិយោគនៅក្នុ​ងស្រុកខ្មែរ ដើម្បីជម្រុ​ញកំនើន​សេដ្ឋកិច្ច ទេសចរណ៍ចូ​លរួមកា​ត់បន្ថ​យភាពក្រីក្រជូ​នប្រជាពលរដ្ឋ៕

សម្រង់​ប្រសាសន៍​សម្តេចតេជោ ឆ្លើយ​តប​ទៅ​អ្នកសារ​ព័ត៌មាន នៅទីក្រុង​ប៉េកាំង ក្នុង​ពិធី​បើក​វេទិកា សៀងសាន លើកទី​ ៦

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីការថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកា សៀងសាន លើក​ទី ៦ ក្រោមប្រធានបទ “សន្តិសុខ និងសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៖ តថភាព និងចក្ខុវិស័យ” នៅ​ទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពី (១) ការចាំបាច់ដែលកម្ពុជា ត្រូវចូលជា​សមា​ជិក​​ក្រុមប្រទេសអាស៊ាន (២) ការពង្រឹងការពិភាក្សាអំពីសន្តិសុខអន្តរតំបន់អាស៊ាន និង(៣)គោលនយោ​បាយ​​ការ​បរទេស​កម្ពុជា ដែល ព្រឹត្តិប័ត្រ កម្ពុជាទស្សន​ថ្មី​ សូមធ្វើការដកស្រង់ក្រៅផ្លូវការ ដូចតទៅ៖

… សូមអរគុណចំពោះសំណួរ ដែលមានសារៈសំខាន់នេះ។ អម្បាញ់មិញ ខ្ញុំបានធ្វើសុន្ទរកថា (ដែល)ក្នុងនោះ​ក៏​(បានរំលេចអំពី)​តួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌអាស៊ានមួយចំនួនហើយ។ អ្វីដែលខ្ញុំចង់បញ្ជាក់​បន្ថែម គឺ​ថា ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវចូលអាស៊ាន? កម្ពុជាមិនមែនចូលអាស៊ាន ក្នុងពេលដំណាលគ្នាជាមួយ នឹងឡាវ និងមីយ៉ាន់ម៉ានោះទេ, កម្ពុជា​ជាកូនពៅនៅ​ក្នុង​ចំណោមអាស៊ានទាំង ១០។ កត្តាអ្វីខ្លះ ដែល(ធ្វើ ឲ្យ)កម្ពុជាសម្រេចចិត្តចូលអាស៊ាន?

ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឲ្យបានជ្រាបថា មានកត្តាធំៗ ៤ ដែលទាក់​ទាញ​ឲ្យ​កម្ពុជាចូលក្នុងក្របខណ្ឌអាស៊ាន។ កត្តាទី ១ គឺគោលការណ៍មិនជ្រាតចូលកិច្ចការផ្ទៃក្នុងគ្នា។ នេះ​ជា​កត្តា​សំ​ខាន់​ណាស់។ កត្តាទី ២ គឺស្មារតីសហ​គមន៍។ អាស៊ានធ្វើការតាមកុងសង់ស៊ុស មិនថាប្រទេសធំ មិនថា​ប្រ​ទេស​តូច មិនថាប្រទេសអ្នកមាន មិនថាប្រទេសអ្នកក្រ គឺសុទ្ធតែមានសិទ្ធិដូចគ្នា។ នេះជាស្មារតីសហគមន៍ ដែល​យើងចង់បាន។ កត្តាទី ៣ គឺការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម (ដែល)ទាក់ទងទៅនឹងសមាហរណកម្ម​នេះ​ឯង។ កម្ពុជាបាន​សម្លឹងឃើញនូវផលប្រយោជន៍យ៉ាងធំ ពីការចូលរួមជាសមាជិក​​ទៅក្នុងក្របខណ្ឌអាស៊ាន តាមរយៈ​ការ​​ទាញយកផលប្រយោជន៍ពីសមាហរណកម្មអាស៊ាន។ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ជា​ដំណាក់​កាល​ចុង​ក្រោយនៃការកសាង​​សហ​គមន៍សេដ្ឋកិច្ចអាស៊ាន។ កត្តាទី ៤ ដែលជាកត្តាចុងក្រោយទាក់​ទាញ​ឲ្យកម្ពុជា​ចូល​អាស៊ាននោះ គឺ(ដោយសារថាអាស៊ាន)ជាច្រកចេញការទូតរបស់កម្ពុជា។ អាស៊ានមានដៃ​គូយ៉ាង​ច្រើន (ដូចជា) ដៃគូ(ក្នុងក្របខណ្ឌ)អាស៊ានបូកមួយ ​អាស៊ានបូកបី អាស៊ាន-អឺរ៉ុប អាស៊ាន-អង្គការ​សហប្រជាជាតិ និង​ផ្នែកដទៃទៀត។ ដូច្នេះ ពេលដែលកម្ពុជាចូលក្នុងក្របខណ្ឌអាស៊ាន ពិតណាស់ថា យើង​នឹងទទួលផលប្រ​យោជន៍​អំពី​នយោបាយការបរទេសរបស់យើង ឆ្ពោះទៅខាងក្រៅរួមជាមួយអាស៊ាន។ … សមិទ្ធផលដែល​អាស៊ាន​សម្រេចបានក្នុងរយៈពេលកន្លងទៅ ជាពិសេស សសរ​ស្តម្ភទាំង ៣ គឺ សហគមន៍​នយោបាយ-សន្តិ​សុខ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ កំពុងតែអនុវត្តលេចចេញជារូបរាង​ឡើង ហើយកំពុង​ផ្តល់​នូវ​ផ្លែផ្កា។ ច្បាស់ណាស់ថា អាស៊ានតូច ឬអាស៊ានធំ អាស៊ានមាន ឬអាស៊ានក្រ សុទ្ធតែ​ដើរតួនាទីដូចៗគ្នា ដូច្នេះ កម្ពុជាក៏ដូចប្រទេស​ទាំង ៩ ផ្សេងទៀត មានចំណែកដូចៗគ្នានៅក្នុងការកសាង​សហគមន៍អាស៊ាន …។

… អាស៊ានមានផ្លែផ្ការហូតមកដល់ពេលនេះ ពឹងពាក់លើការសន្ទនា ហើយការសន្ទនានោះ គឺអាស៊ានបាន​ធ្វើ​ជា​ប្រចាំ ក្នុងក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិ ឬរដ្ឋមន្រ្តីទទួលបន្ទុកខាង​សន្តិសុខ។ ខ្ញុំលើកឧទាហរណ៍ កាលពីខែ មេសា កន្លងទៅនេះ ក្នុងពេលប្រជុំអាស៊ាននៅឯកូឡាឡាំពួរ ហើយ​មុននោះក៏មានការប្រជុំអាស៊ាន និងប្រ​ទេស​​ពាក់ព័ន្ធនៅឯមីយ៉ាន់ម៉ា។ (ដោយ)គិតគូរអំពីបញ្ហាសន្តិសុខ … យើងក៏បានចាត់ឲ្យមាន​​ការ​ពិគ្រោះយោ​បល់​នៅក្នុងចំណោមតួអង្គ ដែលមានការទទួល​ខុសត្រូវ ​ពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខនេះឯង។ វេទិកាថ្ងៃនេះ ក៏ជាផ្នែកដ៏សំខាន់​មួយនៃកិច្ចសន្ទនាសម្រាប់ការរក្សាសន្តិសុខនៅក្នុងតំបន់ មិនមែនតែ​ក្នុង​ក្រប​ខណ្ឌ​អាស៊ានប៉ុណ្ណោះទេ ក៏​ប៉ុន្តែ វាមានវិសាលភាពទូលំទូលាយជាងនេះទៅទៀត។ ខ្ញុំគិតថា ការបង្កើត​ជំ​នឿ​ទុក​ចិត្តគ្នាតាមរយៈការ​ពិគ្រោះយោបល់ ការសន្ទនាជាទ្វេភាគី ឬជាពហុភាគី សុទ្ធតែនាំមកនូវផលប្រយោជន៍ នូវការធានាដល់សន្តិ​ភាព ស្ថិរភាព​ ហើយក៏ធានាក្នុងការទប់ស្កាត់នូវឧក្រិដ្ឋកម្មនានា រាប់ទាំងបញ្ហាភេរវកម្ម ដែល​ចេញមកពីក្រុម​និយមជ្រុលផងដែរ។

… ខ្ញុំបាននិយាយថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក​មានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខ​នៅ​អា​ស៊ីប៉ាស៊ីហ្វិករបស់យើង។ ខ្ញុំមានជំនឿថា ឆ្លងតាមរយៈ​ទស្សន​កិច្ចថ្មីរបស់ប្រធានាធិតី ស៊ី ជីនពីង ទៅសហ​រដ្ឋ​អាមេរិក ភាគីទាំងពីរកំពុងរកវិធីគ្រប់គ្រងទំនាក់​ទំនងក្នុងក្របខណ្ឌតំបន់នេះ។ ខ្ញុំជឿជាក់ថា (ក្នុង)សត​វត្សរ៍​ទី​ ២១ នេះ បើទោះបីជាប្រទេសនានាបង្កើនសព្វា​វុធយ៉ាងណា ក៏កម្រិតនៃការប្រើប្រាស់អាវុធ ដើម្បី​ដោះ​ស្រាយ​បញ្ហា វាហាក់ដូចជារសាត់ឆ្ងាយពីយើង​យ៉ាងច្រើន។ យើងយល់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុង​ក្រោយនេះ សព្វាវុធនៅលើពិភពលោកមានច្រើន​ណាស់ដែលបានផលិតថ្មីៗ ​​ក៏ប៉ុន្តែ ខ្ញុំជឿថាសព្វាវុធនេះ​មិន​មែនជា​មធ្យោ​បាយ​ដើម្បីដោះស្រាយបញ្ហាទេ។ ​ខ្ញុំជឿថា អ្នកសម្រេចចិត្តលើផ្នែកគោលនយោបាយ មិនថា​សហរដ្ឋអាមេរិក ឬ​ចិន មិនថាប្រទេសដទៃទៀត​នោះទេ គឺច្បាស់ជាមិនប្រើប្រាស់កម្លាំង ឬគម្រាម​ប្រើប្រាស់​កម្លាំង ដើម្បីដោះ​ស្រាយ​បញ្ហានោះឡើយ។ ម្យ៉ាងទៀត ការងើបឡើងរបស់ចិន ខ្ញុំជឿថា វាមិនជាការគម្រាម​កំហែង​សម្រាប់​ប្រ​ទេស​ណាមួយក្នុងតំបន់នោះទេ។ ពិតមែន​តែខ្ញុំជាក្មេងជំនាន់ក្រោយ ក៏ប៉ុន្តែ ខ្ញុំក៏បានសិក្សាពី​ប្រវត្តិសាស្រ្ត​របស់​ចិន។ ចិនមិនដែលនាំកងទ័ពចេញឆ្ងាយពី​ព្រំដែនរបស់ខ្លួននោះទេ ដូច្នេះ ការកើនឡើងនូវ​កម្លាំង​យោធា​របស់​ចិន ដែលទើបនឹងធ្វើព្យុហយាត្រាបង្ហាញពីកម្លាំងសមត្ថភាពយោធារបស់ខ្លួន (ក្នុងឱកាស)​ខួបលើកទី ៧០ ទិវា​ជោគជ័យលើពួក Fascist គឺមិនមែនជា​ការគម្រាមកំហែងសម្រាប់តំបន់ ឬប្រទេសណា​មួយទេ។ ខ្ញុំជឿ និង​មានទំនុកចិត្តយ៉ាងដូច្នេះ។ ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសធំ គឺសុទ្ធតែត្រូវ​ការ​ចាំ​បាច់​នូវ​សន្តិ​ភាព សន្តិសុខ និងស្ថិរភាព​សម្រាប់ប្រទេសរបស់ខ្លួន និងសម្រាប់តំបន់ទាំងមូល។ ដូច្នេះ ប្រើប្រាស់ការ​សន្ទនា​ ប្រសើរជាងអ្វីៗទាំងអស់៕