Wednesday, September 30, 2015

ការដំាដុះ​និង​ទីផ្សារ​កសិផល​នៅ​ខេត្ត​ប៉ៃលិន​ល្អ​តែក​សិករ​ខ្វះ​បច្ចេក​ទេសនិងទឹក

ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានជម្រាបជូន គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ថាប្រជាកសិករនៅក្នុងខេត្តត្បូងពេជ្រនេះ បាននិងកំពុងដំាដុះដំណាំកសិកម្មជាច្រើនមុខ ដែលធ្វើឲ្យ​ជីវភាព​ពួកគាត់​មាន​ការរីកចម្រើនជាលំដាប់។ ការងារដែលកសិករនៅខេត្តប៉ៃលិនធ្វើមានដូចជា ធ្វើស្រែ ដំាដំឡូងមី ពោតក្រហម ម្រេច កៅស៊ូ តាង៉ែន និងដំណាំហូបផ្លែច្រើនមុខទៀត ។

បើតាមប្រសាសន៍របស់ ឯកឧត្តមអភិបាលរងខេត្ត កសិផលរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន បាននាំទៅលក់នៅប្រទេសថៃ ក្នុងចំនួនប្រមាណ៧០% និង៣០%ទៀត បាននាំទៅលក់នៅប្រទេសវៀតណាម។

ការលើកឡើងពីវិស័យកសិកម្ម របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិនបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងខណៈ ដែលគណៈកម្មការជំនាញរដ្ឋសភានេះ ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់វិស័យការងារទាក់ទងនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្តប៉ៃលិន។

ក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ មានប្រសាសន៍បន្តថា កសិផលរបស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្រៅពីធ្វើការនាំចេញទៅលក់នៅប្រទេសជិតខាង នៅមានទីផ្សារលក់ក្នុងខេត្តប៉ៃលិននេះតែម្តង ពិសេសពោតក្រហម។

 “បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មាន​ក្រុមហ៊ុនឯកជនផលិតចំណីសត្វរបស់ប្រទេសថៃ បានបើកដំណើរការផលិតចំណីសត្វនៅក្នុងខេត្តប៉ៃលិន ហើយរោងចក្រនេះ ត្រូវការទិញពោតក្រហម ពីកសិករច្រើនតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែគេក៏ត្រូវការពោតដែលមានគុណភាពដែរ”។ នេះជាការគួសបញ្ជាក់របស់ឯកឧត្តម អៀង វុធ។

ជាមួយនឹងការលើកឡើងពីការរីកចម្រើនជីវភាពប្រជាកសិករ ឯកឧត្តម អៀង វុធ ក៏បានជម្រាប   ជូនគណៈកម្មការរដ្ឋសភា ពីផលលំបាក ក្នុងការប្រកបរបរកសិកម្មនៅក្នុងខេត្តជាប់ព្រំដែនថៃនេះផងដែរ។ បញ្ហាផលលំបាកសំខាន់មានពីរគឺ ការខ្វះទឹក និងខ្វះបច្ចេកទេសដំាដុះ។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានស្នើមកថ្នាក់ដឹកនាំខេត្ត ឲ្យ​ជួយ​​បណ្តុះបណ្តាលពួកគាត់បន្ថែមទៀតនូវចំណេះដឹង បច្ចេកទេសកសិកម្ម ដើម្បីបង្កើនគុណភាព និងបរិមាណកសិផល ឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ ចំណែកប្រព័ន្ធធារាសាស្ត្រវិញ បច្ចុប្បន្នខេត្តមានប្រព័ន្ធធារាសាស្ត្រធំៗតែពីរប៉ុណ្ណោះ។ ធារាសាស្រ្តចំនួនពីរនេះ មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដល់ការដាំដំណាំកសិកម្ម ទូទាំងខេត្តឡើយ។

ឯកឧត្តម អៀង វុធ បានបញ្ជាក់ថា “បញ្ហានេះអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធកំពុង រិះរកមធ្យោ​បាយដោះស្រាយជូនប្រជាពលរដ្ឋ “។



គណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា កម្ពុជា-ទ្បាវ-វៀតណាម ជួបប្រជុំនៅប្រទេសទ្បាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ

ប្រធានគណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ​ និងសន្តិសុខ​នៃរដ្ឋសភា​ ប្រទេសកម្ពុជា ​ឡាវ​ និង​ វៀតណាម ​បានជួបប្រជុំគ្នា​ នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅសណ្ឋាគារ​ចំប៉ាសាក់​ហ្រ្គែន​ ក្នុងខេត្ត​ចំប៉ាសាក់​ ប្រទេសឡាវ​ ដើម្បី​ជំរុញ​ និងគំាទ្រ​ ដល់គម្រោង​អភិវឌ្ឍតំបន់​ត្រីកោណអភិវឌ្ឍន៍​(CLV) ​ដែលរដ្ឋាភិបាលប្រទេស ​កម្ពុជា ​ឡាវ ​និងវៀតណាម ​បានបង្កើត​រួមគ្នា។​ កិច្ចប្រជុំនេះ​ បានប្រារព្ធ​ពិធីបើក​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ របស់​ ឯកឧត្តម​បណ្ឌិត​ សាយ​សុំផន​ ភុំវិហាន​ អនុប្រធាន​សភាជាតិ​ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​
ប្រធានគណៈកម្មការ​ជំនាញ​រដ្ឋសភា​​ទំាងបីប្រទេស​ ដែលទទួល​បន្ទុកវិស័យ​មហាផ្ទៃ ​ការ​ពារជាតិ​ សន្តិសុខ​ បានលើកឡើងថា ​កិច្ចប្រជុំនេះ​ជាការលើក​ស្ទួយតួនាទី​ ភារកិច្ច​ ក្នុងការ​ពិនិត្យ ​តាមដាន​ និងគំាទ្រ ​របស់រដ្ឋសភា​ ទៅដល់គម្រោង​អភិវឌ្ឍ​តំបន់ត្រី​កោណអភិវឌ្ឍន៍​ ដែលរដ្ឋាភិបាល​ប្រទេសទំាងបី​ កម្ពុជា ​ឡាវ ​និងវៀតណាម​ បាននឹងកំពុង​អនុវត្តរួមគ្នា។​
 មានប្រសាសន៍​ក្នុងឱកាស​បើកកិច្ចប្រជុំ​ ឯកឧត្តម ​វីឡៃ ​ដួងម៉ានី​ ប្រធាន​គណៈកម្មាធិការ​ការពារប្រទេស ​និងសន្តិសុខ​ រដ្ឋសភាឡាវ ​បានចាត់ទុក​ជំនួបនាពេល​នេះ ​ថាមានសារៈ​សំខាន់ក្នុង​ការពង្រឹង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ រវាងប្រទេស​ទំាងបី​ ឲ្យកាន់​តែល្អន្ថែមទៀត​ ដើម្បី​ជំរុញល្បឿន​ នៃការអភិវឌ្ឍ​ក្នុងតំបន់​ត្រីកោណ ​បានសម្រេច​តាមផែនការ​។
ឯកឧត្តម​បានសង្កត់ធ្ងន់ថា​ កិច្ចការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៏(CLV) ​ឲ្យបានល្អ​ ជាផ្នែកសំខាន់​ដើម្បីឈាន​ដល់​ការសម្រេច ​តាមផែនការ​ទំាងឡាយ ​ដែលបាន​ដាក់ចេញ។​
ចំណែក ​ឯកឧត្តម​ ង្វៀន ​គីមខ័រ ​ប្រធានគណៈកម្មា​ធិការសន្តិសុខ និង​ការពារប្រទេស​នៃរដ្ឋសភា​វៀតណាមវិញ​ បានចាត់ទុក​ថាតំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​ជាទីតាំង​ដ៏មាន​សក្តា​នុ​ពល​​​សម្រាប់ប្រទេស​ទាំងបី ​ទាំងផ្នែក​នយោបាយ ​សេដ្ឋកិច្ច ​បរិស្ថាន​ធម្មជាតិ ​និងសន្តិសុខ​។

ឯកឧត្តម​បានបញ្ជាក់​ថា “​រដ្ឋសភាប្រទេស​វៀតណាម​ បានគំា​ទ្រយ៉ាងពេញ​ទំហឹង​ចំពោះផែន​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​ និង​ត្រៀម​ជជែក​ផ្លាស់ប្តូរ​បទពិសោធន៍ ​នៅក្នុង​កិច្ច​ប្រជុំ​ពេលនេះ ​ដើម្បី​ធ្វើយ៉ាងណា ​ឲ្យសកម្មភាព​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​មាន​ដំណើរ​ទៅមុខ​ ដោយរលូន​”។

 ក្នុងកិច្ច​ប្រជុំនេះ ​ឯកឧត្តម​ ហ៊ុន ​ណេង ​ប្រធានគណៈ​កម្មការ​មហាផ្ទៃ ​ការពារជាតិ ​និងមុខងារ​សាធារណៈ​នៃរដ្ឋសភា​កម្ពុជា​ បានមាន​ប្រសាសន៍​លើកឡើងថា​ រដ្ឋសភា​កម្ពុជា ​បានចុះ​អនុស្សារណៈ​យោគយល់គ្នា​ ស្តីពីកិច្ច​សហប្រតិបត្តិការ​គ្នា ជាមួយ​រដ្ឋសភា​ប្រទេសឡាវ ​និងបាន​ចុះកិច្ច​ព្រមព្រៀង​ស្តីពី​ សហប្រតិបត្តិការ​គ្នា​ ជាមួយរដ្ឋវៀតណាម​ ដែលកិច្ច​ព្រមព្រៀង ​និងអនុស្សារណៈ​នេះ ​ជាក្របខណ្ឌ័​ច្បាប់ដ៏​សំខាន់​ ក្នុងការ​បង្កើនកិច្ច​សហប្រតិបត្តិការ​ ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក​ នៃស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងបី​ប្រទេស​ ក្នុងការជំរុញ​ និងគំា​ទ្រការអភិវឌ្ឍ​តំបន់​កោណ​ដ៏​មាន​សក្តានុពល​។
ប៉ុន្តែ ​ឯកឧត្តម​បានលើកឡើងថា​ ទោះបី​រហូតមក​ដល់ពេលនេះ ​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេស​ទាំងបី ពិសេស​រវាងរដ្ឋសភា​ប្រទេសទំាងបី​ បានទទួល​លទ្ធផល​វិជ្ជមានជាច្រើន​ យ៉ាងណាក្តី ​ក៏នៅមាន​បញ្ហាប្រឈម​មួយចំនួនទៀត​ ដែលតម្រូវឲ្យ​ ប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ​ បង្កើនកិច្ច​សហប្រតិបត្តិ​ការរួមគ្នា ​ដំណោះស្រាយ ​បញ្ហាសេសសល់​ ទៀត​។
ឯកឧត្តម ​ហ៊ុន ​ណេង​ បានលើក​ពីបញ្ហា​ប្រឈម ​ដល់ការ​អភិវឌ្ឍ​នៅក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍​ រួមមាន​ការគម្លាត​ឆ្ងាយពីគ្នា ​នូវជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ នៃប្រទេស​ទំាងបី​ ដូចជា​ការផ្គត់ផ្គង់​ទឹកស្អាត​ អគ្គិសនី​ ជាដើមនោះ ​មានភាព​មិនស្មើគ្នា។​ លើសពីនេះ​ទៀតបទ​ឧក្រិដ្ឋឆ្លងដែន​ ដូចការ​ជួញដូរ​គ្រឿងញៀន​ ការជួញដូរ​ស្រ្តី ​និងកុមារ​ ការរត់​ពន្ធឆ្លងដែន បទ​ល្មើសព្រៃឈើ ​ការជួញដូរ​អាវុធជាតិផ្ទុះ​ និងអំពើ​ភេរវកម្ម​ នៅតែមាន​។
ទោះយ៉ាងណា ​ឯកឧត្តម​ ហ៊ុន​ ណេង ​បានវាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចប្រជុំ​ពេលនេះ​ ដោយបាន​ចាត់ទុកថា​ បានប្រារព្ធ​ធ្វើឡើង​ស្របទៅ​នឹងចក្ខុ​វិស័យរបស់​អាស៊ាន​ ដែលកំពុង​ឈានទៅសម្រេច​ឲ្យបាននូវ​ សមាហរណកម្ម​សេដ្ឋកិច្ច​ នៅចុងឆ្នាំ​២០១៥នេះ។​
ឯកឧត្តមបណ្ឌិត​ សាយ​សុំផន​ ភុំវិហាន​ បានមាន​ប្រសាសន៍ថា​ សក្ខីភាព​នៃកិច្ច​សហប្រតិបត្តិការ​ រវាងប្រទេស​កម្ពុជា​ វៀតណាម ​និងឡាវ​ ដ៏ល្អ ​និងស្អិត​រមួត​បានឆ្លុះបញ្ចាំង​ តាមរយៈ​កិច្ចប្រជុំ​នៅពេលនេះ​។ ឯកឧត្តម​បានលើក​ឡើងថា ​កិច្ចប្រជុំនេះ​ បានបង្ហាញ​ពីស្មារតី​អនុវត្តកិច្ច​ព្រមព្រៀង​ ស្តីពីកិច្ច​សហប្រតិបត្តិ​ការរវាង​ប្រទេសទាំងបី​ ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការ​ លើគ្រប់​វិស័យសំដៅ​រួមចំណែក​លើកកម្ពស់​ដល់ការ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​។
ឯកឧត្តម​អនុប្រធាន​រដ្ឋសភា​ជាតិទ្បាវ​ បានមាន​ប្រសាសន៍​បន្តថា​ ស្ថាប័ននីតិប្បញ្ញត្តិ​នៃប្រទេសទាំងបី​ បានគាំទ្រ​ និងលើកទឹក​ចិត្តដល់​រដ្ឋាភិបាល​នៃប្រទេសរៀង​ៗខ្លួន​ ក្នុងការអនុវត្ត​ និងសម្រេច​ឲ្យបាននូវ​សេចក្តីប្រាថ្នា​ ក្នុងការ​ប្រែក្លាយ​តំបន់ត្រីកោណ​ឲ្យទៅ​ជាមជ្ឈមណ្ឌល​ ដែលមាន​កំណើន​សេដ្ឋកិច្ច​ និង​វិបុល​ភាព​
សូមបញ្ជាក់ថា​ រដ្ឋាភិបាល​ប្រទេសកម្ពុជា​ ឡាវ​ និង​វៀតណាម​ បានបង្កើត​ តំបន់អភិវឌ្ឍន៍​ត្រីកោណកម្ពុជា​ វៀតណាម​ និងឡាវ(CLV)​ នៅក្នុងខេត្ត​ចំនួន១៣ ​ក្នុងនោះ ​ប្រទេសកម្ពុជា​មានខេត្ត​ចំនួន៤​ គឺ ​ខេត្តស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ និងខេត្តក្រចេះ។​ ប្រទេស​ឡាវមាន​ចំនួន៤ខេត្ត​ និងប្រទេស​វៀតណាម​ មានខេត្តចំនួន៥​ ។ នេះជាលើកទី២​ ហើយដែល​គណៈកម្មការ​ ឬគណៈកម្មាធិការ​ រដ្ឋសភា​ប្រទេសទំាងបី​ ដែលទទួល​បន្ទុកវិស័យ​សន្តិសុខ​ ការពារជាតិ ​បានជួប​ប្រជុំគ្នា​ដើម្បីគំាទ្រ ​និងជំរុញការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ របស់រដ្ឋាភិបាល​ខ្លួន ​ឲ្យដំណើរការ​ទៅមុខបាន​លឿន ​ដើម្បីជាប្រយោជន៍​ដល់ប្រជាជន​និងប្រទេស​ទំាងបី​៕



សម្តេចតេជោ ផ្ញើសារជូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី៣០​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋម​ន្ត្រី ​នៃព្រះរាជាណាច​ក្រកម្ពុជា ​បានបង្ហោះ​សារនៅក្នុងទំព័រ​ Facebook​ ផ្លូវការរបស់សម្តេច ​ថា សម្តេច​សូមអរគុណ​ប្រជាពលរដ្ឋខ្មែរ​ ដែលបាន​ចូលរួមថែរក្សា​សន្តិភាព ​ដល់សង្គម​ជាតិយើង ​ដែលជាសេចក្តី​ត្រូវការចាំបាច់​បំផុត ក្នុ​ងការអភិវឌ្ឍ​ប្រទេសជាតិអោ​យរីកចម្រើន។ ​សម្តេចតេជោ ​និងគណៈប្រតិ​ភូកម្ពុជា ​បានវិលត្រឡ​ប់មកពីការ​ចូលរួមកិច្ច​ប្រជុំកំពូល​អង្គការសហ​ប្រជាជាតិនៅ​ទីក្រុង ​New York​ សហរដ្ឋអា​មេរិកកាល​ពីម្សិលមិញនេះ​ ប្រកបដោយ​ផ្លែផ្កាជាទី​មោទនៈបំផុត។​

សម្តេចតេជោបា​នលើកឡើងថា​ ពេលនេះក៏​ជារដូវ​បុណ្យភ្ជុំ ​ដែលប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេស​ បានចូលរួម​កាន់បិណ្ឌតាំង​ពីថ្ងៃទី ​២៨ ខែ ​កញ្ញា រហូត​មកទល់ថ្ងៃនេះ ​គឺដល់ពិធីកាន់​បិណ្ឌទី៣ហើយ។ ​ទន្ទឹមនឹង​ប្រជាពលរដ្ឋ​ ជាពិសេស ​កម្មករ​ កម្មការិនី​ត្រូវទៅជួប​ជុំក្រុមគ្រួសារ​ នៅតាមបណ្តាខេត្តនានា ​សម្តេចតេជោ ​បានស្នើឲ្យ​ក្រសួង ​និង អាជ្ញាធ​រមានសមត្ថកិច្ចទូ​ទាំងប្រទេស​ជួយពិនិត្យ ​រៀបចំការពារ​សុខសុវត្ថិភាព​ជូនប្រជាពល​រដ្ឋអោយបាន​ល្អបំផុត។​ ជាមួយគ្នានេះដែរ​ សូមអាជ្ញាធ​រមានសមត្ថកិច្ច​ពិនិត្យតម្លៃសំ​បុត្ររថយន្ត​ឈ្នួលគ្រប់ប្រភេទ ​កុំអោយតម្លើង​ថ្លៃក្នុងពេលរ​ដូវបុណ្យទាន ​ជាពិសេសក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌនេះ​តែម្តង។ជាមួយ​គ្នានេះដែរ ​សម្តេចតេជោបា​នស្នើដល់បង​ប្អូនដែល​បញ្ជាយាន្តយន្តគ្រប់​ប្រភេទ​មេត្តាប្រុងប្រយ័ត្ន​ក្នុងការបើកបរ​ ដោយត្រូវ​គោរពច្បាប់ច​រាចរណ៍ គោ​រពជីវិតខ្លួនឯង ​នឹងគោរពជិវិតអ្នកដ៏ទៃ​ និងស្នើដល់​បងប្អូនដែលធ្វើ​ដំណើរតាមទូក​ កាណូត ​សុំមេត្តាកុំដឹក​លើសចំណុះ នឹងកុំ​ធ្វើដំណើរពេ​លធាតុអាកាស​មិនល្អដែលនាំ​មកនូវគ្រោះ​ថ្នាក់ជាយថាហេ​តុ។


សម្តេចតេជោ​បានបន្ថែមថា​ ប្រជាពលរ​ដ្ឋទូទាំងប្រទេស​ពិតជាបាន​យល់ច្បាស់ណាស់​ថា ពេលដែល​ប្រទេសជាតិ​មានសុខសន្តិភាព​ គឺប្រជាពល​រដ្ឋកាន់តែ​មានឱកាសច្រើន ​ហើយជាពិសេស​ យើងទាំងអ​ស់គ្នាបានចូលរួម​ជួបជុំក្រុមគ្រួ​សារអបអរសាទ​រពិធីបុណ្យភ្ជុំ​នេះជាដើម។​ សម្តេចតេជោ​សង្កត់ធ្ងន់ថា ​ការឃោសនា​ញុះញុងបំពុលប​រិយាកាសន​យោបាយ ដែ​លធ្វើអោយច​លាចល ​គឺនឹងបំផ្លាញ​សេចក្តីសុខ​របស់ប្រជា​ពលរដ្ឋ ​ហើយនឹងធ្វើ​អោយអន្តរាយដល់​ជាតិទាំងមូល។​ ទង្វើបែបនេះក៏​ប្រាសចាកជាមួ​យនឹងទង្វើ​អ្នកកាន់ព្រះពុទ្ធ​សាសនាផងដែរ៕​

ក្រសួងការងារបន្ថែមថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌ១ថ្ងៃទៀត ដើម្បីសម្រួលដល់ការឈប់សំរាករបស់កម្មករ និយោជិត

យោងតាម​សេចក្តីជូន​ដំណឹង ​របស់ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះថ្ងៃទី​ ២៩ ខែកញ្ញា ​ឆ្នាំ២០១៥​ បានបញ្ជាក់​ឲ្យដឹងថា ​ដើម្បីបង្កល​ក្ខណៈងាយ​ស្រួលដល់បង​ប្អូនកម្មករ និយោជិត ​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌខាង​មុខនេះ ​សូមម្ចាស់ ​និងនាយកស​ហគ្រាស គ្រឹះ​ស្ថានទាំងអស់​ ដែលស្ថិត​ក្នុងដែន​អនុវត្តនៃច្បាប់ ​ស្តីពីការងា​រអនុវត្តនូ​វចំណុច២៖​ គឺទី១. អនុញ្ញាត​ឲ្យកម្មករ​ និយោជិត​ទាំងអស់​របស់ខ្លួន ​ឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួលនាឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ ​ក្នុងកំឡុង​ពេល៤​ថ្ងៃគឺ ថ្ងៃទី ​១១-១២-១៣ ​និងថ្ងៃទី ​១៤ ខែតុលា ​ឆ្នាំ២០១៥​ ជំនួសថ្ងៃអាទិត្យទី​១១។ ​ទី២. ខិតខំ​រៀបចំបើក​ប្រាក់ឈ្នួលក​ម្មករ និយោជិត​ឲ្យបានមុន​ថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ ​បើពុំមានលទ្ធភាព​បើកប្រាក់​ឈ្នួលទាន់​ពេលទេ សូមអ​នុញ្ញាតឲ្យកម្មករ​ និយោជិត​ទទួលប្រាក់​បុរេប្រទាន​យ៉ាងតិច ​៥០% មុនពេល​បុណ្យភ្ជុំបិណ្ឌ៕​

កម្ពុជា​នឹងរៀបចំ​ទិវាគ្រូប​ង្រៀន នៅថ្ងៃ​ទី ០៧ ខែតុ​លា ខា​ងមុខនេះ

យោង​តាមសេចក្តី​ប្រកាសព័ត៌​មាន របស់ក្រ​សួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ២០១៥ បានឲ្យ​ដឹងថា ក្រសួង​អប់រំ យុវជ​ន និងកីឡា នឹង​រៀបចំទិវាគ្រូប​ង្រៀន​ឆ្នាំ២០១៥ ក្រោមប្រធានបទ «លើកកម្ពស់សក្កានុពលគ្រូបង្រៀន ដើម្បីកសាងសង្គមប្រកបដោយនិរន្ត​រ​ភាព» ក្នុងគោល​បំណង ជាកា​រដឹងគុណដ​ល់គ្រូបង្រៀ​នទាំងអស់ ​ដែលបានបូ​ជាកម្លាំងកាយចិ​ត្ត ប្រាជ្ញាស្មារតី​ ក្នុងកា​រខិតខំព្យាយាមបង្ហា​ត់បង្រៀនសិក្សា​នុសិស្ស-និស្សិ​ត ទទួលបា​នលទ្ធផ​លល្អគួរជាទីមោទនៈ។ ទិវាគ្រូបង្រៀនឆ្នាំ២០១៥ នឹងប្រារព្ធធ្វើនៅ វិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា ថ្ងៃទី ០៧ ខែតុ​លា ឆ្នាំ២០១៥ វេលា​ម៉ោង ៨: ០០ នាទីព្រឹ​ក៕

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី 60 លានដុល្លារអាមេរិក ដើម្បីបង្កើនផលិតកម្មកសិកម្មនៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ថា​ ADB​ បាន​អនុម័ត​លើកម្ចី​ក្នុងទឹក​ប្រាក់​ ៦០​ លានដុល្លារ​អាមេរិក​ ក្នុង​គោល​បំណង​បង្កើន​ផលិតកម្ម​កសិកម្ម​ តាម​រយៈការ​ស្តារ​ឡើងវិញ​និង​ការ​ធ្វើការ​ធ្វើ​ទំនើប​កម្ម​ ប្រព័ន្ធ​ធារា​សាស្ត្រ​ក្នុង​ខេត្ត​កំពង់ធំ​ និងខេត្ត​បាត់ដំបង​ ដើម្បី​ទប់ទល់​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​។
 សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ADB​ នៅថ្ងៃ​ទី២៩​ ខែ​កញ្ញានេះ​ បាន​លើក​ឡើងថា​ លោក​ Raza​ Mahmood ​Farrukh​ អ្នកឯកទេស​ខាង​ធនធាន​ទឹក​ នៃ​នាយកដ្ឋាន​តំបន់​អាស៊ីអាគ្នេយ៍​របស់ ​ADB ​បាន​មាន​ប្រសាសន៍​ថា ​“ផលិតភាព​កសិកម្ម​ទាប​ គឺជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ សម្រាប់​កសិករ​ខ្មែរ​ ដែល​ពឹងពាក់​លើប្រព័ន្ធ​ធារា​សាស្ត្រ​ ដែលមិន​សូវ​ទទួល​បានការ​ថែទាំ ​សម្រាប់​បង្ក​បង្កើន​ផល​ស្រូវ​របស់​ខ្លួន​។ ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ ​នឹងផ្តល់​ការ​គាំទ្រ​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ​ដើម្បី​ពង្រីក​ទំហំដី ​ដែល​ទទួល​បានការ​ស្រោច​ស្រព​ និងការ​គ្រប់គ្រង​ធនធាន​ទឹក​ឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព​។
 លោកបន្តថា​ ហិរញ្ញ​ប្បទាន​នេះ ​នឹងកាត់​បន្ថយភាព​ងាយរង​គ្រោះរបស់​ប្រជា​កសិករ​ ដោយសារ​តែមុខ​សញ្ញា​គ្រោះថ្នាក់​ធម្មជាតិ​ ដូចជា​ ទឹកជំនន់​ ជាដើម​ ដែលកើត​ឡើងដោយ​សារតែ​ការ​ប្រែប្រួល​អាកាស​ធាតុ​។ គម្រោង​នេះ ​នឹង​បង្កើន​ប្រសិទ្ធ​ភាព​ និងភាព​ធន់ទៅ​នឹងអាកាស​ធាតុនៃ​ប្រព័ន្ធ​ធារា​សាស្ត្រ ​ក្នុង​ខេត្ត​កំពង់ធំ​ និង​បាត់ដំបង​។

 សេចក្តី​ប្រកាស ​លើក​ឡើងថា​ គិតត្រឹម​ឆ្នាំ​២០២១​ ផ្ទៃដី​ដាំដុះ​សរុប​ ទាំង​រដូវប្រាំង​ និង​រដូវ​វស្សា​ នឹង​កើន​ឡើង​ទ្វេរ​ដង​ដល់​ ២៩៥០០​ ហិចតា ​ពី ​១៣៥០០ ​ហិចតា​ ក្នុងឆ្នាំ​ ២០១៥​ ហើយ​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​ ៣​ នឹង​សម្រេច​បាន​នូវ​ប្រសិទ្ធភាព​ស្រោច​ស្រព​បាន​ ១០០%​។

សេចក្តី​ប្រកាស​ ក៏បាន​បង្ហាញថា​ តាមរយៈ​ការកែ​លំអ​ប្រព័ន្ធ​ធារាសាស្ត្រ​ និងការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ ដល់​កសិករ​ ក្នុង​ខេត្តកំពង់ធំ​ និងខេត្ត​បាត់ដំបង​ កម្ចីនេះ​នឹង​ជួយ​បង្កើន​ផលិតភាព​កសិកម្ម​ និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​នៅតាម​មូលដ្ឋាន​ ដោយសារ​តែពួក​គេអាច​មាន​លទ្ធភាព​បង្កប​ង្កើនផល​ស្រូវ​ បន្លែ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេងៗ​ បានម្តង​ទៀត​ នៅ​រដូវ​ប្រាំង​។
សេចក្តី​ប្រកាស ​លើក​ឡើងថា​ គម្រោងនេះ​ នឹងផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​រដ្ឋាភិបាល​ និង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ អំពី​របៀប​គ្រប់គ្រង​ធនធាន​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ ដែល​ក្នុង​នោះ​សមាជិក​និងអ្នក​គ្រប់គ្រង​សហគមន៍​ នេះយ៉ាង​តិចបំផុត​ ៣០% ​ត្រូវតែ​ជាស្ត្រី។​ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ នឹង​ទទួល​ខុសត្រូវ​លើការ​ប្រើប្រាស់​ និង​ការ​ថែទាំ​ប្រឡាយ​រងទី២​។
គម្រោង​នេះ​ ក៏នឹង​បំពេញ​បន្ថែម​ឲ្យគំនិត​ផ្តួចផ្តើម​ ដែលគាំ​ទ្រដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្សេង​ទៀត​ ក្នុង​តំបន់​នេះ ​ដូចជា​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ដែល​ធន់​នឹង​អាកាសធាតុ​ ដែល​កំពុង​តែ​អនុវត្ត​ ព្រោះ​កសិករ​អាច​ទទួល​បាន​គ្រាប់​ពូជ​ដែល​មាន​គុណភាព​ខ្ពស់​ ដោយ​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ​។

សេចក្តី​ប្រកាស ​លើក​ឡើង​ថា​ កម្ចី​នេះ មានប្រភព​ពីមូល​និធិ​អភិវឌ្ឍន៍​អាស៊ី​ ដែល​ជាកម្ចី​សម្បទាន​របស់​ ADB​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​ថវិកា​បដិភាគ​ចំនួន​ ៦,១​ លានដុល្លារ​។ គម្រោង​នេះ ​នឹង​មានរយៈ​ពេល​ ៥​ ឆ្នាំ​ ដោយ​នឹង​បញ្ចប់​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២១​៕


កិច្ច​សម្ភាស​ន៍ឯកឧត្តម​ កែវ ​រ៉េមី​ ឆ្លើយតប​ និងឯកឧត្តម​ សម រង្ស៊ី​

Tuesday, September 29, 2015

ឯកឧត្តម កែវ រ៉េមី ប្រតិកម្មនិងការលើកឡើងរបស់ មេបក្សប្រឆាំងដែលថា កម្ពុជាជាប្រទេសផ្តាច់ការ

នៅថ្ងៃទី ​២៩ ខែកញ្ញា ​ឆ្នាំ២០១៥នេះ​ ឯកឧត្តម​ កែវ រ៉េមី ​រដ្ឋលេខា​ធិការ និង​ជាអនុ​ប្រធានអង្គភាព​ព័ត៌មាន ​និងប្រតិកម្មរហ័ស​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី ​បានប្រតិកម្ម​ទៅនិងសំដី​របស់ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ឯកឧត្តម ​សម រង្ស៊ី ​ដែលធ្វើឡើង​នៅក្នុងកិច្ច​សម្ភាសន៍ជាមួ​យវិទ្យុ ​ABC របស់​អូស្រ្តាលី ​កាលពីថ្ងៃទី ​២៤ ខែកញ្ញា ​ឆ្នាំ២០១៥ កន្លង​ទៅថ្មីៗនេះ ​ដោយឯកឧត្តម​ សម រង្ស៊ី ​បានលើកឡើងថា ​ប្រទេសកម្ពុជា​ជាប្រទេសផ្តាច់​ការ ហើយ​មិនខុសប្លែកពីមេ​ដឹកនាំផ្តាច់ការ​មួយចំនួន ​នៅលើពិភពលោក​នោះទេ ហើ​យនាយករដ្ឋមន្ត្រី​ដដែលជាង៣០ឆ្នាំ ​ហើយគណបក្សដឹក​នាំប្រទេសជាង៣៦ឆ្នាំ ​ល្មមដល់ពេល​ត្រូវធ្វើការ​ផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។​

ឯកឧត្តម​ កែវ រ៉េមី ​បានមាន​ប្រសាសន៍ថា ​នៅក្នុងច្បាប់​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា ​គឺប្រកាន់​យកគោលការណ៍​លទ្ធិប្រជាធិប​តេយ្យសេរី​ពហុបក្ស ​ដែលមានបក្សន​យោបាយជាច្រើន​ចូលរួមប្រកួតប្រជែង​ក្នុងការបោះ​ឆ្នោតសកល ​និងអសកល ​ដែលផ្តល់​ជំរើសឲ្យ​ប្រជាជនខ្មែរ​ទូទាំងប្រទេស​គាត់អាច​ រើសបក្សនយោបាយ​ណាក៏បាន ​ដែលគាត់​ពេញចិត្ត។ ​ប្រជាជនខ្មែរអាច​បោះឆ្នោតដោយ​សេរី ដោយផ្ទា​ល់ និង​ដោយសំងាត់។​  ឯកឧត្តម ​កែវ រ៉េមី ​បន្តថាកម្ពុជា​មានការបោះ​ឆ្នោតថ្នាក់ជាតិ​ជាទៀងទាត់​៥ឆ្នាំម្តង ​រហូតមានការ​បោះឆ្នោតថ្នាក់​ក្រោមជាតិ ​ក្រុមប្រឹក្សាឃុំ​សង្កាត់,​ ខេត្ត, ក្រុង,​ ស្រុក,​ ខណ្ឌ ​ទៀតផង។​

ចំពោះសិទ្ធិ​សេរីភាពក្នុងការ​បញ្ចេញមតិវិញ ​ឯកឧត្តម​ កែវ រ៉េមី ​បានបញ្ជាក់ថា ​គឺប្រជាជនកម្ពុជា​មានសិទ្ធិសេរីភាព​ក្នុងការសម្តែងមតិ ​ដូចមានចែង​នូវក្នុងច្បាប់​រដ្ឋធម្មនុញ្ញ ​និងច្បាប់ដទៃទៀត​ដោយបរិបូរណ៍ ​ដូចជាច្បាប់​បាតុកម្ម ​ និងច្បាប់​សារពត័មាន​ជាដើម។ ​ដោយឡែកចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងប្រទេស​កម្ពុជាវិញ ​បានបើកទូលាយ​ដល់គ្រប់​ស្ថាប័ន ដែលមាន​ទាំងទូរទស្សន៍​ កាសែត ​និងវិទ្យុ ​ដោយក្នុងនោះយើ​ងឃើញថាបច្ចុប្បន្ននេះ ​មានវិទ្យុក្នុងស្រុក​ និងបរទេស​ជាច្រើន ​ទាំងផ្សាយចេញពី​រាជធានីភ្នំពេញ ​និងគ្រប់ខេត្តក្រុងក្នុ​ងប្រទេសកម្ពុជា​ដោយសេរី ​និងគ្មានការ​ត្រួតពិនិត្យជាមុន។ ​

ប៉ុន្តែទោះជាយ៉ាងណា ​ឯកឧត្តម ​កែវ រ៉េមី ​បានបញ្ជាក់ថា ​សំរាប់សិទ្ធិ​សេរីភាពដែលយើងប្រើ​ប្រាស់គប្បីមាន​ការគោរពដល់​សិទ្ធិអ្នកដ៏ទៃផង។ ​ឯកឧត្តម​ កែវ រ៉េមី​ បានសង្កត់ធ្ងន់​ថា កម្ពុជាជា​ស្ថានសួគ៍នៃអង្គការ​សង្គមស៊ីវិល ​ដែលមានស្ទើររាប់​ពាន់អង្គការទៅ​ហើយ ក្នុងប្រទេស​ដ៏តូចមួយនេះ។ ​ជាមួយគ្នានេះមាន​ការបើកទូលាយ​ក្នុងការប្រើប្រាស់ ​បណ្តាញសង្គមថ្មី​ ដែលមាន ​Facebook,​ Twitter និង ​Instagram ​ជាដើម ដែលប​ច្ចុប្បន្នមានប្រជា​ជនខ្មែរលាននាក់​កំពុងប្រើប្រាស់ដោ​យគ្មានការគ្រប់គ្រង។​


ចំពោះការលើក​ឡើងរបស់ ​ឯកឧត្តម សម ​រង្ស៊ី ដែលថា ​កម្ពុជាមាន​នាយករដ្ឋមន្ត្រី​ដដែលជាង៣០ឆ្នាំ ​ល្មមដល់ពេល​ត្រូវធ្វើការផ្លាស់​ប្តូរនាយករដ្ឋមន្ត្រីនោះ ​គឺវាជាការលើក​ឡើងដោយខុសពី​ភាពជាក់ស្តែង​ក្នុងរបបដឹកនាំ​របស់កម្ពុជា​ ដែលប្រកាន់​យករបបសភា​និយម គឺខុសពី​របបប្រធានាធិ​បតីនិយមដែល​កំណត់អណត្តិនៅ​ក្នុងគ្រប់គ្រងនោះ។ ​ឯកឧត្តម ​កែវ រ៉េមី បានបន្ថែមថា ​ការដឹកនាំរបស់ ​សម្តេចតេជោ ​ហ៊ុន សែន​ គឺធ្វើឡើងដោយសារ​មានការពេញចិត្តពីផ្ទៃ​ក្នុងបក្សប្រជាជន​ដែលគាំទ្រសម្តេច ​ជាបេក្ខជននាយ​ករដ្ឋមន្ត្រី។​ ម៉្យាងវិញទៀ​តគណបក្សប្រជាជន​ ដឹកនាំប្រទេស​មកយូរក៏ព្រោះតែ​គណបក្សនេះ​នៅតែទទួលបាន​ការគាំទ្រពីប្រជាពល​រដ្ឋតាមរយៈ​ការបោះឆ្នោត ​គឺមិនមែនចេះតែ​កាន់អំណាចតាម​ចិត្តចង់ ​រឺតាមការនឹកឃើញ​នោះទេ៕

Monday, September 28, 2015

ជំនួបចរចានយោបាយរវាងគណបក្សនយោបាយធំៗទាំងពីរនឹងធ្វើម្តងទៀតនៅដើមខែតុលាខាងមុខនេះ

នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​រដ្ឋសភា ​បានចេញសេចក្តី​ប្រកាសព័ត៌មាន​មួយអំពី ការជួប​គ្នាម្តងទៀតរវាង​ថ្នាក់ដឹកនាំ ​គណបក្សនយោបាយ​ដែលមានអសនៈ​ក្នុងសភាទាំង​ពីរ ដើម្បីជួប​ប្រជុំពិភាក្សា​គ្នាអំពីការធ្វើវិសោធន​កម្មបទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភា។​


 កិច្ចប្រជុំ​នឹងធ្វើឡើង​នៅថ្ងៃព្រហស្បតិ៍​ ទី១ ខែតុលា ​ឆ្នាំ២០១៥ ​វេលាម៉ោង ៥​ ល្ងាច នៅវិមាន​រដ្ឋសភា។​ នេះបើតាមសេច​ក្តីប្រកាស ​ចុះថ្ងៃទី២៨កញ្ញា។​សេចក្តីប្រកាស​ព័ត៌មាននេះបាន​បន្តថា ​ថ្នាក់ដឹកនាំតំណាងរាស្ត្រ ​នៃគណបក្ស​ប្រជាជនកម្ពុជា ​ដឹកនាំដោយ​សម្តេចក្រឡាហោម​ ស ខេង ប្រធាន​ ចំណែកថ្នាក់​ដឹកនាំតំ​ណាងរាស្ត្រ ​នៃគណបក្ស​សង្គ្រោះជាតិ ដឹក​នាំដោយលោក​សមរង្ស៊ី ​ប្រធាន ​និងមានការ​ចូលរួមពីក្រុម​ការងារចម្រុះ​គណបក្សនៃ​គណៈកម្មការ​ពិសេសចំ​ពោះកិច្ច ​រៀបចំតាក់តែង​សេចក្តីស្នើវិសោធនកម្ម​បទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភា៕​

កម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយបណ្តាប្រទេសសមាជិក នៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពនានា ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ

សម្តេច​តេជោ ហ៊ុន សែន ​បានថ្លែងក្នុង ​«កិច្ចប្រជុំប្រមុខ​ដឹកនាំពីភព​លោកស្តីពីស​មភាពយ៉េនឌ័រ​ និងការលើក​កម្ពស់សិទ្ធ​អំណាចស្រ្តី:​ ការប្តេជ្ញា​ចិត្តឆ្ពោះទៅរ​កវិធានការ»​ នៅថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០១៥​ នៅទីក្រុងញូវ​យ៉កថា ​ប្រទេសកម្ពុជា​បានចូលរួមយ៉ាង​សកម្មជាមួយ​បណ្តាប្រទេសស​មាជិក​ នៃអង្គការ​សហប្រជាជាតិ ​ក្នុងការអនុវត្ត​គោលនយោបាយ,​ យុទ្ធសាស្ត្រ,​ កម្មវិធី​ និងផែនការ​សកម្មភាព​នានា ​សំដៅលើកកម្ពស់ស​មភាពយ៉េនឌ័រ​ និងសិទ្ធអំណាចស្ត្រី ​ហើយសំរេច​បាននូវ​ វឌ្ឍនភាព​ជាច្រើន ​តាមវិស័យ​សំខាន់ៗរួម​មាន៖

-ការអនុម័តច្បាប់ ​និងក្របខណ្ឌ​និយ័តកម្ម ​ដើម្បីផ្តល់​ការគាំពារ,​ លុបបំបាត់ការ​រើសអើងនិងកាត់​បន្ថយអំពើ​ហិង្សា លើ​ស្ត្រី និងក្មេងស្រី,​ ការលើកកម្ពស់​សមភាពយ៉េនឌ័រ​ នៅក្នុងវិស័យអប់រំ​ តាមរយៈការប​ង្កើនការចុះឈ្មោះចូល​រៀនរបស់​ក្មេងស្រី នៅ​កំរិតបឋម​សិក្សា និងមធ្យម​សិក្សា, ការលើក​ស្ទួយការចូលរួ​មរបស់ស្ត្រីក្នុង​វិស័យសេដ្ឋកិច្ច ​និងការបង្កើន​ភាពងាយស្រួល​ដល់ស្ត្រី ​ក្នុងការទទួល​បានសេវាហិរញ្ញវត្ថុ ​សំដៅបង្កើន​ភាពឯករាជ្យ ​ផ្នែកហិរញ្ញវត្ថុ​របស់ស្ត្រី, ​ការលើកកម្ពស់​ស្ថានភាពសុខ​ភាពរបស់ស្ត្រី និ​ងកុមារ​ ពិសេសតាមរយៈការ​សំរេចបាននូវ​ គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​លើមរណភាព​មាតា, និង ការ​លើកកម្ពស់ការ​ចូលរួមរបស់ស្ត្រី នៅ​ក្នុងកិច្ចការ​នយោបាយ ​និងការសំរេចចិត្ត​លើកិច្ចការ​នានារបស់សង្គម​ជាតិ ក្នុងគ្រប់​ស្ថាប័នជាតិ ​និងគ្រប់កំរិត​ ជាអាទិ៍ស្ថាប័ននី​តិបញ្ញតិ្ត,​ ស្ថាប័ននៃរាជរដ្ឋាភិបាល ​និងស្ថាប័នផ្សេងៗ​ទៀត ទាំងនៅ​ថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។​

នាយក​រដ្ឋមន្ត្រីកម្ពុជា​ សម្តេច​តេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា ​ឆ្នាំ២០១៥នេះ ​គឺជាឆ្នាំប្រវត្តិ​សាស្ត្រមួយ ​សម្រាប់ពន្លឿន​វឌ្ឍនភាពឆ្ពោះ​ទៅរកសមភាព​យ៉េនឌ័រ​ និងការលើកកម្ពស់​សិទ្ធអំណាចស្ត្រី។ ​សម្តេចតេជោ ​បានសង្កត់ធ្ងន់ថា ​ជាការពិតកិច្ច​ប្រជុំនេះ ​នឹងក្លាយជាវេទិកាដ៏​សំខាន់សំរាប់​យើងទាំងអស់គ្នា ​ក្នុងការបន្តខិតខំ​ប្រឹងប្រែង ​និងប្តេជ្ញាចិត្តបន្ថែម​ទៀត ដើម្បីសំរេច​នូវសមភាព​យ៉េនឌ័រ ​និងធ្វើឲ្យគោលដៅនេះ ​ក្លាយជាការពិត​សំរាប់ស្រ្តី និងក្មេង​ស្រីទាំងអស់នៅ​ទូទាំងពិភពលោក។​

ជាមួយហេតុផលនេះ ​សម្តេចតេជោយល់ថា ​យើងគួរបន្ត​ផ្តោតអាទិភាព​ទៅលើការងារ​មួយចំនួនដូចជា៖​ ១. ការបង្កើនការ​វិនិយោគទៅលើសមភាព​យ៉េនឌ័រ, ​២. ការធានានូវការការពារនូវ​សិទ្ធរបស់ស្ត្រី ព្រ​មទាំងការចូល​រួមពេញលេញ ​និងស្មើភាពរបស់ស្ត្រី ​នៅក្នុងការធ្វើសេចក្តី​សំរេចចិត្តនៅ​គ្រប់កំរិត,​ ៣. ការពង្រឹងយន្ត​ការគណនីភាព​ សំរាប់សម​ភាពយ៉េនឌ័រ​ និង ៤. ការបន្ត​លើកកម្ពស់ការ​ចូលរួមរបស់ស្ត្រី ក្នុ​ងសេដ្ឋកិច្ច ​និងបរិយាប័ន្ន​ហិរញ្ញវត្ថុសំរាប់ស្ត្រី៕​



ពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ចេញផ្សាយថ្ងៃ: ( ២៥ - កញ្ញា - ២០១៥ )

កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោម​ពាក្យ​ស្លោក ដល់ពេលសម្រាប់ធ្វើសកម្មភាពជាសកល ដើម្បីប្រជាជន និងភពផែនដី បានប្រារព្ធ​ពិធីបើកជា​ផ្លូវ​ការ​ហើយ នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ ក្នុងបុរី​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពីវេលាម៉ោង​១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៥។
សម្តេច​ប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ក៏ដូចជាព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ទាំង​១៩៣ប្រទេស រួម​ទាំង​អង្គការអន្តរជាតិធំៗរបស់ពិភពលោក បានយាងនិងអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំប្រចាំ របស់​អង្គការ​សហ​ប្រជាជាតិ ពិសេសការអនុម័តរបៀបវារៈ​ស្តីពីការ​អភិវឌ្ឍ​ក្រោយឆ្នាំ២០១៥ របស់​អង្គការ​សហ​ប្រជាជាតិ។
មានព្រះរាជបន្ទូលទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ​នៃការអភិវឌ្ឍ​ក្រោយ​ឆ្នាំ​​២០១៥ សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ មានព្រះរាជបន្ទូលថា ព្រះអង្គមាន​ព្រះរាជ​ហឬទ័យ​រីករាយដោយបានយាងមកប្រារព្ធព្រះរាជពិធី បើកកិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិ ស្តីពីរ​បៀប​វារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ដែលមានអត្ថន័យ​ដ៏ទូលំ​ទូលាយ​សម្រាប់ប្រជាជាតិទាំងអស់ ដែល​រស់​​នៅលើ ភពផែនដីនៃយើង។
ដូចគ្នានិងព្រះរាជបន្ទូលរបស់សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូន អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ​កំពូលរបស់អង្គការ​សហប្រជាជាតិ ស្តី​​ពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ដោយបានធ្វើការគូស​បញ្ជាក់​ថា របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ២០១៥ ដែលកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នឹង​ធ្វើការអនុម័តនៅពេលខាងមុខ គឺ​ដើម្បីជំនួសឲ្យគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់ អង្គការសហប្រជាជាតិ ដែលអង្គការ​សហ​ប្រជា​ជាតិ​​ បានអនុម័តកាលពី១៥ឆ្នាំមុន។
របៀប​វារៈ​អភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ២០១៥នេះ មានឈ្មោះថា គោលដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព មាន​​១៧គោលដៅ និង១៦៩ចំណុចដៅ។ គោលដៅនិង​ចំណុចដៅទាំងនោះ និង​បំផុស​ឲ្យ​មាន​នូវ​សកម្មភាព​ជាក់ស្តែងសម្រាប់រយៈពេល១៥ឆ្នាំខាងមុខទៀត គិតចាប់តាំង​ពី​ឆ្នាំ២០១៥ រហូតដល់​ឆ្នាំ
២​០​៣​០។​ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ មាន​ប្រសាសន៍​បញ្ជាក់បន្ថែមថា គោល​ដៅ​អភិវឌ្ឍន៍​ ប្រកបដោយចីរភាពនោះ ត្រូវបានចាត់​ទុក​ប្រជាជនជាស្នូលនៃការអភិវឌ្ឍ តាម​រយៈការ​លើក​កម្ពស់​សុខមាលភាពប្រជាជន វិបុលភាព សន្តិភាព និងយុត្តិធម៌នៅលើភពផែនដី ហើយ​នឹង​បន្តគោរព​សិទ្ធមនុស្សរបស់ប្រជាជនគ្រប់រូប និងសមភាពយេនឌ័រ។ ឯកឧត្តមអគ្គលេខាធិការ អង្គការ​សហ​ប្រជា​ជាតិ​ មានប្រសាសន៍​នូវការសង្ឃឹមយ៉ាងមុតមាំថា បណ្តាមេដឹកនាំពិភពលោកទាំងអស់ នឹង​ធ្វើកា​រប្តេជ្ញា​ចិត្ត រួមគ្នា ក្នុងការអនុវត្តគោលដៅទាំង១៧ របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចឲ្យបាន​ជោគ​ជ័យ​​​​នូវកិច្ច ការសំខាន់បី ក្នុងអំឡុងពេល១៥ឆ្នាំខាងមុខ គឺ១បំបាត់ភាពក្រីក្រទាំងស្រុង ២ប្រយុទ្ធ​ប្រឆាំងនឹងវិសមភាព នឹងភាពអយុត្តិធម៌ និង៣ជួសជុលការប្រែប្រួលអាកាសធាតុ។

សូម​បញ្ជាក់ដែរថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការ​អភិវឌ្ឍក្រោយឆ្នាំ២០១៥ បណ្តាមេដឹកនាំពិភពលោក បានធ្វើបទអន្តរគមន៍ទៅតាម​លំដាប់​លេខ​រៀង​នៃ​ប្រទេសនានា របស់ពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់​នោះ​ដែរ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចប្រជុំ កំពូល​របស់​អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ក្រោមប្រធានបទ ការ ផ្លាស់ប្តូរពិភពលោក តាមរយៈ​ការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ផងដែរ។



Key Talking Points for Samdech Techo Hun Sen at the “Global Leaders” Meeting on Gender Equality and Women’s Empowerment”

Excellency Chairman,
Excellencies, Ladies and Gentlemen,
·                       It is my great pleasure to take part in this “Global Leaders’ Meeting on Gender Equality and Women’s Empowerment: A Commitment to Action”. Twenty years have passed since we came together in Beijing for the “Fourth World Conference on Women in 1995” and adopted the Beijing Declaration and Platform for Action. Since then, the Beijing Platform for Action has become an important tool to promote gender equality in both social and economic aspects.
·                       Under this framework, Cambodia has actively joined UN member states to implement policies, strategies and action plans aimed to promoting gender equality and women’s empowerment. As a result, Cambodia has achieved remarkable progress in major areas as follows:
o         Adopting laws and regulatory frameworks to protect, eliminate discrimination and reduce violence against women and girls;
o         Promoting gender equality in education through increasing enrollment rate of girls in both primary and secondary levels;
o         Promoting women’s involvement in economy and enhancing their access to financial services so as to strengthen their financial autonomy;
o         Improving the health status of women and children, particularly through achieving the MDG targets on maternal mortality; and
o         Promoting the engagement of women in political affairs and decision-making at all national institutions and levels, including legislative and executive branches and other institutions in both national and sub-national levels.
·                       The Year 2015 is historical, marking an accelerated progress towards gender equality and women’s empowerment. This meeting will indeed serve as an important platform for us to further tighten our efforts and resolves to achieve gender equality and make this target become a reality for all women and girls across the world. To this end, I believe that we should give priority to the following works:
1.       Increasing investment in gender equality, especially by reviewing fiscal policies to generate and increase public spending on gender equality including monitoring and analyzing the impacts of such public spending on gender inequality through gender-responsive budgeting;
2.       Ensuring the protection of women’s rights, as well as full and equal participation of women in decision making at all levels,
3.       Strengthening accountability mechanisms for gender equality by strengthening government institutions with effective means of monitoring progress and ensuring sufficient provision of resources for gender works, and
4.       Continuing to promote women’s involvement in the economy and their financial inclusion, especially through: raising awareness about important services in business development for micro, small and medium women-owned enterprises; developing programs that help women acquire technical skills and entrepreneurship, and access to financial services, providing support to women in diversifying and commercializing their farming; and collaborating with stakeholders in the labor market to eliminate discrimination against women in work place, introducing labor standards for women, providing social protection and arbitration, etc.
Thank You

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ «ប្រមុខដឹកនាំពិភពលោក ស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់ស្ត្រី ការប្តេជ្ញាចិត្តឆ្ពោះទៅរកវិធានការ»

មតិចូល​រួម​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងកិច្ច​ប្រជុំ​ប្រមុខ​ដឹកនាំ​ពិភព​លោក ស្តីពី​សមភាព​យ៉េនឌ័រ និងការ​លើក​កម្ពស់​សិទ្ធ​អំណាច​ស្រី្ត






សុន្ទរកថាសម្តេច​តេជោ ហ៊ុន សែន ក្នុងកិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជា​ជាតិ ក្រោមប្រធានបទ«ការផ្លាស់ប្តូរពីភពលោកតាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥»

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥
ក្រោមប្រធានបទ «ការផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាន នូវរបៀបវារៈអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥»
(Available in Khmer Only)
  CNV: 27/09/2015
ឯកឧត្តមប្រធាន
ឯកឧត្តមអគ្គលេខាធិការ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ឧត្តុងឧត្តម ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការ សហប្រជាជាតិ ដើម្បី អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥។ ក្នុងឱកាសប្រារព្ធខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហ- ប្រជាជាតិ យើងកំពុង បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់មនុស្សជាតិ ដែលជម្រុញឱ្យកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍសកលមានភាពកាន់តែរឹងមាំជាងមុន។ ប្រធានបទ នៃកិច្ចពិភាក្សាយើងថ្ងៃនេះ ដែលផ្តោតលើ «ការផ្លាស់ប្តូរពិភពលោកតាមរយៈការ សម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥» បានគូស បញ្ជាក់អំពីភារកិច្ច និងការ ទទួលខុសត្រូវរួមជាសកលរបស់យើងទាំងអស់គ្នា ដើម្បីឈានទៅសម្រេចបាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់រយៈពេល ១៥ ឆ្នាំ ទៅមុខ ដោយឈរលើសមិទ្ធិ- ផល នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ដែលយើងបាន រួមគ្នាដាក់ចេញមក កាលពី​ ១៥ ឆ្នាំមុន។

ក្នុងស្មារតីនេះ ខ្ញុំរីករាយនឹងជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាន នូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាព ពេញលេញ ស្ថេរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ។ លើមូលដ្ឋាននេះ អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿន ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៦% នៅឆ្នាំ ២០១៣ ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការ កាត់បន្ថយ ភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ឆ្នាំ ២០១៥។ ចំណែកឯ គោលដៅសេសសល់ក៏ត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវដំណាច់ឆ្នាំ ២០១៥ នេះដែរ។

បច្ចុប្បន្នកម្ពុជាកំពុងឆ្លងទៅក្នុងដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍ នោះគឺជាការឈានឡើងជា ប្រទេសមាន ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៦ ខាងមុខ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាយល់ឃើញថា SDGs ទាំង ១៧ ដែលត្រូវបានបង្កើតឡើងលើមូលដ្ឋាន នៃ MDGs ពិតជាមានភាពសមស្រប សម្រាប់ បរិការណ៍កម្ពុជា ក្នុងការបន្តពង្រឹងសមិទ្ធិផលសម្រេច បានរយៈ ១៥ ឆ្នាំ កន្លងមក​ ហើយក៏មានសារសំខាន់ សម្រាប់គាំទ្រដល់អន្តរកាលរបស់កម្ពុជា ក្នុងការឈានចូលដំណាក់កាលដំបូង នៃប្រទេសមានចំណូល មធ្យមផងដែរ។ យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបឱ្យបានពេញលេញទៅនឹងបរិការណ៍ជាក់ស្តែងនឹងសេចក្តី ត្រូវការរបស់ខ្លួន កម្ពុជានឹងដាក់បញ្ជូលការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យ ទៅជាគោលលដៅ បន្ថែមមួយទៀតនៅក្នុង SDGs។

ចំពោះទស្សនវិស័យ អំពីហិរញ្ញប្បទាន សម្រាប់សម្រេច SDGs រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ចំពោះកិច្ច ព្រមព្រៀង និងរបៀបវារៈសកម្មភាព អាដីស អាបាបា (Addis Ababa Accord and Action Agenda)ដែលផ្តោតលើការកៀគរធនធានក្នុងស្រុក ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុង ការអភិវឌ្ឍន៍។ ទោះជាយ៉ាងនេះក្តី កម្ពុជាស្នើសុំឱ្យមានការបន្តគាំទ្រមួយរយៈថែមទៀត ដល់ ប្រទេសទន់ខ្សោយ ដែលទទួលបានជោគជ័យក្នុង ការឈានឡើងទៅកាន់ដំណាក់កាល អភិវឌ្ឍន៍ បន្ត ដើម្បីប្រទេសទាំងនោះអាចឈរជើងរឹងមាំ សម្រាប់ការ ប្រកួតប្រជែងជាអន្តរជាតិ តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងជាហិរញ្ញប្បទានជាសំណង ទាំងជា ឥណទានសប្បទាន ដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាននានា ពិសេសបញ្ហាគម្លាត ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន។

ការសម្រេចបាននូវកុងសង់ស៊ុស លើរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ គឺជាសមិទ្ធផល ដ៏សំខាន់របស់ មេដឹកនាំពិភពលោកនាពេលនេះ។ ក៏ប៉ុន្តែ ការធានាឱ្យបានថា របៀបវារៈដែល ត្រូវបានដាក់ចេញមកនេះពិត ជានឹងសម្រេចបានជាលទ្ធផលជាក់ស្តែងតាមការរំពឹងទុកនោះ គឺកំពុងតែស្ថិតជាបញ្ហាប្រឈមរបស់យើង ទាំងអស់គ្នានៅឡើយ។ ហេតុនេះខ្ញុំយល់ឃើញថា មានកិច្ចការជាគន្លឺះមួយចំនួនដែលយើងទាំងអស់គ្នាត្រូវ ខិតខំរួមគ្នាធ្វើ គឺ៖

– ទី១. ធានាសម្រេចឱ្យបាននូវការអនុវត្តនូវកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ពី សំណាក់ប្រទេស អ្នកផ្តល់ជំនួយ ក្នុងទំហំ ០.៧% នៃចំណូលជាតិសរុប ទៅដល់ប្រទេស កំពុងអភិវឌ្ឍន៍ និងក្នុងទំហំ ០.១៥-០.២០% នៃចំណូលជាតិសរុប ទៅដល់ប្រទេសមានការ អភិវឌ្ឍន៍តិចតួច។

– ទី២. បន្តលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំង ផ្តល់ភាព អនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងស្មារតីធានាឱ្យបានថា ផលប្រយោជន៍ ដែលទទួលបានពីការធ្វើ សកលភាវូបនីយកម្ម ត្រូវបានបែងចែកប្រកបដោយសមធម៌ និងប្រសិទ្ធិភាព។

– ទី៣. បន្តពង្រឹងស្ថេរភាព​ និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងលើកកម្ពស់តួនាទី និងជីវភាព របស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ឈានទៅ សម្រេចបាននូវ SDGs។

– ទី៤. បន្តពង្រឹងភាពជាម្ចាស់របស់ប្រទេស តាមរយៈការកសាងភាពជាដៃគូរវាងបណ្តា តួអង្គអភិវឌ្ឍន៍ ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី វិស័យឯកជន និងតួអង្គ អភិវឌ្ឍន៍ដទៃទៀត។ និង

– ទី៥. ធានាឱ្យបាននូវភាពស៊ីសង្វាក់គ្នា ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ រវាងគោលនយោ បាយរបស់ដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ជាមួយនឹងអាទិភាព នៃគោលនយោបាយជាតិ និងជាមួយ SDGs។

ជាទីបញ្ចប់ ខ្ញុំមានជំនឿថា របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ និងក្លាយជាឧបករណ៍មួយ ដ៏សំខាន់ សម្រាប់ជួយឱ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍មួយត្រឹមត្រូវ ដែលនឹង អាចធានាឱ្យមនុស្ស ជំនាន់ក្រោយរស់នៅក្នុងសង្គមមួយប្រកបដោយភាពសុខដុមរមនា និង ភាពរុងរឿង៕
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានឆ្នាំ២០១៦ ក្នុងអត្រា ១២ភាគរយ និងប្រាក់បំណាច់មុខងារ មន្រ្តីរាជការស៊ីវិល

តាមសេចក្តី​ណែនាំបន្ថែម ស្តីពីការ​រៀបចំគម្រោង​ថវិកា ចំណាយ​បុគ្គលិក (ជំពូក៦៤) ឆ្នាំ២០១៦ និងយោងតាម​ចំណារ របស់រាជ​រដ្ឋាភិបាល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែ តា​មរយៈឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការដំ​ឡើងបៀវត្សមូលដ្ឋាន និងចំណាយប​ន្ទុកបុគ្គលិក សម្រាប់ឆ្នាំ​២០១៦ ក្នុងអត្រា ១២ភាគរយ ដោយ​អនុវត្តចាប់ពីខែមករា។
សេចក្តីជូនដំ​ណឹងរបស់ក្រសួង​សេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានលើកឡើងថា ក្របខ័ណ្ឌនៃការ​ដំឡើងបៀវ​ត្ស និងចំណាយ​បន្ទុកបុគ្គលិក សម្រាប់​ឆ្នាំ២០១៦ រួម​មាន ដំឡើង​បៀវត្សមូល​ដ្ឋាន ក្នុងអត្រា ១២ភាគរយ ដោយ​អនុវត្តចាប់ពី​ខែមករា ឆ្នាំ២០១៦ ទៅសម្រាប់​មន្ត្រីរាជការទាំង​អស់។ ការដំឡើងប្រា​ក់បំណាច់ មុខងារសម្រាប់​មន្ត្រីរាជការទាំង​អស់ នឹងចាប់​ផ្តើមអនុវត្តចាប់​ពីខែមេសា ឆ្នាំ២០១៦ ទៅ ដែលក្នុង​នោះប្រាក់​បំណាច់មុខងារមន្ត្រីរាជ​ការស៊ីវិល នឹងត្រូវ​ដំឡើង សម្រាប់​អ្នកទទួលបា​នចាប់ពី​ក្រោម ៥០០.០០០រៀល ក្នុង១ខែ ដោយប្រាក់​បំណាច់​មុខងារទាប​បំផុត នឹងត្រូវ​ដំឡើងពី ១៥០.០០០រៀល ក្នុង១ខែ ដល់ ២៥០.០០០រៀល ក្នុង១ខែ។ ចំនួនមន្ត្រីជាប់​កិច្ច​សន្យា ត្រូវរក្សា​ក្នុងចំនួន ដែល​ប្រើប្រាស់​បច្ចុប្បន្ន និងដំឡើង​ប្រាក់ឧបត្ថម្ភ ៤០០.០០០រៀល ក្នុង១ខែ ដោយអនុ​វត្តចាប់ពីខែមេសា ឆ្នាំ២០១៦។

ក្រសួង​សេដ្ឋកិច្ច ក៏នឹងគ្រោង​ដំឡើង ប្រាក់ឧបត្ថម្ភក្រុម​ប្រឹក្សារាជធា​នី ខេត្ត-ក្រុង-ស្រុក ខណ្ឌ-ឃុំ សង្កាត់ និងមន្ត្រីភូមិ ដោយចាប់​អនុវត្ត ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ដូចជា រដ្ឋបាលថ្នាក់ក្រោម​ជាតិ ថ្នាក់រាជធានី-ខេត្ត មានមុខតំ​ណែងជាប្រធាន​ក្រុមប្រឹក្សា នឹងទទួល​បានប្រាក់ឧបត្ថម្ភ ពីខែ​មេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ១.០៩០.០០០រៀល។ ថ្នាក់ក្រុង-ស្រុក-ខណ្ឌ មុខតំណែង​ជា ប្រធានក្រុមប្រឹក្សា នឹងទទួលបាន​ប្រាក់ឧបត្ថម្ភ ពីខែមេ​សា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៨៧០.០០០រៀល។ ថ្នាក់ឃុំ សង្កាត់ មានតំណែង​ជាមេឃុំ ចៅសង្កាត់ នឹងទទួល​បានប្រាក់ឧបត្ថម្ភ ពីខែមេ​សា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៧៥០.០០០រៀល និងថ្នាក់ភូ​មិ មានតំណែងជា​មេភូមិ នឹងទទួលបានប្រា​ក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ២០០.០០០រៀល៕

អាជ្ញាធរជាតិអប្សរា បំភ្លឺចំពោះការផ្សាយព័ត៌មានបំភ្លៃការពិត របស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីពេលកន្លងទៅថ្មីៗនេះ

យោងតាម​សេចក្តី​បំភ្លឺព័ត៌មានរបស់​អាជ្ញាធរជាតិអប្សរា ​ថ្ងៃទី ២៥ ខែកញ្ញា​ ឆ្នាំ២០១៥នេះ ​អំពីការផ្សាយរប​ស់វិទ្យុសំឡេ​ងប្រជា​ធិបតេយ្យ (VO​D) ថ្ងៃទី ២២ ខែក​ញ្ញា ឆ្នាំ២០១​៥ ស្តីពីអាជ្ញាធ​​រជាតិអប្សរា នឹ​ងហាមភ្ញៀ​វទេសចរ​ពាក់ស្បែកជើងកែង​ចោត និងស្លៀកពា​ក់ស៊ិចស៊ីចូលប្រា​សាទ ​បានប​ញ្ជាក់ឲ្យដឹងថា ​អាជ្ញាធរជាតិ​អប្សរា សូ​មសម្តែង​ការសោក​ស្តាយយ៉ាងខ្លាំង​ចំពោះវិទ្យុ​សំ​ឡេងប្រជា​​ធិ​បតេយ្យ (​VOD) ដែលបានផ្សា​យចេញនូ​វខ្លឹមសារបំភ្លៃការពិតមួ​យចំនួ​នពាក់ព័ន្ធនឹ​​ងការងា​ររបស់អាជ្ញា​ធរជា​តិអប្សរា ហើយខ្លឹម​សារនោះអាចបណ្តា​លឲ្យមានការ​យល់ច្រឡំ​យ៉ាងធ្ងន់ធ្ងរ ពី​សា​ធារណជ​នចំពោះ​អាជ្ញាធរជាតិអប្ស​រា។

សេចក្តីបំភ្លឺព័ត៌​មានរបស់អា​ជ្ញាធរជាតិ​អ​ប្សរាបាន​បន្ថែមថា ការបំ​ភ្លៃពាក្យស​ម្តី​មិនស្របតា​មការ​លើ​កឡើ​ងរ​បស់មន្ត្រីជំនា​ញខាងផ្នែ​កទេសច​រណ៍នៃអាជ្ញា​ធរជាតិ​អប្សរាត្រ​ង់ថា «តាមការកត់សម្គា​ល់កន្លងមក មាន​ភ្ញៀវទេស​ចរជា​តិ និងអន្តរជា​តិស្ត្រី​ប្រមា​ណ៥០% ​បា​នពា​ក់ស្បែក​ជើងកែងចោ​តចូលទស្សនា​ប្រាសាទអង្គរ»។ ការពិ​តឃ្លាត្រ​ង់នេះ​ គ្រាន់តែការលើកឡើងជាឧទា​ហរណ៍តូចមួយថា « ​អីចឹងយើង​ស្រម៉ៃ​មើ​ល  បើក្នុងហ្នឹ​ងមាននារី៥០% ៣០០០នា​ក់ជាង ​ពាក់ស្បែក​ជើងកែង​ចោតគីកកុ​កៗដើ​រលើថ្មី តើមានបញ្ហា? ហ្នឹងជាបញ្ហាដែលខា​ងទេសច​រណ៍​អប្សរាត្រូវគិត»។​ ដូច្នេះកា​របំភ្លៃ​ពាក្យសម្តី​ខុស​ពីការពិត អាចនាំឲ្យសាធារណ​ជនមានកា​រយល់ច្រ​ឡំយ៉ាងធ្ងន់ធ្ងរថា បច្ចុប្បន្នមានភ្ញៀវទេសចរស្ត្រីប្រមាណ៥០%​​ បានពាក់ស្បែ​កជើង​កែងចោតចូ​លទស្សនាប្រា​សាទអង្គរ។ ការបំភ្លៃពាក្យ​សម្តីបែបនេះបង្ហាញឲ្យ​ឃើញ​ពីកង្វះខា​តវិជ្ជាជីវៈផ្នែកសា​រព័ត៌មាន ដែលវិទ្យុ​សំឡេងប្រ​ជាធិបតេយ្យ (VOD) ត្រូវតែបំ​​ពេញឲ្យ​បានដាច់​ខាតក្នុងការនាំយ​កព័ត៌មាន​​ត្រឹមត្រូវជូន​សាធារណជន​និងធ្វើឲ្យ​វិទ្យុនេះ​បាត់​បង់ការជឿទុ​កចិត្តពីអ្នកស្តាប់ទូ​ទៅ។

អាជ្ញាធ​រជា​តិអប្សរា​​បា​​នបន្តថា ការលើ​កឡើង​ពីមតិរបស់​លោក ​ធុយ ចាន់ធួ​ន ដែលលើកឡើងថា​ « អាជ្ញាធរ​​ជាតិអប្សរា គ្មា​នមន្ត្រីជំនា​​ញបុរាណវិទ្យា​​ច្បាស់លា​ស់ ទើបធ្វើ​ឲ្យភ្ញៀវទេ​សចរ​ខ្វះការយល់ដឹ​ង» និងថា «គិ​តឲ្យមែនទែ​នពីរឿ​ងរកមនុស្ស​ឲ្យមានជំ​នាញ មនុស្សដែ​លចេះ​ធ្វើកា​រ កុំចង់បានធំ​ ឬច​ង់ធ្វើការកន្លែង​មានលុយ ​រួចទៅថា​ ខ្ញុំអត់​ចេះចាត់ចែង»។ ​ចំពោះការ​លើកឡើ​ងនេះ អាជ្ញា​ធរជាតិ​​អប្សរា សូម​​បដិសេធទាំងស្រុង​ ដោយនេះគឺជាការលើកឡើង​ដោយខ្វះ​សុភវិនិ​ច្ឆ័យ និង​​គ្មានមូល​ដ្ឋានពិតប្រា​កដដែលពុំអា​ចទទួលយក​បាន។ អំពីធនធា​នមនុស្ស អ្នកជំ​នាញការរបស់អា​ជ្ញាធរជាតិអប្សរា ទាំងផ្នែកបុរា​ណវិទ្យា និងវិ​ស្វកម្មទឹក ត្រូវបានទទួល​ស្គាល់ជា​អន្តរជាតិ​ក្នុងកម្រិត​អង្គការយូ​ណេស្កូ​ ហើយ​តែងតែទ​ទួលបា​នការអញ្ជើ​ញពីសំណា​​ក់សាកលវិ​​ទ្យាល័​យបរទេ​ស​ជារៀងរាល់ឆ្នាំ ​ដើម្បីឧទ្ទេ​សនា​មជូនសិស្សនិ​ស្សិត​របស់គេ។​ រឺឯផ្នែកជំ​នាញជួ​សជុលប្រា​សា​ទដែ​លកសា​ងពីថ្ម​ភក់ ឬឥដ្ឋ ​គឺត្រូវប្រទេស​ជាមិត្តមួ​យចំនួន ​ដូចជាប្រទេ​សមីយ៉ាន់​ម៉ា និងប្រទេ​សឥណ្ឌូ​ណេស៊ី បានសុំចែក រំលែកបទពិសោធ​ន៍ផងដែ​រ។ ចំណុចខា​ងលើទាំង​​នេះ អាចបញ្ជា​​ក់ឲ្យឃើញថា ​​អាជ្ញាធរជា​តិអប្សរា មានធន​ធានមនុស្ស​​ដែលមា​នសមត្ថភា​ពពេញលេញ ក្នុងការរៀ​បចំផែនការយុទ្ធសាស្ត្រ ដោ​យគិតទុក​ជាមុន​នូ​វបញ្ហាប្រ​ឈម ​និងរៀបចំ​ផែ​នការសកម្ម​ភាព​ការងារនានារប​ស់ខ្លួន៕



លិខិតជូនពរ និងអបអរសាទរ របស់គណបក្សប្រជាជនកម្ពុជាសាខាប្រចាំរដ្ឋញ៉ូជីរស៊ី


Friday, September 25, 2015

សម្តេចតេ​​ជោនាយក​រដ្ឋ​មន្រ្តី នឹងថ្លែង​​សុន្ទរកថា​គន្លឹះចំ​នួន​ពីរ​ នៅក្នុង​​កិច្ចប្រ​ជុំកំពូល​ របស់​អង្គការ ​សហ​ប្រ​ជា​ជាតិ

 ​
សម្តេចតេ​ជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នឹងថ្លែង​សុន្ទរកថា​គន្លឹះចំនួន​ពីរ នៅក្នុង​កិច្ច​ប្រជុំ​កំពូល​របស់អង្គការ​សហ​ប្រជាជាតិ ស្តីពីរ​បៀបវារៈ នៃការ​អភិវឌ្ឍក្រោយ​ឆ្នាំ​២០១៥។​ ជាមួយ​គ្នានេះ ក្នុងឱកាសស្នាក់​នៅបូរីញូ​វយ៉ក សម្តេចតេ​ជោនាយករ​ដ្ឋមន្រ្តី នឹង​ទទួល​ជួបសម្ភាសន៍​ជាមួយ​ផលិតករ ខ្សែភាព​យន្ត នៃក្រុមហ៊ុន Ithaca Filmworks ហើយ​និង​ជួបសំណេះ​សំណាល ជា​មួយតំណាង​បងប្អូនជន​រួមជាតិ​ខ្មែរ ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ជាង​២០០នាក់ ។
តាម​ប្រភពព័ត៌មាន​ដែលបានផ្ដល់​ពីអ្នកយកពត៌មាន​ពិសេស របស់​អគ្គនាយក​ដ្ឋាន​ទូរទស្ស​ន៍ជាតិ​កម្ពុជា បាន​ឱ្យដឹង​ថា សម្តេចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាច​ក្រកម្ពុជា និងគណៈ​ប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅដល់​អាកាសយាន​ដ្ឋានអន្តរជាតិ John F. Kennedy បូរីញូវ​យ៉ក សហរដ្ឋ​អាមេរិក ប្រកប​ដោយសុវត្តិ​ភាព កាលពីវេលា​ម៉ោង ២០និង៥៥នាទី ម៉ោងនៅទីក្រុង​ញូយ៉ក ថ្ងៃទី២៣កញ្ញា ត្រូវ​នឹង ម៉ោង ៧និង៥៥នាទី ព្រឹក​ថ្ងៃទី២៤កញ្ញា ម៉ោង​នៅ​ប្រទេស​កម្ពុជា ។
សូមរម្លឹក​ថា សម្ដេចតេ​ជោនាយករដ្ឋ​មន្ត្រី និងគណៈប្រតិភូជាន់​ខ្ពស់កម្ពុ​ជា អញ្ជើ​ញទៅ​កាន់ បូរីញូវ​យ៉ក ដើម្បី​ចូលរួមកិច្ច​ប្រជុំកំពូល​របស់អង្គកា​រសហ​ប្រជាជាតិ ស្តីពី​របៀប​វារៈ​នៃការ​អភិវឌ្ឍ ក្រោយ​ឆ្នាំ​២០១៥ នៅទីស្នាក់ការធំ​របស់អង្គការសហ​ប្រជាជាតិ បូរីញូ​យ៉ក សហរដ្ឋអា​មេរិក ដែល​នឹងប្រារព្ធ​ធ្វើឡើង​នៅពីថ្ងៃ​ទី២៥ ដល់ថ្ងៃ​ទី២៧កញ្ញា។
វត្តមាន​នៃការអញ្ជើញដល់​របស់សម្តេចតេ​ជោនាយករដ្ឋមន្រ្តី ត្រូវបាន​គារវកិច្ចស្វា​គមន៍ ពីសំ​ណាក់ ឥស្សរជនជាន់​ខ្ពស់ តំណាង​ឯកឧត្តមអគ្គលេខាធិកា​រអង្គការ សហប្រជា​ជាតិ, ឯក​ឧត្តម ទុយ រី ឯកអគ្គរាជទូត តំណាងអចិន្រៃ្តយ៍​ប្រចាំអង្គការ​សហប្រជា​ជាតិ ព្រម​ទាំង ឥស្សរជនអ្នកការ​ទូត របស់ព្រះរាជា​ណាចក្រម្ពុជា​ជាច្រើន​រូប ។
ដោយ​ឡែក វត្តមា​នរបស់​សម្តេចតេជោនាយករ​ដ្ឋមន្រ្តី អញ្ជើញ​ដល់សណ្ឋា​គារ ស្នាក់​អាស្រ័យ​របស់សម្តេច ក៏ត្រូវបាន គារវកិច្ច​ស្វាគមន៍យ៉ាង​ស្និទ្ធស្នាលរាក់​ទាក់ ពីសំ​ណាក់ ថ្នាក់ដឹក​នាំ និងមន្រ្តី​ស្ថានឯក​អគ្គរាជទូត​កម្ពុជាប្រចាំ​ទីក្រុងវ៉ាស៊ីន​តោន ព្រមទាំង​ពី​សំណា​ក់ ជនរួមជាតិ​កម្ពុជា ដែលរស់នៅ​តាមបណ្តា​រដ្ឋមួយចំនួន​នៃសហ​រដ្ឋអាមេរិក ។
នៅក្នុង​ឱកាស នៃការស្នាក់អាស្រ័យ​នៅបូរីញូយ៉ក សម្តេចតេ​ជោនាយករដ្ឋមន្រ្តី នឹង​ថ្លែង សុន្ទរកថាគន្លឹះ​ចំនួនពីរ នៅ​ក្នុងកិច្ចប្រជុំ​កំពូលរបស់​អង្គការសហ​ប្រជាជាតិ ស្តីពីរបៀប​វារៈ នៃការអភិវឌ្ឍ​ក្រោយឆ្នាំ​២០១៥ ជាមួយ​គ្នានេះ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី នឹង​ជួប​សម្ភាសន៍ ជាមួយនឹង​អ្នកផលិតខ្សែ​ភាពយន្ត នៃក្រុម​ហ៊ុន Ithaca Film Works រួមទាំង​ការជួបសំណេះ​សំណាលជាមួយតំណាង​បងប្អូនជនរួមជាតិ​ខ្មែរ ដែលរស់​នៅសហរដ្ឋ​អាមេរិក ជាង២០០​នាក់ ផង​ដែរ ៕


បទ​ត្ថា​ធិប្បាយ ដោយ Allen Myers៖ លោក​​ស្រី​ រ៉ូ​ណា​ ស្មីត សូមកុំ​ធ្វើឲ្យ​មាន​កំហុស​ដូចលោក​​ស៊ូបេឌី

លោក​ស្រី​សាស្តា្រចារ្យ រ៉ូ​ណា​ ស្មីត​ (Rhona Smith) ដែលជាអ្នករាយការណ៍ពិសេសថ្មី​របស់អង្គការ​សហ​ប្រជា​ជាតិ​ (អ.ស.ប.) ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា កំពុងបំពេញទស្សន​កិច្ចដំបូង​របស់​លោក​ស្រីនៅរាជធានី​ភ្នំពេញក្នុង​តួ​នាទីនោះ (លោកស្រីបានមកកម្ពុជាពីមុន​ក្នុងនាម​ជា​សាស្ត្រាចារ្យ​ដែលបំពេញទស្សន​កិច្ចនៅ​សកលវិទ្យាល័យបញ្ញាសាស្រ្ត)។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលនៅក្នុងជំនួបរបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ស្រី​ រ៉ូ​ណា​ ស្មីត​  បាននិយាយថា «លោកស្រីនឹងធ្វើការជាមួយរដ្ឋាភិ​បាល ដើម្បី​ លើក​កំពស់ការការពារសិទ្ធិមនុស្ស ដោយមិនរំលោភលើអធិបតេយ្យ និងបូរណភាព» របស់​កម្ពុជា​។
ខ្ញុំមិនបានដឹងអ្វីអំពីលោក​ស្រី​ រ៉ូ​ណា​ ស្មីត ថា​ជា​នរណា  ហើយក៏មិនអាច ​ធ្វើការព្យាករណ៍​ណា​មួយ ថា​តើ​លោកស្រីនឹង​បំពេញតួនាទីរបស់លោកស្រីបែប​ណា។ ប៉ុន្តែបើលោកស្រី​​ធ្វើអ្វី​តាម​ពាក្យ​សំដីដូច​ដែល​បានដកស្រង់មែននោះ លោកស្រីនឹងក្លាយជា​អ្នកកែលំអដ៏ចំណាន​ចំពោះ​អ្នក​មុន​ គឺ សាស្តា្រចារ្យ សូរិយា ស៊ូបេឌី។
ខ្ញុំជឿជាក់ថា លោក ស៊ូបេឌី មិនដែលបាននិយាយជាសាធារណៈថា ​លោកបានមើល​ឃើញ​តួនាទីរបស់លោកថាបានរំលោភលើអធិបតេយ្យរបស់កម្ពុជាឡើយ។ ក៏ប៉ុន្តែ ការខ្វះ​នូវ​ការ​ព្រមានបែបនោះ គឺ​មិនបានរឹតត្បិតអាកប្បកិរិយារបស់លោកឡើយ។
នៅក្នុងឆ្នាំ២០១២ មួយឆ្នាំមុនការបោះឆ្នោតសភាជាតិ លោក ស៊ូបេឌី បានចេញផ្សាយ «របាយការណ៍» មួយ ស្តីពីនិតិវិធីបោះឆ្នោតនៅកម្ពុជា​ ដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរច្បាប់ និង​​​​​នីតិវិធីមួយចំនួន រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះ​អ្នកបោះ​ឆ្នោត ការគ្រប់គ្រងប្រព័ន្ធសារព័ត៌មាន និងរចនាសម្ព័ន្ធតុលាការ (លោកចង់ឲ្យមានការ​បង្កើត​តុលាការ​ពិសេសសំរាប់ការបោះឆ្នោត)។
សំណាងល្អ បក្សប្រឆាំង គឺ​បក្សសមរង្ស៊ី និងបក្ស​សិទ្ធិមនុស្សបានប្រើប្រាស់ចំ​ណុច​ទាំង​​នោះរួច​ទៅ​ហើយ នៅក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីបង្ខូចការបោះឆ្នោតឆ្នាំ២០១៣ មុន​របាយ​ការណ៍របស់លោក ស៊ូបេឌី ចេញ​ផ្សាយ​។ បន្ទាប់​មក​ក៏ត្រូវ​បានគេបំភ្លេចចោល ព្រោះ​អនុសាសន៍​ភាគ​ច្រើននៅក្នុងរបាយការណ៍នោះ គឺមិនមានលក្ខណៈ​ចាំបាច់ ធ្វើឲ្យខូច​ប្រយោជន៍ និង​មាន​​លក្ខ​ណៈ​​ផ្ទុយគ្នា។ (សូមពិនិត្យមើលអត្ថបទរិៈគន់របស់ខ្ញុំ នៅ​ពេលនោះ  តាមគេហទំព័រ ៖ https://letters2pppapers.wordpress.com/archives/2012-2/subedis-proposals-wont-improve-cambodian-elections/ )
ថ្មីៗនេះដែរ នៅក្នុងខែវិច្ឆិកា លោក ស៊ូបេឌី បានចេញផ្សាយសេចក្តីប្រកាស​ព័ត៌មានមួយ​ស្តីពី «ឯករាជ្យរបស់តុលាការ» ដែលត្រូវបានគេ​ទាយ​ថា​នឹង​ត្រូវ​ផ្សព្វផ្សាយ​ឡើងវិញ​ដោយ​វិទ្យុ​អាស៊ី​សេរី និងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយស្រដៀងៗ​គ្នា។  ពេលពិនិត្យឲ្យហ្មត់ចត់ទៅ ចំណុច​នេះ​បានបង្ហាញ​ថា លោក ​ស៊ូ បេឌី គ្រាន់តែនិយាយឡើងវិញ តែ​បែប​ពាក្យ​ពេចន៍ពិរោះ ក្នុងគោល​បំណងថា ​​ តុលាការកម្ពុជា​ធ្វើសំរេចអ្វី គឺ​​​ទៅតាមផ្លូវដែលឲ្យ​ប្រជាជនចូលចិត្តគំនិតរបស់លោក ស៊ូបេឌី តែ​ប៉ុណ្ណោះ។ (សូមមើល​ការអត្ថាធិប្បាយរបស់ខ្ញុំ​ក្នុងគេហទំព័រៈ https://​letters​2​pppapers.​​wordpress.com/​​archives/2014-2/another-illogical-cure-from-surya-subedi/.)។
ទំ​រង់​ការ​របស់លោក លោក​​ ស៊ូបេឌី គឺគ្រាន់តែជា​ភាសា​គ្មានតម្លៃ («ស្ថាប័នប្រជាធិបតេ​យ្យ» ត្រូវ​តែ «មានប្រសិទ្ធិភាព») ប៉ុ​ណ្ណោះ ដោយមិនបានផ្តល់គំនិតអ្វីច្រើនចំពោះ​ទស្សនទាំង​នោះ ថា​តើ​មានន័យដូចម្តេចសំរាប់កម្ពុជា។ ចំណុចនេះបានធ្លាក់ចូលក្នុងដៃរបស់​អ្នកនយោ​បាយបក្ស​ប្រឆាំង និងក្រុម​អង្គការ NGOs ដែលគ្រាំទ្រពួកគេ ដែលក្នុងនោះអង្គការជាច្រើនដែល​មាន​ជំនាញ​ក្នុងការប្រើ​ប្រាស់​វោហាសាស្រ្តប្រជាធិបតេយ្យ ទោះបីគ្មានការអនុវត្តជាក់ស្តែងក្តី គឺ​ដើម្បី​ដាក់​សម្ពាធ​លើរដ្ឋាភិ​បាល​។
គេសង្ឃឹមថា សាស្តា្រចារ្យ រ៉ូ​ណា​ ស្មីត​ នឹងបង្ហាញសមត្ថភាពលើស​ពី​នេះ​ ដើម្បី​ដោះ​ស្រាយ​​ការពិត ជាជាងផ្តោតលើវោហាសាស្រ្តគ្មានន័យ។
យោងតាមសេចក្តីរាយការណ៍របស់​សារព័ត៌មាន នៅក្នុងជំនួបនោះ លោក ហ៊ុន សែន បានស្នើលោកស្រី រ៉ូ​ណា​ ស្មីត​ ឲ្យ​ពិនិត្យមើលបញ្ហារើសអើងជាតិសាសន៍ ដែលសំដៅ​លើកា​រវាយ​ប្រហាររបស់បក្សសង្រ្គោះជាតិលើជនជាតិវៀតណាមដែលរស់នៅ​ក្នុងប្រទេស​កម្ពុជា​។
ក្រោយពីបក្សសង្រ្គោះជាតិ បានចាត់ទុកអរិភាពជាមួយ «យួន» ជាចំណុចយ៉ាង​សំខាន់ នៅ​ក្នុងយុទ្ធនារបស់ខ្លួនក្នុង​ការបោះឆ្នោតនៅ​ឆ្នាំ២០១៣ ក្រុមអ្នកគាំទ្របក្សសង្រ្គោះជាតិ បាន​ប្រើ​ហិង្សា​​លើ​រូប​កាយ ដើម្បីរារាំងអ្នកបោះឆ្នោត ដែលពួកគេចាត់ទុកថា «យួន» នៅថ្ងៃបោះឆ្នោត។ (សូម​មើលឧទាហរណ៍មួយចំនួននៅក្នុងគេហទំព័រៈhttps://letters2pppapers.wordpress.com/​archives/​2014-2/how-the-era-covers-for-violence-and-racism/
ប្រសិន​បើ​ លោក​​ ស៊ូបេឌី បាន​កត់សម្គាល់​ឃើញ​ឧប្បត្តិហេតុ​ទាំង​នោះ គាត់​នឹង​មិន​បាន​និយាយ​ច្រើន​​​​ទៅ​អ្វី​ដែល​ទាក់​ទង​នឹង​រឿង​នោះទេ។ ប៉ុន្តែនៅ​ខែមករា ឆ្នាំ២០១៤ រយៈ​ពេល៧ខែ​ក្រោយពី​​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​តវ៉ាជាសាធារណៈ​ថា សេចក្តី​ថ្លែងការណ៍​របស់​លោក​​ ស៊ូ​បេឌី ​មិន​ដែល​បាន​រិះ​គន់​ការ​ប្រកាន់​ពូជ​សាសន៍​របស់​គណបក្ស​ប្រឆាំងនោះមក​ ហើយ​បន្ទាប់​ពីពួក​​បាតុករ​នៃ​បក្សសង្រ្គោះជាតិ បាន​​​លួច​ប្លន់​​ និង​​បំផ្លាញ​ហាង​ទំនិញ​ដែល​ពួកគេ​គិត​ថា​ជា​របស់​ «យួន« នោះ លោក​​ ស៊ូបេឌី បាន​ធ្វើ​សន្និសីទ​សារព័ត៌មានមួយ​​ ដែល​គាត់​បាន​លៃ​លក​និយាយ​ថាគាត់​មានការ ៖ «បារម្មណ៍​លើ​ការ​ប្រើ​ភាសា​ប្រឆាំង​វៀតណាម​ ដែលគេ​ចោទ​ថា​​​មាន​ការ​ប្រើ​ប្រាស់​ជា​សាធារណៈ​ ដោយ​បក្ស​ប្រឆាំង» (ភ្នំ​ពេញ​ប៉ុស្តិ៍​ ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ ២០១៤​)។
          តើ​អ្នកទទួល​យល់បាន​​ទេ? មានការ​​ «ចោទ ថា​មាន​ការ​ប្រើ​ភាសាប្រឆាំងវៀតណាម​» ដោយ​មេដឹក​នាំបក្សសង្រ្គោះជាតិ។ ប្រហែលជា​ពួក​គេ​ មិន​បាន​  និយាយ​ថា ជន​ជាតិ​វៀតណាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ឆ្គង​នៅ​ក្នុ​ងប្រទេស​កម្ពុជា​ ឬ​ក៏​ថា​រាជ​រដ្ឋា​ភិ​បាល​ជា «អាយ៉ង​វៀតណាម​» --នេះ​គឺ​​ហាក់​បីដូចជា​​ថា ថវិកា​របស់​អង្គការ​សហ​ប្រជា​ជាតិ​ មិន​បាន​ពង្រីកវិសាលភាព​​​ផ្តល់​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​​ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ បក្ស​សង្រ្គោះ​ជាតិ ពិត​ជា​ បាន​និយាយ​រឿង​នោះដែរឬទេ?​
          នៅ​ក្នុង​សន្និសីទ​ដដែល​នោះលោក​ ស៊ូបេឌី​ ​បាន​បន្តពន្យល់​ថា មេដឹក​នាំ​បក្ស​សង្រ្គោះ​ជាតិ បាន​ធានា​ដល់​រូប​គាត់​ថា ពួក​គេ​នឹង​​ធ្វើ​ការ​​តាម​លំ​អាន​ «ភាព​អត់​ឱន​ និង​ភាព​សុខដុម​ពូជ​សាសន៍ (tolerance and racial harmony)» --ពុំ​មែនប្រើ​ពាក្យ ចោទ ពីភាព ​អត់​ឱន​ និង​ភាព​សុខដុម​ពូជ​សាសន៍ ​នោះទេ។ ហើយ ៖ «ទោះបីជា​វិធានការអ្វី​ណា​ក៏​ដោយ​ដែល​អ្នក​ដ៏​ទៃ​​ទៀត​សន្និដ្ឋាន​ពី​ សេចក្តី​ថ្លែង​ការណ៍​របស់មេខ្លួន​​ ​គឺ​មិន​មែន​ជា​ចេតនា​របស់​[មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ] ជា​មេ​​ពួកខ្លួន ក៏​ពួ​ក​ខ្លួន​ត្រូវ​តែ​តែ​បន្ត​ធ្វើ​នួវ​អ្វី​ៗ​ដែល​ពួក​ខ្លួន​បាន​ធ្វើ​។ គឺ​​ពិត​ជាមិន​មែន​​អញ្ចឹង​ទេ៖​ពោលគឺ​នៅពេល​​មេដឹកនាំ​បក្សសង្រ្គោះជាតិនិយាយថា ហ្វូង​​​ជន​ជាតិ​វៀតណាម​កំពុង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​កាន់​កម្ពុជា ​ដើម្បី​បោះ​ឆ្នោត​ឲ្យ​រដ្ឋាភិបាល​ និង​ថាអ្នក​គាំទ្រ​បក្សសង្រ្គោះជាតិត្រូវ​​តែ​ស្ថិត​នៅ​​ស្ថានីយ៍​បោះ​ឆ្នោត​ពេញ​មួយ​ថ្ងៃ​បន្ទាប់ពីពួក​ខ្លួន​បាន​បោះឆ្នោត​រួច​​ មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​មិន​មាន​ចេតនា​ឲ្យ​ពួក​អ្នក​គាំទ្រ​ទាំង​នោះ​​មិន​ត្រូវ​ធ្វើ​ អ្វីៗ​​នោះទេ។ គឺ​​ពិតជា​មិន​​​មែន​អី​ចឹង​ទេ។
ប្រវត្តិសាស្ត្រ​នេះ​សំខាន់ណាស់។ ហេតុអ្វី? គឺ​ដោយ​សារតែ​ការ​ប្រកាន់​ពូជសាសន៍ ប្រ​សិន​បើគ្មាន​ការទប់​ទល់​នឹង​ពួក​ជន​អាក្រក់​ វា​មិន​ទៅ​ណា​ឆ្ងាយ​ទេ វាកាន់​​តែ​ករ​​ឡើង​ដូច​ជា​ការ​ករ​ខ្ទុះ។ នៅ​សតវត្សរ៍ទី១៧ ពួក​អឺរ៉ុប​​គិតថា គេ​​អាច​ទទួល​យក​បាន ​ក្នុង​ការ​យក​ពួក​អាហ្វ្រិក​ធ្វើ​ជា​ទាសករ​​ បាន​ជម្រុញ​​​ឲ្យ​មាន​សោកនាដ​កម្ម​ ដែលនេះ​​បាន​កើត​មាន​នៅ​អាមេរិក ​និងបច្ចុប្បន្ន​​នៅ​កន្លែង​ផ្សេង​ៗ​ទៀត។​ នៅ​ទសវត្សរ៍១៩២០ ពួក​អាឡឺម៉ង់ ​​ បាន​និយាយដូចជាពាក្យ​ថា​ «ហ៊ីត្លែរ Hitler មិន​ត្រូវ​​និយាយ​ពន្លើស​ ប៉ុន្តែ​ការ​រិះគន់​​របស់​គាត់​លើ​ពួកជីហ្វ​ (Jews) គឺ​វា​មាន​ចំ​ណុច​» បាន​បញ្ឆេះ​​ឲ្យ​ទៅ​ជា​ការ​សម្លាប់​រង្គាល។​
          កំ​ណត់​ហេតុ​បាន​បង្ហាញ​ថា លោក​​ ស៊ូបេឌី បាន​ខិត​ខំ​​បញ្ចៀស​ការ​ប្រឈម​មុខ ឬ​ក៏​ទទួល​ស្គាល់នូវ​អ្វី​ដែល​ហៅ​ថា​ ​​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រឆាំងនឹង​​វៀតណាម​ដើម្បី​មូល​ហេតុនយោ​បាយ។
ប្រសិន ​បើ​ប្រជាជនសាមញ្ញ​ខ្មែរ​​ម្នាក់​ ឬក៏​អ្នក​ទេសចរម្នាក់​​ ចង់​គេច​វេះ​ ​រឿងដែល​​ថា​ ផល​ប៉ះពាល់​នោះ​គឺ​មិន​ធំធេង​ទេ ៖ ជា​ធម្មតា​ មាន​តែ​​មនុស្ស​មួយ​ចំ​នួន​ធំ​ ​ដែលកំ​ពុង ឬ​ក៏​មិនបាន​​ធ្វើ​អ្វី​មួយនោះ​  ​​ទើប​អាចកត់​សំ​គាល់​នូវ​ភាព​​ខុស​ប្លែក​បាន​។ ប៉ុន្តែអ្នក​រាយការណ៍ពិសេស អ.ស.ប.​​ ​គឺ​មាន​ឋាន:ដូចជា​ចៅ​ក្រមក្នុង​នាម​ឲ្យ «សហគមន៍​អន្តរជាតិ» ​ខាង​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា។ ដូច្នេះ ពួក​គាត់​អាច​ជួយ​តម្រង់​ឥរិយាបទ​របស់​មនុស្សបាន​មួយ​​ចំនួនធំ​។
ប្រសិន ​បើ​អាជ្ញាធរ​​នោះ​នោះ​ លះបង់​ពេល​វេលា និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​​ ព្យា​យាម​រៀប​ចំ​ឡើង​វិញ​​នូវ​នីតិវិធី​​ក្នុង​ការ​ដោះស្រាយវិ​វាទ​​ក្នុង​ រឿង​បោះឆ្នោត​​ តែបែ​រ​ជា​​និយាយតិច​តួច​ ឬ​ក៏​មិន​​និយាយសោះ ​​នៅពេល​មនុស្សម្នា​​ត្រូវ​បាន​គេ​ទប់​ស្កាត់​មិន​ ឲ្យបាន​​បោះឆ្នោត ​​ដោយ​សារតែ​​គឹតថា​ពួក​គេ​ជា​ជន​ជាតិ​​ ​ នោះគឺ​បាន​ ប្រាប់​ប្រជាពល​រដ្ឋ​​ខ្មែរ​​ថា ការ​កែតម្រូវ​បច្ចេកទេស​​នៃ​នីតិវិធី​បោះ​ឆ្នោត​ ឬ​ តុលាការ គឺ​មាន​សារៈ​សំខាន់​ជា​ជាង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ភាគ​តិច ​។​ នេះ​គឺ​ជា​​គំនិតភូត​ភរ​តែ​ម្តង។
          នោះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​គិត​ថា តួនាទី​របស់លោក​​  ស៊ូបេឌី បាន​ធ្វើ​ឲ្យអន្ត​រាយ​ដល់​​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ ជា​ជាង​ការ​ពន្លឿន​សិទ្ធិ​មនុស្ស។ យើ​ង​សូមនាំ​គ្នា​​សង្ឃឹម​ថា លោក​ស្រី​រ៉ូ​ណា​ ស្មីត នឹង​មិនដើរ​តាម​គន្លង​​កំហុសលោក​​ ស៊ូបេឌី នោះទេ៕
ដោយ Allen Myers
http://letters2pppapers.wordpress.com/

Commentary by Allen Myers, Rhona Smith, please don’t repeat Subedi’s mistakes

Professor Rhona Smith, the new United Nations special rapporteur on human rights in Cambodia, is on her first visit to Phnom Penh in that capacity (she has been here before as a visiting professor at Pannasastra University).

According to a government spokesperson, in her meeting with Prime Minister Hun Sen, Professor Smith said that “she will work with the government to promote the protection of human rights without violating the sovereignty and integrity” of Cambodia.

I know nothing about Professor Smith and so cannot make any predictions about how she will perform her role. But if she follows the words just quoted, she will be a vast improvement on her predecessor, Professor Surya Subedi.

I am confident that Subedi never said publicly that he saw his role as infringing on Cambodian sovereignty. However, that lack of warning didn’t restrain his behaviour.

In 2012, a year before the elections to the National Assembly, Subedi produced a “report” on Cambodian electoral procedures that called for changes to any number of laws and procedures, including those on the NEC, voter registration, media regulation and even judicial structures (he wanted the creation of a special electoral court).

Fortunately, after the opposition Sam Rainsy Party and Human Rights Party had used it in their campaign to discredit the 2013 elections before they occurred, Subedi’s report was soon forgotten, as it richly deserved: most of its recommendations were unnecessary, counterproductive and/or mutually contradictory. (For my critique at the time, see http://letters2pppapers.wordpress.com/archives/2012-2/subedis-proposals-wont-improve-cambodian-elections/.)

More recently, in November, Subedi issued a press release on “judicial independence” that was predictably recirculated by Radio Free Asia and similar outlets. On examination, this revealed that Subedi was simply repeating nice-sounding words in an effort to make Cambodian courts rule the way that people like Surya Subedi thought they should. (See my comments athttps://letters2pppapers.wordpress.com/archives/2014-2/another-illogical-cure-from-surya-subedi/.)

Subedi’s procedure was simply to mouth empty platitudes (“democratic institutions” should be “effective”) without giving much, or any, thought to what those concepts might mean in Cambodia, now. This played into the hands of opposition politicians and the NGOs who support them, many of which are experienced at using the rhetoric of democracy, if not the practice, to pressure the government.

One hopes that Professor Smith will show more ability to deal with reality rather than empty phrases.

According to press reports, in their meeting, Hun Sen suggested to Smith that she ought to look at the matter of racism – a reference to the Cambodian National Rescue Party’s attacks on ethnic Vietnamese living in Cambodia.

After the CNRP made hostility to “yuon” central in its 2013 election campaign, gangs of CNRP supporters used physical violence to block voters they considered “yuon” on election day (see some examples at https://letters2pppapers.wordpress.com/archives/2014-2/how-the-era-covers-for-violence-and-racism/).

If Subedi noticed those incidents, he didn’t say much if anything about them. However, in January 2014, seven months after a government spokesperson had publicly complained that Subedi’s statements never criticised opposition racism, and after CNRP demonstrators had looted and destroyed shops that they thought were owned by “yuon”, Subedi managed to tell a press conference that he was “alarmed by the anti-Vietnamese language allegedly used in public by the opposition” (Phnom Penh Post,January 17, 2014).

Did you get that? There was “ anti-Vietnamese language allegedly used” by the CNRP leaders. Maybe they hadn’t said that Vietnamese were responsible for nearly everything that’s wrong in Cambodia or that the government is a “Vietnamese puppet” – it seems the United Nations budget didn’t extend to having researchers find out whether CNRP had really said such things.

Then Subedi in the same press conference went on to explain that the CNRP leaders had assured him that they were working for “tolerance and racial harmony” – not alleged tolerance and harmony. And: “Whatever measures other people inferred from their statements, it was not their [CNRP leaders’] intention” that they should go and do the things they did. Of course not: when the CNRP leaders said that hordes of Vietnamese were being brought into the country to vote for the government and that CNRP supporters should remain at polling stations all day after they had voted, they didn’t intend that those supporters should actually do anything. Of course not.

This history is important. Why? Because racism, if it’s not challenged whenever it raises its ugly head, doesn’t go away; it grows and festers. Europeans who in the 17th century thought that it was acceptable to enslave Africans helped to create tragedies that are still being played out in the United States and many other places today. Germans who in the 1920s said things like “Hitler shouldn’t exaggerate, but his criticisms of the Jews have a point” contributed to the Holocaust.

The record shows that Surya Subedi did his best to avoid confronting, or even recognising, anti-Vietnamese racism being encouraged for political reasons.

If an ordinary Cambodian or a visitor avoids that, the impact is not very great: usually, only a large number of individuals doing or not doing something make a noticeable difference. But the UN special rapporteur has an aura of being the judge on behalf of the “international community” of the standing of human rights in Cambodia. He or she can therefore help to shape the behaviour of larger numbers.

If such an authority devotes his/her time and effort to trying to rearrange the procedures for settling electoral disputes but has little or nothing to say when people are prevented from voting because of their perceived ethnicity, that tells Cambodians that technical fixes of electoral or judicial procedures are more important than the treatment of minorities. That idea is a lie.

That is why I think that Surya Subedi’s role undermined human rights in Cambodia rather than advancing them. Let’s hope that Rhona Smith will not repeat Subedi’s mistakes.
By Allen Myers
http://letters2pppapers.wordpress.com/

Wednesday, September 23, 2015

សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា នឹងឈ្នះឆ្នោតនៅអាណត្តិក្រោយទៀត

សម្តេចតេជោ  ​ហ៊ុន សែន​ បានមាន​ប្រសាសន៍ថា ​«កុំសង្ឃឹម​ឆ្នាំ២០១៨អ្នកឈ្នះអី​ ម៉្ងៃៗឃើញតែដើរ​និយាយថាឈ្នះ​រហូត ហើយ​ឥលូវលោកឯង​ឈ្នះពីអង្កាលហ្នឹង ​ឈ្នះខ្យល់ ​ចាំឈ្នះទៅ ម៉្ងៃៗ​ធ្វើដូចខ្លួនឯង​ហ្នឹងឈ្នះឆ្នោត​គ្រប់គ្រងប្រទេស​អញ្ចឹង ​ប៉ុន្តែអាហ្នឹង​រឿងរបស់គេថា ​យើងក៏ចេះថាដែរ ​ខ្ញុំនឹងឈ្នះទៀត​ជានាយករដ្ឋមន្រ្តី​ក្រោយឆ្នាំ២០១៨​ដល់២០២៣ ​ខ្ញុំនឹងឈ្នះទៀត»​។  គួរបញ្ជាក់ថា ស​ម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា ​បានមានប្រសាសន៍​បែបនេះ ​នៅក្នុងពិធីបិ​ទសន្និបាត ​ស្តីពីការ​ប្រឡង​​ប្រណំាងទីក្រុង​ស្អាត រមណីយ​ដ្ឋានស្អាត​ សេវាល្អឆ្នាំ២០១៤ ​នៅសណ្ឋាគារ​ រ៉េស៊ីដង់ សុខា​ នៅថ្ងៃទី២២ ​ខែកញ្ញា ​ឆ្នាំ២០១៥​។

សម្តេចតេជោ​ ហ៊ុន សែន​ បានបន្តថា ​«ម៉្ងៃៗឃើញតែ​ដើរថា ​បើបោះឆ្នោត​ឲ្យគេ គេនឹង​ដោះស្រាយនេះ ដោះ​ស្រាយនោះ ​ក៏ប៉ុន្តែខ្ញុំសូម​ហ៊ាននិយាយថា ​អស់លោកនៅទីនេះ​ (អ្នកមាន)សុទ្ធតែ​ជាសត្រូវរបស់​ពួកគេ ​អញ្ចឹងតើអាហ្នឹង​សុខទេ? ​បើគេចាត់ទុកលោក​ឧកញ៉ាទាំងឡា​យសុទ្ធតែជាសត្រូវ​វណ្ណៈរបស់គេ ​ហើយថា​នឹងរឹបអូស ហា​ង អូតែល ​ឲ្យទៅអ្នកក្រ ​អញ្ចឹងតើវាសុ​ខទេ? ​ដែលខ្ញុំនិយាយថាវា ​នឹងកើតសង្គ្រាម​មិនមែនគ្មានហេ​តុផលទេ ព្រោះដោយសារ​ចំនុច២ដែលត្រូវ​លើកយកមក​និយាយ ចំនុចទី១-​គឺចាត់ទុកអ្នក​មានជាសត្រូវ​របស់គេទៅហើយ ​នឹងចំនុចទី២-​យកប្រទេសជិត​ខាងធ្វើជាសត្រូវ»​។ សម្តេចតេជោ ​ហ៊ុន សែន​ បានបន្ថែមថា ​ចំណុចសំខាន់ៗខាងលើ​នេះ គឺប្រជាពលរដ្ឋ​ទាំងអស់គួរ​គិតឡើងវិញ។ ​

អាចថាថ្លែងសំ​ដៅទៅរក​ ឯកឧត្តម ​សម រង្ស៊ី ​សម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើង​ថា អាយុយើងកាន់​តែចាស់ហើយ ​ហើយអ្នកឯង​ចាស់ជាងខ្ញុំទៀត ​ធម្មតាក្មេង​ចូលមកជំនួស​ចាស់ វាមិនដែ​លមនុស្សចាស់ម​កជំនួសក្មេ​ងវិញ។ ​សម្តេចតេជោ​បានបន្តថា ​«ខ្លួនឯងឡើ​ងសន្លឹកឆ្នោតតិចតួច​ថាឈ្នះ នឹ​ងថាបើគេកុំលួច​សន្លឹកឆ្នោតឈ្នះ ​ហើយអាណាលួច?​ ឥឡូវស្បថ​ឲ្យត្រូវគ្រាប់ងាប់ ​និយាយអញ្ចឹង​តែម្តង ​កុំឲ្យវាណាស់ពេក ​ចាំឈ្នះនៅជាតិ​ក្រោយទៅ។ ហ៊ុ​ន សែន នៅឈរធ្វើអី ​ហ៊ុន សែន ​បើប្រជាជន​បោះឆ្នោតឲ្យ​ខ្ញុំធ្វើទៀត»។​


សម្តេច​តេជោ ហ៊ុន សែន៖ ការសន្ទនា​ណាមួយ​ដែល​មិន​មានភាព​ស្មោះត្រង់ គឺជា​អំពើក្បត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាត ស្តីពីការ​ប្រឡង​​ប្រណំាងទីក្រុងស្អាត រមណីយដ្ឋានស្អាត​ សេវាល្អឆ្នាំ២០១៤ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា​ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ថា សម្តេចគឺជាបុគ្គលម្នាក់ដែល ស្រលាញ់ណាស់ វប្បធម៌សន្ទនា ប៉ុន្តែការសន្ទនារបស់គាត់ ( ដែលសម្តេចថ្លែង អាចសំដៅទៅលើមេបក្សសង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី ) ថា គឺចាប់ផ្តើមនិយាយមក គឺដើម្បីចាប់ចោរបានទាល់តែចូលកៀកមេចោរ។ សម្តេចតេជោ បានចោទជាសំនួរថា សំដីហ្នឹងមានន័យថាម៉េច? បកស្រាយឲ្យហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចចូលចិត្តសន្ទនាណាស់ ព្រោះមួយជីវិតរបស់សម្តេច គឺសម្តេចប្រើវប្បធម៌សន្ទនាហ្នឹងមករហូត មិនមែនទើបប្រើជំនាន់នេះទេ។ សម្តេចតេជោ បានបន្ថែមថា វប្បធម៌សន្ទនាគឺសម្តេចជាអ្នកប្រឹងប្រែងបង្កើត ហើយសម្តេចជាអ្នកចាប់ផ្តើមវេទិកា សីហនុ-ហ៊ុន សែន ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ តាំងពីសម្តេចនៅមានអាយុ៣៥ឆ្នាំមក។ សម្តេចតេជោ  បានបញ្ជាក់ថា សម្តេចគឺបានសន្ទនារហូតមក ក៏ប៉ុន្តែការសន្ទនាដែលមិនស្មោះត្រង់ណាមួយ គឺជាអំពើក្បត់ដែលសម្តេចមិនអាចទទួលយកកើត។
«ម្សិលមិញខ្ញុំចេញសារសន្ទនា ក៏ប៉ុន្តែសូមកុំភ្លេចថាអ្នកឯងមិនស្មោះត្រង់ខ្ញុំក៏នៅតែមិននិយាយជាមួយដែរ ព្រោះដៃគូរសន្ទនាមិនមែនមានតែម្នាក់ទេ មានច្រើនគ្នា ព្រោះនៅកម្ពុជាមានជាង៥០បក្សនយោបាយ»។


គណបក្ស​ប្រជាជន​កម្ពុជាស្រុក​លើកដែក ​បានប្រារព្ធពិ​ធីសំណេះ​សំណាល​ជាមួយបេក្ខជន​ប្រលងធ្លាក់​សញ្ញាប័ត្រមធ្យម​សិក្សា​ទុតិយភូមិចំនួន ១​៨៨នាក់

ព្រឹកថ្ងៃ​ទី២៣ កញ្ញា ២០១៥ នាស្នាក់​ការគណបក្ស​ប្រជាជន​កម្ពុជាស្រុក​លើក​ដែក បានប្រារព្ធពិធី​សំណេះសំណាល​ជាមួយបេក្ខជនប្រលង​ធ្លាក់សញ្ញាប័ត្រមធ្យម​សិក្សា​ទុតិយភូមិចំនួន ១៨៨នាក់ ស្រី ៩០នាក់។ក្រោមអធិបតី​ភាព លោកជំទាវ​ ឃួន សុដារី សមាជិកា​គណៈអចិន្រ្តៃយ៏គណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជន​កម្ពុជា សមាជិការ​ដ្ឋសភា និងជា​ប្រធានគណៈអ​ចិន្រ្តៃយ៏គណៈ​ពង្រឹងមូលដ្ឋាន​ស្រុកលើក​ដែក ឯកឧត្ត​ម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវ​ជន និងកីឡា និងជាប្រធាន​ក្រុមការងារថ្នាក់​ជាតិប្រចាំ​ស្រុកលើក​ដែក និងលោក នូវ សំ​ណាង ប្រធាន​គណបក្សប្រជាជន​កម្ពុជាស្រុក​លើកដែក។ក្នុងឱកាស​នោះ ឯកឧត្តម ពិត ចំណាន បានមាន​ប្រសាសន៏​លើកទឹក​ចិត្ត ដល់សិស្សានុសិស្ស​ដែលមិន​បានទទួល​លទ្ធផល​ជាប់ ក្នុងការប្រឡង​សញ្ញាបត្រ័មធ្យម​សិក្សាទុតិយ​ភូមិ សម័យ​ប្រឡង ២៤ សីហា ២០១៥ ឲ្យខិត​ខំតស៊ូបន្តទៀ​តលើ

ការរៀនសូត្រ​ និង ធ្វើខ្លួន ជាកូន​ល្អ មិត្ត​ល្អ សិស្សល្អ ។ បន្ទាប់មកលោក​ជំទាវបាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់ក្មួយៗ​ដែលប្រលងធ្លាក់​សញ្ញាប័ត្រមធ្យម​សិក្សាទុតិយភូមិ​កុំអោយបាក់​ទឹកចិត្ត នឹងកុំអោយ​ចាត់ទុកថា​ជាការបញ្ចប់​នៃសេចក្តីសង្ឃឹម​នៃការប្រលង​នេះ! សូមឲក្មួយៗតស៊ូខិត​ខំរៀនបន្ថែម​ទៀតដើម្បីជោ​គជ័យពេលប្រឡងឆ្នាំ​ក្រោយទៀត! ជាចុង​ក្រោយលោកជំទាវ​ក៏សូមថ្លែង​អំណរគុណដល់​អាណាព្យាបាល​របស់សិស្សានុសិស្ស​ដែលប្រលង​ធ្លាបាន ផ្តល់កំលាំង​ចិត្តដល់កូន​ៗកុំអោយបោះ​បង់ការសិក្សា។
លោកជំទាវ​បានឧបត្តម្ភ​ដល់៖
.សិស្ស ១៨៩នាក់ ក្នុង១នាក់ ៥០០០០៛= ៩,៤៥០,០០០៛
.អាណាព្យាបាល​៦៥នាក់ ក្នុង១នាក់២០០០០៛= ១,៣០០,០០០៛
.ក្រុមការងារ ១៥នាក់ ១នាក់ ៥០០០០៛ = ៧៥០,០០០៛
ផ្សេង​ៗ ២,០០០,០០០៛
អោយ​ក្អមសំណរ ៥០០,០០០៛
សរុប ១​៤,០០០,០០០៛






Tuesday, September 22, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចអាស៊ី អ៊ឺរ៉ុបលើកទី៦»

យោងតាម​សេចក្តីជូន​ព័ត៌មានចុះ​ថ្ងៃទី២២​ ខែកញ្ញា ​ឆ្នាំ២០១៥ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហោ ​ណាំហុង ​រដ្ឋមន្ត្រីការបរ​ទេស ​និងសហប្រតិបត្តិ​ការអន្តរជាតិ ​នឹងអញ្ជើញ​ចូលរួមក្នុង​ «វេទិកា​សេដ្ឋកិច្ចអាស៊ី ​អ៊ឺរ៉ុបលើកទី៦»​ នៅស៊ីអាន​ ខេត្តសានស៊ី​ សាធារណ​រដ្ឋប្រជាមានិត​ចិន ពីថ្ងៃទី២៣​ ដល់ថ្ងៃទី២៦​ ខែកញ្ញា ​ឆ្នាំ២០១៥​ និងចូលរួមអម​ដំណើរ ​សម្តេចអគ្គ​មហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ​ចូលរួម ​«កិច្ចប្រជុំ​ប្រមុខដឹកនាំពិភពលោក ​ស្តីពីសមភាព​យេនឌ័រ​ និងការលើក​កម្ពស់ស្រ្តី៖ ​ការប្តេជ្ញាចិត្ត​ឆ្ពោះទៅរកវិធាន​ការ «ដែល​នឹងប្រព្រឹត្ត​ទៅនៅទីក្រុង​ញីវយ៉ក ​ពីថ្ងៃទី២៥​ ដល់ថ្ងៃទី២៧​ ខែកញ្ញា ​ឆ្នាំ២០១៥។​

ក្នុងនាម​ជាតំណាងរបស់​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុ​ន សែន ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ​នឹងថ្លែងសុ​ន្ទរកថាក្នុង​កិច្ចពិភាក្សាទូទៅ​នៃ «សម័យ​ប្រជុំលើកទី៧០​របស់មហា​សន្និបាតអង្គការ​សហប្រជាជាតិ»​ និងអញ្ជើញ​ចូលរួម ​«កិច្ចប្រជុំកំពូល​ប្រមុខដឹកនាំ​ស្តីពីការរក្សាសន្តិភាព»​ ដែលរៀបចំ​ដោយឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​បារ៉ាក់ ​អូបាម៉ា ឯក​ឧត្តមអគ្គលេខា​ធិការនៃអង្គការ​សហប្រជាជាតិ ​បាន គីមូន។ ​ក្នុងឱកាសស្នា​ក់នៅទីក្រុងញីវ​យ៉ក​ ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​នឹងចូលរួម​ក្នុងកិច្ចប្រជុំមួយ​ចំនួន ​ដូចខាងតទៅ៖​ ១-កិច្ចប្រជុំក្រៅ​ផ្លូវការថ្នាក់​រដ្ឋមន្ត្រីអាស៊ាន ​២-កិច្ចប្រជុំរដ្ឋ​មន្ត្រីការបរទេស​អាស៊ានជា​មួយអគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​ និងប្រធានម​ហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧០, ៣-​កិច្ចប្រជុំក្រៅផ្លូវ​ការថ្នាក់រដ្ឋមន្ត្រីអា​ស៊ាន សហរដ្ឋ​អាមេរិក ​និង៤-កិច្ចប្រជុំ​លើកទី២ថ្នាក់រដ្ឋមន្រ្តីអា​ស៊ាន សម្ព័ន្ធ​មិត្តប៉ាស៊ីហ្វិក។​

បន្ថែមពី​នេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រី្ត ​នឹងមានជំនួប​មួយចំនួន​ផងដែរ​ តាមការស្នើ​សុំរបស់រដ្ឋមន្ត្រីការ​បរទេស ​អូស្រ្តាលី ​ប៉ូឡូញ ហ្ស​កហ្ស៊ី ស៊ុយអ៊ែត ​សាធារណរដ្ឋប្រ​ជាធិបតេយ្យប្រជាមានិត​កូរ៉េ និងទីប្រឹក្សា​ក្រសួងការ​បរទេសអាមេរិក​៕


មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អះអាងថា ខ្លួននឹងបំពេញការងារមិនឲ្យប៉ះពាល់ ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឡើយ

មន្ត្រីអង្គការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា​លើកឡើងថា ​ច្បាប់របស់​អ្នកធ្វើរបាយ​ការណ៏គឺធ្វើ​យ៉ាងណាមិន​ឲ្យមានការ​ប៉ះពាល់ដល់​អធិបតេយ្យភាព ​និងបូរណ​ភាពទឹកដី​នៃបណ្តាប្រទេស​ណាមួយឡើយ​ហើយក្នុង​បេសកកម្មក ​នៅកម្ពុជា​ពេលនេះលោ​កជំទាវនឹង​ខិតខំមិន​ធ្វើអ្វីឲ្យប៉ះពាល់​អ្វីកម្ពុជា​នោះដែរ។​
ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជាសម្តេច​តេជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានមាន​ប្រសាសន៍​ទៅកាន់អ្នក​រាយការណ៍ពិ​សេសរបស់​អង្គការសហ​ប្រជាជាតិ ទទួល​បន្ទុកសិទ្ធិ​មនុស្សនៅ​កម្ពុជា សូ​មពិនិត្យមើល​កុំឱ្យមានការ​រើសអើងទៅលើ​បញ្ហាជាតិសាសន៍​នៅក្នុង​ប្រទេសកម្ពុជា។​
សម្តេចតេជោ ​មានប្រសាសន៍​លើកឡើង​បែបនេះ ​ក្នុងខណៈដែល​សម្តេចតេជោ ​បានអនុញ្ញាត​ឱ្យលោក​ជំទាវរ៉ូណា ​ស្មីត ​(Rohna smeth)​ អ្នករាយការណ៍​ពិសេសរបស់​អង្គការសហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា ​ចូលជួបសំដែង​ការគួរសម ​នៅវិមាន​សន្តិភាព ​នាព្រឹកថ្ងៃទី២១​ ខែកញ្ញា ​ឆ្នំា២០១៥។​
លោកជំទា​វ RHONASMITH​ អ្នករាយការណ៏​ពិសេសអង្គ​ការសហប្រជា​ជាតិប្រចាំ​កម្ពុជាទទួល​បន្ទុកសិទ្ធិ​មនុស្ស ​បានលើកឡើង​នៅក្នុងជំនួប​ជាមួយ ​សម្តេចតេជោ ​ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី ​ថា លោកជំទាវ​ នឹងខិតខំ​ធ្វើការងារ​ជាមួយស្ថាប័ន ​និងបុគ្គលពាក់​ព័ន្ធទាំងអស់ ​ក្នុងការប្រមូល​ឲ្យបានគ្រប់​សព្វនូវភស្តុតាង​ជាក់លាក់​ទាំងឡាយ​ដើម្បីធ្វើការ​សន្និដ្ឋាននៅក្នុង​របាយការណ៏​របស់លោកជំទាវ​  គឺមិនឲ្យមាន​ការខ្វះខាតអ្វី​ឡើយ។
លោកជំទាវ​ បានគូស​បញ្ជាក់ថា ​កន្លងមកកម្ពុជា​ជាប្រទេសមួយ​ដែលនាំមុខគេ​នៅក្នុងបណ្តាប្រទេស​អាស៊ាន ក្នុ​ងការចុះហត្ថលេខាលើ​សន្ធិសញ្ញាពាក់​ព័ន្ធនឹងការការ​ពារការលើកស្ទួយ​សិទ្ធិមនុស្ស  ​ ហើយក្នុង​ពេលបច្ចុប្បន្ននេះ​កម្ពុជាក៏នៅតែ​បន្តនាំមុខគេ​ដដែល។ ​ជាមួយគ្នា​នេះលោកជំទាវ​បានសន្យាថា​នឹងប្រឹងប្រែង​ធ្វើការជុំវិញ​ករណីសិទ្ធិមនុស្ស​ឲ្យអស់ពីសមត្ថភាព ​ដើម្បីការពារ​ និងលើក​ស្ទួយសិទ្ធិ​មនុស្សនៅកម្ពុជា​ដោយធ្វើយ៉ាង​ណាមិនឲ្យមានកា​រប៉ះពាល់ទៅដល់អ​ធិបតេយ្យភាព ​និងបូរណភាព​ទឹកដីរបស់​កម្ពុជាឡើយ។​

ជាការឆ្លើយតប​សម្តេចតេ​ជោហ៊ុន ​សែន មានប្រសាសន៏ថា ​បញ្ហាសិទ្ធិ​មនុស្ស គឺ​ជាបញ្ហាកញ្ចប់​មួយដែលយើង​ទាំងអស់គ្នាបា​នយល់ដឹង​រួចមកហើយ ​មានសិទ្ធិក្នុង​ការរស់នៅ ​សិទ្ធិក្នុងការ​ទទួលបាន​ការសិក្សា  ​សិទ្ធិក្នុងការទ​ទួលបានម្ហូបអាហារ ​រួមទាំងសិទ្ធិដទៃៗ​ជាច្រើនទៀត ​ដែលបញ្ហាទាំ​ងនេះគប្បីណាយើ​ងធ្វើការងាររួមគ្នា ​ដើម្បីផលប្រយោជន៏​ប្រជាជន​កម្ពុជាទាំងមូល។ ​សម្តេចក៏បាន​ស្នើឲ្យលោកជំទាវ​ជួយពិនិត្យមើល​លើការរើសអើ​ងបញ្ហាជាតិសាសន៏នៅក្នុ​ងព្រះរាជាណាចក្រ​កម្ពុជាផង​ដែរ។
ជាមួយគ្នានេះ ​សម្តេចក៏បាន​លើកឡើងដែរថា ​យើងតែងមាន​ចំណុចខុសគ្នា​ពីករណីមួយទៅករណីមួយ ​ ប៉ុន្តែនោះ គឺ​ជាបញ្ហាដំណើរ​ការនៃលទ្ធិប្រ​ជាធិបតេយ្យ ​និងដំណើរ​ការនៃជីវិត​ ដូច្នេះរាល់ចំណុចដែ​លមិនស្រប​គ្នាពាក់ពន្ធ័នឹ​ងសិទ្ធិទាំងឡាយ ​គួរគប្បីយើង​ខិតខំស្វែងរក​វិធីដើម្បីបំព្រួញនូ​វភាពខុសគ្នានេះ​ឲ្យមានភាពល្អទាំ​ងអស់គ្នា៕​






ឯកឧត្តម ផៃ ស៊ីផាន៖ ការប្រកាសពីគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញថាសម្តេច មានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងកិច្ចប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយមហាជនរបស់សម្តេច ដោយសេរីភាព ដើម្បីការអភិវឌ្ឍន៍សង្គម

តាមរយៈកិច្ច​សម្ភាសន៍​រវាងអង្គភាព​ព័ត៌មាន​ Freshnews ​ជាមួយនឹង ​ឯកឧត្តម​ ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និងជាអ្នក​នាំពាក្យទីស្តី​ការគណៈរដ្ឋមន្ត្រី ​កាលពីថ្ងៃទី​ ២១ ខែកញ្ញា ​ឆ្នាំ២០១៥​ ស្តីពីគណនី ​Facebook​ ផ្លូវការ ​របស់សម្តេចតេជោ ​ហ៊ុន សែន ​ឯកឧត្តម ផៃ​ ស៊ីផាន បាន​បញ្ជាក់ឲ្យដឹងថា ​ការប្រកាសឲ្យ​ដឹងអំពីគណនី ​Facebook​ ផ្លូវការនេះ ​គឺបង្ហាញថា ​សម្តេចតេជោ ​ហ៊ុន សែន មានលទ្ធភាព​គ្រប់គ្រាន់ ​នៅក្នុងកិច្ចប្រា​ស្រ័យទាក់ទង​ផ្ទាល់ ជាមួយ​មហាជនរបស់​សម្តេច ​ដូចជាការបង្ហាញ​នូវទស្សនៈ ​ឬសេចក្តី​អំពាវនាវ​ទៅកាន់សាធារ​ណៈជន ​ក្នុងនាមអ្នក​ទទួលខុស​ត្រូវជាន់ខ្ពស់​ម្នាក់នាំមុខ​របស់រដ្ឋ ​ហើយនឹងមិន​ខ្លាចការបញ្ចេញ​យោបល់ ​ឬវាយប្រហារ​ដល់រូបសម្តេចទេ ​ប៉ុន្តែវាគឺជាកិច្ច​ចូលរួមបន្ថែម​ទៀតនូវសេរីភាព ​នៃការបញ្ចេញ​យោបល់ ​សម្រាប់ការអភិ​វឌ្ឍន៍សង្គម។​

ឯកឧត្តម ​ផៃ ស៊ីផាន ​បានគួសបញ្ជាក់ថា ​ដោយសារតែ ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​កើតចេញពីប្រ​ជាពលរដ្ឋ​ភាគច្រើន​របស់កម្ពុជា ​តាមរយៈការ​ទុកចិត្ត ​និងសេចក្តី​សង្ឃឹមរបស់ប្រ​ជាពលរដ្ឋ ដែល​បានផ្តល់ឲ្យ ​សម្តេចតេជោ ​នូវការងារ​ និងការ​ទទួលខុសត្រូវខ្ពស់ ​ជានាយក​រដ្ឋមន្ត្រី គឺ​សម្តេចបាន​ដើរតួជានាយក​រដ្ឋមន្ត្រី ​នៃការងាររដ្ឋ​គ្រប់គ្រង ​និងនាំមុខការងារ​របស់គណៈរដ្ឋ​មន្ត្រី ដែលជាក្រុ​មបំរើប្រជាព​លរដ្ឋ ហើយស​ម្តេចតេជោ ​លោកមានទស្សនៈ​ទានយល់ឃើញ​វែងឆ្ងាយ ទាំងវិស័យ​សង្គម​ ដើម្បីសន្តិភាព ​ការរីកចំរើន និ​ងឯកភាពជាតិ។​

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋ​មន្ត្រី បានប​ន្ថែមថា ​Facebook ​របស់សម្តេចតេជោ ​គឺជាលំហរទស្សនៈសា​ធារណៈមួយ ​ដែលសម្តេច​ទទួលបាន ​ដឹង និងយល់​ពីសេចក្តីត្រូ​វការពិត​ប្រាកដ សេចក្តី​បារម្ភពិតប្រាកដ ​ឬសំណូមពរ​ពិតប្រាកដ​ របស់ប្រជាពលរដ្ឋ​ ដែលធ្វើអោយ​ប្រជារាស្ត្រ និងនាយ​ករដ្ឋមន្ត្រីនៅ​ជិតស្និទ្ធជា​មួយគ្នា។ មួ​យវិញទៀត ​ឯកឧត្តម ផៃ​ ស៊ីផាន ​ក៏បានចាត់​ទុកថា Facebook​ របស់សម្តេចតេជោ ​គឺជាទិដ្ឋភាព​រដ្ឋបាលប្រកប​ដោយប្រសិទ្ធិភាព ​រវាងរបាយកា​រណ៍ជាផ្លូវការ​របស់មន្ត្រី ​និងរបាយការណ៍រ​បស់ប្រជាពលរ​ដ្ឋជូនផ្ទាល់​ដល់សម្តេច​តេជោ។ ជា​មួយគ្នានេះដែរ​ សម្តេចតេជោ ​នឹងមានលទ្ធភាព​គ្រប់គ្រាន់ ​នៅក្នុងកិច្ចប្រា​ស្រ័យទាក់ទង​ផ្ទាល់ ជាមួយមហាជ​នរបស់​សម្តេច ​ដូចជាការបង្ហាញនូ​វទស្សនៈ ​ឬសេចក្តីអំពាវនា​វរបស់សម្តេច ​ទៅកាន់សាធារ​ណៈជន ​ក្នុងនាមជារាមច្បង ​ឬអ្នកទទួលខុ​សត្រូវជាន់ខ្ពស់​ម្នាក់នាំមុខ​របស់រដ្ឋ។ ឧទាហរណ៍​ជាក់ស្តែង ​នៅលើទំព័រហ្វេសប៊ុក​ របស់សម្តេច​តេជោ សម្តេ​ចបានអំពាវនាវ​ដល់យុវជន ឲ្យយកចិត្តទុក​ដាក់ចំពោះ​សុវត្ថិភាព ​និងអនាគត​របស់ខ្លួន ​ជាជាងក្លាយទៅ​ជាឧបករណ៍នយោបាយ​នៃគណបក្ស ​ដែលពុំទទួលខុ​សត្រូវចំពោះសកម្មភាពញុះ​ញង់បំពានច្បាប់​រដ្ឋ៕


ប្រសាសន៍ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន, ពិធីបើក សន្និបាត​បូកសរុប​ចលនា​ប្រឡងប្រណាំង «រមណីយ​ដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤» និងទិស​ដៅប្រឡង​ប្រណាំង «រមណីយ​ដ្ឋានស្អាត សេវាល្អ ដបិសណ្ឋារ​កិច្ចល្អ​ឆ្នាំ ២០១៥-២០១៦»

បទយក​ការណ៍ ស្តីពី​ឱកាស​ការងារ​សម​រម្យ និង​ការ​អភិ​វឌ្ឍ​ជំនាញ​នៅក្នុង​វិស័យ​កសិឧស្សាហ​កម្មចំការ​កៅស៊ូ ម៉ុងរិទ្ធីគ្រុប ​

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិលើកទី១៣