AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិ បាលរាជធានីភ្នំពេញបានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ សង្គ្រោះ បន្ទាន់ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយអគ្គីភ័យនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំនួន៦០ខ្នងផ្ទះស្មើនឹង១១៩គ្រួ សារ ដើម្បីជាការជួយ សម្រួលដល់ ការលំបាក របស់ប្រជាពលរដ្ឋទាំងនោះ។
ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានធ្វើការផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំង អស់ត្រូវចេះរួមសាមគ្គី និងជួយគ្នា ទៅវិញទៅមកក្នុងគ្រាលំបាកនេះ និងបានបញ្ជាក់ថា អំណោយទាំងនេះថ្វីត្បិតមានចំនួនតិចតួចពិតមែន ប៉ុន្តែនេះជា សន្តានចិត្ត ជាវប្បធម៌ចែករំលែករបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជា ពិសេសគឺ សាខាកាក បាទក្រហមរាជធានីភ្នំពេញ ដែលតែងតែចុះជួយដល់បងប្អូនជនរងគ្រោះ ដោយមិនប្រកាន់ និន្នាការ នយោបាយ និងអនុវត្តន៍តាម ទិសស្លោក ទីណាមានការលំបាក ទីនោះមានមុខកាកបាទក្រហមកម្ពុជា ចុះមកសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់បងប្អូនប្រជា ពលរដ្ឋមិនដែលខានឡើយ។
ឯកឧត្តមអភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ទាន ធូប និងចរន្តភ្លើងអគ្គិសនីជាដើម ព្រោះវាងាយកើតឡើងនូវគ្រោះអគ្គីភ័យ ដែលបំផ្លិចបំផ្លាញផ្ទះ សម្បែង ទ្រព្យសម្បត្តិ ឯកជន និងសាធារណៈនោះ។
អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម តង់ចំនួន០១ និងថវិកា២២ម៉ឺនរៀល មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ ក្រមា មុង ភួយ ទឹកសុទ្ធ ឱរ៉ាល់០១កេស អំបិល ស្ករស ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀត៕
ដោយ សួស សំរិត