AKP ភ្នំពេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
រាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការ ជាតិសន្តិសុខអាកាសចរស៊ីវិល និងតែងតាំងសមាសភាពតម្រួតអាកាសយាន ដ្ឋានអន្តរជាតិ ដើម្បីគ្រប់គ្រងសន្តិសុខអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រ កម្ពុជាឲ្យបានកាន់តែល្អប្រសើរនោះ។
យោងតាមសេចក្តីសម្រេច ដែលមាន៣ប្រការ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៤ ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជា ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល ដែលមានអនុប្រធាន ចំនួន០៨រូប និងសមាជិកចំនួន១៦ រូបផងដែរ។
ចំណែកឯកឧត្តម សយ សុខាន់ អនុលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានតែងតាំងជាប្រធានតម្រួតអាកាសយានដ្ឋានអន្តរជាតិ ដែលមានអនុប្រ ធានចំនួន០២រូប និងសមាជិក និងសមាជិកប្រចាំការចំនួន០៥រូប។
ការតែងតំាំងតួនាទី និងភារកិច្ចនៃសមាសភាពគណៈកម្មាធិការជាតិនេះ គឺដើម្បីសម្រួលដល់ការគ្រប់គ្រង និងពង្រឹងនូវការអនុវត្តតាមសេចក្តីសម្រេច កាន់តែមានតម្លាភាព ក៏ដូចជាការរៀបរចនាសម្ព័ន្ធគ្រប់គ្រងឲ្យកាន់តែមានភាព ប្រសើរឡើងផងដែរ។
សេចក្តីសម្រេចនោះបានបញ្ជាក់ថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រ សួងការពារជាតិ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួង សុខាភិបាល រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្រ្តីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជ ធានី ខេត្ត ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ក្រុមហ៊ុនគ្រប់គ្រងសេវាកម្មចរា ចរដែនអាកាស ព្រមទាំងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុ វត្តន៍សេចក្តី សម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ សុខ វិចិត្រ