AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—
បេក្ខជន បេក្ខនារី ចំនួន៣២៣នាក់ មកពីខេត្ត ចំនួន ៥រួមមានខេត្តព្រះសី ហនុ កំពង់ស្ពឺ កោះកុង កំពត និងខេត្តកែប បានចូលរួមប្រឡងក្របខណ្ឌមន្រ្តី រាជការ ស៊ីវិល ក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០១៤ នៅមណ្ឌលអនុវិទ្យាល័យ សម្តេចឪ ស្ថិតក្នុងសង្កាត់លេខ៣ក្រុង ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ។
ឯកឧត្តម ឌុច សុន អគ្គនាយកមូលដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃមាន ប្រសាសន៍ក្នុងពេលត្រួតពិនិត្យតាមដានសកម្មភាពប្រឡងថា ក្រសួងមហា ផ្ទៃត្រូវការប្រឡងជ្រើសរើសបេក្ខជន បេក្ខនារីចូលបម្រើការងារជាមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០១៤ សរុបចំនួន៣២៣នាក់ ក្នុងនោះមន្រ្តីក្របខ័ណ្ឌរដ្ឋបាលជាន់ខ្ពស់ចំនួន១២០នាក់ មន្រ្តីក្របខ័ណ្ឌក្រមការចំនួន ១១៣នាក់ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល និងក្របខ័ណ្ឌអនុរក្យពន្ធនាគារ ចំនួន៩០នាក់ ដែលវិញ្ញាសាប្រឡងមានដូចជា មុខវិជ្ជាឯកទេស មុខវិជ្ជាភាសា អង់គ្លេស មុខវិជ្ជាចំណេះដឹងទូទៅ គណិតវិទ្យា និងមុខវិជ្ជាតែងសេចក្តីជាដើម ។
លោក ឌុច សុន បានឲ្យដឹងបន្តទៀតថា ជាគោលការណ៍រាជរដ្ឋាភិ បាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជ ការស៊ីវិលថ្មី ដើម្បីបំពេញបន្ថែមជំនួសមន្រ្តីចាស់ៗដែលបានចូលនិវត្តន៍ជា រៀងរាល់ឆ្នាំ ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ស៊ីវិលក្រសួងមហាផ្ទៃ ប្រព្រឹត្ត ទៅប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ សម្រាប់បេក្ខជន បេក្ខនារីទាំងអស់ ដែលបាន ចូលរួម ប្រឡងប្រកបដោយភាព រលូន៕
ដោយ ងូ សុមុនី