AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
អគារចំនួន០២ខ្នង ក្នុងបរិវេណ មន្ទីរពេទ្យ ក្រុងព្រះ សីហនុ ដែលជាជំ នួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន បានបើកការដ្ឋានសាង សង់កាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម គូម៉ាម៉ារូ យូជិ អគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅ ព្រះរាជា ណាចក្រ កម្ពុជា។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយនេះ ដោយមានប្រសាសន៍ថា សមិទ្ធផល នៃវិស័យសុខាភិបាលខេត្តព្រះសីហនុ ដែលទទួលការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលជប៉ុន និងប្រជាជន ជប៉ុន នេះគឺជា សមិទ្ធផលថ្មីមួយទៀតរបស់ខេត្តនិយាយដោយឡែក និងនិយាយជារួមជា សមិទ្ធផលរបស់កម្ពុជា ដែលជានិច្ចកាលជប៉ុនតែងតែជួយឧបត្ថម្ភគាំទ្រដល់ ការអភិវឌ្ឍលើគ្រប់វិស័យតាំងពីដើមរៀងមក។
គម្រោងសាងសង់អគារ០២ខ្នង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុនោះ រួមមានអគារ សម្រាប់អ្នកជំងឺសម្រាកព្យាបាលកម្ពស់០១ជាន់ និងអគាររដ្ឋបាលកម្ពស់០២ជាន់ ព្រមទាំងបំពាក់ សម្ភារ ឧបករណ៍ពេទ្យទំនើប ៗបន្ថែមទៀត។ ការសាងសង់អគារនៅលើផ្ទៃដីទំហំ៥ ១៨៥ ម៉ែត្រក្រឡានេះ ត្រូវចំណាយទឹកប្រាក់អស់ចំនួន១.៥៥៤.០០០.០០០យ៉េន ប្រហាក់ប្រហែល ស្មើនឹង១៥.៥៤០.០០០ដុល្លារ សហរដ្ឋអាមេរិក ដែលគម្រោងននឹងត្រូវបញ្ចប់ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា អគារមន្ទីរពេទ្យថ្មីនេះនឹងឆ្លើយតប យ៉ាងសំខាន់ទៅនឹងតម្រូវការចាំបាច់របស់ប្រជាជន និងស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម គូម៉ាម៉ារូ យូជិ បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនគាំទ្រ ដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា ហើយការកែលម្អវិស័យសុខាភិបាលត្រូវ បានចាត់ទុកថា ជាវិស័យអាទិភាពខ្ពស់បំផុតមួយ។ សមិទ្ធផល ដែលជប៉ុន បានជួយក្នុងវិស័យសុខាភិបាល រួមមានជំនួយឥតសំណងសម្រាប់ការសាង សង់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនៅភ្នំពេញ ការសាងសង់ធ្វើឲ្យថ្មី ឡើងវិញសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងការសាងសង់មជ្ឈមណ្ឌល ជាតិកម្ចាត់ រោគរបេង និងហង់សិន។
ឯកឧត្តមទូតមានប្រសាសន៍ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្តល់ផងដែរនូវ ជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល ដោយការបញ្ជូនអ្នកជំនាញការជប៉ុនមកកម្ពុជា និងការទទួលយកកម្មសិក្សាការី កម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុនជាដើម។ ឯកឧត្តមបានបន្ត ទៀតថា គម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្តល់ ហិរញ្ញប្បទានដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន គឺមានគោលបំ ណងកែលម្អធ្វើឲ្យប្រសើរឡើងនូវគុណភាពកម្រិតខ្ពស់ នៃសេវាកម្មសុខា ភិបាល និងប្រព័ន្ធបង្អែកនានានៅក្នុងតំបន់នេះ និងដើម្បីពង្រឹងសមត្ថភាព នៃ ការពិនិត្យ ការវិភាគជំងឺ និងការព្យាបាល គម្រោងសាងសង់អគារសម្ភព និងព្យាបាលរោគស្រ្តី អគារព្យាបាលជំងឺកុមារ អគារវះកាត់ និងជំងឺទូទៅបន្ទប់វះ កាត់ និងអគារសង្គ្រោះបន្ទាន់ និងថតឆ្លុះរូបភាព ដែលគម្រោងទាំងនេះក៏ផ្តល់ ជូនផងដែរនូវសម្ភារវេជ្ជសាស្ត្រ ដែលចាំបាច់ដើម្បីឲ្យមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុអាចផ្តល់សេវាកម្មវេជ្ជសាស្ត្របានល្អប្រសើរ ៕
ដោយ ងូ សុមុនី