AKP ខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—ប្រទេសចំនួន៦នៅតាមដងទន្លេមេគង្គ រួមមានកម្ពុជា ឡាវ ថៃ វៀតណាម ចិន និងមីយ៉ាន់ម៉ា បានជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការគ្រប់គ្រងប្រព័ន្ធគណនីរណបទេសចរណ៍ បន្ថែមលើប្រព័ន្ធគណ នេយ្យស្ថិតិជាតិរបស់បណ្តាប្រទេសនីមួយៗ ដើម្បីជំរុញឲ្យមានភាពប្រសើរ ឡើងលើវិស័យទេសចរណ៍នោះ។
កិច្ចប្រជុំនេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិ- បតីភាពឯកឧត្តម លី ប៊ុនធឿន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ឯម ផល្លាមនី អភិបាលរងខេត្តសៀមរាប អ្នកជំនាញការស្ថិតិរបស់អង្គការទេស ចរណ៍ពិភពលោក (UNWTO) និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
លោកស្រី Vanassa Satur តំណាង UNWTO បានជំរុញឲ្យសមាជិក នៃ បណ្តាប្រទេសជាប់ដងទន្លេមេគង្គទាំងអស់ ធ្វើយ៉ាងណាប្រមូលស្ថិតិទិន្នន័យ ទេសចរណ៍ឲ្យបានត្រឹមត្រូវ ហើយមានលក្ខណៈជាប្រព័ន្ធរួមមួយ។លោកស្រី បានបញ្ជាក់ថា មានតែប្រព័ន្ធនេះទេ ដែលបានបង្ហាញពីតួនាទីសំខាន់សម្រាប់ វិស័យទេសចរណ៍នៅក្នុងសេដ្ឋកិច្ចជាតិ នៃបណ្តាប្រទេសនីមួយៗ។
ឯកឧត្តម លី ប៊ុនធឿន បានឲ្យដឹងថា តាមរយៈការរៀបចំការគ្រប់គ្រងប្រព័ន្ធគណនីរណបទេសចរណ៍ និងស្ថិតិនេះនឹងធ្វើឲ្យកម្ពុជាកាន់តែមានមូល ដ្ឋានមួយរឹងមាំថែមទៀត សម្រាប់ការរៀបចំការតាមដាន និងការវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅពេលកន្លងមកកម្ពុជាជាប្រទេសមួយនៅក្នុង តំបន់ទន្លេមេគង្គ ដែលមិនទាន់មានអ្នកជំនាញក្នុងការតាក់តែងនូវឯកសារស្តី ពីប្រព័ន្ធគណនីរណបទេសចរណ៍នេះនៅឡើយទេ។ ឯកឧត្តមបានដឹងទៀតថា តាមរយៈទំនាក់ទំនង និងកិច្ចសហការល្អប្រសើរនោះឯកឧត្តមសង្ឃឹមថា អង្គការទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងបន្តជួយគាំទ្រដល់កម្ពុជាទាំងស្មារតី បច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាងនូវឯកសារផ្សេងៗទៀត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចប្រ ទេសជាសមាជិកក្នុងតំបន់នោះ៕
ដោយ ហង្ស សៀក