AKP ខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះ វិហារមានរៀបចំពិធីប្រកាសតែងតាំងលោក ជា គឹមសេង ជាអភិបាលស្រុកជាំ ក្សាន្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដែល បានកោតសរសើរដល់អភិបាលថ្មីស្រុកជាំក្សាន្ត ដែលបានខិតខំប្រឹងប្រែងបំ ពេញភារកិច្ចបានល្អ តាំងពីនៅជាអភិបាលរងស្រុកនោះ។
ឯកឧត្តម ឡុង សុវណ្ណ បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ត្រូវរួបរួម សហការជាមួយគ្នា និងត្រូវតែលើកទឹកចិត្តគ្នា មានសាមគ្គីផ្ទៃក្នុងល្អ ដើម្បីធ្វើការ ងារអភិវឌ្ឍន៍ស្រុកឲ្យកាន់តែរីកចម្រើនបន្តទៀត ជាពិសេសត្រូវមានការទំនាក់ ទំនងជាមួយប្រទេសជិតខាង និងជួយផ្គត់ផ្គង់ជីវភាពគ្រួសារកងទ័ពយើងឲ្យកាន់តែបានធូរធាឈានឡើងជាលំដាប់ ។
នៅក្នុងពិធីនេះដែរលោកស្រី ព្រំ វណ្ណា អភិបាលរងស្រុកជាំក្សាន្តខេត្តព្រះ វិហារក៏បានលើកឡើងពីលក្ខណៈភូមិសាស្រ្ត ព្រមទាំងការងារបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ដែលរហូតមកដល់ពេលនេះការ ដកស្ទូងស្រូវវស្សាសម្រេចបានប្រមាណជាង១២ ០៨៦ហិកតាស្មើនឹង៥៥,៤១% ។នៅដើមរដូវវស្សា ឆ្នាំ២០១៤នេះ ក្នុងស្រុកជាំក្សាន្តត្រូវបានជំនន់ទឹកភ្លៀងលិច សន្ទូងអស់ចំនួនប្រមាណជាង១ ២៥៥ហិកតាស្មើក្នុងឃុំរំដោះស្រែ ព្រីងធំ កន្ទួត ជាំក្សាន្ត និងឃុំយាង ព្រមទាំងលិចផ្លូវប្រវែង២០០ម៉ែត្រពីភូមិកំពេញទៅឃុំ យាង ប៉ុន្តែមកទល់ពេលនេះមិនទាន់ដឹងពីទំហំខូចខាតទាំងស្រុងនៅឡើយទេ៕
ដោយ ទិត ស៊្រ